មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ស្តាប់ហេតុផលនេះរួច គ្នាយើងអាចនឹងលែងចង់ដឹងកូនក្នុងពោះស្រី ឬប្រុស ទៀតហើយ!

មាន​ផ្ទៃ​ពោះ ជាពេល​វេលា​​រំភើប​បំផុត និង​មិន​អាច​បំភ្លេចចំពោះ​ប្ដីប្រពន្ធថ្មី​ថ្មោង ទើប​ចាប់​ដៃ​គ្នា​សាង​គ្រួសារ។ អ្វី​​ប៉ាម៉ាក់ ឬសមាជិកគ្រួសារ​តែង​និយាយ​មុន​គេ និង​ចង់​ដឹង​បំផុត ច្បាស់​ជារឿង​កូន​ក្នុងពោះ ស្រី ឬប្រុស​មិន​ខាន​។ ដោយ​សារ​បច្ចេកវិទ្យា​បច្ចុប្បន្នទំនើប ក្រោយពពោះបានប្រមាណ ១៧សប្តាហ៍ យើង​អាច​នឹង​មើល​ឃើញ​ភេទ​កូនច្បាស់។ យ៉ាង​ណា ប៉ាម៉ាក់​​ខ្លះយល់​ច្បាស់​ពី​រឿង​នេះ សម្រេច​ចិត្ត​មិន​មើល​ភេទ​រហូត​ទល់​ថ្ងៃ​សម្រាល​ ហើយ​ហេតុផល​គួរ​ដឹង​ភេទ​កូន​អំឡុង​ពេល​ពពោះ​ មាន​រៀប​រាប់​ក្នុង​អត្ថបទនេះ។ ១- ជួយ​ឲ្យ​ភ្ញាក់ផ្អើល និង​រំភើប​ខ្លាំង គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ការ​រង់​ចាំ​ នូវភាព​​ភ្ញាក់​ផ្អើលមួយយើង​រំពឹង​ទុកឡើយ រងចាំ​កាន់​តែ​យូរ​ ក្តី​រំភើប​កាន់​តែ​ខ្លាំង។ គ្នា​យើង​​ត្រូវ​គិត​ពី​អារម្មណ៍​ខ្លួន​ឯង និង​ប្តី កំពុង​មាន​អំឡុង​ពេល​យើ់ង​ព​ពោះ​ ដូច​ជា ការ​ចង់​ដឹង ចង់​ឃើញ​ រំភើប​ចិត្ត និង​ភ្ញាក់​ផ្អើល​ ​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​​កាន់​តែ​ស្រស់​បំព្រង​ឡើង។ ហេតុផល​នេះ​ហើយ​ ទើប​មាន​ម៉ាក់​ប៉ាមួយ​ចំនួន ​សម្រេច​មិន​ឆ្លុះ​អេកូមើល​ភេទ​កូនរហូត​ដល់​ថ្ងៃ​សម្រាល​នេះ​ឯង។ ២- ជួយ​លើក​ទឹក​ចិត្តពេល​សម្រាល យើង​អាច​គិត​សម្តី​នេះ ស្តាប់​ទៅ​​ចម្លែកបន្តិច ប៉ុន្តែ​វានៅ​តែ​​ការ​ពិត ចំពោះ​ស្រីៗ​គ្នា​យើង​​មួយ​ចំនួនដែល​កំពុង​ពពោះ។ គ្នា​យើង​ព​ពោះ​ភាគ​ច្រើន​ ​រំភើប​ខ្លាំង ក្រោយ​រង់ជាង ៩ខែ​ ដើម្បី​ដឹង​ថា កូន​ស្រី ឬប្រុស ដែល​នេះ​ជា​ហេតុផល​​ជួយ​ជំរុញ​​សម្រាលកាន់​តែ​ងាយ​ស្រួល។ ៣- កាត់​បន្ថយ​ការ​ខក​ចិត្ត ពេល​ខ្លះ ដំណឹង​ពពោះ ធ្វើ​ឲ្យ​ទាំង​ប្តី​ និង​ប្រពន្ធ ចិត្ត​មិន​ស្ងប់ ព្រោះសង្ឃឹមថាភភ៌​ក្នុង​ផ្ទៃជាស្រី ឬប្រុស […]


