backup og meta

ពិនិត្យទឹកនោមពេលពពោះឃើញមានមេរោគ គួរបារម្ភអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 28, 2021

ពិនិត្យទឹកនោមពេលពពោះឃើញមានមេរោគ គួរបារម្ភអត់?

ពិនិត្យឃើញមានមេរោគក្នុងទឹកនោមអំឡុងពេលពពោះអាចកើតឡើងលើស្ត្រីប្រហែលពី ២ ទៅ ១៥ នាក់ក្នុងចំណោមស្រ្តី ១០០ នាក់ ដែលមានមេរោគក្នុងទឹកនោមលើសពី ១០០ ០០០​ ក្នុងមួយ​មិល្លីលីត្រ។ តើការមានមេរោគក្នុងទឹកនោមពេលពពោះ ម៉ាក់ៗគួរបារម្ភអត់?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក​មិត្តភាពកម្ពុជា-ចិន សែន​សុខ បានលើកឡើង​ថា បញ្ហា​នេះ​អាស្រ័យទៅលើសុខ​ភាពរបស់ម៉ាក់ៗ ប្រសិនបើ​ម៉ាក់ៗមានមេរោគ​ក្នុងទឹកនោម ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ វាមិនមែនជាការឆ្លងមេរោគផ្លូវទឹកនោមទេ។ ក្នុង​ករណីម៉ាក់ៗមានមេរោគក្នុងទឹកនោម តែម៉ាក់ៗមានរោគសញ្ញាដូចខាងក្រោម មានន័យ​ថាម៉ាក់ៗ​ឆ្លងមេរោគផ្លូវទឹកនោម (UTI) ហើយ។

ឆ្លងមេរោគផ្លូវទឹកនោម

ចង់គណនាទម្ងន់ស្រ្តីមានផ្ទៃពោះ ចុចទីនេះ!

រោគសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោមមាន៖

  • នោមញឹក
  • ឈឺចាប់ពេលនោម
  • គ្រុន
  • ចុកពោះ
  • លេចនោម
  • ទឹកនោមមានក្លិន
  • ឈឺតម្រងនោម
  • ចង្អោរ និងក្អួត

វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា ការពិនិត្យទឹកនោមឃើញមានមេរោគពេលពពោះអាចដោះស្រាយបាន ដោយការញុំាទឹកឱ្យបានច្រើនដើម្បីបញ្ចេញ​​មេរោគពីក្នុងប្លោកនោម ប្រសិនបើម៉ាក់ៗមិនមាន​រោគ​សញ្ញាអ្វីទេ។ ក្នុងករណី​ម៉ាក់ៗ​មានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រាប់​គ្រូពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងធ្វើ​ការ​ពិនិត្យបន្ថែម និងអាចធ្វើការព្យាបាលដោយការប្រើថ្នាំផ្សះ ព្រោះការឆ្លងមេរោគ​ផ្លូវទឹកនោម​អាច​បណ្តាល​ឱ្យកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 28, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម