មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ២

សប្តាហ៍ទី ២៣៖ ស្រួលមិនស្រួល អាអូនអាចកើតមុនខែក៏មានដែរ

ការលូតលាស់គភ៌នៅ​ក្នុង​សប្តាហ៍ទី ២២នេះ អាអូន​មាន​ទំហំ​ប៉ុន​ផ្លែស្វាយ​ធំមួយ​ ដែល​មាន​ទម្ងន់​ប្រហែល ៤៥៣ក្រាម និង មាន​ប្រវែង​ប្រមាណ​ជា ២៧,៩ សង់ទីម៉ែត្រ។ ពីពេល​នេះ​ទៅ​អាអូន​មាន​ទម្ងន់​លើស​ពី ៤៥៤ ក្រាម ដូច្នេះហើយ​បើ​សិន​ជា​មាន​កា​សម្រាល​នៅ​ក្នុងសប្តាហ៍​នេះ បេប៊ី​ពិត​ជា​អាច​រស់​បាន​ដោយ​មាន​ការ​ថែទាំ​វេជ្ជសាស្រ្ត ប៉ុន្តែក៏​អាច​មាន​គ្រោះថ្នាក់​ផង​ដែរ។ ទោះ​បី​ជា​ខ្លាញ់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​ក្នុង​ខ្លួន​អាអូន​ក្តី ក៏​ស្បែក​បេប៊ី​នៅ​តែ​យារ និង​ជ្រួញ​ដដែល។ កា​ធ្វើ​ចលនា​សាច់ដុំ​ម្រាមដៃ ម្រាម​ជើង ដៃ និង​ជើង វាជា​កា​រកម្រើ​ប្រចាំ​ថ្ងៃ​របស់​អាអូន ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​បេប៊ី​មាន​កម្លាំង​ជាង​មុន។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ពរពោះ​មិន​មែន​ស្រួល​ទេ កាន់​តែ​ជិត​ដល់​ថ្ងៃ​សម្រាល កាន់​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ណា​ព្រួយ​បារម្ភ ណា​នោម​ញឹក​ញាប់ ឈឺ​ក្រពះ ឈឺ​ជើង ធ្វើឲ្យ​អារម្មណ៍​មិន​ល្អ។ ប៉ុន្តែ​សុខភាព​អាអូន​អាស្រ័យ​ទៅ​លើ​ការ​សម្រាក​បាន​គ្រប់​គ្រាន់  អ៊ីចឹង​​យើង​គួរ​តែ​​ថែទាំ​សុខភាព ដោយ​ការ​ត្រាំ​ទឹក​ក្តៅ ស្តាប់​ភ្លេង អាន​សៀវភៅ ឬ​ញ៉ាំ​តែ​មួយ​ពែង​ដើម្បីឲ្យ​គេង​លក់​ស្រួល។ គ្រូពេទ្យ​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ចំហៀង​ជា​ជាង​ការ​គេង​ផ្ងារ ឬ​ផ្កាប់​មុខ ការ​ធ្វើ​ដូចនេះ​​អាច​ធ្វើ​ឲ្យ​ឈាមហូរ​ទៅ​សុក​មិន​ស្ទះ។ មាន​វិធី​មួយ​ទៀត គ្នា​យើង​កុំភ្លេច​សាក​ល្បង​ធ្វើ​ណា ពេល​អារម្មណ៍​មិន​ស្រួល អាច​សាក​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់​ដើម្បី​បន្ថយ​សម្ពាធ​ទម្ងន់​ខ្លួន​នៅ​ពេល​គេង​ផ្អៀង​មួយចំហៀង។ ចំណុចអីខ្លះគួរបារម្ភ? យើង​អាច​នឹង​ភ្ញាក់​នៅ​ពេល​យប់​ដោយសារ​តែ​រមួល​ក្រពើ។ ជា​ទូទៅ​រមួល​ក្រពើ​កើត​ឡើង​នៅ​ពេល​យប់ ហើយ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ខែ​ទី ៦ នៃ​ការ​ពពោះ ហើយ​គ្មាន​នរណាដឹង​មូលហេតុ​ពិត​ប្រាកដ​របស់​វា​ឡើយ។ មិន​បាច់​គិត​ច្រើន​ទេ ទោះ​មូល​ហេតុអ្វី​ក៏​ដោយ យើង​អាច​សាកតិចនិក​ទាំង​នេះ​ដើម្បី​ការពារ និង​កាត់​បន្ថយ​វា៖ – ដាក់​ជើង​ឲ្យ​ត្រង់ បត់​ក​ជើង និង​ម្រាម​យឺតៗ – […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៧៖ ចង់ដឹងអត់ អាយុគភ៌ប៉ុន្មាន វះកាត់ល្អ?

