ទោះមិនទាន់ឆ្លងកាត់ ឬឆ្លងកាត់ហើយក្តី ស្រីៗគួរដឹងខ្លះៗជុំវិញបញ្ហាកូនមិននៅ ឬរលូតកូន គ្រាន់ការពារថ្ងៃមុខ ព្រោះការរលូតកូនអាចជាការបាត់បង់ធ្ងន់ធ្ងរបំផុតមួយសម្រាប់ស្រីៗយើង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាល និងបង្ការករណីរលូតកូន។
ទោះមិនទាន់ឆ្លងកាត់ ឬឆ្លងកាត់ហើយក្តី ស្រីៗគួរដឹងខ្លះៗជុំវិញបញ្ហាកូនមិននៅ ឬរលូតកូន គ្រាន់ការពារថ្ងៃមុខ ព្រោះការរលូតកូនអាចជាការបាត់បង់ធ្ងន់ធ្ងរបំផុតមួយសម្រាប់ស្រីៗយើង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាល និងបង្ការករណីរលូតកូន។

បញ្ហារលូត ភាគច្រើនកើតឡើងក្រោមសប្តាហ៍ទី២០ ក្រោយពពោះ។ ចំណោមស្រីៗមានផ្ទៃពោះ ១០ នាក់ គឺមាន ១-២ ករណី ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសតិអារម្មណ៍ម៉ាក់ៗ។
មនុស្សភាគច្រើនយល់ថា ករណីនេះជាកំហុសស្រីៗ តែការរលូតពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរាងកាយ និងប្រព័ន្ធភាពស៊ាំ។ រាងកាយយើងអាចទទួលសញ្ញាមិនប្រក្រតី ដោយសារកូនក្នុងផ្ទៃពោះភាគច្រើនបង្កឡើងដោយក្រូម៉ូសូមមិនធម្មតា។ សប្តាហ៍ទី៨ ក្រោយពពោះ ជាដំណាក់កាលគ្រោះថ្នាក់បំផុត បើលទ្ធផលឆ្លុះអេកូឃើញថា ចង្វាក់បេះដូងកូនខ្សោយ ឱកាសរលូតមានកាន់តែខ្ពស់ដូចគ្នា។
អ័រម៉ូនក៏ជាកត្តាបង្កឲ្យរលូត ក្នុងនោះមានស្រីៗមួយចំនួនមានភ្នាសស្បូនស្តើង ដោយសារអតុល្យភាពអ័រម៉ូន។ ករណីនេះ ត្រូវការព្យាបាលដោយថ្នាំអ័រម៉ូនប្រូហ្គេសស្ដេរ៉ូន (Progesterone) ហើយភាគរយជាសះស្បើយទាប។
ក្រៅពីនេះ ភាពមិនប្រក្រតីប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកាឈាមក្រហម ក៏អាចរលូតដូចគ្នា។ តាមរយៈធ្វើតេស្តឈាម គ្រូពេទ្យអាចរកឃើញហានិភ័យរលូតកូន ជួយស្រីៗយើងការពារជាមុន ហើយការព្យាបាល គឺត្រូវចាក់ថ្នាំ អាស្ពីរីន ឬហេប៉ារិន។ រីឯការធ្វើការងារ ហាត់ប្រាណ ឬប្រើថ្នាំពន្យារកំណើត មិនអាចធ្វើឲ្យស្រីៗរលូតកូនទេ។
ធ្លាក់ឈាម រមួលក្រពើ ជាសញ្ញាគ្រោះថ្នាក់សម្រាប់ស្រីៗយើង ទោះអាការៈទាំងនេះមើលទៅធម្មតា តែអាចបង្កទៅជាធ្ងន់ធ្ងរក្នុងរយៈពេលពពោះ ៣ ខែដំបូង។ បើមានផ្ទៃពោះ គួរទៅជួបគ្រូពេទ្យឯកទេស ពិគ្រោះ និងពិនិត្យឲ្យបានត្រឹមត្រូវ។ យ៉ាងណា មិនមែនគ្រប់ការធ្លាក់ឈាម និងឈឺចុក សុទ្ធតែគ្រោះថ្នាក់ទាំងអស់នោះទេ បើពិនិត្យឃើញចង្វាក់បេះដូងលោតខ្លាំង នោះក៏គ្មានអីត្រូវបារម្ភដែរ ណាត់ជួបគ្រូពេទ្យឲ្យទៀងទាត់ ដើម្បីបញ្ចៀសភាពមិនប្រក្រតីផ្សេងៗ។
២ សប្តាហ៍ដំបូង ក្រោយរលូត យើងនឹងឈឺចាប់ដោយសារដាច់ស្រទាប់ជាលិកាក្នុងស្បូន។ បើមានបញ្ហានេះ ឆាប់ទៅជួបពេទ្យ សុំថ្នាំបំបាត់ការឈឺចាប់ និងព្យាបាលឲ្យទាន់ពេល ព្រោះករណីធ្ងន់ធ្ងរ អាចត្រូវវះកាត់ (វះកាត់ និងប្រើឧបករណ៍ Curette សម្អាតស្រទាប់ស្បូន។

ធម្មតាស្រីៗមានវ័យលើស ៤០ឆ្នាំ ប្រឈមហានិភ័យខ្ពស់។ គួរប្រុងប្រយ័ត្នខ្ពស់ ទៅជួបពេទ្យឲ្យទៀងទាត់ដើម្បីបង្ការហានិភ័យផ្សេងៗ។
ស្រីៗរលូតកូន នៅតែអាចមានផ្ទៃពោះធម្មតា គ្រាន់តែទាមទារការណែនាំពីគ្រូពេទ្យ គួររង់ចាំបន្តិចសិនទៅ ព្រោះ ៧០% ស្រីធ្លាប់រលូត អាចពពោះវិញបាន។
ទោះមិនមានវិធីបង្ការរលូតកូន ក៏ពិតមែន តែគ្នាយើងអាចបន្ថយហានិភ័យ ដោយគ្រាន់រក្សាសុខភាពឲ្យបានល្អ ទាំងមុន និងអំឡុងពេលពពោះ។ ចៀសវាងជក់បារី ផឹកស្រា រីឯការហាត់ប្រាណគ្មានភស្តុតាងជាក់លាក់នាំឲ្យរលូតកូនឡើយ។ ផ្ទុយទៅវិញ ស្រីៗអាយុកាន់ច្រើន គួរហាត់ប្រាណស្រាលៗដើម្បីបង្ការហានិភ័យផ្សេងៗ។
បើមានអាការៈដូចខាងលើ មានហានិភ័យរលូតកូនខ្ពស់ ឆាប់ទាក់ទងគ្រូពេទ្យ ពិគ្រោះ ពិនិត្យឲ្យបានត្រឹមត្រូវ ពិសេសធ្វើតេស្តឈាម តេស្តអ័រម៉ូន និងឆ្លុះអេកូ ជាដើម។
អាន៖