បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺ​មួយ​ប្រភេទនេះ

១- អ្វីជាជំងឺចាល់ទឹកប្រមាត់ ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ ជំងឺចាល់ទឹកប្រមាត់ ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គឺ​ជា​ជំងឺ​មួយ​ដែល​កើត​ឡើង​នៅ​ត្រី​មាស​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ជា​រឿយ​ៗ​ជំងឺនេះ​ធ្វើ​ឲ្យ​ស្រ្តីមាន​ផ្ទៃពោះ​​មាន​ការ​រមាស់​ខ្លាំង​ ហើយជា​​​ធម្មតា​កើត​មាន​នៅ​លើ​បាត​ដៃ និង​បាត​ជើង ប៉ុន្តែ​ការ​រមាស់​អាច​កើត​មាន​លើ​ផ្នែក​ជាច្រើន​ទៀត​លើ​រាង​កាយរបស់ស្រីៗយើង​ដែរ​។ ទោះ​បី​ជា​ស្ថាន​ភាព​ជំងឺ​នេះ​មិន​ល្អ ប៉ុន្តែ​ជំងឺ​មិន​បង្ក​ហានិភ័យ​រយៈ​ពេល​វែង​ដល់ម៉ាក់ៗ​ទេ តែ​​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​បាន។ ពាក្យ​ថា “ចាល់ទឹកប្រមាត់” គឺ​សម្ដៅ​​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​ដែល​បណ្តាល​មក​ពី​ទឹក​ប្រមាត់​ដែល​ជា​សារធាតុ​រំលាយ​ពី​ថ្លើម​មាន​លំហូរ​យឺត ឬ​គ្មាន​លំហូរ​សោះ។ ការ​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជាច្រើន​ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺចាល់ទឹកប្រមាត់បាន។ ២- រោគសញ្ញានៃជំងឺចាល់ទឹកប្រមាត់ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ ការ​រមាស់​គឺ​ជា​រោគ​សញ្ញា​ដំបូង​នៃជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​ដែល​មាន​ជំងឺចាល់ទឹកប្រមាត់នឹង​មាន​ការ​រមាស់​នៅ​លើ​បាត​ដៃ ឬ​បាត​ជើង។ ចំពោះ​​ស្ត្រី​មួយ​ចំនួន​នឹង​មាន​អារម្មណ៍​រមាស់​នៅ​គ្រប់​កន្លែង​លើ​ខ្លួន​ផង​ដែរ​។ នៅ​ពេល​យប់​ការ​រមាស់​នឹង​មាន​សភាព​កាន់​តែ​ខ្លាំង​ហើយ​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មាន​អារម្មណ៍​មិន​ស្រួល​ដូច្នេះ​​អាច​នឹង​រំខាន​ដល់​ការ​គេងបាន។ ជាធម្មតា​​គេ​ជឿ​ជាក់​ថា​ការ​រមាស់​នេះ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី ៣ នៃ​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​នឹង​កើត​មាន​មុន​ពេលនេះដែរ​។ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​​រួច​ ការ​រមាស់​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ក្រោយ។ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​ដែល​មិន​សូវ​កើត​មាន​លើ​អ្នក​ជំងឺចាល់ទឹកប្រមាត់ មាន​ការ​ឡើង​លឿង​លើ​ស្បែក និង​ភ្នែក (ជំងឺ​ខាន់​លឿង) ចង្អោរ មិន​ឃ្លាន​អាហារ ជាដើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣- ស្រ្តីមានផ្ទៃពោះណាខ្លះដែលងាយនឹងមានជំងឺចាល់ទឹកប្រមាត់ កត្តា​ប្រឈមចំបង​ៗ​នៃ​ជំងឺចាល់ទឹកប្រមាត់លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន៖ – មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន ឬ​គ្រួសារ​មានជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ – មាន​ប្រវត្តិ​មាន​ជំងឺ​ថ្លើម – មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ កត្តា​ហានិភ័យ​មួយ​ចំនួន​គឺ​ទាក់​ទង​ទៅ​នឹង​ហ្សែន ដោយ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​មាន​កើន​ឡើង​នូវ​កម្រិត​អ័រ​ម៉ូន​ដែល​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​ដែល​យើង​​មាន​ប្រវត្តិ​ជំងឺ​​នៃ​កត្តា​ហានិភ័យ​ណា​មួយ​ហើយ​ នោះ​នឹង​មាន​ការ​វិវត្ត​ខ្ពស់​នៃ​ជំងឺ​នេះ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ស្រ្តីមាន​ផ្ទៃ​ពោះ​ប្រហែល​មាន​ពាក់​កណ្តាល ​ទៅដល់​​ពីរ​ភាគ​បី​នៃ​ស្ត្រី​មាន​ផ្ទៃពោះ កើត​ជំងឺចាល់ទឹកប្រមាត់ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ៤- មូលហេតុដែលបណ្តាលឲ្យមានជំងឺចាល់ទឹកប្រមាត់ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះ៖ មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​នេះ​គឺ​នៅ​តែ​មិន​ទាន់​អាច​ពន្យល់​បាននៅឡើយ។ អ្នក​ស្រាវ​ជ្រាវ​ជាច្រើន​បាន​ជឿ​ជាក់​ថា​ជំងឺនេះអាច​បណ្តាល​មក​ពី​សមាស​ធាតុ​របស់​ហ្សែន​ដែល​កើត​មាន​នៅ​ក្នុង​គ្រួសារ​យើង​ ឬ​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​ហ្សែន​ផ្សេង​ទៀត​ជាច្រើន។ អ័រម៉ូន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​តួ​នាទី​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជំងឺចាល់ទឹកប្រមាត់ ក្នុង​កំឡុង​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ទឹក​ប្រមាត់​គឺ​ជា​សារធាតុ​រំលាយ​អាហារ​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ថ្លើម។ទឹកប្រមាត់​​ជួយ​បំបែក​សារជាតិ​ខ្លាញ់​ដែល​យើង​បាន​ញ៉ាំ។ ការ​កើន​ឡើង​នៃ​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី ៣ អាច​បណ្តាល​ឲ្យ​លំហូរ​ទឹក​ប្រមាត់​ដែល​ចេញ​ពី​ថ្លើម​មាន​សភាព​យឺត ហើយ​ទឹក​ប្រមាត់​ដែល​ចាល់​នៅ​ក្នុង​ថ្លើម​អាច​ធ្វើ​ឲ្យ​អាស៊ីត​ទឹក​ប្រមាត់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ឯ​ការ​រមាស់​គឺ​ជា​ផល​វិបាក​នៃ​អាស៊ីត​ទឹក​ប្រមាត់​ដែល​មាន​នៅ​ក្នុង​ខ្លួន។   ៥- ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺចាល់ទឹកប្រមាត់ […]


