បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា? ជាតិដែកជួយអ្វីខ្លះ?

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ដឹក​អុកស៊ីសែន កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ ចំពោះ​​ស្ត្រីព​ពោះ​វិញ ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង។ ១. កម្រិត​ជាតិ​ដែក​ស្ត្រីពពោះ​ត្រូវការ ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន។ ចំណែក​ឯ​បរិមាណ​ជាតិ​ដែក​វិញ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ ២. អត្ថប្រយោជន៍​ជាតិ​ដែក​ចំពោះ​ស្ត្រីពពោះ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​ម្តាយ​ទាំង​កូន។ – ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម – កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង – ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ – បង្ការ​កូន​កើត​មុន​ខែ – បង្ការ​កូន​មិន​គ្រប់​គីឡូ – កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។ ៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ? ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ​ដែល​ផ្តល់​​ដោយ​ក្រសួង​សុខាភិបាល ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន ដូចជា​ម្សៅ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាច​ញ៉ាំ ១កែវ/ថ្ងៃ (អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ប្រមាណ ១០% យ៉ាង​តិច នៃ​តម្រូវការ​ជាតិដែក​ប្រចាំ​ថ្ងៃ) ឬ​​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និង​គ្រាប់​ធញ្ញជាតិ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។


បញ្ហាផ្ទៃពោះ

ពេលពពោះ ម្ដាយចង់ស្អាត អាច​ទៅ​ពត់​ធ្មេញ​បាន​ទេ?

ស្ត្រី​ពពោះ​ភាគ​ច្រើន តែង​បារម្ភ​រឿង​សម្រស់​ខាង​ក្រៅ ខ្លាច​អត់​ស្អាត ខ្លាច​ប្ដី​លែង​ស្រឡាញ់ ហើយ​ក៏​សម្រេច​ចិត្ត​រក​​វិធី​គ្រប់​យ៉ាង​ដើម្បី​ថែ​ទាំ​សម្ផស្ស​ឲ្យ​មើល​ទៅ​ស្អាត​ ទោះ​បី​កំពុង​ពពោះ​ក៏​ដោយ។ ក្នុង​នោះ​ដែរ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ចង់​ពត់​ធ្មេញ ឬ​ជ្រុល​គាប​ធ្មេញ​ហើយ​ស្រាប់​តែ​មាន​កូន តើ​មាន​ផល​ប៉ះពាល់​អី​ដែរ​អត់ ? ដើម្បី​កុំ​ឲ្យ​ម៉ាក់​ៗ​ឆ្ងល់​យូរ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ដែល​គាប​ធ្មេញ​ក្នុង​ពេល​ពពោះ វា​មិន​មាន​ផល​ប៉ះពាល់​អី​ដល់​កូន​នៅ​ក្នុង​ពោះ​ទេ ហើយ​ម្ដាយ​ក៏​មិន​មាន​កើត​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។ ផ្ទុយ​ទៅ​វិញ ម៉ាក់​ពពោះ​ត្រូវ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពពោះ គឺ​គ្រូ​ពេទ្យ​ជំនាញ​តម្រូវ​ឲ្យ​ម្ដាយ​ញ៉ាំ​ឲ្យ​បាន​ច្រើន ជាពិសេស​អាហារ​ដែល​មាន​ជីវជាតិ​ខ្ពស់​ដូច សាច់ ត្រី បន្លែ ផ្លែឈើ ជា​ដើម។ ប៉ុន្តែ​ជា​ធម្មតា ក្នុង​ពេល​គាប​ធ្មេញ​គឺ​ត្រូវ​តម​អាហារ​ច្រើន មិន​តែ​ប៉ុណ្ណោះ ពេល​គាប​ធ្មេញ​ផ្ដល់​ផល​ពិបាក​ច្រើន​ដូចជា ឈឺ​ធ្មេញ មុត​មាត់ ពិបាក​ញ៉ាំ​អាហារ ។ល។ លោក​វេជ្ជបណ្ឌិតបន្ត​ថា កាល​ណា​ម្ដាយ​គាប​ធ្មេញ វា​អាច​ធ្វើ​ឲ្យ​ញ៉ាំ​អាហារ​មិន​បាន ញ៉ាំ​បាន​តិច​បណ្ដាល​ឲ្យ​មាន​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​កូន​នៅ​ក្នុង​ផ្ទៃ។ ម៉្យាង​វិញ​ទៀត អំឡុង​ពេល​ពពោះ ស្ត្រី​ក៏​មាន​បញ្ហា​ចាញ់​កូន​ផង​អី​ផង បើ​គាប​ធ្មេញ​ហើយ​ពេទ្យ​តម្រូវ​ឲ្យ​ដក​ធ្មេញ ឬ​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ផ្សេងៗ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​កាន់​តែ​ស្មុគ​ស្មាញ។ ដូច្នេះ​ហើយ ប្រធាន​ផ្នែករោគស្ត្រីរូប​នេះ បាន​ណែនាំ​ថា "​ចង់​ស្អាត​អី ស្អាត​ទៅ តែ​ត្រូវ​សម្រាល​កូន​រួច​ចាំ​គិត​គូរ​រឿង​សម្រស់ បើ​ចង់​ស្អាត បារម្ភ​ពី​សម្ផស្ស​នោះ មិន​បាច់​ទាន់​យក​កូន​ទេ ចាំ​ធ្វើ​ស្អាត​ហើយ​អស់​ចិត្ត​ចាំ​យក​កូន​ល្អ​ជាង"។ […]