បញ្ហាផ្ទៃពោះ

ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

ស្រីៗ​កំពុង​ពពោះ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ច្រើន ព្រោះ​មក​ទល់​នឹង​ពេល​នេះ មាន​ការ​ស្រាវ​ជ្រាវជាបន្ត​បន្ទាប់​ពាក់ព័ន្ធ​បញ្ហា​ក្មេង​កើត​មក​ ស្រាប់​តែ​ការ​វិវត្តខួរ​ក្បាល​មិនប្រ​ក្រតី ដែល​យើង​និយម​ហៅ​ថា​ អូទីស្សឹម ដោយ​ការ​ស្រាវ​ជ្រាវមួយ​ចំនួន​បង្ហាញថា ការ​វិវត្ត​អូទីស្សឹម​លើ​គភ៌​អំឡុង​ពេល​ពពោះ អាចដោយ​សារ​ម៉ាក់ៗ​ខ្វះ​ជាតិ​ដែក និង​ធ្លាប់​មាន​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ក្រោយ​សម្រាល។ ១- ទទួល​ជាតិដែក​គ្រប់​គ្រាន់​បន្ថយ​ហានិភ័យកូនកើតមក​មាន​អូទីស្សឹម? ការ​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ ២០១៤ ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​​​អាមេរិក​ ស្តី​ពី​ស្ថិតិ​លើ​កុមារ​​កើត​មក​ខ្វះ​ជាតិ​ដែក គឺ​មាន​អត្រា​ប្រឈម​វិវត្តទៅជា​​​អូទីស្សឹម ខ្ពស់​ជាង​ក្មេង​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ដល់​ទៅ ៥ ដងឯណោះ។ ហានិភ័យ​អាចនឹង​កាន់​តែ​​កើន​ឡើង​ ចំពោះម៉ាក់ៗមាន​អាយុ​ច្រើនជាង ៣៥ ឆ្នាំ ឬ​​មាន​បញ្ហា​មេតាបូលីស​ ដូច​ជា ​​ជំងឺ​ធាត់​ខ្លាំង មាន​សម្ពាធ​ឈាម​ខ្ពស់ ឬ​ទឹក​នោម​ផ្អែម។ ថ្នាំ​ជាតិ​ដែក មាន​សារៈ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខួរ​ក្បាលទារក ប៉ុន្តែស្រីៗពពោះ​ មានដល់ទៅ​ពាក់​កណ្តាល ដែល​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​។ នេះ​ជា​ការ​សិក្សា​ដំបូង​ ដើម្បី​ពិនិត្យ​មើលការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​ហានិភ័យ​ប្រឈម​អូទីស្សឹម។ ការ​សិក្សាមិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​បញ្ហា​​ខ្វះ​ជាតិ​ដែក​ក្នុង​អំឡុង​ពេល​ព​ពោះ​ ពិត​ជា​អាច​​បណ្តាល​ឲ្យ​មាន​អូទីស្សឹម​នោះ​ទេ តែ​អ្វីយើង​ដឹង គឺ​ថា​ជាតិ​ដែក​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការ​វិវត្ត​ប្រព័ន្ធ​ប្រសាទ​គភ៌ក្នុងផ្ទៃ ក៏​ដូច​ជា​ក្រោយ​ពេល​សម្រាល ហេតុ​នេះ ​វា​សំខាន់​ណាស់​ក្នុង​ការ​​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់ពី​របបអាហារម៉ាក់ ​តាម​រយៈ​សាច់​គោ គ្រឿង​សមុទ្រ ស៊ុត​ ​ធញ្ញជាតិ​ សុទ្ធ​សឹង​សម្បូរ​ជាតិ​ដែក និង​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម​មុន​ពេលមាន​ផ្ទៃ​ពោះ ឬ​អំឡុង​ពេល​កំពុង​ចង់​មាន​កូន។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ២- ចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នងបង្កើនកត្តាប្រឈមអូទីស្សឹម? ការ​សិក្សា​ក្នុង​ឆ្នាំ ២០១៤ របស់​បារាំង បាន​ពិសោធលើ​សត្វ​កណ្តុរ […]


