មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់?

ពេល​ពពោះ គភ៌​ត្រូវ​បាន​ការពារ​ដោយ​ថង់​ទឹក​ភ្លោះ វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ និង​នៅ​ពេលទារក​មាន​តម្រង​នោម​នៅ​សប្តាហ៍ទី ១៦។ កូន​ក្នុង​ពោះ​មិន​អាច​រស់​បាន​ដោយ​គ្មាន​ទឹក​ភ្លោះ​នោះ​ទេ កាលណា​ទឹក​ភ្លោះ​តិច​ពេក​ក៏​ប៉ះពាល់​ការ​លូតលាស់​គភ៌​ដែរ អ៊ីចឹង​តើ​ម៉ាក់ៗ​ធ្វើ​ម៉េច​ឲ្យ​មាន​ទឹក​ភ្លោះ​គ្រប់​គ្រាន់? ​តួនាទី​របស់​ទឹក​ភ្លោះ ជួយ​ការពារ​កូន​ក្នុង​ពោះ​ពីការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ទឹក​ភ្លោះ​ជា​វដ្ត​ជីវិត​របស់​កូន បរិមាណ​ទឹកភ្លោះ​ចាប់​ផ្តើម​មាន​បន្តិច​ម្តងៗ និង​ចេះ​តែ​កើន​ឡើង​ទៅ​តា​មអាយុ​របស់​គភ៌ ហើយ​ថយ​ចុះ​មក​វិញ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។ ១- មូលហេតុទឹកភ្លោះតិច បរិមាណ​ទឹក​ភ្លោះ​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​មើល​អេកូ​ប្រចាំ​ខែ ឬ​ប្រចាំ​ត្រីមាស ដោយ​ចាប់​ពី​ត្រីមាស ទី២ ទៅ​បរិមាណ​ទឹក​ភ្លោះ​​កើន​ឡើង​កាន់​តែ​ខ្លាំង រហូត​ដល់ ៩៨០ មិល្លីលីត្រ ហើយ​វា​នឹង​ថយ​ចុះ​បរិមាណ​បន្តិច​ម្តងៗ មក​ត្រឹម ៦០០-៨០០ មិល្លីលីត្រ ពេល​គ្រប់​ខែ។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ធ្វើ​ឲ្យ​បរិមាណ​ទឹកភ្លោះ​មិន​គ្រប់​គ្រាន់៖ – ទារកមានបញ្ហាតម្រងនោម – សុក​​ខ្សោយ – ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា – ម្តាយ​ខ្វះ​ជាតិ​ទឹក – ជក់បារី ឬ​ផឹកស្រា – ម្តាយ​ឆ្លង​ជំងឺ​ពី​មេរោគ​មួយ​ចំនួន – មាន​ផ្ទៃពោះ​លើស​ពី ៤២ សប្តាហ៍។ អត្ថបទពាក់ព័ន្ធ៖ សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ​ឬច្រើន​ពេក អាអូន​ច្បាស់​ជា​មានបញ្ហា ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់? ២- ទឹកភ្លោះតិចពេកប៉ះពាល់អីខ្លះ? កង្វះ​ទឹកភ្លោះ […]


