មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗមានផ្ទៃពោះថ្មីថ្មោង គួរដឹង ៤ ចំណុចនេះ

មាន​ផ្ទៃពោះ​ថ្មីថ្មោង​ម៉ាក់​ៗ​ពិតជា​រំភើប​ខ្លាំង​ណាស់ ទន្ទឹមនឹងភាពរីករាយ​ក៏​នៅ​មាន​កូន​ចិត្ត​ភ័យព្រួយបារម្ភ នៅ​លាយឡំ​ជាមួយ​គ្នាដែរ។ ដូចនេះ​ហើយ​បាន​ជា​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ណែនាំ​រឿង ៤ យ៉ាង ​ម៉ាក់​ៗ​មាន​កូន​ដំបូង​ត្រូវ​ដឹង និង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។ ១- ពិនិត្យ​ទឹក​នោម​ឃើញ​មាន​គំនូស​ក្រហម​ពីរ​ឆ្នូត តែ​ទៅ​ពិនិត្យ​អេកូ​បែរជា​មិន​ទាន់​ឃើញ។ មូលហេតុ​នេះ​មកពី​កូន​មិន​ទាន់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្បូន ព្រោះ​មកពី​ទើប​បាត់​រដូវ​ថ្មីថ្មោង ដែល​គភ៌​ទើប​តែ​បាន​ប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណា។ ដូចនេះ​ហើយ​គួរតែ​ទៅ​ពិនិត្យ​នៅ​សប្ដាហ៍​ក្រោយ​ៗ ដើម្បី​ចង់​ដឹង​ថា​កូន​មិន​នៅ​ក្រៅ​ស្បូន។ ២- គួរតែ​បញ្ឈប់​ការ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ៗ ក៏​ព្រោះ​តែ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ងងឹត​មុខ ដូចនេះ​បើ​ពាក់​ស្បែក​ជើង​ខ្ពស់​អាច​អាច​ក្រឡាច់​ដួល នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​កូន​ក្នុង​ផ្ទៃ​ដូចជា​ធ្លាក់​ឈាម ឬ​រលូត។ ដើម្បី​ចៀសវាង​បញ្ហា​បែប​នេះ គួរ​ពាក់​ស្បែក​ជើង​រាប​ស្មើ​វិញ ទើប​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង និង​កូន ហើយ​ក៏​គួរ​ចៀសវាង​យួរ លើក​របស់​ធ្ងន់​ៗ ឬ​ឡើង​ឈោង​ចាប់​វត្ថុ​អ្វី​មួយ ព្រោះ​តែ​ធ្វើឲ្យ​កូន​នៅ​ក្នុង​ផ្ទៃ ប្រឈម​នឹង​ហានិភ័យ​ផ្សេង​ៗ។ ៣- ការ​រួម​ភេទ មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ទេ ព្រោះ​មិន​អាច​ធ្វើឲ្យ​រលូត​កូន​ឡើយ តែ​ប្រសិនបើ​មាន​ការ​ធ្លាក់​ឈាម ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ចំណុច​ណា​មួយ គួរតែ​ប្រាប់​ដៃគូ។ ៤- ទើប​តែ​មាន​កូន ១ សប្ដាហ៍​ដំបូង​គួរតែ​ផ្អាក​ញ៉ាំ​ហឹរ ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស នាំឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​ធ្វើការ ដែល​ធ្វើឲ្យ​ពិបាក​គេង នាំឲ្យ​អារម្មណ៍​មួម៉ៅ។ អត្ថបទពាក់ព័ន្ធ៖ ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ ពេលម៉ាក់ៗពពោះ ហើយទទួលរងសម្ពាធទាំងនេះមិនល្អចំពោះកូន និងខ្លួនឯង លម្អិតរឿងអេកូផ្ទៃពោះតាមត្រីមាសនីមួយៗ ម៉ាក់ៗកាន់តែមានទំនុកចិត្ត ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ទារកក្នុងផ្ទៃលូតលាស់បានល្អ អាស្រ័យលើកត្តាសំខាន់២នេះ ពេលពពោះម៉ាក់ៗញ៉ាំហឹរ […]


ត្រីមាសទី ១

ដឹង​ថាមានផ្ទៃពោះ​ភ្លាម ម៉ាក់ៗផ្តើម​ញ៉ាំ​អាហារ​ទាំង​នេះ​​ល្អ​ខ្លាំងចំពោះសុខភាព និងគភ៌ក្នុងផ្ទៃ