បញ្ហាផ្ទៃពោះ

ពពោះជិតគ្រប់ខែ ម៉េចបានម៉ាក់ៗបែរជាជ្រាបទឹកភ្លោះទៅវិញ?

មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​ជ្រាប​ទឹក​ភ្លោះ អំឡុង​ពេល​ពពោះ​ជិត​គ្រប់​ខែ ដែល​ខ្លះ​ក៏​ដឹង​ហើយ​អ្នក​ខ្លះ​ទៀត មិន​ចាប់អារម្មណ៍​ស្មាន​តែ​ទឹក​នោម ឬ​ទឹក​រម្អិល។ តើ​មូលហេតុ​អ្វី​បណ្ដាលឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ បែរជា​ជ្រាប​ទឹក​ភ្លោះ​ទៅ​វិញ? តើ​ការ​ជ្រាប​ទឹកភ្លោះ​នោះ​មាន​គ្រោះថ្នាក់​ចំពោះ​កូន​ដែរឬទេ? លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​ជ្រាប​ទឹកភ្លោះ​បណ្ដាល​មកពី​មាន​ស្នាម​ប្រេះ ឬ​ស្នាម​ដាច់​រហែក​ស្រោម​ទឹកភ្លោះ ហើយ​លោក​នឹង​ពន្យល់​ពី​តួនាទី និង​មូលហេតុ​ផ្សេង​ៗ​ទៀត​ដូច​ខាងក្រោម។ ១- តើ​អ្វី​ទៅ​ជា​ស្រោម​ទឹកភ្លោះ? ទារក​ក្នុង​ផ្ទៃ​វិវត្ត​នៅ​ក្នុង​ថង់​ទឹកភ្លោះ​ដែល​ផ្សំ​ឡើង​ដោយ​ភ្នាស​ពីរ​ស្រទាប់​ដែល​ពេញ​ទៅ​ដោយ​អង្គធាតុ​រាវ ស្ដើង​ថ្លា គ្មាន​មេរោគ និង​មាន​តួនាទី​ជា​ច្រើន។ ស្រោម​ទឹកភ្លោះ​រក្សា​ការពារ​ទារក​ឲ្យ​នៅ​សីតុណ្ហភាព​ថេរ ៣៧ អង្សាសេ។ វា​ក៏​មាន​តួនាទី​ផ្ដល់​សំណើម បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ និង​ការ​ប៉ះទង្គិច ដែល​អាច​កើត​មាន​ចំពោះ​ពោះ​របស់​ម្ដាយ។ ស្រោម​ទឹកភ្លោះ​ការពារ​សរីរាង្គ​ក្រោយ​ពី​ចលនា​របស់​ទារក ធានា​ថា​ទារក​នៅ​មជ្ឈដ្ឋាន​គ្មាន​មេរោគ ប្រឆាំង​នឹង​ការ​បង្ក​រោគ​មួយ​ចំនួន​ផង​ដែរ។ ជាទូទៅ​ស្រោម​ទឹកភ្លោះ​វា​បែក​ដោយ​ឯកឯង ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ពេល​មាត់ស្បូន​បើក​អស់ ប៉ុន្តែ​វា​អាច​ប្រេះ​មុន​ពេល ជា​ទូទៅ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រោម​ទឹកភ្លោះ ហើយ​បន្ទាប់​មក​មាន​ការ​ជ្រាប​ទឹកភ្លោះ និង​លំហូរ​ទឹកភ្លោះ​បរិមាណ​តិចតួច។ ២- មូលហេតុ និង​កត្តា​ហានិភ័យ​នៃ​ការ​ប្រេះ​ស្រោម​ទឹកភ្លោះ យើង​មិន​អាច​កំណត់​ពី​ប្រភព​ដើម និង​មូលហេតុ​ជាក់លាក់ នៃ​ការ​ដាច់​រហែក ឬ​ប្រេះ​ស្រោម​ទឹកភ្លោះ​បាន​នោះ​ទេ ព្រោះ​វា​មាន​កត្តា​ជាច្រើន​ដូចជា៖ – ភ្នាស​អាច​ចុះ​ខ្សោយ ដោយសារ​ការ​ឆ្លង​រោគ​ក្នុង​ទឹកនោម ឬ​រោគ​ស្ត្រី – ភាព​ប៉ោង​ជ្រុល​នៃ​ជញ្ជាំង​របស់​ភ្នាស ដោយសារ​តែ កូនភ្លោះ កូន​ធំ​ពេក ការ​បង្ហាញ ទម្រង់​កូន​មិន​ធម្មតា សុកពាំងមាត់ស្បូន – ការ​ប៉ះទង្គិច ការ​ដួល […]


បញ្ហាផ្ទៃពោះ

ស្រីៗមានផ្ទៃពោះ ចង់ញ៉ាំទុរេន ត្រូវដឹងរឿងទាំងនេះ!

