ខាងក្រោមនេះជាសកម្មភាពមួយចំនួនដែលជួយដល់ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូន ចាប់តាំងពីពេលដែលម៉ាក់ៗពពោះមកម្ល៉េះ។
១- ធ្វើចិត្តឲ្យរីករាយ
ពេលពពោះអ័រម៉ូនប្រែប្រួល អារម្មណ៍ស្រីៗយើងក៏ស្មុគស្មាញទៅតាមនោះដែរ ពេលខ្លះមានសម្ពាធនឹងការងារ ឬគ្រួសារ ណាមួយចាញ់អាអូនទៀតរឹតតែក្រពុលមុខ។ ទោះជាក្នុងលក្ខខណ្ឌណាដោយយើងមិនត្រូវតានតឹងអារម្មណ៍ពេកទេ ត្រូវធ្វើត្រូវធ្វើចិត្តឲ្យរីករាយ នោះកូនកើតមកនឹងស្វាហាប់ រីករាយដូចគ្នា។
២- និយាយជាមួយកូនក្នុងពោះ
គ្នាយើងមានដឹងអត់ កូនចេះស្តាប់សំឡេងតាំងពីនៅក្នុងពោះម្ល៉េះ ពេលកូនក្នុងពោះអាយុបាន ២៧ សប្តាហ៍ គេអាចស្តាប់ឮសំឡេងហើយ ដូច្នេះម៉ាក់ប៉ាត្រូវតែព្យាយាមនិយាយជាមួយកូនឲ្យបានច្រើន ដើម្បីជួយដល់ការលូតលាស់ផ្នែកខួរក្បាល។