ទើប​ដឹង​មាន​ផ្ទៃ​ពោះ​ គួរ​តែ​គិត​គូរ​ពី​អាហារ​យើង​ញ៉ាំ​បន្តិច​ទៅ! អ្នក​ជំនាញ​តែង​លើក​ឡើង​ថា ជ្រើស​រើស​អាហារ​ត្រឹម​ត្រូវ មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​ទេ ពេល​អូនៗ​កើត​មក កាន់​តែ​ឆ្លាត​ថែម​ទៀត។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ប្រាប់ពី​ប្រភេទ​អាហារ ១៣​យ៉ាង ល្អ​បំផុត​សម្រាប់​ស្រីៗ​កំពុង​ពពោះ។ ១– ផលិត​ផល​ទឹក​ដោះ​គោ ផលិត​ផល​ទឹក​ដោះ​គោ ពិសេស​យ៉ាអួ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ។ សារធាតុ​សំខាន់ៗ​ក្នុង​អាហារ​ផលិត​ចេញ​ពី​ទឹក​ដោះ​គោ អាច​ជួយ​បង្កើន​ប្រូតេអ៊ីន និង​បំពេញ​តម្រូវ​ការ​កាល់ស្យូម​ក្នុង​រាង​កាយ​យើង​គ្រប់​គ្រាន់។ សារធាតុ​ប្រូ​បាយអូទិក (Probiotics) ក្នុង​ប្រភេទ​អាហារ​ទាំង​នេះ អាច​កាត់​បន្ថយ​បញ្ហា​សុខភាព​សាំញ៉ាំ​ជាច្រើន​អំឡុង​ពេល​ស្រីៗ​ពពោះ។ ២– ពពួក​សណ្តែក​កួរ ពពួក​សណ្តែក​កួរ (Legumes) ជា​ប្រភព​នៃ​ជាតិ​ហ្វូឡេត ជាតិ​កាក​សរសៃ និង​សារជាតិ​បំប៉ន​ជាច្រើន​ទៀត។ ជាតិ​ហ្វូឡេត ត្រូវ​ចាត់​ទុក​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​មួយ​អំឡុង​ពេល​ពពោះ ព្រោះ​កាត់​បន្ថយ​អត្រា​ហានិភ័យ​ពិការ​ពីកំណើត​ចំពោះ​បេប៊ី និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ៣– ដំឡូង​ជ្វា ដំឡូង​ជ្វា ដែល​បរទេស​និយម​ហៅ​ថា ដំឡូង​ផ្អែម គឺ​ជាប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ Beta-carotene ដែល​ជា​សារធាតុ​មួយ អាចឲ្យ​រាង​កាយ​ចាប់​យក​ដើម្បី​ផលិត​ជាវីតាមីន A ខណៈវីតាមីន​ប្រភេទ​នេះ សំខាន់​ដល់ការ​លូតលាស់​របស់​បេប៊ី ក៏​ដូច​​កោសិកា​ផ្សេងៗ​ជាច្រើន​ទៀត អំឡុង​ពេល​ភគ៌​កំពុង​លូត​លាស់​នៅ​ក្នុង​ផ្ទៃ។ អត្ថបទ​ពាក់​ព័ន្ធ៖ ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង? ៤– ត្រីសាល់ម៉ុន ត្រី​សាល់ម៉ុន ​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ […]


ត្រីមាសទី ១

ប៉ូវអាហារប៉ុន្មានមុខនេះអំឡុងពពោះ មិនភ័យកូនកើតមកខ្សោយបញ្ញា

ពេល​ដឹង​ថា​មាន​ផ្ទៃពោះ​ភ្លាមៗ ម៉ាក់ៗ​ប្រឹង​បំប៉ន​ចំណី​អាហារ​សឹង​តែ​គ្រប់​មុខ ធ្វើ​យ៉ាង​ណា​​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆាប់​ធំ​ធាត់ និង​លូត​លាស់​បាន​ល្អ។ ការ​បំប៉ន​អាហារ​ឲ្យ​តែ​បាន​ឆ្អែតៗ ដោយ​មិន​បាន​គិត​ពី​អត្ថប្រយោជន៍​របស់​វា មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ដឹង​ពី​ប្រភេទ​អាហារ​ដែល​ល្អៗ​សម្រាប់​ខ្លួន និង​កូន។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​ម៉ាក់ៗ​ត្រូវ​ញ៉ាំ ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ក្នុង​​ផ្ទៃ។ ១. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អំឡុង​​ទារក​នៅ​​ក្នុង​ផ្ទៃ គឺ​ជា​ពេល​ដែល​ប្រឈម​នឹងការ​ខ្វះ​អូមេហ្កា ៣ ដោយសារ​ជាលិកា​ម្ដាយ​ដែល​ផ្ទុក​វា​ធ្លាក់​ចុះ ហើយ​យើង​ត្រូវ​ប្រើ​​វា​ដើម្បី​ឲ្យ​​ទារក​លូត​​លាស់​បាន​​ល្អ បែប​នេះ​ទើប​តម្រូវ​ឲ្យ​ស្ត្រី​ពពោះ​បំពេញ​បន្ថែម​នូវ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ តាម​រយៈ​អាហារ ឬ​អាហារ​បំប៉ន​ផ្សេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ អូមេហ្គា៣ ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ដែល​សម្បូរ​នៅ​ក្នុង​ខ្លាញ់​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូច​ជា ត្រី​សាលម៉ុន ត្រីស្បៃកា ត្រីសាឌីន។ ក្រៅ​ត្រី​សមុទ្រ​ទាំង​​ប៉ុន្មាន​នេះ​ ស្រីៗ​គ្នា​យើង​អាច​បន្ថែម​សារធាតុ DHA ដែលមាននៅក្នុងទឹកដោះគោម្សៅ ផលិតឡើងសម្រាប់ស្ត្រីមានផ្ទៃពោះ។ បន្ថែម​ពី​នោះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈ​គ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា គ្រាប់​​មិន​ទាន់​កែច្នៃ គ្រាប់វ៉លណាត់ សណ្តែក​សៀង សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា៣។ ប្រភព​អង្គការ​សុខភាព​ពិភព​លោក​​ដដែល​បញ្ជាក់​ថា ស្ត្រី​ពពោះ​ដែល​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ គ្រប់​គ្រាន់ អាច​បង្ការ​កូន​កើត​មុន​ខែ ជំងឺ​ក្រឡា​ភ្លើង​ចំពោះ​ម្ដាយ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល បង្កើន​ទម្ងន់​កូន និង​ផ្តល់​គុណ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​ទារក ដូច​ជា​បង្កើន​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ ហើយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​ខួរ​ក្បាល។ ២- ផ្លែប៊ើរ ស្ត្រី​មាន​ផ្ទៃ​ពោះ […]


