មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

ធ្លាក់​​ស​ពេល​ពពោះ​ជា​កង្វល់​របស់​ស្រីៗ​គ្នា​យើង ព្រោះ​មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ធ្លាក់​ស​ច្រើន មាន​ក្លិន មាន​ពណ៌ ម៉ាក់ៗ​បារម្ភ​ខ្លាច​ដល់​ប៉ះពាល់​ដល់​កូន។ តើ​ការ​ធ្លាក់​ស​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ? ហេតុ​អី? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ស្រីៗ​ផ្ទៃពោះ​ចៀស​មិន​រួច​ជួប​បញ្ហា​ធ្លាក់​ស​នោះ​ទេ គ្រាន់​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​ធ្លាក់​ស​ច្រើន ក្នុង​សភាព​ខាប់ៗ ឬ​ដុំ មាន​ពណ៌​ខៀវ ប្រផេះ មាន​ក្លិន​ឆ្អាប និង​ស្អុយ​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ស​ដោយ​មាន​ជំងឺ បើ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ផង កូន​កើត​មក​អាច​ឈឺ​ភ្នែក ឯ​ស្បែក​កូនក៏​មាន​បញ្ហា​ដូច​គ្នា។ ចំពោះ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ស្រីៗ​ពពោះ​ធ្លាក់​ស​ជា​ប្រចាំ ក្នុង​បរិមាណ​ច្រើនៗ​ មាន​ក្លិន មាន​ពណ៌ និង​រមាស់​ខ្លាំង​នៅ​ទ្វារមាស ពេល​ខ្លះ​ស្ទើរ​តែ​ទ្រាំ​មិន​បាន​នោះ លោក​វេជ្ជបណ្ឌិត​ថា ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ទ្វារមាស​មិន​បាន​ល្អ ឬ​ការ​ប្រែប្រួល​រាង​កាយ ពិបាក​ក្នុង​ការ​ធ្វើ​អនាម័យ ធ្វើ​ឲ្យ​ស្រី​ងាយ​ឆ្លង​បាក់តេរី ផ្សិត ជំងឺ​កាមរោគ ចំណែក​ឯ​ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ការ​ផលិត​សារធាតុ​រាវ​កាន់​តែ​ច្រើន​ជាង​មុន។ អត្ថបទពាក់ព័ន្ធ៖  លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ បច្ចេកទេស​សម្អាត​កន្លែង​សម្ងាត់​ស្រីៗ ការពារ​កុំ​ឲ្យ​ឆ្លង​រោគ រលាក ធុំក្លិន ដើម្បី​បង្ការ​ការ​ធ្លាក់​ស​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំង​អស់ ធ្វើ​អនាម័យ​ខ្លួន​ប្រាណ […]


