មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?

អំឡុង​ត្រី​មាស​ទី​១ នៃ​គភ៌ ស្ត្រីអាច​ជួប​ប្រទះ​អាការៈ​ធ្លាក់ឈាម ដែលអាចជាករណីធម្មតា និងមិនធម្មតា អាស្រ័យលើបរិមាណធ្លាក់ឈាម (គប្បីតាមដានជាមួយពេទ្យ)​។ ​បើធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី២ ឬ​ទី​៣ រឹតតែត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យភ្លាម ព្រោះ​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់។ “Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម។ ១- មូល​ហេតុធ្លាក់​ឈាម​ពេល​ពពោះ មាន​មូល​ហេតុ​ច្រើន អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ ជួប​អាការៈ​ធ្លាក់ឈាម​ ​ដូច​ជា៖ – ឈាម​ក​កំណើត (Implantation bleeding)៖ បញ្ហា​នេះ ជា​បញ្ហា​កើត​ឡើង​ទូទៅ​បំផុត ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វារ​មាស ពេលពពោះ​ដំបូង។ ឈាម​ក​កំណើត (Implantation Bleeding) អាច​កើត​ឡើង​ ដោយ​សារការ​ភ្ជាប់​ខុសពងបង្កកំណើត​ (Fertilized Egg) ទៅ​នឹង​ស្រទាប់​ស្បូន។ ករណី​ធ្លាក់​ឈាម​នេះ​ អាច​កើត​មាន ​មុន​ពេលដឹង​ថា​មាន​កូន ហើយ​មាន​ត្រឹម​តែ​ ២-៣ ថ្ងៃ​ប៉ុណ្ណោះ នឹង​បាត់​ទៅ​វិញ។ – មាន​​បង្ក​រោគ៖ បញ្ហា​​រលាក​លើ​ប្រហោង​ឆ្អឹង​ត្រគាក​មួយ​ចំនួន (Pelvic Cavity) ឬ​ការ​បង្ក​រោគ​លើ​បំពង់​បង្ហួរ​នោម អាច​ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វា​មាស។ ការ​បង្ក​រោគ​លើ​ទ្វា​មាស ដូច​ជា ​បញ្ហា​រលាក​ទ្វា​មាស​ដោយ​សារ​បាក់តេរី (Bacterial Vaginosis) ឬ​ការ​បង្ក​រោគ​ដោយ​ផ្សិត ក៏​អាច​ធ្វើ​ឲ្យធ្លាក់​ឈាម​ ពេល​ព​ពោះ​​ដែរ។ ​ស្រីៗពពោះរួម​ភេទ​ដោយ​មិន​បាន​ការពារ អាចប្រឈម​ធ្លាក់​ឈាម​ ដោយ​សារ​ជំងឺ​កាមរោគ […]