បញ្ហាផ្ទៃពោះ

ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ

ស្រីៗ​ពពោះ​មួយ​ចំនួន មិន​ទាន់​គ្រប់​ខែ​ផង បែរ​ជា​ឈឺ​ពោះ​សម្រាល​កូន​មុន​កំណត់ ដែល​ករណី​ខ្លះ​បង្ក​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ តើ​មាន​មូលហេតុ​អីខ្លះ ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់? តើ​ត្រូវ​ធ្វើ​បែបណា​ដើម្បី​បង្ការ​មិន​ឲ្យ​សម្រាល​មិន​គ្រប់​ខែ? ១- មូលហេតុ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ស្រីៗ​ដែល​សម្រាល​កូន​​មុន ៣៧ សប្តាហ៍ នៃ​ការ​ពពោះ ចាត់​ទុក​ថា ជា​ការ​សម្រាល​កូន​មិន​គ្រប់​ខែ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ កត្តា​ដែល​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់ មាន​ដូចជា៖ – រលាក​មាត់ស្បូន ឬ​មាន​បង្ក​រោគ​នៅ​ទ្វារមាស – ជក់​បារី ឬ​ផឹកស្រា – លើស ឬ​ស្រក​ទម្ងន់​ខ្លាំង​ពេល​ពពោះ – មាន​ផ្ទៃពោះ​កូន​ភ្លោះ – ទឹក​ភ្លោះ​ច្រើន – មាន​ផ្ទៃពោះ​ញឹក​ពេក – មាន​ប្រវត្តិ​កើត​កូន​មិន​គ្រប់​ខែ – ប្រើ​ថ្នាំ​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា – ស្ត្រេស – ធ្វើការ​ធ្ងន់ៗ និង​ឧស្សាហ៍​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ។ ២- សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់ខែ សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ ដោយ​ស្តែងលេច​ចេញ​នូវ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ចុក​រួយ​ចង្កេះ – ណែន​ធ្ងន់​នៅ​ក្រោមពោះ – ស្បូន​កន្ត្រាក់ – ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ។ អត្ថបទពាក់ព័ន្ធ៖  លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ ៣- ផល​ប៉ះពាល់​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ សម្រាល​កូន​មិន​គ្រប់​ខែ ម៉ាក់​អាច​ជួប​បញ្ហា​មួយ​ចំនួន​ដូចជា អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​ក្រោយៗ​ទៀត ឬ​មាន​បញ្ហា​ផ្លូវចិត្ត​ជាដើម។ ឯ​កូន​វិញ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ អាច​កូន​កើត​មក​ស្លាប់ សុខភាព​កូន​ខ្សោយ មាន​បញ្ហា​ផ្លូវ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ និង​ខួរក្បាល​ជាដើម។ ៤- វិធី​បង្ការ​មិន​ឲ្យ​សម្រាល​កូន​មុន​ខែ – ពិនិត្យ […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់

មិនមែន​បំភ័យទេ ប៉ុន្ដែនេះជាលទ្ធផល​នៃ​ការសិក្សា​របស់​អ្នកជំនាញ នៅ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន ដោយ​រកឃើញ​ថា ស្រ្តីពពោះ ដែល​មាន​ជំងឺទឹកនោម​ផ្អែម ប្រភេទ២ ប្រឈម​ហានិភ័យ ៥​ដង កូនកើតស្លាប់ បើធៀប​នឹង​ស្ត្រីពពោះ ដែល​គ្មាន​ជំងឺ​នេះ។ អ្នកជំនាញ​នៅសាកលវិទ្យាល័យ Glasgow បាន​សិក្សា​លើ​ទារក ៥.៣៩២​ នាក់ ដែល​បាន​កើត​ពី​ម្ដាយ ៣.៨៤៧​ នាក់ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ចាប់ពី​ឆ្នាំ១៩៩៨-២០១៦។ លទ្ធផលរកឃើញ​ថា ស្ត្រីពពោះ មាន​ជំងឺទឹកនោមផ្អែម ប្រភេទ១ ប្រឈម​ហានិភ័យ ៣​ដង កូនកើតស្លាប់ បើធៀបនឹង​អ្នក​គ្មាន​ជំងឺនេះ។ ចំណែក​ស្ត្រីពពោះ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ប្រឈម​នឹង​ហានិភ័យ ៥​ ដង កូនកើតស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ជាតិស្ករ​ខ្ពស់​ក្នុង​ឈាម និង​ជំងឺធាត់ ជាកត្តា​បង្ក​ហានិភ័យ​ខ្លាំង។ វេជ្ជបណ្ឌិត Sharon Mackin ដែលដឹកនាំ​ការសិក្សានេះ បញ្ជាក់​ថា ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព វាសំខាន់ណាស់​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​នានា ជួយ​ដល់​ស្ត្រី អំឡុងវ័យ​បង្ក​កំណើត ដើម្បី​ពិនិត្យ​លើ​ទម្ងន់ និង​ជាតិស្ករ​ក្នុង​ឈាម ដូច្នេះ ពេល​ចាប់ផ្ដើម​ពពោះ ទោះបីជា​បាន​គ្រោង​ទុក […]