ការលូតលាស់គភ៌ពេល​ដែល​ម៉ាក់ប៉ា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ជិត​មក​ដល់​ហើយ បេប៊ី​ត្រូវ​ការ​ប្រហែល ២-៣ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​លូតលាស់​ពេញ​លេញ។ បើ​យើង​មាន​គម្រោង​សម្រាល​ដោយ​វះកាត់​អាយុ​អាអូន​ដែលល្អ​សម្រាប់​វះកាត់​គឺ ៣៩ សប្តាហ៍។ អាអូន​ពេល​នេះ​លូតលាស់​លឿន​ណាស់ ​បើគិត​ពីប្រវែងវិញ​ប្រហែល ៤៨ សង់ទីម៉ែត្រ រីឯ​ទម្ងន់​វិញប្រមាណ ២,៨៥ គីឡូក្រាម។ ដឹង​តាំង​ពី​នៅ​ក្នុង​ពោះ បេប៊ី​អាច​ក្តោប​ដៃ​បាន បើពោះ​យើង​ងាក​ទៅ​ខាង​មាន​ពន្លឺថ្ងៃ​នោះ​អាអូន​នឹង​ងាក​ចេញ។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ​ជិត​ដល់​ថ្ងៃ​សម្រាល ការ​កន្រ្តាក់​បែប Braxton Hicks ឬ​ការ​កន្រ្តាក់​ក្លែង​ក្លាយ​នឹងចាប់​ផ្តើម។ យើង​មិន​បាច់​បារម្ភ​នោះ​ទេ គ្រាន់​តែ​តាមដាន​​ពីការ​ន្រា្តក់​ទៀង​ទាត់​ទៅ​បាន​ហើយ។ ម៉ាក់ៗកាន់តែពិបាកគេង បើ​អាច​គួរ​តែឆ្លៀត​គេង​មួយ​ភ្លែត​ពេលថ្ងៃ​ដើម្បី​យក​កម្លាំង​ខ្លះៗ។ មិន​ត្រឹម​តែពិ​បាក​គេង​នោះ​ទេ តែ​ប្រហែល​ជាសុបិន​អាក្រក់​ទៀត នេះជារឿង​ធម្មតា ព្រោះ​ទាំង​យើង​ទាំង​គេ​ព្រួយ​រឿង​ដែល​នឹងកើតឡើង​ពេល​សម្រាល។ ទោះយ៉ាងណា​យើង​មិន​ត្រូវ​ភ្លេច​តាម​ដាន​ចលនា​កូននោះទេ បើ​ចលនា​កូន​បាន​ធ្លាក់​ចុះប្រញាប់​ទៅ​ជួបពេទ្យ​។ កូន​ធំ​ណែន​ពេញ​ក្នុង​ស្បូន ពិបាក​រើ តែ​យើង​មា​នអារម្មណ៏ថា​កូន​កំពុង​តែ​បត់ចុះ​បត់​ឡើង និងរមៀល។ ​ ចំណុចអីខ្លះគួរបារម្ភ? អំឡុង​ខែ​ចុងក្រោយ​នេះ យើងត្រូវយកចិត្តទុកដាក់ចំពោះ​អាការៈ​មិន​ប្រក្រតី​ផ្សេងៗ ពិសេស​ប្រយ័ត្ននឹង​រោគ​សញ្ញា​កូន​កើត​មិន​គ្រប់ខែ។ ប្រញាប់​ទាក់​ទង​គ្រូពេទ្យ​ក្នុង​ករណី​មាន​សញ្ញា​ដូច​ខាងក្រោម៖ ធ្លាក់ឈាម៖ ប្រហែល​មក​ពី​ការ​បញ្ចេញ​ទឹករម្អិល​ខាប់ៗ ដែល​បិទ​ក​ស្បូន។ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឈឺពោះ​សម្រាល​អាអូន​នៅ​ក្នុង​រយៈពេល ២-៣ ថ្ងៃ ឬមួយ​សប្ដាហ៏​ទៀត។ ឈឺ​ចាប់​ខ្លាំង និង​ញឹក​ទៅៗ៖ នេះ​ជា​សញ្ញា​នៃ​ការ​របើក​សុក។ សញ្ញា​រួម​ផ្សំផ្សេងទៀត​​មាន​ ក្តៅខ្លួន ធ្លាក់ស និង​ឆ្លង​រោគ។ កន្រ្តាក់​​ស្បូនទៀងទាត់ និង​ខ្លាំងទៅៗ៖ ចន្លោះ​នៃ​ការ​កន្រ្តាក់​ពី១ ទៅ១ទៀត​មាន​រយៈពេល​ខ្លី។ បើការ​កន្រ្តាក់​នៅ​តែ​មានពេល​យើង​ឈប់ ចាប់ផ្តើម​សកម្មភាព […]


ត្រីមាសទី ១

សប្តាហ៍ទី ១១៖ លែងជាអំប្រ៊ីយ៉ុងទៀតហើយ អាអូនចេញរូបរាង

ការលូតលាស់គភ៌គភ៌​ពេល​នេះលែង​ស្ថិត​នៅ​ជា​អំប្រ៊ីយ៉ុង​ទៀត​ហើយ​! ចាប់​ផ្តើម​​​ចេញ​ជា​ទម្រង់​ទារក​បន្តិច​ម្តង​ៗ​។ ជាទូទៅ​អំឡុង​ពេល​នេះ​ក្បាល​បេប៊ីនឹង​មាន​ទំហំ​ធំ​ជាង​ដង​ខ្លួន ក៏​ប៉ុន្តែ​នៅ​សប្តាហ៍​បន្ទាប់​ៗ ខ្លួននឹង​លូត​លាស់​កាន់​តែ​លឿន ធំ​ជាង​ក្បាល​វិញ​។ សប្តាហ៍​​​ទី​​​ ១១ នេះ គភ៌​​​​​​​​​មាន​​​ទំហំ​​​ប្រហែល​​​ទៅ​​​នឹង​​​ផ្លែ​​​ល្វា កម្ពស់ប្រមាណ​​​ជា​​​ ៣ សង់ទីម៉ែត្រ។ សរសៃ​ឈាម​នៅ​ជុំវិញ​គភ៌​ចាប់​ផ្តើម​រីក​ទាំង​ទំហំ និង​បរិមាណ​ដើម្បី​​​ងាយ​ស្រួលនាំ​សារធាតុ​ចិញ្ចឹម​តាម​ឈាម​ទៅ​ឲ្យគភ៌ក្នុង​ផ្ទៃ។ សរីរាង្គ​បន្ត​ពូជ​នឹង​ចាប់​ផ្តើម​លូត​លាស់​នៅ​ចុង​សប្តាហ៍​នេះ​ដែរ ហើយ​ក្នុង​ពេល​ឆាប់​ៗ យើង​អាច​ដឹង​ពី​ភេទ​របស់​អាអូន​តាម​រយៈ​ការ​ឆ្លុះ​អេកូ​នៅ អាទិត្យ​ទី ១៨-២០។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អាការៈ​ចាញ់​កូន​ចាប់​ផ្តើម​ថយ​ក្នុង​សប្តាហ៍​នេះ ខ្លួនយើងហាក់​ធូរ​ស្បើយ និង​មាន​​កម្លាំងហែង​ជាង​មុន​បន្តិច​។ យ៉ាងណាមិញ កុំ​ទាន់​គិត​ថា​រួច​ខ្លួន​អី អាការៈ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជាការ​ទល់​លាមក​អាច​កើត​ឡើង​ក្នុង​សប្តាហ៍​នេះ​។ បម្រែ​បម្រួល​អ័រម៉ូន​​ពេល​មាន​ផ្ទៃ​ពោះ អាច​ឲ្យសាច់​ដុំ​សរីរាង្គ​រំលាយ​អាហារ​មួយ​ចំនួន​ធ្វើ​ការ​យឺត​ជាង​មុន  ដូច្នេះ​យើង​ពិបាក​បន្ទោរ​បង់​លាមក ឬ​ក៏​អាច​បន្ទោរ​បង់​រាល់ ៣ ថ្ងៃ​/ម្តង​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ទល់​លាមក​នេះ ​គួរ​ព្យាយាម​ញ៉ាំ​ទឹក អាហារ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដូច​ជា ផ្លែ​ឈើ​ស្រស់​ៗ (​ល្ហុង ឪឡឹក និង ចេក​ទុំ​) បន្លែ​ឆៅ ​(​គប្បី​លាង​សម្អាត​ឲ្យ​ស្អាត​ជាមុន​សិន​) និង នំបុ័ង​ដែល​មាន​គ្រាប់​ធញ្ញជាតិ​ច្រើន ជៀស​វាង​ការ​អង្គុយ​មួយ​កន្លែង​យូរ​ពេក។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​លឿន​ជាង​មុន ​កាត់​បន្ថយ​អាការៈមិន​រំលាយអាហារ និង​ហើម​ពោះ។ ចំណុចអីខ្លះគួរដឹង? ​បើ​អាការៈ​ទល់​លាមកកាន់​តែ​យ៉ាប់​ខ្លាំង យើង​អាច​សាក​ល្បង​ប្រើ​ផលិត​ផល ឬ​ក៏​ថ្នាំ​បន្ទន់​លាមក​មួយ​ចំនួន ដូច​ជា ថ្នាំ Docusate ។ ប្រើ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​យើងរាក​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ​។ ដើម្បី​សុវត្ថិភាពខ្លួនយើង […]