បញ្ហាផ្ទៃពោះ

ស្រ្តី នឹង​ក្មេង​ស្រី​នៅ​ប្រទេសក្រីក្រប្រឈមខ្ពស់ក្នុង​ការរំលូតកូនដោយគ្មានសុវត្ថិភាព

ការ​រំលូត​កូន​ដោយ​គ្មាន​សុវត្ថិភាព​ច្រើន​កើត​មាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ ហើយ​កត្តា​មួយ​ចំនួន​​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ ឬមាន​ផ្ទៃពោះដោយ​ចៃដន្យ ​មិន​អាច​ទទួល​បាន​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព និង​ពេលខ្លះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង​។ ​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ចន្លោះ​ឆ្នាំ​២០១០​ និង​២០១៤​ បង្ហាញថាស្រ្តី​ទៅ​រំលូត​កូន​មាន​ជាង​៥៦លាន​​នាក់​នៅទូទាំង​ពិភពលោក ដែល​ភាគ​ច្រើន​កើត​នៅក្នុង​ប្រទេសកំពុង​អភិវឌ្ឍ និង​ប្រហែល​ជា​២៥​លាន​នាក់​គឺ​ជា​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​។ ពាក់​កណ្តាល​ចំនួន​ទាំងអស់​នៃ​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​កើត​ឡើង​នៅ​បណ្ដាប្រទេស​ក្នុង​ទ្វីប​អាស៊ី។ រីឯ​នៅ​អាហ្វ្រិក​ហានិភ័យ​នៃការស្លាប់ដោយ​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​គឺ​ខ្ពស់​ជាង​គេ​។ អត្ថបទពាក់ព័ន្ធ៖ រំលូតកូនប្រឈមបញ្ហាអីខ្លះ? ការរំលូតកូន​ដោយ​គ្មាន​សុវត្ថិ​នៅតែជា​កត្តា​ប្រ​ឈម​មួយ​ដែល​បណ្ដាល​ឲ្យ​ស្រ្តីមា​​នផ្ទៃ​ពោះ​បាត់​បង់ជីវិត ឬហៅថា​មរណមាតា បើទោះបីជា​ការស្លាប់​ដោយសារការរំលូតកូននេះភាគច្រើនបំផុត​សុទ្ធតែអាចជៀសបាន​ក៏ដោយ។ របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៨ បាន​បង្ហាញថា​ស្រ្តី និង​ក្មេង​ស្រី​ជាង ២២ ០០០ នាក់​បាន​ស្លាប់​ដោយ​សារ​ការ​រំលូត​កូន​ដោយគ្មាន​សុវត្ថិ​ភាព​នេះ ជាងរៀងរាល់ឆ្នាំ ហើយ​៩៧​ភាគរយ​នៃ​អ្នក​ទាំងនោះ​ស្ថិត​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍។ នៅ​ប្រ​ទេស​មួ​យចំនួន​បាន​ចាត់ទុក​ការរំលូតកូនជា​អំពើខុស​ច្បាប់ និង​ហាមឃាត់​ស្រ្តី និង​ក្មេង​ស្រី​ពី​ការ​ទទួលបានសេវារំលូតកូន។ កា​រហាមឃាត់មិនឲ្យ​មានការ​រំលូតកូននេះ​ មិនបាន​ធ្វើឲ្យ​ស្រ្តី ឬក្មេង​ស្រី​មាន​ផ្ទៃពោះដោយចៃដន្យ​ទាំងនោះ​បញ្ឈប់ការ​ស្វែង​រក​សេវារំលូតកូននោះទេ តែបែរជាជំរុញអ្នកទាំងនោះ​ឲ្យ​ទៅ​ទទួលសេវា​រំលូត​កូនដោយ​គ្មានសុវត្ថិភាពទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ ហេតុផលទាំងនេះហើយ បានជាស្រីៗមួយចំនួនសម្រេចចិត្តរំលូតកូន គួរ​ធ្វើ​ម៉េច​ បើភ្លាត់​មាន​​ផ្ទៃ​​​ពោះ​ចៃដន្យ? តើការ​រំលូតកូនដោយគ្មានសុវត្ថិភាពជាអ្វី? ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​គឺ​ធ្វើឡើង​ដោយ​គ្រូពេទ្យ​មិន​មានជំនាញ ឬ​ក្នុង​មន្ទីរពេទ្យ​ដែល​មិន​អនុវត្ត​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ។ ការ​រំ​លូត​កូន​ដោយ​មាន​អ្នក​ជំនាញ​ក៏​គ្មានសុវត្ថិភាព​ដែរ ប្រសិនជា​ប្រើ​ប្រាស់​សម្ភារៈ​មិន​ទំនើប ឬ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​មាន​ព័ត៌មាន​ត្រឹមត្រូវ។  ការ​រំលូត​កូន​ដោយ​សុវត្ថិភាព​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ និង​មាន​នីតិវិធី​ត្រឹមត្រូវ។​ ការ​រំលូត​កូន​អាច​ប្រព្រឹត្តិ​ទៅ​តាម​រយៈ​ការ​រំលូត​កូន​ដោយ​ប្រើ​ថ្នាំដែលទទួល​បានការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ និង​ការ​រំលូត​កូន​ប្រើ​ឧបករណ៍​ធ្វើឡើងដោយ​​គ្រូពេទ្យ​ជំនាញ។​ ស្ត្រី ​ឬ​ក្មេងស្រី​ដែល​មាន​ផ្ទៃពោះដោយ​ចៃដន្យ​​ប្រឈម​នឹង​ការ​រំលូត​កូន​ដោយគ្មានសុវត្ថិភាព​នៅពេល​ដែលអ្នក​ទាំង​នោះ​មិនបានទទួលសេវារំលូតកូន​ត្រឹម​ត្រូវ។ កត្តាមួយចំនួន​ធ្វើឲ្យ​ស្រ្តី ឬក្មេង​ស្រីទាំងនោះ​មិន​អាច​ទៅ​រកសេវារំលូតកូន​ដោយ​សុវត្តិភាពបានរួមមាន​៖ ច្បាប់តឹងរឹងហួសហេតុពេក ឬការរំលូតកូនជាអំពើខុស​ច្បាប់ ​សេវាសុខាភិបាល​ទន់ខ្សោយ ការ​ចំណាយ​ខ្ពស់ ផ្នត់គំនិត​សង្គម ប្រព័ន្ធ​សុខាភិបាល​មិន​អនុគ្រោះដល់ការរំលូតកូន​ ការរាំងស្ទាំងដោយសារ​ ការ​រង់ចាំយូរ មិនងាយបានទទួលការ​ប្រឹក្សា​យោបល់ និងការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ ជាដើម។ អត្ថបទពាក់ព័ន្ធ៖ រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ដើម្បី​សុវត្ថិភាព ក្រោយ​លេប​ថ្នាំ​រំលូត​កូន ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? អាហារ​ចាំបាច់​បំផុត​ក្រោយ​រំលូត​កូន ផល​វិបាក​នៃ​ការ​រំលូត​កូន​ដោយគ្មានសុវត្ថិភាព​ ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​មាន​ផល​ប៉ះពាល់​ស្ត្រី​ច្រើន​ដែល​ពេល​ខ្លះ​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។ ផលវិបាក​ទាំង​នោះ​មាន​ដូចជា​ ការ​យក​សុក​ចេញ​មិន​អស់ ការ​ធ្លាក់​ឈាម​ច្រើន ការ​ឆ្លង​រោគផ្សេងៗ ការ​ដាច់​រហែក​ស្បូន របួស​ប្រដាប់​ភេទ និង​សរីរាង្គ​ខាង​ក្នុង។ […]


