មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពេលពពោះចេះតែថប់ដង្ហើមមែនអត់? នេះជាវិធីដោះស្រាយ!

ពេល​ពពោះ កាលណា​កូន​កាន់​តែ​ធំ ចេះ​រើ ឬ​ធាក់ ពោះ​ម៉ាក់ៗ​កាន់​តែ​ធ្ងន់ ពិបាក​ទាំង​ដេក ដើរ ឈរ​អង្គុយ ពិសេស​ជួប​បញ្ហា​ថប់​ដង្ហើម​ញឹក​ញាប់។ បើ​ជួប​អាការៈ​ថប់​ដង្ហើម ម៉ាក់ៗ​ត្រូវ​ធ្វើ​ដូច​ម្តេច? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​រៀប​រាប់​ថា ម៉ាក់ៗ​ដែល​ធាត់ៗ​តែង​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម និង​ពិបាក​គេង នៅ​ត្រីមាស​ទី​៣ កៀក​ពេល​សម្រាល​កូន ព្រោះ​កូន​កាន់​តែ​ធំ រើ និង​ធាក់​ញឹក​​ញាប់។ ម្យ៉ាង​វិញ​ទៀត​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អឺស្ត្រូសែន អំឡុង​ពពោះ ធ្វើ​ឲ្យ​ហើម​ភ្នាស​ច្រមុះ បណ្តាល​ឲ្យ​កើន​បរិមាណ​ឈាម រីក​សរសៃ​ឈាម​ក្នុង​ភ្នាស​ច្រមុះ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ដែរ។ [embed-health-tool-ovulation] លោក​វេជ្ជបណ្ឌិត​ថា អាការៈ​ថប់​ដង្ហើម​ធ្វើ​ឲ្យ​ម៉ាក់ៗ​គេង​មិន​លក់ កាលណា​គេង​មិន​គ្រាន់​គ្រាន់ ធ្វើ​ឲ្យ​ម៉ាក់ៗ​អស់​កម្លាំង ប៉ះពាល់​សុខភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ពោះ។ ដើម្បី​កាត់​បន្ថយ​អាការៈ​ថប់​ដង្ហើម លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​ធ្វើ​តាម​ចំណុច​មួយ​ចំនួន​ខាងក្រោម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! – ញ៉ាំ​តិចៗ​តែ​ច្រើន​ដង – គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន – ញ៉ាំ​តែ​ខ្ញី – គេង​ដាក់​ក្បាល​ឲ្យ​ខ្ពស់។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

បម្រុង​ក្រឡាភ្លើង ជា​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មកពី​បញ្ហា​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោមជាដើម ហើយ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។ តែការសិក្សាមួយ រកឃើញថា អាហារសម្បូរបន្លែ និងផ្លែឈើ ជួយការពារស្ត្រីពពោះពីជំងឺបម្រុង​ក្រឡាភ្លើង។ ម៉ាក់ៗដឹងថា ហេតុអីអត់? ការរកឃើញ​ដូច្នេះ គឺតាមរយៈ​លទ្ធផល​ការសិក្សារ​របស់​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​ចំនួន ២ ​របស់​អូស្ត្រាលី គីសាកលវិទ្យាល័យ Sydney និង​ Geelong។ វាពាក់ព័ន្ធ​នឹង​របបអាហារ និង​បាក់តេរី​ក្នុង​ពោះវៀន ដែល​ជួយ​គាំពារ​ដល់​សុខភាព​ស្ត្រីពពោះ។ អ្នកស្រាវជ្រាវ រកឃើញ​ថា ស្ត្រីពពោះមាន​កម្រិត​អាស៊ីដខ្លាញ់ (Short Chain Fatty Acids) តិច នៅ​ក្នុង​ឈាម ទំនងវិវត្ត​ទៅ​ជា​លើសឈាម ដែល​ជាមូលហេតុ​សំខាន់​មួយ បង្ក​ឲ្យ​មាន​លើសឈាម​ពេល​ពពោះ។ ប៉ុន្ដែបាក់តេរី​ក្នុងពោះវៀន បាន​ផលិត​អាស៊ីដ​ខ្លាញ់​នេះ នៅពេល​វាបំបែក​អាហារ​សម្បូរជាតិ​សរសៃ ដែលមាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ ដូច្នេះ អ្នកស្រាវជ្រាវ​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​ស្ត្រីពពោះ ញ៉ាំអាហារ​សម្បូរ​បន្លែ និង​ផ្លែឈើ ដើម្បី​ការពារ​បញ្ហា​លើសឈាម ដែល​ឈាន​ទៅ​បម្រុង​ក្រឡាភ្លើង។ គួរបញ្ជាក់​ថា អាស៊ីដខ្លាញ់ (Short Chain Fatty Acids) ជាអាស៊ីដ​មាន​អាតូមកាបូន […]


បញ្ហាផ្ទៃពោះ

ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក មែក ឬ​ឫស​រុក្ខជាតិ យក​ទៅ​ដាំ​ទឹក​ផឹក​នោះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដល់​សុខភាព​ស្រីៗ​ពេល​ពពោះ​នោះ​ទេ តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ថែម​ទៀត។ ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណ ធ្វើ​ឲ្យ​កូន​កើត​ស្រួល​នោះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជំរុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក សុខភាពម្តាយល្អ  ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺប្រចាំកាយ​អ្វី​មក​ពាក់ព័ន្ធ។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន? បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ៖ – សុកក្រិន ស្អិតជាប់ស្បូន – សុកអត់ធ្លាក់ – ទឹកភ្លោះមិនថ្លាល្អ – មាត់ស្បួនមិនបើក – កូនពិបាកកើត – ធ្លាក់ឈាមខ្លាំង – ឈាមរាវ – កូនខ្សោយ ឬស្លាប់ក្នុងពោះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

បច្ចុប្បន្ន “កាហ្វេ” ជាភេសជ្ជៈពេញនិយមបំផុតមួយ សម្រាប់​មនុស្សពេញវ័យ មិនថាស្រីៗ មិនថាប្រុស។ ដូច​ដឹង​ស្រាប់ហើយ កាហ្វេមាន​ផ្ទុកសារធាតុញៀន ធ្វើ​ឲ្យយើងមានអារម្មណ៍​ចង់ផឹករៀងរាល់ថ្ងៃ ហើយពេលរាងកាយ​ទទួល​ជាតិ​កាហ្វេអ៊ីនលើស​កម្រិត និង​បណ្តាលឲ្យ​មាន​បញ្ហា​មួយ​ចំនួន។ ចុះបើស្រីៗកំពុងពពោះ ហើយញៀនកាហ្វេ ប៉ះពាល់​កូនក្នុង​ផ្ទៃអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ឲ្យ​បាន​ដឹងទាំងអស់គ្នា។ ១- ​មាន​អ្វី​កើត​ឡើង​បើស្រីៗផឹកកាហ្វេ​ច្រើន​ពេល​ពពោះ? ផឹក​កាហ្វេ​ច្រើន លើស​កម្រិត​​ណែនាំ​នៅ​អំឡុង​ពេល​ពពោះ ​អាច​ធ្វើ​ឲ្យ​កើត​ហានិភ័យ​​គ្រោះ​ថ្នាក់ ​នាំ​ឲ្យ​រលូត​កូន និង​កូនកើតមិន​គ្រប់គីឡូ។ ប៉ុន្តែសម្រាប់​ស្រីៗចូលចិត្តផឹកកាហ្វេ ហើយពពោះ ក៏កុំ​បារម្ភ​ច្រើនអី មិន​ចាំ​បាច់​ផ្តាច់​កាហ្វេ​ក៏បាន គ្រាន់​តែ​ផឹក​ក្នុង​កម្រិត​ត្រឹម​ត្រូវ ប្រមាណ ២០០ ​មិល្លីក្រាម​/ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ម្ដង​ម្កាល ព្រោះ​គេ​ជឿ​ថា​ហានិភ័យ​ទាំង​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ។ ២- ​ជាតិ​កាហ្វេអ៊ីនឲ្យ​ប៉ះ​ពាល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ម៉េច​ខ្លះ? ពេលយើង​ផឹក​កាហ្វេ​មួយ​ពែង ជាតិ​កាហ្វេ​អ៊ីន​ អាច​ឆ្លង​កាត់​ស្បូន​ទៅ​ក្នុង​ទឹក​ភ្លោះ ហើយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ទារក។ ដូច​នេះ​ ដោយ​សារ​ជាតិ​កាហ្វេ​អ៊ីន ​ធ្វើ​ឲ្យ​កើន​ចង្វាក់​បេះដូង និង​បង្កើន​ការ​ធ្វើ​មេតាបូលីស នាំ​​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ញាក់ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​រង​ឥទ្ធិពល​នេះ​ដូច​គ្នា។ មាន​ន័យ​ថា​ ទារក​អាចនឹង​ប្រែ​ប្រួល​បន្ទាប់​ពីម៉ាក់ៗ​ផឹក​​កាហ្វេ​រួច ខណៈ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ទារក។ មាន​របាយ​ការណ៍​ខ្លះ​បង្ហាញ​ថា ​ទារក​ក្នុង​ផ្ទៃម៉ាក់ៗញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង ៥០០ ​មិល្លីក្រាម/ថ្ងៃ ​អំឡុង​ពេល​ពពោះ​ អាច​ប្រឈម​​គ្រោះថ្នាក់​ច្រើន​ ជាង​ទារក​ដទៃ​ទៀត​ដូច​ជា៖ – ចង្វាក់​បេះដូង​ដើរ​ញាប់ – ចង្វាក់​ដង្ហើម​កើន​ឡើង​ខ្លាំង – ភ្ញាក់​ច្រើន​ម៉ោង ទោះ​យ៉ាង​នេះ​ក្ដី​ការ​ញ៉ាំ […]


បញ្ហាផ្ទៃពោះ

ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់?

ទំហំ​ក្បាល​កូន​ និង​អាង​ត្រគាក​កូន​មិន​សមមាត្រ​គ្នា​កើត​ឡើង​ដោយ​សារ​ក្បាល ​ឬ​ខ្លួន​កូន​ធំពេក​ចូល​ក្នុង​អាង​ត្រគៀក​ម្តាយ​មិន​រួច។ ទោះ​រឿង​នេះ​កម្រ​នឹង​កើត​មាន​ក៏​ដោយ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​ការ​សម្រាល ធ្វើ​ឲ្យ​សម្រាល​មិន​រួច ឬពិបាក​សម្រាល ខណៈ​ជម្រើស​ល្អ​បំផុត គឺ​ទាម​ទារ​សម្រាល​ដោយ​ការ​វះ​កាត់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីមូល​ហេតុ​ ក៏​ដូច​ជា​វិធីដោះ​ស្រាយ​ពេល​ជួបករណី​ក្បាល​កូន​ធំ​ជាង​អាង​ត្រគាក ឲ្យ​ស្រីៗ​បាន​ដឹង។ ១- កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​ទំហំ​ក្បាល​កូន និង​អាង​ត្រគាក​មិន​សមមាត្រ​គ្នា? បញ្ហា​ក្បាលកូន​ធំ​ជាង​អាង​ត្រគាក​ម៉ាក់ៗ មក​ពី​ភាសា​បច្ចេកទេស Cephalopelvic disproportion ឬ CPD ខណៈមូល​ហេតុ​នាំ​ឲ្យ​ក្បាល​កូនធំ​ជា​ងអាង​ត្រគាក មាន​ដូច​ជា៖ – កូន​ថ្លោស​ពេក​ពី​ – មានជំងឺ​ទឹកនោមផ្អែម – កូន​ចាស់ខែ – ធ្លាប់​មាន​កូន​ច្រើន​ដង – ទី​តាំង​ទារក​មិន​ប្រក្រតី – អាង​ត្រគាក​តូច – រូប​រាង​អាង​ត្រគៀក​​មិន​ប្រក្រតី។ ២- ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ​ច្រើន​ធ្វើ​នៅ​ពេល​ដំណាក់​កាល​សម្រាល​មិន​ទាន់​បាន​ជោគ​ជ័យ ហើយ​ការ​ព្យាបាល​ដោយ​ថ្នាំ​ ដូច​ជា​ អុកស៊ីតុស៊ីន​ នៅ​តែ​មិន​បាន​ជោគ​ជ័យ​ទៀត ឬ​មិន​អាច​ប្រើ​ថ្នាំ​បាន​តែ​ម្តង។ លើស​ពី​នេះ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មិន​អាច​ធ្វើ​បាន​មុន​ពេល​សម្រាល​នោះ​ឡើយ​ ទោះ​បី​យើង​ដឹង​ថា​ទារក​ក្នុង​ផ្ទៃ​​ថ្លោស​ពេក ឬ​អាង​ត្រគៀក​ម៉ាក់ៗ​​តូច​ក៏​ដោយ។ អំឡុង​ពេល​សម្រាល ក្បាល​កូន​នឹង​ប្រែ​ប្រួល​រូប​រាង​ ដើម្បី​ចេញ​តាម​អាង​ត្រគាក ហើយ​អាង​ត្រគាក​ ក៏​នឹង​រីក​ធំ​ដូច​គ្នា ដើម្បីសម្រួល​ផផ្លូវ​ឲ្យ​ទារក​អាច​សម្រាល​ចេញ​រួច។ ការ​ឆ្លុះ​អេកូ​ អាច​វាស់​ទំហំ​កូន​បាន តែ​មិន​អាច​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ទម្ងន់​កូន​ឡើយ។ យ៉ាង​ណា​វិញ ការ​វាស់​ទំហំ​អាង​ត្រគាកផ្ទាល់ ​អាច​ជួយ​ដល់​ធ្វើ​រោគ​វិនិច្ឆ័យ​បាន។ បើ​សិន​ជា​មាន​បញ្ហា​នេះ​មែន គ្រូពេទ្យ​នឹង​ចាក់ថ្នាំ​​អុកស៊ីតូស៊ីន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្រាល ឬ​ក៏​ធ្វើ​ការ​បង្វិល​កូន​តែ​ម្តង។ បញ្ហា​ទំហំ​ក្បាល​ និង​អាង​ត្រគាក​មិន​សមមាត្រ​គ្នា​កម្រ​នឹង​កើត​មាន​ណាស់ ហើយ​បើ​ទោះ​ធ្លាប់​ជួប​មាន​បញ្ហា​នេះ​ក៏​ដោយ ពេល​ពពោះ​លើក​ក្រោយ​ មិន​មាន​ន័យ​ថា​ នឹង​ជួប​បញ្ហាទៀត​នោះ​ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​ នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន ៣- ចំណុចទាំង៣ គួរដឹងពាក់​ព័ន្ធសម្រាលពេល​មាន​បញ្ហា CPD – ក្បាលទារក និងអាងត្រគាកសុទ្ធតែអាចរីករួមបាន៖ អាង​ត្រគាក​យើង​ មិន​មែនមាន​​តែ​​ឆ្អឹង​រឹង​​មួយ​នោះ​ឡើយ […]


បញ្ហាផ្ទៃពោះ

៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ

ពេល​ពពោះ​អ័រម៉ូន​ប្រែ​ប្រួល ធ្វើ​ឲ្យ​កើត​មាន​អាការៈ​ផ្សេង បូក​រួម​ទាំង​អារម្មណ៍​ផ្លាស់​ប្តូរ​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ជា​អាការៈ និង​អារម្មណ៍​ប្រែប្រួល​ពេល​ពពោះ​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង ពិសេស​បុរស​ជា​ស្វាមី​ត្រូ​វដឹង។ ១- អារម្មណ៍ប្រែប្រួល អ័រម៉ូន​ប្រែប្រួល​ពេល​ពពោះ ធ្វើ​ឲ្យ​ម៉ាក់​ប្រែ​ប្រួល​អារម្មណ៍​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​ឆេវ​ឆាវ ឆាប់​ខឹង​មួរម៉ៅ ពិសេស​អំឡុង​ត្រីមាស​ទី១។ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ទាំង​នោះ ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍ ឬ​ជ្រើស​រើស​យក​វិធី​សមាធិ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះត្រីមាសដំបូង ២- ឧស្សាហ៍​អស់​កម្លាំង ពេល​ពោះ​នៅ​ត្រីមាស​ដំបូង​ស្រីៗ​យើង​មាន​អារម្មណ៍​ហត់ និង​អស់​កម្លាំង​​​ដោយសារ​តែ​រាង​កាយ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ទៅ​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ​ស្រីៗ​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាប់ ញ៉ាំ​ឲ្យ​បាន​ច្រើន និង​ញឹក​ញាប់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌? ៣- ឃ្លាន​គ្រប់​ពេល ស្រីៗ​ពពោះ​ច្បាស់​ជា​ឃ្លាន​នេះ​ឃ្លាន​នោះ​គ្រប់​ពេល​មិន​ខាន (លើក​លែង​តែ​មាន​អាការៈ​ចាញ់​កូន) ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន និង​យក​ទៅ​ចិញ្ចឹម​កូន​ក្នុង​ពោះ។ ដូច្នេះ​ម៉ាក់់ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ចម្រុះ​គ្នា​មាន​បន្លែ ត្រី សាច់ ស៊ុត និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ៤- រាងកាយ​ប្រែ​ប្រួល ស្បែក​ខ្មៅ​ស្រអាប់ អំឡុង​ពពោះ រាងកាយ​ស្រីៗ​ប្រែប្រួល​ ១០០​ នាក់ ទាំង​ ១០០ រូបរាង​ប្រែ​ជា​ធាត់​ដោយសារ​តែ​ការ​បំប៉ន​ចំណី​អាហារ និង​ទម្ងន់​កូន ឯ​ស្បែកវិញ​ក៏​ប្រែ​ជា​ខ្មៅ​ស្រអាប់​ដែរ ពិសេស​នៅ​ពេលជិត​សម្រាល​កូន។ ៥- សុខភាព​ចុះ​ខ្សោយ គ្រាប់​ឈាម​ក្រហម​ចុះ​ថយ ដោយសារ​តែ​មនុស្ស​២​នាក់ ចំណី​អាហារ អ្វី​ៗទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន ចំណែក​អង់ទីគ័រ​ក៏ត្រូវ​ចុះ​ខ្សោយ ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ទាំង​ប្រព័ន្ធ​ឈាម​រត់ ទាំង​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ តម្រូវ​ឲ្យម៉ាក់ៗ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ​លេប​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់?

ពេល​ពពោះ ម៉ាក់ៗអាច​លាប​ថ្នាំ​សក់ ឬ​អ៊ុតសក់​បាន​ទេ? ចម្ងល់​នេះ​ប្រហែល​​ជា​ស្រីៗ​គ្នា​យើង​ភាគ​ច្រើន​ចង់​ដឹង ព្រោះ​បារម្ភ​ខ្លាច​ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ។ ថ្នាំ​លាប​សក់ និង​ថ្នាំ​អ៊ុត​សក់​គ្រប់​ប្រភេទ មិន​ថា ថ្នាំ​អ៊ុត​សក់​ត្រង់ ឬ​សក់​រួញ​នោះ​ទេ សុទ្ធ​មាន​ជាតិ​គីមី ជាតិ​គីមី​ទាំង​នេះ ទោះ​តិច ឬ​ច្រើន នឹង​ជ្រាប​ចូល​តាម​រយៈ​ស្បែក ពិសេស​ផ្លូវ​ដង្ហើម​របស់​ម៉ាក់ៗ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​កូន​ផ្ទៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ អត្ថបទពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី… លោកស្រី​​បាន​បន្ត​ថា ស្រីៗ​មួយ​ចំនួន​បាន​ទៅ​​លាប​ពណ៌​សក់ ឬ​អ៊ុតសក់​អំឡុង​ពពោះ ដោយ​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កម្តៅ និង​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ឬ​ថ្នាំ​អ៊ុតសក់ សាយ​ភាយ​ចូល​ទៅ​ក្នុង​ខ្លួន។ ថ្នាំ​លាប​សក់ ថ្នាំ​អ៊ុត​សក់​មាន​ជាតិ​អាម៉ុយញ៉ាក់ ឯ​ក្លិន​វិញ​ឆួល​ខ្លាំង​ស្ទើរ​តែ​ទ្រាំ​មិន​បាន កាលណា​ជ្រាប​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម មាត់ ច្រមុះ បំពង់ក ឯផលប៉ះពាល់ចំពោះកូនវិញ ធ្វើឲ្យ​​កូន​​កើត​​​មក​​មិន​គ្រប់​​លក្ខណៈ ឬ​ឈាន​ដល់​ពិការភាព​ផ្នែក​ខួរ​ក្បាល។ “ការ​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មជាតិ តម្រូវ​ឲ្យ​ស្រីៗ​យើងថែទាំខ្លួន ​រស់នៅ​តាម​បែប​ធម្មជាតិ​ដូច​គ្នា ដូច្នេះ​ហើយ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​ជាតិ​គីមី ឬ​យក​ជាតិ​គីមី​អ្វី​ផ្សេង​ទៀត​មក​ដាក់​លើ​ខ្លួន​ទេ នោះ​ទើប​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ”។ លោកស្រី អ៊ួង លីដា រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់? ការ​រស់នៅ និង​តុប​តែង​ខ្លួន​តាម​បែប​ធម្មជាតិ​ជា​ជម្រើស​ល្អ​បំផុត​សម្រា​ប់ស្រីៗ​មាន​ផ្ទៃ ដោយ​ឡែក​រឿង​ចង់​ស្អាត​ទុក​មួយ​ឡែក​សិន ចាំ​សម្រាល​កូន​ហើយ​ចាំ​គិត​គូរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


បញ្ហាផ្ទៃពោះ

អ្វីជាជំងឺខ្លាចការពពោះ ហើយប៉ះពាល់ស្រីៗមានគ្រួសារដល់កម្រិតណា?

