មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពេលពពោះ ខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន

នៅពេលឃើញកូនមានសភាពស្គមស្គាំង ស្លេកស្លាំង ប្រាកដជាថាមកពីខ្វះអាហារូបត្ថម្ភ ដោយកូនមិនបានបៅគ្រប់គ្រាន់ និង ហូបចុកគ្រប់គ្រាន់។ តែករណីខ្លះមិនមែនមកពីក្មេងឡើយ គឺខ្លួនយើងជាម៉ាក់ៗនេះឯងជាដើមហេតុ។ ករណីកង្វះអាហារូបត្ថម្ភចំពោះកុមារ មិនមែនមានក្រោយពេលកើតនោះទេ តែមកពីម៉ាក់ៗខ្វះពេលពពោះតែម្ដង។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេសកុមារ និងជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យកុមារជាតិ។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើកូនខ្វះអាហារូបត្ថម្ភ គឺមកពីម្ដាយខ្លួនឯង ពេលមានផ្ទៃពោះ មានបញ្ហាខ្វះអាហារូបត្ថម្ភ។ តែក៏មានករណីខ្លះ ម៉ាក់ៗបានបំប៉នសុខភាពល្អ ដើម្បីត្រៀមខ្លួនធ្វើម្ដាយ កូនកើតខ្វះអាហារូបត្ថម្ភក៏មានដែរ ដោយសារកត្តាផ្សេងៗ ដូចជា ចាញ់កូនខ្លាំងមិនអាចញ៉ាំអ្វីបាន មិនបានលេបថ្នាំតាមវេជ្ជបញ្ជាត្រឹមត្រូវ និងមានជាច្រើនទៀត។ “បញ្ហាខ្វះអាហារូបត្ថម្ភនេះ បើម្ដាយខ្វះ នឹងនាំឲ្យកូនខ្វះ ហើយបើម្ដាយហ្នឹងលើស កូនក៏លើសដូចគ្នាដែរ ដែលនេះហៅថា វដ្ដ”។  វេជ្ជបណ្ឌិតឯកទេសកុមាររូបនេះក៏បានលើកឡើងថា អំឡុងពពោះ តែកាលណាខ្វះមីក្រូសារធាតុ អាចធ្វើឲ្យទារកជួបបញ្ហាជាច្រើន។ រីឯម៉ាក់ៗវិញក៏ប៉ះពាល់ដែរ ដោយសុខភាពមិនសូវល្អ ឈឺញឹកញាប់ រាងកាយស្គមស្គាំង គ្មានកម្លាំងកំហែង ជាដើម។ លោកបានបន្ថែមទៀតថា ភាគច្រើនមីក្រូសារធាតុដែលស្ត្រីមានផ្ទៃពោះខ្វះ មានដូចជា អាស៊ីដហ្វូលិក ជាតិអ៊ីយ៉ូដ ជាតិដែក។ ដូចនេះ ស្រីៗគួរថែទាំសុខភាពឲ្យបានល្អ តាំងពីមុនមានផ្ទៃពោះ ហើយលេបថ្នាំប្រភេទពពួកវីតាមីនមួយចំនួន។ […]


មានផ្ទៃពោះ

ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ?