បញ្ហាផ្ទៃពោះ

កូនកើតមករាងកាយមិនមាំទាំ មកពីម៉ាក់ខ្វះសារជាតិមួយនេះពេលពពោះ

ម៉ាក់ៗ​មួយ​ចំនួន​ពេល​កូន​កើត​មក បែរ​ជា​រាង​កាយ​មិន​សូវ​មាំ​ទាំ​នោះ​ទេ តើ​មក​ពី​អ្វី​ទៅ? បើ​តាម​ការ​លើក​ឡើ​ង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ក្មេង​ដែល​កើត​មក​មាន​រាង​កាយ​មិន​មាំ​អាច​មក​ពី​សុខភាព​ម្តាយ​មិន​អំណោយ​ផល​ពេល​កំពុង​ពពោះ ពិសេស​មក​ពី​កង្វះ​ជាតិ​កាល់ស្យូម។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ពេល​ពពោះ រាង​កាយ​យើង​បាន​ទាញ​យក​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង និង​ធ្មេញ ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ដើម្បី​ឲ្យ​ឆ្អឹង និង​ធ្មេញ​យើង​នៅ​តែ​រឹង​មាំ​ចាំបាច់​ត្រូវ​បន្ថែម​​កាល់ស្យូម​អំឡុង​​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់។ ១. អត្ថប្រយោជន៍​កាល់ស្យូម ក្រៅ​ជួយ​ឲ្យឆ្អឹង និង​ធ្មេញ​រឹងមាំ កាល់​ស្យូម​ក៏​មាន​នាទី​ជួយ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល សាច់ដុំ​បត់​បែន​បាន​ល្អ និង​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ក្នុង​ការ​បញ្ជូន​សារ​ពី​ខួរក្បាល​ទៅ​រាង​កាយ។ ២. កម្រិត​កាល់ស្យូម​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ការ រាងកាយ​យើង​មិន​អាច​ផលិត​កាល់ស្យូម​បាន​ទេ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ទាញ​យក​វា​ពី​អាហារ ឬ​ថ្នាំ​ជំនួយ​ផ្សេងៗ។ អំឡុង​​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ការ​ជាតិ​កាល់ស្យូម​យ៉ាង​តិច ១,២០០ មិល្លីក្រាម/ថ្ងៃ អំឡុងពពោះនៅត្រីមាសទី៣ និងបន្តញ៉ាំឲ្យបាន ១,០០០ មិល្លីក្រាម/ថ្ងៃ អំឡុងបំបៅដោះកូន រហូតដល់គ្រប់១២ខែ។ ៣. អាហារ​សម្បូរ​ជាតិ​កាល់ស្យូម អាហារ​សម្បូរជាតិ​កាល់ស្យូម​រួមមាន ទឹកដោះគោ យ៉ាអួ ឈីស សណ្តែកសៀង តៅហ៊ូ ទឹកក្រូច ឬ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ម្សៅ​ទឹកដោះ​ដែល​ផលិត​ឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​បាន ដោយញ៉ាំ ៣-៤ កែវ/ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ រឿងសំខាន់ៗប្តីប្រពន្ធត្រូវធ្វើ ដើម្បីត្រៀមលក្ខណៈយកកូន ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ ម៉ាក់ៗទើបកូនដំបូង! ដឹងថា DHA សំខាន់ប៉ុនណាអត់ ពេលបំបៅដោះកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