ត្រីមាសទី ២

សប្តាហ៍ទី ២០៖ បេប៊ីត្រូវការកន្លែងកាន់តែធំ ម៉ាក់អាច​ពិបាកជាងមុនបន្តិច

ការលូតលាស់គភ៌ធ្មេច​បើកៗ ១ សប្តាហ៍​ទៀត​បាត់ ពេល​នេះ​កូន​យើង​មាន​ទំហំប្រហែលប៉ុន​ផ្លែចេក ទម្ងន់​ប្រមាណ ៣១៥ ក្រាម ប្រវែង ​​២៥​ សង់​ទីម៉ែត្រ។ បេប៊ី​ត្រូវ​ការ​កន្លែង​កាន់​ធំ​ បាន​ន័យ​ថាអាអូន​នឹង​សង្កត់​លើ​សួត​ ក្រពះ ប្លោក​នោម និង​តម្រង​នោម​យើង ធ្វើ​ឲ្យ​ម៉ាក់ៗ​ពិបាក​ក្នុង​ខ្លួន​ជាង​មុន​បន្តិច។ អា​អូន​មាន​ស្រទាប់​ក្រមួន​ការពារ ស្បែក​​នឹង​ក្រាស់​ជាង​មុ​ន ហើយ​សក់ និង​ក្រចក​ក៏​ចាប់​ផ្តើម​ដុះ​ដែរ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? មាឌ​យើង​កាន់​តែ​ម៉ាប់ៗ​ហើយ ព្រោះទម្ងន់​ឡើងជាង ៤​ គីឡូក្រាមឯណោះ។ យើង​អាច​ឡើង​ទម្ងន់​ប្រមាណ​ជា​កន្លះ​គីឡូ​ជា​រៀង​រាល់​សប្តាហ៍​ចាប់​ពី​ពេល​នេះ​ទៅ។ ខ្លួន​យើង​​ត្រូវ​ទទួល​សារជាតិ​ឲ្យ​បានគ្រប់គ្រាន់ ពិសេស​ជាតិរ៉ែ​ដើម្បី​បង្កើត​ជា​គ្រាប់​ឈាម​ក្រហម ​បង្កើន​ចំណុះ​ឈាម​ឲ្យ​ទៅ​ចិញ្ចឹម​កូន និង​សុក។   ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ការ​ពិនិត្យ​អេកូក្នុង​ត្រី​មាសទី ២ នេះល្អ​បំផុត​​ យើងនឹង​បាន​ដឹង​កាន់​តែច្បាស់​ពី​ការ​លូត​លាស់​របស់​អាអូន តើមាន​សុខ​ភាព​ល្អ​ឬ​យ៉ាង​ណា។ បើ​យើងមាន​ចម្ងល់​ផ្សេងៗ​ពី​ការ​ថត ឬពិនិត្យ​នេះ​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ យើងគួរដឹងពីតេស្តអីខ្លះ? គ្រូពេទ្យ​នឹង​ពិនិត្យ​អេកូ​ដើម្បី​បង្កើត​ជា​រូបភាព​ឲ្យ​ឃើញ​ពី​ទំហំ ​ទីតាំង​របស់កូន និង​រូប​រាង​ដែល​មិន​ប្រក្រតី​ណាមួយ ដូច​ជា​ឆ្អឹង ឬ​សរីរាង្គ​ផ្សេងទៀត​ក៏​អាច​មើល​ឃើញ​នៅ​ពេល​នេះ​។ ចំពោះ​ម៉ាក់​ប៉ា​ដែល​ចង់​ដឹង​ពី​ភេទ​អាអូន​នោះ ​អាច​មើល​ឃើញ​នៅ​ពេល​នេះ​ដែរ តែ​អាស្រ័យ​នឹង​ទី​តាំង ឬ​ការ​បត់​ខ្លួន​របស់បេប៊ី។ ទង​សុក សុក និង​ទឹក​ភ្លោះ​ក៏​ត្រូវ​ឆែក​នៅ​ពេល​នេះ​ដែរ។   សុខភាព និងសុវត្ថិភាព៣- #ត្រូវដឹងពីអីខ្លះ? ការជ្រើសរើសអាហារ៖ ជា​ការ​ពិត អាហារ​​ធម្មជាតិមិន​មាន​ជាតិ​គីមី ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ក្នុង​រយៈ​ពេល​យូរ។​ សារធាតុ​សម្លាប់​សត្វល្អិត​តែង​តែ​មាន​តិច​តួច​ក្នុង​អាហារ​​ធម្មជាតិ​ដែរ​ ប៉ុន្តែយើង​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​លាង​សម្អាត​ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៩៖ ទងសុករុំកបេប៊ី ធ្វើម៉េចទៅ?