ការថែទាំផ្ទៃពោះមុនសម្រាល

​ពិនិត្យ​អេកូ​ពេល​ព​ពោះ មាន​ប្រយោជន៍​ច្រើន​ណាស់

កន្លង​មក​យើង​ធ្លាប់​ឮ​ថា  ពេលពពោះ​មើលអេកូ​ច្រើន​ពេក អាច​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ តែ​គ្រូ​ពេទ្យ​ក៏​បាន​បញ្ជាក់​ហើយ​ថា​ករណី​នេះ​មិន​អាច​ទៅ​រួច​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ពិនិត្យ​អេកូ​ល្អ​ចំពោះ​ម្ដាយ និង​កូន​ទៅ​វិញ​ទេ ដោយ​អាច​តាមដាន​ពី​សុខភាព​ម្ដាយ និង​កូន​បាន​យ៉ាង​ល្អ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការពិនិត្យ​អេកូ​​ពេលពពោះ ដើម្បី​ចង់​ដឹង​ពី​រូបរាង​កូន ការ​ប៉ះពាល់ និង​ផល​វិបាក​ផ្សេង​ៗ​ទៀត ដោយ​បែងចែក​ជា​ផ្នែក​ៗ​ដូច​ខាងក្រោម។ ១- ការ​​វិវត្ត និង​រូប​រាង​កូន ចង់​ដឹង​ពី​ទីតាំង​របស់​កូន​ក្នុង​ស្បូន ឬ​ក្រៅ​ស្បូន បេះដូង​កូន​ចំហ ឬ​អត់ កូន​មាន​ភ្នែក ច្រមុះ​មាត់​អត់ ជា​កូន​ពេញ​លក្ខណៈ ឬ​ជា​កូន​ពង កូនមានពកឆ្អឹងខ្នងទេ សរសៃ​ឈាម​ពី​សុក​រត់​ទៅ​ចិញ្ចឹម​កូន​គ្រប់គ្រាន់ទេ កូនមានដៃជើង​គ្រប់​អត់ កូន​គ្រប់​គីឡូ​ទេ សុក​រុំ​កអត់ កូន​មាន​ឆែប​មាត់ ឬ​ក្រអូម​មាត់​ទេ? ២- សុខភាព​ម្ដាយ ចំពោះ​ម្ដាយ​វិញ ការ​ពិនិត្យ​អេកូ​គឺ​ដើម្បី​ចង់​ដឹង​ថា មាន​សុក​ពាំង​មាត់​ស្បូន សុក​ចាក់​មាត់​ស្បូន ទឹកភ្លោះ​មាន​គ្រប់គ្រាន់​អត់ ឬ​តាមដាន​ពី​ការ​បង្វិល​របស់​កូន និង​ដឹង​ពី​ស្ថានភាព​ម៉ាក់​ៗ​ថា​អាច​កើត​តាម​ធម្មជាតិ ឬ​សម្រាល​តាម​វះកាត់។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ តែ​ទោះ​ជា​យ៉ាងណា​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ជាក់​ថា ការ​អេកូ​មិន​អាច​ដឹង​គ្រប់​យ៉ាង ឬ​ច្បាស់លាស់ ១០០% ឡើយ ហើយ​ការ​ពិនិត្យ​ដោយ​ឆ្លុះ​ម៉ាស៊ីន​មួយ​នោះ មិន​ប៉ះពាល់​ដល់​កូន​ទេ។ ការ​ពិនិត្យ​អេកូន​យ៉ាងហោចណាស់ ៤-៥ ដង ចាប់​តាំងពី​មាន​កូន​រហូត​ដល់​ថ្ងៃ​សម្រាល ឬ​​បើ​​កូន​ក្នុង​ពោះ​មាន​បញ្ហា យើង​អាចពិនិត្យអេកូរៀង​​រាល់​ខែ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ត្រីមាសទី ១

តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង

មានស្រីៗយើងមួយ​ចំនួន គិតថា ពេល​ពពោះ​ មិនគួរ​ហាត់​ប្រាណ លើក​ដៃ​លើក​ជើង ព្រោះ​ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ តែតាម​វេជ្ជសាស្ត្រ ស្រីៗ​មាន​ផ្ទៃ​ពោះ គួរចាប់​ផ្តើម​ហាត់​ប្រាណ​ពី​ត្រីមាស​ដំបូង ដល់​ត្រីមាស​ទី៣ ដោយវាមាន​ប្រយោជន៍​ច្រើន​ណាស់​ ទាំង​សុខភាពម្តាយ និងគភ៌ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់តិចនិក​ហាត់​សម្រាប់​ស្រីៗ​ពពោះ​ ដើម្បីសុខ​ភាព​ល្អ។ ហាត់​ប្រាណ​នៅ​ត្រី​មាស​ដំបូង (ខែ​ទី ១-៣) ដឹង​ថាពពោះ​ភ្លាម យើង​​មិន​ចាំ​បាច់​ផ្លាស់​ប្ដូរ​ទម្លាប់ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ​អី​ច្រើន​ទេ បើ​ធ្លាប់​ធ្វើ​អី បន្ត​ធ្វើ​ធម្មតា​ទៅ ដូច​ជា ដើរ ​រត់​ហាត់​ប្រាណ និង​ហែល​ទឹក​ជាដើម សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព។ នៅ​ត្រី​មាស​ដំបូង ស្ត្រីពពោះ​ភាគ​ច្រើន ​ចាប់​ផ្ដើម​ចាញ់ អស់​កម្លាំង ចង់​ក្អួត ល្ហិតល្ហៃ មិន​ចង់​ធ្វើទាំង​អស់ កុំ​ថា​ឡើយ​​ហាត់​ប្រាណ។ ​ដើម្បី​សុខភាព​ខ្លួន​ឯង និង​កូន​ជា​ទី​ស្រលាញ់ ​គួរ​ព្យាយាម​ហាត់​ប្រាណ​យ៉ាងហោចក៏​បាន​ ៥-១០​ នាទី/ថ្ងៃ​ ដែរ។ យើង​អាច​សាកល្បង​វិធី​រៀបរាប់​ខាង​ក្រោម ងាយ​ៗ និង​ចំណាយ​ពេល​តិច ជឿថា​យើង​អាច​ធ្វើ​បាន៖ ១- ដើរ​ហាត់ប្រាណ ដើរ ជា​វិធី​ដ៏​ល្អ និង​ងាយ​ស្រួល​បំផុត​សម្រាប់​ស្រីៗទើបពពោះត្រីមាស​ដំបូង អាច​ដើរ​តិច​ៗ​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ត្រឹម​តែ​ជួយ​ឲ្យ​សុខភាព​ល្អ​​ទេ ថែម​ទាំង​ជួយ​ឲ្យ​យើង និងគភ៌​ អាច​ស្រូប​យក​វីតាមីន D ពី​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់ និង​គេង​លក់​ស្រួល​ទៀត​ផង។ ២- […]