បញ្ហាផ្ទៃពោះ

មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់

ពពោះ​រយៈពេល ៩ខែ១០ថ្ងៃ ម៉ាក់ៗត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ មិន​ត្រូវ​ស្មុគស្មាញ ឬ​ស្ត្រេស​ពេក​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ក្នុង​ពោះ។ តាម​ការ​ពន្យល់​របស់​លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក អារម្មណ៍​ស្មុគ​ស្មាញ​ពេល​ពពោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល​ផង ប៉ះពាល់​ដល់ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ហេតុអី​ម៉ាក់ៗ​តាន​តឹង​អារម្មណ៍​ពេល​ពពោះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល ឬពិបាក? លោកស្រី អ៊ួង លីដា ថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។ ពាក់​ព័ន្ធ​នឹង​អារម្មណ៍​តាន​តឹង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ក្នុង​ពោះ​វិញ លោក​ស្រី អ៊ួង លីដា ​រៀប​រាប់​ថា មាន​ច្រើន​ករណី​ណាស់ ដូចជា​ម៉ាក់ៗ​ពិបាក​ចិត្ត​ពេក អាច​ឲ្យ​រលូត កូន​កើត​មក​មិន​រីករាយ ឬ​អាច​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ធ្វើឲ្យប៉ះពាល់​ដល់​ការ​ចងចាំ និង​ការវិវត្តខួរក្បាលកូន​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នអ្នកពពោះ! អារម្មណ៍តានតឹងខ្លាំង ឬពិបាកចិត្តពេក អាចរលូតកូនបាន ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម អ័រម៉ូន​ប្រែប្រួល​ពល​ពពោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្រីៗ​យើង​ប្រែប្រួល​ទៅ​ជា​ឆាប់​ខឹង​មួរម៉ៅ ឯ​អ្នក​ខ្លះ​ទៀត​មាន​បញ្ហា​ក្នុង​គ្រួសារ ឬ​សម្ពាធ​ការងារ​ជាដើម ធ្វើ​ឲ្យ​ផ្លូវចិត្ត​កាន់​តែ​ស្មុគស្មាញ។ បើ​ជួប​បញ្ហា​ស្មុគស្មាញ​ណាមួយ​ពិបាក​ខ្លាំង មិន​អាច​ធ្វើ​អារម្មណ៍​ម្នាក់​ឯង​បាន ម៉ាក់ៗ​អាច​រំសាយ​អារម្មណ៍​តាន​តឹង​ទាំង​នោះ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​ជួយ​យើង​បាន ដូចជា […]


ត្រីមាសទី ១

ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ

យូហ្គា ជា​វិធី​ហាត់​ប្រាណបែប​ស្រាលៗ ដែល​ពិភពលោក​សុទ្ធ​តែ​ជឿថា អាច​ជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អាច​ហាត់​បាន​គ្រប់​វ័យ មិន​ថា​ស្រី មិន​ថាប្រុស ពិសេស​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ហាត់​យូហ្គា កាន់​តែ​ល្អ​ទៀត ព្រោះ​អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​បានត្រឹម​ត្រូវ រក្សា​សម្ពាធ កម្រិតជាតិ​ស្ករ កាត់​បន្ថយ​បញ្ហា​ប្រឈម​ជា​ច្រើន​ពេល​ពពោះ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ហាត់យូហ្គា សម្រាប់​គ្នា​យើង​ទើប​ពពោះ​ក្នុងត្រី​មាសដំបូង។ ១- កាយវិការ Cobra Pose Cobra Pose គឺ​ជា​ក្បាច់​យ៉ូហ្កា​មួយ​ប្រភេទ​ តម្រូវ​ឲ្យ​ធ្វើ​កាយវិការ​ដូច​ពស់​បើក​វែក។ អនុវត្ត​វិធីហាត់នេះ នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ពេល​ព្រឹក។ ធ្វើ​កាយវិការ​នេះ​ហើយ ប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង និង​ធ្វើឲ្យបានយូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​កុំ​ឲ្យ​​លើស​ពី ៣០ វិនាទី។ មិន​ត្រូវ​ប្រឹង​ពត់​ខ្លួន​ខ្លាំង​ពេក​ទេ  ត្រូវ​ធ្វើដោយ​​ថ្នម​ៗ។ គុណសម្បត្តិ៖ កាយវិការ Cobra Pose ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​បរិវេណ​ចង្កេះ ជួយ​ឲ្យ​រាងកាយ​ម៉ាក់​ៗ​ទន់​ងាយ​បត់បែន និង​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ល្អ។ ២- កាយវិការ Butterfly Pose Butterfly Pose ជាកាយវិការ​មើល​ទៅ​ដូច​មេអំបៅ​ទះ​ស្លាប ឬ​ជាង​ជួសជុល​ស្បែក​ជើង​កំពុងអង្គុយ​ធ្វើការ។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ ដោយ​ធ្វើ​កាយវិការ​បែប​នេះ​ ប្រឹង​ទប់ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិន​ត្រូវលើស​ពី ៥ នាទីឡើយ។ គុណសម្បត្តិ៖ កាយវិការ Butterfly Pose ជួយ​ជំរុញ​ចង្វាក់​បេះដូង និង​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​​ម៉ាក់​ៗ […]


បញ្ហាផ្ទៃពោះ

ឈរធ្វើការយូរពេលពពោះ កូនកើតមុនខែ ឬអត់គ្រប់គីឡូ?