ត្រីមាសទី ៣

អាការៈសំខាន់ ស្រី្តពពោះជួបនៅត្រីមាសទី៣ កៀកថ្ងៃសម្រាល

ពពោះ​ចាប់​ពី​ត្រីមាស​ទី ៣ ទៅ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ប្រែប្រួល​រាងកាយ​កាន់​តែ​ខ្លាំង ខណៈ​កូន​ក្នុង​ពោះ​ក៏​កាន់​តែ​ធំ​ដែរ។ ខាង​ក្រោម​នេះ​ជា​អាការៈ​ដែល​ម៉ាក់ៗ​ជួប​ប្រទះ​នៅ​ក្នុង​ត្រីមាសទី៣ នៃ​ការ​ពពោះ។ ១- ឈឺខ្នង ឈឺចង្កេះ រមួលក្រពើ អាការៈ​ឈឺ​ខ្នង ឈឺ​ចង្កេះ រមួល​ក្រពើ កើត​ឡើង​តាំង​ពី​ត្រីមាសទី ២ មក​ម្ល៉េះ ហើយ​អាការៈ​ទាំង​នេះ​បន្ត​រហូត​ដល់​ត្រីមាសទី ៣ នៃ​ការ​ពពោះ។ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន ត្រូវ​មាន​ខ្នើយទប់ ឬ​កល់ ឯ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ខ្លាំង​គួរ​តែ​ចៀស​វាង។ ២- កូន​រើ​កាន់​តែ​ខ្លាំង ត្រីមាសទី២ កូន​ក្នុង​ពោះ​ចាប់​ផ្តើម​រើ​ខ្លះ​ហើយ ប៉ុន្តែ​ចូល​ដល់​ត្រីមាស​ទី​៣ កូន​រើ​កាន់​តែ​ខ្លាំង ហើយ​ក៏​ដល់​ពេល​ដែល​កូន​បង្វិល​ក្បាល​ចុះក្រោម​ដែរ ដូច្នេះ​ម៉ាក់ៗ​រឹត​តែ​អស់​កម្លាំង ពិបាក​ដើរ ពិបាក​គេង។ ៣- ឡើង​តឹង​ដោះ ឡើង​តឹង​ដោះ ជា​សញ្ញា​ប្រាប់​ថា ដោះ​ចាប់​ផ្តើម​ផលិត​ទឹកដោះ​​សម្រាប់​អាអូន​ម៉ឹម​ពេល​សម្រាល​ហើយ មិន​មាន​អ្វី​គួរ​ព្រួយ​បារម្ភ​នោះ​ទេ គ្រាន់​តែ​ម៉ាក់ៗ​ត្រូវ​ពាក់​អាវ​ក្នុង​រលុងៗ​ប៉ុណ្ណោះទើប​មិន​សូវ​ឈឺ​ដើម​ទ្រូង។ អត្ថបទពាក់ព័ន្ធ៖  ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? ពេលពពោះចេះតែថប់ដង្ហើមមែនទេ នេះវិធីបំបាត់! ៤- ហើម និង​ស្ពឹក​ដៃ​ជើង អាការៈ​ហើម​ជើង​បណ្ដាល​មក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូន​សង្កត់​លើ​សរសៃ​ឈាម ដែលបង្កើតមានច្រើនក្នុងកំឡុងពេលពពោះនៅ និង​ជើង ទើប​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច ​ឈាម​ចាប់​ផ្ដើម​ផ្ដុំ​នៅ​ជើង។ ម្យ៉ាង​វិញ​ទៀត​ការ​លើស​ជាតិ​ប្រូតេអ៊ីន​ក្នុងទឹក​នោម ក៏​ធ្វើ​ឲ្យ​ហើម​ដៃ​ជើង​ដែរ។ ៥- កន្ត្រាក់​ស្បូន ជិត​ដល់​ថ្ងៃ​សម្រាល ស្បួន​កន្ត្រាក់​តែង​កើត​មាន​យូរៗ​ម្តង​ជា​រឿង​ធម្មតា តែ​បើ​ឈឺ​ពោះ ហើយ​ស្បូន​កន្ត្រាក់​កាន់​តែ​ញឹក​ទៅៗ នេះ​ជា​សញ្ញា​នៃ​ការ​ឈឺ​ពោះ​សម្រាល​កូន​ហើយ ត្រូវ​នាំ​ម៉ាក់ៗ​ទៅ​ពេទ្យបន្ទាន់។ ៦- ធ្លាក់​ទឹក​រម្អិល ធ្លាក់​ទឹក​រម្អិល​ជា​សញ្ញា​ជិត​ដល់​ពេល​សម្រាល​ហើយ ពេល​ខ្លះ​ម៉ាក់ៗ​មាន​ធ្លាក់​​ទឹក​រម្អិល​ថ្លាៗ​លាយ​ជាមួយ​ឈាម​តិចៗ […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់​កូន​ខ្លាំងពេលពពោះ