ការលូតលាស់ទារកសប្តាហ៍​នេះអាអូន​មាន​ទំហំ​ប្រហែលផ្លែ​ឪឡឹក ​ទម្ងន់​ប្រមាណ​ជា ៣,៥ គីឡូក្រាម និងប្រវែង ​៥០ សង់ទីម៉ែត្រ។ ទងសុកអាចរុំកអាអូន ជា​ធម្មតា​មិន​បង្ក​ជា​បញ្ហា​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ​ ដោយសារ​តែ​ទង​សុក​រុំកបេប៊ី​ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ការ​សម្រាល​ដោយវះកាត់​ទង​សុករុំក (​ករណី​កម្រ​) ហើយ​វា​អាច​មាន ១% ប៉ុណ្ណោះ។ ទឹករម្អិល​ដែល​គ្រប​ពាសពេញ​ស្បែកអាអូន និង​រោម​ឆ្មារ​ទន់​ៗចាប់ផ្តើម​បាត់​អស់​នៅ​ស​ប្តា​ហ៍​ទី ៣៩ នេះ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ការ​កន្ត្រាក់ Braxton Hicks ឬ​​ការ​ឈឺពោះ​ក្លែងក្លាយ​អាច​នឹង​លេច​ចេញ​កាន់​តែ​ច្បាស់។ ការ​កន្ត្រាក់​នេះ​អាច​ឈឺ និង​កាន់​តែខ្លាំង​ដូច​​ការ​កន្រ្តាក់​ឈឺពោះ​កើត​កូន​ពិត​ប្រាកដ​ គ្រាន់​តែ​ខុស​ត្រង់​ថា មិន​ទៀង​ទាត់ ឬ​បង្កើន​ការ​កន្រ្តាក់​ញឹក​ញាប់​ជាង​មុន។ សញ្ញា​ផ្សេង​ទៀត​នៃ​ការ​ឈឺ​ពោះ​កើត​កូន​នោះ គឺ​ការ​បែក​ស្រោម​ទឹក​ភ្លោះ ដែលអាច​កើត​ឡើង​​គ្រប់​ពេល​នាសប្តាហ៍នេះ។ យើង​ប្រហែល​ប្រទះ​ឃើញ​មាន​ធ្លាក់​ទឹក​​ច្រើន ទោះ​ជា​យ៉ាង​នេះ​ក្តី​គ្នាយើង​មិន​បាន​ចាប់អារម្មណ៍​ថា ស្រោម​ទឹក​ភ្លោះ​បាន​បែក​នោះទេ រហូត​ដល់យើង​ឈឺពោះ​កើត​អាអូន។ បើយើង​​បែក​ទឹក​ភ្លោះ ឬមាន​កន្រ្តាក់​​ទៀង​ទាត់​ប្រញាប់​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់។ ចំណុចអីខ្លះគួរបារម្ភ? ទោះ​បីជា​ការ​កើត​កូន​មិន​គ្រប់​ខែ ឬ​កូន​លើស​ ២ អាទិត្យ​ ក៏ដោយ ​វា​អាច​ជារឿង​ល្អ​មួយ បើសិន​ជា​គ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះសុខភាព​យើង។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅគ្រូពេទ្យ? ការថែទាំ​មុន​ពេល​សម្រាល​នៅ​តែ​ធ្វើបន្ត​រហូត​សម្រាល​អាអូន​រួច​។ ចូល​ដល់​សប្តាហ៍​នេះ​ពេទ្យ​នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដើម្បី​ត្រៀមស្រមាល។ បើ​មាត់ស្បូន​ចាប់ផ្តើម​ស្តើង និង​បើក ពេទ្យ​នឹង​វាស់​ចង្វាក់​បេះដូង​អាអូន វាស់​បរិមាណទឹកភ្លោះ។ តេស្តអីខ្លះចាំបាច់? នៅពេល​ជិត​គ្រប់ខែ​គ្រូពេទ្យ​ស្ទាបពោះ​ទៀងទាត់​ដើម្បី​កំណត់ទីតាំង​របស់បេប៊ី​នៅក្នុង​ស្បូន​យើង។ ការធ្វើ​តេស្ត​ទាំងនោះ​អាចជួយឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទីតាំង​បេប៊ី ដូចជា ទម្រង់​ក្បាល​ចុះ​ក្រោម ជើងចុះក្រោម ឬ​ក៏អាអូន​ហុច​គូថ​ចុះក្រោម ដែលយើង​តែង​ហៅ​ថា​កូន​បង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? គេងមិនគ្រប់គ្រាន់៖ អ្នកម្តាយប្រាកដជាមានការព្រួយបារម្ភក្នុងការគេងមិនគ្រាប់គ្រាន់អាចគំរាមគំហែងទៅលើទារក។ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៩៖ ម៉ាក់ប៉ាទាយមើល៍ អាអូនមានទំហំប៉ុនណាហើយ?