ត្រីមាសទី ២

ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ ព្រោះ​ថា​ការ​មាន​ផ្ទៃពោះ ឈឺ​លេប​ថ្នាំ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ ថ្មី​ៗ​នេះ​ខាង WHO បាន​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ មិន​ត្រឹម​ជួយ​ម៉ាក់​ឡើយ គឺ​អាច​ជួយ​ដល់​កូន​ក្រោយ​កើត​បាន ៦ ខែ​ទៀត​ផង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា របាយការណ៍​ខាង WHO បាន​បញ្ជាក់​ថា​ចាក់​វ៉ាក់សាំង​ពេល​ម៉ាក់​ៗ​ពពោះ ចាក់​មាន​ឥទ្ធិពល​ខ្ពស់ រហូត​ដល់​អាច​ការពារ​កូន​ក្រោយ​សម្រាល​បាន ៦ ខែ​នៃ​ជីវិត។ លោក​បាន​បន្ត​ទៀត​ថា អង្គការសុខភាព​ពិភពលោក​បញ្ជាក់​ថា ចាក់សាំង​ផ្ដាសាយ​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទោះ​ចាក់​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​ដោយ​ក៏​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ខ្លួន និង​កូន​ដែល​កើត​មក​ហើយ។ ចំណែក​ទារក​ដែល​បាន​ទទួល​ចាក់សាំង​នេះ​នឹង​អាច​ការពារ​ពួកគេ​ពី​គ្រុន​ផ្ដាសាយ​ធំ​នៅ​ប៉ុន្មាន​ខែ​ដំបូង ហើយ​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា តាម​លោក​សាកសួរ​ម៉ាក់ប៉ា​ទារក​មួយ​ចំនួន​ក៏​ដែល​គ្មាន​ជំងឺ​ផ្ដាសាយ​ពេល​នៅ​តូច គឺ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​មែន។ ម៉ាក់​ៗ​មាន​ផ្ទៃពោះ ហើយ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ គឺ​មិន​ត្រឹម​តែ​ការពារ​ខ្លួនឯង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ការពារ​កូន។ ពេល​ម៉ាក់​ៗ​ចាក់​វ៉ាក់សាំង​នេះ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​អង់ទីករ​នៃ​ជំងឺ​ផ្ដាសាយ​ពី​ម្ដាយ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។ អត្ថបទ​ពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ឧស្សាហ៍រាកពេលពពោះ មានមូលហេតុអីខ្លះ?

