ខ្យល់ពុល អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ម៉ាក់ៗ និងទារកក្នុងផ្ទៃ ដោយឆ្លងកាត់តាមសុកម្តាយ ទៅរារាំងដល់ការអភិវឌ្ឍរបស់អាអូន។ ជាក់ស្តែង ផលប៉ះពាល់ជាក់លាក់នៃខ្យល់ពុល គឺអាស្រ័យលើកត្តាមួយចំនួនដូចជា តើទារកក្នុងផ្ទៃប៉ះពាល់នឹងខ្យល់ពុលនៅដំណាក់កាលមួយណា? មានរយៈពេលយូរប៉ុណ្ណា និងស្ថិតក្នុងកម្រិតតិច ឬច្រើន?
គន្លឹះការពារខ្លួន និងទារកក្នុងផ្ទៃពីខ្យល់ពុលនៅក្នុងបរិយាកាស
- ប្រសិនបើមានខ្យល់ពុលខ្លាំងនៅក្នុងបរិយាកាស គួរព្យាយាមនៅក្នុងផ្ទះ ដោយបិទទ្វារ និងបង្ហួចឲ្យជិត រួចបើម៉ាស៊ីនត្រជាក់ក្នុងrecycle mood។
- ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់
- ជៀសវាងការស្រូបផ្សែងផ្សេងៗដូចជាផ្សែងបារី ធូបទៀន និងកាត់បន្ថយការប្រើប្រាស់ផលិតផលលាងសម្អាត
- ជ្រើសរើសប្រភេទម៉ាសP2 ឬN95 ប៉ុន្តែគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន
- ញ៉ាំរបបអាហារសុខភាព ដោយផ្តោតទៅលើបន្លែ និងផ្លែឈើ ដោយជៀសវាងស្ករ និងអាហារកែច្នៃច្រើន
- ធ្វើលំហាត់ប្រាណស្រាលៗ ដែលស័ក្តិសមចំពោះស្រ្តីពពោះ ដូចជាដើរ ឬហាត់យូហ្គា។