សម្រាប់​ស្រីៗ រឿង​ផឹក​កាហ្វេ ពេទ្យ​មិន​ហាម​ទេ ប៉ុន្តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ ព្រោះអ្នក​ជំនាញ​អះអាង​ថា ផឹក​កាហ្វេ​ច្រើន អាច​នាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ ឬ​អាច​ធ្វើ​ឲ្យ​កូន​ពិការ​ពី​កំណើត​ក៏​មាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ខ្លះៗ​ពី​ផល​ប៉ះពាល់​របស់​កាហ្វេ។ ១- ផល​ប៉ះពាល់​ពេល​ផឹក​កាហ្វេ​ក្នុង​មរិមាណ​ច្រើន នៅ​ពេល​យើង​ផឹក​កាហ្វេ​ក្នុង​បរិមាណ​​ច្រើន ចំពោះ​ស្រីៗ ​មិន​ត្រឹម​តែ​ប្រឈម​បញ្ហា​កូន​ពិការ​ពី​កំណើត​នោះ​ទេ វា​ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​ស្រីៗ​មួយ​ចំនួន​ពិបាក​ក្នុង​មាន​បង្ក​កំណើត​ទៀត​ផង។ ចំពោះ​គ្នា​យើង​កំពុង​ពពោះ ហើយ​មាន​ទម្លាប់​ផឹក​កាហ្វេ ឬ​តែ ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ អាច​ជំរុញ​ប្រឈម​កាន់​តែ​ខ្ពស់​ជាមួយ​ករណី​រលូត​កូន ឬ​អូនៗ​កើត​មក​មិន​គ្រប់​គីឡូ។ យោង​តាម​អត្ថបទ​ចេញ​ផ្សាយ​ដោយភ្នាក់​ងារ​ព័ត៌មាន​សុខភាព​សាធារណៈ​ថ្នាក់​ជាតិ ប្រទេស​អូស្ត្រាលី Healthdirect អះអាង​ថា មាន​ភស្តុតាង​ជា​ច្រើន ធ្លាប់​បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ប្រឈម​នៅ​ពេល​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​លើស​កម្រិត​អំឡុង​ពេល​ពពោះ ខណៈ​ភស្តុតាង​ជា​ច្រើន​ទៀតណែនាំ​ឲ្យ​ស្រីៗ​ពពោះ ផឹក​កាហ្វ​ឲ្យ​តិច​ជាង ២​កូន​ពែង ក្នុង​មួយ​ថ្ងៃគឺ​មាន​សុវត្ថិភាព។ អ្នក​ជំនាញ​អះអាង​ថា ក្រៅ​ពី​កាហ្វេ ​និង​តែ អាហារ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​មាន​ផ្ទុក​ជាតិ​កាហ្វ​អ៊ីន នាំ​ឲ្យ​ការ​កម្រិត​បរិមាណ​ញ៉ាំ​កាហ្វេ​ប្រចាំ​ថ្ងៃ លើស​កម្រិត។ ហេតុ​នេះ អ្វី​ល្អ​បំផុត​សម្រាប់​សុខភាព​ម៉ាក់ៗ និង​បេប៊ី ស្រីៗ​គ្នា​យើង​ដែល​ចូល​ចិត្ត​កាហ្វេ គួរ​កម្រិត​បរិមាណ​ញ៉ាំ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រមាណ ៣០០​មិល្លី​ក្រាម (រាប់​បញ្ចូល​ទាំង​អាហារ​ផ្សេង​ទៀត​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន) ឬ​បើ​អាចគួរ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន​ទាំង​នោះ​តែ​ម្តង​ទៅ។ អត្ថបទ​ពាក់​ព័ន្ធ៖ ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់? ផឹកកាហ្វេ ធ្វើឲ្យស្រក ឬឡើងគីឡូ? កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង​ទាំងនេះ​ ២- សារធាតុ​កាហ្វេ​អុីន​ក្នុង​ចំណី​អាហារ កាហ្វេអ៊ីន ជា​សារធាតុ​គីមី​ម្យ៉ាង គេ​តែង​ប្រទះ​ឃើញ​មាន​ក្នុង​អាហារ និង​ភេសជ្ជៈ រាប់​បញ្ចូល​ទាំង​កាហ្វេ […]


ត្រីមាសទី ១

បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន

បន្លែ-ផ្លែឈើ សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិរ៉ែ និង​កាក​សរសៃ ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ឲ្យ​ច្រើន។ ១. ដំឡូងជ្វា ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាខារ៉ូទីន ហើយ​ត្រូវ​បាន​បម្លែង​ទៅ​ជា​វីតាមីន A នៅ​ក្នុង​ខ្លួន​របស់​យើង។ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​រាង​កាយ និង​ការ​ជួយ​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ។ លើស​ពី​នេះ​ទៀត​ដំឡូង​ជ្វា​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់​បន្ថយ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​អាការៈ​ទល់​លាមក។ អត្ថបទពាក់ព័ន្ធ៖ ដំឡូងជ្វា ល្អ​អី​ល្អ​យ៉ាង​នេះ ២. ផ្លែប៊ើរ សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​មាន​ប៉ូតាស្យូម ដែល​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម។ ជាតិ​លុយទីន ល្អ​សម្រាប់​ភ្នែក និង​អាស៊ីដ​ហ្វូលិក ដែល​មាន​តួនាទី​ជួសជុល​​កោសិកា​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ក្រៅ​ពី​នោះ​ផ្លែប៊ើរ ក៏​ជា​ប្រភព​​នៃ​វីតាមីន B ដែល​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ និង​រោគ​ផ្សេងៗ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C និង E ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន ៣. បន្លែ​ពណ៌​បៃតង បន្លែ​ពណ៌​បៃតង មាន​ស្ពៃពុយឡេង ប្រូខូលី ផ្ទុក​នូវ​ជាតិ​ជាតិ​ដែក កាល់ស្យូម ហ្វូលិកអាស៊ីដ និង​វីតាមីន A, B, […]