ជំងឺ​រាក​រូស ជា​ជំងឺ​ទូទៅ​មួយ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​​ពេល ក៏​មិន​ចម្លែក​ទេ បើ​កើត​ស្រីៗ​កំពុង​ពពោះ ព្រោះ​ពេល​ខ្លះ​អាច​មក​ពី​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​រាងកាយ​ ពេល​ខ្លះ​អាច​មក​ពី​ការ​ឆ្លង​មេរោគ ឬ​ពោះវៀន​ដំណើរការ​ខុស​ប្រក្រតី។ ចុះ​បើ​រាករូស អំឡុង​ពេល​ពពោះ គួរ​ឲ្យ​បារម្ភ​អត់ តើ​ត្រូវ​ធ្វើ​ម៉េច? ចង់ដឹង អាន​អត្ថបទ “Hello គ្រូពេទ្យ” ដឹងថា។ ១- ​រាក​ដោយ​សារ​​ផ្លាស់​ប្ដូរ​អ័រម៉ូន នៅ​ពេល​ពពោះ អ័រម៉ូន ​Prostaglandin ដូចជា Oxytocin កើន​ឡើង ​ដើម្បី​ជួយ​ភ្ញោច​ការ​កន្ត្រាក់​ក្នុង​ស្បូន ទន្ទឹម​នឹង​នោះ ​ក៏​បង្កើន​ចលនា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ បើ​សិន​លាមក​​ឆ្លង​កាត់​តាម​ពោះវៀន​ធំ​លឿន​ពេក នឹង​បណ្ដាល​ទៅ​ជារាក។ ២- រាក​ដោយ​សារ​មេរោគ​ក្នុង​ពោះវៀន មេរោគ​ក្នុង​ពោះវៀន​ បង្ក​ឡើង​ដោយ​ពពួក​សរីរាង្គ​តូច​ល្អិត ដូចជា ពពួក​បាក់តេរី Escherichia, Coli Campylobacter, Salmonella ឬ Shigella Genera ក៏​ដូច​ជា​ពពួក​វីរុស និង​ប៉ារ៉ាស៊ីត Giardia lamblia Cryptosporidium enteritis ជាដើម។ ពួកវា​ចម្លង​ចូល​ក្នុង​ខ្លួន​យើង ​តាម​រយៈការ​ញុាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត។ ស្រី​ពពោះ​មាន​ផ្ទុក​មេរោគ​ទាំង​នេះ​ តែង​មាន​រោគសញ្ញា​ ដូច​ជា បត់​ជើង​ចេញ​ឈាម ក្អួត​ចង្អោរ គ្រុន​ក្ដៅ ឬ​វិល​មុខ​ធេងធោង។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ […]


បញ្ហាផ្ទៃពោះ

ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ

អំឡុង​ពពោះ រាងកាយស្រីៗ​ផ្លាស់​ប្ដូរ​ច្រើន ​ធ្វើ​ការ​ធ្ងន់​ ដើម្បី​ជួយ​ការពារ​ និង​ទ្រទ្រង់​ការ​លូតលាស់គភ៌​ក្នុង​ផ្ទៃ ហើយ​​ពេល​សម្រាល​រួច​ រាងកាយ​យើង​នឹង​ប្រែប្រួល​ម្ដង​ទៀត ដូច​ជា​ ដើម​ទ្រូង​ពេញ​ដោយ​ទឹក​ដោះ ស្បូនរួម​ទៅ​វិញ និង​មាន​អាការៈ​ផ្សេង​ៗ​ជា​ច្រើន​កើត​មាន​ ទាំង​ផ្នែក​រាងកាយ និង​ស្មារតី។ “Hello គ្រូពេទ្យ” នឹងប្រាប់​រឿងទាំង ១២ ឧស្សាហ៍​កើត​មាន​ក្រោយ​សម្រាលកូន​រួច​ ពិសេស​អំឡុង​ពេល​ ៦ សប្តាហ៍​ក្រោយ​សម្រាល។ ១-  ឈឺ​ចាប់​​ត្រង់តំបន់ទ្វារមាស – មូលហេតុ៖ រន្ធទ្វារមាស និង​រន្ធ​គូទ ​អាច​​ត្រូវ​ដាច់​រហែក​ពេល​សម្រាល ជា​ទូទៅ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ ហើយ​កាន់​តែ​ឈឺ​ខ្លាំង​ បើ​ពេទ្យ​ ​កាត់​រន្ធ​ទ្វារមាសបន្ថែម​ ដើម្បី​ជួយ​សម្រួល​ឲ្យ​ទារក​ចេញ​មក​ក្រៅ​។ – ដំណោះស្រាយ៖ ព្យាយាម​ហាត់​ប្រាណ Kegel (ហាត់​ពង្រឹង​ត្រគាក) ព្រោះ​ហាត់​ប្រាណ​បែប​នេះ​ ជួយ​ពង្រឹង​សាច់​ដុំ​នៅ​បរិវេណ​ស្បូន ដោយគ្រាន់​តែ​ប្រឹង​ខ្ជឹប​សាច់​ដុំ​គូទ​ រាប់​ដល់ ១០ ចាំ​ប្រលែង​វិញ ធ្វើ​បែប​នេះ​ឲ្យ​បាន ១០ដង គិត​មួយ​ជុំ និង ៣ ដង/​ថ្ងៃ។ ២-  ឈឺពោះ/ឈឺស្បូន – មូលហេតុ៖ ឈឺស្បូន បណ្ដាល​មក​ពី​ស្បូន​​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ក្រោយ​សម្រាល ស្បូន​យើង​នឹង​ឡើង​មូល ​ហើយ​រឹង ​មាន​ទម្ងន់​ប្រមាណ​ជា ១គីឡូ តែ​អាការៈ​នេះ ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល […]