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​ពេល​សប្បាយ​រីករាយ​បំផុត ក៏​ជា​ពេល​វេលា​ពិបាក​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង ពិសេស​ម៉ាក់ៗកំពុង​ធ្វើការងារ។ ហេតុនេះ​ត្រូវ​ប្រយ័ត្ន​បន្តិច ​បើ​កំពុង​ពពោះ នៅប្រឹង​ធ្វើ​ការ​ច្រើនម៉ោង អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុងផ្ទៃ​បាន ព្រោះ​ការសិក្សា​ថ្មី ស្រីៗ​ពពោះ ឈរធ្វើ​ការ​យូរ ធ្វើ​ឲ្យ​កូន​កើត​មក​មិន​គ្រប់​គីឡូ ឬតូច​ជាង​ធម្មតា។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ​ ១- ឈរ​ធ្វើ​ការ​យូរ​អាច​ធ្វើឲ្យ​ទារក​តូច​ជាង​ធម្មតា ការ​ស្រាវជ្រាវ​​រកឃើញ​ថា ស្រីៗពពោះ​ចំណាយ​ពេល​ឈ​ធ្វើការ​ច្រើន​ម៉ោង​ពេក​ កូន​កើត​មក​មិន​សូវ​ថ្លោស​ឡើយ ពិសេស​​ទំហំ​ក្បាល​ទារក​ ក៏​តូច​ជាង​ទារក​ធម្មតាប្រមាណ​ ១សង់ទីម៉ែត្រឯណោះ​។ ហើយ​ស្រីៗ​ពពោះ​ប្រឈម​ខ្ពស់ គឺ​ស្ថិត​ក្នុង​ចំណោម​ការងារ ​ដូចជា​អ្នកលក់​ទំនិញ​ គ្រូបង្រៀន​ និង​អ្នក​ថែទាំក្មេង​ជាដើម។ ​ការ​សិក្សាបាន​ប្រៀប​ធៀប​ស្រីៗ​​មាន​ផ្ទៃពោះ​ជិត​ពាក់កណ្ដាល ​ដែល​ធ្វើ​ការ​ចន្លោះ​ពី​ ២៥-៣៩ ម៉ោង/សប្តាហ៍​ និង​ប្រហែល​ ២៥% ​ទៀត​ ធ្វើការ​ច្រើនជាង​ ៤០ម៉ោង ដោយ​រក​ឃើញ គ្នា​យើង​​ធ្វើ​ការ​ច្រើន​ម៉ោង ប្រឈម​ធ្វើ​ឲ្យកូន​​មាន​ទំហំ​តូច​ជាង ស្រីៗ ធ្វើ​ការ​ចន្លោះ​ពី​ ២៥-៣៩ ម៉ោង/សប្តាហ៍​​ ខណៈអត្រា​កូន​កើត​មិន​គ្រប់​ខែ​ គឺ​មាន​ស្មើ​គ្នា រីឯទំហំ​​ក្បាល​ និងទម្ងន់​កូន​ខុសគ្នា នឹង​​បង្ហាញ​ច្បាស់​នៅ​ត្រីមាស​ទី ៣ នៃ​ការ​ពពោះ។ ទោះ​យ៉ាង​នេះ​ក្ដី ការសិក្សា​​នេះ​ នៅ​មិន​ទាន់​ដឹង​ពី​ភាព​ខុស​គ្នា ពាក់ព័ន្ធ​​ការ​លូត​លាស់​របស់​ក្មេង​រយៈពេល​វែង​នៅ​ឡើយ​ទេ។ ២- វិធី​​ការពារស្រីៗព​​ពោះ​នៅ​កន្លែង​ធ្វើ​ការ ​ប្រភេទ​ការងារ​មួយ​ចំនួន […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗ ធ្វើការពាក់ព័ន្ធជាមួយរបស់ទាំងនេះ កូនកើតមកប្រឈមខ្ពស់នឹងអូទីស្សឹម

ទាំងគូស្នេហ៍​ថ្មីថ្មោង ដែល​បម្រុង​ក្លាយ​ប៉ាម៉ាក់ និង​ប៉ាម៉ាក់​កំពុង​មាន​កូនតូចៗ ភាគច្រើន ពិតជា​បារម្ភ​ណាស់​ចំពោះ​ជំងឺ​អូទីស្សឹម ព្រោះជំងឺនេះ កំពុង​កើតមាន​លើ​ក្មេងៗ​ជាច្រើន ហើយ​មូលហេតុ​បង្ក​ពិតប្រាកដ ពុំទាន់​ដឹងច្បាស់​នៅ​ឡើយទេ។ ពាក់ព័ន្ធ​នឹង​ជំងឺនេះ ការសិក្សា​ចុងក្រោយ រកឃើញថា ស្រ្តី ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​រំលាយ ប្រឈម​ខ្ពស់​នឹង​ការ​មាន​កូន​កើត​អូទីស្សឹម។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​មើល​លើ​ទិន្នន័យ​ម៉ាក់ៗ ៧៥០​នាក់ និង​ប៉ាៗ ៨៩១​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​សារធាតុ​រំលាយ ១៦​មុខ មុន និង​អំឡុង​ពេល​ពពោះ។ ភា្នក់ងារ​សាធាតុ​រំលាយទាំងនោះ មាន​ដូចជា ឱសថ ជាតិ​លោហៈ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្ពឹក បា្លស្ទិក វិទ្យុសកម្ម ថ្នាំសម្អាត កៅស៊ូ Asphalt និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត។ លទ្ធផល រកឃើញ​ថា ម៉ាក់ៗ ដែល​រងផល​ប៉ះពាល់​ដោយ​ភ្នាក់ងារ​សារធាតុ​រំលាយ​ណាមួយ ប្រឈម ៥០% នឹង​ការមាន​កូន​កើត​អូទីស្សឹម បើធៀប​នឹង​ម៉ាក់ៗ មិន​ប៉ះពាល់​នឹង​សារធាតុ​ទាំង​នេះ។ ការ​ប៉ះពាល់​នឹង​សារធាតុ​ទាំងនេះ កាន់តែខ្លាំង ការប្រឈម​នឹង​អូទីស្សឹម អាច​កើនដល់ ៨៥%។ លោក Erin McCanlies អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​រដ្ឋ Virginia របស់​អាមេរិក […]


ត្រីមាសទី ១

ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?