ខែ​សម្បូរ​ទុរេន​​ឃើញ​តែ​គេ​លក់ និង​បង្ហោះ​ទុរេន​ព្រោង​ព្រាត​ពេញ​បណ្តាញ​សង្គម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្រ្តី​ពពោះ​ទប់​អារម្មណ៍​មិន​បាន​ឡើយ។ តើ​ការ​ញ៉ាំ​ទុរេន​ពេល​មាន​ផ្ទៃពោះ​មាន​ចោទ​ជា​បញ្ហា​អត់? ហេតុ​អី? ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​​ដឹង​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ញ៉ាំ​ទុរេន​បាន ឬ​មិន​បាន អាស្រ័យ​ទៅ​លើ​ស្ថានភាព​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ផ្ទាល់។ លោក​វេជ្ជបណ្ឌិត​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​មាន​បញ្ហា​សុខភាព​ទេ​នោះ អាច​ញ៉ាំ​ទុរេន​បាន ថែម​ទាំង​មាន​ប្រយោជន៍​ទៀត ដោយហេតុ​ថា ទុរេន​​មាន​កម្រិត​កាឡូរី ជាតិ​រ៉ែ និង​វីតាមីន​ខ្ពស់ មាន​សាច់​ទន់ ​ងាយ​រំលាយ ហើយ​ពោរពេញ​ដោយ​ជាតិ​ស្ករ​ធម្មជាតិ ដែល​ផ្ដល់​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ មាន​​ថាមពល​បន្ថែម និង​ជួយ​ឲ្យ​មាន​កម្លាំង។ តែ​ទោះ​យ៉ាងណា ការ​ញ៉ាំ​ច្រើនជ្រុល​ពេក តាម​ចំណង់​នៃ​ការ​ឃ្លាន​របស់​ស្ត្រី​មាន​ផ្ទៃពោះ មិន​ល្អ​នោះ​ទេ ពិសេស​នៅ​អំឡុង​ត្រីមាសទី៣ ដែល​ជា​ពេល​ស្ត្រី​ពពោះងាយ​នឹង​ឡើង​គីឡូ​លឿន​បំផុត។ លោក​វេជ្ជបណ្ឌិត​ថា ទុរេន​មាន​រសជាតិ​ផ្អែម​ខ្លាំង អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ឡើង​កម្តៅ​ក្នុង​ខ្លួន ឬ​ធ្វើ​ឲ្យ​ធាត់​កាត់​តែ​ខ្លាំង។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ទុរេន​មាន​ជាតិ​ស្ករ និង​កាបូអីដ្រាត​ខ្ពស់ ដោយ​ទុរេន​ទំហំ​ល្មម​ត្រឹម​២​គ្រាប់ មាន​កម្រិត​កាឡូរី រហូត​ដល់ ៦០ ​កាឡូរី បែប​នេះ​ស្ត្រី​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ខាងក្រោម​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ចៀស​វាង​ការ​ញ៉ាំ​ទុរេន។ – ស្រ្តី​មាន​ផ្ទៃ​ពោះ​​លើស​ទម្ងន់ – ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ – ស្រ្តី​មាន​ផ្ទៃពោះ​​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ដោយ​ឡែក​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម […]


បញ្ហាផ្ទៃពោះ

រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់?

