បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពិតអត់​ដែល​ថា​ញ៉ាំ​ម្នាស់ធ្វើឲ្យរលូត​កូន? (វីដេអូ)

ទោះ​ម្នាស់​សម្បូរ​ដោយ​វីតាមីន​ក្តី ប៉ុន្តែ​វា​មាន​ផ្ទុកអង់ហ្ស៊ីម Bromelain ជា​សារធាតុ​មាន​ទំនាក់​ទំនង​ជាមួយ​ការ​កន្ត្រាក់​ស្បូន។ ហេតុ​នេះ​ហើយ ទើប​ចាស់ៗ​ពី​ដើម​ជឿ​ថា បើ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​ម្នាស់ អាច​រលូត​កូន។ មិន​ថា​តែ​ស្រីៗ​គ្នា​យើង​ទេ សូម្បី​តែ​ប្រុសៗ គ្រាន់​តែ​ឮ​ក៏​បារម្ភ​ជំនួស​ដែរ មិន​អ៊ីចឹង? អត្ថបទពាក់ព័ន្ធ: បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​ វិធីសាស្ត្រយក​កូន​ម្តង​ទៀត ក្រោយ​​រលូត ស្រ្ដេស​អាច​ធ្វើ​ឲ្យ​រលូត​កូន? ប្រយ័ត្នអ្នកពពោះ! អារម្មណ៍តានតឹងខ្លាំង ឬពិបាកចិត្តពេក អាចរលូតកូនបាន ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ? កុំ​ថា​មិន​អី! កូន​ចាស់​ខែ​ហើយ ក៏​អាច​រលូត​ដែរ ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ? ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ ៦ ចំណុចសំខាន់ៗបំផុត ស្រីៗគ្រប់រូបត្រូវដឹងពីរឿងរលូតកូន​ មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ច្បាស់​ជាព្រួយ​បារម្ភ​ហើយ​រឿង​សង្វារ​នៅលើ​ពោះ ខា្លច​លែង​ស្អាត កើត​កូន​ហើយ​ពោះ​មាន​សង្វារ​ខ្លាំង​ពិបាក​មើល។ ដូច​នេះ​មាន​ម៉ាក់ៗ​ខ្លះ លាប​ឡេ​ផ្តេស​ផ្តាស​ទៅ​លើ​ពោះ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​សង្វារ​ខ្លាំង ដោយ​មិន​ដឹង​ថា វា​មាន​ប៉ះពាល់​ដល់​កូន ឬក៏​អត់។ ចំពោះ​បញ្ហា​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ផលិតផល​ដែល​ជួយ​ការពារ​សង្វារ​អំឡុង​ពេល​ពពោះ​មាន​ខ្លះ​មិន​ប៉ះពាល់ ហើយ​ក៏​មាន​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ។ ផលិត​ផល​ដែល​មាន​ផល​ប៉ះពាល់​ទាំង​នោះ​អាច ជ្រាប​តាម​ស្បែក​ចូល​ទៅ​សរសៃ​ឈាម​ ហើយជាតិ​គីមី​មាន​នៅ​ក្នុង​ផលិតផល​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កូន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ឡេ ឬ​គ្រីម​ទាំង​នោះ​អាច​​បណ្តាល​​ឲ្យ​​ទារក​មាន​បញ្ហាប្រឈម​ខាង​ក្រោមនេះ៖ – កើត​មក​មិន​គ្រប់​លក្ខណៈ – ​កើត​មុន​ខែ – រលូត – ឆែបមាត់ ក្រអូមមាត់ – កើតមិនគ្រប់គីឡូ – ប៉ះពាល់​ដល់​ប្រាជ្ញាស្មារតី​ជាដើម។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ទៀត​ថា យក​ល្អ​មិន​គួរ​ប្រើ​ពពួក​ឡេ ឬ​គ្រីម​ដែល​ការពារ​សង្វារ​ក្នុង​ពេល​ពពោះ​ទេ ព្រោះ​មិន​ត្រឹម​តែ​ផ្តល់​ផលប៉ះពាល់​ទេ វា​មិន​ប្រាកដ​ទេ​ថា ផលិត​ផល​អស់​នោះ​ពិត​ជា​ជួយ​ការពារ ឬ​បំបាត់​សង្វារ​បាន​មែន ឬយ៉ាង​ណា។ បើ​មិន​ចង់​កើត​សង្វារ​ខ្លាំង ស្រ្តី​ពពោះៗ គួរ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ហាត់​ប្រាណ រក្សា​ទម្ងន់​តាម​ការ​ណែនាំ និង​រក្សា​ស្បែក​ឲ្យ​មាន​សំណើម តាម​ក្បួន​ធម្មជាតិ​ទាំង​នេះ​វិញ​ទើប​មិន​គួរ​ឲ្យ​បារម្ភ។ អត្ថបទពាក់ព័ន្ធ៖ ទើបកើតកូនហើយ មិនចង់ឃើញស្នាមសង្វារ មានអីពិបាក បញ្ហានេះទាំងនេះស្រីៗពពោះជួបប្រទះដូចគ្នាទេ កុំយំតូចចិត្តខ្លួនឯងអី ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ មកពីកូនដុះសក់ ឬមកពីអ្វីផ្សេង? ពោះគ្មានស្នាមសង្វារ បើម៉ាក់ៗធ្វើរឿងទាំងនេះ  ពេលប្រពន្ធពពោះ […]