ការថែទាំផ្ទៃពោះមុនសម្រាល

ធុញនឹងការណែនាំច្រើនពេលពពោះ សាកវិធីនេះ អាចជួយឲ្យម៉ាក់ៗសប្បាយចិត្តវិញ

មាន​កូន​ជា​ដំណឹង​ពិសេស យើង​នឹង​ទទួល​បានការ​អបអរ​​ លើក​ទឹក​ចិត្ត​ ពី​សាច់ញាតិ​ មិត្តភក្តិ​ ដើម្បីឆ្លងកាត់​ពេល​វេលាពិសេសមួយ​នេះ។ ទន្ទឹម​នឹង​ការ​អបអរ ទាំង​សាច់ញាតិ ទាំង​មិត្តភក្តិ ដោយ​សារ​បារម្ភ ច្បាស់ជាមាន​ពាក្យ​ណែនាំកុំឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ច្រើនមិនខាន ពេល​ខ្លះធ្វើ​ឲ្យ​ អារម្មណ៍​យើង​ច្របូក​ច្របល់ ពិសេស​បើ​ឮដំបូន្មាន​ណា​យើង​មិន​ពេញ​ចិត្ត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ ជួយគេច​ចេញ​ពី​ដំបូន្មានយើង​មិន​ពេញ​ចិត្ត​បាន។ ១- ត្រូវ​ដឹង​ថា​​យោបល់ចេញ​ពី​ប្រភព​ណា? ដំបូន្មាន​ពេល​ពពោះ អាច​មាន​គ្រប់​បែប​យ៉ាង តាំង​ពី​រឿង​ពពោះ​ ដល់​រឿង​សម្រាល រឿង​សុខ​ភាព​យើង និង​គភ៌ និយាយ​រួម គ្រប់​បែប​យ៉ាង​តែ​ម្តង។ ​ពេល​សាច់ញាតិ ឬ​មិត្ត​ភក្តិ ​ផ្តល់​ដំបូន្មាន ត្រូវ​ចាំ​ថា ​ជា​ពាក្យ​ចេញ​ពី​ចិត្ត​ដោយ​ក្តី​បារម្ភ ទោះ​ពាក្យ​ខ្លះ​រាង​ចាស់​គម្រិល តែ​មិន​មែន ​មិន​បាន​ការ​នោះ​ទេ។ ការ​លើក​ទឹក​ចិត្ត ចែក​រំលែក​បទ​ពិសោធ ចំណេះ​ដឹង និង​ភាព​ជិត​ស្និត ពី​បងស្រីយើង​ធ្លាប់​ពពោះ និង​សម្រាល ​គឺ​មាន​តម្លៃ​និង​គួរ​ឲ្យ​ស្ញប់​ស្ញែងបំផុត។ យ៉ាង​ណា ក៏​មាន​អ្នក​ផ្សេង​ទៀត រាប់​ទាំងមិត្ត​រួម​ការងារ ​​នឹង​ផ្តល់​យោបល់​ពី​នេះ​ពី​នោះ​ប្រាប់យើង​ដូច​គ្នា។ យ៉ាង​ណា ពួក​គេអាច​នឹង​​មិន​ហ៊ាន​ផ្តល់​ដំបូន្មាន​ពាក់​ព័ន្ធ​ការ​​រស់​នៅ​ផ្ទាល់ខ្លួន​យើង​ឡើយ ដូច​ជា​​ការ​ស្លៀក​ពាក់​ ឬ​ធ្វើ​សក់​ជាដើម។ ជាទូទៅ​ មាន​តែ​រឿង​​មិន​សំខាន់ ដោយ​សារ​មិត្តភក្តិ​រួម​ការ​ងារ អាច​នឹង​មិន​ដឹងទម្លាប់​រស់​នៅ​របស់យើង ក៏​ដូច​ជា​​ស្ថាន​ភាពភគ៌​​ក្នុង​ពោះ​ដែរ។ ២- តប​តាម​អារម្មណ៍ ស្រីៗ​ពពោះ​ខ្លះ អាច​នឹង​​រួស​រាយ​រាក់​ទាក់​ណាស់ ចូល​ចិត្ត​និយាយ​ពី​រឿង​ខ្លួន​មាន​ទម្ងន់ កូន​ក្នុង​ពោះ​រើ ប្រៀប​ធៀប​គ្នា​ជាមួយ​ស្រីៗ​កំពុង​ពពោះ​ផ្សេង​ទៀត។ សម្រាប់​យើង​ផ្ទាល់ ក៏​​អាច​ធ្វើ​ចិត្ត​​រួស​រាយ​ជាង​ធម្មតា​ នៅ​អំឡុង​ពេល​ពពោះ​នេះបាន​ដូច​គ្នា ដោយ​មិន​ប្រកាន់ គ្រាន់​តែ​រឿង​មិត្ត​ភក្តិ សាច់ញាតិ​សុំ​​ស្ទាប​ពោះ​នោះ​ឡើយ។ ពេល​មាន​គេ​និយាយ​ប្រាប់​អ្នក​ពី​រឿង​ពពោះ​ […]


