បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ?

​ក្នុង​ពេល​ពពោះ ស្រ្តី​ម្នាក់ៗ​ត្រូវ​លះបង់​ច្រើន​ណាស់ និង​ត្រូវ​តម​អាហារ​ច្រើន​ទៀត ដើម្បី​សុខភាព​កូន ហើយ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​ចូល​ចិត្ត​ណាស់​ញ៉ាំ Sushi ឬ​ Sasimi ម្ហូប​ជប៉ុន​។ តើអាហារប្រភេទនេះ គួរ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ដែរទេ? ទាក់​ទង​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជា​ធម្មតា ស្រ្តី​ពពោះ​អាច​ញ៉ាំ​អាហារ​ជប៉ុន​បែប​ត្រី​ឆៅ​នេះ​បាន ប៉ុន្តែ​យក​ល្អ កុំ​ញ៉ាំ​អី​។ ប្រភេទ​អាហារ​ឆៅ​មិន​ថា សាច់​ត្រី ឬ​សាច់​គោ​ទេ គឺ​អាច​មាន​ផ្ទុកពពួក​បាក់តេរី និង​ប៉ារ៉ាស៊ីត​ដែល​បណ្ដាល​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ​ឈឺ ហើយ​ក៏​អាច​បង្ក​ហានិភ័យ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។ លោកវេជ្ជបណ្ឌិតបន្តថា ស្រ្តី​​ពពោះមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ដូច​នេះ​ហើយ មិន​អាច​ជួយ​ការ​ពារ​មិន​ឲ្យ​ឆ្លង​បាក់តេរី​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ពពួក​សាច់​ឆៅ​អស់​នោះ​ទេ ហើយ​ស្រ្តី​ពពោះអាច​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​បាក់តេរី ដែល​អាច​បណ្ដាល​ឲ្យ​ទៅជាពុល​ចំណី រាករូស ក្អួត ចង្អោរ ចុកពោះ ដែលប្រឈមនឹងការបាត់បង់ជាតិទឹក ឬសាធាតុអេឡិចត្រូលីត្រ។ និយាយរួម ស្ត្រី​ពពោះ​គួរ​តម​អាហារ​ឲ្យ​បាន​ដិត​ដល់ ដើម្បីកុំឲ្យ​មាន​ផល​ប៉ះពាល់​កូន បើ​ចង់​ញ៉ាំ Sushi ខ្លាំង ​គួរ​ទៅ​ញ៉ាំ​នៅ​ហាង​ដែល​ធ្វើ​អាហារ​ស្អាត តាម​ស្តង់​ដារ​ត្រឹម​ត្រូវ ហើយបើយកល្អគួរញ៉ាំ​អាហារ​ដែល​ចម្អិនបានត្រឹមត្រូវល្អ ចៀសវាងការបង្ករោគផ្សេងៗ ប៉ះពាល់​ដល់សុខភាព​ទាំង​ម្តាយ និង​កូន។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់ ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ? ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ […]