បញ្ហាផ្ទៃពោះ

បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ​ត្រូវ​ធ្វើ​ឲ្យ​បាន​​ (វីដេអូ)

អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​យើង​ថ្នម​ទាំង​ខ្លួន​ប្រាណ តម​ទាំង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព​ម្តាយ ពិសេស​​កូន​ក្នុង​ពោះ។ តាមក្បួន​ពេទ្យ​បាន​ហាម​ប្រាណ​ម៉ាក់ៗ​ដែល​​មាន​​ផ្ទៃ​ពោះ​មិន​ឲ្យញ៉ាំ និង​ធ្វើ​រឿងមួយ​ចំនួន​ខាង​ក្រោម​នេះ។ អត្ថបទពាក់ព័ន្ធ: ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ ៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីពពោះ​សុខៗ​ស្រាប់​តែ​ញ៉ាំ​អី​លែង​ចូល អាច​មក​ពី​មូល​ហេតុ​នេះ បើ​មាន​អាការៈ​ច្បាស់ៗ​ទាំង​នេះ ស្រីៗ​ត្រូវ​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃពោះ បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ វិធីកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ (វីដេអូ) មានសញ្ញាទាំងនេះ ស្ត្រីពពោះខ្វះគ្រាប់ឈាមក្រហមហើយ ប្រញាប់បំពេញភ្លាម មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

វិធីកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ (វីដេអូ)

ពេល​ពពោះ រាងកាយ​របស់​មនុស្ស​ស្រី​ប្រឈម​ខ្ពស់​នឹងការ​ខ្វះ​គ្រាប់​ឈាម​ក្រហម ដោយសារ​តែ​ខ្វះ​ជាតិ​ដែក។  ហេតុអ្វី​ពេល​ពពោះ ស្រីៗ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម?  ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ? ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ? អត្ថបទពាក់ព័ន្ធ: កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ម៉ាក់ៗប្រយ័ត្នបន្តិច បើកូនខ្វះជាតិដែក អាចមានគ្រោះថ្នាក់ដល់ជីវិត ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​ មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានរោគសញ្ញាអីខ្លះ? ខ្វះគ្រាប់ឈាមមានរោគសញ្ញាអីខ្លះ ហើយត្រូវធ្វើដូចម្តេច? បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

ជំងឺ​គេង​មិន​លក់ អាច​កើត​លើ​យើង​គ្រប់​ពេល គ្រប់​វ័យ នាំ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​សុខភាព។ អ្វី​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង បើ​កើត​លើ​ស្រីៗ​កំពុង​ពពោះ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ទោះ​ធម្មតា​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​យើង និង​កូន​ក្នុង​ផ្ទៃ​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មិន​ត្រូវ​ព្រងើយ​កន្តើយ​ដែរ។ បើស្រីៗយើងកំពុងពពោះ ហើយជួប​បញ្ហា​នេះ​អាច​សាកដោះ​ស្រាយ​តាម​វិធី​ក្នុង​អត្ថបទ​នេះ​បាន។ ១- គេង​មិន​លក់​ពេល​ពពោះ​កើត​ឡើង​នៅ​ពេល​ណា? ជាធម្មតា​ បញ្ហា​ដំណេក​តែង​កើត​មាន​គ្រប់​ពេល​ចំពោះ​ស្រីៗ​កំពុង​ពពោះ ប៉ុន្តែ​តាម​បទ​ពិសោធន៍​ម៉ាក់ៗ​ជាច្រើន ជំងឺ​គេង​មិនលក់​ពេល​ពពោះ អាច​ចាប់​ផ្តើម​ចន្លោះ​ត្រីមាសទី២ និង ទី៣ នៃ​ការ​ពពោះ ហើយ​ក៏​ជា​អំឡុង​ពេល​រោគ​សញ្ញា​ពពោះ​ផ្សេង​ទៀតចាប់​ផ្តើម​កើត​មាន​ ព្រោះ​ជា​ពេល​គភ៌​កំពុង​លូតលាស់​កាន់​តែ​ខ្លាំងនាំ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេង។ ២- គេង​មិន​លក់​ពេល​ពពោះ​គ្រោះ​ថ្នាក់​ដែរ​ទេ? បញ្ហា​គេង​មិន​លក់​ពេល​ពពោះ ​មិន​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យើង និង​កូន​ទេ អ៊ីចឹង​ក៏​មិន​ចាំ​បាច់​បារម្ភ​ខ្លាំង​ពេក​នោះ​ដែរ។ ពេល​ខ្លះ​ស្រីៗយើង​​កុំ​ខ្វាយ​ខ្វល់​ច្រើន​ពេក ព្រោះថាការមិនខ្វាយខ្វល់​ច្រើន ក៏​ជួយ​ឲ្យ​យើង​អាច​គេង​លក់​ដូច​ធម្មតា​វិញ​​បាន។ ៣- កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ? មាន​កត្តា​ស្មុគស្មាញ​ជាច្រើន​រួម​បញ្ចូល​គ្នា ដែល​អាច​បង្ក​ទៅ​ជា​បញ្ហា​គេង​មិន​លក់​ពេល​ពពោះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង៖ – បម្រែបម្រួល​អ័រម៉ូន – តម្រូវ​ការ​ទៅ​បន្ទប់​ទឹក​ញឹកញាប់ – បញ្ហា​ក្រហាយ​ទ្រូង​ពេល​ពពោះ – រមួល​ក្រពើ – ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​រាងកាយ​នាំ​ឲ្យ​ឡើង​កម្តៅ – គេង​មិន​ស្រណុក ដោយ​សារ​តែ​ភគ៌​ក្នុង​ផ្ទៃ​កាន់​តែ​ធំ និង​កម្រើក – បញ្ហា​ថប់​បារម្ភ​មុន​សម្រាល។ អត្ថបទ​ពាក់ព័ន្ធ៖ ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ៤- គេង​មិន​លក់​ពេល​ពពោះ​គួរ​ធ្វើ​ម៉េច? បញ្ហា​ថប់បារម្ភ​មួយ​ចំនួន​ ដូចជា​ការមាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​ចំពោះ​ការ​សម្រាល​កូន ជា​កត្តា​ចម្បង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក និងក៏​ជា​កត្តា​នាំ​ឲ្យ​ស្រីៗ​ភាគ​ច្រើន​គេង​មិន​លក់​ស្រួល រើ​ខ្លួន​ចុះ​ឡើង​ពេញ​មួយ​យប់ដែរ។ បើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ការ​សម្រាល ក៏​មិន​មែន​ជា​រឿង​ចម្លែក ព្រោះ​ស្រីៗ​ពពោះ​ភាគ​ច្រើន​តែង​មាន​បញ្ហា​នេះ ប៉ុន្តែ​បើ​បញ្ហានេះ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ឬគេង​មិន​គ្រប់​គ្រាន់ គួរ​សាក​ល្បង​ដោះ​ស្រាយ​តាម​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​បន្តិច​លមើល៍។ – ក្រោក​ឡើង៖ […]