យើង​ដឹង​ហើយ​ថា ពេល​ពពោះ​ម៉ាក់ៗ​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែលវា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹមកោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ កាល​ណា​ខ្វះ​ជាតិ​ដែក នាំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់​ស្លេក​ស្លាំង ចុះ​ខ្សោយ ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ក៏​សម្បូរជាតិ​ដែក​ដែរ ស្រីៗ​គ្នាយើង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន៖ ១- សត្វសាច់ក្រហម សាច់​សត្វ​ក្រហម ឬ​សាច់​គ្មាន​ខ្លាញ់ ក្រៅ​ពី​សម្បូរជាតិ​ប្រូតេអ៊ីន ក៏​សម្បូរជាតិ​ដែក​ដែរ តែ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​សាច់​សុទ្ធ​នោះ​ទេ ព្រោះ​អាច​លើស​ជាតិ​ប្រូតេអ៊ីន យក​ល្អ​ញ៉ាំ​សាច់​ជាមួយ​បន្លែ។ ២- ថ្លើម ថ្លើម​សត្វ​គ្រប់​ប្រភេទ មាន​ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើមគោ សុទ្ធ​តែ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​ដែក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​បញ្ចូល​ថ្លើម​សត្វ​ក្នុង​របប​អាហារ​ឲ្យ​ច្រើន។ ៣- បង្គា ក្រៅ​ពី​សម្បូរ​ជាតិ​សង្កសី បង្គា​ក៏​មាន​ជាតិ​ដែក​ច្រើន​ដែរ ញ៉ាំ​បង្គា​អាច​ជួយ​បំពេញ​រាង​កាយ​យើង​កាយ​ពី​ការ​ខ្វះ​ជាតិ​ដែក។ អត្ថបទពាក់ព័ន្ធ៖  ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​ ៤- បន្លែ​បៃតង បន្លែ​ស្លឹក​បៃតង ពិសេស​ត្រកួន ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក វីតាមីន​សេ ជាតិ​កាក​សរសៃ ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព​ណាស់ ពិសេស​ស្រីៗ​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ការ​ពពួក​វីតាមីន និង​ជាតិ​ដែក​ជា​ចាំបាច់។ ៥- គ្រាប់​ធញ្ញជាតិ គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រប់ល្ពៅ  មាន​បរិមាណ​ជាតិ​ដែក​ច្រើន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ធ្វើម៉េចកុំឲ្យខ្វះគ្រាប់ឈាមក្រហមពេលពពោះ បើខ្វះគ្រោះថ្នាក់ម៉េចខ្លះ?

ពេល​ពពោះ រាងកាយ​របស់​មនុស្ស​ស្រី​ប្រឈម​ខ្ពស់​នឹងការ​ខ្វះ​គ្រាប់​ឈាម​ក្រហម ដោយសារ​តែ​ខ្វះ​ជាតិ​ដែក។  ហេតុអ្វី​ពេល​ពពោះ ស្រីៗ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម?  ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ? ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ? កង្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពពោះ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​រាងកាយ​របស់​មនុស្ស​ស្រី​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន (​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ឈាម)។ អេម៉ូក្លូប៊ីន​មាន​តួនាទី​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ជាលិកា​​ និង​កោសិកា​នានា​ពេញ​សារពាង្គកាយ​យើង។ នេះ​បើ​តាមការ​ពន្យល់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។ លោក​វេជ្ជបណ្ឌិ​តថា ពេល​មាន​ផ្ទៃពោះ ​ស្រីៗ​ត្រូវការ​ជាតិដែក​ទ្វេដង ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។ កង្វះ​ជាតិ​ដែក​ពេល​ពពោះ​ធ្វើ​ឲ្យ​ម៉ាក់ៗ​ទៅ​ជា​ស្លេក​ស្លាំង ឯ​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ក៏​ចុះ​ខ្សោយ។ ១- ខ្វះ​គ្រាប់​ឈាម​ក្រហម​ប៉ះពាល់​អីខ្លះ? ស្រីៗ​ដែល​មាន​កូន​ច្រើន​ហើយ​ញឹក ស្រីៗ​ដែល​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ស្រីៗ​ដែល​មាន​កូនភ្លោះ ស្រីៗ​ដែល​មាន​ប្រវត្តិ​ហូរឈាម​រដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្រីៗ​ដែល​ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់​គ្រាន់ សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ពេល​ពពោះ។ ខ្វះ​គ្រប់​ឈាម​ក្រហម ធ្វើឲ្យ​ម៉ាក់ៗ​​វិលមុខ ហត់ អស់​កម្លាំង ខ្សោយ ស្លេកស្លាំង​​ខុស​ធម្មតា សុខភាព​ចុះ​ខ្សោយ ឯ​កូន​វិញ​ក៏​រង​ផលប៉ះពាល់​ដែរ អាច​ឲ្យ​កូន​កើត​មកមិន​គ្រប់​គីឡូ កើត​មិន​គ្រប់​ខែ ឬ​កូន​កើត​មក​មិន​ឆ្លាត។ អត្ថបទពាក់ព័ន្ធ៖  ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ២-  ធ្វើ​ដូចម្តេច​កុំ​ឲ្យ​ខ្វះ​គ្រាប់​ឈាម​ក្រហម? ដើម្បី​បង្ការ​កុំ​ឲ្យខ្វះ​គ្រាប់ឈាម​ក្រហម​ពេល​ពពោះ  ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ស្រីៗ​លេប​ថ្នាំ​ជាតិដែក​ចំនួន ៩០ គ្រាប់ ចាប់​តាំង​ពី​ដឹង​ថា​មាន​ផ្ទៃពោះ​ដំបូង និង ៤២ គ្រាប់ ​ក្រោយ​ពេល​សម្រាល ដែល​ថ្នាំនេះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ។ ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ស្រីៗ​មានផ្ទៃពោះ​ក៏​អាច​បន្ថែម​ជាតិ​ដែក​នៅ​ក្នុងរបប​អាហារ​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ ​ដូចជា […]


មានផ្ទៃពោះ

ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី

ថ្នាំ​គ្រាប់​​ពន្យារ​កំណើត ត្រូវ​ចាត់​ទុក​ ជា​មិត្តល្អ ក៏ជា​វិធីមាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ការ​បង្ក​កំណើតសម្រាប់​ស្រីៗ​គ្នា​យើង មិន​ទាន់​ចង់​បាន​កូន ដោយ​​ស្រី​រាប់​លាន បាន​លេប​ថ្នាំ​នេះ​រៀង​រាល់​ខែ។ ដូច​ធ្លាប់​លើក​ឡើង​ជា​រឿយៗ ថ្នាំ​គឺ​ជា​អាវុធ​មុខ​ពីរ ព្រោះ​ក្រៅ​ពី​ប្រសិទ្ធិភាពពន្យារកំណើត ថ្នាំ​នេះ​ក៏​អាចបង្ក​ផល​រំខានមួយ​ចំនួន “Hello គ្រូពេទ្យ” នឹង​លើក​​ឡើង​ដោយ​ស្រីៗ​បាន​ដឹង​ក្នុង​អត្ថបទ​នេះ​តែ​ម្តង។ ១- ហូរ​ឈាម​នៅ​ចន្លោះ​រដូវ ​ជាង​ពាក់​កណ្ដាល​ ស្រីៗ​លេប​ថ្នាំ​ពន្យារ​កំណើត ​អាច​មាន​បញ្ហា​ការ​ហូរ​ឈាម​ចេញ​ពី​ទ្វារ​មាស ហៅ​ជា​ភាសា​បច្ចេកទេស Intermentrual Spotting ​មាន​ន័យ​ថា​ហូរ​ឈាម​រដូវ​នៅ​ចន្លោះ​ពេល​មក​រដូវ។ ស្ថាន​ភាព​បែប​នេះ​ ជាទូទៅ​កើត​ឡើង​នៅ​ ៣ ខែ​ដំបូង ​បន្ទាប់​ពី​ប្រើ​ថ្នាំ។ ប្រសិន​បើ​ហូរ​ឈាម​ខ្លាំង និង​​ច្រើន​ជាង​ ៣ថ្ងៃ​ ប្រញាប់​​ទៅ​រក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម។ ២- ចង្អោរ ថ្នាំ​នេះ​ អាច​ធ្វើ​ឲ្យ​មាន​ចង្អោរ នៅ​ពេល​ទើប​ប្រើ​ថ្នាំ​នេះដំបូង។ ​គួរ​លេប​ថ្នាំ​នេះ​ជាមួយ​អាហារ ឬ​លេប​នៅ​ពេល​គេង ដើម្បី​កាត់​បន្ថយ​បញ្ហា​ចង្អោរ​នេះ។ ផល​រំខាន​នេះ ជា​ញឹក​ញាប់ រំខាន​ក​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​​បើ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ និងមាន​​រយៈពេល​យូរ សូម​ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម។ ៣- ឈឺ​ដោះ ឈឺ​ដោះ​ គឺ​ជា​ផល​រំខាន​មួយ​ទៀតថ្នាំ​ពន្យារ​កំណើត ជា​ទូទៅ​​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​​បន្ទាប់។ ដើម្បី​បន្ថយ​អាការ​នេះ ស្រីៗ ​គួរ​កម្រិត​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន និង​អំបិល​។ ក្រៅ​ពី​នេះ ស្ត្រី​គួរ​តែ​ពាក់​អាវ​ទ្រនាប់​ជំនួយ តែ​បើ​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ឬ​ចាប់​អារម្មណ៍​ថា​មាន​ដុំ​អ្វី​មួយ​ក្នុង​ដោះ ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម ​ដើម្បី​ប្រាកដ​ថា​ […]


បញ្ហាផ្ទៃពោះ

អាការៈស្រីៗពពោះតែងជួបញឹកញាប់នៅត្រីមាសទី២ និងវិធីដោះស្រាយ

កាល​ពី​លើក​មុន Hello គ្រូពេទ្យ បាន​បង្ហាញ​រួច​មក​ហើយ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​តែង​កើត​មាន​ឡើង​អំឡុង ៣ ខែ ដំបូង​នៃ​ការ​ពពោះ ។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ យើង​មក​ដឹង​ទាំង​អស់​គ្នា អំពី​ផល​រំខាន ឬ​បញ្ហា​ដែល​ស្រីៗ​ពពោះ​តែង​ជួប​ប្រទះ​ញឹក​ញាប់​នៅ​ក្នុង​អំឡុង​ត្រីមាស ទី២។ នៅ​ត្រីមាសទី ២ អាការៈ​ចាញ់​អាច​ថម​ថយ ឬ​បាត់​ទៅ​វិញ​តែ​ម្តង តែ​ទោះ​ជា​បែប​នេះ​ក្តី​ម៉ាក់ៗ​អាច​ជួប​នូវ​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា៖ ១- ឡើងទម្ងន់ ម៉ាក់ៗ​បំប៉ន​អាហារ​រាល់​ថ្ងៃ កូន​កាន់​តែ​ធំ ម្ល៉ោះហើយ​ទម្ងន់​របស់​ម៉ាក់ៗ​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ។ អំឡុង​ត្រីមាសទី​២​នេះ ទោះ​ជា​ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ សំខាន់​ឲ្យតែ​ម៉ាក់ និង​កូន​មាន​សុខភាព​ល្អ។ ២- មាន​បញ្ហា​ស្បែក ចូល​ដល់​ត្រីមាសទី ២ ស្រីៗ​គ្នា​យើង​អាច​នឹង​មាន​បញ្ហា​ស្បែក ឡើង​កន្ទួល​រមាស់​នៅ​បរិវេណ​ក្បាល​ពោះ កើត​ពី​កម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព ឬ​អាច​មក​ពី​ការ​ស្លៀក​តឹង​ពេក។ ពេល​កូន​ក្នុង​ពោះ​ធំ​ឡើងៗ ស្បែក​ពោះ​នឹង​យារ​រីក​ទៅ​តាម​នោះ​ដែរ ហើយ​ម្ដាយ​នឹង​មាន​អារម្មណ៍​រមាស់ៗ​ជា​ប្រចាំ។ វិធី​ព្យាបាល ត្រូវ​ងូត​ទឹក​ត្រជាក់ៗ និង​ប្រើ​សាប៊ូ​ឲ្យ​ត្រឹមត្រូវ ចៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ឆួល​ខ្លាំង ព្រោះ​វាអាច​ធ្វើឲ្យ​ស្បែក​ពោះ​កាន់​តែ​រមាស់។ ៣- ហត់-ពិបាក​ដក​ដង្ហើម ម៉ាក់ៗ​ដែល​ធាត់ៗ​តែង​ជួប​បញ្ហា​ពិបាក​ដក​ដង្ហើម និង​ពិបាក​គេង ចាប់​ពី​ត្រីមាស​ទី២ទៅ ព្រោះ​កូន​កាន់​តែ​ធំ។ ម្យ៉ាង​វិញ​ទៀត​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អឺស្ត្រូសែន អំឡុង​ពពោះ ធ្វើ​ឲ្យ​ហើម​ភ្នាស​ច្រមុះ បណ្តាល​ឲ្យ​កើន​បរិមាណ​ឈាម រីក​សរសៃ​ឈាម​ក្នុង​ភ្នាស​ច្រមុះ ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ដែរ។ ដោះស្រាយ​បញ្ហា​នេះ ម៉ាក់ៗ​ត្រូវញ៉ាំ​តិចៗ​តែ​ច្រើន​ដង គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​ញ៉ាំ​តែ​ខ្ញី និង​គេង​ដាក់​ក្បាល​ឲ្យ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់! ៤- […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ បណ្តោយខ្លួន​ឲ្យ​ធាត់​ខ្លាំង ប្រយ័ត្ន​កូន​កើត​មហារីក​ទាំង​វ័យ​ក្មេង

ម៉ាក់​ៗ​ ទាំង​ឡាយ​មាន​ផែន​ការ​ចង់​យក​បេប៊ី​ ​​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ឡើង​ទម្ងន់​​ខ្លាំង​ ព្រោះ​អាច​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​​មហារីក ​ដល់​អូន​ៗ​ពេល​កើត​មក នេះ​បើ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​វេជ្ជបណ្ឌិត​នៅអាមេរិក។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Pittsburgh​ បាន​វិភាគ​ទិន្នន័យ​​ប្រៀបធៀប​ ទៅ​លើ​​អត្រា​ទារកទើប​​កើតជិត ​២​​លាន​នាក់ ទៅ​នឹង​ករណី​ជំងឺ​មហារីក ជាង ​៣០០០​​​ករណី នៅ​ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៣។ លទ្ធផល​​វិភាគ​​បង្ហាញ​ថា ស្រីៗកំពុងពពោះ ដែលមាន​កម្រិត​អាំងស៊ុយលីន​ប្រែ​ប្រួល អាច​បង្ក​ផល​ប៉ះ​ពាល់ ទាក់​ទង​ទៅ​នឹង​​ការ​វិវត្ត​ចេញ​ជា​រោគ​គោលិកា​ស ដែល​មាន​ន័យ​ថា ឈាន​ទៅ​រក​ជំងឺ​មហារីក​តាំង​ពី​វ័យ​ក្មេង សម្រាប់​ទារក​កើត​មក រហូត​ដល់​អាយុ​ ៥ ​ឆ្នាំ។ ក្រុម​អ្នក​ស្រាវជ្រាវ បញ្ជាក់​ចំពោះ​លទ្ធផល​ខាង​លើថា ចំពោះ​ទំនាក់​ទំនង​ជំងឺ​មហារី​ក កើត​​ទៅ​លើ​ទារក ពិត​ជា​កើត​មាន​ បើស្រីៗ​កំពុង​ពពោះ​មាន​ទម្លាប់​បណ្តោយ​ខ្លួន​​ឲ្យ​ធាត់​ខ្លាំង ជា​តួ​យ៉ាង ការ​ចូល​ចិត្ត​​អាហារ​ Fast Food ​ភេសជ្ជៈ​ជាតិ​ស្ករ ដែល​សុទ្ធ​សឹង​បង្ក​ឲ្យអាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​​ប្រែ​ប្រួល កត្តានេះ​ហើយ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​​ពី ៤០-៥៧ ភាគរយ ចំពោះ​ហានិភ័យ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ ឃើញអីក៏ឃ្លាន ញ៉ាំមិនចេះឆ្អែត មកពីបញ្ហាអី? ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ​​​​​​​លោក​វេជ្ជបណ្ឌិត​ Shaina Stacy អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ “លទ្ធផល​​បង្ហាញ​ប្រាប់​យើង​ថា ការ​ប្រយ័ត្ន​ប្រយែង រក្សា​ទម្ងន់​បាន​សម​ល្មម​នឹង​រូប​រាង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