បញ្ហាផ្ទៃពោះ

លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ចម្ងល់​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង​ចង់​ដឹង​នោះ តើ​ពពោះ​ប៉ុន្មាន​សប្តាហ៍​ទើប​គេ​ហៅ គ្រប់​ខែ ចុះ​កូន​កើត​អំឡុង​ប៉ុន្មាន​សប្តាហ៍ ហៅ​ថា​កើត​មិន​គ្រប់​ខែ ចំណែក​កូន​​ចាស់​​ខែ​វិញប៉ុន្មាន​សប្តាហ៍? Hello គ្រូពេទ្យ នឹង​លម្អិត​អំពី​ករណី​កូន​កើត​មុន​ខែ កូន​គ្រប់​ខែ និង​កូន​ចាស់​ខែ ជាមួយ​អ្នក​គ្រូពេទ្យ​ឆ្មប ដែលជានាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ួង លីដា។ ១- កូន​គ្រប់​ខែ ក្បូន​ពេទ្យ​រាប់​ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ ជា​ថ្ងៃ​មាន​គភ៌ ដោយ​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ដែល​ត្រូវ​ជា ៩ខែ​១០​ថ្ងៃ។ តែ​ទោះ​ជា​​កំណត់​បែប​នេះ​ក្តី បើ​កូន​សម្រាល​ក្រោយ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែដែរ។ ថ្ងៃទី ១ នៃរដូវចុងក្រោយៈ អត្ថបទពាក់ព័ន្ធ៖ សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង ២- កូន​កើត​មុន​ខែ កូន​កើត​មុន​ខែ ឬការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​រយៈពេល ៣៧ សប្តាហ៍​នៃ​ការ​​ពពោះ។ ម៉ាក់ៗ​ដែល​សម្រាល​កូន​​មុន​ខែ អាច​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ដោយ​កូន​អាច​ស្លាប់ ឬ​កូន​កើត​មក​ខ្សោយ មាន​បញ្ហា​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​ អាហារ ងាយ​ឆ្លង​មេរោគ ស្លេកស្លាំង ខាន់លឿង ខួរក្បាល​មិន​សូវ​លូតលាស់ ឯ​ម្តាយ​វិញ​អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​លើក​ក្រោយៗទៀត និង​មាន​បញ្ហា​ផ្លូវ​ចិត្ត។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ ៣- កូន​ចាស់​ខែ ការ​ពពោះ […]