បញ្ហាផ្ទៃពោះ

ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន

ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​ស​ច្រើន​ជាង​ស្ត្រី​ធម្មតា ហើយ​ប្រភេទ​ស​ដែល​ស្ត្រី​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ធ្លាក់​ស​ដោយ​ពពួក​ផ្សិត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។ លោកស្រី​វេជ្ជបណ្ឌិត​ថា ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត មិន​មាន​ធុំ​ក្លិន​នោះ​ទេ តែ​ជា​ការ​ធ្លាក់​ច្រើន មាន​សភាព​ដុំ​ក្រាស់ ដូច​តៅហ៊ូ ហើយ​ថែម​ទាំង​រមាស់​នៅ​ទ្វារមាស ទៅ​ជា​រលាក​ទ្វារមាស។ ខ្ញុំ​ជួបជាក់ស្ដែង ពេល​ពពោះ​ស្រ្តី​ភាគ​ច្រើន​ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត ឡើង​ដុំ​ក្រាស់ៗ​ដូច​តៅហ៊ូ ប៉ុន្តែ​មិន​ធុំ​ក្លិន​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​រមាស់ រលាក​នៅ​ទ្វារ​មាស លោកស្រី វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា ទោះ​ជា​ធ្លាក់​ស​ប្រភេទ​នេះ​មិន​មាន​ក្លិន​ក្តី លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រី​ពពោះ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល ដោយ​ការ​បៀក​ទឹក​រម្អិល​នៅ​ទ្វារមាស​ទៅ​ពិនិត្យ តើ​ការ​ធ្លាក់ស​នោះ​អាច​បណ្តាល​មក​ពី​ការ​ជំងឺ​កាម​រោគ​ឬ​ទេ ? បើ​លទ្ធផល​បញ្ជាក់​ថា ការ​ធ្លាក់ស​ដោយ​ពពួក​ផ្សិត គ្រូពេទ្យ​នឹង​ឲ្យ​ថ្នាំ​សុល ឬ​ថ្នាំ​លេប​ដើម្បី​កម្ចាត់​ផ្សិត ដែល​ថ្នាំ​នោះ​លោកស្រី​វេជ្ជបណ្ឌិត​​ថា មិន​ប៉ះពាល់​ដល់​កូន​ទេ។ ផ្ទុយ​ទៅវិញ​បើ​ស្រ្តី​ពពោះ​មាន​ធ្លាក់​ស​បណ្តាល​មក​ជំងឺ​កាមរោគ ត្រូវ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់ បើ​មិន​អ៊ីចឹងទេអាច​ប្រឈម​មានកូន​​​ក្រៅ​ស្បូន បែក​ទឹក​ភ្លោះ​មុន​សម្រាល ឬ​កូន​កើត​មក​ជួប​​បញ្ហា​ឈឺភ្នែក។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ស​​កើត​​ញឹក ស្រីៗ​គ្នា​​យើង​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ទៅ​​រលាក​​ដៃ​​ស្បូន គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ! ពពោះ​៣​ខែ​ដំបូង ម៉ាក់ៗ​ចៀស​មិន​រួច​ពី​​បញ្ហា​ទាំងនេះ លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ


បញ្ហាផ្ទៃពោះ

ប្រយ័ត្ន! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ

ចូល​ខែភ្លៀង សម្បូរ​មូស ទាំង​ក្មេង​ទាំង​ចាស់ ងាយ​ប្រឈម​នឹង​​ជំងឺ​គ្រុន​ឈាម ក្នុង​​ស្រ្តី​ពពោះ​ក៏​ត្រូវ​ប្រយ័ត្នដែរ ព្រោះ​បើ​កើត​ជំងឺ​គ្រុនឈាម​ពេល​នេះ កូន​ក្នុង​ផ្ទៃ​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម អាច​ចម្លង​វីរុស​នេះ​ទៅ​ទារក​ក្នុង​ផ្ទៃ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ម្តាយ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ កូនក្នុង​ផ្ទៃ​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ដូច​ជា​កូន​កើត​មក​មិន​គ្រប់​គីឡូ កូន​កើត​មិន​គ្រប់​ខែ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម លោក​វេជ្ជបណ្ឌិត​ថា នឹង​មាន​ចេញ​រោគសញ្ញា​ដូច​អ្នក​ឆ្លង​ធម្មតា គឺ​មាន​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ។ ស្រ្តី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម អាច​នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​មាន ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដកដង្ហើម មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ តាមបាត ឬ​នៅ​ពី​ក្រោម​ស្បែក និង អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។


បញ្ហាផ្ទៃពោះ

ពពោះស្បែកប្រែ​ជាខ្មៅស្រអាប់ ​ឡើងស្នាមអុចៗ ដោយសារអី? គួរ​ធ្វើ​ម៉េច?

ស្រីៗគ្នា​យើង​​ភាគ​ច្រើនពិតជាធ្លាប់​ជួបបញ្ហា​ស្បែក​អំឡុង​ពេល​ពពោះ​មិនខាន។ ស្រីៗ​យើងធ្លាប់​សង្កេត​ឃើញ​ថាសម្រស់​ខ្លួន​ឯង​​ធ្លាក់​ចុះ ពិសេស​គឺ​ស្បែក​ប្រែ​ជា​ស្រអាប់ ខ្មៅ មិន​ភ្លឺ​រលោង​ដូច​គ្រា​មុន​ឡើយ អាច​នឹង​មាន​ឡើង​ដុំ​ពក ឬ​កន្ទួល​ស្បែក ដែល​ទាំង​នេះ គេ​ហៅ​ថា បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ។ ចង់​ដឹង​ថា​​មក​ពី​មូលហេតុ​អី គួរ​ធ្វើ​ម៉េច? ការ​ពារ​ដោយ​វិធី​ណា? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ អាច​បញ្ជាក់​បាន។ ១- បញ្ហា​ប្រែ​ពណ៌​ស្បែក​អំឡុង​ពេល​ពពោះ​កើត​ឡើង​ពេល​ណា​ប្រាកដ? ប្រែ​ពណ៌​ស្បែក គឺ​ជា​បញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត និង​អាច​កើត​ឡើង​គ្រប់​ដំណាក់​ទាំង​អស់​ពេល​ពពោះ ហើយ​ប៉ះពាល់​ចំពោះ​ស្រីៗ​ពពោះ​ដល់​ទៅ ៩០%។ ហេតុនេះ សូម​កុំ​គិត​ថា មាន​តែ​យើង​ម្នាក់​ដែល​​ជួប​បញ្ហា​នេះ​ឲ្យ​សោះ ហើយ​ត្រូវ​ដឹង​ថា បញ្ហា​ស្បែក​ប្រែ​ពណ៌​អាច​នឹង​កើត​ឡើង​នៅ​ត្រី​មាស​ទី៣ នៃ​ការពពោះ ហើយ​ជា​ទូទៅ​​ស្បែក​យើង​មិន​ប្រែ​ពណ៌​ភ្លាមៗនោះ​ទេ តែវា​​កើត​ឡើង​បណ្តើរៗ​ទៅ​​តាម​ការ​វិវត្តនៃ​ផ្ទៃ​ពោះ​​របស់​យើង​។​ បើគ្នា​យើង​ឧស្សាហ៍ពិភាក្សា​ជាមួយ​ឆ្មប ឬ​គ្រូពេទ្យ ពាក់​ព័ន្ធ​បញ្ហា​ស្បែក​ប្រែ​ពណ៌​នេះ យើង​នឹង​ដឹង​ច្បាស់​ថា បញ្ហា​នេះ​មាន​សុវត្ថិភាព​ធម្មតាទេ ប៉ុន្តែ​បញ្ហា​ស្បែក​ប្រែ​ពណ៌​ពេល​ពពោះ​ជាទូទៅវា​នឹង​ធ្វើ​ឲ្យ​ឡើង​ពណ៌​ក្រហម​នៅ​លើ​បាត​ដៃ និង​បាត​ជើង ដែល​ជា​ការ​វិវត្តធម្មតា​សម្រាប់​ស្រីៗ​កំពុង​ពពោះ។ គ្នា​យើង​ប្រហែល​ជា​អាច​កត់​សម្គាល់​ឃើញ​ដូច​គ្នាស្នាម​ខ្មៅ​នៅ​ប្រស្រី​ភ្នែក និង​ក្រោម​ក្លៀក ក៏​ដូច​ជា​​ចន្លោះ​ភ្លៅ​យើង​​ជាដើម។ ជាមួយ​គ្នា​នេះ អាចម៍រុយ និង​ប្រជ្រុយ​យើងមើល​ទៅ​នឹង​ឡើង​កាន់​តែ​ខ្មៅ ហើយ​ប្រហែល​ជា​អាច​នឹង​កើន​បន្ថែម​អុច​ខ្មៅ លឿង ឬ​ប្រផេះ​នៅ​លើ​ស្បែក​បន្ថែម​ទៀត ដែល​ត្រូវគេ​ហៅ​ថា “ស្លាក​ស្នាម​នៃ​ការ​ពពោះ”។ ស្រីៗ​មាន​ស្បែក​ខ្មៅ​ស្រាប់ ក៏​អាច​កត់​សម្គាល់​ឃើញ​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​ពពោះ ច្រើន​ជាង​ស្រីៗ​ស្បែក​ស​ទៅ​ទៀត ប៉ុន្តែ​ទោះ​បី​ជា​ស្បែក​យើង​មើល​ទៅ​យ៉ាង​ម៉េច​ក៏​ដោយ ស្នាម​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​រួច។ អត្ថបទ​ពាក់ព័ន្ធ៖ លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ? ហេតុអីស្រីៗមានផ្ទៃពោះ […]