ស្រីៗ​មួយ​ចំនួន អាច​ខ្លាចរអា​រឿង​មាន​ផ្ទៃពពោះ អាស្រ័យ​លើ​មូល​ហេតុ​មួយ​ចំនួន ពិសេសមាន​អារម្មណ៍​ភ័យ​ខ្លាច​អំឡុង​​ពេលពពោះ​ ឬធ្លាប់​ឈឺ​ខ្លាំង​ចាប់​ពេល​សម្រាល។ ស្រីៗដែល​កំពុង​ស្ថិត​អាការៈ​ភ័យ​ខ្លាច​នេះ គេហៅថា មាន​ជំងឺខ្លាច​ការ​ពពោះ​។  "Hello គ្រូពេទ្យ" នឹង​ប្រាប់​ពី​រោគ​សញ្ញ មូលហេតុ និងវិធី​ដោះ​ស្រាយ។ ១- ជំងឺខ្លាច​ការ​ពពោះ ជំងឺ​ខ្លាច​ការ​ពពោះ មក​ពី​ពាក្យ​បច្ចេកទេស Tokophobia សំដៅ​លើ​ស្ថានភាពផ្លូវ​ចិត្ត​ភ័យ​ខ្លាចការ​ពពោះរបស់​មនុស្សស្រី ដែល​បណ្តាល​មក​ពី​កត្តា​ធំៗចំនួន ២ មាន​ទំនាក់​ទំនង​​នឹង​បញ្ហា​ផ្លូវ​ចិត្ត។ កត្តាចម្បង​ទីមួយ នាំ​ឲ្យ​ស្រីៗ​គ្នា​យើង​មាន​ជំងឺ​ខ្លាច​ការ​ពពោះ គឺមក​មិន​ធ្លាប់​មាន​បទ​ពិសោធពពោះ​ពីមុន​មក ធ្វើ​ឲ្យខ្លាច​មិនហ៊ាន​បង្ក​កំណើត ខណៈកត្តា​ចម្បង​ទីពីរ គឺ​ព្រួយ​បារម្ភ ភ័យខ្លាចពី​ផល​វិបាក​បង្ក​ឡើង​ពេលពពោះ និង​សម្រាល​កូន ​កើត​មាន​បន្ទាប់​ពី​សម្រាល​លើក​មុន។ ២- រោគ​សញ្ញា​នៃ​ជំងឺ​ខ្លាច​ការ​ពពោះ ជំងឺ​ខ្លាច​ការ​ពពោះ ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ​អាច​នាំឲ្យស្រីៗ​​ភ័យ​ខ្លាច​នឹង​មាន​ផ្ទៃ​ពោះ​ជា​រៀង​រហូត ធ្វើឲ្យ​​គុណភាព​ជីវិតបង្ក​កំណើត​កាន់​តែ​ធ្លាក់​ចុះ (​មិន​អាច​សម្រេច​​ទុក​កូន ​ឬ​អត់) ឬអាច​លេច​ចេញ​ជា​​រោគ​សញ្ញា​បាក់​ទឹក​​ចិត្ត​ដទៃ​ទៀត​ ដែល​​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ជីវិត។ រោគ​សញ្ញា​ជំងឺខ្លាចការ​ពពោះ Tokophobia មាន​ដូចជា៖ - មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​នៅ​ពេល​គិត​ពី​រឿង​មាន​កូន និង​រឿង​បង្កើត​កូន - បដិសេធមិន​​សម្រាល​កូន បើ​ធ្វើ​ការ​វះ​កាត់​ក៏​មិន​អាច​ធានាថា​ អ្នក​ជំងឺ​ព្រម ឬ​មិន​ព្រម​ដែរ - បាក់​ទឹក​ចិត្ត​ ឬ​ថប់​បារម្ភ​ខ្លាំង អំឡុង​ពេល​ពពោះ - ចង់​បាន​កូន​ខ្លាំង ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច​រឿង​​សម្រាល​កូន​ដែរ - ធ្លាប់​យក​កូន​ចេញ​នៅ​ពេលពពោះ ​ទាំង​មាន​សុខភាព​ល្អ - ភ័យ​ខ្លាចស្លាប់ ឬ​ខូច​ខាត​អ្វី​មួយ​រៀង​រហូត […]