ស្រីៗគ្នាធ្លាប់​ឆ្លងកាត់​រឿង​មាន​កូន ច្បាស់​ជា​ចាំ​មិន​ភ្លេច​ទេ អារម្មណ៍​ភ្ញាក់​ពី​គេង​ភ្លាមចាញ់​ភ្លែត។ ប៉ុន្តែ​រឿង​​ចាញ់កូន​ស្រីៗ​ភាគ​ច្រើន ចាញ់ល្មមៗទេ អាចទប់ទល់​បាន​ ប៉ុន្តែ​គ្នា​យើង​ខ្លះ ចាញ់​នោះ​ចាញ់ ក្អួត​ស្ទើរស្លាប់​ស្ទើរ​រស់ហើយ ប្រុសៗ​គ្មាន​ម្នាក់​ណា​ធ្លាប់​យល់​អារម្មណ៍​នេះ​ទេ។ យ៉ាង​ណា នៅ​ពេល​ចាញ់​ខ្លាំង​ គឺ​ហេតុ​ផលរបស់វា អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ដូច​គ្នា ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បង្ហើបឲ្យ​ដឹង​ពេល​នេះ ក៏​ដូច​ជាប្រាប់​វិធី​ដោះ​ស្រាយ ឲ្យ​បាន​ដឹង។ ១- អាការៈ​ក្អួត​ពេល​ចាញ់​កូន​ ចាញ់កូន មក​ពី​ពាក្យ​បច្ចេកទេស Morning Sickness មាន​ន័យ​ថា​ជំងឺ​ពេល​ព្រឹក ប៉ុន្តែ​ករណី​ចាញ់​កូន ​មាន​ទាំង​ក្អួត​ និង​ចង្អោរ​នេះ​ ជាង​ពាក់​កណ្ដាល​ គឺ​មិន​ត្រឹម​តែ​កើត​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ក៏​កើត​នៅ​ពេល​ផ្សេង​ទៀត​ដែរ។ រោគ​សញ្ញា​ទាំង​នេះ ​អាច​នឹង​មាន​រហូត​ដល់សប្តាហ៍​ទី​១៤​ នៃ​ការ​ពពោះ គ្នា​យើង​​ខ្លះ អាចក្អួត​ និង​ចង្អោរ​ធ្ងន់​ធ្ងរខ្លាំង​ទៀត​​ផង ធ្វើ​ឲ្យ​អស់​កម្លាំង​ ពិបាក​ក្នុង​ការ​ផឹក ​និង​ញ៉ាំអាហារ និង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព ទាំង​ម៉ាក់ៗ ​និង​គភ៌​​ក្នុង​ផ្ទៃទៀត​ផង គេ​ហៅថា អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ​។ ២- មូលហេតុ និង​រោគ​សញ្ញាចាញ់​កូន​ខ្លាំង ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ បើ​អាការៈ​ក្អួត​ និង​ចង្អោ​ខ្លាំង​ពេក គ្រូពេទ្យ​ចាត់​ទុក​យើង​​មាន​បញ្ហា Hyperemesis Gravidarum ឬHG (ក្អួត​ខ្លាំង​ដោយ​សារ​ចាញ់​កូន) ហើយ​ដោយ​សារ​តែ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