បញ្ហាផ្ទៃពោះ

ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង

ដូច​យើង​ដឹង​ហើយ​ថា ស្រីៗ​មាន​ផ្ទៃពោះ​ពិបាក​ទាំង​ការ​ដេក ដើរ ឈរ អង្គុយ ពិសេស​ពេល​គេង។ កូន​កាន់​តែ​ធំ ពោះ​ក៏​កាន់​តែ​ធំ​ដែរ ធ្វើ​ឲ្យ​ម៉ាក់ៗ​ឧស្សាហ៍​ថប់ដង្ហើម ឈឺ​ចង្កេះ ឈឺខ្នង​រមួល​ក្រពើ ​និងពិបាក​ប្រែ​ខ្លួន​ពេល​ដេក ។ ដើម្បី​សម្រួល​ការ​គេង​ឲ្យ​បាន​លក់​ស្រួល Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ ១- ហាម​គេង​ផ្កាប់​មុខ ឬ​ផ្ងារ​ពោះ ការ​​គេង​​ផ្កាប់​​មុខ​​ធ្វើ​ឲ្យ​ឈាម​​រត់​​មិន​​បាន​​ល្អទៅ​ដល់​ទង​សុក​ដែល​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ និង​​សង្កត់​​ទៅ​​លើ​​កូន​​ក្នុង​​ផ្ទៃ គ្រូពេទ្យ​ណែនាំ​ឲ្យម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជា​ពិសេស​ចាប់​ពី​ត្រីមាសទី​២ ទៅ។ ២- ត្រូវ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​មក​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​អាការៈ​ហើម​ជើង​អំឡុង​ពេល​ពពោះ​ដែរ ព្រោះ​តែ​របត់​ឈាម​រត់​ស្រួល មិន​ធ្វើ​ឲ្យ​រីក​សរសៃ​វែន​នៅ​ជើង។ អត្ថបទពាក់ព័ន្ធ៖ ហេតុអីគ្រូពេទ្យណែនាំឲ្យស្រីៗពពោះ គេងផ្អៀងទៅខាងឆ្វេង? ៣- ត្រូវ​មាន​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ យក​ល្អ​ម៉ាក់ៗ​គួរ​តែ​មាន​ខ្នើយ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ឬ​ក៏​ខ្នើយ​ធម្មតា​ក៏​បាន សម្រាប់​កល់​ពោះ ឬ​ជើង ដើម្បី​ឲ្យ​គេង​ទៅ​មាន​ផាសុកភាព។ ៤- ដក​ដង្ហើម​វែងៗ មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ ពេល​ចូល​ដេក​ភ្លាម ម៉ាក់ៗ​ចាំបាច់​ត្រូវ​តែ​ដក​ដង្ហើម​ឲ្យ​វែងៗ ដើម្បី​ខ្យល់​ក្នុង​ពោះ មាន​អុកស៊ីសែន​គ្រប់​គ្រាន់​សម្រាប់​ដក​ដង្ហើម ហើយ​មិន​ត្រូវ​គិត​រឿង​ស្មុគស្មាញ​នោះ​ទេ នាំ​ឲ្យ​គេង​មិន​លក់ ថែម​ទាំង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ ៥- ញ៉ាំ​អាហារ ២-៣ ម៉ោង​មុន​ចូល​គេង មិន​ថា អាហារ ទឹក ឬ​ភេសជ្ជៈ​នោះ យើង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​មុន ២ ឬ ៣ ម៉ោង […]


បញ្ហាផ្ទៃពោះ

ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?