បញ្ហាផ្ទៃពោះ

សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះគ្រោះថ្នាក់​ខ្លាំង​ណាស់ (វីដេអូ)

យើង​តែង​​តែ​ឮ​ជា​រឿយៗ​ករណី​ស្រី​ពពោះ​មួយ​ចំនួន ស្រាប់​តែ​មាន​សុក​ពាំង​មាត់​ស្បូន ខ្លះ​សុក​ពាំង​តិច​តួច ខ្លះ​ទៀត​សុក​ពាំង​ខ្លាំង។ តើ​ករណី​នេះ​បណ្ដាល​មក​ពី​អ្វី? គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្ដាយ និង​កូន? អត្ថបទពាក់ព័ន្ធ: សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ? សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ? (វីដេអូ) ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ? សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ? សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ? ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់! ត្រូវដឹង និងប្រយ័ត្ន! អំឡុងពពោះ សុកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ៣ យ៉ាងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

រំលូតកូនអាចឲ្យស្ត្រីគ្មានកូនជារៀងរហូត ព្រោះតែបែបនេះ

ការ​រំលូត​កូន​ពិតជា​គ្រោះថ្នាក់​ចំពោះ​សុខភាព និង​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​មុខ​នឹង​ការ​ធ្លុះ​ស្បូន រលាក​ដៃ​ស្បូន និង​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ជួប​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រសិនបើ​អ្នក​ផ្ដល់​សេវាកម្ម មិនមែន​ជា​អ្នក​ជំនាញ ឬ​ជា​ឆ្មប​បុរាណ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ចង់​រំលូត​កូន ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ក្រោយ។ ការ​រំលូត​កូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់ ឬ​ដោយ​ឆ្មប​បុរាណ​ដែល​មិន​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​ត្រឹមត្រូវ អាច​បណ្ដាល​ឲ្យ​ស្ត្រី​ធ្លុះ​ស្បូន ហើយ​អាច​បណ្ដាល​ឲ្យ​យើង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រឈម​មុខ​នឹង​ការ​លំបាក​មាន​កូន ហើយ​បើ​មាន​កូន​ជា​កូន​ក្រៅ​ស្បូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ការ​យក​កូន​ចេញ​មាន​ពីរ​ប្រភេទ គឺ​ការ​រំលូត​កូន​ប្រើ​ឧបករណ៍​បូម និង​ការ​លេប​ថ្នាំ។ ចំពោះ​កត្តា​ដែល​នាំឲ្យ​ធ្លាយ​ស្បូន​កើត​ឡើង​ចំពោះ​ស្ត្រី​សម្រេច​រំលូត​កូន​តាម​រយៈ​ការ​បូម ឬ​កាយ​សម្អាត​កូន​ក្នុង​ស្បូន ដោយ​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​ច្បាស់លាស់ ហើយ​ក៏​អាស្រ័យ​លើ​ស្ថានភាព​ស្បូន ស្ថានភាព​មាត់​ស្បូន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​លើក​ឡើង​ទៀត​ថា ការ​ប្រើ​សម្ភារៈ​ក្នុង​ការ​រំលូត​ដែល​សម្អាត​មិន​បាន​ស្អាត​ល្អ អាច​ធ្វើ​ឲ្យ​ខូច​ស្រទាប់​ស្បូន ហើយ​អាច​បង្ក​ការ​លំបាក​ក្នុង​ការ​បង្ក​កំណើត​នៅ​ពេល​ក្រោយ។ សម្រាប់​ការ​ប្រើ​ថ្នាំ​វិញ គឺ​ប្រើ​ថ្នាំ​លេប និង​ថ្នាំ​សម្រាប់​សុល​តាម​ប្រដាប់​ភេទ ដើម្បី​ឲ្យ​ស្បូន​បើក និង​ធ្លាក់ថង់កូន​មក ហើយ​ការ​ប្រើ​ថ្នាំ​នេះ​ទៀតសោត គឺ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​នោះ​ទេ ប្រសិន​បើ​អនុវត្ត​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ រីឯ​រយៈពេល​ធ្លាក់​ឈាម​ថ្ងៃ​ទី​មួយ​ប្រហែល​កន្លះ​ថ្ងៃ​មាន​ការ​ធ្លាក់​ឈាម​ច្រើន ប៉ុន្តែ​វា​មិន​មែន​រហូត​នោះ​ទេ។ វា​ធ្លាក់​ឈុល​ក្រោយ​ពេល ៣ ម៉ោង​បន្ទាប់ពី​លេប​ថ្នាំ ហើយ​វា​មាន​កម្ទេច​សុក​កម្ទេច​សាច់​កូន​មក​ជាមួយ ហើយ​នៅ​ពេល​នោះ អ្នក​ប្រើ​ថ្នាំ​​អាច​មាន​អារម្មណ៍​ថា ឈឺ​ចាប់​ជាង​ការ​ធ្លាក់​ឈាម​រដូវ ប៉ុន្តែ​ក្រោយ​មក​ធ្លាក់​ឈាម​តិច​។