ការសិក្សា​មួយ​បាន​លើកឡើង​ថា​ស្រ្តីមាន​ផ្ទៃពោះ​ប្រហែល​ពី​១០​ទៅ​៣០​ភាគ​រយ​មាន​ការ​វិវត្តទៅជា​រលាកទ្វារ​មាស​ក្នុងអំឡូងពេល​ពពោះ​នេះ។ ស្រីៗ​យើង​អាចមាន​ការ​រលាក​ទ្វារ​មាស​ដោយ​សារ​បាក់តេរី​ នៅ​ពេល​ដែល​បាក់តេរី​ធម្មតា​បាត់​បង់​តុល្យភាព​ក្នុង​ការ​លូត​លាស់​នៅ​ក្នុង​ទ្វារមាស។ ទោះ​បី​កា​រលាក​ទ្វារមាស​មិន​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ ក៏​វត្តមាន​របស់ការរលាកទ្វាមាសនេះ​​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​បន្ត​ពូជ​ផង​ដែរ។ តើ​រោគ​សញ្ញា​នៃ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​មាន​អ្វី​ខ្លះ? ស្ត្រី​មាន​គភ៌​ដែល​មាន​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ប្រហែល​អាច ​ឬ​មិន​អាច​រង​គ្រោះ​ពី​រោគ​សញ្ញា​ដែល​កើត​មាន​ណា​មួយ។ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​អាច​ឃើញ​ការ​ធ្លាក់​សារធាតុ​រាវ​ពណ៌​ស​ ឬ​ប្រផេះ​ជាមួយ​ក្លិន​ឆ្អាបដែលនេះ​ជា​តរោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញាផ្សេងទៀត។។ សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ពិនិត្យ​ត្រគាក​គឺ​ចាំ​បាច់​បំផុត។ ជាមួយ​គ្នា​នេះ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​លើ​ការ​ធ្លាក់​ស​ដោយ​ពិនិត្យ​លើ​កម្រិត​ជាតិ​ទឹក (ប្រើ​មីក្រូ​ស្កុប​តេស្ត​សន្លឹក) ​pH​តេស្ត(ជួនកាល​បាក់តេរី​បង្ក​ឲ្យ​មាន​កម្រិត​pH​៤.៥​ឬ​ខ្ពស់​ជាង​នេះ)​តេស្ត​សន្លឹក​KOH(ប្រើ​មីក្រូ​ស្កុប​តេស្ត​សន្លឹក)​ឬ​តេស្ត​whiff (ល្បាយ​មួយ​ដែល​បង្កើត​បាន​ក្លិន​ឆ្អាប)។ តើ​កា​រលាក​ទ្វារមាស​ដោយ​បាក់តេរី​បង្ក​ឡើង​ដោយ​សារ​អ្វី? រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ហេតុ​ផល​ច្បាស់លាស់​អំពី​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​នោះ​ទេ ​ព្រោះ​ការ​រលាក​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ការ​រួមភេទ​ដែល​អ្នក​ជំនាញ​បាន​ចាត់​ទុក​នៅ​ក្នុង​បញ្ជី​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ។ តើ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​អាច​ប៉ះពាល់​ការ​មាន​គភ៌​ដោយ​របៀប​ណា? នៅ​ក្នុង​របាយការណ៍​មួយ​ចំនួន​គ្រូពេទ្យ​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ជាក់លាក់​មួយ​រវាង​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី ​និង​ការ​សម្រាលកូន​​មិន​គ្រប់​ខែ។ លើស​ពី​នេះ​ទៀត​ការ​សិក្សា​ផ្សេង​ទៀត​បាន​ជំរុញ​ឲ្យ​​ផ្ទៀងផ្ទាត់​ពី​ព័ត៌មាន​មុនៗ​និង​រក​ភស្តុតាង​​ជា​បន្ថែម​ដើម្បី​បញ្ជាក់​ពី​ផល​វិបាកពី​ការ​រលាក​ទ្វារមាស ដែល​​​​រួមមាន​ការ​រលូត​កូន ​កូន​កើត​មិន​គ្រប់​ខែ​ និង​ការ​ដាច់​រហែក​ភ្នាស​កោសិកា​មុន​ខែ ជាដើម​។ ប្រសិន​បើ​មាន​គភ៌​តើ​គួរ​ទៅ​ពិនិត្យ​រក​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ដែរ​ឬ​ទេ? ប្រសិន​បើ​យើង​​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​សង្ស័យ​គឺ​មិន​ចាំ​បាច់​ពិនិត្យ​នោះ​ទេ។ ប៉ុន្តែ​​​ប្រសិន​បើស្រីៗយើង​​មាន​មន្ទិល​សង្ស័យ​អំពី​ជំងឺ​នេះ​យើង​​គួរ​តែ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យឲ្យ​បាន​ឆាប់​រហ័ស។ ហេតុ​អ្វី​គ្រូពេទ្យ​តម្រូវ​ឲ្យ​ពិនិត្យ​រក​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី? យោង​តាមមជ្ឈមណ្ឌលជំងឺឆ្លង​សហរដ្ឋ​អាមេរិក​គ្រប់​ស្ត្រី​មាន​គភ៌​ដែល​មាន​រោគ​សញ្ញា​ណា​មួយ​នៃ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ គួរ​តែ​ធ្វើ​ការ​ពិនិត្យ​ និង​ព្យាបាល។ ស្ថានប័ននេះ​ក៏​ផ្ដល់​ដំបូន្មាន​ទៅ​ស្ត្រី​ដែល​ធ្លាប់​សម្រាល​កូន​មិន​គ្រប់​ខែ​ឲ្យ​ទៅ​ពិនិត្យ​រក​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​រាល់​ការ​សម្រេច​ចិត្ត​នៃ​ការ​ធ្វើ​តេស្ត​ពិនិត្យ​គឺ​អាស្រ័យ​ទៅ​លើ​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ស​​កើត​​ញឹក ស្រីៗ​គ្នា​​យើង​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ទៅ​​រលាក​​ដៃ​​ស្បូន គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ! ពពោះ​៣​ខែ​ដំបូង ម៉ាក់ៗ​ចៀស​មិន​រួច​ពី​​បញ្ហា​ទាំងនេះ លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ តើ​មាន​ការ​ព្យាបាល​បែប​ណា​ខ្លះ​សម្រាប់​ស្ត្រី​មាន​គភ៌​ដែល​មាន​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី? ករណីមាន​ជំងឺរលាកទ្វារមាស អ្នកជំនាញ​ណែនាំឲ្យ​មាន​ការ​ព្យាបាល​​​ច្រើន​ដង​ដើម្បី​ចៀសវាង​ឱកាស​ក្នុង​ការ​សម្រាល​មុន​ខែ។ គ្រូពេទ្យ​អាច​ផ្ដល់​ជម្រើស​២​យ៉ាង​ក្នុង​ការ​ព្យាបាល​រួមមាន​ការ​លេប​ថ្នាំ​ និង​ថ្នាំ​លាប។ ជម្រើស​ទី​១​គឺយើង​​ត្រូវ​ប្រើ​ថ្នាំ​ Clindamycin ៣០០​មិល្លី​ក្រាម​ ឬ​ថ្នាំ Metronidazole ៥០០​មិល្លី​ក្រាម​២​ដង​ក្នុង​១​ថ្ងៃ​រយៈ​ពេល​៧​ថ្ងៃ។ ជម្រើស​ទី​២​គឺ​ប្រើ​ថ្នាំ​Clindamycin​៥​ក្រាម​ឬ ​Metronidazole​នៅ​ពេល​គេង​រយៈ​ពេល​៥​ថ្ងៃ។ នៅ​ឆ្នាំ​២០០៤ ​លោក​McDonald H លោក​Brococklehurst P និង​លោក​ Parsons J បានជំរុញ​ឲ្យ​មាន​ការ​សិក្សា​មួយ​លើ​ការ​ព្យាបាល​ជាមួយ​ថ្នាំ​ផ្សះ​ដែល​មាន​ឥទ្ធិពល​លើ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី។ សម្រាប់​លទ្ធផល​គឺ​មាន​ភាព​វិជ្ជមាន​ដោយ​សារ​តែ​ពួក​គេ​បាន​រក​ឃើញ​ថា​ថ្នាំ​ផ្សះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បែក​ស្រោម​ទឹក​ភ្លោះមុនសម្រាល​ និង​ការ​សម្រាល​កូន​មិន​គ្រប់​គីឡូជាមួយ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ ដោយ​មិន​ទាក់ទង​ជាមួយ​លទ្ធភាព​ដែល​អាច​មាន​ការ​សម្រាល​មុន​ខែ។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះ ញ៉ាំខ្យង ខ្ចៅ លៀស ប៉ះពាល់កូនទេ?