ស្រីៗមាន​ផ្ទៃពោះនៅ​វ័យ​ក្មេង​ពេកអាច​ប្រ​ឈមនឹង​បញ្ហាច្រើន​ទាំង​ម្ដាយ និង​កូន

នៅប្រទេសកំពុងអភិវឌ្ឍ ក្មេងស្រីអាយុពី​១៥​ទៅ១៩ឆ្នាំ​ប្រឈមនឹងការមានផ្ទៃពោះទាំងវ័យក្មេងដោយសារការខ្វះចំណេះដឹង បញ្ហាគ្រួសារ ឱកាសការងារ​ និងចំណេះដឹងពីការពន្យារកំណើតនៅមានកម្រិត ដែលនេះ​បាន​ផ្តល់ផលប៉ះពាល់ជាច្រើនដល់​ម្តាយ និងទារក។ របាយការណ៍ឆ្នាំ២០២០របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា​ជា​រៀង​រាល់​ឆ្នាំមានក្មេងស្រី​ប្រហែល​ជា​២១លាននាក់​អាយុ​ចន្លោះពី១៥ទៅ១៩ឆ្នាំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ផ្ទៃពោះ ហើយ​មាន​​១២​លាន​នាក់​ក្នុង​ចំណោម​នោះ​បាន​សម្រាល​កូន។ ចំពោះ​ក្មេងស្រី​ក្រោម​១៥​ឆ្នាំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​សម្រាល​កូន​យ៉ាង​តិច​ណាស់ ៧៧៧ ០០០នាក់​ក្នុង​មួយ​ឆ្នាំ​។ ការ​មាន​ផ្ទៃពោះ​ក្មេង​ពេកកើត​មាន​ទាំង​នៅ​ប្រទេស​ប្រាក់​ចំណូល​ខ្ពស់ មធ្យម និង​ទាប។ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​ប្រទេស​ក្រីក្រ​ដែល​មាន​ប្រព័ន្ធ​អប់រំ​ខ្សោយ និង​ឱកាស​ការងារ​ទាប។ នៅ​ក្នុង​ប្រទេស ឬ​សង្គម​មួយ​ចំនួន ក្មេង​ស្រី​ត្រូវ​​ចាប់​ឲ្យ​រៀបការក្នុង​វ័យ​ក្មេង​។ បន្ថែម​ពី​នេះ​ទៀត ក្មេងស្រី​​មិន​ទទួលបាន​​ចំណេះ​ដឹង​ទាក់​ទង​ទៅ​នឹង​ការ​ពន្យារកំណើត ​អាច​មក​ពី​ច្បាប់​នៃ​ប្រទេស​ដែល​ពួក​អ្នកទាំងនោះ​រស់​នៅ និង​គោលការណ៍​ក្នុង​ការផ្តល់​ថ្នាំពន្យារកំណើតដោយ​ផ្អែក​ទៅ​លើ​អាយុ ស្ថានភាព​គ្រួសារ ភាព​លម្អៀង​របស់បុគ្គលិក​សុខាភិបាល ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​បន្ត​ពូជ​របស់​ក្មេងស្រីជាដើម។ ក្រៅពីនេះនៅមាន​ផលវិបាក​ផ្សេងៗទៀត​​ដូចជា​បញ្ហា​ចំណេះដឹង មធ្យោបាយ​ធ្វើ​ដំណើរ និង​បញ្ហា​ហិរញ្ញវត្ថុ ជាហេតុនាំឲ្យ​ក្មេង​ស្រី​មិនបាន​ទទួលព័ត៌មាន​ត្រឹម​ត្រូវ​ទាក់ទងនឹង​សុខភាព​បន្ត​ពូជ។ ក្រៅ​ពី​កត្តា​ខាង​លើ ហិង្សា​ផ្លូវភេទ​ក៏​ជា​មូល​ហេតុ​បង្ក​មួយ​ដែរធ្វ់ឲ្យ​ប៉ះពាល់ដល់​សុខភាព​ស្រ្តី​វ័យ​ក្មេងទាំង​ណោះ​។  ផល​ប៉ះ​ពាល់​នៃ​ការ​មាន​ផ្ទៃពោះ​ក្មេងពេកលើ​ម្តាយ ការ​មាន​ផ្ទៃពោះ​នៅវ័យក្មេងពេក​មាន​ហានិភ័យ​ខ្ពស់​នឹង​ជំងឺបម្រុងក្រឡាភ្លើង (Pre-Eclampsia) និង​មាន​ផល​វិបាក​ច្រើនផ្សេងទៀត​​។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង​អាច​ប៉ះពាល់​តម្រងនោម និង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយ​ និង​កូន។ លើស​ពី​នេះ​ទៀត ការមានផ្ទៃពោះក្មេងពេក​ក៏​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​​ដែល​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ និង​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក។ ក្មេងស្រី​មាន​ផ្ទៃពោះ​ទាំងវ័យក្មេងច្រើន​បោះ​បង់ចោល​ការសិក្សា ជាហេតុនាំឲ្យ​ក្មេងស្រីរស់នៅ​ក្នុង​ភាព​ក្រីក្រ។ ម៉្យាងទៀត ក្មេងស្រី​ទាំង​នោះក៏​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​កូន​ច្រើន​ផងដែរ​។ ក្រៅ​ពី​នេះ ការ​មាន​ផ្ទៃពោះ​ទាំង​វ័យក្មេងពេក​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ម្តាយ​ផង​ដែរ។ ម្តាយ​អាច​មាន​អារម្មណ៍​ថា​ឯកាព្រោះមិនដឹងថាគួរពិភាក្សាជាមួយនរណាម្នាក់ និង​អាចកើត​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល (Postpartum Depression)។ អត្ថបទពាក់ព័ន្ធ៖ លម្អិត​ពី​ជំងឺ​ក្រឡាភ្លើង កើត​លើ​ស្រីៗ​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន អាការៈបាក់ចិត្តក្រោយសម្រាលកូន […]


