មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ២

សប្តាហ៍ទី ១៣៖ កាន់តែធំ អាអូនចាប់ផ្តើមចេះដាក់ដៃចូលក្នុងមាត់ហើយ

ការ​​​វិវត្តន៍​​​របស់​​​គភ៌ក្នង​​​សប្តាហ៍​​​ទី ​​​១៣​​​​​នេះ គភ៌​​​ ​​​មាន​​​ទម្ងន់​​ប្រមាណ​​​​​​ជា​​​ ៣០ ក្រាម និង​​កម្ពស់​ប្រហែល​​ជា​​​ ៧ សង់ទីម៉ែត្រ សរីរាង្គ​​​គ្រប់​​​ផ្នែក​​​​​​​​​បន្ត​​​លូត​​​លាស់​​​ធម្មតា ឯ​ទង​សុក​ក៏​ចាប់​ផ្តើម​ប្តូរ​ទីតាំង​ទៅ​ពោះ​អាអូន។ បំពង់​​​សំឡេង​របស់​​អាអូន​​​​​​ចាប់​​​​​​លូតលាស់​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ដែរ តែម៉ាក់ប៉ា​​​ត្រូវ​​​រង់​​​ចាំ​​​ដល់​​​បេប៊ី​កើត​ទើប​អាច​​ឮ​សំឡេង​របស់​​គេ​​​។ មួយ​​​វិញ​​​ទៀត អាអូន​ក៏​​​អាច​​​ចាប់​​​ផ្តើម​​​ដាក់​​​ដៃ​​​​​​ចូល​​​ក្នុង​​​មាត់បណ្តើរៗ​ហើយ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អាការៈ​ចាញ់​​​កូន​​​នឹង​​លែង​សូវ​មាន​ហើយ ឬ​​​​​​បាត់​​​តែ​​​ម្តង មិន​​​យូរ​​​មិន​​​ឆាប់​ទេ​ម៉ាក់ៗ​​​នឹង​​​​​​មាន​​​កម្លាំង​កំហែង​​​ដូច​​​មុន​​​។ ទោះ​យ៉ាង​ណា​យើង​កុំ​ទាន់​អាល​អរ ព្រោះ​​នឹង​អាច​កើត​មាន​ការ​ធ្លាក់​ស ថ្លា គ្មាន​ក្លិន ដែល​បង្ក​ឡើង​ដោយ​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​​​ក្នុង​​​ឈាម។ បើការ​ធ្លាក់​សរ​បស់​យើង​ប្រែ​ជា​មាន​ក្លិន ប្តូរ​ពណ៌​ផ្សេង គួរ​ណា​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ណា​មួយ។ ជា​ពេល​ដែល​យើង​ត្រូវ​ដឹង​ពី​ការ​ហាត់​ប្រាណ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ ដោយមុន​​​ពេល​​​​ធ្វើ​លំហាត់​​​ប្រាណ​​​ណា​​​មួយ​​​នោះ គួរ​ស្វែង​​​យល់​​​ពី​​​គន្លឹះ​​​មួយ​​​ចំនួន​​​ដូច​​​ខាង​​​ក្រោម​​​៖ – ហាត់​​​ប្រាណ​​​ល្មម​​​ៗ ជៀស​​​វាង​​​ការ​​​ដក​​​ដង្ហើម​មិន​​​ដល់​​​គ្នា – ជ្រើសរើស​​​លំហាត់​​​ប្រាណ​​​ដែល​មិន​ប្រើ​កម្លាំង​ខ្លាំង – ប្តូរ​ទម្លាប់​ហាត់​ប្រាណ​ទៅ​តាម​ការ​លូត​លាស់​គភ៌​​​ -​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​បម្រែ​​​បម្រួល​​​រាង​​​កាយ – បញ្ឈប់​​​លំហាត់​​​ប្រាណ​​ដែល​​​នាំ​​​ឲ្យ​​​ឈឺ​​​ចាប់ ឬ​​​ហត់​​​ខ្លាំង។ ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ៣- ប្រាប់អីខ្លះទៅពេទ្យ? ស្រីៗយើងត្រូវបារម្ភបើមានបញ្ហាការដកដង្ហើម ឬឈឺទ្រូង គួរប្រញាប់ជួបពេទ្យ។ បញ្ហានេះអាចកើតឡើង២ ទៅ៣នាទី អំឡុង ឬក្រោយពេលយើងឡើងជណ្តើរ ដោយអាការមិនថមថយទាល់តែសោះ។ នៅ​​​ពេល​​​យើង​​​ពិបាក​​​ដក​​​ដង្ហើម បរិមាណ​​​អុកស៊ីហ៊្សែន​​​ក្នុង​​​ឈាម​មាន​​​ការ​​​ថយ​​​ចុះ នាំ​​​ឲ្យ​​​ឈាមដែល​​​នាំ​​​អុកស៊ីហ៊្សែន​​​ទៅ​​​ឲ្យ​​​កូន​​​ក្នុង​​​ផ្ទៃ​​​មិន​​​គ្រប់​​​។ តេស្តអីខ្លះចាំបាច់? ក្នុង​​​សប្តាហ៍​​​នេះ មិន​ខុស​ពី​រាល់​ដង​ប៉ុន្មាន​ទេ គ្រូពេទ្យ​​​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​​​ជា​​​៖ – ថ្លឹង​​​ទម្ងន់ និង​​​វាស់​​​សម្ពាធ​ឈាម – ពិនិត្យ​​​កម្រិត​​​ជាតិ​​​ស្ករ ប្រូតេអ៊ីន​ក្នុង​​​ទឹក​​​នោម – ពិនិត្យ​​​ចង្វាក់​​​បេះដូង​​​កូន – ស្ទាប​​​វាស់​​​កម្ពស់ និង​ទំហំ​ស្បូន ​​​- ​​​មើល​ករណី​ហើម​ដៃជើង ឬ​ប៉ោង​សរសៃ​វ៉ែន។ សុខភាព និង សុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? ​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ពិត​ជា​មាន​សារ​សំខាន់ ប៉ុន្តែ​យើង​ត្រូវ​គិត​ពី​កូន​ក្នុង​ផ្ទៃ​ផង។ ត្រូវ​ចាំ​ថា​ រាល់​ការ​ធ្វើ​លំហាត់​ប្រាណ​ម្តងៗ ចង្វាក់​បេះដូង​យើង​លោត​លើស​ពី ១៤០​ដង ក្នុង១នាទី ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​យើង​ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៥៖ អាអូនមិនសូវធាក់ដូចមុនទេ តែម្តងៗមួយទំហឹងហ្មង