​ពពួក​ខ្ចៅ ខ្យង លៀស ពេញ​និយម​ខ្លាំង​ចំពោះ​ប្រជាជន​ខ្មែរ ក្នុង​នោះ​ដោយ​ទាំង​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ផង​ដែរ។ តើ​អ្នក​មាន​ផ្ទៃពោះ​ញ៉ាំ​ពពួក​អាហារ​ទាំង​នោះ សម្បូរ​វីតាមីន​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់ ឬ​ប៉ះពាល់​កូន​ទេ? លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​មិន​មាន​កូន​ ញ៉ាំ​ទៅ​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សាច់​សត្វ​ទាំង​នោះ​រស់នៅ​កន្លែង​មិន​ល្អ និង​ជាប់​មាន​ដី​នៅ​ជាមួយ ដោយ​សត្វ​ខ្លះ​ញ៉ាំ​ទៅ​នាំឲ្យ​រាករូស និង​ពុល​ក្អួត​ចង្អោរ​ទៀត​ផង។ ចុះ​ទម្រាំ​អ្នក​មាន​ផ្ទៃពោះ សុខភាព​មិន​សូវ​ជា​រឹងមាំ​ខ្លាំង​ដូច​អ្នក​ខ្លួន​មួយ អាច​បណ្ដាលឲ្យ​រលូត ឬ​កូន​ក្នុង​ផ្ទៃ​ខ្សោយ​ក៏​មាន ដូចនេះ​គួរតែ​កុំ​បរិភោគ​ល្អ​ជាង។ លោក​បន្ត​ទៀត​ថា ពពួក​សត្វ​ទាំងនោះ​គ្មាន​វីតាមីន សម្រាប់​យក​ទៅ​ចិញ្ចឹម​ផ្គត់ផ្គង់​កូន​ក្នុង​ផ្ទៃ​ឡើយ តែ​អាច​នាំ​បញ្ហា​ប៉ុណ្ណោះ។ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​​បញ្ជាក់ថា ចំពោះ​ស្ត្រី​ពពោះ​កំពុង​ចាញ់ អាច​ថា​ហាម​ចិត្ត​មិន​បាន នឹក​ឃើញ​ស្រក់​ទឹក​មាត់ ចង់​ញ៉ាំ​ឲ្យ​បាន​ទើប​អស់​ចិត្ត អាច​សាក​ល្បង​ធ្វើ​ញ៉ាំ​ខ្លួនឯង​តិច​តួច ហើយ​ការ​ចម្អិន​ត្រូវមាន​អនាម័យ និង​លាង​សម្អាត​បាន​ល្អ។ វេជ្ជបណ្ឌិត​រូប​នោះ បន្ថែម​ថា​ព្រោះ​តែ​ឆ្ងាញ់ ងាយ​ស្រួល​ចម្អិន និង​មាន​តម្លៃ​ថោក ជា​ហេតុ​នាំឲ្យ​អ្នក​ចាញ់​កូន ឬ​កូន​ក្នុង​ផ្ទៃ​ចាស់​ខែ​ទៅ​ហើយ ឧស្សាហ៍​បរិភោគ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់ ថា​ក្នុង​លៀស ខ្ចៅ ខ្យង មា​​ព្រូន តេនញ៉ា ដែល​ពេល​ញ៉ាំ​ទៅ វា​អាច​ចូល​ទៅ​សម្ងំ​បំផ្លាញ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​យើង និង​កូន ធ្វើឲ្យ​យើង​ស្លេកស្លាំង និង​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ ចំពោះ​អ្នកមាន​ផ្ទៃពោះ​ដែល​ឧស្សាហ៍​ញ៉ាំ​លៀស​ហាល ឬ​ខ្ចៅ ខ្យង ចម្អិន​មិន​បាន​ឆ្អិន​ល្អ […]


បញ្ហាផ្ទៃពោះ

ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ

ការ​ធ្លាក់​ស​មាន​៣ប្រភេទ គឺ​ធ្លាក់​ស​ធម្មតា ធ្លាក់ស​ដោយសារ​ពពួកផ្សិត និង​ធ្លាក់ស​ដោយ​ការ​ឆ្លង​ជំងឺ​កាមរោគ។ ចំពោះ​ស្ត្រី​ពពោះ បើ​ជួប​ករណី​ធ្លាក់ស​ដោយ​ការ​ឆ្លង​រោគ អាច​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​បញ្ហា​ច្រើន។ លោកស្រី​វេជ្ជបណ្ឌិត  ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center ថា ត្បិត​តែ​ការ​ធ្លាក់​ស​ច្រើន​ពេល​ពពោះ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​បើ​ជា​ករណីធ្លាក់​សរ៉ាំរ៉ៃ បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ណា​មួយ អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​កូន​នៅ​ក្រៅ​ស្បូន ឬ​ធ្វើ​ឲ្យ​បែក​ទឹក​ភ្លោះ​មុន​ខែ កូន​កើត​មក​ឈឺ​ភ្នែក​ជា​ដើម។ តើ​យើង​អាច​សម្គាល់​ការ​ធ្លាក់ស​​​ឆ្លង​​រោគ​ដោយ​របៀប​ណា? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ថា ការ​​ធ្លាក់​ស​ប្រភេទ​នេះ​មាន​ក្លិនឆ្អាប ឬ​ស្អុយ មាន​សភាព​ដូច​​ខ្ទុះ ថែម​ទាំង​មាន​​ពណ៌​ប្រផេះ ឬ​បៃតង ចំណែក​ទ្វារ​មាស​រមាស់ ក្ដៅ ហើម ឡើង​ក្រហម។ ក្រៅ​ពី​សម្គាល់​តាម​ប៉ុន្មាន​ចំណុចនេះ គ្រូពេទ្យ​អាច​នឹង​បៀកទឹក​រម្អិល​នៅ​ទ្វារមាស​យក​ទៅ​ពិនិត្យ។ វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center ចំពោះ​វិធី​ការពារ​ធ្លាក់​សរ៉ាំរ៉ៃ លោកស្រី​​វេជ្ជបណ្ឌិត​ថា ស្ត្រី​ពពោះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មានធ្លាក់សមិន​ប្រក្រតី​ណាមួយ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។ – អនាម័យ​ទ្វារមាស​ជា​ប្រចាំ​ជាមួយ​ទឹកស្អាត ឬ​ទឹក​អនាម័យ​មាន​កម្រិត pH ទាប – លាង​សម្អាត​ទ្វារមាស​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​លូក​លាង​ទៅ​ខាង​ក្នុង​នោះ​ទេ – បន្ទាប់​ពី​បន្ទោ​បង់​រួច ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ – មិន​ត្រូវ​ស្លៀក​ខោ​រឹប​ខ្លាំង​ពេក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាផ្ទៃពោះ

​អំឡុងពេល​ពពោះ មានហូរឈាមតាមទ្វារមាសតិចៗ គួរឲ្យបារម្ភអត់?