បញ្ហាផ្ទៃពោះ

ទាំងនេះជា​មូលហេតុ​បង្ក និងវិធីការពារស្រ្តីកុំឲ្យមាន​គ្រោះថ្នាក់ពេលមាន​ផ្ទៃពោះ

ស្រ្តី​គ្រប់​រូបទំនងជា​មាន​អារម្មណ៍រំភើបមិនតិច​ទេពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ស្របពេលដែល​អារម្មណ៍​ភ័យខ្លាច​មួយចំនួនក៏កើតមាន​ពេលគិត​ដល់​ពេល​សម្រាលដែលអាចមានគ្រោះ​ថ្នាក់​ដល់អាយុជីវិត ខណៈប្រទេស​កំពុងអភិវឌ្ឍន៍​ និង​ក្រីក្រ​ប្រឈម​នឹង​ការស្លាប់នេះ​ច្រើន។​ តើមរណមាតាជាអ្វី? មរណមាតា​ សំដៅដល់​ការ​ស្លាប់​របស់​ស្ត្រី​ទាក់ទង​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​ ហើយការស្លាប់​​អាច​កើត​មានអំឡុង​ពេល​ស្ត្រី​ពពោះ ពេល​សម្រាល​កូន ​ឬ​ក្រោយ​ពី​សម្រាល​៤២ថ្ងៃ និង​ការ​រំលូតកូន​ជាដើម។ ប៉ុន្តែបើ​​ស្រ្តីមានផ្ទៃពោះ​ស្លាប់​ដោយ​សារតែ​ឧប្បត្តិហេតុ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​មិន​ទាក់​ទង​នឹង​ការ​ពពោះ​ មិន​ចាត់ទុកជា​មរណមាតាទេ​។ តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO)​ក្នុង​ឆ្នាំ២០១៧ បាន​បង្ហាញ​ថា​ស្ត្រី​ជាង​៨៣០នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​ជុំវិញ​ពិភពលោក​ដោយ​សារ​បញ្ហា​កើត​ឡើងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ហើយ​ភាគច្រើន​នៃការស្លាប់នេះ​មាន​នៅ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​គ្រោះ​ថ្នាក់ទាំងនេះ​សុទ្ធតែ​អាច​បញ្ចៀសបាន។ មូលហេតុ​បង្ក​មរណមាតា នៅ​ប្រទេស​ដែល​មាន​ការថែទាំ​សុខភាព​ត្រឹមត្រូវ ផល​វិបាក​ដែល​កើត​ពី​ការ​មាន​ផ្ទៃពោះ និង​មរណមាតា​កម្រ​កើត​មាន​ណាស់ ព្រោះ​បញ្ហា​ដែល​កើត​អំឡុង​ពេល​ពពោះ ពេល​សម្រាល​កូន និង​ក្រោយ​សម្រាល​កូន​អាច​ព្យាបាល​បាន និង​បង្ការ​បាន។ ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ​ទៀត ស្ថានភាព​ទាំង​នេះ​ពិត​ជា​គ្រោះថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។ ខាងក្រោម​នេះ​ជា​មូលហេតុ​នៃ​មរណមាតា៖ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល (Postpartum Hemorrhage) ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ប្រសិន​ជា​មិន​មាន​គ្រូពេទ្យ​ជំនាញ​ជួយ​បញ្ឈប់​ការ​ធ្លាក់​ឈាម​។ ២.ការ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ក្រឡា​ភ្លើង (Eclampsia) ការ​តាម​ដាន​សុខភាព និង​ធ្វើ​តេស្ដ​អាច​រក​ឃើញ​បញ្ហា​ដូចជា​ការ​លើស​សម្ពាធ​ឈាម និង​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។ ការ​ទទួល​ការ​ថែ​ទាំ​សុខភាព​ពី​គ្រូពេទ្យ​អាច​ព្យាបាល​ជំងឺបម្រុងក្រឡាភ្លើង (Pre-eclampsia) ប៉ុន្តែ​បើ​មិន​មាន​ការ​ថែទាំ​ត្រឹមត្រូវ​ទេ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់។ ៣.ការ​ឆ្លង​ជំងឺ ស្ត្រី​អាច​ឆ្លង​ជំងឺ​ផ្សេងៗ​ពី​ការ​រម្លូត​កូន​ដោយ​មិនមានសុវត្ថិភាព (unsafe abortion) ការ​សម្រាល​ដែល​មិន​មាន​អនាម័យ ឬ​ការ​សម្រាល​រយៈពេល​យូរ។ ការ​យល់​ដឹង និង​ព័ត៌មាន​មិន​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​អនាម័យ​ផ្ទាល់​ខ្លួន និង​ការ​ថែទាំ​ទារក​បន្ទាប់​ពី​សម្រាល​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ។ ៤.ការ​រម្លូត​កូន នៅប្រទេស​ក្រីក្រខ្លះទៀតការរម្លូតកូនមិនសូវមាន​សុវត្ថិភាព ដោយថាការ​រម្លូត​កូននោះធ្វើឡើង​ដោយ​មិន​មាន​អ្នក​ជំនាញ​ ហើយនេះ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​របស់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ដោយ​អចេតនា។ ៥.ការ​កក​ឈាម​ក្នុង​សរសៃ​ឈាម​សួត​​ (Pulmonary embolism) ការ​កក​ឈាម​ក្នុង​សរសៃ​ឈាម​សួត​អាច​កើត​ឡើង​បន្ទាប់​ពី​ការ​សម្រាល​កូន​រួច និង​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​សម្រាប់​អ្នក​សម្រាល​កូន​ដោយ​វះ​កាត់។ ៦. ផល​វិបាក​ផ្សេងៗ​បង្ក​ដោយ​ការ​ពពោះ​ដោយ​ផ្ទាល់ ស្ត្រី​ប្រមាណ​ជា​១០%​ស្លាប់​ដោយ​ផល​វិបាក​ដែល​កើត​ពី​ការ​ពពោះ​ដោយ​ផ្ទាល់​មាន​ដូចជា សុក​ពាំង​មាត់​ស្បូន (Placenta previa) […]