បញ្ហាផ្ទៃពោះ

ពិតទេ ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន (វីដេអូ)

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ចាស់​ៗ​ហាម​មិន​ឲ្យ​គេង​ស្ពឹក ដើរ​លឿន ឬ​ធ្វើ​អ្វី​យឺតយ៉ាវ​ឡើយ ដោយ​ពួកគាត់​មាន​ជំនឿ​ថា សកម្មភាព​បែប​នេះ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រាល​កូន ឬ​ឈឺពោះ​ក្នុង​រយៈ​ពេល​យូរ។ តែ​សម្រាប់​ក្រុម​គ្រូពេទ្យ​វិញ បាន​បដិសេធ​ការ​លើក​ឡើង​បែប​នោះ។ អត្ថបទពាក់ព័ន្ធ: ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌? ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ (វីដេអូ) ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម? ​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន របៀប​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ ស្រីៗ​គ្នា​យើង​ប្រយ័ត្ន ព​ពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល​​(វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ?

ពេល​​សម្រាល​កូន​រួច ម៉ាក់​ៗ​គ្រប់​រូប​នៅ​មិន​ទាន់​រួច​ស្រណុក​ខ្លួន​បាន​ទេ នៅ​មាន​ឈឺ​ចាប់​កន្លែង​នេះ កន្លែង​នោះ​លើ​រាង​កាយ ជាពិសេសគឺ​ស្បូន​​តែម្តង។ បើឈឺស្បូនខ្លាំង ទ្រាំមិនបាន ចង់ចាក់ថ្នាំបំបាត់ការឈឺចាប់ អាចមានបញ្ហាដល់សុខភាពទេ? ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ពេល​ឈឺ​ស្បូន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្រ្តី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែនសុខ បាន​ឲ្យ​ដឹង​ថា គ្រប់​ស្រ្តី​ទាំង​អស់ តែង​តែ​មាន​ការ​ឈឺ​ចាប់​ស្បូន​បន្តិច​បន្តួច ប៉ុន្តែ​វា​ភាគ​ច្រើន​តែង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​យ៉ាង​យូរ​ក្នុង​មួយ​សប្តាហ៍​។ អត្ថបទពាក់ព័ន្ធ៖ សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ? លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​ថ្មី​ថ្មោង ឈឺ​ស្បូន​ដល់​ថ្នាក់​មិន​អាច​ទ្រាំ​បាន អាច​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់បាន។ ការ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ក្នុង​ពេល​ឈឺ​ចុក​ចាប់​ស្បូន បន្ទាប់​ពី​សម្រាល​រួច មិន​មាន​បញ្ហា​អី​ប៉ះពាល់​ដល់​សុខភាព ឬ​ផ្តល់​ផល​ពិបាក​ណាមួយ​ឲ្យ​រំខាន​ដល់​ស្រ្តី​ទើប​សម្រាល​នោះ​ទេ។ ក្នុង​ករណី​ខ្លះ មាន​ស្រ្តី​ទើប​សម្រាល​ថា ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ហើយ​ចេះ​តែ​ឈឺ​ចុក​ចាប់​ចង្កេះ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ឈឺ​ចុក​ចាប់​ចង្កេះ​ក្រោយ​សម្រាល​រួច វា​តែង​តែ​មាន​ហើយ ក៏​ប៉ុន្តែវា​គ្មាន​អ្វី​ជា​បញ្ហា​គួរ​ឲ្យ​ម៉ាក់ៗ​បារម្ភ​ពេក​ទេ។ ទោះ​យ៉ាង​ណា ប្រសិន​បើ​មិន​ប្រក្រតី​សុខភាព​កន្លែង​ណាមួយ គួរ​ប្រញាប់​ប្រាប់​ពេទ្យ​ជំនាញ​ឲ្យ​ដឹង ជៀស​វាង​មាន​បញ្ហា​ធ្ងន់​ធ្ងរ។​ អត្ថបទពាក់ព័ន្ធ៖ ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់? កុំ​សាក​ឲ្យ​សោះ! ស្រីៗ​សម្រាល​កូន​រួច ស្អំថ្ម ទឹកកក ទឹកក្តៅ​លើ​ពោះ អាច​គ្រោះថ្នាក់​ដល់​ស្លាប់ វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន កូនទី […]


បញ្ហាផ្ទៃពោះ

ទឹក​ដក់​ក្នុង​ខួរក្បាលកូន ដោយសារ​ពេល​ពពោះ​ម៉ាក់ៗ​មាន​បញ្ហា​មួយ​នេះ (វីដេអូ)

ទឹក​ដក់​ក្នុង​ខួរក្បាល​ជា​បញ្ហា​មួយ​ដែល​ម៉ាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន ព្រោះ​វា​បណ្តាល​មក​ពី​បញ្ហា​របស់​ម៉ាក់ៗ​ខ្លួន​ឯង​តែ​ម្តង។លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា កូន​ក្នុង​ពោះ​ពិនិត្យ​អេកូ​ឃើញ​មាន​បញ្ហា​ទឹក​ដក់​ក្នុង​ខួរក្បាល ដោយសារ​តែ​ម្តាយ​មាន​បញ្ហា​មិន​ប្រក្រតី នៃ​ខួរ​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​មាន​ប្រឡោះ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ខួរក្បាល​កូន។ អត្ថបទពាក់ព័ន្ធ: ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ? ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ មូលហេតុនាំឲ្យខួរក្បាលស្ពឹក ងាប់កោសិកា (វីដេអូ) អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង អ្វីទៅជាជំងឺពកឆ្អឹងខ្នងលើទារក? ហេតុអីទារកប្រឈមនឹងជំងឺនេះ?​ (វីដេអូ) ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ? (វីដេអូ)

សុក​ពាំង​មាត់​ស្បូន សុក​រុំ​ក​កូន សុទ្ធ​​តែ​ជា​បញ្ហា​ចោទ ដែល​ស្រីៗ​កំពុង​ពពោះ​តែង​ព្រួយ​បារម្ភ។ ថ្ងៃនេះ Hello គ្រូពេទ្យ ​នឹង​បក​ស្រាយ​ករណី​សុក​រុំ​ក​កូន​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត តើ​​មក​អ្វី? គ្រោះ​ថ្នាក់​ទេ? អត្ថបទពាក់ព័ន្ធ: ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា? សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ? (វីដេអូ) មានផ្ទៃពោះមិនលូតលាស់ជាគភ៌ បែរជាកូនពង មកពីអ្វី? ៨ ចំណុចសំខាន់ៗ ស្រីៗមានផ្ទៃពោះ​គួរដឹង កុំ​ចេះ​តែ​ធ្វើ​តៗ​គ្នា ដឹងថាគភ៌ដក​ដង្ហើមក្នុង​ផ្ទៃ​ម៉ាក់ៗដោយរបៀប​ណាអត់? បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ? មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

ស្រីៗ​គ្នា​យើង ធ្លាប់​ឆ្លង​កាត់​ការ​ពពោះ សុទ្ធ​តែ​មាន​បទពិសោធន៍​ខុសៗ​គ្នា​ជា​មួយ​ចំណង់​ស្រេក​ឃ្លាន​អាហារ មាន​អ្នក​ខ្លះ​ឈាន​ដល់​ចង់​ញ៉ាំ​អាហារ​ប្លែកៗ ខ្លះ​ចង់​ជូរ ចង់​ហឹរ សូម្បីតែ​អាហារ​សម្បូរ​ខ្លាញ់​ស្រី​ៗខ្លាច​បំផុត ក៏​បែរ​ជា​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ដែរ។ គ្នា​យើង​ខ្លះ ថែម​ទាំង​បាន​សម្គាល់​ចំណង់​អាហារ​ពេល​ពពោះ មាន​ទំនាក់​ទំនង​នឹង​ភេទ​គភ៌​ក្នុង​ផ្ទៃ​ថែម​ទៀត។ បើ​អ៊ីចឹង អត្ថបទ “Hello គ្រូពេទ្យ” គ្រូពេទ្យ​នឹង​ពន្យល់​ប្រាប់ ខណៈការ​កើន​ឡើង​ចំណង់​អាហារ​ខុស​ធម្មតា អាច​មាន​ទាក់​ទង​នឹង​ចំណុច​ខាង​ក្រោម រាប់​បញ្ចូល​ទាំង​ភេទ​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។ ១- បម្រែ​បម្រួល​អ័រម៉ូន អារម្មណ៍ និង​ការ​វិវត្ត​ពេល​ពពោះ មាន​ទ្រឹស្តី​ជាច្រើន ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ដើម្បី​ពន្យល់​ពីមូលហេតុនាំ​ឲ្យ​ស្រីៗ​ស្រេក​ឃ្លាន​ខុស​ធម្មតា​អំឡុង​ពេល​ពពោះ។ ការ​ប្រែ​ប្រួល​អ័រម៉ូន ត្រូវ​គេ​ដឹង​ថា ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រសជាតិ​អាហារ និង​ក្លិន ដែល​ពន្យល់​បាន​ពី​អាការៈ​តែង​កើត​មាន​ចំពោះស្រីៗ​ពពោះ សូម្បី​តែ​ពេល​ខ្លះ ឃ្លាន​អ្វី​ដែល​មិន​​មែន​ជាអាហារ ហើយ​ទាំង​នេះ គឺ​ទាក់​ទង​ជាមួយ​ផ្លូវ​អារម្មណ៍។ អំឡុង​ពេលពពោះ ស្រីៗ​ប្រហែល​ជា​ស្រេក​ឃ្លាន​អាហារ​ជាក់​លាក់​ណា​មួយ ទាំង​ដឹង​ខ្លួន ឬ​មិន​ដឹង​ខ្លួន ដែល​ជាការ​ឆ្លើយ​តប​ទៅ​ផ្លូវ​អារម្មណ៍​របស់​យើង។ ទ្រឹស្តី​ផ្សេង​ទៀត លើក​ឡើង​ថា ការ​ស្រេក​ឃ្លាន​អាហារ​ខុស​ប្រក្រតី ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ការ​វិវត្ត​របស់​រាងកាយ ដើម្បី​ឆ្លើយ​តប​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ ២- កង្វះ​អាហារូបត្ថម្ភ បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក៏​នាំ​ឲ្យ​កើត​ឡើង​ចំណង់​អាហារ​ខ្លាំង​ដូច​គ្នា ខណៈ​បញ្ហា​នេះ ជាធម្មតា​កើត​លើ​ស្រីៗ​កំពុង​ពពោះ ព្រោះ​រាងកាយ​យើង​នឹង​បង្កើន​តម្រូវ​ការ​អាហារូបត្ថម្ភ​សម្រាប់​ផ្គត់​ផ្គង់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ករណី​នេះ នឹង​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ​កើន​ឡើង​ចំណង់​អាហារ​ខ្លាំង​ក្លា​រយៈ​ពេល​ខ្លី និង​ញ៉ាំ​ច្រើន ដើម្បី​ទទួល​បាន​អាហារ​បំប៉ន​គ្រប់​គ្រាន់​ទៅ​ដល់​គភ៌​ដែល​កំពុង​លូត​លាស់។ ការ​ស្រេក​ឃ្លាន​ខ្លាំង​ដូច​ជា​ពពួក​អាហារ​សាច់​ក្រហម គឺ​ប្រហែល​ដោយ​សារ​រាងកាយ​ត្រូវ​ការ​បង្កើន​ប្រូតេអ៊ីន​បន្ថែម​ទៀត ខណៈ​ស្រីៗ​គ្នា​យើង​ដែរ​ឃ្លាន​ផ្លែ​ប៉េស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