តាមពិតទៅ ទារកក្នុងផ្ទៃមានសមត្ថភាពប្រតិកម្មទៅនឹងរឿងរ៉ាវផ្សេងៗជាច្រើន ដែលប៉ាម៉ាក់អាចនឹកស្មានមិនដល់។ ជាក់ស្ដែង អាអូនបានអភិវឌ្ឍ លូតលាស់ស្ទើរតែគ្រប់ផ្នែក អំឡុងពេលដែលនៅក្នុងពោះម៉ាក់។ លក្ខណៈពិសេសទាំងនេះ រួមមានអ្វីខ្លះ?
នៅពេលកើត ទារកមានឆ្អឹងច្រើនជាង៣០០ ស្របពេលដែលមនុស្សពេញវ័យដែលមានឆ្អឹងត្រឹមតែ២០៦ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលកូនលូតលាស់ ឆ្អឹងដែលលើសទាំងនោះ នឹងរួមបញ្ចូលគ្នា។
២. មានសមត្ថភាពដឹងរសជាតិ
សមត្ថភាពដឹងរសជាតិរបស់ទារក ចាប់ផ្ដើមកើតឡើងនៅពេលដែលកូនមានអាយុ៨សប្ដាហ៍។ តួយ៉ាង ទារកក្នុងផ្ទៃលេបទឹកភ្លោះចន្លោះពី ជិត១ពែង ទៅ៤ពែងជារៀងរាល់ថ្ងៃ ដែលកត្តានេះ អាចជួយឲ្យកូនទទួលបានរសជាតិពីរបបអាហាររបស់ម៉ាក់ៗបាន។
ប៉ាម៉ាក់ដឹងអត់ថា កូនចាប់ផ្ដើមដុះរោមលើរាងកាយតាំងពីនៅក្នុងផ្ទៃម៉ាក់ម្ល៉េះ។ រោមស្រទាប់ស្ដើង ដែលគ្របដណ្ដប់រាងកាយទាំងមូល និងផ្ទៃមុខទារកនេះ អាចនឹងបាត់ទៅវិញ មុនពេលដែលកូនកើតទៅទៀត។
៤. កូនស្ងាប យំ និងនោម
ទន្ទឹមនឹងនេះដែរ ទារកក្នុងផ្ទៃចេះស្ងាបនៅសប្ដាហ៍ទី២៤ ប៉ុន្តែត្រឹមសប្ដាហ៍ទី៣០ សកម្មភាពបែបនេះក៏បាត់ទៅវិញ។ នៅពេលជាមួយគ្នានេះដែរ កូនក៏ចាប់ផ្ដើមយំផងដែរ។ បន្ថែមពីនេះ អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ទារកចេះជុះនោមតាំងពីនៅក្នុងផ្ទៃ នៅអាយុចន្លោះពី៩ ទៅ១៦សប្ដាហ៍។
៥. សំឡេងខ្លាំង អាចប៉ះពាល់ដល់ការស្ដាប់របស់ទារក
នៅពេលដែលទារក មានអាយុប្រហែល១៨សប្ដាហ៍ ត្រចៀកកូនចាប់ផ្ដើមលូតលាស់ និងអាចស្ដាប់ឮសំឡេងពីខាងក្រៅបាន។ ចូលដល់សប្ដាហ៍ទី២៤ កូនអាចនឹងមានចលនារាល់ពេលដែលឮសំឡេង។ យ៉ាងណាមិញ ម៉ាក់គួរប្រុងប្រយ័ត្នទៅនឹងសំឡេងខ្លាំងៗ ពីព្រោះវាអាចប៉ះពាល់ដល់ការស្ដាប់របស់កូន។
អត្ថបទគួរអាន៖