បញ្ហាផ្ទៃពោះ

កូនកាត់​ទៅប៉ា ឬទៅម៉ាក់ ពេល​ខ្លះដូចអ្នកផ្សេងវិញ ដោយសារមូលហេតុនេះ

ជាប៉ា​ម៉ាក់គេ កូន​ទើប​សម្រាល​ភ្លាម​ ច្បាស់​ជា​ចាប់​អារម្មណ៍​ខ្លាំង ពិសេស​រឹត​តែ​ចង់​ដឹង​កូន​កាត់​ទៅម៉ាក់ ឬ​កាត់​ទៅប៉ា។ ចុះ​បើ​ម៉ាក់ៗក៏មិន​ដូច ប៉ាៗ​ក៏​មិន​ដូច ចុះ​កាត់​ទៅ​រក​អ្នក​ណា​ ហេតុ​អី?។ អូន​តូចខ្លះ កើត​មក​ភ្លាម​មើល​ដឹង​ភ្លាម ពិសេសត្រង់ ភ្នែក​ និង​ទម្រង់មុខ ប៉ុន្តែ​ខ្លះ​អាច​ដល់​វ័យ​ ១-២ ខួប  យ៉ាង​ណា​ ជា​ធម្មតា​ទាល់តែ​ពេញ​វ័យ​​ទើប​មើល​ច្បាស់។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើងខ្លះៗ ហេតុ​អីកូនមុខ​កាត់ទៅប៉ា តែ​ភ្នែក​កាត់​ទៅ​ម៉ាក់ និង​មូលហេតុ​កូន​មិន​កាត់​ដូច​ទាំង​ប៉ាទាំង​ម៉ាក់។ ១- មុខ​មាត់ ​និង​រូបរាង ក្មេង​ភាគ​ច្រើន​ធំឡើង​កាត់​ទៅ​រក​ប៉ា ​ឬ​ម៉ាក់ តែ​ក្មេង​ខ្លះ​ទៀត​អត់​មាន​កាត់​ដូច​អីតិច ករណី​នេះ​អ្នក​ជំនាញ​បាន​ពន្យល់​ថា គឺ​ដោយ​សារ​ភាព​ខុស​គ្នារវាង​ហ្សែន​ក្មេង​នីមួយៗ ដែល​ជា​ធម្មតា​ទទួល​បាន​បាន​ពាក់​កណ្តាល​ពី​ប៉ា និង​ពាក់​កណ្តាល​ទៀត​ពីម៉ាក់។ បើ​សិន​ជា​ក្មេង​មើល​ទៅ​ដូច​ឪពុក​ច្រើន ឬ​ម្តាយ​ច្រើន​នោះ​ គឺ​ដោយ​សារ​គេ​បាន​ទទួល​ហ្សែន​លុប (ហ្សែន​ខ្លាំង​អាច​លុប​ពី​លើ​ហ្សែន​អន់) ពីម៉ាក់ៗ ឬ​ប៉ាៗ​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​ក្មេង​ទទួល​បាន​ហ្សែនអន់ (Recessive genes) អាច​នឹងមិន​ដូច​ទាំង​ម៉ាក់ ទាំង​ប៉ា បែរ​ទៅ​ជា​ដូច​អ្នក​​ផ្សេង​ទៅ​វិញ។ ហើយ​បង​ប្អូន​បង្កើត​ មាន​មុខ​ស្រដៀង​គ្នា ​ក៏​ដោយ​សារ​តែ​ការ​រួម​បញ្ចូល​គ្នារវាងហ្សែនប៉ាម៉ាក់​​ស្រ​ដៀង​គ្នាដែរ។ លក្ខណៈ​រូប​កាយ​មួយ​ចំនួន​ ​គឺ​ជាហ្សែន​លុប ​ត្រូវ​បាន​ចែក​បន្ត​គ្នា ​រាប់​រយ​ជំនាន់​មក​រួម​មាន រូប​រាង​ប្រអប់​ដៃ ម្រាម​ដៃ ម្រាម​ជើង ថ្ពាល់​ខួច ច្រមុះ​វៀច​ខ្ទង់ និង​រូប​រាង​ធ្មេញ​ជា​ដើម។ តែ​ក៏​មាន​ចំណុច​ខ្លះ​ នឹង​ប្រែ​ប្រួល​ដែរ ដូច​ជា ​គ្រោង​ឆ្អឹងនឹង​ពេញ​លក្ខណៈ​នៅ​ពេល​អាយុ​ ២០​ ឆ្នាំ​ជាង​ប៉ុណ្ណោះ។ ដូច​នេះ​រូប​រាង​កូន​នៅ​ពេល​នេះ នឹង​វិវត្ត​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។ ២- កម្ពស់ ​និង​ទម្ងន់ យោង​តាម​ការ​សិក្សា​ផ្សេងៗ​ […]