ការលូតលាស់ទារកបេប៊ីកើនអាយុ ១សប្តាហ៍ ទៀតហើយ ដល់ពេលអាអូនមាន​ស្រទាប់​ក្រមួន​សៗ​ការ​ពារ​ស្បែក។ វា​នឹង​បាត់​ទៅ​វិញ​ពេល​ជិត​កើត ដូច​នេះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែនឹង​មាន​ស្រទាប់​ក្រមួន​ការ​ពារ​ស្បែក​​ពេល​កើត​មក។ ក្នុង​សប្តាហ៍​នេះ​ ស្រទាប់​ខ្លាញ់​ពណ៌ត្នោត​នឹង​មាន​ វារក្សា​កម្តៅ​ឲ្យបេប៊ីនៅ​ពេល​កើត។ អាអូនលូត​លាស់​លឿន​ណាស់ គេ​មាន​ទំហំ​ប្រហែល​ផ្លែ​ប៉េង​ប៉ោះ​ ទម្ងន់​​ប្រហែល ២៤០​ក្រាម និង​មាន​ប្រ​វែង​ប្រមាណ ​១៥ សង់​ទី​ម៉ែត្រ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? អំឡុង​ពេល​នេះ​យើង​អាចមាន​អារម្មណ៍​ថា​កូន​រើ​ហើយ។ ដំ​បូង​ជា​ការ​ធាក់​តិចៗ​ ដែល​អាច​​ឲ្យច្រឡំ​ថា​ជាការ​កូរ​ពោះ ឬដើរ​ខ្យល់​។ តែក្រោយមក​​យើង​នឹងដឹងថា អាអូនធាក់​ម្តង​ហើយ​ម្តង​ទៀត។ បើ​សិន​ជា​ការ​រើ​របស់​អាអូនថយ​ចុះយើង​គួរ​តែ​ប្រញាប់ទៅ​ជួបពេទ្យភ្លាម។ យើងគួរបារម្ភពីអី? ​គ្មាន​ភស្តុ​តាង​វិទ្យាសាស្រ្ត​ណា​ថា​ការ​មាន​ផ្ទៃ​ពោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ម្តាយទេ។ ស្រីៗ​យើង​ខ្លះ​បារម្ភ​ពី​ការ​ប្រែ​ប្រួល​ពេល​មាន​ផ្ទៃ​​ពោះ​ពេក​ហើយនិយាយថាការ​ពពោះធ្វើ​​ឲ្យប៉ះ​ពាល់​ដល់​ការ​ចង​ចាំ​របស់​ខ្លួន។ វា​កម្រ​មាន​ណាស់ តែ​វា​អាច​ជា​រឿង​ធម្មតាដែល​មាន​ការ​ប្រែ​ប្រួល​ផ្លូវ​កាយ និង​ចិត្ត។ យើង​គួរ​សម្រប​ខ្លួន​នឹង​ការ​ប្រែ​ប្រួល​នេះហើយ​គិត​​អ្វី​ដែល​ល្អៗ ​ដូច​ជា​ពេល​ដ៏​រីករាយ​ដែល​កូន​កើត​មក​ ទើបធ្វើឲ្យផ្លូវ​ចិត្តយើង​ធូរ​ស្រាល។ ការជួបជាមួយគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ?  យើង​អាច​នឹ​ងជួបបញ្ហាខ្លះៗដូចជា អាអូន​រើខ្លាំង​ហើយ​ញឹកញាប់​ ឯ​ស្អែក​ឡើង​បែរ​ជា​ស្ងាត់​ឈឹង។ វាជា​រឿង​ធម្មតា​ទេ ព្រោះ​ក្នុង​ដំណាក់​កាល​នេះ​ការ​បំរះ​របស់​បេប៊ី​​មិនទៀង​ទាត់​ឡើយ។ តែចាប់​ពី​​សប្តាហ៍ទី ២៨​ទៅ កូន​យើងនឹង​មាន​ចលនា​ទៀងទាត់ ហើយ​ក៏​ជា​ពេល​ដែល​យើង​គួរ​តាម​ដាន​ចលនា​កូន​ឲ្យ​បានជាប់​ដែរ។ បើ​សិនជា​យើង​​មានអារម្មណ៍​ថា​កូនមិន​រើ​ច្រើន​ថ្ងៃ​ ​អាច​សាក​រំញោច​​ដោយ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ទឹក​ក្រូច​ ហើយ​គេង​ប្រហែល ២ ម៉ោង​ នោះ​អាអូន​អាច​នឹង​រើ​រដូចដើម​វិញ។ តែបើ​មិន​បាន​ផល​ទេ​យើងអាច​សាក​ម្តង​ទៀត។ បេប៊ីខ្លះ​អត់​ធ្វើ​ចលនា​រហូត​ ៣ទៅ ៤ថ្ងៃ​ឯណោះក៏​មាន​ដែរ។ បើយើងនៅ​តែ​ព្រួយ​​ពី​បញ្ហា​នេះ​ទៀត សូម​ទៅ​ជួប​គ្រូពេទ្យ។ យើងគួរដឹងពីតេស្តអ្វីខ្លះ? គ្រូ​ពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យយើង​ពិនិត្យ​ដោយ​ចោះបូម​ទឹក​ភ្លោះ។ វា​ជា​ការធ្វើតេស្ត​ក្នុង​ករណី​ពិសេស មិន​មែន​សម្រាប់​គ្រប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទេ។ តេស្ត​នេះ​អាច​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សេនេទិច​របស់​ក្មេង​ ដូច​ជា​ជំងឺ​ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៨៖ អាអូនរើផង ធាក់ផង សំខាន់ស្តាប់ឮ​យើង​និយាយ​ទៀត