ស្រ្តីកំពុង​ពពោះប្រ​ហែលជា ២០​ ភាគរយ​នៃ​ស្រ្តី​ពោះ​ទាំងអស់​អាច​មាន​ការហូរឈាមតិចៗ ហើយ​​ញឹកញាប់។ ការ​ហូរឈាម​នេះ​អាច​ធ្វើ​ឲ្យ​ស្រីៗយើង​ខ្លះ​មាន​ភាព​តក់ស្លុត តែអាការៈនេះ​មិន​គួរ​ឲ្យ​បារម្ភទេ ស្រ្តី​ពពោះភាគច្រើន​មានអាការៈនេះ​ហើយកូន​ក្នុង​ផ្ទៃ និង​ម្ដាយ​មាន​សុខភាព​ធម្មតា។​ ចុះ​ហេតុអ្វីបានជា​មាន​ការ​ហូរ​ឈាមនេះ? ពិតទេ​ថាការហូរឈាម​មិន​ប៉ះពាល់​សុវត្ថិ​ភាព​របស់​ប៊េប៊ី?​ ១- អ្វី​ទៅ​ជា​ការ​ហូរ​ឈាម​ឬ​ធ្លាក់​ឈាម​តិចៗ​កំឡុង​ពេល​ពពោះ? ការ​ហូរឈាម​តិចៗតាម​ទ្វារមាសនេះ​មានព​ណ៌​ត្នោត ឬពណ៌​ផ្កាឈូក ដូច​ទៅនឹង​ការ​ហូរ​មក​នៃឈាម​រដូវ​ទើប​មកថ្ងៃដំបូង ឬថ្ងៃចុងក្រោយ​ដែរ។ ជាធម្មតា​ការ​ហូរឈាមបែបនេះ​មានតែ​ពីរ ទៅបី​ដំណក់​តែ​ប៉ុណ្ណោះ។​ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពេលពពោះចេះតែរមួលក្រពើ តើត្រូវដោះស្រាយ​តាម​វិធីណា? ២- មូលហេតុ យើង​មិន​អាច​សន្មត់​ថា​អាការៈ​ហូរឈាមនេះ​មក​ពី​ហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​ តែ​មូលហេតុ​ចំបងៗ​រួម​មាន៖ – ការ​រួម​ភេទ​ពេល​កំពុង​ពពោះ ស្រីៗ​កំពុង​ពពោះ​អាច​នឹង​មាន​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​បើ​សិន​ជា​មាន​ការ​ប៉ះ​ទង្គិច​លើ​ក​ស្បូន​ខ្លាំង។ ពេល​ពពោះ​នេះ ឈាម​នឹង​ទៅ​តំបន់​អាង​ត្រគៀក​ច្រើន​ជាង​មុន ហើយ​ពេល​ខ្លះ​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​តូច​នៅ​ត្រង់​នោះ​ ហើយ​ក៏​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​នេះ​ឯង។ – ការ​បង្ក​រោគ​នៅ​នឹង​ក​ស្បូន ការ​បង្ក​រោគ​នៅ​នឹង​ទ្វារ​មាស ឬ​ជំងឺ​កាម​រោគ​ ដែល​ជា​ជំងឺ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ពពោះ​អាច​ធ្វើឲ្យ​មាន​ការ​ហូរ​ឈាមនៅទ្វារ​មាស ដោយអាច​មានការរលាក​ កស្បូន​ហើយ​ធ្វើ​ឲ្យ​ហូរ​ឈាម​តិចៗ។ – ការ​រលូត​ ឬ​កូន​ក្រៅ​ស្បូន កូន​ក្រៅ​ស្បូន​ជា​លក្ខខណ្ឌ​ដែល​ទារក​បង្ក​កំណើត​នៅ​ក្រៅ​តួ​ស្បូន​របស់​ម្តាយ។ ការ​ហូរ​ឈាមព្រម​ជាមួយនឹង​​ការ​ចុក​ពោះ គឺ​ជា​សញ្ញា​ដំបូង​នៃ​ការ​រលូត​ ឬ​កូន​ក្រៅ​ស្បូន។ កូន​ក្រៅ​ស្បូន​អាច​ប៉ះពាល់​ដល់​ជីវិត​ម្ដាយ​​បាន។ ដូច​នេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​មាន​ការហូរ​ឈាម​ និង​ចុក​ពោះ​រួម​ជាមួយ​គ្នា។ ៣- ពេល​ណា​ដែល​ត្រូវ​បារម្ភ? ការ​ហូរ​ឈាម​ពេល​ពពោះ​ជា​រឿង​ដែល​កើត​មាន​ញឹក​ញាប់ តែ​កម្រ​នឹង​ហូរ​ឈាម​មកក្នុង​បរិមាណ​ច្រើន​ណាស់។ ស្រីៗយើង​​គួរ​បារម្ភ​នៅ​ពេល​ដែល៖ – ឈាម​ពណ៌​ក្រហម​ស្រស់ – ហូរ​ឈាម​ហើយ​ឈឺ។ លើស​ពី​ការ​រលូត ​និង​កូន​ក្រៅ​ស្បូន ក៏​អាច​ជា​សញ្ញា​នៃ​ការ​របើក​ទង​សុក​ចេញ​ពី​តួ​ស្បូនដែរ​។ ៤- តើគួរ​ធ្វើ​យ៉ាង​ណាបើមានការហូរឈាមខុសធម្មតា? ដោយ​សារ​ការ​ហូរ​ឈាមអំ​ឡុង​ពេល​ពពោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់​ធ្ងរ ស្រីៗយើង​​គួរ​តាម​ដាន​មើល​ពី​បរិមាណ​​នៃ​ឈាម​ដែល​ហូរ​មក និង​ពណ៌​របស់​ឈាម​ ហើយ​ទៅរក​​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត។ គ្រូពេទ្យ​អាច​នឹង​សុំ​ធ្វើ​ការ​ពិនិត្យ​ពោះ​ដោយ​អេកូ ដើម្បី​រក​មូលហេតុ​នៃ​ការ​ហូរ​ឈាម​នេះ។ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​បើសិន​ជា​យើង​​មាន​អាការៈ​ដូច​ខាង​ក្រោម៖ – ចុក​ពោះ (ម្តុំ​លើ​ថ្ងាស) ខ្លាំង – វិល​មុខ ឬ​សន្លប់ – មាន​ដុំ​សាច់​ […]