បញ្ហាផ្ទៃពោះ

ស្រ្តី​ពពោះ បើ​ចៀស​បាន កុំ​ញ៉ាំ​បន្លែផ្លែឈើ ៤ ប្រភេទ​នេះឲ្យសោះ!

ជា​ធម្មតាគ្រូពេទ្យ​តែងតែណែនាំដល់ស្ត្រីពពោះ​ចំពោះ​អាហារ ឬ​ផ្លែឈើ ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ព្រោះ​ថា អាហារ និង​ផ្លែឈើខ្លះ​មិនមានផល​ល្អ​ចំពោះ​សុខភាព​ អំឡុង​ពេល​ពពោះឡើយ​។ ហេតុនេះ ស្ត្រី​ពពោះ គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្លែឈើ​មួយ​ចំនួន ដើម្បីជៀស​វាង​ផល​រំ​ខាន​ដល់​សុខភាពខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ។ លោក​វេជ្ជបណ្ឌិត​ Sadhna Singhal ឯកទេស​រោគស្ត្រីនៅ​វិទ្យាស្ថានវេជ្ជសាស្រ្ត​ Sri Balaji ប្រទេសឥណ្ឌា បាន​ផ្ដល់យោបល់ថា​ផ្លែឈើ​បួន​មុខខាងក្រោម​នេះ​ស្រ្តីមាន​ផ្ទៃពោះ​បើអាច​គួរកុំបរិភោគអី​​។ ១- ផ្លែ​ម្នាស់ ពិត​ណាស់ ម្នាស់​ ជា​​ផ្លែ​ឈើល្អ​ខ្លាំង​ចំពោះ​សុខភាព ប៉ុន្តែ​ផ្លែ​ឈើ​ប្រភេទ​នេះ បើ​អាច​ពុំ​គួរ​ញ៉ាំ​អំឡុង​ពេល​ពពោះ​ទេ ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ Bromelain ដែល​ជា​អង់ហ្ស៊ីម​មួយមាន​ទំនាក់ទំនងជាមួយ​នឹងការ​បន្ទន់​មាត់​ស្បូន នាំ​ឲ្យ​ស្បូន​ងាយ​កន្ត្រាក់ ជាកត្តា​ហានិភ័យ​នាំ​ឲ្យ​សម្រាល​មុន​កំណត់។ លើស​ពី​នេះ ញ៉ាំ​ម្នាស់​ច្រើន អាច​បង្ក​ជា​បញ្ហា​ក្រពះ​ពោះ​វៀន​មួយ​ចំនួន ដូច​ជា​រាក ដែល​បង្កើន​ហានិភ័យ​ខ្វះ​ជាតិ​ទឹក​ពេល​ពពោះ។ ២- ទំពាំងបាយជូរ ​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ធ្វើ​ឲ្យ​រាងកាយ​កើន​កម្តៅ ដែល​សុទ្ធ​តែ​អាច​ប៉ះពាល់​ទាំង​សុខភាព​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។ ក្នុង​ផ្លែ​ទំពាំង​បាយជូរ ក៏​សម្បូរ​ទៅ​ដោយ​សមាសធាតុ​គីមី​មួយ ដែល​គេ​ស្គាល់​ថា Resveratrol ហើយ​សារធាតុ​នេះ អាច​មានឥទ្ធិពល​ធ្វើ​ឲ្យ ​តុល្យភាព​​អ័រម៉ូន​ក្នុង​រាង​កាយ ប៉ះពាល់​ខ្លាំង​ចំពោះ​ស្រីៗ​កំពុង​ពពោះ។ ៣- ផ្លែល្ហុង ល្ហុង ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ពេញ​និយម​បំផុត​មិន​ថា​សម្រាប់​ជន​ជាតិ​អាស៊ី អឺរ៉ុប ឬ​អាមេរិក​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ត្រូវ​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ហាម​ឃាត់ ព្រោះ​ការ​សិក្សា​ជាច្រើន​ជឿ​ថា […]