ការលូតលាស់គភ៌ពពោះ ​១៨​ សប្តាហ៍​ហើយ! កូន​យើង​មាន​ទំហំ​ប៉ុន​ផ្លែម្ទេស​ប្លោក ទម្ងន់​ប្រមាណ ២០០ ក្រាម ប្រវែង​ប្រហែល​ ១៤ សង់​ទីម៉ែត្រ។ អាអូន​ផ្ដើម​ចេះ​រើ​ គេ​អាច​ប្រែ​ខ្លួន រមួល​ខ្លួន និង​ធាក់​បាន។ ម៉ាក់អាច​ដឹង​ថា​កូន​ស្ងាប និង​​ត្អើក។ ត្រចៀក​អាអូន​​កំពុង​លូតលាស់ អាច​ស្ដាប់​ឮ​យើង​និយាយ​ទៀត។ វា​ជា​ពេល​ល្អ​ដែល​យើង​គួរ​និយាយ​ទៅ​​កូន​ដែល​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ។ ភ្នែក​អា​អូន​ក៏​វិវត្ត​ដែរ​ ភ្នែក​ទាំង​ពីរ​រត់​មក​មុខ​ ​លែង​នៅ​ខាងៗ​ដូច​មុន​ហើយ ឯ​ស្រទាប់​រ៉េទីន​ក៏​អាច​ទទួល​ពន្លឺ​បាន​ ​បើ​សិន​ជា​យើងបញ្ចាំង​ភ្លើង​ទៅ​ក្នុង​ពោះ​។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ការឈឺ​ចង្កេះអាច​នឹង​ធ្ងន់​ធ្ងរ​ជាង​មុន តែ​មិន​អី​ទេព្រោះ​វា​ជា​រឿង​ធម្មតា​នៅ​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ពោះកាន់​តែ​ធំ​ ចង្កេះកាន់​តែ​ឈឺ ដោយ​សារ​ចំណុច​​កណ្តាល​នៃ​ទម្ងន់​ខ្លួន​យើង​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ចង្កេះ​ទ្រ​ទម្ងន់​កាន់​តែ​ខ្លាំង។ មូល​ហេតុ​មួយ​ទៀត​នោះ​គឺ​អ័រម៉ូន​ទៅ​ធ្វើ​ឲ្យ​ឆ្អឹង​អាង​ត្រគាក​រីក​ធំ ​សរសៃ​ពួរ​ធូរ​ជាង​មុន។ ទាំង​នេះជាជំនួយខ្លះ កុំឲ្យឈឺចង្កេះខ្លាំង៖ -មិនគួរ​អង្គុយ​យូរ​ជាង​ ១​ម៉ោង៖ យើងគួរ​ងើប​ដើរ​ចុះ​ឡើង​ឲ្យ​សាច់​ដុំ​ និងសន្លាក់​បាន​ធ្វើ​ការ ដើម្បី​ឲ្យ​​ឈាម​រត់​បានល្អ។ ​បើ​ការងារ​យើង​តម្រូវឲ្យ​អង្គុយ ត្រូវ​អង្គុយ​ងើបៗ ដោយ​តោង​កៅអី​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ចង្កេះ។ -មិនគួរ​ឈរ​យូរ​ពេក៖ តែ​បើ​យើង​ត្រូវ​ឈរ​ចម្អិន ឬអ្វីផ្សេង​នោះ គួរ​ឈរ​លើ​កម្រាល​ដែល​ក្រាស់​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ខ្លួន​ និង​ចង្កេះ។ -មិនគួរ​លើក​របស់​ធ្ងន់៖ តែបើចាំបាច់ ត្រូ​វ​លើកយឺត​ដោយ​ប្រើ​កម្លាំង​ជើង​​។ បើ​ថង់​អីវ៉ាន់​យើងធ្ងន់​ គួរ​រំលែក​ជា២ស្មើគ្នា​ យួរដោយ​ដៃ​សង​ខាង។ យើងគួរបារម្ភពីអីខ្លះ? ពេល​ខ្លះ​ការ​ឃ្លាន​ពេល​មាន​ផ្ទៃ​ពោះ ធ្វើឲ្យ​យើង​ចង់​ញ៉ាំ​របស់​ហឹរ និង​ក្តៅ​ដែល​អាច​ឲ្យ​ប្រឈម​នឹង​ការ​ក្រហាយ​ទ្រូង​កាន់​តែ​ខ្ពស់។ ដូច្នេះប្រសិនបើ​ក្រពះ​មិនសូវល្អ គួរគិតឡើងវិញ កុំចេះ​តែ​ញ៉ាំ​តាម​ចិត្ត​ចង់។​ ពេល​ពពោះ​អ័រ​ម៉ូន​​ប្រែ​ប្រួល​ ការ​កន្រា្តក់​សាច់​ដុំ​នៅ​ក្រពះ […]


ត្រីមាសទី ២

សប្តាហ៍ទី ១៧៖ ចង្វាក់បេះដូងបេប៊ីលោតញាប់​ជាង​យើង ២ដង ​តែ​មិន​បាច់​ព្រួយទេ

ការលូតលាស់គភ៌បេប៊ីលូត​លាស់​លឿនណាស់ ហើយ​ដល់​ពេល​នេះគេ​មាន​ទំហំ​​ប៉ុន​ផ្លែ​ប៉ិកួរៈ ទម្ងន់​ប្រមាណ ​១៥០​ក្រាម និង​មាន​ប្រ​វែង ​​១២ ​សង់​ទី​ម៉ែត្រ​។ ខ្លាញ់​ចាប់​ផ្តើម​មាន​ ហើយវា​នឹង​បន្ត​រហូត​ដល់​ប្រមាណ ២​/៣ នៃ​ទម្ងន់ខ្លួនអាអូនពេល​កើត។ វា​មាន​សារសំខាន់​ក្នុង​ការ​រក្សា​កម្តៅ​ខ្លួន​កូន។ ចំណែក​បេះដូង​បេប៊ី​លោត​ក្នុង​ល្បឿន​ពី ១៤០ ទៅ ១៥០ ដង​/១​នាទី ដោយ​ទៀង​ទាត់ លឿន​ជាង​បេះ​ដូង​យើង​ប្រ​ហែល ​២ ដង។ នេះ​មាន​ន័យ​ថាកូន​យើងខ្លាំង​ក្លាហើយ​ត្រូវការ​ថាម​ពល និង​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​មុន។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ដើម​ទ្រូង​នឹង​ធំ​ជាង​មុន​ ​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួលនោះទេ ព្រោះ​អ័រ​ម៉ូន​យើងនឹង​ធ្វើ​ឲ្យ​ឈាម​រត់ទៅ​​ទ្រូង​កាន់តែច្រើន ​ដើម្បី​ត្រៀម​ផលិត​ទឹក​ដោះ។ វា​អាច​ធ្វើ​ឲ្យ​សរសៃ​វ៉ែន​ឡើង​មក​កាន់​តែ​ច្បាស់ និងទំហំ​ដោះ​ធំជាង​មុន។ យើងគួរ​ទិញ​អាវ​ក្នុង​ដែល​មានទំហំធំត្រូវនឹងដើមទ្រូង។ បេប៊ី​កាន់​តែ​ធំ ម៉ាក់ៗ​ក៏​ញ៉ាំ​ច្រើន​ជាង​មុន ឯ​ការ​ចាញ់​អាអូន​អាច​បាត់​ទៅ​វិញ​ហើយ។ បែប​នេះ​ម៉ាក់​ច្បាស់​ជា​សប្បាយចិត្ត ព្រោះ​អាច​ញ៉ាំ​បាន​តាម​ការ​ចង់ តែ​មិន​ត្រូវច្រើន​ហួស​ហេតុ​ពេក​ទេ ហើយ​ត្រូវ​ជៀស​វាង​អាហារ​ដែល​មាន​ខ្លាញ់ និង​ស្ករ​ច្រើន​។ ​ យើងបារម្ភពីអីខ្លះ? យើងអាច​នឹង​ខ្វាយ​ខ្វល់​ពីការ​ឡើង​កម្តៅ ឬ​បែក​ញើស​ញឹកញាប់ តែ​វា​មិន​មែន​ជា​បញ្ហា​ទេ គ្រាន់តែស្លៀក​ពាក់​ស្តើង និង​រលុង​ ងូត​ទឹក​ទៅ​រាង​កាយ​ត្រជាក់​វិញ​ហើយ។ ការ​ឡើង​កម្តៅ និង​ក្រហម​ស្បែកដោយ​សារ​ចំណុះ និង​ល្បឿន​ឈាម​យើងច្រើន​ជាងមុន។ ពេល​ដែលខ្លួន​​យើង​ក្តៅ​ កូន​ក្នុង​ពោះ​​ក៏​អាច​ទទួល​កម្តៅ​នេះ​ដែរ ។ ការ​បែក​ញើស​ច្រើន​អាច​ធ្វើ​ឲ្យបាត់​បង់​ជាតិ​ទឹក​ ដូច​នេះ​គួរ​ញ៉ាំទឹក​ឲ្យ​បាន​ច្រើន។ ការជួបជាមួយគ្រូពេទ្យ ៣- ប្រាប់អីខ្លះទៅពេទ្យ? ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​វិល​មុខ​ភ្លាម តែ​កុំ​បារម្ភអី​មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​នោះទេ ជា​ញឹក​ញាប់​អាការៈ​នេះ​កើត​មាន​ចំពោះ​ស្រី្ត​មាន​ផ្ទៃ​ពោះ។ ពេល​​វិលមុខ​ យើង​គួរ​គេង​ផ្អៀង​ទៅ​ឆ្វេង ហើយ​លើក​ជើង​ឲ្យ​ខ្ពស់ជាង​ក្បាល […]