បញ្ហាផ្ទៃពោះ

ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង

ពពោះ​ដល់​ថ្ងៃ​សម្រាល​ហើយ ស្រីៗ​គ្នា​យើង​បើ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​នោះ​ទេ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ការ​ដែល​ទុក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចាស់​ខែ​ពេក មិន​ល្អ​នោះ​ទេ។ នៅ​លើ​ផេក​ផ្លូវការ​​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់​ថា ស្រ្តី​ពពោះ​​លើស​ពី ៤១​សប្តាហ៍​ឡើង​ទៅ គេ​ហៅ​​ថា​មាន​ផ្ទៃពោះ​លើស​ខែ ឬ​កូន​​ចាស់​ខែ។ កូន​លើស​ខែ​អាច​ប្រឈម​បញ្ហា​ជា​ច្រើន ដូចជា៖ – បរិមាណ​ទឹក​ភ្លោះ​ថយ​ចុះ – ចង្វាក់​បេះដូង​ទារក​មិន​ប្រក្រតី – ទារក​ជុះ​លាមក​ក្នុង​ទឹក​ភ្លោះ – ទារក​អាច​ស្លាប់​ក្នុង​ពោះ – ទារក​មាន​បញ្ហា​ផ្លូវ​ដង្ហើម – មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ដូចជា ប្រកាច់ វិបត្តិ​នៃ​ការ​លូតលាស់​​បញ្ញា​ស្មារតី – មាន​ជំងឺ​ឆ្កួត​ជ្រូក​តាំង​ពី​ក្មេង – ធំ​ក្បាល – បាក់​ឆ្អឹង។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ទាំង​នោះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ ចាប់​ពី​គភ៌​អាយុ ៤១ សប្តាហ៍ ដោយ​តាម​ដាន ២-៣ដង/សប្តាហ៍។ ក្នុង​នោះ​គ្រូពេទ្យ​នឹង​តាម​ដាន​ចលនា​បម្រាស់​របស់​កូន​ក្នុង​ពោះ វិភាគ​ចង្វាក់​បេះដូង​កូន វាស់​បរិមាណ​ទឹក​ភ្លោះ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន? មូលហេតុធ្វើឲ្យស្រីៗឈឺពោះសម្រាលកូន អូសបន្លាយពេលយូរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?

បន្ទាប់ពី​សម្រាល​កូន​ហើយ ចាស់​ៗ​នឹង​ហាមប្រាម​ម៉ាក់​ៗ​មិន​ឲ្យ​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត​ឡើយ ព្រោះ​ពួកគាត់​យល់​ថា​ធ្វើ​បែប​នេះ អាច​នាំ​ឲ្យ​ស្រវាំង​ភ្នែក។ មិនមែន​តែ​លេង​ទូរស័ព្ទ មើល​ទូរទស្សន៍​ឡើយ សូម្បី​តែ​អាន​សៀវភៅ ឬ​ដេរ​សម្លៀកបំពាក់ ក៏​មិន​បាន​ដែរ។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ពន្យល់​ថា ការ​មើល​ទូរស័ព្ទ កុំព្យូទ័រ ឬ​ទូរទស្សន៍​គ្មាន​ប៉ះពាល់ ឬ​ខុស​ប្លែក​ពី​ពេល​មិន​ទាន់​មាន​កូន​ដែរ។ យើង​អាច​មើល​អ្វី​តាម​ចិត្ត​ចង់ គ្មាន​ទាស់ ឬ​ស្រវាំង​ភ្នែក​អ្វី​ទេ ដេរ​ប៉ាក់ មើល​សៀវភៅ​ក៏មិន​ខុសដែរ។ ទោះជា​​ការ​មើល​គ្រឿង​អេឡិក​ត្រូនិក​​ក្រោយ​សម្រាល​កូន​រួច មិន​​បង្កឲ្យ​មាន​​បញ្ហា​ភ្នែក​ពិត​មែន តែ​ការ​ដែល​យើង​ព្យាយាម​មើល​រហូត​នោះ​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ព្រោះ​មិន​បាន​សម្រាក។ ពេល​កូន​តូច​យើង​មិន​សូវ​បាន​សម្រាក​គ្រប់គ្រាន់​ឡើយ ដូចនេះ​បើ​កូន​គេង ត្រូវ​ឆ្លៀត​ពេល​គេង​ដែរ ដើម្បី​បំប៉ន​កម្លាំង​ឡើង​វិញ ហើយ​វា​ក៏​ជួយ​សន្សំ​កម្លាំង​បាន​បន្តិច​ដែរ។ សម្រាប់​ម៉ាក់​ៗ​ខ្លះ​កម្លាំង​មិន​ទាន់​គ្រប់គ្រាន់​ឡើង​វិញ ទើប​ការ​សម្លឹង​អ្វី​ផ្ដោត​យូរ​អាច​នាំឲ្យ​វិល​មុខ​ផង​ដែរ។ ណា​មួយ​បើ​មើល​កូន​បណ្ដើរ លេង​ទូរស័ព្ទ​បណ្ដើរ​អាច​មិន​ផ្ចង់​អារម្មណ៍​មើល​ថែ​កូន​បាន​ល្អ ឬ​អាច​ធ្វើឲ្យ​បែកបាក់ ឬ​កំពប់​អីវ៉ាន់​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា កុំ​ថា​ឡើយ​អ្នក​កូន​ខ្ចី​មនុស្ស​ធម្មតា​ពេល​មើល​ច្រើន​ក៏​មិន​ល្អ​ដែរ ធ្វើឲ្យ​គេង​មិន​លក់ រួយ​គ្រាប់ភ្នែក និង​បញ្ហា​ដទៃ​ទៀត​ជាច្រើន។ ដូចនេះ​គួរ​មើល​វា​ក្នុង​កម្រិត​សម​ល្មម​ទៅ​បាន ហើយ​អ្នក​មាន​ការងារ​រកស៊ី និង​កិច្ចការ​ចាំបាច់​ត្រូវ​ប្រើ អាច​បន្ត​ទៀត​បាន ព្រោះ​ជា​រឿង​ចៀស​មិន​បាន តែ​បើ​សម្រាប់​មើល​រឿង មើល​ចម្រៀង លេង​បណ្ដាញ​សង្គម គួរតែ​ផ្អាក​ទៅ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់? ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាផ្ទៃពោះ

៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ

អំឡុង​មាន​ផ្ទៃ​ពោះ ស្រីៗ​មាន​រឿង​​ត្រូវ​​ប្រយ័ត្ន​ច្រើន ដើម្បី​​ថែរក្សា​​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​លូត​លាស់​ល្អ ដែល​ក្នុង​នោះ​មាន​ទាំង​ក្បួន​ចាស់​បុរាណ និង​ក្បូន​ពេទ្យ។ បើ​តាម​ក្បូន​ពេទ្យ​វិញ មិន​មាន​ហាម​ប្រាម​អ្វី​សាំ​ញ៉ាំ​នោះ​ទេ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា គ្រាន់​តែ​ចៀស​ឲ្យ​បាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោមនេះ។ ១. ហាម​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា មាន​ជំងឺ​អ្វី​មួយ ហើយ​ចង់​ប្រើ​ថ្នាំ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ការ​ប្រើ​ថ្នាំ​ផ្តេស​ផ្តេស ដោយ​គ្មាន​វេជ្ជបញ្ជា អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា? ២. ហាម​ជក់​បារី ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​​ទង​សុក ដូច​​ជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​កូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិន​គ្រប់​លក្ខណៈ មាន​បញ្ហា​ផ្លូវ​ដង្ហើម សួត ឬ​កើត​មក​ស្លាប់។ ៣. ហាម​ផឹក​​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខភាព​ម្តាយ​នោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ទៀត ក្នុង​នោះ​កូន​កើត​មក​អាច​មិន​គ្រប់​គីឡូ មាន​បញ្ហា​អាកប្បកិរិយា-ការ​រៀន​សូត្រ​ជា​ដើម។ អត្ថបទអ្នកពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ ៤. ហាម​ញ៉ាំ​គ្រឿង​សមុទ្រ​មាន​ជាតិ​បារ៉ត​ខ្ពស់ គ្រឿង​សមុទ្រ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ ដែល​អាច​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ។ ទោះ​បី​ជា​បែប​នេះ​ក្តី ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​គួរ​ចៀស​វាង​នូវ​ត្រី​សមុទ្រ​មួយ​ចំនួន​ដូច​ជា ត្រីឆ្លាម ត្រីដាវ […]


មានផ្ទៃពោះ

ក្រោយ​ពេល​រួមភេទ មេជីវិតឈ្មោល​ធ្វើម៉េចអាចបង្កកំណើតបាន?