បញ្ហាផ្ទៃពោះ

ហាត់ប្រាណពេលពពោះល្អហើយ តែបើហាត់ខ្លាំងពេកប្រយ័ត្នមានបញ្ហា

ការ​ហាត់ប្រាណ មាន​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ សូម្បី​តែ​ស្រ្តី​ដែល​កំពុង​ពពោះ ក៏​គ្រូពេទ្យ​​​ណែ​នាំ​ឲ្យ​ហាត់​ប្រាណ​ដើម្បី​សុខភាព​ម្ដាយដែរ ប៉ុន្តែ​បើ​ហាត់ប្រាណ​រហូត​ដល់​បែក​ញើស​ខ្លាំង ជោគ​ខ្លួន ជា​សញ្ញា​ល្អ ឬ​មិន​ល្អ​ចំពោះ​សុខភាព​ម្តាយ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ហាត់​ប្រាណ​អំឡុង​ពេល​ពពោះ ​ជា​ការ​ល្អ​ចំពោះ​សុខភាព។ ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​ហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី ក៏​ប៉ុន្តែ​បើ​ហាត់​ហួស​ហេតុ​ពេក​មិន​ល្អ​ទេ។ លោក​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី ដែល​ហាត់​ប្រាណ​ហួស​កម្រិត បែក​ញើស​ខ្លាំង អាច​បណ្ដាល​ម៉ាក់​ៗ​ពពោះ បាត់​បង់​ជាតិ​ទឹក​ច្រើន និង​សារធាតុ​អេឡិចត្រូលីត្រ​ពី​ក្នុង​ខ្លួន​អស់។ ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ​​ពេល​ពពោះ​ មាន​ដូច​ជា៖ – កាត់​បន្ថយ​ការ​ឈឺ​ខ្នង ទល់​លាមក ហើម​ជើង – បង្កើន​ថាមពល – ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និងកាត់បន្ថយភាពតានតឹង – ជួយ​ឲ្យ​គេង​បាន​ស្រួល – ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​ឲ្យ​ម៉ាក់ៗ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មាន​រាង​ដូច​ដើម​វិញ​ក្រោយ​សម្រាល។ល។ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូបហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​ហាត់​ល្មមៗ​បាន​ហើយ មិន​ចាំ​បាច់​ហាត់​ខ្លាំង​ពេក​ដូច​អ្នក​ធម្មតា​ទេ ចៀស​វាង​បាត់​បង់​ជាតិ​ខ្លាំង បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​។ អត្ថបទពាក់ព័ន្ធ៖ “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា “ហាត់​ប្រាណ​ពេលពពោះ” ត្រូវ​ចៀស​វាង​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំងនេះ តិចនិកហាត់ប្រាណ ជួយស្រីៗសម្រាលកូនកាន់តែងាយស្រួល ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះអំឡុង​ត្រីមាសទី ២ តិចនិកហាត់ប្រាណអំឡុងត្រីមាសទី ៣ […]


បញ្ហាផ្ទៃពោះ

រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយ​តាម​វិធីណា?

