គណនាថ្ងៃសម្រាលកូន នៅទីនេះ
ផលពិបាកនៃបញ្ហាដុំសាច់ស្បូនពេលពពោះ ច្រើនកើតឡើងអាស្រ័យទៅតាមទីតាំង និងទំហំរបស់ដុំសាច់នោះ។ ក្នុងករណីកើតដុំសាច់ស្បូនពេលពពោះ អាចបណ្ដាលឲ្យមានបញ្ហាដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ឬក្នុងពេលម៉ាក់ៗសម្រាល។ ស្ត្រីដែលមានដុំសាច់ស្បូនពេលពពោះអាចជួបប្រទះការឈឺចាប់ក្នុងពោះ និងអាចមានហានិភ័យប្រឈមនឹងបញ្ហាសម្រាលកូនមិនគ្រប់ខែថែមទៀត។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានឲ្យដឹងថា ប្រសិនបើដុំសាច់មានទំហំធំ (បិទទ្វារមាស) គ្រូពេទ្យអាចនឹងតម្រូវឲ្យម៉ាក់ៗសម្រាលកូនដោយការវះកាត់តាមការជាក់ស្ដែង។ ក្នុងករណីកម្រខ្លះ ដុំសាច់ស្បូនពេលពពោះ អាចបណ្ដាលឲ្យស្ត្រីប្រឈមនឹងគ្រោះថ្នាក់ធំនោះគឺ រលូតកូន (ការបាត់បង់គភ៌ក្នុងអំឡុង ២៣ សប្ដាហ៍នៃការពពោះ)។