ការ​បង្ក​កំណើត​ជា​ពេល​ដែល​មេ​ជីវិត​ញី​និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា។​វា​ត្រូវការ​ពេល​ពី៤៥​នាទី​ ទៅ ១២ ម៉ោង​ដើម្បី​ឱ្យ​មេ​ជីវិត​ឈ្មោល​ទៅ​ជិត​បំពង់​ដៃ​ស្បូន​ ជា​ទី​ដែល​ការ​បង្ក​កំណើត​កើត​មាន​ឡើង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ស្រី​បាន​រហូត​ដល់​ទៅ​៧​ថ្ងៃ។ ដូច​នេះ​ហើយ ការ​បង្ក​កំណើត​អាច​កើត​មាន គ្រប់​ពេល​ក្នុង​មួយ​សប្ដាហ៍​បន្ទាប់​ពី​រួម​ភេទ​រួច ប្រសិន​បើ​ខាង​ស្រី​ធ្លាក់​មេ​ជីវិត​ញី។ សូម​ស្វែងយល់​បន្ថែម​អំពី​ដំណើរ​ដ៏​អស្ចារ្យ​នេះ​និង​របៀប​ដែល​ជីវិត​ កកើត​ឡើង! ១- មាន​អ្វី​កើត​ឡើង​ពេល​អ្នក​កំពុង​រួម​ភេទ បន្ថែម​លើ​ការរំភើប រាង​កាយ​របស់​យើង​នឹង​បង្កើត​​សម្ពាធ ដែល​យើង​តែ​ចង់​បាន​ចុង​ក្រោយ​នោះ​គឺ​ឈាន​ដល់​ចំណុច​កំពូល (Orgasm)។ ការ​ឈាន​ដល់​ចំណុច​កំពូល​គឺ​សំខាន់​សម្រាប់​មុខងារ​សរីរាង្គ។ ចំពោះ​មនុស្ស​ប្រុស​ ពេល​ឈាន​ដល់​ចំណុច​កំពូល ទឹក​កាម​ដែល​សំបូរ​ទៅ​ដោយ​មេជីវិត​ឈ្មោល​រុញ​ខ្លាំង​ចូល​ទៅ​ក្នុង​ទ្វារ​មាស ឡើង​ទៅ​ក្នុង​ស្បូន ក្នុង​ល្បឿន១៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កម្លាំង​បាញ់​បញ្ចេញ​ទឹក​កាម ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ចាប់​ផ្ដើម​បាន​ល្អ​ក្នុង​ដំណើរ​ទៅ​ជួប​មេ​ជីវិត​ញី។ ស្ត្រី​មិន​ចាំ​បាច់​ត្រូវ​ការ​ឈាន​ដល់​ចំណុច​កំពូល​នោះ​ទេ ដើម្បី​ឲ្យ​មាន​ការ​បង្ក​កំណើត។ ការ​កន្ត្រាក់​ស្បូន​តែ​បន្តិច​អាច​ជួយ​ឲ្យ​មេ​ជីវិត​ឈ្មោល​បាន​ហើយ ប៉ុន្តែ​សកម្មភាពកន្ត្រាក់​នេះ​កើត​ឡើង​ដោយ​គ្មាន​ការ​ឈាន​ដល់​ចំណុច​កំពូល​ឡើយ។ គូ​ស្វាមី​ភរិយា​ជាច្រើន​ឆ្ងល់​ថា​ទីតាំង​រួមភេទ​ណាមួយ​ល្អ​បំផុត​ដើម្បី​មាន​ផ្ទៃពោះ​។ គ្មាន​នរណា​ដឹង​ប្រាកដ​ឡើយ។ អ្វី​សំខាន់​បំផុត​អំពី «សិច» គឺ​ដៃ​គូមាន​ពេល​វេលា​មួយ​ដ៏​ល្អ ហើយ​អនុវត្ត​​វា​ឲ្យបាន​ញឹក​ញាប់​គ្រប់​គ្រាន់។ ដើម្បី​ឲ្យ​មាន​កូន មេ​ជីវិត​ឈ្មោល​ដែល​នៅ​រស់​ត្រូវ​តែ​នៅ​ក្នុង​បំពង់​ដែល​ផ្ទុក​អូវ៉ុល។ មិន​មែន​មនុស្ស​ស្រី​ទាំង​អស់​មាន​មេ​ជីវិត​ញី នៅ​ពាក់​កណ្ដាល​វដ្ត​រដូវ​ ឬ​ក្នុង​ពេល​វដ្ត​រដូវ​របស់​ពួកគេ​រហូត​នោះ​ទេ។ ដើម្បី​បង្កើន​ឱកាស​មាន​កូន សូម​រួម​ភេទ​រៀង​រាល់​២ថ្ងៃ​ម្ដង ឬ​អំឡុង​ពេល​នៃ​វដ្ត​រដូវ។ អត្ថបទពាក់ព័ន្ធ៖ រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន រួមភេទពេលមករដូវ សុវត្ថិភាពអត់?  ២-ពេល​យើងសម្រាកមេ​ជីវិត​ឈ្មោល​​ទើប​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ទេ ដល់​ដំណាក់​កាល​នេះ យើង​កំពុង​បន់ស្រន់​ចង់​បាន​កូន ហើយ​ខណៈ​នេះ​យើង​​នឹង​ដៃ​គូកំពុង​គេង​ឱប​គ្នា​សម្រាក ប៉ុន្តែ​នៅ​ក្នុង​រាង​កាយ​របស់​យើង​មាន​រឿង​ជា​ច្រើន​កើត​ឡើង។ មេ​ជីវិត​ឈ្មោល​រាប់​លាន​ចាប់​ផ្ដើម​ស្វែង​រក​មេ​ជីវិត​ញី ហើយ​ដំណើរ​ស្វែង​រក​នេះ​មិន​មែន​ជា​រឿង​ងាយ​ទេ។ របាំង​ទី​មួយ​អាច​បណ្ដាល​មក​ពី​ទឹក​រំអិល​នៅ​ក្នុង​ស្បូន​ខាងស្រី ដែល​ដូច​ជា​សំណាញ់​មិន​អាច​ជ្រាប​ចូល​បាន នៅ​ថ្ងៃ​ដែល​ស្ត្រី​មិន​មាន​មេ​ជីវិត​ញី។ នៅ​ថ្ងៃ​ដែល​ស្ត្រី​អាច​បង្ក​កំណើត​ខ្លាំង ទឹក​រំអិល​ទាំង​នោះ​នឹង​ចាប់​ផ្ដើម​ស្ដើង​ទៅៗ ហើយ​មេជីវិត​ឈ្មោល​ដែល​ហែល​ខ្លាំង​ជាង​គេ​នឹង​ឆ្លងកាត់​​បាន។ មេ​ជីវិត​ឈ្មោល​ដែល​នៅ​រស់ […]


មានផ្ទៃពោះ

ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ មកពីកូនដុះសក់ ឬមកពីអ្វីផ្សេង?