ធម្មតា បើខ្វះ​ជាតិ​ទឹក ​ប៉ះពាល់​​សុខភាព​យើង បើ​កើត​មាន​អំឡុង​ពេល​កំពុង​ពពោះ​ទៀត ក៏អាចប៉ះ​ពាល់​ទាំងម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​។ ដើម្បី​អាច​បង្ការ​ខ្លួន​កុំ​ឲ្យខ្វះ​ជាតិ​ទឹក​អំឡុង​ពេល​ពពោះ “Hello គ្រូពេទ្យ” នឹង​លម្អិត​បញ្ហា​នេះ ទាំង​រោគ​សញ្ញា និង​វិធី​ការពារ​។ ១- រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​អំឡុង​ពពោះ អំឡុង​ពេលពពោះ​ ​ស្រីៗ​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ​នឹង​មានចេញ​រោគ​សញ្ញា​ជា​ច្រើន ហើយ​រោគ​សញ្ញា​ប្រទះ​​ញឹក​ញាប់​នោះ គឺ​កើន​កម្ដៅ​ក្នុង​ខ្លួន។ ​បើស្រីៗកំពុង​ពពោះ​ ញ៉ាំទឹក​មិនគ្រប់​នោះ ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​​ឡើង​កម្ដៅ​ខ្លាំង ខណៈទឹក​នោម​ពណ៌​លឿង​ចាស់​ ក៏​ជា​សញ្ញា​ព្រមាន​មួយ​ផងដែរ។ នៅ​ពេល​ទឹក​នោម​យើង​មាន​សភាព​​ថ្លា​ល្អ ​មាន​ន័យ​ថា យើង​​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន ខណៈ​រោគសញ្ញា​ខ្វះ​ជាតិ​ទឹក ត្រូវ​គេ​បែង​ចែក​ជា ២ កម្រិតដួចជា៖ រោគ​សញ្ញាខ្វះ​ជាតិ​ទឹក​កម្រិត​ស្រាល​ និង​មធ្យម​ – ស្ងួត និង​ស្អិត​មាត់ – មាន​អារម្មណ៍​ថា​ងងុយ​គេង – ស្រេក​ទឹក – នោម​តិច​ជាង​មុន – ឈឺ​ក្បាល – ទល់​លាមក – មាន​អារម្មណ៍វិល​មុខ។ ​បើ​​មាន​រោគ​សញ្ញា​ទាំង​នេះ ​ត្រូវញ៉ាំទឹក និង​សម្រាក​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ ​គួរ​​ទៅ​គ្រូពេទ្យ និង​ពន្យល់​ពី​អារម្មណ៍យើង​កំពុង​កើត​មាន។ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់​គ្រងអាការៈ​ខ្វះ​ជាតិ​ទឹក​តិច​តួច និង​មធ្យមបាន​ តាម​រយៈការ​ញ៉ាំទឹក ប៉ុន្តែ​លើ​ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ​ ជា​ពិសេសលើ​ស្រីៗ​កំពុង​ពពោះ ​ត្រូវ​ប្រញាប់​ទៅ​ពេទ្យជា​បន្ទាន់។ រោគសញ្ញា​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ – ស្រេក​ទឹក​ខ្លាំង – មាត់​ស្ងួត ស្បែក​ស្ងួត និង​ស្ងួត​ភ្នាស​រំអិល​ខ្លាំង – ឆាប់​ខឹង និង​មាន​ការ​ភាន់​ច្រឡំ – […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះចាស់ខែ អាចមានហានិភ័យខ្ពស់ កូនកើតស្លាប់

ម្ដាយ និងទារក អាច​ប្រឈម​ហានិភ័យ ដោយសារ​កូនគ្រប់ខែ​ហើយ តែនៅមិនទាន់​សម្រាល​ទៀត។ ប៉ុន្ដែ​ ការ​កើនឡើង​ហានិភ័យ​កម្រិត​ណា ពាក់ព័ន្ធជាមួយ​ការ​ពពោះ​កាន់តែយូរ (ចាស់ខែ) ក្រោយ​កូនគ្រប់ខែ​នោះ ហាក់នៅ​មិនទាន់​ច្បាស់​ទេ។ ដើម្បី​វាយតម្លៃ​ពីការ​កើនឡើង​នៃហានិភ័យ​នេះ អ្នកស្រាវជ្រាវបាន​ពិនិត្យ​លើ​ទិន្នន័យ​ការសិក្សា​ពីមុន ចំនួន ១៣ ដោយរួមមាន​ស្ត្រីពពោះប្រមាណ ១៥​ លាន​នាក់ និង​កូនកើតស្លាប់ (ស្លាប់ក្នុងពោះ និងស្លាប់ពេលសម្រាល) ១៧.៨៣៩ ​នាក់។ ការសិក្សារកឃើញថា ស្ត្រីដែល​បន្ដពពោះចាប់ពី​សប្ដាហ៍ទី ៤០-៤១ អាច​ប្រឈម​ហានិភ័យ​កូនកើតស្លាប់ ៦៤% បើធៀប​នឹងស្ត្រី​ដែល​សម្រាល​នៅ​សប្ដាហ៍​ទី៣៧។ ឯ​ស្ត្រីដែល​បន្ដព​ពោះពី​សប្ដាហ៍​ទី ៤១-៤២ អាច​ប្រឈម​ហានិភ័យ​កូនកើតស្លាប់ ៨៧%។ លោកស្រី Shakila Thangaratinam អ្នកដឹកនាំការសិក្សា មកពី​សាកលវិទ្យាល័យ Queen Mary University of London បញ្ជាក់ថា មុខងារ​សុក ធ្លាក់ចុះ ខណៈ​ការ​ពពោះនៅតែ​បន្ដ និង​ហួសថ្ងៃសម្រាល។ កត្តានេះ ដើរតួ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​កូន​កើត​ស្លាប់ និងកូន​មាន​បញ្ហា ក្រោយ​ការសម្រាល។ សម្រាលកូននៅ​សប្ដាហ៍​ទី៣៧ ហានិភ័យកូនកើតស្លាប់ មាន​ម្នាក់ក្នុង​ចំណោម​ស្ត្រី​ពពោះ ១​ ម៉ឺន​នាក់ ប៉ុន្ដែ​ហានិភ័យ​កូនកើតស្លាប់ នឹង​កើនឡើង​ដល់ […]