បញ្ហាផ្ទៃពោះ

គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន

គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន បើ​ទោះ​ជា​បច្ចេកទេស​ពេទ្យ​ជឿនលឿន​ក៏​ដោយ តែ​ម៉ាក់​ៗ​នៅ​ស្រុក​ខ្មែរ​យើង​មួយចំនួន​នៅតែ​ប្រកាន់ខ្ជាប់​របៀប​បុរាណ​ខ្លះ​ៗ ដូចជាផឹកថ្នាំឫសឈើ និងចំណាំងឈើ ស្រាថ្នាំ ហើយរឿងមួយសំខាន់មួយទៀត គឺអាំងភ្លើងដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នោះ​មិន​ត្រឹម​តែ​នាំឲ្យ​ប៉ះពាល់​សុខភាព​ម្តាយ​​ប៉ុណ្ណោះ​ទេ កូន​តូច​នៅ​ក្បែរ​នោះ ក៏​រងគ្រោះ​ដូចគ្នា​ដែរ។ ១- ផលប៉ះពាល់​ចំពោះ​ម៉ាក់​ៗ ស្រូប​ជាតិ​ពុល​ចូល​ក្នុង​សួត ពុល​ផ្សែង​ភ្លើង ប៉ះពាល់​ភ្នែក ស្ងួត​ស្បែក គ្រោះថ្នាក់​ដោយ​ការ​រលាក ឬ​ឆេះ​ជាយថាហេតុ សុខភាព​កាន់តែ​ខ្សោយ​ខ្លាំង​ដោយ​ខ្លួន​ប្រឹង​ទប់​នឹង​កម្ដៅ សម្ពាធឈាមចុះ ឈឺក្បាល វិលមុខ ចង់ក្អួតចង្អោរ ខ្សោះជាតិទឹក ងាយ​មាន​ការ​ធ្លាក់​ឈាមក្រោយ​សម្រាល គ្មានកម្លាំងកំហែង។   ២- ផលប៉ះពាល់​ចំពោះ​កូន ក្នុង​ករណី​ម៉ាក់ៗ​សម្រាល​កូន​ហើយ​ ឆ្អើរ​ភ្លើង ហើយ​ទុក​កូន​តូច​នៅ​ក្បែរ​នោះ​ដែរ អាចនឹងមាន​ផល​ប៉ះពាល់​ដូចគ្នា។ ឈ្លក់​ផ្សែង​ភ្លើង ស្រូប​ជាតិ​ពុល​ចូល​ក្នុង​សួត ប៉ះពាល់​ភ្នែក ប៉ះពាល់​ដល់​ការ​លូតលាស់ ​និង​ខួរក្បាល។ លោក​វេជ្ជបណ្ឌិត​បាន​ផ្ដាំ​ថា ក្រោយ​សម្រាល​កូន​រួច​មិន​តម្រូវ​ឲ្យ​មាន​ការ​ឆ្អើរភ្លើង​នោះ​ទេ ម៉ាក់ៗ​គ្រាន់តែ​សម្រាក និង​ញាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​​គ្រប់គ្រាន់​។ មួយ​វិញ​ទៀត​ ក្រោយ​សម្រាល​កូន​បាន​មួយ​សប្ដាហ៍​អាច​ចាប់​ផ្ដើម​ហាត់ប្រាណ និង​ធ្វើការ​ងារ​ផ្ទះ​តិចតួច​បានហើយ ការ​ធ្វើ​ដូចនេះ​ជួយ​ឲ្យ​សុខភាព​ល្អ និង​សម្រស់​ត្រឡប់​មក​ស្អាត​វិញ​លឿន​។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? គួរ​ធ្វើ​អី​ខ្លះ? ​ត្រៀម​អី​ខ្លះ? ទាំង​មុន និងក្រោយ​សម្រាល ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? មាន៤ចំណុច​នេះ ស្រីៗ​យើង​​មិនព្រួយ​រឿងពិបាក​កើត​កូន ឈប់ប្រើវិធីបុរាណនេះទៀត ព្រោះធ្វើឲ្យម៉ាក់​ៗសម្រាលកូនរួច​ ស្អិតស្បូន​ ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ត្រីមាសទី ១

កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន

ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ Clostrium Tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា ឬ​ជ្រូក​ខាំ និង​របួស​ដោយសារ​ការ​មុត​អំបែង វត្ថុ​មិន​ស្អាត ឬ​ដែក​ច្រែះ​ជាដើម។ ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​​យក​​របស់​​មិន​​ស្អាត​​​កាត់ ឬ​បិទ​​រុំ​​ផ្ចិត​​កូន ហើយ​​ម្តាយ​មិន​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​តេតាណុស ចាក់​វ៉ាក់​សាំង​មិន​បាន​គ្រប់​​គ្រាន់ ឬ​មិន​បាន​ចាក់​រម្លឹក​ឡើង​វិញ ធ្វើ​ឲ្យ​ទារក​គ្រោះ​ថ្នាក់​ដល់​ស្លាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​តេតាណុស​ទាំង​៥ ដូស ដើម្បី​ការពារ​​ម្តាយ និង​កូន៖ ដូសទី១៖ ស្ត្រី​អាច​ចាក់​នៅ​ពេល​អាយុ ១៥ឆ្នាំ ឬ​នៅ​មាន​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​តេតាណុស​​លើក​ដំបូង​នេះ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ដូសទី២៖ ចាក់​យ៉ាង​តិច ១ ខែ ក្រោយ​ពេល​ចាក់​លើក​ទី ១ ដែល​ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល ៣ ឆ្នាំ ប៉ុណ្ណោះ។ ដូសទី៣៖ ចាក់​យ៉ាង​តិច ៦ ខែ ក្រោយ​ចាក់​លើក​ទី ២។ ការចាក់​វ៉ាក់សាំង​លើក​ទី ៣ នេះ​មាន​ប្រសិទ្ធ​ភាព​រយៈពេល ៥ ឆ្នាំ។ ដូសទី៤៖ ចាក់​យ៉ាង​តិច […]


បញ្ហាផ្ទៃពោះ

មានសញ្ញាទាំងនេះ ស្ត្រីពពោះខ្វះគ្រាប់ឈាមក្រហមហើយ ប្រញាប់បំពេញភ្លាម

អស់​កម្លាំង​ខ្លាំង ស្បែកស ស្លេក​ខុស​ធម្មតា ញ័រ​ទ្រូង ហត់ វិលមុខ ឬ​ឈឺក្បាល​ញឹក​ញាប់​ពេល​ពពោះ​ជា​សញ្ញា​នៃ​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម បើ​បណ្តែត​បណ្តោយ​យូរ​អាច​ធ្វើ​ឲ្យ​សុខភាព​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ខ្សោយ​ទៅៗ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​ស្ត្រី​ពពោះ​ខ្វះ​គ្រាប់​ឈាម​ក្រហម ផល​ប៉ះ​ពាល់ និង​វិធី​ការពារ​មិន​ឲ្យ​ស្ត្រី​ពពោះ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ ១. មូលហេតុ​នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម បើ​តាម​ប្រភព​មន្ទីរពេទ្យ​កាល់​ម៉ែត អំឡុង​មាន​ផ្ទៃ​ពោះ តម្រូវ​ការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កើន​ឡើង​ទ្វេ​ដង ដើម្បី​ជួយ​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​របស់​គេ។ ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​បាន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ នោះ​នឹង​ងាយ​កើត​មាន​ភាព​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ ក្រៅ​ពី​កង្វះ​ជាតិ​ដែក ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ក៏​មាន​មូលហេតុ​ផ្សេងៗ​ដទៃ​ទៀត​ដែរ ដូចជា ជំងឺ​អេម៉ូក្លូប៊ីន ឫ​ជំងឺ​គ្រាប់​ឈាម​ផ្សេងៗ​ទៀត ករណី​នេះ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ឈាម ដើម្បី​រក​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់។ ២.ផល​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​ពេល​ខ្វះ​គ្រាប់​ឈាម​ក្រហម ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់​គីឡូ ឬ​ទារក​ខ្សោយ។ ៣. នរណា​ខ្លះ​ប្រឈម​នឹង​ខ្វះ​ជាតិ​ពេល​ពពោះ? ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ មាន៖ – ស្ត្រី​មាន​កូន​ច្រើន​ហើយ​ញឹក – ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ទារក​ច្រើន​ជាង​មួយ (កូនភ្លោះ) – ស្ត្រី​ដែល​ក្អួត​ញឹក​ញាប់​ដោយ​សារ​ចាញ់​កូន – ស្ត្រី​ញ៉ាំ​​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់ – ស្ត្រី​មាន​ប្រវត្តិ​ហូរ​ឈាម​រដូវ​ច្រើន មុន​ពេល​មាន​ផ្ទៃពោះ។ ៤. វិធី​ការពារ និង​ព្យាបាល ពេល​ខ្វះ​គ្រាប់​ឈាម​ក្រហម វិធី​ការពារ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ធម្មតា​គឺ​ការ​ផ្តល់​ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​បរិមាណ​គ្រប់​គ្រាន់។ ការ​ញ៉ាំ​ពួក​វីតាមីន និង​ជាតិ​ដែក អាច​ជួយ​ការពារ និង​ព្យាបាល​ភាព​ស្លេក​ស្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ។ អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ការ​ជាតិ​ដែក ២៧ មិល្លីក្រាម/ថ្ងៃ។ អាហារ​សម្បូរ​ជាតិ​ដែក​មាន៖ – សាច់​ក្រហម​គ្មាន​ខ្លាញ់ – សាច់​មាន់ – សាច់​ត្រី – គ្រាប់​ធញ្ញជាតិ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