បញ្ហាផ្ទៃពោះ

ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?

ប៉ុន្មាន​សប្តាហ៍​នេះ យើង​សង្កេត​ឃើញ​ថា កាំ​ប្រមា​សមុទ្រ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន ហើយ​មាន​ម៉ាក់ៗ​ខ្លះ​ដែល​កំពុង​មាន​ផ្ទៃពោះ​មួយ​ចំនួន​ឃ្លាន​ចង់​ញ៉ាំ​ណាស់​ដែរ តែ​មិន​ហ៊ាន​ប្រថុយ​ញ៉ាំ​ព្រោះ​ខ្លាច​មាន​បញ្ហា។ តើ​ម៉ាក់ៗ​ពពោះ អាច​ញ៉ាំ​អាហារ​សមុទ្រ​កំពុង​ពេញ​និយម​នេះ​បាន​អត់? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ស្រ្តី​ពពោះ​ចង់​ញ៉ាំ​កាំប្រមា​សមុទ្រ​នោះ គឺ​អាច​ញ៉ាំ​បាន​ធម្មតា​ទេ គ្រាន់​តែ​ការ​ញ៉ាំ​អាហារឆៅ​អាច​ប្រឈម​បញ្ហា​ឆ្លងមេរោគ។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ព្រោះ​ជា​ទូទៅ ស្រ្តី​ពពោះ​អាច​ញ៉ាំ​អាហារ​ឆៅ​បាន​ខ្លះ ក៏​ប៉ុន្តែ​បើ​គិត​ដល់​សុខភាព និង​ការ​ចម្លង​មេរោគ ម៉ាក់ៗ​ទាំង​ឡាយ​មិន​គួរ​ញ៉ាំ​ទេ។ កាល​ណា​បើ​យើង​ញ៉ាំ​របស់​ឆៅ អាច​បណ្តាល​ឲ្យ​ឈឺ​បាន ហើយ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ពី​បាក់​តេរី​ដែល​មាន​នៅ​ក្នុង​អាហារ​ឆៅ​ទាំង​នោះ​ដូច​ជា៖ – E.Coli – Clostridium -Yersinia – Salmonella – Listeria​ ជាដើម។ ​ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​ឆៅ ប្រយ័ត្ន​ផង អាច​កើត​ជំងឺ​ច្រើន​មុខ​ណាស់ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ  ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

កំពុងពពោះ ត្រូវប្រយ័ត្ន តិចកូន​កើត​អូទីស្សឹម​ (វីដេអូ)

សម័យ​នេះ គ្មាន​កូន​ក៏ព្រួយ បើ​មាន​កាន់​តែ​បារម្ភ​ទៀត ខ្លាច​អូនៗ​កើត​មក​មិន​ឆ្លាត​នឹង​គេ មិន​គ្រប់​លក្ខណៈ កាយ​សម្បទារ​មិន​មាំ​មួន បារម្ភ​នេះ បារម្ភ​នោះ ពិសេស​អំឡុង​ពេល​ម៉ាក់ៗ​កំពុង​ពពោះ​តែ​ម្តង។ “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​ពី​ជំងឺ​ម្យ៉ាង​សំដៅ​លើ​ការ​វិវត្តយឺត​ផ្នែក​សតិ​បញ្ហា​កុមារ ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ហៅថា អូទីស្សឹម គួរ​ឲ្យ​បារម្ភ​នោះ ជំងឺ​នេះ​ពេទ្យ​មិន​ដឹង​មូល​ហេតុ​ច្បាស់​នៅ​ឡើយ​ទេ។ បើ​ចឹង​ ស្វែង​យល់​ពី​វិធី​បង្ការ​ទាំង​អស់​គ្នា ដើម្បី​អូនៗ​កើត​មក​មាន​សុខភាព​ល្អ។ អត្ថបទពាក់ព័ន្ធ: ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ កត្តាសំខាន់នាំឲ្យកូនកើត​​អូទីស្សឹម (វីដេអូ) ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម ចង់ដឹងអូទីស្សឹមព្យាបាលជា ឬមិនជា វីដេអូនេះអាចពន្យល់បាន (វីដេអូ) ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់? ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់? ក្រុម​ថ្នាំ ​៥ ​ប្រភេទ​ ពេទ្យ​ឧស្សាហ៍​ប្រើចំ​ពោះ​ក្មេង​កើត​​ជំងឺ​អូទីស្សឹម វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះគួរធ្វើបែបណា ដើម្បីបង្ការកុំឲ្យកូនកើតមកមិនគ្រប់គីឡូ?