ត្រីមាសទី ១

លម្អិតរឿងអេកូផ្ទៃពោះតាមត្រីមាសនីមួយៗ ម៉ាក់ៗកាន់តែមានទំនុកចិត្ត

ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ​ភ្លាម ម៉ាក់​ៗ​ប្រាកដជា​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​រឿង​បន្ទាប់​ត្រូវ​ធ្វើ​គឺ​ការ​ទៅ​ពិនិត្យ​អេកូ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត។ ចំពោះ​បញ្ហា​មើលអេកូ ពេទ្យ​មិន​បាន​ហាមប្រាម​រឿង​នេះ​ទេ តែ​ប្រសិន​បើ​គិត​តាម​ក្បួនខ្នាត​ម៉ាក់​ៗ​អាច​អេកូ​បាន ៤-៥ ដង​ ទម្រាំ​ដល់​ថ្ងៃ​សម្រាល។ នេះ​បើ​តាម​សម្ដី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ តើ​ការ​ពិនិត្យ​ពេលពពោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ណា​ខ្លះ? ដើម្បី​អ្វី​ទៅ? សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ពិនិត្យ​មើល​អេកូ​ចែក​ចេញ​ជា ៤ ដំណាក់កាល​ដូច​ខាងក្រោម៖ ១- ត្រី​មាស​ទី​១ ក្នុង​អំឡុង​ពេល​នេះ ការ​អេកូ​មាន​សារសំខាន់​ណាស់ ព្រោះ​ដើម្បី​កំណត់​គភ៌​ថា​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។ ប្រសិនបើ​នៅ​ក្នុង​មិន​អី​ទេ តែ​បើ​ក្រៅ គឺ​ត្រូវ​យក​ចេញ​ទាន់​នៅ​តូច ដើម្បី​កុំឲ្យ​កូន​វិវត្ត​ធំ​ទៅ​ៗ ព្រោះ​កាន់តែ​ធំ ម៉ាក់​ៗ​អាច​មាន​គ្រោះថ្នាក់។ ២- ត្រីមាស​ទី​២ នៅ​ពេល​កូន​ចូល​មក​ដល់​ក្នុង​ត្រី​មាស​ទី​២ នេះ គេ​តម្រូវ​ឲ្យ​មើល​អេកូ​ដើម្បី​ចង់​ដឹង​ថា​កូន​មាន​ការ​វិវត្ត​គ្រប់​លក្ខណៈ​ឬ​ក៏​អត់ កូន​ប្រុស ឬ​ស្រី។ ប្រសិនបើ​ពិនិត្យ​ឃើញ​ថា អវយវៈ​មាន​មិន​គ្រប់​នោះ​វេជ្ជបណ្ឌិត​នឹង​ផ្ដល់​ជា​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទិន​នឹង​ការ​យក​ចេញ តែ​ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​លើ​ម៉ាក់ប៉ា។ ក្នុង​ករណី​នេះ​ទៀត​សោត គ្មាន​ថ្នាំ​ណា​ដែល​អាច​លេប​ទៅ​អាច​បង្គ្រប់​សរីរាង្គ​កូន​ក្នុង​ផ្ទៃ​បាន​ហើយ។ ៣- ត្រីមាស​ទី​៣ ចូល​មក​ដល់​ត្រីមាស​ទី​៣ ការ​ពិនិត្យ​អេកូ​គឺ​ធ្វើ​ឡើង ដើម្បី​ចង់​ដឹង​ថា​កូន​បង្វិល​ក្បាល​ហើយ​ឬ​នៅ? មាន​សុក​រុំ​ក​អត់? ៤- ត្រៀម​សម្រាល មុន​សម្រាល​នេះ​ក៏​សំខាន់​ដែរ គឺ​ដើម្បី​ចង់​ច្បាស់​ថា​កូន​បង្វិល​ចំ​ឬ​នៅ? ទឹក​ភ្លោះ​យ៉ាង​ម៉េច​ហើយ? តើ​អាច​កើត​ដោយ​ធម្មជាតិ ឬ​កើត​ដោយ​វះកាត់? វេជ្ជបណ្ឌិត គាន់ អូន ក៏​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​អាច​មក​ផ្ទៀងផ្ទាត់​រាល់​ខែ ព្រោះ​កាលណា​ដឹង​លទ្ធផល ឬ​បញ្ហា​មុន​អាច​ជួយ​បាន​ច្រើន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