ការលូតលាស់ទារកប្លែក​អត់ ចូល​​ដល់​សប្តាហ៍​នេះ​អាអូន​មិន​សូវ​កម្រើក ឬ​ធាក់​ខ្លាំង​ដូច​មុន​ទេ តែ​ពេល​ធាក់​ម្តងៗ​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​យើង​សង្កៀរពោះ ទ្រាំ​មិន​ចង់​បាន។ នេះ​ដោយសារ​តែ​កូន​យើង​កាន់​តែ​ធំ ពិបាក​រើ​ក្នុង​ស្បូន។ បេប៊ីមាន​ទំហំប្រហែលផ្លែ​ឪឡឹក ទម្ងន់​ប្រមាណ ២,៣៨ គីឡូ​ក្រាម​ និង​ប្រវែង​​ ៤៦​ សង់ទីម៉ែត្រ។ ពេល​នេះ​ខ្លាញ់​លើ​ដង​ខ្លួន​​មាន​ច្រើន​ជាង​មុន ជាពិសេស​នៅ​លើ​ស្មា​​បេប៊ី។ បើ​កូន​ស្ថិត​ក្នុង​ទម្រង់ក្បាល​ចុះ​ក្រោម នឹង​ធ្លាក់​ចុះ​មក​អាង​​ត្រគាកដើម្បី​ត្រៀម​សម្រាល។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ស្បូន​ដែល​ធ្លាប់​​​តែ​នៅ​ឆ្អឹងអាង​​ត្រគាកអាច​​ឡើង​​ដល់​​ក្រោម​ឆ្អឹង​ជំនី​រ។ បើ​អាចមើល​ឃើញ​កូន​ក្នុង​ស្បូន យើងនឹង​ឃើញ​អាអូន​ស្ទើរ​តែ​សន្ធឹង​ពេញ​ផ្ទៃ​ស្បូន។ ដល់​ពេល​ស្បូន​​​សង្កត់​ទៅ​លើ​សរីរាង្គ​ក្នុង​ពោះ​យើង​កាន់​តែ​ខ្លាំង នាំឲ្យ​នោម​ញឹក​ញាប់ ឆ្អល់​នៅ​ក្រោ​ម​ចុង​ដង្ហើម និង​មាន​បញ្ហា​​ក្រពះ​ពោះ​វៀន​ជា​ច្រើន​ទៀត។ ចំណុចអ្វីខ្លះគួរបារម្ភ? មានឆ្ងល់អត់ ហេតុអ្វី​​បេប៊ី​តែង​តែ​យំ​ពេល​កើត​មក​ភ្លាម​? ការពិត​ទៅ​អាអូន​អាច​យំ​​តាំង​ពី​ក្នុង​ពោះមក​ម្ល៉េះ។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើ​ន​​បង្ហាញ​ថា​ បេប៊ីអាច​បង្ហាញ​ពី​ការ​យំ ដោយ​ការ​ញាក់​ចង្កា​ ហាមាត់​ ដក​ដង្ហើម​មិន​ទៀងទាត់​ជា​ច្រើន​ដង​ ​ភ្ញាក់​​នឹង​​​សំឡេងតិច​ៗ​ពីខាង​ក្រៅ​ពោះ​ម៉ាក់។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ចម្លែកបន្តិច ដែលបេប៊ីមួយចំនួននៅបន្តលូតលាស់រហូតដល់ខែទី ១០ ព្រោះ​អាអូន​​អាច​ចង់​រស់​នៅ​ក្នុង​ស្បូនឲ្យ​បាន​យូរ​។ បើហួសថ្ងៃសម្រាល តែគ្មានសញ្ញាប្រែប្រួលអ្វីនោះទេ យើងគួរ​សួរ​គ្រូ​ពេទ្យ រក​វិធីយក​អាអូន​ចេញ​ពី​ស្បូន​​ឲ្យ​បាន​លឿន​ទើប​ល្អ។ តេស្តអីខ្លះចាំបាច់? គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​​ទំហំ​កូន​យើង ពេល​ត្រូវ​សម្រាល​ ជាមួយគ្នា​នឹង​តេស្ត​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​សុខភាព​យើង​ដូច​ជា​៖ – ថ្លឹងទម្ងន់​ – វាស់សម្ពាធឈាម​ – ពិនិត្យ​​ទំហំ​​ស្បូន​​ផ្នែក​ខាង​ក្នុង – វាស់​ចង្វាក់​​បេះដូង​​កូន – វាស់ទំហំ​របស់​ទារក​ – មើលទីតាំងមុខកូន – តេស្ត​ទឹក​នោម​ពិនិត្យ​ជាតិ​ស្ករ និងប្រូតេអ៊ីន – មើលការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ ​ហើម​ជើង​។ សុខភាព និង​សុវត្ថិ​ភាព៣- ត្រូវដឹងពីអីខ្លះ? នៅ​ត្រី​មាស​ទី​១ យើង​​អាច​គេង​ផ្ងារ​បាន​ព្រោះ​កូន​​មិន​សូវ​ធ្ងន់។ ប៉ុន្តែ​នៅ​ត្រី​មាស​ទី​ ២​ គួរ​តែរក​របៀប​នៃ​ការ​គេង​​ដែលធ្វើ​​​ឲ្យស្រួល​​ខ្លួន​ ព្រោះ​យើង​ធ្ងន់​ពោះ​ជាង​មុន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៤៖ ដឹងលទ្ធផល បេប៊ីបង្វិលក្បាល ឬគូទចុះក្រោម

ការលូតលាស់គភ៌ពេលនេះបេប៊ីមាន​ទំហំ​​​ប៉ុន​ផ្លែ​ត្រសក់ស្រូវទុំ ទម្ងន់​ប្រហែល ២,១៥ គីឡូក្រាម និង​ប្រវែង ៤៦ សង់ទីម៉ែត្រ ស្ថិត​ក្នុង​ទី​តាំង​ដើម្បី​​​សម្រាល។ គ្រូ​ពេទ្យ​នឹង​ប្រាប់​ពីទម្រង់​កូនដែល​អាច​ក្បាល ឬគូទ​​​ចុះ​ក្រោម។ ចំណែក​សារធាតុ​​រម្អិលលឿង​ៗ​ដែល​មាន​លើ​ខ្លួន​​អាអូន​ឡើង​ក្រាស់​ជាង​មុន​​ ឯ​​​រោម​​លើ​ខ្លួន​ពី​មុន​មក ស្ទើរ​តែ​បាត់​ទាំង​ស្រុង​។​ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? យើងហត់​ជាង​​កាល​នៅ​ត្រី​មាស​ទី​១ទៀត ប៉ុន្តែ​មិន​ចម្លែក​ទេ​ ដោយសារ​ការរង​សម្ពាធ​រាង​កាយជាច្រើន​​​ ដូចជា​នោម​យប់​​ញឹក​ញាប់​ ប្រែខ្លួន​​ចុះឡើងៗ​ដើម្បី​ឲ្យ​ស្រួល​​ពេលគេង​​យប់​ជាដើម​។​​ ដើម្បីត្រៀមកម្លាំងសម្រាលនៅថ្ងៃខាងមុខ យើងគួរព្យាយាមសម្រាកឲ្យបានច្រើន មិនត្រូវក្រោក​ឈរ​លឿនៗ​ ព្រោះ​អាច​មាន​ការ​ប្រមូល​ផ្តុំ​ឈាម​នៅ​ជើង​​​​បណ្តាល​ឲ្យ​​ថយ​ចុះ​សម្ពាធ​ឈាម​​ភ្លាម​ៗ​ ធ្វើឲ្យវិលមុខ។ មួយ​វិញ​ទៀត​យើង​អាច​មាន​​បញ្ហា​កន្ទាល​ត្រ​អាក​ បើ​​ឃើញ​មាន​កន្ទួល​ក្រហម​ ហើយ​រមាស់​លើ​ពោះ ឬភ្លៅ ​និង​គូទ​។ ​តែមិនបាច់ព្រួយទេ ១%​ នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​មាន​បញ្ហា​នេះ​ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​​នោះ​ទេ​ ទោះយ៉ាងណាយើងគួរ​ទាក់​ទង​គ្រូ​ពេទ្យ​ ​បើ​រមាស់​ខ្លាំង​ពេញ​រាង​កាយ​ ព្រោះ​វា​អាចជា​សញ្ញា​នៃ​បញ្ហា​ថ្លើម​។​ ចំណុចអីខ្លះគួរបារម្ភ? ស្រីៗ​មាន​​ផ្ទៃ​ពោះ​​​លើស​ពី​ ៨៥​% មាន​​បញ្ហា​​មិន​​បែក​​ស្រោម​​ទឹក​ភ្លោះ​​នៅ​​ពេល​​សម្រាល​។​ទោះ​បី​យើង​​ស្ថិត​​​ក្នុង​ចំណោម ១៥​ % ក៏​ដោយ​ ទឹក​ភ្លោះ​នឹង​មិន​ហូរ​ចុះ​ក្រោម​​ ឬអាច​ហូរ​តិច​ៗ​ប៉ុណ្ណោះ​ បើមាន​ការ​បាំង​​ដោយ​ក្បាល​កូនទៅ​នឹង​មាត់​ស្បូន​។​​ ការជួបគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ដល់​ពេល​ជិត​សម្រាល​មែន​ទែន ស្រីៗ​យើង​ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ គួរ​ណា​តែ​លៃលក​មធ្យោបាយធ្វើ​ដំណើរ និង​រក​នរណា​ម្នាក់​ជូន​ទៅ​ពេទ្យ​ឲ្យ​បាន​មុន​បន្តិច​ទើបល្អ។ រឿង​ចាំបាច់​មួយ​ទៀត យើង​គួរ​សួរ​នាំ​ពេទ្យ តើ​ត្រូវ​ត្រៀម​អ្វីខ្លះ​ជុំវិញ​កំណើត​បេប៊ី​ដែល​នឹង​មក​ដល់​ថ្ងៃ​ខាង​មុខ។ ​ តេស្តអីខ្លះចាំបាច់? ក្នុង​សប្តាហ៍​​នេះ គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​ទំហំ​អាអូន ​និង​ពេល​ដែល​យើង​ត្រូវ​សម្រាល​ និងតេស្ត​មួយ​ចំនួន​​ដូចជា៖ – ថ្លឹងទម្ងន់​ – វាស់សម្ពាធឈាម ​ – តេស្ត​ទឹក​នោម​មើល​កម្រិត​​ស្ករ និងប្រូតេអ៊ីន​ – ការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ និងហើម​ជើង​ – ពិនិត្យ​​ទំហំ​​ស្បូន​ផ្នែក​ខាង​ក្នុង​ – ពិនិត្យកម្ពស់​នៃ​តួ​ស្បូន​ – វាស់​ចង្វាក់​​បេះដូង​​កូន – ទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​ – ទីតាំង​បេប៊ី (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។ សុខភាព និង​សុវត្ថិ​ភាព៣- […]


ត្រីមាសទី ១

សប្តាហ៍ទី ១២៖ ដឹងអត់អាអូនលូតលាស់ផ្នែកណាខ្លាំងជាងគេ?

ការលូតលាស់ទារកក្នង​​​សប្តាហ៍គភ៌មាន​​​ទំហំ​​​​​​ប្រហែល​​​ផ្លែ​​​ក្រូច​​​ឆ្មារ ទម្ងន់​ប្រមាណ​ ១៥ ក្រាម និង​ប្រវែង​ប្រហែល ៥ សង់ទីម៉ែត្រ។ រាង​កាយ​បេប៊ី​លូត​​លាស់​ជា​ធម្មតា តែ​ប្រព័ន្ធ​រំលាយ​អាហារ​លូត​ខ្លាំង​ជាង​គេ ដោយ​មាន​ចេញ​ជា​សំឡេង​ជញ្ជក់ ឬ​ត្អើក។ តែ​យ៉ាង​ណា ម៉ាក់ៗ​ប្រហែល​​​ជា​​​មិន​​​ទាន់​​​ចាប់​អារម្មណ៍​នឹង​ចលនា​របស់​បេប៊ី​ទេ អាចនៅសប្តាហ៍បន្ទាប់។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អំឡុងមាន​បេប៊ី សរសៃ​​​ឈាម​រីក​ធំ​​ធ្វើ​​ឲ្យ​បរិមាណ​​​ឈាម​​​ដែល​​​នាំ​​​សារធាតុ​​​ចិញ្ចឹម​​​ទៅ​​​កាន់​​​កូនកាន់​​​តែ​​​ច្រើន ការ​នេះ​​អាច​​​បណ្តាល​​​ឲ្យ​​​សម្ពាធ​ឈាម​​​​​​ធ្លាក់​​​ចុះ ហើយ​​​លំហូរ​​​ឈាម​​​ទៅ​​​ខួរ​​​ក្បាល​​​ក៏​​​មិន​​សម្បូរ​ដូច​​​មុន​​​ ធ្វើឲ្យ​យើង​​​​​​ងាយ​​​នឹង​​​វិល​​​មុខ​​​។  យើង​​ក្រោក​​​ឈរ ឬ​​​ក៏​​​ធ្វើ​​​អ្វី​​​មួយ​​​លឿន​​​ពេក នឹង​​​កាន់​​​តែ​​​វិល​​​មុខ​​​ជាង​​​មុន​​​ទៀត។ អ៊ីចឹង​​ហើយ​គ្រូពេទ្យ​​​ណែនាំ​​​ឲ្យ​​​គ្នា​យើង​សម្រាក​ឲ្យ​​បាន​ច្រើន មិន​ត្រូវ​ធ្វើការ​ធ្ងន់​ពេក​ទេ។ កត្តា​​​មួយ​​​ទៀត ដែល​​​ធ្វើឲ្យ​ស្រីៗ​យើង​ងាយ​វិល​មុខ​ដែរ​នោះ មក​ពី​បរិមាណ​ស្ករ​ក្នុង​ឈាម​ទាប នៅ​ពេល​យើងញ៉ាំ​អាហារ​មិន​បាន​ទៀង​ទាត់។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ យើង​កុំ​ភ្លេច​ត្រូវ​ត្រៀម​អាហារ​សម្រន់​ជាប់​ខ្លួន​ជា​និច្ច ឬ​ក៏​សាក​អង្គុយ​​ចុះ ដោយ​ដាក់​ក្បាល​ពី​លើ​ជង្គង់​ទាំង​ពីរ (ជង្គង់​បញ្ឈរ) រួច​ដក​ដង្ហើម​វែង​មួយៗ ឬ​សាក​ល្បង​ញ៉ាំ​​ទឹក ទឹក​ក្រូច​ ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ​បាន​ដែរ។ ជា​ទូទៅ​ក្នុង​ត្រីមាស​នេះ គ្នា​យើង​មិន​សូវ​ជា​ឡើង​ទម្ងន់​ប៉ុន្មាន​ទេ តែ​យ៉ាង​ណា​មិញ​ស្រីៗ​មួយ​ចំនួន​ក៏​អាច​ឡើង​គីឡូ​លឿន​ដែរ ដោយ​ខំ​ប្រឹង​ញ៉ាំ​ឲ្យ​បាន​ច្រើន​ដើម្បី​បំប៉ន​បេប៊ី តែ​ការ​ពិត​អាយុ​ប៉ុណ្ណេះ​អាអូន​មិន​ទាន់​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​នោះ​ទេ។ អាការៈចាញ់​​​កូន​​​មួយ​​​ចំនួន​​​ដែល​ជំរុញ​ឲ្យ​យើង​ចង់​ញ៉ាំ​ពពួក​នំចំណី​មាន​កាល់ឡូរី​ខ្ពស់ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ដោយ​មិន​ដឹង​ខ្លួន។ អ៊ីចឹង​ធ្វើ​ម៉េច​ទៅ​ឲ្យ​យើង​ឡើង​គីឡូ​ខ្លាំង? ដូច​ជា​មិន​មាន​អី​ពិបាក​នោះ​ទេ គ្រាន់​តែ​យើង​លៃ​របបអាហារ​ឲ្យ​បាន​សមរម្យ មាន​ត្រី​សាច់ បន្លែ​ផ្លែឈើ​លាយ​បញ្ចូល​គ្នា ពិសេស​ពពួក​អាហារ​ដែល​មាន​សារធាតុ​ខ្លាញ់​ល្អ ដូចជា​សណ្តែក និង​គ្រាប់​ធញ្ញាជាតិ។ ការ​​​ណាត់​​​ជួប​​​គ្រូពេទ្យ៣- ប្រាប់អីខ្លះទៅពេទ្យ? ការ​ឡើង​គីឡូ​ខ្លាំង​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ តែបើ​គីឡូ​យើង​មិន​ឡើង ក៏​មាន​បញ្ហា​ដូច​គ្នា ដូច្នេះ​ហើយ​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​សួរ​ពី​បញ្ហា​ទាំង​នេះ។ យើង​គប្បី​សួរ​ពេទ្យ​ពី​បរិមាណ​​ទម្ងន់​សម​ស្រប ដើម្បី​គុណ​ចែក​ដឹង​ថា ពី ១​សប្តាហ៍​ ទៅ១សប្តាហ៍ យើង​ឡើង​គីឡូប៉ុ​ន្មាន​ទើប​ល្អ។ តេស្តអីខ្លះដែលចាំបាច់? សប្តាហ៍​​​មុន គ្នា​យើង​បាន​ធ្វើ​តេស្ត​ឈាម​មួយ​ចំនួន ឆ្លុះ​អេកូ​មើល​ភាព​មិន​ប្រក្រតី​នៃក្រូម៉ូសូម ដែល​អាច​មាន​ជំងឺ […]


ត្រីមាសទី ១

សប្តាហ៍ទី ១០៖ បេប៊ីមានគ្រប់សរីរាង្គហើយ តែឆ្អឹងនៅខ្ចីខ្លាំងណាស់

ការលូតលាស់គភ៌ជា​រឿង​រំភើប​បំផុត​សម្រាប់​ម៉ាក់​ប៉ា​នៅ​ពេល​​ដឹង​ថា បេប៊ី​លូត​លាស់​បាន​ល្អ មាន​សរីរាង្គ​ពេញ​លេញ។ ដោយ​ឡែក​នៅ​ក្នុង​សប្តាហ៍​ទី​ ១០ ​នេះ អាអូន​កាន់​តែ​ធំ​ហើយ មាន​ទម្ងន់​ប្រហែល ៧ក្រាម និង​មាន​ប្រវែង ២,៥៤ សង់ទីម៉ែត្រ ឯ​សរីរាង្គ​វិញ​មាន​អស់​ហើយ តែ​មិន​ទាន់​លូត​លាស់​ពេញ​លេញ​នោះ​ទេ។ ឆ្អឹង និង​ឆ្អឹង​ខ្ចី​ដុះ​នៅ​​ជើង​បង្កើត​ជា​ជង្គង់ និង​កែង​ជើង​ ជាមួយ​គ្នា​នេះ​ដៃ​ក៏​ចាប់​ផ្តើម​ចេញ​រូបរាង ឯ​ធ្មេញ​ក៏​ចាប់​ផ្តើម​ដុះ​ពី​ក្រោម​អញ្ចាញ​ ហើយ​វា​នឹង​ត្រូវ​ដុះ​ចេញ​មក​ខាង​ក្រៅ​បន្ទាប់​ពី​អាអូនកើត​បាន ​៦​ខែ។ ប្រព័ន្ធ​រំលាយ​អាហារ​ចាប់​ផ្តើម​វិវត្ត​ដោយ​ផលិត​ទឹក​អាស៊ីដ​រំលាយ​អាហារ ហើយ​តម្រង​នោម​ក៏​ផលិត​ទឹក​នោម​ដែល​ត្រូវ​បញ្ចេញ​មក​ជាមួយ​ទឹក​នោម​ម៉ាក់។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? មុន​ពេល​មាន​ផ្ទៃ​ពោះ​ស្បូន​ស្រី​ៗយើង មាន​ទំហំ​ប៉ុន​ផ្លែ​ប៉េស​ប៉ុណ្ណោះ តែ​ក្នុង​សប្តាហ៍​នេះ​វា​ចាប់​ផ្តើម​ធំ​ប៉ុន​ផ្លែ​ក្រូច​ថ្លុង​ហើយ​។ ពោះ​របស់​ម៉ាក់​ក៏​ផ្តើម​លយ​ធំ​មក​ខាង​មុខ​ហើយ​អាច​ចាប់​ផ្តើម​ពាក់​អាវ​ស្រីៗ​មាន​ផ្ទៃ​ពោះ​បាន។ ប៉ុន្តែ​បើ​យើង​នៅ​ទើស​ទាល់​មិន​ចង់​ពាក់​អាវ​មាន​ផ្ទៃ​ពោះ អាច​ពាក់​ខោ ឬ​សំពត់​យឺតៗ (ពាក់​ក្រោម​ក្បាល​ពោះ) ក៏​បាន​ដែរ។ តើ​អ្វី​ដែល​យើង​គួរ​បារម្ភ? មិន​បាច់​ប្រាប់​ក៏​ដឹង​ដែរ ស្រីៗ​ប្រហែល​ជា​បារម្ភ​ពី​រឿង​ឡើង​ទម្ងន់​ហើយ​មែន​ទេ​? វា​ជា​រឿង​ធម្មជាតិ​ដែល​មិន​អាច​ជៀស​បាន​ទេ តែ​អ្វី​ដែល​យើង​គួរ​ដឹង​នោះ តើ​ត្រូវ​ឡើង​ទម្ងន់​ប៉ុន្មាន​ទើប​សម​ស្រប​? ជា​ទូទៅ​ស្រីៗ​យើង​អាច​ឡើង​ពី ១១ ទៅ ១៦គីឡូក្រាម ដែល​នេះ​ជាតួ​លេខ​សម្រាប់​ស្ត្រី​ដែល​មាន​សមមាត្រ​ម៉ាស​រាង​កាយ​ធម្មតា​។ បើ​សិន​ជា​ស្រីៗ​យើង​ស្គម​វិញ យើង​គួរ​តែ​ដំឡើង​ទម្ងន់ ផ្ទុយ​ទៅ​វិញ​បើ​យើង​លើស​ទម្ងន់​ស្រាប់​ហើយ ​ត្រូវ​តែ​រក្សា​កុំ​ឲ្យ​កើន​ខ្ពស់​ពេក​ព្រោះ​វា​អាច​មាន​ផល​ប៉ះ​ពាល់​។ ការ​ឡើង​ទម្ងន់នេះ​មិន​មែន​កើន​តែ​នៅ​ពោះ​របស់​យើង​នោះ​ទេ​ វា​បែង​ចែក​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ដើម្បី​ទ្រទ្រង់​ខ្លួន​យើង ​និង​ចិញ្ចឹម​អាអូន។ ឧទាហរណ៍ បើ​យើង​ឡើង​ ១៥ គីឡូក្រាម ខាង​ក្រោម​នេះ​ជា​ការ​បែង​ចែក​​ទម្ងន់៖ – បេប៊ី ៣,៧៥ គីឡូក្រាម –  សុក […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៣៖ ឡើងលឿនមែ​ន អាទិត្យនេះទម្ងន់អាអូនជិត ២គីឡូក្រាម