បញ្ហាផ្ទៃពោះ

កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន?

តាម​ក្បូន​ពេទ្យ បាន​កំណត់​យក ៤០ សប្តាហ៍ ​ក្រោយ​ការ​បាត់​​រដូវ​របស់​ស្រីៗជា​ថ្ងៃ​សម្រាល​កូន ដែល​យើង​តែ​ហៅ​រយៈពេល​នេះ​ថា ៩ខែ១០ថ្ងៃ។ នេះ​គ្រាន់​តែ​ការ​កំណត់​រួម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​ស្រីៗ​ខ្លះៗ​ក៏​សម្រាល​តាម​ពេល​កំណត់ ខណៈ​អ្នក​ខ្លះ​ទៀត កូន​កើត​មុន​ខែ ឯ​មួយ​ចំនួន​ទៀត​កូន​ចាស់​ខែ កើត​ក្រោយ​រយៈពេល ៤០សប្តាហ៍។ ក្នុង​ករណី​កូន​ចាស់​ហើយ ម៉ាក់ៗ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ទេ​នោះ តើ​គួរ​ឲ្យ​បារម្ភ​អត់? តាម​ក្បូន​ពេទ្យ តើ​ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ប៉ុន្មាន​ខែ? ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោកស្រី​ អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បញ្ជាក់​ថា ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​ជា​មិន​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖  ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច សប្តាហ៍ទី ៤១៖ កូនចាស់ខែ​ហើយនៅ​មិន​ទាន់​សម្រាល​ មាន​បញ្ហា​អី​អត់? ហេតុអ្វី​ជាពេទ្យ​កំណត់​យក​កូន​ចាស់​ត្រឹម​តែ ៤១សប្តាហ៍? លោកស្រី​វេជ្ជបណ្ឌិត​ថា កូន​ចាស់​ខែ​កាន់​តែ​ធំ ឯ​ទឹកភ្លោះ​ក៏​រីង ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ដក​ដង្ហើម ចំណែក​ការ​បញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​ខ្សោយ ក្នុង​ករណី​ម៉ាក់ៗ​បណ្តែត​បណ្តោយ​ទុកយូរ​ទៀត អាច​មាន​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ពោះ។ “កូន​មិន​អាច​រស់នៅ​ក្នុង​ពោះ​យូរ​ពេក​នោះ​ទេ កូន​រស់​ដោយសារ​ទឹក​ភ្លោះ ចាប់ពី​គភ៌​​អាយុ ៣៨-៤០ សប្តាហ៍ ទឹក​ភ្លោះ​​ចាប់​ផ្តើម​​រីង​​​ហើយ អ៊ីចឹង​បាន​អី​យក​ទៅ​ចិញ្ចឹម​កូន កូន​នឹង​ខ្សោយ​ទៅៗ ឯ​ការ​ធ្វើ​ចលនា​ក៏​លែង​ដូច​មុន​ដែរ ព្រោះ​កូន​ខ្សោយ​ផង ហើយ​កាន់​តែ​ធំ​ទៀត”។ […]


បញ្ហាផ្ទៃពោះ

គ្រុនឈាមពេលពពោះ​គ្រោះថ្នាក់ណាស់ ម៉ាក់ៗត្រូវប្រយ័ត្នឲ្យមែនទែន!