បញ្ហាផ្ទៃពោះ

ទាស់ទាំង ៥ ចាស់ៗតែងនិយាយ និងមូលហេតុបណ្ដាលឲ្យកើត

ក្រោយ​ស្ត្រី​សម្រាល​កូន​រួច ចាស់​ៗ​ខ្លះ​នៅ​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់​បែប​បុរាណ ដោយ​ហាម​ឃាត់ ឬ​តម្រូវ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​បង្ការទាស់​កូន​ខ្ចី។ តើ​ក្រោយ​សម្រាល​កូនពិត​ជាមានអាការៈ​ទាស់​មែនទេ? លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្តាលមកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​ការ​ទាស់ និង​មូលហេតុ៖ ១- ទាស់​បែក​ស្រកា ការ​ទាស់​បែប​នេះ អាច​បណ្តាល​មកពី​ការ​ញ៉ាំ​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ ដែល​ធ្វើឲ្យ​ស្បែក​ស្ងួត ឬ​បែក​ស្រកា។ ២- ទាស់​មាន​អាការៈគ្រុន ភាគ​ច្រើន​ការ​ទាស់​បែប​នេះ អាច​បណ្តាលមកពី​ការ​សម្រាល​គ្មាន​អនាម័យ​ត្រឹមត្រូវ នៅផ្ទះ ឬ​ឆ្មប​បុរាណ ព្រោះ​ដៃ​ឆ្មប​ដែល​គ្មាន​ជំនាញ​មិន​ស្អាត ដែល​ធ្វើឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​ស្បូន ឬ​ការ​យក​សុក​ចេញ​មិន​អស់​ជា​ដើម។ ៣- ទាស់ដំណេក ក្រោយ​ពេល​សម្រាល​កូន​ហើយ​ភ្លាម ស្ត្រី​គ្រប់រូប​ត្រូវ​តម​រួមភេទ​ពី១ខែកន្លះ ទៅ៣ខែ ដើម្បី​ឲ្យ​ស្បូន​ត្រលប់​មក​ភាព​ដើម​វិញ។ ប៉ុន្តែ​ប្រសិនស្ត្រីរួមភេទ ខណៈ​ស្បូន​មិន​ទាន់​ជា​សះស្បើយ អាច​បណ្តាល​ឲ្យ​របួស​ក្លាយ ហើយ​កើត​អាការៈ​ផ្សេង។ ៤- ទាស់​មាន​សភាព​ស្គម​រីងរៃ ការ​ទាស់​បែប​នេះ អាច​បណ្តាលមក​ពី​ស្ត្រី​តម​អាហារ​ជ្រុល ធ្វើឲ្យ​រាងកាយ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​រាងកាយ​ប្រែជា​គ្មាន​សាច់​ឈាម​ឡើយ។ ៥- ទាស់​ស្ពឹក​អវយវៈ ទាស់​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​មាន​នៅ​លើ​ជើង​ខាងឆ្វេង ហើយ​រីក​រាលដាល​ទៅ​ខាង​ស្កាំ និង​ដៃ​ទាំង ២ តែ​ម្តង។ អាការៈ​ទាស់​បែប​នេះ​ក៏​អាច​បណ្តាលមកពី​មូលហេតុ​ដូច​ចំណុច​ទី ២ ដែរ គឺ​ការ​សម្រាល​គ្មាន​អនាម័យ​ត្រឹមត្រូវ ដែល​ធ្វើឲ្យ​មេរោគ​ជ្រៀត​ចូល​ទៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗក្រោយសម្រាលមិនធ្វើអ្វីសោះ ពិតជាល្អចំពោះសុខភាពដូចចាស់ៗថាមែនអត់? ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ គ្រូពេទ្យថា […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីកាត់បន្ថយអាការៈចាញ់កូន (វីដេអូ)

