៤. ក្រោកឡើងឲ្យបានត្រឹមត្រូវ
ពេលអង្គុយចុះដើម្បីរើសរបស់តូចៗអ្វីមួយ ដោយត្រូវអង្គុយចុះនោះ គឺត្រូវប្រើកម្លាំងជើងក្រោកឡើងវិញឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើចង្កេះ ឬខ្នងដើម្បីយោងទម្ងន់ខ្លូនយើងឡើងមកលើវិញជាដាច់ខាត។ នេះជាចំណុចសំខាន់មួយ ត្រូវធ្វើដោយប្រុងប្រយ័ត្ន ឬអាចសួរការណែនាំបន្ថែមពីគ្រូពេទ្យ។
៥. គេងផ្អៀង
ការគេងផ្អៀង មិនគេងសង្កត់លើខ្នង ជារឿងត្រឹមត្រូវសម្រាប់ស្រីៗកំពុងពពោះ ដោយរក្សាជង្គង់ម្ខាង ឬទាំងសងខាងឲ្យបានត្រង់។ អាចពិចារណាប្រើខ្នើយសម្រាប់ស្រីៗពពោះដាក់នៅចន្លោះជង្គង់ទាំងពីរ កល់ក្រោមពោះ និងខ្នងដើម្បីរក្សាឥរិយាបថគេងឲ្យបានត្រឹមត្រូវ។
៦. ធ្វើសកម្មភាពប្រចាំថ្ងៃ និងហាត់ប្រាណ
សកម្មភាពធម្មតាប្រចាំថ្ងៃ ក៏ជួយសុខភាពខ្នងយើងរឹងមាំល្អ ក៏ប្រហែលជាអាចបំបាត់ការឈឺចាប់ត្រង់ខ្នងបាន អំឡុងពេលកំពុងពពោះ។ តាមរយៈការណែនាំពីអ្នកជំនាញ ស្រីៗគ្នាយើងកំពុងពពោះ អាចបញ្ចេញសកម្មភាពស្រាលៗ ពិសេសការហាត់ប្រាណ ដូចជាដើរ ជាដើម។ ការព្យាបាលដោយចលនា គួបផ្សំនឹងហាត់ប្រាណ សុទ្ធតែអាចជួយបំបាត់ការឈឺចាប់បាន។