មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន

ពេល​ពពោះ ស្រីៗ​គ្នា​យើង​ច្រើន​តែង​តាន​តឹង​អារម្មណ៍ មួរម៉ៅ​ច្រើន តែ​បើ​យើង​​នៅបន្ត​ស្ថានភាព​បែប​នេះ​មិន​​ល្អ​នោះ​ទេ ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ ផ្ទុយ​ទៅ​វិញ បើ​​អំឡុង​ពេល​ពពោះ​ស្ត្រី​អាច​ធ្វើ​ចិត្ត​ឲ្យ​រីក​រាយ និយាយ​​លេង ដើម្បី​អភិវឌ្ឍ​ខួរក្បាល​កូន​ក្នុង​ផ្ទៃ​បាន​ច្រើន នោះ​នឹងផ្តល់ប្រយោជន៍​ច្រើនដល់​កូន​យើង។ នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA លោកស្រី សរ មន្ថា បាន​ពន្យល់​ថា ការ​អភិវឌ្ឍ​ខួរក្បាល​កូន​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​នៅ​ក្នុង​ពោះ មិន​មែន​ធ្វើ​នៅ​ពេល​កូន​កើត​មក​នោះ​ទេ។ ក្នុង​នោះ​លោកស្រី​បាន​បញ្ជាក់​ថា បើ​ក្រោម ១៦ សប្តាហ៍ ម្តាយ​ស្ត្រេស មិន​សប្បាយ​ចិត្ត មិន​ចោទ​ជា​បញ្ហា​ចំពោះ​កូន​ក្នុង​ផ្ទៃ​នោះ​ទេ តែ​បើ​ចាប់​ពី ៤ ខែ​ទៅ នឹង​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ “នៅ​ក្នុង​ត្រីមាស​ទី១ ជា​ដំណាក់​កាល Set up ម្តាយ​ត្រូវ​ប៉ូវ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​ពេញលក្ខណៈ ដើម្បី​បង្កើត​ជា​ភ្នែក ច្រមុះ មាត់កូន ហើយ​ក្នុង​ត្រីមាសទី២ ប្រព័ន្ធ​កោសិកា ខួរក្បាល ផ្នែក​អារម្មណ៍ ចាប់​ផ្តើម​មាន​អស់​ហើយ។ អ្វីដែល​យើង​ត្រូវ​ជួយ​គាត់ គឺ​ត្រូវ​ជួយ​តាំង​នៅ​ក្នុង​ពោះ បើ​យើង​ធ្វើ​ឲ្យ​ម្តាយ​សប្បាយ​ចិត្ត ទទួល​បាន​ការ​បណ្តុះ​បណ្តាល​តាំង​ពី​នៅ​ក្នុង​ពោះ​ទៀត កូន​កើត​មក​ស្រួល​ចិញ្ចឹម”។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ ឧស្សាហ៍តូចចិត្ត យំសោកបោកខ្លួនពេលពពោះ អាចសាកតិចនិកនេះបាន! ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ អត្ថ​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ – កូន​​រួសរាយ និង​អត់ធ្មត់​ខ្ពស់ – កូន​មិន​ងាយ​ឆេវ​ឆាវ – […]


បញ្ហាផ្ទៃពោះ

ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី?

មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​អាការៈ​ឈាម​ច្រមុះ​អំឡុង​ពេល​ពពោះ​នេះ ដោយ​អ្នក​ខ្លះ​លើកឡើង​ថា វាអាចប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃឬ​ទេ? ហេតុអ្វី​បានជាហូរឈាមច្រមុះ? ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ប្រសិនបើ​ធ្ងន់ធ្ងរ ឈាម​ហូរ​ជាប់​រហូត​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន។ វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ឈាម​ច្រមុះ​បណ្ដាល​មកពី​ការ​ដាច់​សរសៃ​ច្រមុះ​តូច​ៗ ព្រោះ​សរសៃ​ឈាម​ក្នុង​ច្រមុះ​រីក ហើយ​បរិមាណ​ឈាម​កើន​ឡើង​នឹង​រឹតតែ​បង្កើនសម្ពាធ​ដល់​សរសៃ​ឈាម ដែល​ជា​ផ្នែក​ផុយ​ស្រួយ​ធ្វើឲ្យ​សរសៃ​ឈាម​ងាយ​បែក។ បញ្ហា​បែប​នេះ​អាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា ដែល​លេចឡើង​ម្ដងម្កាល ហើយ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ​ឡើយ។ បញ្ហា​ដទៃ​ទៀត​ដែល​នាំឲ្យ​មាន​អាការៈ​ឈាម​ច្រមុះ ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​អាច​មកពី​ការ​រស់នៅ​កន្លែង​ដែល​មិន​ល្អ មាន​ក្លិន​ឈួល ឬ​កន្លែង​ក្ដៅ​ខ្លាំង​ហើយ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសសម្ពាធ​ឈាម ឬ​​បញ្ហា​កំ​កក​​ឈាម​ ( ជំងឺ​ឈាម​ក្រកក) ក៏​អាច​បណ្ដាល​ឲ្យ​ឈាម​ច្រមុះ​នេះ​ផង​ដែរ។ លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ដើម្បី​ចៀសវាង​បញ្ហា​នេះ​យើង​គួរតែ​ថែរក្សា​រាងកាយ​របស់​យើង​ឲ្យ​មាន​សំណើម​មិន​ស្ងួត ដោយ​ផឹក​ទឹក​ច្រើន ​នៅ​កន្លែង​ត្រជាក់​ៗ និង​ញ៉ាំ​អាហារ​មាន​សម្បូរ​ជីវជាតិ ជាតិ​ទឹក ហើយចៀសវាង​អាហារ​ហឹរ ឬក្ដៅ​ៗ។ មួយ​វិញ​ទៀត​បើ​មាន​ឈាម​ហូរ​តាម​ច្រមុះ ត្រូវ​អង្គុយ​ចុះ​ឱន​ចុះ និង​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​បេះដូង ហើយ​យក​ដៃទៅសង្កត់លើច្រមុះប្រហែល១០នាទី ឬ​ក្រណាត់​ទៅ​ខ្ទប់ ដើម្បី​ទប់ស្កាត់​កុំឲ្យ​ហូរ​ឈាម​ច្រើន​ពេក ប្រសិនបើនៅតែបន្តហូរឈាមខ្លាំងត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ មកពីមានបញ្ហាទាំងនេះ ទើបស្រី្តពពោះប្រឈមនឹងកើតជំងឺលើសឈាម ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ មកពីកូនដុះសក់ ឬមកពីអ្វីផ្សេង? បញ្ហានេះទាំងនេះស្រីៗពពោះជួបប្រទះដូចគ្នាទេ កុំយំតូចចិត្តខ្លួនឯងអី ពេលពពោះ ការធ្វើធ្មេញប្រភេទណាខ្លះប៉ះពាល់ និងមិនប៉ះពាល់? គុណសម្បតិ្តទាំង ៧ យ៉ាងនៃការហាត់យ៉ូហ្កាមុនពេលសម្រាលកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


មានផ្ទៃពោះ

អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប

សាស្ត្រាចារ្យផ្នែកបង្កកំណើតនៅសាកលវិទ្យាល័យ Imperial នៃទីក្រុងឡុងដ៍បាននិយាយថា IVF (In Vitro Fertilization – ការបង្កកំណើតនៅមន្ទីរពិសោធន៍) គីជាបច្ចេកទេសដែលមិនជោគជ័យមួយ ដោយសារតែចំនួនពងមេ​ជីវិត​ញី ដែលអាចបង្កកំណើតបានបន្ទាប់ពីបង្កករួច អាច​ធ្វើ​បាន​ជោគជ័យក្នុង​កម្រិត​ទាបបំផុត​។ ការ​បង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍​ ច្រើន​ធ្វើ​ឡើង​នៅពេល​ស្រីៗ​យើង​មាន​ជំងឺ​ប្រ​ចាំកាយ​​ ឬ​ក្រោយ​ការព្យា​បាលជំងឺ​ហើយ​នាំឲ្យ​បាត់​បង់​លទ្ធភាព​បង្កកំណើត ឬ​សុខភាព​បង្កកំណើត​របស់ស្រ្តីខ្សោយជាដើម។ ដូចនេះ​ហើយ​បានជា​ស្រ្តី​មួយ​ចំនួន​ត្រូវ​ជ្រើស​រើស​វិធី​បង្កកពងមេជីវិតញី មុន​ពេល​ទទួលការ​ព្យាបាល ដើម្បី​ទុក​សម្រាប់​បង្កកំ​ណើតជាមួយ​មេជីវិត​ឈ្មោល​ជាក្រោយ។​ វដ្តនៃ IVF ចាប់ផ្តើមពីការបង្កកពងមេជីវិតញី៖ – ពងមេជីវិតញីដែលបង្កកទុក នឹងត្រូវយក​មក​រំលាយ – ពងដែលប្រើបាន និងត្រូវបានយកទៅបង្កកំណើតជាមួយមេជីវិតឈ្មោល​ – ក្រោយពីរំលាយ ពងដែលបង្កកំណើតបានជោគជ័យនឹងចាប់ផ្តើមវិវឌ្ឍទៅជាអំប្រ៊ីយ៉ុង – ក្នុងចំណោមអំប្រ៊ីយ៉ុងទាំងអស់អាចមានមួយទៅពីរ ឬអាចបីសម្រាប់មនុស្សស្រីដែលមានអាយុច្រើនជាង៤០ឆ្នាំ នឹងត្រូវបានបញ្ចូលទៅក្នុងស្បូន។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់ ឧស្សាហ៍​ធ្វើរឿង​ក្ដៅ​សាច់ សុខភាពកាន់​តែ​ល្អខ្លាំង លោក Winston ជាសាស្ត្រាចារ្យផ្នែកបង្កកំណើតនៅ​សាកលវិទ្យាល័យ​ខាង​លើ​បាន​និយាយ​ងថា​បើ​គិតទៅលើអត្រារស់រាន​មាន​ជីវិត​របស់​ទារក​ដែល​កើត​ចេញ​ពី​ពង​មេជីវិត​ញី​នោះគឺមាន​ត្រឹមតែ១% ប៉ុណ្ណោះ។  ដោយឡែកតាមទិន្នន័យរបស់អាជ្ញាធរការបង្កកំណើត និងសិក្សា​ពី​អំប៊ី្រយ៉ុងមនុស្ស (Human Fertilisation and Embryology Authority – HFEA) ​បានបង្ហាញថាអត្រាជោគជ័យមាន ១,​៨% ប៉ុណ្ណោះ​កាលពីឆ្នាំ២០១៦។ មូលហេតុដែលធ្វើឲ្យការវាស់វែងទៅលើអត្រាជោគជ័យរវាង HFEA និង លោក Winston ខុសគ្នាគឺ​ដោយ​ផ្អែកទៅលើដំណាក់កាលផ្សេងៗនៃការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍( IVF) នេះ។ អត្រាជោគជ័យ ១% […]