ស្ត្រី​ពពោះ​ភាគ​ច្រើន​ជួប​អាការៈ​រមាស់​ពោះ ជា​ពិសេស​នៅ​ពេល​ពោះ​កាន់​តែ​ធំ ហើយ​ចាស់ៗ​តែង​តែ​និយាយ​ថា មក​ពី​កូន​ចាប់​ផ្តើម​ដុះ​សក់ ទើប​ធ្វើ​ឲ្យ​ម៉ាក់ៗ​រមាស់​ពោះបែប​នេះ។ ការ​ដែល​ម៉ាក់ៗ​រមាស់បរិវេណ​ពោះ​ មកពីសក់​កូន​ដុះ​ចាក់​ពោះ​ម៉ាក់ មែន ឬ​មិន​មែន? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ថា ម៉ាក់ៗ​រមាស់​ពោះ មិនមែន​មក​​ពី​កូន​ចាប់​ផ្តើម​ដុះ​សក់ ឬ​សក់​ចាក់​ពោះ​នោះ​ទេ គឺ​បណ្តាល​មក​ពី​កោសិកា​ស្បែក​យឺត ធ្វើ​ឲ្យ​ស្បែក​តឹង ស្ងួត ទៅ​ជា​ប្រេះ ពេល​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ធំ។ កាលណា​ស្បែក​ប្រេះ​ខ្លាំង ធ្វើ​ឲ្យ​ស្បែក​ចេញ​សង្វារ ​បើ​ស្ត្រី​ពពោះ​រមាស់​ខ្លាំង​ទ្រាំ​មិន​បាន ហើយ​អេះ​ទៀត​នោះ លោក​វេជ្ជបណ្ឌិត​ថា អាច​ប្រឈម​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ ដោយសារ​តែ​ស្បែក​ស្តើង ងាយ​នឹង​ដាច់​រលាត់ រហូត​រលាក​ស្បែក​​ទៀត​ក៏​មាន ហើយ​ស្នាម​សង្វារ​នឹង​រាល​កាន់​តែ​ច្រើន​ឡើងៗ។ ចំពោះ​ម៉ាក់ៗ​បញ្ហា​រមាស់​ស្បែក​ពោះ លោក​វេជ្ជបណ្ឌិត​ណែនាំ ឲ្យ​ធ្វើ​តាម​​​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖ – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន – លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក – ស្លៀក​សម្លៀក​បំពាក់​រលុងៗ។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន បញ្ហានេះទាំងនេះស្រីៗពពោះជួបប្រទះដូចគ្នាទេ កុំយំតូចចិត្តខ្លួនឯងអី ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មានផ្ទៃពោះ

Dry Heaving (​ការ​ចង្អោរ​ស្ងួត)