Hormone Inhibin-A Test (តេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ)

និយមន័យ១- អ្វី​ជា​តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ? តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ មក​ពី​ភាសា​បច្ចេក​ទេស Hormone Inhibin-A Test គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ មើល​កម្រិត​អ័រម៉ូនផលិត​ដោយ​សុក​ អំឡុង​ពេល​កំពុង​ព​ពោះ​ ដើម្បី​ដឹង​ថាគភ៌​ក្នុង​ផ្ទៃ​កើត​ជំងឺ​មិន​គ្រប់​ទឹក ឬការលូតលាស់​មិន​ប្រក្រតី ​(Down ​Syndrome) ឬ​អត់? ដោយ​ធ្វើ​ឡើង​ចន្លោះ សប្ដាហ៍​ទី ​១៥-​២០ ​នៃ​ការពពោះ ហើយ​តេស្ត​នេះ ​ធ្វើឡើងដើម្បី​រក​មើល​អ័រម៉ូន​ ៤មុខ ដូចជា​៖ – អ័រម៉ូនអាល់ហ្វា​ផេតូ​ប្រូតេអ៊ីន (alpha-fetoprotein) – អ័រម៉ូន ​hCG – អ័រម៉ូនអឺស្ត្រូសែនមួយ​ប្រភេទ (uE3) – អ័រម៉ូន Inhibin A ដោយ​អាស្រ័យ​ទៅ​លើ​កត្តា​អាយុ​ ស្ថាន​ភាព​សុខភាព​ និង​ពូជសាសន៍​ ​កម្រិតអ័រម៉ូន​​ទាំង​នេះ​ចំពោះ​ស្រី​ពេល​ពពោះ គឺ​មាន​បម្រែបម្រួល​ អាច​ឲ្យ​គ្រូពេទ្យ​ដឹង​បាន ​កត្តាប្រឈម​ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ​។ ២- តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ​ធ្វើ​ឡើង​ដើម្បី​អ្វី? គឺ​​ធ្វើ​ឡើង​ដើម្បី​កំណត់​បម្រែ​បម្រួល​អ័រម៉ូន​មួយ​ចំនួន ចំពោះស្រីៗ​កំពុង​ពពោះ ដែល​បម្រែ​បម្រួល​អ័រម៉ូន​ទាំង​នោះ អាច​បណ្តាល​ឲ្យ​គភ៌​កើត​មក មិនគ្រប់ទឹក ឬ​មិន​គ្រប់​លក្ខណៈ (Down Syndrome) ឬ​មាន​បម្រែបម្រួល​ក្រូម៉ូសូម​ជាដើម​។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត​ជំងឺ​គ្រុនឈាម? អ្វី​យើង​គួរ​ដឹង​ជា​មុន មុន​ធ្វើ​តេស្តអ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ មាន​ដូច​ជា៖ – ជក់​បារី​ អាច​ឲ្យ​កម្រិត​អ័រម៉ូន ​Inhibin A មាន​ការ​កើន​ឡើង​ខ្លាំង – ជំងឺ​ធាត់​អាច​ឲ្យ​កម្រិត​អ័រម៉ូន​ Inhibin […]