អាការៈរមួលក្រពើ គឺតែងតែកើតមាននៅក្នុងអំឡុងពេលដែលស្រីៗ​យើង​មានផ្ទៃពោះ។ ថ្វីដ្បិត​តែ​អាការៈ​រមួល​ក្រពើ​នេះ​អាច​ថា​ជា​អាការៈ​មិនធ្ងន់​ធ្ងរ និងអាចចាត់ទុក​ថាជា​រឿង​ធម្មតា​ក៏ពិត​មែន តែអាការៈនេះ​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍មិនស្រួល ឬពិបាក​ទ្រាំដែរ។​ តើ​ស្រីៗពពោះ​អាច​កាត់​បន្ថយ​អាការៈ​នេះ​បាន​យ៉ាង​ដូចម្តេច?​ ចំពោះ​រឿងនេះ​ស្រីៗ​យើង​អាចសុំការណែនាំពីគ្រូពេទ្យ ឬគ្រាន់តែទទួលទានទឹកឱ្យបានច្រើនក៏បាន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការទទួលទានទឹកអាចជួយស្រីៗពពោះយើង​បានធូរពីអាការៈឈឺចាប់ដោយអាការៈរមួលក្រពើបាន។ ជាការពិត​យើង​ត្រូវរក្សាជាតិសំណើមនៅក្នុងខ្លួន ដែលចំណុចនេះគឺជារឿងសំខាន់នៅក្នុងអំឡុងពេលមានផ្ទៃពោះ។  អត្ថបទនេះ នឹង​ផ្ដល់​ជាចំណេះដឹង​ខ្លះៗ​ដើម្បីដឹងថាហេតុអ្វីបានជាអ្នកម្តាយដែលកំពុងមានផ្ទៃពោះត្រូវការទទួលទានទឹកឱ្យបានច្រើនក្នុងពេលមានផ្ទៃពោះ។ អត្ថបទពាក់ព័ន្ធ៖  គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ? ១- ហេតុអ្វីបានជាស្រីៗមានអាការៈរមួលក្រពើពេលមានផ្ទៃពោះ? ដូចដែលបានរៀបរាប់ពីខាងលើ ប្រសិនបើអាការៈរមួលក្រពើមិនបង្កឱ្យមានការឈឺចាប់ ឬមិនឈឺចាប់ខ្លាំងនោះ គឺមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ។ អាការៈរមួលក្រពើទាំងនេះ គឺមិនអាចចៀសបាននោះទេ នៅពេលដែលទារកនៅក្នុងផ្ទៃលូតលាស់ ស្បូននឹងត្រូវពង្រីកខ្លួនជាបន្តបន្ទាប់។ នេះហើយជាមូលហេតុដែលនាំឱ្យសាច់ដុំ និងសរសៃពួរកើតមានការរមួល និងឈឺចាប់។ ក្នុងអំឡុងពេលតាំងគភ៌ក្នុងត្រីមាសទី២ ចង្កេះស្រីៗ​យើង​នឹងកើតមានការរមូលជាខ្លាំង ដែលធ្វើឱ្យយើង​ទទួលរងនូវការឈឺចាប់ខ្លាំង និងឈឺខ្លាំងនៅត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​។ ពេលខ្លះ អាការៈរមួលក្រពើអាចបណ្តាលមកពីជាតិឧស្ម័នពុល អាការៈហើម ការទល់លាមក ឬការរួមភេទជាដើម នេះបើយោងតាមរបាយការណ៍របស់សមាគមស្ត្រីមានផ្ទៃពោះរបស់សហរដ្ឋអាមេរិក។ ២- តើការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​ផ្ដល់​ប្រយោជន៍អ្វីខ្លះដល់​ស្រ្តីមានផ្ទៃពោះ? អ្នកស្រី Julie Redfern អ្នកជំនាញផ្នែកចំណីអាហារនៅមជ្ឈមណ្ឌលទារក បាននិយាយថា ក្នុងអំឡុងពេលនៃត្រីមាសទី៣ របស់ស្ត្រីមានផ្ទៃពោះ ប្រសិនបើស្រីៗ​ជួបប្រទះការខ្វះជាតិទឹក​អាចប្រឈមមុខនឹងការកើតកូនមុនពេលកំណត់ ដោយសារតែការខ្វះជាតិទឹក អាចបណ្តាលឱ្យកើតមានអាការកន្ត្រាក់ខ្លាំងនៅក្នុងស្បូន។ ទោះបីជាទឹកមិនអាចជួយស្រីៗឱ្យគេចផុតពីអាការរមួលក្រពើ តែទឹក​ជួយយើង​ឱ្យគេចផុតពីអាការខ្វះជាតិទឹកបាន។ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗ​យើង​ត្រូវការសារធាតុរាវបន្ថែមដើម្បីផ្គត់ផ្គង់ទឹកភ្លោះ បង្កើនបរិមាណឈាម និងជួយដល់លំហូរឈាមទៅឱ្យទារកនៅក្នុងផ្ទៃ។ ដូច្នេះនៅពេលយើង​ខ្វះជាតិ​ទឹក​នោះយើង​អាចប្រឈមនឹងការបាត់បង់ជាតិទឹក […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗបែកទឹកភ្លោះហើយ តែមិនទាន់ឈឺពោះ អាចនាំឲ្យគ្រោះថ្នាក់

ករណី​ម៉ាក់​ៗ​បែក​ទឹក​ភ្លោះ តែ​មិន​ទាន់​ឈឺ​ពោះ​សម្រាល​មាន​ច្រើនករណីដែល​ជួប​ប្រទះ​បញ្ហា​នេះ។ ព្រោះតែ​បែប​នោះ ទើប​ម៉ាក់​ៗ​បាន​លើក​ឡើង​ជា​សំណួរ​ថា បែក​ទឹក​ភ្លោះ មិន​ឈឺ​ពោះ តើ​គួរឲ្យ​ព្រួយ​បារម្ភ​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ ប្រសិនបើ​គ្មាន​ការ​ឆ្លង​រោគ ក៏​គ្មាន​គ្រោះថ្នាក់​ដែរ។ ប៉ុន្តែ​បើ​បែក​រលាក​ស្រោម​ទឹកភ្លោះ​ដែល​បណ្ដាល​មក ពី​មេរោគ​ពី​ទ្វារមាស​ទៅ​ស្រោម​ទឹក​ភ្លោះ ហើយ​អាច​បណ្ដាល​ឲ្យ​យើង​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក នាំឲ្យ​ចង្វាក់​បេះដូង​ទារក​លោត​ញាប់។ ក្នុង​ករណី​បើ​មាន​ការ​បង្ក​រោគ​ដល់​ទារក​មែន​នោះ គ្រូពេទ្យ​អាច​សង្កេត​តាម​រយៈ​សញ្ញា​សំខាន់ៗ​ដូចជា៖ – ទឹកភ្លោះ​ឡើង​ពណ៌​បៃតង ខាប់ – ទឹកភ្លោះមាន​ក្លិន​មិន​ល្អ – ចង្វាក់​បេះដូង​ទារក​ខ្សោយ – ​កូន​មិន​សូវ​កម្រើក – ទារក​ក្ដៅ​ខ្លួន ក្រោយ​សម្រាល លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ចំពោះ​ទងសុក​ក៏​អាច​ធ្លាក់​គាប​ជាប់​ខាង​មុខ​មាត់​ស្បូន​ក្រោយ​ពី​បែកទឹកភ្លោះ​ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ទារក​ភ្លាម​ៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្តឈាម​ទៅ​កូន​បាន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​ថា បើ​បែក​ទឹក​ភ្លោះ​ភ្លាម ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​តាមដាន​ពី​អាការៈ​កូន និង​ជ្រើសរើស​វិធី​សម្រាល​ណា​មួយ​ដែល​សក្ដិសម ព្រម​ទាំង​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន។ អត្ថបទពាក់ព័ន្ធ៖  កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ? គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ សំណួរពេញនិយមរបស់ម៉ាក់ប៉ា៖ គួរត្រៀមលុយប៉ុន្មានទុកសម្រាលកូន​? សញ្ញាសំខាន់ៗ សម្គាល់ទារកកើតមកឈ្លក់ទឹកភ្លោះមានលាយលាមកព្រៃ សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ? អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​ ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