និយមន័យ១. ដូច​ម្ដេច​ទៅ​ដែល​ហៅ​ថា​ការ​ចង្អោរ​ស្ងួត? ការ​ចង្អោរ​ស្ងួត​(Dry​ ​heaving)​ គឺ​ជា​អាការៈ​រក​កល់​ចង់​ក្អួត​តែ​ក្អួត​មិន​ចេញ​អ្វី​ទាំង​អស់។ ការ​ចង្អោរស្ងួត​​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​​បម្រុង​នឹង​ក្អួត គឺ​ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​បិទ​ស្រប​ពេល​ដែល​សន្ទះ​ទ្រូង​ធ្វើ​ការ​កន្ត្រាក់។ ពេល​ខ្លះ​ការ​ចង្អោរ​អាច​មាន​លក្ខណៈ​ជា​ការ​ចង្អោរ​ស្ងួត​ និង​អាច​ឈាន​ទៅ​ដល់​ការ​ក្អួត​តែ​មិន​មែន​គ្រប់​ពេល​ទាំង​អស់​នោះ​ទេ។ ២. តើ​ការ​ចង្អោរ​ស្ងួត​ច្រើន​កើត​ឡើង​ដោយ​របៀប​ណា? ការ​ចង្អោរ​ស្ងួត​គឺ​ច្រើន​កើត​ខ្លាំង​មែន​ទែន។ វា​អាច​កើត​លើ​មនុស្ស​គ្រប់​ភេទ​ហើយ​មិន​ប្រកាន់​អាយុ​ឡើយ។ អាការៈចង្អោរស្ងួត​​នេះ​អាច​គ្រប់​គ្រង​បាន​ដោយ​ធ្វើ​ការ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​យើង​។ សម្រាប់​ព័ត៌មាន​ច្បាស់​លាស់​សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៣. តើ​រោគ​សញ្ញា​និង​រោគ​វិនិច្ឆ័យ​បែប​ណា​ដែល​ការ​ចង្អោរ​ស្ងួត​ឧស្សាហ៍​កើត​មាន​មក​ជាមួយ? រោគ​សញ្ញា​និង​រោគ​វិនិច្ឆ័យ​ទាំង​នោះ​មាន​ដូចជា: បែក​ញើស ចង្អោរ រ​ងារ មិន​រំលាយ​អាហារ ឈឺ​ពោះ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច? មូលហេតុ​៤. តើ​ការ​ចង្អោរ​ស្ងួត​កើត​ឡើង​ដោយ​សារ​អ្វី? ចង្អោរស្ងួត​​កើត​ឡើង​រវាង​ការ​កន្ត្រាក់​សន្ទះ​ទ្រូង ​និង​ការ​បិទ​ផ្លូវ​ដង្ហើម​ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​ថាចង់​ក្អួត។ ដោយ​ខុស​ពី​ការ​ក្អួត​ធម្មតា​សម្រាប់​រោគ​សញ្ញា​គឺ​ក្អួត​មិន​ចេញ​អ្វី​ទាំង​អស់។ យោង​ទៅ​តាម​ស្ថានភាព​អាកប្បកិរិយា​ និង​កត្តា​ផ្សេង​​មួយ​ចំនួន​ទៀត​ដែល​អាច​ឈាន​ដល់​ការ​កើត​មាន​ការ​ចង្អោរ​ស្ងួត។ លំហាត់​ប្រាណ ការ​ហាត់​ប្រាណ​ដែល​មាន​លក្ខណៈ​ខ្លាំង​ក្លា​ជ្រុល​អាច​បង្ក​ឲ្យ​សន្ទះ​ទ្រូង​កន្ត្រាក់​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​ចង្អោរ​ស្ងួត។ ការ​ហាត់​ប្រាណ​ក្រោយ​ញ៉ាំ​អាហារ​ឆ្អែត​ណែន​ពោះ​ក៏​អាច​បង្ក​ឲ្យ​កើត​ការ​ចង្អោរ​បាន​ដែរ។ ជៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​មុន​នឹង​ធ្វើ​លំហាត់​ប្រាណ។ យើង​​គួរ​តែ​ហាត់​ប្រាណ​សន្សឹម​ៗ​ពី​ខ្សោយ​ទៅ​ខ្លាំង​ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​ដែល​ខ្លួន​អាច​ទ្រទ្រង់​បាន​ជា​ជាង​ការ​ចាប់​ផ្ដើម​បែប​ខ្លាំង​ក្លា​តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចង្អោរ​ដោយ​ការ​ហាត់​ប្រាណ​បាន។ ប្រសិន​បើ​យើង​​ចាប់​ផ្ដើម​ ឬ​មាន​អារម្មណ៍​ចង់​ចង្អោរ​គួរ​តែ​សម្រាក​បន្តិច​ ​និង​ផឹក​ទឹក​សន្សឹមៗ​ក្នុង​បរិមាណ​តិចតួច។ អត្ថបទពាក់ព័ន្ធ៖ ពេលហាត់ប្រាណប្រទះឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហាហើយ ផឹក​ស្រា​ច្រើន​ជ្រុល ការ​ផឹក​ស្រា​ឥត​ឈប់ ​ឬ​ច្រើន​ជ្រុល​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ចង្អោរ​ឬ​ក្អួត។ កាត់​បន្ថយ​នូវ​បរិមាណ​ស្រា​ដែល​យើងទទួលទាន​ ហូប​អាហារ​ស្រប​ពេល​ក្នុង​ផឹក​​ស្រា​ក៏​អាច​ជួយ​មិន​ឲ្យ​កើត​មាន​ការ​ចង្អោរ​ស្ងួតបាន​ដែរ។ ប្រសិន​បើ​យើង​​ចាប់​ផ្ដើម​ចង្អោរ​បញ្ឈប់​ការ​ផឹក​​ស្រា។ សាក​ល្បង​ក្រេប​ទឹក​សន្សឹមៗ​និង​ញ៉ាំ​អាហារ​ដែល​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​បន្តិច​ដូចជា​នំ​ធុង​ប្រៃៗ។ អត្ថបទពាក់ព័ន្ធ៖ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់ ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ (GERD) ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ(GERD)​ បង្ក​ឡើង​ដោយ​មាន​រោគ​សញ្ញា​ចុក​ចុង​ដង្ហើម។ ការ​មាន​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ច្រាល​អាហារ​ដែល​រំលាយ​រួច​មួយ​ភាគ​តូច​និង​បណ្ដាល​ឲ្យ​មាន​ភាព​មិន​សុខ​ស្រួល​ស្រប​ពេល​លេប​អាហារ​ ឬ​ដក​ដង្ហើម​ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេង​ទៀត។ ស្ថានភាព​នេះ​អាច​បង្ក​ឲ្យ​កើត​ការ​ចង្អោរ​ស្ងួត​លើ​មនុស្ស​ខ្លះ។ គ្រូ​ពេទ្យ​​អាច​ចេញ​ថ្នាំ​ដើម្បី​សម្រួល​ដល់​អាការៈ​នៃ​ជំងឺ​ GERD។ យើង​​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បែប​ផែន​នៃ​ការ​រស់​នៅ​ដូចជា​បរិភោគ​អាហារ​ក្នុង​បរិមាណ​តិច ​ឬ​ជៀសវាង​អាហារ​ហឹរ​ ឬ​ខ្លាញ់។ អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ ឱសថ ឱសថ​មួយ​ចំនួន​ដូចជា​ឱសថ​សម្រាប់​ជំងឺ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្ក​ឲ្យ​ក្អួត​ចង្អោរ។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា​ឱសថ​បច្ចុប្បន្ន​​ធ្វើ​ឲ្យ​កើត​មាន​ការ​ចង្អោរ​ ពួក​គាត់​អាច​ណែនាំ​ប្រើ​ឱសថ​ប្រភេទ​ឬ​យីហោ​ផ្សេង​ដើម្បី​ធ្វើ​ឲ្យ​ធូរ​ស្បើយ។ ហាម​ផ្លាស់​ប្ដូរ​ឱសថ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ។ ស្ថានភាព​ផ្សេង​ទៀត ស្ថានភាព​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ចង្អោរ​រួម​មាន: ការ​ឆ្លង​មេរោគ ការ​ថប់​បារម្ភ រលាក​លំពែង មាន​បញ្ហា​ថ្លើម​ ឬ​តម្រង​នោម​ធ្ងន់ធ្ងរ ការ​ព្យាបាល​ស្ថានភាព​ខាង​លើ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ឲ្យ​កើត​មាន​ការ​ចង្អោរ។ ប្រសិន​បើ​យើង​មាន​ជំងឺ​ណា​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំង​នេះ​និង​ការ​ចង្អោរ​ស្ងួត​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ។ វា​ពិត​ជា​មាន​សារ​សំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​គ្រូពេទ្យ​ដឹង​អំពី​រោគ​សញ្ញា​ដែល​អ្នក​មាន​ទាំង​អស់​ទោះ​បី​ជា​មិន​សម​នឹង​ទាក់ទង​គ្នា​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ? មាន​គភ៌ ការ​ចង្អោរ​ស្ងួត​ក៏​ច្រើន​តែ​កើត​មាន​អំឡុង​ពេល​មាន​គភ៌​ត្រីមាស​ដំបូង​ដែរ […]