ការ​លូត​លាស់​​គត៌កាន់​តែ​ពេញ​រូបរាង​ គួរ​ឲ្យ​ស្រលាញ់​មែន​ទែន​ហើយ នៅ​សប្តាហ៍​​នេះ​អាអូន​​ទំហំ​ប៉ុន​ផ្លែ​ម្នាស់ មាន​ប្រវែង ​៤៣ សង់ទី​ម៉ែត្រ និងទម្ងន់​ប្រមាណ ១,៨ គីឡូក្រាម​។ មុន​ពេល​សម្រាលកោសិកា​ប្រសាទរាប់លាន​នៅ​ក្នុង​ខួរក្បាលបេប៊ីលូត​លាស់​ច្រើន​ដែល​ជំនួយ​ឲ្យ​កូនយើង​​​អាច​រៀនពី​បរិស្ថាន​នៅ​ក្នុង​ស្បូន ស្រប​ពេល​នេះ​ដែរ​អាអូន​អាចចេះ​​ស្តាប់ ភ្នែក​អាច​មើល​ឃើញ​ពន្លឺ ហើយ​ប្រស្រី​ភ្នែក​​អាច​រីក​រួម​ដើម្បី​ឆ្លើយតប​ទៅ​ពន្លឺ​។ សួត​បេប៊ី​ក៏​ដំណើរការ​ពេញ​លេញ ​​ឯខ្លាញ់​នឹង​បន្ត​មាន​ដើម្បី​ការ​ពារ​ និង​រក្សាកម្តៅដល់​រាង​កាយអាអូន។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? បេប៊ីកាន់តែធំ យើងរឹតតែ​ពិបាក​ដើរ​ ​អង្គុយ ឬដេក ហើយ​ឈឺ និង​ស្ពឹក​​​ម្រាម​ដៃ​ កដៃ​និង​ដៃ​ ​ព្រោះ​ជាលិកា​ក្នុង​កដៃ​​ផ្ទុក​នូវ​សារធាតុ​រាវ​ បង្កើត​ជា​សម្ពាធ​ទៅលើ​ប្រហោង​ឆ្អឹង​​កដៃ​​ ហើយ​វា​​នឹង​​មាន​ការ​សង្កត់​ទៅ​លើសសៃ​ប្រសាទ​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​យើង​ស្ពឹក​ៗ​ ឈឺណែន​នៅ​កដៃ។ យកល្អ​គួរ​តែ​ប្រើ​ឧបរករណ៍​ទ្រាប់ក​​ដៃ ឬទ្រ​ដៃ​ជាមួយ​ខ្នើយ​នៅ​ពេល​​គេង ឬកាច់​​ពត់​ដៃ​បន្តិច​ពេល​សម្រាក។ ចំណុចអីខ្លះគួរបារម្ភ? កុំភ័យអី ប្រសិនបើឃើញ​មាន​សារធាតុ​រាវ​​ថ្លា​ មាន​សភាពដូចក្រែម​​ ហូរ​ចេញ​ពីចុង​​សុដន់​យើង។ ការ​ហូរ​សារធាតុ​​រាវ​នេះ​ អាច​ជា​សញ្ញា​ថា​រាងកាយ​យើង​កំពុង​ត្រៀម​បំ​បៅ​ដោះ​កូន។ សារធាតុ​រាវ​នេះ​ ជា​ទឹក​ដោះ​ដំបូង​ ជា​ប្រភព​នៃ​ការ​បង្កើត​ទឹក​ដោះ​ដែល​ចាប់​ផ្តើម ២-៣ ថ្ងៃ ក្រោយសម្រាលអាអូន។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅគ្រូពេទ្យ? ស្រីៗ​ពេល​មាន​ផ្ទៃពោះ​ច្បាស់​ជា​មាន​បញ្ហា​ដំណេក​រហូត​ឈាន​ទៅ​ប្រើ​ថ្នាំ​ងងុយ​គេង​ក៏​មាន​ដែរ។ ប៉ុន្តែ​មុននឹង​ប្រើ​គួរសួរគ្រូពេទ្យសិន ដើម្បីបង្ការ​គ្រោះថ្នាក់​ផ្សេងៗ។ គ្រូពេទ្យ​អាច​មាន​ជម្រើស​ផ្សេង​ល្អ​ជាងនេះ​សម្រាប់​យើង។ តេស្តអីខ្លះចាំបាច់? ក្នុង​សប្តាហ៍​​នេះ កូន​កាន់​តែ​ធំ យើងនឹង​ចំណាយ​ពេល​ទៅ​មន្ទីរពេទ្យ​ ឬគ្លីនិក​ច្រើន​ជា​ង​ធម្មតា​។ គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​ទំហំកូន​ ​​ពេល​ដែល​​ត្រូវ​សម្រាល​ និងធ្វើ​តេស្ត​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​សុខភាព​ដូច​ជា​៖ – ថ្លឹងទម្ងន់ – វាស់សម្ពាធឈាម ​ – តេស្ត​ទឹក​នោម​ពិនិត្យ​ជាតិ​ស្ករ និងប្រូតេអ៊ីន​ – ការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ និងហើម​ជើង​ – ពិនិត្យ​​ទំហំ​​ស្បូន – ពិនិត្យកម្ពស់​តួ​ស្បូន​ – វាស់​ចង្វាក់​​បេះដូង​​កូន – មើលទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​ – មើលទីតាំង​កូន (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។ យើងក៏​​គួរ​ត្រៀម​សំណួរសួរ​គ្រូ​ពេទ្យ ជាពិសេស​ទាក់ទង​នឹង​ការ​សម្រាល​ ភាព​ញឹកញាប់នៃការកន្ត្រាក់ស្បូន​ចុង​ក្រោយ​ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣២៖ ស្ទើរមិនជឿ អាយុប៉ុណ្ណេះ បេប៊ីអាចរស់នៅក្រៅស្បូនបាន

ការលូតលាស់ទារកធ្លាប់​ឮ​ចាស់ៗ​និយាយ​ពី​រឿង​កើត​អាអូន​មិន​គ្រប់​ខែ​ទេ? ចូល​ដល់​សប្តាហ៍​នេះ​បេប៊ី​អាច​រស់នៅ​ខាង​ក្រៅ​ស្បូន​បាន​ហើយ មាន​ន័យថា បើ​យើង​សម្រាល​នៅ​ពេលនេះ​បេប៊ី​អាច​រស់នៅ​ក្នុង​បរិយាកាស​ខាង​ក្រៅ​បាន។ អាអូន​មាន​ទម្ងន់​ប្រហែល ១,៧ គីឡូក្រាម និង​ប្រវែង​ប្រហែល ៤២,៥ សង់ទី​ម៉ែត្រ ដុះរោម​ភ្នែក​ ចិញ្ចើម និង​សក់​​បន្តិច ចំណែក​រោម​​ដុះ​លើ​ខ្លួនបេប៊ី (Lanugo hair) តាំង​ពី​ខែ​ទី​៦ នោះ​ចាប់​ផ្តើម​ជ្រុះ​ទៅ​វិញ ហើយ​អាច​នៅ​សល់​ខ្លះ​លើ​ស្មា និង​ខ្នង​នៅ​ពេលអាអូន​កើត​​។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? បរិមាណ​ឈាមនឹងកើន​ឡើង​ពី ៤០-៥០% ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ខ្លួន​យើង និង​ការ​លូតលាស់​របស់​គភ៌។ យើងអាច​​ពិបាក​ដក​ដង្ហើម​ និងឆ្អល់​ចុង​ដង្ហើម​​ដោយសារ​ស្បូន​ខិត​ទៅ​ជិត​សាច់​ដុំ​សន្ទះទ្រូង ហើយ​សង្កត់​ទៅ​លើ​ក្រពះ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ យើង​អាច​គេង​​ងើយ​​ឲ្យ​ខ្ពស់​បន្តិច និង​ញ៉ាំ​អាហារ​តិច​ជាង​មុន។ មួយ​វិញ​ទៀត យើង​អាច​រួយខ្នង​ផ្នែក​ខាង​ក្រោម ស្រួល​មិន​ស្រួល​អាចជា​សញ្ញា​សម្រាល​អាអូន​មុន​ខែ ដូច្នេះ​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ជា​បន្ទាន់។ ចំណុចអីខ្លះគួរបារម្ភ មិន​មែន​បំភ័យ​នេះ ចូល​ដល់​សប្តាហ៍​នេះ​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ការ​សម្រាល​អាអូន​មុន​ខែ ដែល​រោគ​សញ្ញា​មាន៖ – តឹង​ណែន​​ក្នុង​ពោះ – កន្រា្តក់​ស្បូន​ (អាច​មិន​ឈឺ​) – រួយខ្នង​ផ្នែក​ខាង​ក្រោម – ធ្ងន់​នៅ​​អាង​ត្រគាក ឬភ្លៅ​ – ហូរ​ទឹក​រម្អិល​ចេញ​ពី​ទា្វរមាស​ដូចជា​ឈាម។ ​ បើកន្រ្តាក់​ស្បូន​លើស​ពី ៦ ដង​/ម៉ោង និង​ម្តង​ៗ​មាន​រយៈពេល​យ៉ាង​ហោច​ណាស់ ៤៥ វិនាទី​ យើង​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ ឬ​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់ ទោះជាការ​កន្រ្តាក់​នេះ​មិន​ឈឺ​ក៏​ដោយ ពិសេស​មាន​ហូរ​ឈាម​ពី​ទ្វារ​មាស ឬឈឺ​ពោះ។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ជិត​ដល់​ពេល​សម្រាល​ហើយ ស្រីៗ​យើង​គួរ​តែ​សួរ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារឲ្យ​បាន​ច្រើន ដើម្បី​បាន​ដឹង​រឿង​ក្មេងៗ ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បីបាច់​បេប៊ី​ពេល​កើត​មក។ បើ​មិន​ដូច្នេះ​ទេ​យើង​ក៏​អាច​សួ​ពី​មិត្តភក្តិ អ្នក​ជិត​ខាង អ្នក​ធ្វើការ​ជាមួយគ្នា […]


ត្រីមាសទី ១

សប្តាហ៍ទី ៩៖ វេលា​ដ៏​រំភើប ម៉ាក់ប៉ា​អាច​ស្ដាប់​ឮចង្វាក់​បេះដូងកូន

ការលូតលាស់គភ៌សប្តាហ៍​ទី​ ៩​ហើយ​! បេប៊ី​លូត​លាស់​លឿន​ណាស់​ហើយ​ឥលូវ​គេ​មាន​ទំហំ​ប៉ុន​ផ្លែ​ទំពាំង​បាយជូ និង​មាន​ប្រវែង​ប្រហែល ២,៥សង់ទីម៉ែត្រ។ បេះដូង​អាអូន​លូតលាស់​ជិតរួច​រាល់​ហើយ ដោយ​ចែក​ជា​ ៤​ថត​។ ប្រឺស​ក៏​ចាប់​ផ្តើម​ចេញ​ជា​រូប​រាង​ឡើង​ដែល​បង្កើត​ជា​ចង្វាក់​បេះ​ដូង​ទោះបី​ជា​យើង​​ស្តាប់​ផ្ទាល់​មិន​ឮក៏​ដោយ។ ពេទ្យ​នឹង​ប្រើ​ឧបករណ៍​មួយ​ឈ្មោះ Doppler ដើម្បី​ស្តាប់ និង​តាម​ដាន​ចង្វាក់​បេះដូង​អាអូន។ ម៉ាក់​ប៉ា​ប្រាកដ​ជា​រំភើប​ពេល​​បាន​ឮ​សូរ​ចង្វាក់​បេះដូង​កូន​ដំបូង​ វា​បញ្ជាក់​ថា​អាអូន​កំពុង​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។   បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ​ធ្លាប់​ឮ​មិត្ត​ភក្ត្រ​សរសើ​រយើង​ទេ​ថា ​តាំង​ពី​មាន​បេប៊ី​មក​ដូច​កាន់​តែ​ស្អាត​ជាង​មុន។ ពេល​ខ្លះ​មិន​មែន​បញ្ជោរ​ទេ តែ​វា​អាច​ជា​ការ​ពិត​​ដោយសារ​តែ​ការ​បំប៉ន​ការ​លូតលាស់​របស់​អាអូន រាង​កាយ​យើង​បង្កើត​កោសិកា​ថ្មី​ៗ និង​បង្កើន​ចលនា​ឈាម​។ ចលនា​នេះ​រត់​ទៅ​​ស្បែក​ដែល​ធ្វើ​ឲ្យ​សម្រស់​យើង​ភ្លឺ​ថ្លា​ជាង​មុន។ តែ​ជួនកាល​ក៏​អាច​បណ្តាល​ឲ្យ​មាន​សញ្ញា​ដូច​ជា វិល​មុខ ស្រាល​ខ្លួន បើក​ញើស​ក្តៅ​ជាដើម​។ វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​ស្រីៗ​យើង​ដែល​មិន​ទាន់​មាន​ផ្ទៃ​ពោះ​មាន​បរិមាណ​ឈាម​រត់​កាត់​អាកទែរ​ស្បូន​ចំនួន ១០០ មិល្លីលីត្រ តែ​នៅ​ខែ​ដំបូង​ៗ​នៃ​ការ​មាន​បេប៊ី​កើន​ដល់ ១២០ មិល្លីលីត្រ/​នាទី ហើយ​ក៏​បន្ត​កើន​ដល់ ៣៥០ មិល្លីលីត្រ/នាទី ពេល​ជិត​សម្រាល។ ពេល​ដែល​មាន​អារម្មណ៍​វិល​មុខ និង​ស្រាល​ខ្លួន សម្រាក​បន្តិច​ទៅ លែង​អី​ហើយ។ គួរបារម្ភអីខ្លះ? ស្រីៗ​ខ្លះ​ចាំ​ទាល់​តែ​ដល់​ខែ​ទី​ ៤ ​ទើប​ប្រាប់​គេ​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ហើយ​ពេលនេះ​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដូច​ជា​រលូត​កូន​ក៏​មាន​តិច​តួច​ដែរ។ ទោះ​ជា​បែប​នេះ​ក្តី ក៏​យើង​គួរ​សួរ​សំណួរ​ទៅ​ខ្លួន​ឯង​មួយ​ចំនួន ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​មាន​សុវត្ថិភាព​៖ តើ​យើង​ជួប​ការ​លំបាក​អ្វី​ខ្លាំង​ទេ?៖ បើ​ជួប ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឲ្យបាន​លឿន និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ។ យើង​អាច​ប្រាប់​អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​អំពី​រឿង​នេះ​ដើម្បី​ជួយ​សម្រួល​ការងារ​បាន​។ តើ​យើង​ចាញ់ឬ​អត់​?៖ បើ​មាន​ក្អួត ​ឬ​ចង្អោរ​ញឹក​ញាប់ យើង​គួរ​តែ​ប្រញាប់​ប្រាប់​ទៅ​មេ​នៅ​កន្លែង​ធ្វើ​ការ​ដើម្បី​បាន​ច្បាប់​អនុញ្ញាត​មុន នេះ​ចំពោះ​ករណី​ម៉ាក់ៗ​ជា​អ្នក​ធ្វើការ។ តើ​ការងារ​យើង​ប្រើកម្លាំង​ខ្លាំង ​និង​គ្រោះ​ថ្នាក់ទេ?៖ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង​ព្រម​ទាំង​បេប៊ី ​គួរ​តែ​សម្រាក​ឲ្យ​បាន​ច្រើន។ អ៊ីចឹង​យើង​អាច​ប្រាប់​មិត្ត​រួម​ការងារ​ថា […]


ត្រីមាសទី ១

សប្តាហ៍ទី ៨៖ គភ៌ចេញរូបរាងដូចមនុស្សហើយ

ការលូតលាស់គភ៌ពីមួយសប្តាហ៍​ទៅ​១សប្តាហ៍​បេប៊ី​ក្នុង​ពោះកាន់​តែ​ធំ​បន្តិច​ម្តង​ហើយ ម៉ាក់​ក៏​រំ​ភើប​ចង់​ឃើញ​មុន​អាអូន​ឆាប់ៗ​ដែរ។ សប្តាហ៍​ទី ៨ នេះ បេប៊ី​មាន​ប្រវែង ២,៧ សង់ទីម៉ែត្រ ហើយ​កំពុង​តែ​ធ្វើ​ចលនា​ និង​លូត​លាស់​ក្នុង​ពោះ​របស់​យើង។ ការ​លូតលាស់​ទាំង​នោះ​មាន​ដូច​ជា ​​ម្រាម​ដៃ​ម្រាម​ជើង​ដែល​ពី​មុន​ម្រាម​ទាំង​នោះ​ជាប់​គ្នា តែ​ពលនេះ​ចាប់​ផ្តើម​ញែក​ផ្សេងៗ​គ្នា​ហើយ។ អំប្រ៊ីយ៉ុង​ក៏​ចាប់​ផ្តើម​លេច​រូបរាង​ដូច​មនុស្ស​បន្តិច​ម្តងៗ បបូរ​មាត់​ខាងលើ ច្រមុះ និង​ត្របក​ភ្នែក​អាអូន​ក៏​លេច​រូប​រាង ឯ​ទឹក​ភ្លោះ​ក៏​កើន​ឡើង​ដល់​ទៅ ៣០ មិល្លីលីត្រ ក្នុង ១ ​សប្តាហ៍។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ដូច​ដែល​យើង​បាន​រៀប​រាប់​កាល​ពី​សប្តាហ៍​មុន​ថា ​សុដន់​របស់​ម៉ាក់​ចាប់​ផ្តើមឡើង ​ហើយ​អាច​នឹង​ឈឺ​តិច​ ឬ​ខ្លាំង អ៊ីចឹង​ការ​ពាក់​អាវ​ទ្រនាប់​ប្រាកដ​ជា​មិន​ស្រួល​ដូច​មុន​ទេ ដូច្នេះយើង​គួរ​តែ​ពាក់​អាវ​ទ្រនាប់​ណា​ដែល​មាន​ទំហំ​ធំជាង​មុន​ហើយ​អាច​ទ្រ​សុដន់​បាន​ល្អ​។ នេះ​ដោយ​សារ​អ័រម៉ូន​​កំពុង​រៀប​ចំ​ផលិត​ទឹក​ដោះ​សម្រាប់​អាអូន​នោះ​​ឯង តែ​កុំ​ធុញ​ទ្រាន់ ប៉ុន្មាន​សប្តាហ៍​ទៀត​នឹង​លែង​អី​ហើយ។ ​ពី​សប្តាហ៍​មុនៗ​ស្រីៗ​យើង​មិន​ទាន់​ហត់​ប៉ុន្មាន​ទេ តែ​ឈាន​ដល់​សប្តាហ៍​នេះ​យើង​ប្រាកដ​ជា​ឆាប់​អស់​កម្លាំង​ជាង​មុន​បន្តិច​។ អ័រម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​ឈ្មោះ​ថា Progesterone ធ្វើ​ឲ្យ​យើង​ងងុយ​គេង ហើយ​រាល់​ពេល​អស់​កម្លាំងយើង​គួរ​តែ​សម្រាក​ខ្លះ​ទៅ ព្រោះ​​ការ​គេង​មួយ​ស្របក់​អាច​ផ្តល់​ថាមពល​ដល់​រាង​កាយ​​បាន​ច្រើន។​ អ្វី​ខ្លះ​គួរ​បារម្ភ? អំឡុង​ពេល​នេះ ការ​ចាញ់​អាអូន​ប្រាកដ​ជា​ធ្វើ​ឲ្យ​ម៉ាក់​ហត់​នឿយ​មិន​ខាន តែ​ទោះ​យ៉ាង​ណា​ស្រីៗ​យើង​មិន​បាច់​ពិបាក​ចិត្ត​ពេក ត្រូវព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ខ្លះៗ​ខាង​ក្រោម​នេះ ដើម្ប​បន្ធូរ​អាការៈ​ហត់​នឿយ​ទាំង​ឡាយ។ -ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​៖ គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាបូអីដ្រាត (បាយ​សម្រូប គ្រាប់​ធញ្ញជាតិ ដំឡូងជ្វា) មាន​ជាតិ​ខ្លាញ់​តិច និង​ងាយ​រំលាយ។ អាហារ​សម្រន់​មួយ​ចំនួន​ក៏​ល្អ​ដែរ​ ដូច​ជា​ស្ករ​គ្រាប់​រសជាតិ​ខ្ញី​។ អ្វី​ដែល​គួរ​ជៀស​វាង ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​ហឹរ។ -ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​៖ ម៉ាក់ៗ​ប្រហែល​ជា​ពិបាក​ញ៉ាំ​អាហារ​ឲ្យ​បាន​ ៣​ ពេល​មែន​ទេ? អ៊ីចឹង​​គួរ​តែ​បែរ​មក​ញ៉ាំ​អាហារ​តិច​ជាង​មុន​តែ​ច្រើន​ដង​វិញ […]


