ផ្លែឈើផ្តល់គុណប្រយោជន៍ដ៏ល្អឯកដល់រាងកាយ ហើយក៏ជាអាហារសម្រន់ដ៏ល្អ អំឡុងពេលពពោះដែរ។ ប៉ុន្តែ ផ្លែឈើមួយចំនួន អាចផ្តល់គុណវិបត្តិច្រើនជាងគុណសម្បត្តិទៅទៀត ជាពិសេសនៅអំឡុងពេលពពោះតែម្តង។
ផ្លែឈើផ្តល់គុណប្រយោជន៍ដ៏ល្អឯកដល់រាងកាយ ហើយក៏ជាអាហារសម្រន់ដ៏ល្អ អំឡុងពេលពពោះដែរ។ ប៉ុន្តែ ផ្លែឈើមួយចំនួន អាចផ្តល់គុណវិបត្តិច្រើនជាងគុណសម្បត្តិទៅទៀត ជាពិសេសនៅអំឡុងពេលពពោះតែម្តង។

ការញ៉ាំផ្លែល្ហុងខ្ចី ឬស្ទើរទុំ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ជាពិសេសនៅត្រីមាសទី១ ឬទី២ ពីព្រោះផ្លែល្ហុង ផ្ទុកទៅដោយជាតិជ័រមួយប្រភេទ ដែលធ្វើឲ្យស្បូនកន្ត្រាក់ ជាហេតុនាំឲ្យរលូតកូន។
ដូចទៅនឹងល្ហុងខ្ចីដែរ ផ្លែម្នាស់អាចបណ្តាលឲ្យកន្ត្រាក់ស្បូន និងបណ្តាលឲ្យរលូតកូន។ ជាក់ស្តែង ផ្លែម្នាស់ផ្ទុកអង់ស៊ីមសកម្មមួយឈ្មោះថា Bromelian ដែលមានសមត្ថភាពបំបែកប្រូតេអ៊ីនក្នុងរាងកាយ ហើយនៅពេលដែលយើងញ៉ាំអំឡុងពេលទើបមានផ្ទៃពោះថ្មីថ្មោង អង់ស៊ីមនេះ អាចបន្ទន់ស្បូន និងបណ្តាលឲ្យកូនកើតមិនគ្រប់ខែ។
ចំណែកឯទំពាំងបាយជូរ ផ្ទុកសារធាតុResveratrol ដែលជាសមាសធាតុគីមីពុល ដែលអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ប្រសិនបើម៉ាក់ៗញ៉ាំក្នុងបរិមាណច្រើន។ លើសពីនេះ ទំពាំងបាយជូរក៏អាចបង្កើតកម្តៅនៅក្នុងរាងកាយ ដែលយើងចាំបាច់ត្រូវជៀសវាងអំឡុងពេលត្រីមាសចុងក្រោយ។

ពិតណាស់ អំពិលសម្បូរទៅដោយវីតាមីនC ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ ប៉ុន្តែ ការញ៉ាំវីតាមីនC ច្រើនជ្រុល អាចធ្វើឲ្យរាងកាយយើងពុល និងអាចបង្កផលវិបាកជាច្រើនអំឡុងពពោះ រួមទាំងការរលូតកូន ឬកូនកើតមិនគ្រប់ខែ។ ដូច្នេះហើយ ម៉ាក់គួរជៀសវាងញ៉ាំផ្លែឈើមួយប្រភេទនេះក្នុងបរិមាណច្រើន អំឡុងពេលត្រីមាសទី១។
ការសិក្សាមួយចំនួនបានបង្ហាញថា ផ្លែលម៉ើ អាចបណ្តាលឲ្យឡើងកម្តៅនៅក្នុងរាងកាយ ដែលអាចបង្កផលប៉ះពាល់ដល់ការពពោះ។ ហេតុនេះហើយ ម៉ាក់ៗគួរជៀសវាងញ៉ាំផ្លែលម៉ើអំឡុងត្រីមាសទី១ និងត្រីមាសទី២ ទើបជាការប្រសើរ។ ផ្លែឈើមួយប្រភេទនេះ ក៏អាចបណ្តាលឲ្យមានការកន្ត្រាក់ស្បូន ទើបគ្រូពេទ្យភាគច្រើនណែនាំឲ្យម៉ាក់ញ៉ាំមុនថ្ងៃសម្រាលរយៈពេលពីរបីថ្ងៃ ដើម្បីឲ្យកូនឆាប់សម្រាលតាមធម្មជាតិ។
អត្ថបទគួរអាន៖