ត្រីមាសទី ២

សប្តាហ៍ទី ២២៖ ដល់ពេលគួរឲ្យស្រឡាញ់ល្មម បេប៊ីមានរាងដូចក្មេងទើបកើតចឹង

ការលូតលាស់គភ៌អាអូន​មាន​ទំហំ​ប៉ុន​ផ្លែ​ល្ពៅខ្ចី មាន​ប្រវែង​ពី​ក្បាល​ដល់​ចុង​ជើង​ប្រហែល ២៧,៩ សង់ទីម៉ែត្រ  និង​មាន​ទម្ងន់​ប្រហែល ៤៥៣ ក្រាម។ បេប៊ី​ដូច​​ក្មេងដែលទើបនឹង​កើត​បន្តិច​ម្តងៗ​ហើយ ​ដោយ​បបូរ​មាត់ ត្របក​ភ្នែក និង​រោម​ភ្នែក​លេច​ចេញ​កាន់​តែ​ច្បាស់។ ក្នុង​ពេល​នេះ​ញាណ​របស់អាអូន​មាន​ការ​លូត​លាស់​ជា​រៀង​រាល់ថ្ងៃ គ្រប់​រសជាតិ​តូចៗ​បាន​ចាប់​ផ្តើម​វិវត្ត​នៅ​លើ​អណ្តាត។ ប្រព័ន្ធ​បន្តពូជ​របស់​បេប៊ី​ក៏​ចាប់​ផ្តើម​លូត​លាស់។ ចំពោះ​ក្មេង​ប្រុស ពងស្វាស បាន​រំកិល​ចុះ​ក្រោម​ពី​ក្នុង​ពោះ ចំណែក​ឯ​ក្មេង​ស្រី ស្បូន និង​ក្រពេញ​អូវែ បាន​ចូល​ទៅ​កន្លែង​របស់វា​​ ហើយ​ទ្វារមាស​ក៏​ចាប់​ផ្តើម​លូត​លាស់។ បម្រែបម្រួលរាងកាយ១- រាងកាយើងប្រែប្រួលអីខ្លះ? អំឡុង​ពេល​នេះ​យើង​សម្គាល់​ឃើញ​ថា ស្បូន​កន្រ្តាក់​ខុស​ពី​ធម្មតា​ម្តង​ម្កាល ដោយ​គ្មាន​ការ​ឈឺ​ចាប់ ដែល​គេ​ហៅ​ថា Braxton Hick។ យើង​នឹង​ដឹង​ពី​ការ​កន្ត្រាក់ដោយ​ក្បាល​ពោះ​​ឡើង​រឹង។ កុំ​បារម្ភ​ការ​កន្រ្តាក់​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ ប៉ុន្តែ​បើ​មាន​ការ​កន្រ្តាក់​ខ្លាំង​ខុស​ពី​ធម្មតា ឈឺ​ចាប់ និង​ញឹក​ញាប់​នោះ ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​សម្រាល​អាអូន​មុន​ខែ។ ចំណុចអីខ្លះគួរបារម្ភ? ពោះ​កាន់​តែ​ធំ ចំណែក​ជើង​វិញ​ដូច​ទើសៗ។ ការ​ដែល​មាន​អារម្មណ៍​ទើសៗ​ដោយ​សារ​តែ​សន្លាក់​ចាប់​ផ្តើម​ទន់ សរសៃ​ចង​ចាប់​ផ្តើម​យឺត ឬ​ចាល់ទឹក​សន្លាក់។ កត្តា​ទាំង​នេះ​នឹង​ជួយ​ឲ្យ​យើង​ទប់​លំនឹង​បាន​ល្អ​ពេល​ពោះ​កាន់​តែ​ធំ។ ការជួបជាមួយគ្រូពេទ្យ២- #ប្រាប់អីខ្លះទៅពេទ្យ? សប្តាហ៍នេះ​យើង​ឃើញ​មាន​ឈាម​រាវ​ចេញ​បន្ទាត់​ពណ៌​ក្រហម ឬ​ផ្កា​ឈូក​នៅ​ជាប់​នឹង​ខោ​ក្នុង​ នេះ​បណ្តាល​មក​ពី​ក​ស្បូន​ចាប់​ផ្តើម​សង់ស៊ី​ប ឬ​ក៏​ពេល​ខ្លះ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ។ យើង​គួរ​ប្រាប់​ពេទ្យ​ពី​ការ​ធ្លាក់​ឈាម ឬ​មាន​ដាន​ឈាម​ដែល​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់​កើត​មាន​ឡើង។ បើសិន​មាន​ការ​ធ្លាក់​ឈាម​ច្រើន ឬ​ក៏​ដាន​ឈាម​មាន​ការ​ឈឺ​ចាប់ ឬ​មិន​ស្រួល​ខ្លួន​នោះ​ប្រញាប់​​ប្រាប់​ទៅពេទ្យ​ភ្លាម ដើម្បី​អេកូ​រក​មើល​មូលហេតុ​ច្បាស់​លាស់។ តេស្តអីខ្លះយើងគួរដឹង? យើង​អាច​ស្នើ​សុំ​គ្រូពេទ្យ​ពិនិត្យ​នូវ​ចំណុច​ខាង​ក្រោម​នេះ ទោះ​បី​ជា​ការ​ពិនិត្យ​អា្រស័យ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង និង​ទម្លាប់​របស់​គ្រូពេទ្យ​ក៏​ដោយ។ – ថ្លឹង​ទម្ងន់ វាស់​សម្ពាធ​ឈាម –  ពិនិត្យ​ទឹកនោម​រក​មើលស្ករ និង​ប្រូតេអ៊ីន – ពិនិត្យ​ចង្វាក់​បេះដូង​កូន – […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣០៖ ម៉ាក់ៗមានអារម្មណ៍ញោចៗក្នុងស្បូន ដឹងថាជាអីអត់?