ថ្មី​ៗ​នេះ ករណី​ផ្ទុះ​ជំងឺ​គ្រុនឈាមច្រើនណាស់ ទាំង​ក្មេង​ទាំង​ចាស់ ​ប៉ា​ម៉ាក់​​មាន​កូន​តូចៗ គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​តួលេខ​ផ្ដល់​ដោយ​មន្ទីរ​ពេទ្យ​នានា​ទូទាំង​ប្រទេស​កំពុង​កើន​ឡើង​យ៉ាង​គំហុក។ ប៉ុន្តែ​ទោះ​មិន​ទាន់​​មាន​កូន ស្រីៗ​កំពុង​ពពោះ ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ឲ្យ​បាន​ច្រើន ព្រោះគ្រុនឈាម​ពេលពពោះ កាន់​តែ​ប៉ះពាល់ខ្លាំង មិន​មែន​តែ​យើង​ទេ សុខភាពគភ៌ប៉ះពាល់​ដែរ។ ១- ជំងឺ​គ្រុនឈាម ជំងឺ​គ្រុន​ឈាម មិន​មែន​កើត​លើ​តែ​ក្មេងៗ​ទេ ចាស់ៗក៏​កើត ស្រី​មាន​ផ្ទៃ​ពោះ ក៏​កើត​ដូច​គ្នា ហើយយើងក៏​ដឹង​ស្រាប់ ជំងឺ​គ្រុនឈាម ​ឆ្លង​តាម​រយៈ​មូស​ខ្លា​ញីខាំ ​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​នៅ​ក្នុង​ផ្ទៃ ឬ​អំឡុង​ពេល​សម្រាលទៀតផង។ ថ្វី​ត្បិតគ្រុនឈាម ជា​ជំងឺ​អាច​ព្យាបាល​ជា តែ​រោគសញ្ញា​មួយ​ចំនួន​ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ទាំង​ម៉ាក់ៗ និង​គភ៌ក្នុង​ផ្ទៃ មាន​ករណី​ខ្លះ​បណ្ដាល​ឲ្យកូន​កើត​មិន​គ្រប់​ខែ កើត​មិន​គ្រប់​គីឡូ ឬ​អាច​ស្លាប់​ក្នុង​ផ្ទៃ​ទៀត​ផង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ធ្វើ​ម៉េច​ដឹង​ថា​កើត​ជំងឺ​គ្រុនឈាម? រោគសញ្ញា​ជំងឺ​គ្រុន​ឈាម រួម​មាន ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ។ មានគ្នា​យើង​ខ្លះ​ វិវត្តដល់​កម្រិត​ធ្ងន់ធ្ងរ ហៅ​ថា​គ្រុនឈាម Hemorrhagic (DHF) ដែល​មាន​រោគសញ្ញា​ ដូចជា​ ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដកដង្ហើម មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ឬ​នៅ​ពី​ក្រោម​ស្បែក។ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី?