ត្រីមាសទី ១

នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ

ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពពោះ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ពេល​ពពោះ ស្រីៗ​ត្រូវ​ចាក់​វ៉ាក់សាំង​អីខ្លះ? តើ​វ៉ាក់សាំង​នីមួយៗ​ចាំបាច់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្តាយ និង​កូន? មាន​តែ​វ៉ាក់សាំង ២ មុខ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ស្រីៗ​ចាក់​ពេល​កំពុង​ពពោះ វ៉ាក់សាំង​​ទាំង​នោះ​មាន វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស និង​វ៉ាក់សាំង​ផ្តាសាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- វ៉ាក់សាំង​តេតាណុស ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Clostrium Tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ មានការ​ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា ឬ​ជ្រូក​ខាំ និង​របួស​ដោយសារ​ការ​មុត​អំបែង វត្ថុ​មិន​ស្អាត ឬ​ដែកច្រែះ​ជាដើម។ ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​​យក​​របស់​​មិន​​ស្អាត​​​កាត់ ឬ​បិទ​​រុំ​​ផ្ចិត​​កូន។ ស្រីៗ​ពពោះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស នៅ​ត្រីមាស​ដំបូង ដើម្បី​ការពារ​ការ​កើត​ជំងឺ​នេះ​ទាំង​ម្តាយ​ទាំង​កូន។ អត្ថបទពាក់ព័ន្ធ៖ មាន​ដឹង​ទេ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​អីខ្លះ? រឿង​ចាំបាច់​ស្រីៗ​ត្រូវ​ធ្វើ និងមិនគួរធ្វើ អំឡុង​ពពោះ ២- វ៉ាក់សាំង​ផ្តាសាយ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ ២-៣ ខែ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាផ្ទៃពោះ

ដេរមាត់ស្បូន មាន​ប្រយោជន៍អីខ្លះ ប្រឈមអីខ្លះ?

ស្រីៗ​មាន​បញ្ហា​សុខភាព​ច្រើន​ជាង​ប្រុសៗ ពិសេសក្រោយ​សម្រាល​កូន អាច​ប្រឈម​បញ្ហា​សុខភាព​មួយ​ចំនួន ដូចជា​ កើត​មាន​សង្វារ​លើ​ពោះ​ រហែកទ្វារមាស ឬ​ឡើង​គីឡូ ខូច​រាង​លែង​ស្អាត​ក៏​មាន។ យ៉ាង​ណា​ បញ្ហា​ទាំង​នេះជា​រឿង​ទូទៅទេ​ ចុះ​មាន​ធ្លាប់​ឮដេរមាត់​ស្បូនអត់? បើធ្លាប់​ឮ ដឹង​គេ​ដេរ​ដើម្បី​អីអត់? ចង់ដឹង​ច្បាស់ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង។ ១- អ្វីជាការ​ដេរ​មាត់​ស្បូន? ​ដេរ​មាត់​ស្បូន ជាភាសា​បច្ចេកទេស​ហៅ​ថា Cervical Cerclage ត្រូវ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ឬមុន​ពេល​ពពោះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​បាត់​បង់​កូន​ក្នុង​ពោះ ឬ​ការ​ពារ​កុំ​ឲ្យ​​សម្រាល​កូន​មិន​គ្រប់​ខែ។ វិធី​ដេរ គឺថា​​គ្រូ​ពេទ្យ នឹង​​ប្រើ​អំបោះ​ដេរ​បិទ​មាត់​ស្បូន (ទ្វារ​ដែល​តភ្ជាប់​រវាង​ស្បូន និង​ទ្វាមាស) តែម្តង។ ការ​ដេរ​មាត់​ស្បូន​ មាន​ពីរ​ប្រភេទ ដោយ​ទី ១ គេ​​ដេរផ្ទាល់​ទៅ​លើ​មាត់​ស្បូន ហៅថា Transvaginal Cervical Cerclage) ​ត្រូវ​​ធ្វើ​តាមច្រក​ទ្វារមាស ខណៈ​ប្រភេទ​ទី ២ មិន​សូវ​មាន​ប្រជាប្រិយ​ភាព​ទេ ដោយ​ការ​ដេរ​តាម​ពោះ ហៅថា Transabdominal Cervical Cerclage)។ យ៉ាងណា គ្រប់​ប្រភេទ​ដេរ​ទាំង​អស់​ ពេទ្យ​ត្រូវ​រូស​ចេស​ចេញ​វិញ នៅ​ពេល​យើង​ពពោះ​ឈាន​ដល់​​សប្ដាហ៍​ទី ៣៧។ ២- ហេតុ​អីត្រូវ​ដេរ​មាត់​ស្បូន? ជា​ធម្មតា​មាត់​ស្បូន​បិទជិត […]


បញ្ហាផ្ទៃពោះ

កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា?

អំឡុង​ត្រី​មាស​ទី​១ នៃ​គភ៌ ស្ត្រីអាច​ជួប​ប្រទះ​អាការៈ​ធ្លាក់ឈាម ដែលអាចជាករណីធម្មតា និងមិនធម្មតា អាស្រ័យលើបរិមាណធ្លាក់ឈាម (គប្បីតាមដានជាមួយពេទ្យ)​។ ​បើធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី២ ឬ​ទី​៣ រឹតតែត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យភ្លាម ព្រោះ​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់។ “Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម។ ១- មូល​ហេតុធ្លាក់​ឈាម​ពេល​ពពោះ មាន​មូល​ហេតុ​ច្រើន អាច​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ ជួប​អាការៈ​ធ្លាក់ឈាម​ ​ដូច​ជា៖ – ឈាម​ក​កំណើត (Implantation bleeding)៖ បញ្ហា​នេះ ជា​បញ្ហា​កើត​ឡើង​ទូទៅ​បំផុត ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វារ​មាស ពេលពពោះ​ដំបូង។ ឈាម​ក​កំណើត (Implantation Bleeding) អាច​កើត​ឡើង​ ដោយ​សារការ​ភ្ជាប់​ខុសពងបង្កកំណើត​ (Fertilized Egg) ទៅ​នឹង​ស្រទាប់​ស្បូន។ ករណី​ធ្លាក់​ឈាម​នេះ​ អាច​កើត​មាន ​មុន​ពេលដឹង​ថា​មាន​កូន ហើយ​មាន​ត្រឹម​តែ​ ២-៣ ថ្ងៃ​ប៉ុណ្ណោះ នឹង​បាត់​ទៅ​វិញ។ – មាន​​បង្ក​រោគ៖ បញ្ហា​​រលាក​លើ​ប្រហោង​ឆ្អឹង​ត្រគាក​មួយ​ចំនួន (Pelvic Cavity) ឬ​ការ​បង្ក​រោគ​លើ​បំពង់​បង្ហួរ​នោម អាច​ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វា​មាស។ ការ​បង្ក​រោគ​លើ​ទ្វា​មាស ដូច​ជា ​បញ្ហា​រលាក​ទ្វា​មាស​ដោយ​សារ​បាក់តេរី (Bacterial Vaginosis) ឬ​ការ​បង្ក​រោគ​ដោយ​ផ្សិត ក៏​អាច​ធ្វើ​ឲ្យធ្លាក់​ឈាម​ ពេល​ព​ពោះ​​ដែរ។ ​ស្រីៗពពោះរួម​ភេទ​ដោយ​មិន​បាន​ការពារ អាចប្រឈម​ធ្លាក់​ឈាម​ ដោយ​សារ​ជំងឺ​កាមរោគ […]


បញ្ហាផ្ទៃពោះ

មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់

ពពោះ​រយៈពេល ៩ខែ១០ថ្ងៃ ម៉ាក់ៗត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ មិន​ត្រូវ​ស្មុគស្មាញ ឬ​ស្ត្រេស​ពេក​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ក្នុង​ពោះ។ តាម​ការ​ពន្យល់​របស់​លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក អារម្មណ៍​ស្មុគ​ស្មាញ​ពេល​ពពោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល​ផង ប៉ះពាល់​ដល់ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ហេតុអី​ម៉ាក់ៗ​តាន​តឹង​អារម្មណ៍​ពេល​ពពោះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល ឬពិបាក? លោកស្រី អ៊ួង លីដា ថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។ ពាក់​ព័ន្ធ​នឹង​អារម្មណ៍​តាន​តឹង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ក្នុង​ពោះ​វិញ លោក​ស្រី អ៊ួង លីដា ​រៀប​រាប់​ថា មាន​ច្រើន​ករណី​ណាស់ ដូចជា​ម៉ាក់ៗ​ពិបាក​ចិត្ត​ពេក អាច​ឲ្យ​រលូត កូន​កើត​មក​មិន​រីករាយ ឬ​អាច​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ធ្វើឲ្យប៉ះពាល់​ដល់​ការ​ចងចាំ និង​ការវិវត្តខួរក្បាលកូន​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នអ្នកពពោះ! អារម្មណ៍តានតឹងខ្លាំង ឬពិបាកចិត្តពេក អាចរលូតកូនបាន ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម អ័រម៉ូន​ប្រែប្រួល​ពល​ពពោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្រីៗ​យើង​ប្រែប្រួល​ទៅ​ជា​ឆាប់​ខឹង​មួរម៉ៅ ឯ​អ្នក​ខ្លះ​ទៀត​មាន​បញ្ហា​ក្នុង​គ្រួសារ ឬ​សម្ពាធ​ការងារ​ជាដើម ធ្វើ​ឲ្យ​ផ្លូវចិត្ត​កាន់​តែ​ស្មុគស្មាញ។ បើ​ជួប​បញ្ហា​ស្មុគស្មាញ​ណាមួយ​ពិបាក​ខ្លាំង មិន​អាច​ធ្វើ​អារម្មណ៍​ម្នាក់​ឯង​បាន ម៉ាក់ៗ​អាច​រំសាយ​អារម្មណ៍​តាន​តឹង​ទាំង​នោះ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​ជួយ​យើង​បាន ដូចជា […]


ត្រីមាសទី ១

ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ

យូហ្គា ជា​វិធី​ហាត់​ប្រាណបែប​ស្រាលៗ ដែល​ពិភពលោក​សុទ្ធ​តែ​ជឿថា អាច​ជួយ​បាន​ច្រើន​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត អាច​ហាត់​បាន​គ្រប់​វ័យ មិន​ថា​ស្រី មិន​ថាប្រុស ពិសេស​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ ហាត់​យូហ្គា កាន់​តែ​ល្អ​ទៀត ព្រោះ​អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​បានត្រឹម​ត្រូវ រក្សា​សម្ពាធ កម្រិតជាតិ​ស្ករ កាត់​បន្ថយ​បញ្ហា​ប្រឈម​ជា​ច្រើន​ពេល​ពពោះ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ហាត់យូហ្គា សម្រាប់​គ្នា​យើង​ទើប​ពពោះ​ក្នុងត្រី​មាសដំបូង។ ១- កាយវិការ Cobra Pose Cobra Pose គឺ​ជា​ក្បាច់​យ៉ូហ្កា​មួយ​ប្រភេទ​ តម្រូវ​ឲ្យ​ធ្វើ​កាយវិការ​ដូច​ពស់​បើក​វែក។ អនុវត្ត​វិធីហាត់នេះ នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ពេល​ព្រឹក។ ធ្វើ​កាយវិការ​នេះ​ហើយ ប្រឹង​ទប់​ឲ្យ​នៅ​មួយ​កន្លែង និង​ធ្វើឲ្យបានយូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​កុំ​ឲ្យ​​លើស​ពី ៣០ វិនាទី។ មិន​ត្រូវ​ប្រឹង​ពត់​ខ្លួន​ខ្លាំង​ពេក​ទេ  ត្រូវ​ធ្វើដោយ​​ថ្នម​ៗ។ គុណសម្បត្តិ៖ កាយវិការ Cobra Pose ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​បរិវេណ​ចង្កេះ ជួយ​ឲ្យ​រាងកាយ​ម៉ាក់​ៗ​ទន់​ងាយ​បត់បែន និង​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​ល្អ។ ២- កាយវិការ Butterfly Pose Butterfly Pose ជាកាយវិការ​មើល​ទៅ​ដូច​មេអំបៅ​ទះ​ស្លាប ឬ​ជាង​ជួសជុល​ស្បែក​ជើង​កំពុងអង្គុយ​ធ្វើការ។ អនុវត្ត​នៅ​ពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញុាំ​អាហារ​ ដោយ​ធ្វើ​កាយវិការ​បែប​នេះ​ ប្រឹង​ទប់ឲ្យ​នៅ​មួយ​កន្លែង យូរ​តាម​ដែល​អាច​ធ្វើ​បាន តែ​មិន​ត្រូវលើស​ពី ៥ នាទីឡើយ។ គុណសម្បត្តិ៖ កាយវិការ Butterfly Pose ជួយ​ជំរុញ​ចង្វាក់​បេះដូង និង​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​​ម៉ាក់​ៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