ត្រីមាសទី ១

សប្តាហ៍ទី ៧៖ កូនចាប់ផ្តើមមានមុខ មាត់ ភ្នែក

ការលូតលាស់គភ៌ពេល​នេះ​បេប៊ី​ចាប់​ផ្តើម​ស៊ាំ​នឹង​ជីវិត​ក្នុង​ផ្ទៃ​ម៉ាក់​ហើយ គេមាន​ទំហំ​ប៉ុន​ផ្លែ​ប្លូប៊ឺរី ​ប្រវែង​ប្រហែល ១,២៧ សង់ទីម៉ែត្រ។ ​ទង​សុក​ចាប់​ផ្តើម​លូត​លាស់​ដែល​ជា​ផ្នែក​ភ្ជាប់​អាអូន​ទៅ​នឹង​ម៉ាក់ ដោយបញ្ជូន​អុកស៊ីសែន ​និង​សារជាតិ​ចិញ្ចឹម​ពី​ឈាម​យើង​ទៅ​ឲ្យបេប៊ី​ក្នុង​ផ្ទៃ។ មិន​តែ​ប៉ុណ្ណោះ​ សួត តម្រង​នោម និង​ក្រពះ​ពោះវៀន​ក៏​បាន​បង្កើត​ឡើង។ ជាពិសេស​មុខ​អាអូន​ចាប់​ផ្តើម​ចេញ​រូប​រាង​មក​ហើយ ភ្នែក មាត់ ច្រមុះ ទាយ​មើល៍​អាអូន​កាត់​ទៅ​រក​ម៉ាក់ ឬ​ក៏​ប៉ា? បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អ័រម៉ូន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ធ្វើ​ឲ្យ​សុដន់​ស្រីៗ​យើង​ឡើង​ហើម​ និង​ងាយ​ឈឺ​តិច​ៗ​។ ទាំង​នេះ​ដោយសារ​តែ​ការ​កើន​ឡើង​ចលនា​ឈាម​រត់​ទៅ​ក្នុង​បរិវេណ​សុដន់ ​ហើយ​ខ្លាញ់​ក៏​ចាប់​ផ្តើម​កើន​ដែរ។ ចុង​សុដន់​យើង​អាច​លៀន​ចេញ​មក​ក្រៅ​ជាង​មុន​ ឯ​ស្បែក​ជុំ​វិញ​ក្បាល​សុដន់​ក៏​ឡើង​ខ្មៅ​​។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ អាច​ឲ្យ​ស្រីៗ​យើង​ដឹង​ថា ​ត្រូវ​ត្រៀម​ខ្លួន​បំបៅ​ដោះ​អាអូន​ហើយ។ អ្វីខ្លះគួរបារម្ភ? ទើប​តែ​ត្រី​មាស​ទី​ ១​ មិន​ប្រាប់​​ថា​​មាន​ផ្ទៃ​ពោះ​ក៏​គេ​មិន​ដឹង​ដែរ ព្រោះ​ពោះយើង​មិន​ទាន់​ធំ​លយ​មក​ខាង​មុខ​ខ្លាំង​ទេ។ ប៉ុន្តែ​បើ​​ធ្លាប់​មាន​កូន​ពីមុន​មក​វា ​ពោះ​មើល​ទៅ​ធំ​ជាង​មុន​ នេះ​ដោយ​សារ​តែ​សាច់​ដុំ និង​សរសៃ​ពួរ​ត្រង់​ពោះ​ធ្លាប់​យឺត​ម្តង​រួច​មក​ហើយ​ អ៊ីចឹង​លើក​នេះ​វា​ងាយ​នឹង​រីក​ ហើយ​​ឈឺ​ខ្នង និង​ត្រគាក។ ពោះ​មិន​ទាន់​ធំ ហើយ​​មិន​ទាន់​ត្រៀម​ខ្លួន​ប្រាប់​អ្នក​ដទៃ​ថា​កំពុង​មានអាអូនទេ យើង​អាច​ជ្រើស​រើស​​ខោអាវ​រលុង​ៗ​មក​ស្លៀក​ពាក់​បិទ​បាំង​បាន។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ស្រីៗ​យើង​មាន​សញ្ញា​ណា​មួយ​រំខាន​ពេល​កំពុង​មាន​បេប៊ី សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​ប្រញាប់។ ពេលពពោះដំបូងៗអ៊ីចឹង យើង​អាច​ចាញ់​ក្លិន ឬ​នំចំណី​មួយចំនួន ធ្វើ​ឲ្យ​ក្អួត​ឬ​ចង្អោរ​ជាដើម តែ​កុំ​ភ័យ​គ្រូ​ពេទ្យ​អាច​ប្រាប់​​វិធី​សម្រាល​ការ​រំខាន​ទាំង​នោះ​បាន។ តើត្រូវធ្វើតេស្តអីខ្លះ? នៅ​សប្តាហ៍​នេះ បើ​ស្រីៗ​យើង​បាន​​ទៅ​ពិនិត្យ​ផ្ទៃពោះ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ជា​ធម្មតា​ថា ដូច​ជា​ថ្លឹងទម្ងន់ វាស់សម្ពាធ​ឈាម តេស្ត​ទឹក​នោម មើល​កម្រិត​ជាតិ​ស្ករ​ជា​ដើម។     ​ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? ស្រីៗ​យើង​ដូច​តែ​គ្នា​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