រួមភេទពេលពពោះក្នុងលក្ខខណ្ឌនេះ ម៉ាក់ៗអាចឆ្លងមេរោគរហូតរលាកស្បូន

    រួមភេទពេលពពោះក្នុងលក្ខខណ្ឌនេះ ម៉ាក់ៗអាចឆ្លងមេរោគរហូតរលាកស្បូន

    ទោះជាការរួមភេទអំឡុង​ពេល​ពពោះ​គ្មានគ្រោះថ្នាក់ចំពោះម៉ាក់​ៗ ប៉ុន្តែ​ប្រសិនបើ​ភាគីម្ខាងទៀត​មាន​បញ្ហា ឬ​កើត​ជំងឺ​កាមរោគ អាច​ឆ្លង​ទៅ​ម៉ាក់​ៗ​បាន។ ដូចហើយ​បញ្ហា​រួមភេទ​ពេល​ពពោះ​គឺជារឿង​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​វា​ក៏​ជា​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ស្បូន និង​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ​ផង​ដែរ។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​រលាក​ស្បូន គឺជា​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួមភេទ ហើយ​អាច​បង្ក​បញ្ហា​ដល់​កូន​ដូចជា​កូន​កើត​មុន​ខែ កូន​រលូត ឬ​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ស្លាប់​ក្នុង​ពោះ​ទៀត​ផង។ ដូចនេះ​ហើយ​ស្ថានភាព​ដៃគូ យើង​ពិតជា​សំខាន់​ណាស់ ប្រសិនបើ​មាន​ជំងឺ​ប្រមេះ ស្វាយ រើម ឬខ្លះទៀត​ម៉ាក់ៗ​អាចអាលែកហ្ស៊ីជាមួយផលិតផលមួយចំនួន ដូចនេះត្រូវប្រញាប់​ព្យាបាល និង​ផ្អាក​ការ​រួម​ភេទ​សិន។

    លោក​បញ្ជាក់​ទៀត​ថា កូន​ដែល​កើតពីម៉ាក់​ៗ​មាន​ជំងឺ​រលាក​ស្បូន​មិន​បាន​ព្យាបាល​ជា​ត្រឹមត្រូវ កូន​សម្រាល​ចេញ​មក​អាច​ប៉ះពាល់​ដល់​ភ្នែក រលាក​ភ្នែក រលាក​សួត និង​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​ជាច្រើន​តាមរយៈ​មេរោគ​នៅ​ប្រដាប់​ភេទ​ម៉ាក់។

    ពពោះ

    ចំពោះ​មូលហេតុ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ ថា​ភាគច្រើន​បង្ក​ដោយ​មេរោគ នៅ​ជាប់​ប្រដាប់​ភេទ ក្រោយ​ការ​បង្ក​រោគ​តាម​ការ​រួមភេទ។ រីឯ​រោគ​សញ្ញា​វិញ​មាន​គ្រុន​ក្ដៅ ញាក់ ក្លិន​អាក្រក់​ចេញពី​ទ្វារមាស ធ្លាក់ស ធ្លាក់់ឈាមខុសប្រក្រតីនៅចន្លោះរដូវ និងនោមឈឺ ញឹកជាដើម។

    ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​ឃើញ​ថា ម៉ាក់​ៗ​មាន​ជំងឺ​រលាក​ស្បូន ឬ​អត់ គ្រូពេទ្យ​ត្រូវ​ប្រើ​បច្ចេកទេស​មួយ​ចំនួន​ដូចជា៖

    – ត្រូវ​ពិនិត្យមាត់​ស្បូន​ជា​ចាំបាច់
    – នៅ​ក្នុង​ករណី​ចាំបាច់ ពេទ្យ​អាច​ត្បារ ឬ​ផ្ដិត​យក​មេរោគ​ទៅ​វិភាគ ដើម្បី​ឲ្យ​ដឹង​ថា​នៅ​មាន​មេរោគ​ដទៃ​ទៀត​អត់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 27/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត