home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុនេះហើយ បានគេហាមស្រ្តីមាន​ផ្ទៃពោះ និង​បំបៅដោះកូនផឹកភេសជ្ជៈប៉ូវកម្លាំង

មូលហេតុនេះហើយ បានគេហាមស្រ្តីមាន​ផ្ទៃពោះ និង​បំបៅដោះកូនផឹកភេសជ្ជៈប៉ូវកម្លាំង

មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​បាន​ជ្រើស​រើស​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដោយ​ជឿ​តាម​​ការ​ផ្សាយ​ថា​​អាច​ជួយ​ដាស់​ស្មារតី បង្កើន​កម្លាំង​ និង​ធ្វើ​ឲ្យ​មា​ន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់ជា​ដើម។​ ថ្វី​បើ​មា​ន​មនុស្ស​ជា​ច្រើន​អាចផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​ក៏​ពិត​មែន តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជា​ករណី​លើក​លែង​ ហើយ​បំរាម​ទាំងនេះ​ក៏​មាន​សរសេរ​នៅ​លើ​សំបក​កំប៉ុង​ភេសជ្ជៈទាំង​នោះដែរ។​

តើ​មូល​ហេតុ​អ្វី​បាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ផឹក​​ភេសជ្ជៈ​ប៉ូវ​កម្លាំង?​

គ្នា​យើង​ត្រូវ​ដឹង​ថា ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ​សុក​ចាប់​ផ្ដើម​លូត​លាស់​នៅ​ក្នុង​ស្បូន​របស់​យើង ហើយ​​អាហារ និង​អុកស៊ីសែន ត្រូវ​ដឹក​ជញ្ជូន​ទៅ​ចិញ្ចឹម​ទារក​តាម​រយៈទង​សុក។​ សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដែល​ម៉ាក់ៗ​បាន​ញ៉ាំ​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​គ្នា។ ដូច​នេះ​ បើ​ម៉ាក់ៗ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នោះ​សារធាតុ​ផ្សេងៗ​មាន​នៅ​ក្នុង​ភេសជ្ជៈ​ក៏​នឹង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ។​

អ្នកស្រាវ​ជ្រាវ​មិន​ទាន់​ដឹង​ថា​គ្រប់​គ្រឿង​ផ្សំ​របស់​ភេសជ្ជៈ​វប៉ូវកម្លាំង​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ឬយ៉ាងណាដល់​កូន​ក្នុងផ្ទៃនោះទេ​ ដោយ​ហេតុ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ម៉ាកផ្សេងៗគ្នា មាន​គ្រឿង​ផ្សំ​ខុសៗគ្នា ហើយ​ម្យ៉ាង​ការ​ធ្វើ​ពិសោធន៍​​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

ទោះ​យ៉ាងណា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សាក​ល្បង​សិក្សា​លើ​សត្វ​កណ្ដុរ​ ដោយ​ឲ្យ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុង​បរិមាណ​តិច​តូច​ជា​ប្រ​ចាំ និង​បាន​រក​ឃើញ​ថា​មាន​ផល​អវិជ្ជមាន​លើ​សុខភាព​កូន​របស់​សត្វ​កណ្ដុរ​ពេល​កើត​មក។

ការ​ពិសោធន៍​នេះ រក​ឃើញ​ថា​ពេល​កូន​កណ្ដុរ​កើត​មក​មានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) មាន​របួស​ជាលិកា និង​មាន​បញ្ហាខាង​អាកប្បកិរិយា​ រួម​ទាំង​បញ្ហា​ថប់បារម្ភ​ផង។ ដោយ​ហេតុនេះ​ហើយ ​បាន​ជា​អ្នកស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា​ ការ​ផឹក​ភេសជ្ជៈ​ប៉ូវកម្លាំងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬកូន​ទើប​នឹង​កើត។

ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ បាន​ជា​អ្នក​ស្រាវ​ជ្រាវ​ទាំង​ឡាយ​ផ្ដល់ជា​យោបល់ថា​ស្រ្តី​ពពោះ និង​បំបៅដោះ​កូន​ទាំង​ឡាយ​គួរ​ចៀសវាង​ផឹក​ភេសជ្ជៈប៉ូវ​កម្លាំង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/is-it-safe-to-drink-energy-drinks-during-pregnancy-4689931

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 23/09/2020
x