home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព

បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព

ម៉ាក់ៗ​ទើប​តែ​សម្រាល​កូន​រួច​មួយ​ចំនួន បែរ​ជា​ជួប​បញ្ហា​សុខភាព ទៅ​ជា​ឈឺ អស់​កម្លាំង​ល្ហិត​ល្ហៃ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​ទាស់​សរសៃ។ តែ​បើ​តាម​​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ស៊ីណេត វិញ បកស្រាយ​តាម​ក្បួន​ពេទ្យ​ថា ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច បែរ​ជា​មាន​បញ្ហា​សុខភាព​នេះ អាច​មក​ពី​បញ្ហា​ចម្បង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។

១. គេង​មិន​គ្រប់គ្រាន់

បញ្ហា​ចោទ​ទី១ គឺ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ឯង ដែល​ធ្វើ​ឲ្យ​សុខភាព​ម្តាយ​កាន់​តែ​ដុនដាប។ លោក​វេជ្ជបណ្ឌិត​ថា ភាគ​តិច​ណាស់​ដែល​ម៉ាក់ៗ​បាន​គេង​គ្រប់​គ្រាន់ ផ្ទុយ​ទៅ​វិញ​ម៉ាក់ៗ​ភាគ​ច្រើន ត្រូវ​ចំណាយ​ពេល​មើល​កូន​តូច​សឹង​តែ​១យប់​ទល់​ភ្លឺ បើ​សិន​ជា​មិន​មាន​អ្នក​ជួយ​មើល​កូន​ជំនួស​ទេ​នោះ បែប​នេះ​ច្រើន​យប់​ជាប់គ្នា​ ក៏​បង្ក​ឲ្យ​​ឈឺ។

២. ញ៉ាំ​មិន​គ្រប់​គ្រាន់

បញ្ហា​ចោទ​​ទី២​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ទី១​ដែរ ដោយសារ​តែ​រវល់​មើល​កូន​ពេក បន្តិច​ឲ្យ​កូនម៉ឹម បន្តិច​ដូរ​កន្ទប​ឲ្យ​កូន បន្តិច​លួង​កូន​កុំឲ្យ​យំ ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​រក​ពេល​ញ៉ាំ​បាយ​មិន​បាន​ផង បើ​មាន​កូន​តូច​ធ្វើ​ទុក្ខ​ទៀត​នោះ ម៉ាក់ៗ​ញ៉ាំ​ត្រង់​មាត់​នោះ​ទេ។ ការ​ដែល​ញ៉ាំ​បាន​តិច​ពេក គេងក៏មិនគ្រប់ទៀត ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ខ្លាំង។

៣. ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ

បច្ចុប្បន្ន​នេះ​ចាស់ៗ​មួយ​ចំនួន​នៅ​បន្ត​ទម្លាប់​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ​ដដែល ព្រោះ​គិត​ថា អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​រឹង​សរសៃ។ លោក​វេជ្ជបណ្ឌិត​ថា យើង​មិន​ត្រូវ​បន្ត​ផ្តល់​របប​អាហារ​ទាំង​នោះ​ដល់​ស្ត្រី​ក្រោយ​សម្រាល​នោះ​ទេ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ទៀត ច្បាស់​ជា​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​មិនខាន។

៤. មិន​ងូត​ទឹក

ចាស់ៗ​ពី​​ដើម​មាន​ត្រណម​ច្រើន ក្នុង​នោះ​ក៏​មាន​ហាម​ស្ត្រី​ទើប​សម្រាល​កូន​រួច​មិន​ឲ្យ​ងូត​ទឹក​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​អាអូន​រួច​កាន់​តែ​អួរ​អាប់​ក្នុង​រាងកាយ និង​អារម្មណ៍ ហើយ​បើ​មិន​ងូត​ទឹក​សម្អាត​កាយ​រយៈពេល​យូរ​អាច​នឹង​ឆ្លង​រោគ​ថែម​ទៀត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

វះកាត់សម្រាលកូនមានផលវិបាកច្រើនទាំងអំឡុង និងក្រោយសម្រាល

ម៉ាក់ៗទើបសម្រាលកូនរួច ធ្វើតាមប៉ុន្មានចំណុចនេះ ឆាប់មានកម្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម

ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន

សម្រាលកូនរួច បើមិនទាន់មានរដូវ រួមភេទអាចមានកូនទេ? (វីដេអូ)

ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

សម្រាលកូនរួច ​ម៉ាក់ៗគួរមានទម្ងន់ប៉ុនណា ទើបល្អ? (វីដេអូ)

វិធីកាត់បន្ថយជ្រុះសក់ ក្រោយសម្រាលកូនរួច

ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម?


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 21/07/2020
x