បញ្ហាផ្ទៃពោះ

បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?

ជា​ទូទៅ​បើ​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ភាគច្រើន​គឺ​យើង​អាច​ដឹង​នៅ​ពេល​ពិនិត្យ​អេកូ។ តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​ពេល​អេកូ​ឃើញ យើង​ក៏​អាច​ដឹង​តាម​រយៈ​រោគសញ្ញា​ខ្លះ​ៗ និង​ពេលខ្លះ​ស្រ្តី​អាច​ពុំ​មាន​រោគសញ្ញា​អ្វី​ទាំងអស់។ សម្រាប់​​បញ្ហា​បែប​នេះ អាច​មើល​ដឹង​ពីសប្ដាហ៍​ទី ២០ ឡើង​ទៅ តាម​រយៈ​​អេកូ​មើល​ឃើញ​ច្បាស់ ហើយ​ករណី​សុក​ពាំង​មាត់​ស្បូន ខ្លះ​ក៏អាច​ស្ដែង​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ដូចខាង​ក្រោម៖ – មាន​អារម្មណ៍​ធ្ងន់​ៗ​ពោះ​ខាងក្រោម – មាន​ធ្លាក់​ឈាម​ភ្លាម​ៗ​ដោយ​គ្មាន​មូលហេតុ​ ពណ៌​ក្រហម​ស្រស់ ដែល​ជាទូទៅ​កើត​មាន​ច្រើន​ដង​ពេល​ពពោះ ហើយ​ពុំ​មាន​ការ​ឈឺពោះ – មាន​ភាព​ស្លេកស្លាំង ជីពចរ​ដើរ​ញាប់ សម្ពាធ​ឈាម​ទាប ​ក្នុង​ករណី​មាន​ការ​ធ្លាក់​ឈាម​ច្រើន និងឈានទៅដល់ស្ហុកក៏មាន – ចុក​រួយចង្កេះ – កន្ត្រាក់ ឬ​ចំកោង​ស្បូន។ ចំណែក​មូលហេតុ​នាំ​ឲ្យ​សុក​ពាំង​មាត់​ស្បូន អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដោយ​លោក​វេជ្ជបណ្ឌិត​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ករណី​មិន​ដឹង​មូលហេតុ​ប្រមាណ ២០-៣០% ករណី​ចៃដន្យ ២០-៣០% និង ២០-៣០% ទៀត​កើត​ឡើង​ដោយសារ​ម៉ាក់​ៗ​រំលូត ឬ​មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន​ជា​ដើម។ ដូចនេះ​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយគ្រូពេទ្យ ហើយ​បើ​មាន​សុក​ពាំង​មាត់​ស្បូន​ ត្រូវ​តាមដាន​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​ដិតដល់ និង​ថ្នម​ខ្លួន​ខ្លាំង​ជាង​ធម្មតា ព្រោះ​ងាយ​នឹង​ធ្លាក់​ឈាមខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