អំឡុង​ពេលពពោះ​ ស្រីៗ​គ្នា​យើង​ភាគ​តិច​ណាស់ មិន​មាន​អាការៈ​ចាញ់​កូន ខណៈ​គ្នា​យើង​មួយ​ភាគ​ធំ ចាញ់​ខ្លាំង​​ទៀត​ផង ពិសេស​នៅ​ពេល​ព្រឹក។ ពិត​ណាស់ រោគសញ្ញា​ចាញ់​កូន អាច​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង អារម្មណ៍​មិន​ល្អ ប៉ុន្តែ​អាការៈ​ទើប​មាន​ផ្ទៃ​ពោះ​នេះ អាច​បង្ហាញ​ពី​សុខភាព​យើង​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំពោះ​វិធី​សាមញ្ញៗ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាមចំណុច​ក្នុងវីដឹអូ​នេះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយ​តាមវិធីនេះ

អាការៈ​ក្រហាយ​ទ្រូង​នឹង​អាច​កើត​មាន​ឡើង​ច្រើន​ក្នុង​កំឡុង​ពេល​ដែល​ស្រីៗយើងមាន​ផ្ទៃ​ពោះ ដោយ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​អ័រម៉ូន​ក្នុងខ្លួន។ ជាធម្មតា​​ក្រពះ​​​មាន​​សន្ទះ​បិទ​បើក​នៅ​ផ្នែក​ខាង​លើ​ដើម្បី​គ្រប់​គ្រង និង​រក្សា​ចំណី​អាហារ​ដែល​រំលាយ និង​អាស៊ីត​ឲ្យ​នៅ​ក្នុង​ក្រពះ​ឲ្យចុះ​ទៅ​ក្រោម។ ក្នុង​អំឡុង​​ពេល​​មាន​​ផ្ទៃ​ពោះ​អ័រម៉ូន​​ប្រូហ្សេស្តេរ៉ូន​នឹង​បន្ធូរ​ដល់​សន្ទះ​នេះ​ហើយ​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ និង​អាហារ​ដែល​រំលាយ​ច្រាល​ត្រឡប់​មក​លើ​វិញ នៅ​ពេល​នេះ​ស្រីៗមាន​ផ្ទៃពោះ​នឹង​មាន​អារម្មណ៍​ឈឺ​ក្រហាយ​នៅ​ទ្រូង។ ជា​សំណាង​ល្អ​ដែល​​មាន​វិធី​សាស្រ្ត​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​យើង​ក្នុង​ការ​បន្ថយ​ការ​ក្រហាយ​ទ្រូង​នេះ។ ១- ញ៉ាំតិច តែច្រើន​ដង ការ​ញ៉ាំ​អាហារច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស្រ្តីមាន​ផ្ទៃ​ពោះ​​មាន​ការ​ក្រហាយ​ទ្រូង​បាន​ដោយ​សារ​តែ​ក្រពះ​មិន​មាន​លំហរ​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ម្ហូប​ដ៏​ច្រើន​ដែលយើងបាន​ញ៉ាំ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​បាន​គិត​ថា​ការ​ឡើង​ទំងន់​គឺ​ល្អ​សម្រាប់​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​កូន​ក្នុង​ពោះ​យើងបាន។ ជា​ការ​ពិត​ណាស់​ការ​ញ៉ាំ​ច្រើន​មិន​ត្រឹម​តែ​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​ការ​កើន​សម្ពាធ​ទៅ​លើ​ពោះដែល​បណ្តាល​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង​ផង​ដែរ។ ដូច្នេះ​ស្រីៗយើង​​ត្រូវ​បែង​ចែក​ពេលញ៉ាំអាហារ​ពីបីពេល​ក្នុង​មួយថ្ងៃ ទៅជាប្រាំមួយ​ពេលក៏បាន។ ការញ៉ាំអាហារ​ក្នុងចំនួន​តិចធ្វើ​ឲ្យ​រាង​កាយយើង​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​រំលាយ​អាហារ។ តាម​រយៈ​ការ​គ្រប់គ្រង​នូវ​របប​អាហារ​របស់​យើង​បាន​ត្រឹម​ត្រូវ គឺ​អាច​ការ​ពារ​យើង​​ពី​ការ​ក្រហាយ​ទ្រូង​ក្នុង​រយៈ​ពេល​ខ្លី និង​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​ញ៉ាំ​ពេលយើង​កំពុង​​មាន​ផ្ទៃ​ពោះ​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ: ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត? រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់? ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ ប្រយ័ត្នណាម៉ាក់ៗ បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ ២- ត្រូវញ៉ាំស្ករកៅស៊ូបន្ទាប់ពីបរិភោគអាហាររួច ការ​ទំពារ​ស្ករ​កៅស៊ូ​អាច​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​នូវ​អាស៊ីត​ក្រពះ​បាន។ ប្រសិន​បើយើងមាន​អារម្មណ៍​ថា​កំពុង​តែ​ក្រហាយ​ទ្រូង យើង​​អាច​យក​ស្ករ​កៅស៊ូ​មក​ទំពារ​បាន។ ប្រសិន​បើយើង​​មិន​ចូល​ចិត្ត​ផ្អែម​នោះទេយើង​​អាច​ជ្រើស​រើស​យក​ស្ករ​កៅស៊ូ​ដែល​មាន​ជាតិ​ស្ករ​តិច​បាន។ ៣- សាកល្បងការព្យាបាលដោយការម៉ាស្សា ស្រីៗគ្នា​យយើង​​អាច​ដាក់​ប្រេង​ជំនួយ ៣ ទៅ ៤ ដំណក់​មាន​ក្លិន​ក្រូច​ឆ្មា ក្រូច ឬ​​ខ្ញី​ ​មក​ម៉ាស្សា​នៅ​ទ្រូង និង​ផ្នែក​ខាង​លើ​នៃ​ខ្នង​របស់​យើង នោះ​ការ​ក្រហាយ​ទ្រូង​នឹង​រលាយ​បាត់​ទៅ​វិញ​តាម​ការ​ដង្ហើម​ចេញ​។ ៤- សាកល្បងប្រើឱសថធម្មជាតិ ប្រសិន​បើ​យើង​គិត​ថា​ឱសថ​បុរាណ​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​មាន​ផល​មិន​ល្អ​ដល់​សុខ​ភាព​ នោះ​យើង​​គួរ​តែ​ព្យាយាម​ប្រើ​ឱសថ​បុរាណដែល​ពេញ​និយម​យ​មួយ​ចំនួន​ដើម្បី​ជា​ប្រយោជន៍វិញ។ ដើម្បី​បំបាត់​ការ​ក្រហាយ​ទ្រូង យើង​​អាច​សាក​ល្បង​នូវ​វិធី​ព្យាបាល​ងាយ​ៗ​ទាង ៣ ខាង​ក្រោម៖ – ផ្លែ​ល្ហុង៖ ផ្លែ​ល្ហុង​ទុំ​មិន​ត្រឹម​តែ​មាន​រស​ជាតិ​ឆ្ងាញ់​ទេ ​ថែម​ទាំង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បំបាត់​ការ​ក្រហាយ​ទ្រូង​ទៀត​ផង។ – ផ្លែ​អាល់​ម៉ុន៖ ការ​ញ៉ាំ​ផ្លែ​អាល់​ម៉ុន​ក្រោយ​ពេល​ញ៉ាំ​អាហារ​អាច​ជួយ​ឲ្យ​សម្រួល​ដល់​ក្រពះ​​បាន […]