ក្នុង​ពេល​ពពោះ  ស្រ្តី​គ្រប់​រូប​ត្រូវ​ថែ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​ដោយ​គ្មាន​បញ្ហា​ប៉ះ​ពាល់​ ហើយ​កើត​មក​គ្រប់​គីឡូ​ត្រឹម​ត្រូវ។ ប៉ុន្តែ​មាន​ទារក​ខ្លះ​កើត​មក​មិន​គ្រប់​គីឡូ​តាម​ស្តង់​ដារ អ៊ីចឹង​ម៉ាក់ៗ​គួរ​ធ្វើ​បែប​ណា ដើម្បី​ការពារ​មិន​ឲ្យ​បញ្ហា​នេះ​កើត​ឡើង? ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ទារក​គ្រប់​ខែ ឬ​មិន​គ្រប់​ខែ​ក៏​ដោយ ឲ្យ​តែ​កើត​មក​មិន​គ្រប់​គីឡូ​ គឺ​អាច​ប្រឈម​នឹងបញ្ហា​សុខភាព​ជា​ច្រើន​ដូចជា ចុះ​ជាតិ​ស្ករ ចុះ​កម្តៅក្នុង​ខ្លួន​ខ្លាំង និង​ងាយ​កើត​លឿង​។ល។ ដូច​នេះ​ហើយ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ណែនាំ​ពី​វិធី​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ទាំង​អស់ គួរ​ធ្វើ​ដើម្បី​ការ​ពារ​មិន​ឲ្យ​កូន​កើត​មក​មិន​គ្រប់​ទម្ងន់​ដែល​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​នោះ​ដូច​ជា៖ -​ ញ៉ាំអាហារ​បំប៉ន​ឲ្យបាន​គ្រប់​គ្រាន់ -​ តាម​ដាន​សុខភាព​ផ្ទៃពោះ​ឲ្យបាន​ទៀង​ទាត់ – ​ជ្រើស​រើស​មន្ទីរពេទ្យ​សម្រាល​កូន​ដែល​មាន​គ្រូពេទ្យ​ឯក​ទេស​កុមារ-ទារក​ច្បាស់​លាស់ – គោរព​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ផ្នែក​ទារក ក្នុង​ការ​បំបៅ​ទឹក​ដោះ និង​ថែទាំ​ទារក។ ចំណែក​មូលហេតុ​បណ្តាល​ឲ្យ​កូន​កើត​មក​មិន​គ្រប់​គីឡូ ផ្អែក​ទៅ​លើ​៣​កត្តា​ធំៗគឺ៖ កត្តា​ម្តាយ៖ ជំងឺ​ក្រឡា​ភ្លើង ការ​ឡើង​សម្ពាធឈាម​រ៉ាំរ៉ៃ កត្តាទារក៖ ការ​បង្ក​រោគ​តាំង​ពី​នៅ​ក្នុង​ពោះ ម្តាយ​កើត​ស្អូច​ពេល​ពពោះ ឬ​ជំងឺ​តំណពូជ​ពី​កំណើត កត្តា​គភ៌៖ ការ​ពពោះ​កូន​ភ្លោះ២ ឬ​ច្រើន។ ​ អត្ថបទពាក់ព័ន្ធ៖ កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់? ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ? ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត? ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