ត្រីមាសទី ១

ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ

ពេលពពោះជាវេលាដ៏សំខាន់ដែលស្រីៗចាំបាច់ត្រូវថែទាំសុខភាពឲ្យល្អ សម្រាកឲ្យគ្រប់គ្រាន់ ជាពិសេសត្រូវចេះជ្រើសរើសអាហារបំប៉នណាល្អៗ ដើម្បីទ្រទ្រង់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃឲ្យបានលូតលាស់ល្អ កើតមកឆ្លាតវាងវៃ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា អាហារដែលមាន DHA ដើរតួនាទីសំខាន់ជួយឲ្យខួរក្បាលទារកក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់។ ១. អ្វីទៅជា DHA? DHA មកពីពាក្យថា Docosahexaenoic Acid វាជាអាស៊ីដខ្លាញ់ល្អ ហើយអាស៊ីដខ្លាញ់អូមេហ្គា ៣ ជាប្រភពដើមផ្តល់នូវ DHA។ ២. DHA មាននៅក្នុងអ្វីខ្លះ? អាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលជាប្រភពដើមផ្តល់នូវ DHA សម្បូរនៅក្នុងខ្លាញ់ត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ ដូចជា ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ និងមួយផ្នែកតូចនៅក្នុងសាច់ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។ ក្រៅពីអាហារមុខនេះ ស្រីៗពពោះក៏អាចបន្ថែមនូវសារធាតុ DHA តាមរយៈការញ៉ាំថ្នាំវីតាមីនដែលមានសារធាតុ DHA បំប៉នសុខភាព។ ៣. បរិមាណ DHA ដែលស្ត្រីពពោះត្រូវការ បើតាមអង្គការសុខភាពពិភពលោក (WHO) អំឡុងទារកនៅក្នុងផ្ទៃ គឺជាពេលដែលប្រឈមនឹងការខ្វះអូមេហ្កា ៣ ដែលជាប្រភពដើមនៃ DHA ដោយសារជាលិកាម្ដាយដែលផ្ទុកវាធ្លាក់ចុះ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ការធ្វើធ្មេញប្រភេទណាខ្លះប៉ះពាល់ និងមិនប៉ះពាល់?

ជា​ទូទៅ​ពាក្យ​ថា​ធ្វើ​ធ្មេញ មាន​ន័យ​ទូលំទូលាយ​ណាស់ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​បាន​ជួប​ប្រទះ​បញ្ហា​មាត់​ធ្មេញ អំឡុង​ពេល​សំខាន់​នេះ ក្នុង​នោះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា ការ​ធ្វើ​ធ្មេញ​ពេល​នេះ​មាន​ផល​ប៉ះពាល់​ចំពោះ​ម្តាយ និង​កូន។ ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ពេល​មាន​ផ្ទៃពោះ ពិតជា​សំខាន់​ខ្លាំង​សម្រាប់​ខ្លួន​យើង និង​ទារក​កំពុង​កកើត ទើបកូនអាច​រីក​ធំ​លូតលាស់​ក្នុង​ផ្ទៃ​បាន​ល្អ ចៀសវាង​ការ​បង្ក​រោគ​ផ្សេង​ៗ​នៅ​ក្នុង​មាត់។ តាម​ការ​ដកស្រង់​ពី​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ធ្មេញ​មិន​ប្រាកដ​ថា​ប៉ះពាល់​ទាំង​អស់​នោះ​ទេ។   អំឡុង​ពេល​មាន​ផ្ទៃពោះ​ការ​សម្អាត​មាត់​ធ្មេញ ប៉ះ​ធ្មេញ មិន​មាន​ការ​ប៉ះពាល់​ឡើយ តែ​បើ​ដក ព្យាបាល​ធ្មេញ ឬ​ការ​វះកាត់​ក្នុង​មាត់ ទើប​តម្រូវ​ឲ្យ​មាន​ការ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត និង​ទាមទារ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ ចំណែក​ការ​ពត់​ធ្មេញ​វិញ មិន​តម្រូវ​ឲ្យ​ធ្វើ​ឡើយ ដោយ​រង់ចាំ​ក្រោយ​សម្រាល​រួច​សិន។ ដូចនេះ​ហើយ​ត្រូវ​ព្យាយាម​ថែរក្សា​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​តាំងពី​មិន​ទាន់​មាន​ផ្ទៃពោះ រហូត​ពេល​មាន​ក៏​នៅតែ​អនុវត្ត​គោលការណ៍​ដុសធ្មេញ​ឲ្យ​បាន ២ដង/១​ថ្ងៃ និងទៅ​សម្អាតធ្មេញ ២ដង/ឆ្នាំ ហើយ​ចៀសវាង​អាហារ​ក្ដៅ និង​ត្រជាក់​ពេក​ ដែល​នាំ​ឲ្យ​ប៉ះពាល់​​ធ្មេញ។ ក្នុង​នោះ​ដែរបញ្ហា​មាត់​ធ្មេញ​របស់​ស្ត្រី​មាន​ផ្ទៃពោះច្រើន​​ជួប​ប្រទះ​មាន​ដូចជា៖ – រលាក​អញ្ចាញ​ធ្មេញ និង​ឈាម​តាម​ជើង​ធ្មេញ – ​ហើម និង​ដុះ​លូត​វែង​នៅ​អញ្ចាញ​ធ្មេញ – កើតឡើង​ពងបែក​ក្នុង​មាត់​ជា​ញឹកញាប់។ អំឡុងពេលដែល​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នក​មាន​ផ្ទៃពោះ គឺ​ត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) អាច​ព្យាបាល​ធ្មេញ​បាន។ តែ​ប្រសិនបើ​ម៉ាក់​ៗ​ឈឺ​ធ្មេញ​នៅ​ក្នុង​ត្រីមាស​ទី១ ឬ​ទី៣ ត្រូវ​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​បំបាត់​ការ​ឈឺចាប់ ហើយ​ក្នុង​ករណី​រលាក​ស្រួច​ស្រាវ​ត្រូវ​ព្យាបាល​បន្ទាន់​ដូចជា ការ​ករ​ខ្ទុះ​ពី​ធ្មេញ​នាំឲ្យ​ហើម​មុខមាត់ ត្រូវ​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​សហការ​ជាមួយ​ទន្ត​បណ្ឌិត​យ៉ាង​ជិតស្និទ្ធ ដើម្បី​រក​វិធី​ដោះ​ស្រាយ យ៉ាង​មាន​សុវត្ថិភាព។ ចំណែក​ប្រការ​គួរ​ចៀសវាង​វិញ គឺ​មិន​ត្រូវ​ទិញ […]


ការថែទាំផ្ទៃពោះមុនសម្រាល

​គុណសម្បតិ្តទាំង ៧ យ៉ាងនៃការហាត់យ៉ូហ្កាមុនពេលសម្រាលកូន

ហាត់​យ៉ូហ្កា​មុន​ពេល​សម្រាល​កូន ឬ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​ផ្ដល់​ផល​ល្អ​ជា​ច្រើន​ដល់​ស្ត្រី​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ជា​មួយ​បញ្ហា​មួយ​នេះ ប្រសិន​បើ​ទើប​ពពោះ​លើក​ដំបូង ហើយ​ម៉ាក់ៗក៏​ត្រូវ​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ក្នុង​អំឡុង​ពេល​ហាត់។ ម៉ាក់ៗ​មិន​ចាំ​បាច់​ត្រូវ​ប្រញប់​ពេក​នោះ​ទេ ដោយ​សារ​តែ​អ្វី​ដែល​យើង​ចង់​បាន​អំពី​កាត់​ហាត់​យ៉ូហ្កា​ពេល​ពពោះគឺ​អារម្មណ៍​សុខ​ស្រួល និង​ភាព​ធូរ​ស្រាល​ក្នុង​អារម្មណ៍។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​សំខាន់​ទាំង៧​របស់​ការ​ហាត់​យ៉ូហ្កា​នៅ​​មុនមុន​សម្រាល ដែល​អាច​ឲ្យ​ជីវិត​ពពោះ​របស់ស្រីយើង​​មាន​អារម្មណ៍​ខុស​ប្លែក​ពី​ធម្មតា។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន ១- ធ្វើឲ្យរាងកាយមានសុខភាពល្អ និងមានកម្លាំងជាងមុន អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដង​ខ្លួន​របស់​ម៉ាក់ៗ​នឹង​ចាប់​ផ្ដើម​មាន​បម្រែ​បម្រែ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ។ អ័រម៉ូន​មួយ​ចំនួន​ដូច​ជា អឺស្ត្រូហ្សែន (Estrogen) ប្រូចេស្តេរ៉ូន (Progesterone) ប្រូឡាក់ទីន (Prolactin) រីឡាក់ស៊ីន (Relaxin) និង​អុកស៊ីតូស៊ីន (Oxytocin) ចាប់​ផ្ដើម​កើន​ឡើង​ជា​ខ្លាំង។ ការ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​អាច​ជួយ​ឲ្យ​ខ្លួន​របស់ម៉ាក់ៗ​ស៊ាំ​ជាមួយ​ការ​ប្រែ​ប្រួល​ភ្លាម​ៗ​​ដែល​កើត​ឡើង​នៅ​លើ​ដង​ខ្លួនរបស់​​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ជា​ពិសេសជួយ​កាត់​បន្ថយ​ការ​លូត​លាស់​នៃ​ស្បែក​ពោះ ជា​ពិសេស​ផ្នែក​ខាង​ក្រោម​តែ​ម្ដង មិន​តែ​ប៉ុណ្ណោះវា​ក៏​ជួយ​ឲ្យ​សុខ​ភាព​របស់ម៉ាក់ៗ​ល្អ​ជាង​មុន និង​ផ្ដល់​ថាម​ពល​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ស្រណុក​ក្នុង​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ពេលណាម៉ាក់ៗអាចហាត់ប្រាណបាន? ឧស្សាហ៍​ឈឺចាប់​ខ្លាំងពេល​មក​រដូវ “យ៉ូហ្កា” ប៉ុន្មាន​ក្បាច់​នេះ​អាច​ជួយ​បាន ២- រៀនពីរបៀបដកដង្ហើមឲ្យបានប្រសើរជាងមុន ហេតុ​អ្វី​បាន​ជា​វិធី​​ដក​ដង្ហើម​ពេល​ពពោះ​មាន​សារៈ​សំខាន់? ការ​ហ្វឹក​ហាត់​តិច​និក​ដក​ដង្ហើម​ផ្ដល់​ផល​វិជ្ជមាន​មិន​ត្រឹម​តែ​សម្រាប់​រាង​កាយ​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ក៏​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​របស់ម៉ាក់ៗ​ដូច​គ្នា។ បម្រែ​បម្រួល​អ័រម៉ូន​ដែល​កើត​ឡើង​លើ​ដង​ខ្លួន​ស្ត្រី​ពពោះ​មាន​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​អារម្មណ៍។ អារម្មណ៍​របស់​យើង​​អាច​ប្រែ​ប្រួល​ដោយ​គ្មាន​ហេតុ​ផល។ ម៉ាក់ៗ​អាច​យល់​ច្រឡំ​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន ពេល​ម៉ាក់ៗ​មាន​អារម្មណ៍​មិន​ល្អ​ខ្វល់​ខ្វាយ​ច្រើន។ ដើម្បី​គ្រប់​គ្រង​អារម្មណ៍នេះ ការដឹងពីរបៀប​​ដក​ដង្ហើម​ចូល​កុំ​ខ្វល់​ខ្វាយ​ច្រើន​នៅ​ពេល​អ្នក​កំពុង​តែ​ពពោះគឺសំខាន់​។ ការ​ហាត់​ប្រាណ​មុន​ពេល​សម្រាល​បុត្រ​បាន​បង្រៀន​ឲ្យ​យើង​ចេះ​ដក​ដង្ហើម​បាន​ល្អ​ជាង​មុន ដែល​វា​មាន​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​កាត់​បន្ថយ ឬ​គ្រប់​គ្រង​បញ្ហា​ពិបាក​ដក​ដង្ហើម​ពេល​ពពោះ និង​ធ្វើ​ឲ្យ​អុកស៊ីហ្សែន​រត់​ចូល​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​​បាន​គ្រប់​គ្រាន់។ លើស​ពី​នេះ​ថែម​ទៀត​ការ​រៀន​ដក​ដង្ហើម​អាច​ជួយ​ឲ្យ​ម៉ាក់ៗកាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​សម្រាល​កូន​បាន​ថែម​ទៀត​ផង។ ជាមួយ​គ្នានេះដែរក៏មានការ​​លើក​ឡើង​ថា […]


បញ្ហាផ្ទៃពោះ

៥​យ៉ាងម៉ាក់ៗ កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ

មាន​ផ្ទៃ​ពោះ​ជា​ពេល​វេលា​អស្ចារ្យ​សម្រាប់​ស្រីៗ​គ្នា​យើង ហើយ​វាក៏​ជា​ពេល​វេលា​មួយ​ទាម​ទារ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា។ អំឡុង​ពេល​នេះ ស្រីៗ​គ្នា​យើង គួរ​បោះ​បង់​ចោល​ទម្លាប់​អាក្រក់​ណា​មួយ​ដែល​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​យើង និង​កូន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ទម្លាប់​មិន​ល្អ​ទាំង ៥ ហាម​ដាច់​ខាត​កុំ​ធ្វើ​អំឡុង​ពេល​ពពោះ។ ១- កុំ​គេច​វេស​មិន​ចង់​ទៅ​ជួប​ពេទ្យ រឿង​ទៅ​ជួយ​គ្រូពេទ្យ គ្មាន​នរណា​ម្នាក់​ចង់​នោះ​ទេ ព្រោះ​មិន​មែន​ជា​រឿង​សប្បាយ​ទេ នៅ​ពេល​ទៅ​ជួយ​មនុស្ស​យើង​មិន​ធ្លាប់​ស្គាល់ ហើយ​ថែម​ទាំង​ឲ្យ​គេ​ពិនិត្យ​កន្លែង​ឯកជន​លើ​រាង​កាយ​យើង​ទៀត​នោះ។ ពិត​ណាស់ ជា​ធម្មតា​បើ​យើង​មាន​អារម្មណ៍​ល្អ គ្មាន​បញ្ហា​សុខភាព​អ្វី​នោះ គ្មាន​អី​ចាំ​បាច់​ត្រូវ​ទៅ​ជួប​ពេទ្យ​ទេ ប៉ុន្តែ​មាន​ផ្ទៃ​ពោះ គឺ​ជា​រឿង​ផ្សេង ព្រោះ​ថា​គ្រប់​យ៉ាង​អាច​នឹង​ប្រែ​ជា​រឿង​អាក្រក់​បាន មុន​ពេល​យើង​ដឹង​ខ្លួន ឬ​មាន​អារម្មណ៍​មិន​ស្រួល។ អ៊ីចឹង​ហើយ ឧស្សាហ៍​ទៅ​ជួប​ពេទ្យ​ផ្នែក​សម្ភព ឬ​រោគ​ស្ត្រី ជា​ទម្លាប់​ល្អ​មួយ ស្រីៗ​គ្នា​យើង​គួរ​ធ្វើ ដើម្បី​ជួយ​ទាំង​យើង និង​កូន​ក្នុង​ពោះ មាន​សុខភាព​ល្អ ​រហូត​ដល់​ថ្ងៃ​សម្រាល។ អត្ថបទពាក់ព័ន្ធ៖ ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង ២- កុំ​ជក់​បារី​ពេល​ពពោះ យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង បាន​ឮ​ច្រើន​ហើយ ជក់​បារី​ពេល​ពពោះ អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ជា​ច្រើន​ចំពោះ​គភ៌​ក្នុង​ផ្ទៃ។ បារី បាន​ផ្ទុក​ជាតិ​កាបូន​ម៉ូណូអុកស៊ីត ដែល​ប៉ះពាល់​ដល់​សតម្ថភាព​ឈាម​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​សរីរាង្គ​យើង។ លើស​ពី​នេះ បារីក៏​មាន​ផ្ទុក​សារធាតុ​ញៀន​នីកូទីន អាច​បង្ក​បញ្ហា​ដល់​សួត ជះឥទ្ធិពល​ធ្ងន់ធ្ងរ​កូន​ក្នុង​ផ្ទៃ មិន​អាច​ទទួល​បាន​អុក​ស៊ីហ្សែន​គ្រប់​គ្រាន់ ចង្វាក់​បេះដូង​គភ៌​លោត​លឿន​ខុស​ប្រក្រតី បង្កើន​ការ​ប្រឈម ​រលូត​កូន សម្រាល​មុន​ខែ និង​ឈាន​ដល់​កូន​ស្លាប់​ក្នុង​ផ្ទៃ កាន់​តែ​ធ្ងន់ធ្ងរ […]


បញ្ហាផ្ទៃពោះ

គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង

ក្នុង​ចំណោម​បញ្ហា​ច្រើន មាន​រឿង​សំខាន់​៣​យ៉ាង ដែល​ស្រ្តី​ពពោះ​មិន​សូវ​គិត​គូរ​ប៉ុន្មាន​នោះ​ទេ ដោយ​សម្អាង​ថា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ តែ​តាម​ពិត​ធ្វើ​ឲ្យ​ម្តាយ និង​កូន​ជួប​បញ្ហា​ប្រឈម​ច្រើន​យ៉ាង។ នេះ​បើ​តាម​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ១. បណ្តោយឲ្យឡើងគីឡូខ្លាំង អាង​តែ​ឃ្លាន ណា​មួយ​គ្រូពេទ្យ​ឲ្យ​បំប៉ន​អាហារ​ឲ្យ​បាន​ច្រើន និង​គ្រប់​មុខ​ទៀត​នោះ ស្រីៗ​មាន​ផ្ទៃពោះ​មួយ​ចំនួន​បណ្តាយ​ឲ្យ​ឡើង​គីឡូ​តាម​ចិត្ត។ បែប​នេះ​មិន​ល្អ​នោះ​ទេ អំឡុង​ពពោះ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ឡើង​គីឡូ​ចន្លោះ​ពី ១០- ១២ គីឡូ បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់​ទាំង​ពេល​ពពោះ និង​សម្រាល​កូន ដូចជា កូន​ថ្លោស​ពេក​ពិបាក​សម្រាល​តាម​ធម្មជាតិ ម្តាយ​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម បម្រុង​ក្រឡា​ភ្លើងធ្ងន់ធ្ងរ-ក្រឡាភ្លើង កូន​ស្លាប់​ក្នុង​ពោះ ធ្លាក់​ឈាម​ខ្លាំង​ពេល​សម្រាល​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ មិនល្អទេ ម៉ាក់ៗឡើងគីឡូខ្លាំងពេក ប្រឈមបញ្ហាទាំងនេះពេលពពោះ និងសម្រាល ២. មិន​ខ្វល់​រឿង​ធ្លាក់​ស​មាន​ពណ៌ និង​ក្លិន ដោយ​ហេតុ​ថា​ធ្លាក់​ស​អំឡុង​ពពោះ​ជា​រឿង​ធម្មតា​ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​អ័រម៉ូន ម្ល៉ោះ​ហើយ​ស្រីៗ​​មួយ​ចំនួន​មិន​សូវ​ខ្វាយ​ខ្វល់​នោះ​ទេ។ ទោះ​បី​ជា​ធ្លាក់​ស​ពេល​ពពោះ​មិន​មាន​បញ្ហា​ចោទ​ក៏​ពិត​មែន តែ​ស្រីៗ​គ្នា​យើង​កុំ​ប្រហែស​ឲ្យ​សោះ ចាំ​បាច់​ត្រូវ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ទ្វារមាស​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​បើ​មាន​ធ្លាក់​ស​ក្នុង​បរិមាណ​ច្រើន មាន​ពណ៌ មាន​ក្លិន​​ស្អុយ​ខុស​ធម្មតា វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​រោគ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់? ៣. ចេះ​តែ​មួរម៉ៅ តាន​តឹង​អារម្មណ៍ ការ​ផ្លាស់ប្ដូរ​កម្រិត​អ័រម៉ូន […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​ពេល​មាន​ផ្ទៃពោះ​ចង់​លាប​ឡេលាយឲ្យសស្អាត តែ​មាន​កូន​ចិត្ត​ព្រួយបារម្ភ​ចំពោះ​កូន ទើប​ចេះតែខ្លាចៗ និងលើកជាសំណួរ​មកកាន់ Helloគ្រូពេទ្យ ថា តើការ​លាប​ឡេ​ពេល​ពពោះ​នោះ​ពិតជា​ប៉ះពាល់​ចំពោះ​កូន​មែន​ឬ​អត់? លោក​វេជ្ជបណ្ឌិត ​លី ឫទ្ធីគុណ បាន​បញ្ជាក់​ថា ពិតជា​មាន​ផល​ប៉ះពាល់​មែន។ ក្នុង​នោះ​ដែរ លោក​បាន​ពន្យល់​ថា ជា​ធម្មតាឡេឡាយ​តែង​តែ​លាយ​ជាមួយសារធាតុ​កាត់ និង​ជាតិ​គីមីជាច្រើន ហើយ​អ្វី​ដែល​ដឹង​ច្បាស់​គឺជាតិ​បារត​ក្នុង​ឡេ​លាយ​ពេល​យើង​លាប​ទៅ អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពេល​សន្សំ​វា​យូរ​ៗ​ទៅ​ធ្វើឲ្យ​ពុល​ខួរក្បាល ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អាការៈ​ញ័រដៃ​ជើង បាត់បង់​ការ​ចងចាំ អន់​បញ្ញា និង​មាន​បញ្ហា​សាច់​ដុំ។ ចំណែក​ជាតិ​បារត​នោះ​អាច​ចម្លង​ពី​ម្ដាយ​ទៅ​បាន​ឬ​ទេ? ចម្លើយ​ពិត​ជា​បាន​តាម​រយៈ​ទងសុក​​ក្នុង​ពេល​មាន​ផ្ទៃពោះ​នោះ​តែម្ដង ហើយ​ក្នុង​បរិមាណ​តិច​តួច​តាមរយៈ​ទឹកដោះ​ម្ដាយ​ក្រោយ​ពេល​កើត។ ការ​ប៉ះពាល់​នឹង​បារត​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ទារក​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​កើត។ ទោះ​ជា​ប៉ះពាល់​មែន តែ​លោក​បដិសេធ​ថា បញ្ហា​ក្មេង​មាន​បញ្ហា​ស្បែក​ដូចជា​របក ឬ​ក្រៀមនោះ មិន​ទាក់ទង​នឹង​ការ​លេប​ឡេ​របស់​ម៉ាក់​ៗ​ឡើយ។ រីឯ​ម៉ាក់​ៗ​ក៏​ដូចគ្នា​ដែរ ពេល​ពពោះ​ចៀសវាង​លេប​ឡេ​ប្រភេទ​នេះ ដើម្បី​សុវត្ថិភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

រឿង៥យ៉ាង ស្វាមីត្រូវដឹង និងត្រៀមខ្លួន ពេលប្រពន្ធជិតដល់ថ្ងៃសម្រាល

ស្វាមី​ពិតជា​សំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ប្រពន្ធ​ជិត​គ្រប់​ខែ​សម្រាល​កូន ដូចនេះ​ហើយ​ការ​នៅ​ក្បែរ​គ្រប់​ពេល គួរតែ​កុំ​រំលង។ អ្នក​គ្រូពេទ្យ សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល នឹង​បង្ហាញ​ពី​រឿង​មួយ​ចំនួន​ដែល​បុរស​ត្រៀម​ខ្លួន​ជា​ប៉ា​ៗ​ត្រូវ​ធ្វើ ពេល​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ​ពិសេស។ ១- ចេញពីធ្វើការត្រូវមកផ្ទះ ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ តែ​ពេល​ចប់​កិច្ចការ​អស់​ទាំង​នោះ​ត្រូវ​ប្រញាប់​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួយ​ប្រពន្ធ ព្រោះ​ពោះ​កាន់តែ​ធំ​មិន​ងាយស្រួល​ក្នុង​ការ​ដើរហើរ ឬ​លើក​របស់​របរ​ធ្ងន់​ៗ​ឡើយ។ ការ​ដើរ​ចោល​ ទុក​ប្រពន្ធ​នៅ​ផ្ទះ​តែ​ម្នាក់ឯង​អំឡុង​ពេល​នេះ ប្រឈមមុខ​គ្រោះ​ថ្នាក់​ច្រើន ហើយ​ប្រពន្ធ​ក៏​មាន​អារម្មណ៍​មិន​ល្អ​ទៀត​ផង។ ២- ​កុំទៅណាចោល សម្រាប់​ស្ត្រី​ពពោះ​អាច​កើត​មុន និង​ក្រោយ​កំណត់ ១ សប្ដាហ៍ ដូចនេះ​ហើយ​បើ​ម៉ាក់ៗ​នៅ​ម្នាក់​ឯង ហើយ​យើង​នៅ​ឆ្ងាយ ឈឺពោះ បែកទឹកភ្លោះ អាច​កើត​មាន​ឧបទ្ទវហេតុ​អ្វី​មួយ ព្រោះ​គាត់​អាច​នឹង​ស្លន់ស្លោ ចាប់​នេះ​ចាប់​នោះ​ខុស។ ដូចនេះ​ត្រូវ​នៅ​ជិត ចាំ​ជួយ​ខ្លាច​ក្រែង​មាន​បញ្ហា​ ជួយ​នាំ​ទៅ​ពេទ្យ និង​លើក​សម្ភារៈ​ចាំបាច់​ទៅ។ ៣- ជួយ​រៀបចំ​សម្ភារៈ សម្ភារៈ​ចាំបាច់​យក​ទៅ​មន្ទីរពេទ្យ​មាន​ច្រើន​ណាស់​តាំង​ពី​សម្លៀកបំពាក់​យើង​ខ្លួនឯង សម្លៀកបំពាក់​ម៉ាក់​ៗ និង​កូន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​កន្សែង សាប៊ូ ម្សៅ ខោ​ទឹកនោម ស្រោមដៃ មួក​និង​របស់​ជាច្រើន​ទៀត ត្រូវ​រៀបចំ​កុំឲ្យ​ពេល​ទៅ​ស្នាក់នៅ​មន្ទីរពេទ្យ​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ការ​រៀប​ទុក​មុន​មួយ​ថ្ងៃ​បន្តិច​ម្ដង​ៗ អាច​ជួយ​ការពារ បើ​ប្រពន្ធ​ឈឺពោះ យើង​អាច​ត្រៀម​រួច​ជាស្រេច មិន​ចាំបាច់​ខ្វល់​ត្រូវ​ទិញ ពេល​ទៅ​ដល់ ណា​មួយ​បាន​បោក​សម្អាត​សម្លាប់​មេរោគ​ត្រឹមត្រូវ​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ម៉ាក់ និង​កូន​ទៀត។ ៤- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