បញ្ហាផ្ទៃពោះ

មូលហេតុបណ្ដាលឲ្យឈឺឆ្អឹងខ្នង ក្រោយវះកាត់សម្រាលកូន

អាការៈ​ឈឺ​ខ្នង គឺជា​រឿង​ដែល​ស្ត្រី​ជា​ម្ដាយ​មួយ​ចំនួន​តែង​ជួប​ប្រទះ​ក្រោយ​សម្រាល​កូន​រួច ហើយ​ការ​ឈឺចាប់​នេះ​ច្រើន​តែ​ចាប់​ផ្ដើម​រយៈ​ពេល​ច្រើន​ម៉ោង​ក្រោយ​សម្រាល​កូន​រួច និង​បន្ត​ច្រើន​ថ្ងៃ ឬ​ខែ​ទៅ​មុខ​ទៀត​ឯ​ណោះ។ នេះ​ជា​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី។ ​លោក​ក៏​បាន​បន្ត​ទៀត​ថា ម៉ាក់​ៗ​មួយ​ចំនួន​ប្រហែល​ជា​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​បន្ថែម​ទៀត​នៅ​កន្លែង​វះកាត់ ប៉ុន្តែ​កន្លែង​ឈឺ​ខ្លាំង​គឺ​ខ្នង​តែ​ម្ដង។ ចំពោះ​មូលហេតុ​វិញ​អាច​មាន​ច្រើន​យ៉ាង ដែល​មិនមែន​មកពី​ការ​វះកាត់​សម្រាល​ឡើយ ដោយ​អ្នក​សម្រាល​តាម​ធម្មជាតិ​ក៏​មាន​អាការៈ​ទាំង​នោះ​ដែរ៖ ១- បម្រែបម្រួល​អ័រម៉ូន ស្រ្តី​មាន​ផ្ទៃពោះ​មិន​គ្រាន់​តែ​ពោះ​ធំ​ទេ តែ​ក៏​អាច​មាន​ការ​ប្រែប្រួល​មិន​តិច​កើត​ឡើង​ដែរ ខ្លះ​អាច​នាំ​ឲ្យ​ឈឺ​ខ្នង​ក្រោយ​សម្រាល ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​មាន​ផ្ទៃពោះ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្រាល។ អ័រម៉ូន​មួយ​នេះ​នឹង​ទៅ​បន្ធូរ​សរសៃ​ចង​ឆ្អឹង និង​សន្លាក់ ដូច្នេះ​វា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រាល​កូន។ រាងកាយ​បញ្ចេញ​អ័រម៉ូន​ទាំងនេះ​ដោយ​មិន​គិត​ថា ស្ត្រីសម្រាល​កូន​ដោយ​ធម្មជាតិ ឬ​វះកាត់​ឡើយ។ ២- ឡើង​ទម្ងន់ ការ​ឡើង​ទម្ងន់ គឺជា​ដើម​ហេតុ​មួយ​ទៀត​ដែល​នាំ​ឲ្យ​ឈឺ​ខ្នង​ដែរ។ វា​គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រីត្រូវ​ឡើង​ទម្ងន់​ក្នុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ទម្ងន់​ដែល​ឡើង និង​ស្ថិត​នៅ​តំបន់​កណ្ដាល​អាច​នឹង​ដាក់​សម្ពាធ​ទៅ​លើ​ខ្នង និង​ឆ្អឹង​ខ្នង​បាន រហូត​ដល់​ទៅ​ជា​ឈឺ​ខ្នង​ទៀត។ ៣- លើក ឬ​បី​កូន កូន​​មាន​ទម្ងន់​ត្រឹម ៣ គីឡូក្រាម​ឡើង​ទៅ ​ហាក់​បី​ដូចជា​មិន​​ធ្ងន់​ឡើយ ប៉ុន្តែ​ទម្ងន់​បែប​នេះ​កាលណា​បី​ច្រើន​ដង​ពេក​អាច​នឹង​ប៉ះពាល់​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ការ​លើក​បី​កូន​ចេញ​ពី​ក្នុង​គ្រែ​ អាច​នឹង​ធ្វើឲ្យ​ឈឺ​ខ្នងដែរ។ ការ​ធ្វើ​ចលនា​ខ្លាំង​ពេល​លើក​កូន​ចុះ​ឡើង​ក៏​ជា​ដើមហេតុ​រួម​ចំណែក​ផង​ដែរ។ ៤- ការ​បំបៅ​ដោះ​កូន ការ​បំបៅ​ដោះ​កូន គឺជា​មធ្យោបាយ​ដ៏​ឆ្លាតវៃ​ក្នុង​ការ​ចិញ្ចឹម​កូន ហើយ​ក្នុង​ពេល​បំបៅ​កូន​ម្ដង​ៗ ម្តាយប្រហែល​ជា​ត្រូវ​ឱន ដើម្បី​មើល​កូន​បន្ថែម​ទៀត។ មិន​មែន​មិន​អី​ទេ ការ​រក្សា​ជំហរ​បែប​នេះ​យូរ​ពេក​នឹង​ដាក់​សម្ពាធ​ទៅ​លើ ​ក ធ្វើឲ្យ​ឈឺ​កញ្ចឹងក ហើយ​ចាក់​ទៅ​ខ្នង​បាន។ ជំហរ​មិន​ល្អ​ខណៈ​ពេល​កំពុង​តែ​បំបៅ​ដោះ​កូន​ក៏​អាច​ធ្វើឲ្យ​ឈឺ​ខ្នង​បាន​ដែរ […]


