home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗពពោះថាញ៉ាំរបស់ជូរ កូនកើតមកក្បាលរឹង ចុះពេទ្យជំនាញបកស្រាយបែបម៉េច?

ម៉ាក់ៗពពោះថាញ៉ាំរបស់ជូរ កូនកើតមកក្បាលរឹង ចុះពេទ្យជំនាញបកស្រាយបែបម៉េច?

បើ​យើង​និយាយ​ពី​ការ​ពពោះ មាន​ជំនឿ ឬ​ការ​និយាយ​ត​ៗ​គ្នា​ជា​ច្រើន​ទាក់​ទង​នឹង​របៀប​របប​រស់​នៅ​របស់​ស្ត្រី​ពពោះ ជា​ពិសេស អាហារ​ដែល​ម៉ាក់​ពពោះ​ញ៉ាំ​ចូល​ទៅ។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ពេល​ពពោះ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ជូរ ម្ជូរ ស្វាយ ជាដើមនោះ កូន​កើត​មក​ក្បាល​រឹង និយាយ​មិន​ស្ដាប់។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ គឺ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ម៉ាក់​ៗ​ពពោះ​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ឯង​។ ការ​ដែល​កូន​ក្បាល​រឹង និយាយ​មិន​ចេះ​ស្ដាប់​តាម​សម្ដី​ប្រដៅ​ប្រាប់​របស់​ម៉ាក់​ប៉ា គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ចិត្ត​ញ៉ាំ​របស់​ជូរ អំឡុង​ពេល​ពពោះ​ទេ។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ការ​អប់រំ​កូន​ពី​តូច និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ ជាមួយ​គន្លឹះ​នៃ​ការ​អប់រំ​ដ៏​ល្អ ទាំង​ការ​សិក្សា​នៅ​សាលា និង​ការ​អប់រំ​ពី​ម៉ាក់​ប៉ានៅផ្ទះ ជា​កត្តា​ចាំ​បាច់ ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​យល់​ពី​ទង្វើ​ណា​ល្អ​គួរ​ធ្វើ និង​ទង្វើ​ណា​អាក្រក់​គួរ​ចៀស​វៀង​ឲ្យ​ផុត។ ប្រសិន​បើ​កូន​មិន​ស្ដាប់​បង្គាប់​របស់​ម៉ាក់​ប៉ា អាច​ដោយ​សារ​កូន​ទទួល​បាន​ការ​អប់រំ​ខុស ហើយ​ក៏​អាច​បណ្ដាល​មក​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន​របស់​ម៉ាក់​ប៉ា​ដែរ (ថ្នម​កូន​ពេក ទម្រើសកូន វាយ​កូន​ពេក មិន​ខ្វល់​នឹង​កំហុស​កូន។ល។)។

ទាក់​ទង​នឹង​ការ​ញ៉ាំ​ជូរ​វិញ ដោយ​សារ​តែ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូង​ៗ ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចង្អោរ ក្អួត និង​មាន​ចំណង់​អាហារ​តិច អ៊ីចឹង​ហើយ ម៉ាក់ៗ​តែង​មាន​ទំនោរ​ទៅ​រក​អាហារ​ដែល​មាន​ជាតិ​ជូរ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ។ យក​ល្អ នៅ​ពេល​ដែល​ចង់​ញ៉ាំ​របស់​ជូរ ម៉ាក់ៗ​គួរ​ជ្រើស​រើស​បន្លែ ឬ​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ជូរ​ធម្មជាតិ​វិញ​ដូច​ជា ស្វាយ ប៉េង​ប៉ោះជាដើម ព្រោះ​វា​ជា​អាហារ​ធម្មជាតិ​ដែល​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ពេល​ដែល​ញ៉ាំ​ចូល​ខ្លួន​ទៅ។

ប្រធាន​ផ្នែក​សម្ភព​រូប​នេះ ក៏​បាន​ណែនាំ​ទៀត​ថា អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ បើ​អាច​ម៉ាក់​ៗ​គួរ​ចៀស​វាង​អាហារ​ទាំង​នេះ​មាន៖

– សាច់​ឆៅ បន្លែ​ឆៅ
– គ្រឿង​សមុទ្រ​ឆៅ
– សាច់​ត្រី​ដែល​មាន​ជាតិ​បារត​ខ្ពស់
– ភេសជ្ជៈ​មាន​ជាតិ​អាល់កុល (គ្រឿង​ស្រវឹង)។ល។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ពពោះ មានកម្រិតជាតិស្ករតាមលក្ខខណ្ឌប៉ុន្មាននេះ ម៉ាក់ៗកើតទឹកនោមផ្អែមហើយ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម មែនអត់?

សម្រាលថ្មីៗ ស្ត្រីមួយចំនួនជួបបញ្ហាលាសដោះដោយអី? ត្រូវធ្វើបែបណា?

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត