ស្រីៗគ្នាយើងមានបញ្ហាច្រើន មិនងាយស្រួលដូចមនុស្សប្រុសទេ អាចមានរោគស្ត្រីគ្រប់ពេល។ អ្វីគួរឲ្យបារម្ភខ្លាំង គឺពេលមាត់ស្បូនមិនប្រក្រតី មិនដឹងត្រូវធ្វើម៉េចទេ? “Hello គ្រូពេទ្យ” នឹងរៀបរាប់បកស្រាយខាងក្រោម។
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ស្រីៗគ្នាយើងមានបញ្ហាច្រើន មិនងាយស្រួលដូចមនុស្សប្រុសទេ អាចមានរោគស្ត្រីគ្រប់ពេល។ អ្វីគួរឲ្យបារម្ភខ្លាំង គឺពេលមាត់ស្បូនមិនប្រក្រតី មិនដឹងត្រូវធ្វើម៉េចទេ? “Hello គ្រូពេទ្យ” នឹងរៀបរាប់បកស្រាយខាងក្រោម។
ស្រីៗដែលមានអាយុពី ២១ ឆ្នាំឡើងទៅ ហើយធ្លាប់រួមភេទ គួរទៅពិនិត្យមាត់ស្បូនក្រែងមានបញ្ហា ពិនិត្យឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។
លទ្ធផលមិនប្រក្រតីក្រោយពិនិត្យមាត់ស្បូន មិនប្រាកដថា យើងមានមហារីកនោះទេ។ វាអាចជាការបង្ករោគ ឬករណីដុះកោសិកាមិនប្រក្រតី ប៉ុន្តែវាក៏អាចបង្ហាញសញ្ញារោគមួយចំនួនផងដែរ៖
– រលាក ឬការបង្ករោគ
– ជំងឺរើម
– ការបង្ករោគដោយ ទ្រីកូម៉ូណាស
– រួមភេទក្នុងពេលថ្មីៗ
– HPV បង្កឲ្យមានឫសលើស្បែក។ ជាទូទៅ វីរុសនេះអាចមានលើមាត់ស្បូន និងប្រដាប់ភេទ
– បម្រែបម្រួលកោសិកា (អាចជាកោសិកាមហារីក)។
បើលទ្ធផលពិនិត្យកោសិកាមាត់ស្បូនចេញមកវិជ្ជមាន ទាមទារមានការពិនិត្យបន្តទៀត ដើម្បីឈានដល់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ តាមរយៈការធ្វើតេស្ត HPV DNA ព្រោះឆ្នាំ២០០៣ តេស្តនេះ ត្រូវបានសម្រេចដោយរដ្ឋបាលចំណីអាហារ និងថ្នាំសង្កូវ (FDA) របស់អាមេរិក សម្រាប់ធ្វើលើស្ត្រីគ្រប់រូបដែលមានលទ្ធផលតេស្តកោសិកាមាត់ស្បូនមិនប្រក្រតី ដើម្បីឲ្យប្រាកដថាជាជំងឺមហារីក ឬយ៉ាងណា។
ប៉ុន្តែមានករណីខ្លះ កោសិកាវិភាគអាចនឹងបង្ហាញលទ្ធផលមិនប្រក្រតី បើសិនយើងទើបរួមភេទក្នុងពេលថ្មីៗ។ ប្រើថ្នាំលាបទ្វារមាស ឬប្រើទឹកសម្អាត ជាវិធីសាស្ត្រងាយៗ ហើយបន្តធ្វើតេស្តជាថ្មីនៅ១ ខែក្រោយ។ បើលទ្ធផលនៅតែវិជ្ជមានទៀត ត្រូវរួសរាន់ស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា ដោយការព្យាបាលមានច្រើនជំហាន៖
– ឆ្លុះទ្វារមាស៖ វិធីព្យាបាល គឺគ្រូពេទ្យដាក់ចំពុះទាចូលទៅក្នុងទ្វារមាសដើម្បីមើលសភាពមាត់ស្បូន និងកៀរយកជាលិកាមាត់ស្បូនយកទៅវិភាគ។
– វះកាត់៖ វិធីវះកាត់យកកោសិកាមិនធម្មតាចេញ ដោយគ្រូពេទ្យត្រូវច្រឹបសាច់នោះចេញ។ ធ្វើបែបនេះ អាចនឹងមានការហូរឈាម។
– កាត់សាច់ដោយឧបករណ៍ LEEP៖ វាជាឧបករណ៍កាត់សាច់ពិសេសមួយ។ គ្រូពេទ្យគ្រាន់តែស៊កវាចូលក្នុងទ្វារមាស រួចច្រឹបយកសាច់មិនប្រក្រតីចេញ ជាការស្រេច។ ការព្យាបាលបែបនេះរហ័សជាងការវះកាត់ ប៉ុន្តែករណីនេះនៅតែមានឈាមហូរដដែល។
អំឡុងពេលមានផ្ទៃពោះ ការពិនិត្យកោសិកាមាត់ស្បូននៅតែត្រូវធ្វើឡើងដូចគ្នានឹងស្រី្តគ្មានផ្ទៃពោះ ប៉ុន្តែបើលទ្ធផលវិជ្ជមានបង្ហាញឡើងនោះ ការព្យាបាលនឹងធ្វើពេលក្រោយសម្រាលកូនរួច។ តែចាំថា ពេលមានគភ៌ កោសិកាមាត់ស្បូនតែងជ្រុះចោល ហើយដុះថ្មីជានិច្ច។
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Abnormal Pap Smear. http://americanpregnancy.org/womens-health/abnormal-pap-smear/ Accessed May 26, 2017.