backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉ាក់ៗគួរចាប់អារម្មណ៍ ពពោះលើសខែ មិនមែនជារឿងល្អសម្រាប់ទារកទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 23, 2020

ម៉ាក់ៗគួរចាប់អារម្មណ៍ ពពោះលើសខែ មិនមែនជារឿងល្អសម្រាប់ទារកទេ

ជា​ទូទៅ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ ត្រូវ​​សម្រាល​កូន​នៅ​ពេល​គភ៌​មាន​អាយុ​ ៣៧-៤០ ​សប្ដាហ៍។ ពេល​ណា​ស្ត្រី​មាន​ផ្ទៃ​ពោះ សម្រាល​កូន​នៅ​មុនអាយុគភ៌ ​៣៧ សប្ដាហ៍ គេ​ហៅ​ថា សម្រាល​កូន​មិន​គ្រប់​ខែ។ តែ​បើ​ម៉ាក់​ៗ សម្រាល​កូន​លើស​ពី ​៤១សប្ដាហ៍ ​ឡើង​ទៅ​នោះ ហៅ​ថា​ពពោះ​លើស​ខែ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ការ​ពពោះ​លើស​ខែ​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​បែង​ចែក​ជា២​ប្រភេទ​គឺ ទី១. អាយុ​គភ៌​គិត​ចាប់​ពី​ ៤១ ​សប្ដាហ៍​ ឡើង​ទៅ និង ទី២. អាយុ​គភ៌​ពី​ ៤២​សប្ដាហ៍​ ឡើង​ទៅ។ ស្រប​គ្នា​នេះ បើ​ម៉ាក់ៗ​ពពោះ​លើស​ខែ វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ទៅ​ដល់​អា​អូន​នៅ​ក្នុង​ផ្ទៃ​ដូច​ជា៖

– ការ​ថយ​ចុះ​នូវ​បរិមាណ​ទឹក​ភ្លោះ

– ភាព​មិន​ប្រក្រតី​នៃ​ចង្វាក់​បេះដូង​របស់​ទារក

– ទារក​ជុះ (លាមកព្រៃ) ​ក្នុង​ពោះ

– កូន​អាច​ស្លាប់​ក្នុង​ពោះ

– ក្បាល​ធំ

-​ មាន​ជំងឺ​ឆ្កួត​ជ្រូក ​តាំង​ពី​ក្មេង

– អាច​មាន​ផល​វិបាក​លើ​ប្រព័ន្ធសរសៃ​ប្រសាទ​កូន​ដូច ប្រកាច់ ឬ​មាន​វិបត្តិ​នៃ​ការ​លូត​លាស់​បញ្ញា​ស្មារតី។ល។

ធ្វើ​ម៉េច​យើង​ដឹង​ថា​ពពោះ​លើស​ខែ? យើង​អាច​ដឹង​ថា ម៉ាក់​ៗ​ពពោះ​លើស​ខែ​បាន ទាល់​តែ​យើង​ដឹង​ពី​អាយុ​គភ៌ តាំង​ពី​ដំបូង ដែល​គេ​អាច​ធ្វើ​តាម​រយៈ៖

១. ​ការ​ធ្វើ​អេកូសាស្ត្រ ដោយ​វាស់​ប្រវែង​កូន​នៅ​ចន្លោះ​អាយុ ១១សប្ដាហ៍ និង​១៣​សប្ដាហ៍

២. គិតថ្ងៃមក​រដូវ​​ចុង​ក្រោយ

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​គ្រប់​ខែហើយ គឺ​ត្រូវ​តាម​ដាន​ផ្ទៃ​ពោះ ឲ្យ​បាន​កាន់​តែ​ជាប់​លាប់​ចាប់​​២-៣​ដង/សប្ដាហ៍។ គ្រោះ​ថ្នាក់​លើ​កូន​កាន់​តែ​ខ្ពស់ ករណី​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​លើស​ខែ ហើយ​មាន​កូន​លូតលាស់​តូច​ជាង​អាយុ​គភ៌។ ​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម