មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ១

សប្តាហ៍ទី ៦៖ គភ៌វិវត្តដល់ណាហើយ?

ការលូតលាស់គភ៌កាល​ពី​លេខ​មុន ស្រីៗ​យើង​បាន​ដឹង​ហើយពី​ការវិវត្តរបស់គភ៌នៅសប្តាហ៍ទី ៥ ហើយ​ឈាន​ដល់​សប្តាហ៍​ទី ៦​ នេះ​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា​មាន​ការ​ប្រែប្រួល​យ៉ាង​ម៉េច​ខ្លះ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បំប៉ន និង​តាម​ដាន​សុខភាព​ទាំង​ម៉ាក់ៗ និង​អា​អូន។ គភ៌លូត​លាស់​ដល់​ណា​ហើយ? នៅ​សប្តាហ៍​ទី ​៦​ គភ៌មាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែក​ប្រវែង ០,៦ សង់​ទី​ម៉ែត្រ ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ចាប់​ផ្តើម​លូតលាស់​ជា​បន្តបន្ទាប់​។ ថង់​ចក្ខុ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំហៀង​ណាមួយ​នៃ​បេប៊ី​ដែល​ជា​កន្លែង​ភ្នែក​លូត​លាស់​ក្នងសប្តាហ៍នេះ​។ ផ្នែក​ជ្រួញ​នៅ​ក្បែរ​នោះ​នឹង​បង្កើត​ជា​ត្រចៀក​ខាង​ក្នុង​នាថ្ងៃ​ខាង​មុខ។ បេះដូង​អាអូន​ក៏​ចាប់​ផ្តើម​លោត​នៅ​សប្តាហ៍​ទី ​៦ នេះ​ដែរ យើង​អាច​ស្តាប់​ឮពេល​ធ្វើ​អេកូសាស្ត្រ។ ប្រព័ន្ធ​រំលាយ​អាហារ និង​ដង្ហើម​ក៏​បាន​បង្កើត​ឡើង កោសិកា​ពន្លក​នឹង​វិវត្តទៅ​ជា​ដៃ​​ជើង។ តែ​ដោយសារ​អំឡុង​ពេលនៅ​ក្នុង​ផ្ទៃ​ម៉ាក់ ជើង​របស់​អាអូន​បត់​មក​រក​ដង​ខ្លួន អ៊ីចឹង​គេ​មិន​អាច​វាស់​​កម្ពស់​ពី​ក្បាល​ដល់​ចុង​ជើង​បាន​ទេ។ យ៉ាងណាមិញ​កម្ពស់​អា​អូន​គិត​ពី​ក្បាល​មក​ត្រគាក​មាន​ប្រវែង​ពី ២-៥​ មិល្លី​ម៉ែត្រ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ស្រីៗ​យើង​មាន​អារម្មណ៍​ថា​ហត់ ​និង​អស់​កម្លាំង​​ជាង​សប្តាហ៍​មុន​ដោយសារ​តែ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​បេប៊ី។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​ដែល​អាច​ជួយ​សម្រួល​ដល់​ម៉ាក់​ដែល​កំពុង​មាន​អាអូនបាន​៖ – ស្តាប់​រាង​កាយ​៖ បើ​មាន​អារម្មណ៍​ថា​ហត់​ហើយ ​គួរ​តែ​សម្រាក​ទៅ កុំ​ព្យាយាម​ធ្វើ​ការ​ទាំង​បែបនោះ។ – សុំ​ជំនួយ​៖ គួរ​តែ​ឲ្យ​ប៉ាៗ​ដឹង​សុខ​ទុក្ខ​ក្នុង​ខ្លួន​ ដើម្បី​សម្រាល​ការងារ​បាន​ខ្លះ។ – គេង​ឲ្យ​បាន​ច្រើន​៖ បើ​មាន​អារម្មណ៍​ងងុយ​គេង​រហូត​នោះ ម៉ាក់ៗ​គួរ​តែ​ចាប់​ផ្តើម​ទម្លាប់​ចូល​គេង​ឲ្យបានលឿន​ ហើយ​ងើប​យូរ​ក៏​បាន​ដែរ ព្រោះ​វា​ជា​តម្រូវ​ការ​របស់​រាង​កាយ។ – ញ៉ាំឲ្យ​បាន​ត្រឹម​ត្រូវ​៖ ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន ស្រីៗ​យើង​ប្រាកដ​ជា​ត្រូវ​ការ​ថាមពល​ទាំង​នោះ​ពី​អាហារ​ហើយ។ ចូរ​កុំ​ភ្លេច​របប​អាហារ​របស់​ស្រីៗ​​មាន​ផ្ទៃ​ពោះ​ដោយ​ញ៉ាំ​អាហារ​ដែល​ផ្តល់​ថាមពល​បាន​យូរ​ដូច​ជា ពពួក​ប្រូតេអ៊ីន​ និង​កាបូអីដ្រាត​ចម្រុះ​ជាដើម។ ចូរ​ចង​ចាំ​ថា​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ឲ្យ​គ្រប់​កាឡូរី​ដែល​ត្រូវ​ការ ហើយ​បើ​ការ​ចាញ់​អាអូន​ធ្វើ​ឲ្យ​មិន​ឃ្លាន​នោះ ​ចាំ​បាច់​រក​អាហារ​ណា​ដែល​ស្រួល​ញ៉ាំ​ដូច​ជា បបរ​ និង​ស៊ុប​ល្ពៅ​ជាដើម។ ឯ​ការ​បន្ថែម​ខ្ញី​បន្តិច​ក៏​អាច​ជួយ​សម្រាល​ការ​ក្អួត​ចង្អោរ​ចាញ់​អាអូន​បាន​ដែរ។ -ញ៉ាំ​ឲ្យ​បាន​ញឹក​ញាប់៖ […]


បញ្ហាផ្ទៃពោះ

ពពោះផង ធ្វើការផង ពិបាកក្នុងខ្លួន គួរធ្វើម៉េច?

មាន​ផ្ទៃពោះ​មិនមែន​ជា​រឿង​ងាយស្រួល ពិសេស​ស្រីៗ​គ្នា​ធ្វើការ កាន់​តែ​មិន​ងាយ​ស្រួល​ទៀត។ អារម្មណ៍​នេះ​គ្នា​យើង​យល់​ច្បាស់​ជាងគេ។ រឿង​ដែល​ពិបាក​បំផុត គឺ​ត្រូវ​ធ្វើការ​ធម្មតា ទាំង​ពពោះ ព្រោះ​មិនទាន់​ដល់​ពេល​ដាក់​ច្បាប់​កើត​អាអូន។ បើចឹង “Hello គ្រូពេទ្យ” សូម​ណែនាំ​អត្ថបទ​ចំណេះដឹង​មួយ ដើម្ប​ងាយស្រួល​ដល់​ស្រីៗ​គ្នា​យើង​ធ្វើការ​ផង រង់ចាំ​សម្រាល​អូនៗ​ផង។ ១- កុំលាក់ គ្នា​យើង​ភាគច្រើន​មិនសូវ​ជា​ចង់​ប្រាប់​ក្រុមហ៊ុន ឬមិត្តភ័ក្ដិ ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ប៉ុន្មាន​ទេ ព្រោះ​ចង់​ពិនិត្យ​ជាក់​ច្បាស់​សិន និង​ចៀសវាង​ការ​រើសអើង​នៅ​កន្លែង​ការងារ។ យ៉ាងណា ទោះ​គ្នា​យើង​ចង់​លាក់​ដំណឹង​នេះ​ជាមួយ​មិត្ត​រួម​ការងារ ប៉ុន្តែ​ត្រូវ​ជូន​ដំណឹង​មាន​ផ្ទៃពោះ​ទៅមេ ឬ​ក្រុមហ៊ុន​ជាមុន ព្រោះ​កាន់តែ​ប្រាប់​មនុស្ស​ជុំវិញ​ខ្លួន​​ឆាប់ យើង​នឹង​ទទួល​ការ​គាំទ្រ លើក​ទឹកចិត្ត យក​ចិត្ត​ទុក​ដាក់ នាំ​ឲ្យ​អារម្មណ៍​អំឡុង​មាន​ផ្ទៃពោះ​កាន់​តែ​ល្អ មិន​ស្ត្រេស ងាយស្រួល និង​ធ្វើការ​កាន់តែ​ល្អ ឬ​ទទួល​ជំនួយ​រឿងខ្លះ​ដែល​មិន​ល្អ​សម្រាប់​សកម្មភាព​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ជាដើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២- កាត់បន្ថយក្អួតចង្អោរ ការ​ប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​គ្នា​យើង​ជិត​ក្លាយ​ជា​ម៉ាក់ៗ នាំ​ឲ្យ​ភាគច្រើន​ជួប​ប្រទះ​រឿង​ចាញ់​កូន ពិសេស​នៅ​ដំណាក់កាល​ត្រីមាសទី១ ឬទី២។ ដើម្បី​ការពារ​ចង្អោរ និងក្អួត គួរ​ជួប​ពេទ្យ​រក​វិធី​ដោះស្រាយ។ ចៀសវាង​អាហារ​ណា​មានក្លិន ឬ​ញ៉ាំ​ទៅធ្វើឲ្យ​ចង់ក្អួត​ចង្អោរ ញ៉ាំ​អាហារសាប អាហារ​មានខ្ញី​អាច​ជួយ​កាត់បន្ថយអាការៈ​ចាញ់​កូន និង​ចង់ក្អួត​ជាដើម។ ៣- ចេះ​តែអស់កម្លាំង គ្នា​យើង​កំពុង​ពពោះ ច្រើន​ត្រូវ​ណែនាំឲ្យ​ក្រោក​ឈរ ពត់ដៃ​ពត់ជើង​ស្រាលៗ ក្រោយ​អង្គុយ​ចាប់ពី ១-៣ ម៉ោងដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា ប្រព័ន្ធរបត់​​ឈាម​រត់​បាន​ល្អ។ សំខាន់​បំផុត ញ៉ាំទឹក​ឲ្យ​បាន​គ្រប់គ្រាន់ រក្សា​របប​អាហារ​ឲ្យ​មានតុល្យភាព ហាត់ប្រាណ​ទៀង​ទាត់ គេង​គ្រប់គ្រាន់​​ពេល​មាន​ផ្ទៃពោះ។ អស់​កម្លាំង​ញឹក​ញាប់ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗដឹងអត់ថា ស្រ្ដេស​អាច​ធ្វើ​ឲ្យ​រលូត​កូន?

ស្រីៗ​គ្នា​យើង​មិន​តិច​ទេ​ឥឡូវ​នេះ កំពុង​មាន​បញ្ហា​មាន​កូន​ហើយ​អត់​នៅ។ រលូត​កូន មាន​កត្តា​ជា​ច្រើន​ ក្នុង​នោះ​រួម​ទាំង​ភាព​តាន​តឹង​អារម្មណ៍ ឬ​ហៅ​ថា​ភាសា​អ្នក​ក្រុង​ថា ស្ត្រេស។ អ៊ីចឹង "Hello គ្រូពេទ្យ" សូម​បកស្រាយ។ ការ​ស្រាវជ្រាវ​ថ្មី​នៅ​អាមេរិក​រក​ឃើញ​ថា ស្រីៗ​កើត​ស្ត្រេស អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូន គុណ​នឹង ៣ ដង អំឡុង​ពេល​មាន​ផ្ទៃពោះ (៣ សប្ដាហ៍​ដំបូង) ធៀប​ទៅ​នឹង​ស្រីៗ​ធម្មតា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១- រលូតកូន និង​អ័រម៉ូន ករទីសុល ក្នុង​ការ​សិក្សា​ថ្មី លោក​វេជ្ជបណ្ឌិត Pablo A. Nepomnaschy មក​ពី​វិទ្យាស្ថាន​សុខាភិបាល​ជាតិ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ខាង​ជើង បាន​ពិនិត្យ​កម្រិត​អ័រម៉ូន​ក្នុង​ទឹក​នោម​ស្ត្រី ១៦ នាក់ (អាយុ ១៨-៣៤ ឆ្នាំ)។ ក្នុង​ការ​ស្រាវជ្រាវ​រយៈ​ពេល ១ ឆ្នាំ​នោះ ទឹក​នោម​របស់​ស្រ្ដី​ទាំង​នេះ ត្រូវ​បាន​ពិនិត្យ ៣ដង/សប្ដាហ៍ ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក​អ័រម៉ូន​ធ្វើ​ឲ្យ​ស្ត្រេស ហៅ​ថា ករទីសុល (Cortisol)។ នេះ ជា​ការ​សិក្សា​ដំបូង​បង្អស់ ដើម្បី​រក​ទំនាក់ទំនង​រវាង​អត្រា​កើន​ឡើង​កម្រិត​អ័រម៉ូន​ករទីសុល និង​ការ​រលូត​កូន អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ។ វេជ្ជបណ្ឌិត Nepomnaschy អះអាង​ថា ការ​រលូត​កូន​ភាគ​ច្រើន […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៨៖ ឆ្ងល់អត់ អាចម៍ព្រៃអាអូនបានមកពីណា?

ការលូតលាស់គភ៌គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ឃើញ​បេប៊ី​លូត​លាស់​បាន​ល្អ ត្រៀម​នឹង​សម្រាល​ឆាប់ៗ​នោះ​ទេ មែន​ទេ​ស្រីៗ​គ្នា​យើង? កុំឆ្ងល់អីសប្តាហ៍​នេះ​គីឡូ​អាអូន​មិន​ឡើង​ខ្លាំង​ដូច​មុន​ទេ ព្រោះ​សុក​កាន់​តែ​ចាស់ តែ​ពេល​នេះ​បេប៊ី​មាន​ប្រវែង​ជា​មធ្យម ៤៥ សង់ទីម៉ែត្រ​ ហើយ​មាន​ទម្ងន់​ប្រហែល ៣,២ គីឡូក្រាម។ តាំងពី​​កូន​យើង​ចេះ​ជញ្ជក់ ឬ​លេប​ទឹកភ្លោះមក​ កាក​សំណល់​ត្រូវប្រមូល​ចូលទៅ​ក្នុង​ពោះវៀន​ហើយ​កោសិកា​ដែលចេញ​ពីពោះវៀន​ កោសិកា​ស្បែក​ដែល​ងាប់ និង​រោម គឺជា​​​សំណល់​ ​បម្លែង​ទៅជា​អាចម៍​ព្រៃ​ដែល​មាន​ពណ៌​បៃតង​ចាស់។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ជៀស​មិនរួច​ទេ​រឿង​នោម​យប់​ញឹក​ញាប់​នោះ ព្រោះ​បេប៊ី​ចុះ​មក​ក្រោម​ក្នុង​អាង​ត្រគាកហើយសង្កត់លើបោ្លកនោមយើង។ ម្ល៉ោះហើយ​មួយ​យប់ៗគ្នា​យើង​ដេក​មិន​ស្កប់​​ទេ ទោះ​យ៉ាង​ណា​មាន​តែ​ទ្រាំ​បន្តិច​ទៅ ជិត​ដល់​ពេល​អាអូន​ចេញ​មក​ឃើញ​ពិភព​លោក​ខាង​ក្រៅហើយ។ ចំណុចអីខ្លះគួរបារម្ភ? ជា​ទំនៀម​ទម្លាប់​សាសនា​អ៊ីស្លាម ម៉ាក់​ប៉ា​សម្រេច​កាត់​ចុង​លិង្គ​អាអូន តែ​ទោះ​យ៉ាង​ណា​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ទាក់ទ​ង​នឹង​ការ​កាត់​ស្បែក​គ្របលិង្គ រួម​ទាំង​ជម្រើស​បំបាត់​ការ​ឈឺចាប់​សម្រាប់​អាអូន។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ការថែទាំ​មុន​ពេល​សម្រាល​នៅ​តែ​ធ្វើបន្ត​រហូត​សម្រាល​អាអូន​រួច​។ ចូល​ដល់​សប្តាហ៍​នេះ​ពេទ្យ​នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដើម្បី​ត្រៀមស្រមាល។ បើ​មាត់ស្បូន​ចាប់ផ្តើម​ស្តើង និង​បើក ពេទ្យ​នឹង​វាស់​ចង្វាក់​បេះដូង​អាអូន វាស់​បរិមាណទឹកភ្លោះ។ តេស្តអីខ្លះចាំបាច់? នៅពេល​ជិត​គ្រប់ខែ​គ្រូពេទ្យ​ស្ទាបពោះ​ទៀងទាត់​ដើម្បី​កំណត់ទីតាំង​របស់បេប៊ី​នៅក្នុង​ស្បូន​យើង។ ការធ្វើ​តេស្ត​ទាំងនោះ​អាចជួយឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទីតាំង​បេប៊ី ដូចជា ទម្រង់​ក្បាល​ចុះ​ក្រោម ជើងចុះក្រោម ឬ​ក៏អាអូន​ហុច​គូថ​ចុះក្រោម ដែលយើង​តែង​ហៅ​ថា​កូន​បង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។ តាម​ធម្មតា​បេប៊ី​បង្វិល​ក្បាល​ចុះ​ក្រោម​ដោយខ្លួនឯង​ក្នុងខែចុងក្រោយ​នៃការមានផ្ទៃពោះ​។ ក្នុង​ទម្រង់​ក្បាល​ចុះក្រោម​អាអូន​មានមាឌ​ធាត់មូល​ក្នុង​ឥរិយាបថចំកោងខ្លួន​ក្នុងអាងត្រគាក។ ក្នុងអំឡុងពិនិត្យពោះ​គ្រូពេទ្យ​ក៏​មើលមាត់ស្បូន​ដើម្បីដឹងថា មាត់ស្បូនយើង​ចាប់ផ្តើម​បើកឬនៅ។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? គ្រឿងស្រវឹង​៖ កុំបារម្ភ​បើ​យើង​ប្រើ​ថ្នាំ​មាន​ជាតិ​អាល់កុល​ក្នុង​ពេលមាន​ផ្ទៃពោះ។ ជាតិអាល់កុល​តិចតួច​មិន​បណ្តាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ លុះត្រា​តែ​យើង​ផឹកស្រា​។ ថ្នាំ​៖ អាស្ពីរីន និង​ថ្នាំ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​អាល់កុល មាន​ធាតុផ្សំ​ធ្វើ​ឱ្យ​ប៉ះពាល់​ស្រ្តី​មានផ្ទៃពោះ​។ ដូច្នេះ​យើង​គួរ​ពិគ្រោះ​ជាមួយពេទ្យ​​មុន​លេប​ថ្នាំ​អំឡុងពេល​មានផ្ទៃពោះ​។ កៀក​ថ្ងៃ​សម្រាល​ហើយ តើ​អាអូននឹង​លូតលាស់​យ៉ាង​ដូចម្តេច​នៅ​សប្តាហ៍ទី ៤០? ជួប​គ្នា​ពេល​ក្រោយ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ត្រីមាសទី ២

សប្តាហ៍ទី ១៦៖ នៅក្នុងពោះសោះ អាអូនចេះលេងទឹកមុខម៉ាអេម

ការលូតលាស់គភ៌​ពរពោះ​​​ឈាន​ដល់​សប្តាហ៍​ទី​​ ១៦​ហើយ គភ៌​​មាន​ទំហំ​ប៉ុន​ផ្លែ​ប៊ឺរ​ ទម្ងន់ប្រហែល ១០០​ក្រាម និង​ប្រវែង​ ១២ សង់​ទីម៉ែត្រ។ ឆ្អឹង​ខ្នង និង​សាច់​ដុំ​ខ្នងលូត​លាស់​ល្អ​អាច​ឲ្យ​បេប៊ីក្នុង​ផ្ទៃ​ងើបក្បាល​ត្រង់​បាន។ ​មាន​ន័យ​ថា​ អាអូនអាច​នឹង​បញ្ចេញ​ទឹក​មុខ​ខ្លះៗ​ហើយ​​ដូច​ជា​ព្រិច​ភ្នែក ជ្រួញ​ចិញ្ចើម និ​ង​ញញឹម​ជា​ដើម។ ​បើ​សិន​ជា​យើង​អាច​មើល​ទម្លុះ​ស្បូន​បាន នោះ​យើង​នឹង​ឃើញ​ថា​ស្បែក​អាអូន​​មាន​សភាព​ថ្លា​ឆ្វង់​ ​ឃើញ​សរសៃ​ឈាម​តូចៗ​នៅ​តាម​ស្រទាប់​ស្បែក ដោយសារ​អាអូនមិន​ទាន់​មាន​ខ្លាញ់​នៅ​តាម​ស្បែក។ ​ត្រចៀក​កូន​យើង​មាន​ពេញ​លេញ​ហើយ ដូច​នេះ​គេ​អាច​ឮ​សំឡេង​របស់​ម៉ាក់​។ ការ​និយាយ​ទៅ​កាន់​បេប៊ី ឬ​ច្រៀង​ឲ្យ​ស្តាប់ ជា​វិធី​ដ៏​ល្អ​សម្រាប់​ភ្ជាប់​​ទំនាក់​ទំនង​រវាង​យើង​ទៅ​កូន។ អាអូន​អាច​មាន​អារម្មណ៍​ល្អ រីករាយ ដែល​បាន​ឮ​សំឡេង​ទោះ​គេ​មិន​ទាន់​យល់​អ្វី​ដែល​និយាយ​​ក៏​ដោយ។     បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ក្នុង​សប្តាហ៍ទី ១៦ នេះ យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​អ្នក​ចេះ​តែ​កូរ ពិសេស​ស្រីៗ​យើង​ដែល​ពរពោះ​លើក​ដំបូង​អាច​ច្រឡំ​គ្នា​ថា​ជា​ការ​កូរ​ពោះ ឬ​ដើរ​ខ្យល់ តែ​ការ​ពិត​នោះ​វា​ជា​ការ​ធាក់​របស់​កូន​ទៅ​វិញទេ។ ពោះ​កាន់​តែ​ធំជាង​មុន​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ស្លៀកពាក់ ដូច្នេះ​គួរ​រើស​យក​ខោ​អាវ​ដែល​រលុង​ៗ ពាក់​ទៅ​ស្រួល​ខ្លួន និង​មិន​រមាស់។ យើង​គួរ​បារម្ភពី​អី? ​ចាប់​អាម្មណ៍​ទេ ដង្ហើម​យើង​អាច​នឹង​ញាប់​ជាង​មុន​ តែ​កុំ​ភ័យ​អី! ជារឿងធម្មតាទេ ការដកដង្ហើម​ញាប់​ជាង​មុន​កើត​មាន​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះជា​ច្រើន​ វា​ច្រើន​កើត​មាន​នៅ​ក្នុង​ត្រី​មាស​ទី ​២​ នៃ​គភ៌។ មូល​ហេតុ​បណ្តាល​មក​ពីព​ពួក​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង។ ពួក​អ័រម៉ូន​ទាំង​នេះ​ទៅ​ភ្ញោច​ខួរ​ក្បាល​ឲ្យ​យើង​ដក​ដង្ហើម​យក​អុក​ស៊ី​សែន​​ឲ្យច្រើន​ជាង​មុន​ដើម្បី​ឲ្យកូន។ មូល​ហេតុ​មួយទៀត​ដោយសារ​អាអូន​អាច​នឹង​លូត​លាស់​ធំ​ជាង​មុន ហើយ​រុញ​សង្កត់​លើ​សាច់​ដុំ​សន្ទះ​ទ្រូង​ដែល​ខណ្ឌ​ចែក​ប្រអប់​ទ្រូង និង​ពោះ។ ត្រូវចាំថា ពេល​គភ៌​កាន់​តែ​ធំ ការ​ដក​ដង្ហើម​កាន់​តែ​ពិបាក​ជាង​មុន។ ការជួបជាមួយគ្រូពេទ្យ២- គួរប្រាប់អីខ្លះទៅពេទ្យ? មាន​សង្កេត​ទេ​ថា យើង​ញ៉ាំរ​បស់​ផ្អែម​ច្រើន ហើយ​ភ័យ​ខ្លាច​កើន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​ច្រើន​ជាង​ធម្មតា។ យើង​គួរ​ប្រាប់​បញ្ហា​នេះ​ឲ្យ​ពេទ្យ​ដឹង ពិសេស​បើ​សិន​ជា​យើង​មាន​ប្រ​វត្តិ​គ្រួ​សារ​កើត​ជំងឺ​ទឹកនោម​ផ្អែម។ ខ្លួន​ប្រាណ​យើងត្រូវ​ការ​ជាតិ​ស្ករ​ដើម្បី​បម្លែង​ទៅ​ជា​ថាម​ពល​ ហើយ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ជា​អ្នក​សម្រប […]


បញ្ហាផ្ទៃពោះ

៦ ចំណុចសំខាន់បំផុត ស្រីៗគួរដឹងពីរឿងរលូតកូន​

ទោះមិនទាន់ឆ្លងកាត់ ឬឆ្លងកាត់ហើយក្តី ស្រីៗគួរដឹងខ្លះៗជុំវិញ​បញ្ហា​កូន​មិន​នៅ ឬ​រលូត​កូន គ្រាន់ការពារថ្ងៃមុខ ព្រោះ​ការ​រលូត​កូនអាចជាការបាត់បង់ធ្ងន់ធ្ងរបំផុតមួយសម្រាប់ស្រីៗយើង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាល និងបង្ការករណីរលូតកូន។ បញ្ហារលូត ភាគច្រើនកើតឡើងក្រោមសប្តាហ៍ទី២០ ក្រោយពពោះ។ ចំណោមស្រីៗមានផ្ទៃពោះ ១០ នាក់ គឺមាន ១-២ ករណី ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសតិអារម្មណ៍ម៉ាក់ៗ។ ១- មូលហេតុបង្ក មនុស្សភាគច្រើនយល់ថា ករណីនេះជាកំហុសស្រីៗ តែការរលូតពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរាងកាយ និងប្រព័ន្ធភាពស៊ាំ។ រាងកាយយើងអាចទទួលសញ្ញាមិនប្រក្រតី ដោយសារកូនក្នុងផ្ទៃពោះភាគច្រើនបង្កឡើងដោយក្រូម៉ូសូមមិនធម្មតា។ សប្តាហ៍​ទី៨ ក្រោយពពោះ ជាដំណាក់កាលគ្រោះថ្នាក់បំផុត បើលទ្ធផលឆ្លុះអេកូឃើញថា ចង្វាក់បេះដូងកូនខ្សោយ ឱកាសរលូតមានកាន់តែខ្ពស់ដូចគ្នា។ អ័រម៉ូនក៏ជាកត្តាបង្កឲ្យរលូត ក្នុងនោះមានស្រីៗមួយចំនួនមានភ្នាសស្បូនស្តើង ដោយសារអតុល្យភាពអ័រម៉ូន។ ករណីនេះ ត្រូវការព្យាបាលដោយថ្នាំអ័រម៉ូន​ប្រូហ្គេសស្ដេរ៉ូន (Progesterone) ហើយ​ភាគរយជាសះស្បើយទាប។ ក្រៅពីនេះ ភាពមិនប្រក្រតីប្រព័ន្ធភាពស៊ាំបំផ្លាញ​កោសិកាឈាមក្រហម ក៏អាចរលូតដូចគ្នា។ តាម​រយៈ​ធ្វើតេស្ត​ឈាម គ្រូពេទ្យអាចរកឃើញហានិភ័យរលូតកូន ជួយស្រីៗយើងការពារជាមុន ហើយការព្យាបាល គឺត្រូវចាក់ថ្នាំ អាស្ពីរីន ឬ​ហេប៉ារិន។ រីឯការធ្វើការងារ ហាត់ប្រាណ ឬប្រើថ្នាំពន្យារកំណើត មិនអាចធ្វើឲ្យស្រីៗរលូតកូនទេ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន គណនា​ទម្ងន់ស្ត្រីពពោះ ចុចទីនេះ   ២- អាការៈបែបណាខ្លះ? ធ្លាក់ឈាម រមួលក្រពើ ជាសញ្ញាគ្រោះថ្នាក់សម្រាប់ស្រីៗយើង […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ​ឬច្រើន​ពេក អាអូន​ច្បាស់​ជា​មានបញ្ហា

ការលូតលាស់គភ៌ប្លែកទៀតហើយនៅ​សប្តាហ៍​​នេះ​ បេប៊ីអាច​មាន​ទំហំ​​ប៉ុន​ផ្លែ​ដូង​ ទម្ងន់​ប្រហែល ១,៥ គីឡូក្រាម និង​ប្រវែង​​ ៤០ សង់ទីម៉ែត្រ។ ក្នុង១ថ្ងៃៗ អាអូន​អាច​នោម​បាន​ប្រហែល​ ២៥០​ មិល្លី​លីត្រ​ក្នុង​ទឹក​ភ្លោះ​​ ហើយក៏​ផឹក​ទឹក​ភ្លោះ​នោះ ដែល​ជាធម្មតាទឹក​ភ្លោះ​នឹង​ត្រលប់​មក​ពេញ​លេញ​វិញក្នុង​រយៈពេល​ ២​-៣​​ថ្ងៃ។ ​ទឹក​ភ្លោះ​​​ច្រើន​ពេក មាន​ន័យថា​កូន​យើង​មិន​បាន​ផឹក​ទឹក​ភ្លោះ​ទេ ឬ​អាអូន​មាន​បញ្ហា​ស្ទះ​ពោះ​វៀន។ ទឹក​ភ្លោះ​មិន​គ្រប់​គ្រាន់វិញ​ក៏​មាន​បញ្ហា​ដែរ ព្រោះ​បេប៊ីមិន​អាច​នោម​បាន​ មក​ពី​​បញ្ហា​ទាក់​ទង​នឹងប្រព័ន្ធ​​តម្រង​នោម។ គ្រូពេទ្យ​នឹង​វាស់​បរិមាណ​ទឹក​ភ្លោះ​របស់យើងរៀង​រាល់​ពេល​ពិនិត្យ​អេកូ។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? សប្តាហ៍នេះ​ស្រីៗ​​យើង​អាច​តឹងៗ​នៅ​​ស្បូន​​ដែល​គេ​ហៅ​ថា​​ការ​កន្រ្តាក់​ស្បូន​ ប្រ៊ែកតុង​ ហ៊ីក (Braxton Hicks Contractions)។ ការ​កន្រ្តាក់​នេះ​មិន​ទៀង​ទាត់​​ និង​​មិន​ឈឺ​នោះ​ទេ​ ហើយ​មាន​រយៈពេល​ប្រហែល​ ៣០​ វិនាទី​តែ​ប៉ុណ្ណោះ។ ផ្ទុយមកវិញ​ ទោះ​បី​មិន​ឈឺ​ក៏​ដោយ​ ការ​កន្រ្តាក់​ញឹក​ពេក​អាច​ជា​សញ្ញា​នៃ​ការ​សម្រាល​កូន​មុន​ខែ ដូច្នេះ​យើង​គួរ​ទាក់ទង​ទៅ​គ្រូ​ពេទ្យ បើកន្រ្តាក់​​ច្រើន​ជាង​ ៤ ​ដង​/ម៉ោង​ ឬមាន​សញ្ញា​នៃ​ការ​សម្រាល​កូន​មុន​ខែ។​ សញ្ញា​ទាំង​នោះ​រួម​មាន​ ការហូរ​សារធាតុ​រាវ​ចេញ​ពី​ទ្វារមាស​ អាច​​ដូចទឹក​ធម្មតា សារធាតុអម្អិល ឬ​ឈាម ឈឺ​ពោះ​ដូច​មក​រដូវ​ ធ្ងន់​នៅអាង​ត្រគាក ឬ​រួយខ្នង​ផ្នែក​ខាង​ក្រោម។ ក្នុង​អំឡុង​ពេល​នេះ ក្រពេញ​ទឹក​ដោះ​យើង​អាចបង្កើត​ទឹក​ដោះ​ដំបូង​​​ ដែលសម្បូរ​​​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​​សម្រាប់​ប៉ុន្មាន​ថ្ងៃ​ដំបូង។ ទឹក​ដោះ​ដំបូង​របស់​ស្រីៗយើង​ខ្លះ​អាច​តិច​ហើយ​រាវ ឯខ្លះ​ទៀត​ខាប់​ និង​មាន​ពណ៌លឿង។ ចំណុចអីខ្លះគួរបារម្ភ? បេះដូង​យើង​នឹង​ច្របាច់​ឈាម​ខ្លាំង​ជាង​មុន​ខណៈ​រាង​កាយ​​ត្រូ​វការ​ឈាម​ច្រើន ដើម្បី​ឲ្យ​គ្រប់​តាម​តម្រូវការមាន​ផ្ទៃ​ពោះ​ ហើយ​ការ​ប្រែ​ប្រួល​នេះ​​អាច​ធ្យ​មាន​ផល​រំខាន​មួយ​ចំនួន។ យើង​នឹង​​ឃើញ​មាន​សសៃឈាម​ពណ៌ក្រហម ឬ​បៃ​តង​នៅ​លើ​ស្បែក​​ ជាពិសេស​នៅ​លើ​ជើង​ និង​ជង្គង់​ ដោយសារ​ការ​រីក​​ធំ​នៃ​សសៃ​វ៉ែនដើម្បី​ផ្ទុក​ឈាម​។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? នៅ​ត្រី​មាស​ទី​ ៣ ​នេះ យើងអាច​មាន​បញ្ហា​ប្លោក​នោម​ដោយការ​ហៀរ​ទឹក​នោម​ ព្រោះ​តែ​សម្ពាធ​ទៅ​លើ​ពោះ ដូច្នេះ​ប្លោក​នោម​ពិបាក​​គ្រប់​គ្រង​ទឹក​នោម នាំ​ឲ្យ​យើង​ហូរ​ទឹក​នោម​ នៅ​ពេល ក្អក សើច​ កណ្តាស់​​ ឬលើក​របស់​ធ្ងន់។ ក្រែង​មិន​មែន​ទឹក​នោម យើង​គួរហិត​ក្លិននៃ​សារធាតុ​រាវ​នោះ​​ ដើម្បី​ដឹងថា​វា​ជា​ទឹក​នោម​ ឬទឹក​ភ្លោះ។ តេស្តអីខ្លះចាំបាច់? ដល់​ពេល​ដែល​យើង​ត្រូវ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ជា​ញឹក​ញាប់​​នៅខែ​បន្ទាប់​ (ដំបូង​ រៀង​រាល់​ ២​អាទិត្យ​ និង​បន្ទាប់​មក​រៀង​រាល់​អាទិត្យ រហូត​ដល់​ថ្ងៃ​សម្រាល)។ ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម ថ្លឹង​ទម្ងន់​ ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើង​មាន​ ​ពេល​វេលា​​នៃការ​កម្រើក​របស់​អាអូន​ ហើយ​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន​យើង។ សុខភាព និង​សុវត្ថិ​ភាព៣- ត្រូវដឹងពីអីខ្លះ? ជាទូទៅ​ការ​ដើរ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាអូនទេ​ ប៉ុន្តែ​​យើង​អាច​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ​ ​ដោយ​សារ​មាន​ការ​កើន​ឡើង​ទម្ងន់​ក្នុង​ពោះ​។ ផ្ទុយ​មក​វិញ​ យើង​មិន​គួរ​ដើរ​ទេ​ បើ​​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ព្រោះ​វា​អាច​ហូរ​ឈាម​​ពេល​ដើរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


បញ្ហាផ្ទៃពោះ

បើម៉ាក់ៗកំពុងពពោះ ហាមធ្វើ​ការងារផ្ទះ​ទាំង​នេះ ប្រយ័ត្នសយធំ!

ស្រីៗ​គ្នា​យើង​អំឡុង​ពេល​ពពោះ ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ជាពិសេស​ការងារ​ផ្ទះ​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ ការងារ​ផ្ទះ​ប៉ុន្មាន​មុខ​ខាង​ក្រោម បើ​ចៀស​បាន​ចៀស​ទៅ ព្រោះ​អាច​ប៉ះ​ពាល់​សុខភាព​ទាំងម្ដាយ និង​គភ៌។ ១- ប្រើប្រាស់​សារធាតុ​គីមី សារធាតុ​គីមី​ដែល​មាន​ក្នុង​ផ្ទះ អាច​ជា​ថ្នាំ​បាញ់​មូស ទឹក​សម្អាត ឬ​ផលិតផល​សម្អាត​មាន​ជាតិ​គីមី​ខ្ពស់។ បើចង់​សម្អាត​បន្ទប់​ទឹក​ដែល​កខ្វក់ ឬ​កម្ចាត់​មេរោគ យើង​ត្រូវសុំ​ជំនួយ​ពី​ប្ដី ឬអ្នកផ្ទះ។ ផលិត​ផល​សម្អាត​បែប​ធម្មជាតិ ដូច​ជា ទឹក​ខ្មេះ ក្រូច​ឆ្មារ អាច​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព និង​មិន​ប៉ះ​ពាល់​សុខ​ភាព។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន ២- លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ ត្រូវ​ចាំ​ថា ការ​លើកផ្លាស់​ទី​គ្រឿង​សង្ហារិម​ធ្ងន់ៗ អាច​បង្កើន​ហានិភ័យ​សាច់ដុំ ឈឺ​ចុក​ចាប់ ឬ​មាន​គ្រោះ​ថ្នាក់ ព្រោះ​ពេល​មាន​ផ្ទៃពោះ ជាលិកា​ឈ្នាប់ និង​សន្លាក់​ ប្រហែល​ជា​ចុះ​ខ្សោយ។ ដោយ​ទម្ងន់​រាង​កាយ​យើង​កើន​ឡើង អាច​នឹង​បង្កើត​ការ​បាត់បង់​តុល្យភាព បង្កើន​ឱកាស​​រង​របួស​ផ្សេងៗ​បាន​យ៉ាង​ងាយ។ ក្រៅ​ពី​នេះ​ ការ​រុញ​គ្រឿង​សង្ហារិម​ធ្ងន់ៗ ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សាច់ដុំ​ដូច​គ្នា ហេតុនេះ​យើង​គួរ​ឲ្យ​ប្ដី​យើង ឬ​នរណា​ម្នាក់​ក្នុង​ផ្ទះ ជួយការ​ងារ​នេះ​ជំនួស​វិញ។ [embed-health-tool-due-date] ៣- សម្អាត​ទ្រុង​សត្វ​ចិញ្ចឹម ជំងឺ Toxoplasmosis ជា​ជំងឺ​ឆ្លង ដែល​អាច​ឆ្លង​ពី​លាមក​ឆ្មា និង​ត្រូវ​គ្រូពេទ្យ​អះ​អាងថា​មាន​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​គភ៌​ក្នុង​ផ្ទៃ។ ​យើង​ក៏​អាច​នឹង​ប៉ះ​ជាមួយ​ប៉ារាស៊ីត ឬមេរោគ​ ពេល​ដែលសម្អាត​អាចម៍​ឆ្កែ ឆ្មា។ បើ​ចាំ​បាច់​ត្រូវ​ធ្វើ​រឿង​នេះ ​ត្រូវ​ពាក់​ស្រោម​ដៃ និង​លាង​សម្អាត​ដៃឲ្យ​បាន​ស្អាត​បន្ទាប់​ពី​ធ្វើ​រួច ឬ​ប្រាប់​នរណា​ម្នាក់​ធ្វើ​ជំនួស។   ៤- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