ពេលពពោះ​ ស្រីៗ​​គួរដឹង​អាហារ​ណាគួរ​ញ៉ាំ ឬមិន​គួរ​ញ៉ាំ​ ព្រោះ​អាហារ​ខ្លះ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ពិសេស​​សណ្តែកដី​ ដែលមាន​ជំនឿ​តៗគ្នា ថាមាន​​ប្រតិកម្ម​ជាមួយ​ស្រីៗ​ពពោះ។ “Hello គ្រូពេទ្យ” នឹងបញ្ជាក់​ឲ្យ​គ្នា​យើង​ដឹង​ច្បាស់។ ​តាម​ការ​ស្រាវជ្រាវ​ពីរបស់​សមាគមជំងឺកុមារ​នៅ​អាមេរិក កាល​ពី​ឆ្នាំ ២០០០ បង្ហាញ​​ថា ស្ត្រីពពោះ​ គួរ​​ចៀស​វាង​ញ៉ាំ​​សណ្តែក​ដី ដើម្បី​ការពារ​អាលែកហ្ស៊ី​ដល់​កូនក្នុង​ផ្ទៃ។ ១- អាលែកហ្ស៊ីដោយសារសណ្តែកដី អាលែកហ្ស៊ី​សណ្តែក​ដី​ ជា​ប្រភេទ​អាលែកហ្ស៊ីអាហារ​ធម្មតា​បំផុត ដោយ​រោគ​សញ្ញា​រួម​មាន ឆ្អល់​ពោះ ចង្អោរ ពិបាក​ដក​ដង្ហើម ហើម​អណ្តាត ឡើង​កន្ទួល​លើ​ស្បែក រលាក​មាត់ ឬ Anaphylaxis ដែល​ជា​ប្រតិកម្ម​ធ្ងន់ធ្ងរ​បំផុត​ ព្រោះ​ថា​នាំឲ្យសម្ពាធ​​ឈាម​​ធ្លាក់​ចុះ​យ៉ាង​គំហុក បន្ទាប់​មក​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម ធ្វើឲ្យ​ចាប់​​ផ្តើម​តឹងរឹត កម្រិត​ចង្វាក់​បេះដូងកើន​ឡើង ​ជីពចរ​​ក៏​ខ្សោយ​ទៅៗ​ដែរ។ បើយើង​​មាន​បញ្ហា​អាលែកហ្ស៊ីជាមួយ​​សណ្តែក​ដី សូម​ប្រុង​ប្រយ័ត្ន​ មុន​នឹង​ញ៉ាំ​អាហារ​ណា​មាន​ជាតិ​សណ្តែក​ដី​ ដូច​ជា សូកូឡា ម្ហូប​អាស៊ី គ្រាប់​ធញ្ញជាតិ​ចម្រុះ Cereal និងអាហារ​​ផ្សេង​ទៀតផលិត​ចេញ​ពី​​សណ្តែក​ដី។ អត្ថបទពាក់ព័ន្ធ៖ ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ ២- ញ៉ាំសណ្តែកដីអំឡុងពេលមានផ្ទៃពោះប៉ះពាល់អត់? បើយើង​មិន​មាន​អាលែកហ្ស៊ីជាមួយសណ្តែក​ដី ជារឿង​ល្អ​ ព្រោះសណ្តែក​ដី​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​អ្វី​យើងធ្លាប់​ដឹង​​ទៅ​ទៀត វា​មាន​ផ្ទុកអាស៊ីដ​ហ្វូលីក និងប្រូតេអ៊ីនយ៉ាង​ច្រើន។ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន អាស៊ីដ​ហ្វូលីក អាច​ការពារ​បញ្ហា​ពេល​ចាប់​កំណើត ជា​ពិសេស​ចំពោះ​ខួរក្បាល និងទ្រនុង​​ខ្នង […]


បញ្ហាផ្ទៃពោះ

ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ

និយាយ​ដល់​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ មិន​មែន​ចេះ​តែ​ញ៉ាំ​នោះ​ទេ ញ៉ាំ​មិន​ស្រួល​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​យើង​នោះ​ទេ កូន​ក្នុង​ពោះ​មាន​បញ្ហា​ដូច​គ្នា។ រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ គឺ​ការ​ញ៉ាំ​លើស​ជាតិ​ប្រៃ​អំឡុង​ពពោះ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា មនុស្ស​យើង​ធម្មតា​ញ៉ាំ​ប្រៃ​មិន​ល្អ​ទៅ​ហើយ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន។ បញ្ហា​ប្រឈម​ធំ​បំផុត​នោះ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ហើម ហើយ​ញ៉ាំប្រៃ និងមានជាតិប្រូតេអុីនក្នុងទឹកនោម ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង សង្គ្រោះ ឬ​ទៅ​ពេទ្យ​មិន​ទាន់ ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។ អត្ថបទពាក់ព័ន្ធ៖  សាច់​សម្បូរ​ប្រូតេអ៊ីន តែស្រីៗ​មានផ្ទៃពោះ​កុំ​ចេះ​តែ​ញ៉ាំ​ផ្តេសផ្តាស​ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ដើម្បី​ដឹង​ថា ស្រីៗ​ពេល​ពពោះ​មាន​លើស​ជាតិប្រូតេអ៊ីន (ដែល​យើង​តែង​ចំណាំ​ហៅថា លើសជាតិ​ប្រៃ) ឬ​អត់​នោះ អំឡុង​ពេល​ពពោះ​ជាង ៩ នេះ តម្រូវ​ឲ្យ​​យើង​ទៅ​ធ្វើ​តេស្ត​​ទឹក​នោម​រៀងរាល់​ខែ។ ក្នុង​ករណី​ដែល​មាន​លើស​ជាតិ​ប្រូតេអ៊ីន នោះ​ម៉ាក់ៗ​ត្រូវ​ឆាប់​ផ្លាស់​ប្តូរ​របប​អាហារ ដោយ​ងាយ​មក​ញ៉ាំ​អាហារ​សាប និង​កាត់​បន្ថយ​ជាតិ​សាច់ ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​យើង និង​កូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