បញ្ហាផ្ទៃពោះ

កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺ​មួយ​ប្រភេទនេះ

១- អ្វីជាជំងឺចាល់ទឹកប្រមាត់ ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ ជំងឺចាល់ទឹកប្រមាត់ ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គឺ​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​នៅ​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ជា​រឿយ​ៗ​ជំងឺនេះ​ធ្វើ​ឲ្យ​ស្រ្តីមាន​ផ្ទៃពោះ​​មាន​ការ​រមាស់​ខ្លាំង​ ហើយជា​​​ធម្មតា​កើត​មាន​នៅ​លើ​បាត​ដៃ និង​បាត​ជើង ប៉ុន្តែ​ការ​រមាស់​អាច​កើត​មាន​លើ​ផ្នែក​ជាច្រើន​ទៀត​លើ​រាង​កាយរបស់ស្រីៗយើង​ដែរ​។ ទោះ​បី​ជា​ស្ថាន​ភាព​ជំងឺ​នេះ​មិន​ល្អ ប៉ុន្តែ​ជំងឺ​មិន​បង្ក​ហានិភ័យ​រយៈ​ពេល​វែង​ដល់ម៉ាក់ៗ​ទេ តែ​​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​បាន។ ពាក្យ​ថា “ចាល់ទឹកប្រមាត់” គឺ​សម្ដៅ​​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​ដែល​បណ្តាល​មក​ពី​ទឹក​ប្រមាត់​ដែល​ជា​សារធាតុ​រំលាយ​ពី​ថ្លើម​មាន​លំហូរ​យឺត ឬ​គ្មាន​លំហូរ​សោះ។ ការ​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជាច្រើន​ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺចាល់ទឹកប្រមាត់បាន។ ២- រោគសញ្ញានៃជំងឺចាល់ទឹកប្រមាត់ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ ការ​រមាស់​គឺ​ជា​រោគ​សញ្ញា​ដំបូង​នៃជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​ដែល​មាន​ជំងឺចាល់ទឹកប្រមាត់នឹង​មាន​ការ​រមាស់​នៅ​លើ​បាត​ដៃ ឬ​បាត​ជើង។ ចំពោះ​​ស្ត្រី​មួយ​ចំនួន​នឹង​មាន​អារម្មណ៍​រមាស់​នៅ​គ្រប់​កន្លែង​លើ​ខ្លួន​ផង​ដែរ​។ នៅ​ពេល​យប់​ការ​រមាស់​នឹង​មាន​សភាព​កាន់​តែ​ខ្លាំង​ហើយ​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មាន​អារម្មណ៍​មិន​ស្រួល​ដូច្នេះ​​អាច​នឹង​រំខាន​ដល់​ការ​គេងបាន។ ជាធម្មតា​​គេ​ជឿ​ជាក់​ថា​ការ​រមាស់​នេះ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី ៣ នៃ​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​នឹង​កើត​មាន​មុន​ពេលនេះដែរ​។ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​​រួច​ ការ​រមាស់​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ។ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​ដែល​មិន​សូវ​កើត​មាន​លើ​អ្នក​ជំងឺចាល់ទឹកប្រមាត់ មាន​ការ​ឡើង​លឿង​លើ​ស្បែក និង​ភ្នែក (ជំងឺ​ខាន់​លឿង) ចង្អោរ មិន​ឃ្លាន​អាហារ ជាដើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣- ស្រ្តីមានផ្ទៃពោះណាខ្លះដែលងាយនឹងមានជំងឺចាល់ទឹកប្រមាត់ កត្តា​ប្រឈមចំបង​ៗ​នៃ​ជំងឺចាល់ទឹកប្រមាត់លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន៖ – មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន ឬ​គ្រួសារ​មានជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ – មាន​ប្រវត្តិ​មាន​ជំងឺ​ថ្លើម – មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ កត្តា​ហានិភ័យ​មួយ​ចំនួន​គឺ​ទាក់​ទង​ទៅ​នឹង​ហ្សែន ដោយ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​មាន​កើន​ឡើង​នូវ​កម្រិត​អ័រ​ម៉ូន​ដែល​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​ដែល​យើង​​មាន​ប្រវត្តិ​ជំងឺ​​នៃ​កត្តា​ហានិភ័យ​ណា​មួយ​ហើយ​ នោះ​នឹង​មាន​ការ​វិវត្ត​ខ្ពស់​នៃ​ជំងឺ​នេះ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ស្រ្តីមាន​ផ្ទៃ​ពោះ​ប្រហែល​មាន​ពាក់​កណ្តាល ​ទៅដល់​​ពីរ​ភាគ​បី​នៃ​ស្ត្រី​មាន​ផ្ទៃពោះ កើត​ជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ៤- មូលហេតុដែលបណ្តាលឲ្យមានជំងឺចាល់ទឹកប្រមាត់ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ៖ មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​នេះ​គឺ​នៅ​តែ​មិន​ទាន់​អាច​ពន្យល់​បាននៅឡើយ។ អ្នក​ស្រាវ​ជ្រាវ​ជាច្រើន​បាន​ជឿ​ជាក់​ថា​ជំងឺនេះអាច​បណ្តាល​មក​ពី​សមាស​ធាតុ​របស់​ហ្សែន​ដែល​កើត​មាន​នៅ​ក្នុង​គ្រួសារ​យើង​ ឬ​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​ហ្សែន​ផ្សេង​ទៀត​ជាច្រើន។ អ័រម៉ូន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​តួ​នាទី​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជំងឺចាល់ទឹកប្រមាត់ ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ទឹក​ប្រមាត់​គឺ​ជា​សារធាតុ​រំលាយ​អាហារ​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ថ្លើម។ទឹកប្រមាត់​​ជួយ​បំបែក​សារជាតិ​ខ្លាញ់​ដែល​យើង​បាន​ញ៉ាំ។ ការ​កើន​ឡើង​នៃ​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី ៣ អាច​បណ្តាល​ឲ្យ​លំហូរ​ទឹក​ប្រមាត់​ដែល​ចេញ​ពី​ថ្លើម​មាន​សភាព​យឺត ហើយ​ទឹក​ប្រមាត់​ដែល​ចាល់​នៅ​ក្នុង​ថ្លើម​អាច​ធ្វើ​ឲ្យ​អាស៊ីត​ទឹក​ប្រមាត់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ឯ​ការ​រមាស់​គឺ​ជា​ផល​វិបាក​នៃ​អាស៊ីត​ទឹក​ប្រមាត់​ដែល​មាន​នៅ​ក្នុង​ខ្លួន។   ៥- ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺចាល់ទឹកប្រមាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