ការលូតលាស់គភ៌រំភើប​ទេ​ម៉ាក់ប៉ា? ពេលនេះ​អាអូនមាន​ទំហំ​ប៉ុន​ផ្លែ​ឪឡឹក​តូច​មួយ ទម្ងន់​ ១,៣ គីឡូក្រាម និង​ប្រវែង​ប្រហែល ៤០ សង់ទីម៉ែត្រ។ បេប៊ី​អាច​ត្អើក​នៅ​សប្តាហ៍​នេះ ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ញោច​ៗ​នៅ​ក្នុង​ស្បូន។ ស្រប​ពេល​នៃ​ការ​រលូតលាស់​នេះដែរ សារធាតុ​ខ្លាញ់​ក៏​មាន​ការ​កើន​ឡើង​សម្រាប់​​ជំនួយ​ឲ្យអាអូនមាន​ស្បែក​មិន​សូវ​ជ្រួញ និង​ជួយ​រក្សា​កម្តៅ បន្ទាប់​ពី​កើត​។ រឿង​ល្អ​មួយ​ទៀត​នោះ បេប៊ីនឹង​រៀន​ដក​ដង្ហើម​ដោយ​ការ​ធ្វើ​ចលនា​សាច់​ដុំ​សន្ទះ​ទ្រូង។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ១០០% ស្រីៗ​យើង​ច្បាស់​ជា​នឿយ​ហាត់ ណាមួយ​មិន​សូវ​ស្រណុក​ខ្លួន ណា​មួយ​គេង​មិន​គ្រប់​គ្រាន់ ភ្លេច​ភ្លាំង​ច្រើន ឯ​ទម្ងន់​ចេះ​តែ​ឡើង។ លើស​ពី​នេះទៅ​ទៀត​ សសៃ​ពួរ​ដែល​ភ្ជាប់​ឆ្អឹង​ក៏យឺត​ជាង​មុន​ ដោយ​សារ​តែ​​បម្រែ​បម្រួល​នៃ​អ័រម៉ូន​ ដែល​​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​លំនឹង​របស់​យើង ធ្វើ​ឲ្យ​ជើង​យើង​កន្ធែក​ជាប់​រហូត​។ ដូច្នេះ​​យើង​គួរ​តែ​រក​ស្បែកជើង​ណា​ដែល​ពាក់ទៅ​ស្រួល​ខ្លួន ងាយ​ដើរ។ ​ ចំណុចអីខ្លះគួរបារម្ភ? ការ​ផ្លាស់​ប្តូរ​អារម្មណ៍​លឿន​​ជា​សញ្ញា​មួយ​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​មាន​ ដែល​បណ្តាលមក​ពីអារម្មណ៍ធុញថប់ មិន​ស្រួល​ខ្លួន ពិបាក​ទាំង​ការ​ហូបចុក ដេក ដើរ ឈរ​អង្គុយ និង​ការ​ប្រែ​ប្រួល​អ័រម៉ូន។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ម៉ាក់ៗអាច​​ពិបាក​ដក​ដង្ហើម​ក្នុង​សប្តាហ៍​នេះ​ ដោយសារ​​ស្បូន​​​រីក​ធំ​ជាង​មុន​ ហើយ​សង្កត់​លើ​សរីរាង្គ​ផ្សេងៗ ដូចជា​សួត​ជា​ដើម​។​ ដូច្នេះ​ប្រាប់​គ្រូ​ពេទ្យ​នូវ​បញ្ហា​នេះ ដើម្បី​បាន​ដំបូន្មាន​ល្អៗ​មក​វិញ។ តេស្តអីខ្លះចាំបាច់? យើង​នឹង​ត្រូវ​ជួប​​គ្រូ​ពេទ្យ​ញឹក​ញាប់​នៅ​ខែ​បន្ទាប់ ដោយ​ដំបូង​ រៀង​រាល់​ ២​អាទិត្យ​ និង​បន្ទាប់​មក​ ជា​រៀង​រាល់​សប្តាហ៍ហូត​ដល់​ថ្ងៃ​សម្រាល។ ក្នុង​ខែ​នេះដូចគ្នា​នឹង​ខែ​មុន​ដែរ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម​ ថ្លឹងទម្ងន់​​ ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើងអាច​មាន​ និងចលនា​ ​ពេល​វេលា​​នៃ​សកម្ម​ភាពកម្រើក​​របស់​អាអូន រួច​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? ហត់ និងដកដង្ហើមខ្លីៗ​អាច​ធ្វើ​ឲ្យ​យើងមិន​ស្រួល​ខ្លួន​ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​អាអូន​នោះ​ទេ។ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ប្រភេទ​ថ្នាំ​សន្តំ ដោយ​គ្មាន​វេជ្ជបញ្ជា​នោះទេ​ ព្រោះ​មានផល​ប៉ះ​ពាល់​ដល់​យើង និងកូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