បញ្ហាផ្ទៃពោះ

បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ

ដូច​ដឹង​ស្រាប់​ហើយ​ របបអាហារ​មាន​សារៈសំខាន់​ចំពោះ​ស្រី្ត​ពពោះ ក៏​ដូច​ជា​ទ្រទ្រង់​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ បើ​ម៉ាក់ៗ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ កូនក៏​ទទួល​បាន​មិន​គ្រប់​គ្រាន់​ដូច​គ្នា។ យ៉ាងណា ​អំឡុងពេលពពោះ ​អាហារ​មិន​មែន​ចេះ​តែ​ញ៉ាំ​បាន​ទាំង​អស់​ទេ ត្រូវ​ដឹង​ថា អាហារណា​ល្អ​ខ្លាំង​ មាន​សារធាតុ​បំប៉ន​ចាំបាច់​សម្រាប់​គភ៌ ព្រោះ​ការ​សិក្សា​ឃើញថា បម្រែបម្រួល​ហ្សែន​ទារក​ក្នុង​ផ្ទៃ មាន​ជាប់​ទាក់​ទង​ជា​មួយ​របប​អាហារ​ដែលម៉ាក់ៗញ៉ាំ។ ១- ការសិក្សា​ស្រាវជ្រាវ  អ្នក​ជំនាញ​មួយ​ក្រុម​ បាន​សិក្សា​អំពី​របប​អាហារស្រីៗ​នៅ​ក្នុង​ប្រទេសមួយ​នៅ​ទ្វីប​អាហ្រ្វិក ដោយ​​រក​ឃើញ​ថា ​ហ្សែន​របស់​ទារក ​អាច​ប្រែ​ប្រួល​បាន​ អាស្រ័យ​លើ​សារ​ធាតុ​ចិញ្ចឹម​ម៉ាក់ៗ​​បាន​ញ៉ាំ​មុន​ពេល​​មាន​ផ្ទៃ​ពោះ ដែល​ការ​សិក្សា​នេះ​ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ Epigenetics គឺ​ជា​គន្លឹះ​សំខាន់​ដែលអាច​​បង្ហាញ​ពីបម្រែ​បម្រួល​​ហ្សែនទារក​ក្នុង​ផ្ទៃ និង​របបអាហារ  ហើយ Epigenetics មួយ​ចំនួន​ ត្រូវ​បាន​បញ្ជូន​ពី​ម៉ាក់​ប៉ា ​ទៅ​កូន​បាន​ដោយ​ផ្ទាល់ផងដែរ។ ១- របបអាហាមានផ្សារភ្ជាប់ទៅនឹងហ្សែនទារក ការ​សិក្សា​នេះ​ ផ្តោត​លើ​ដំណើរ​ការ​នៃ Epigenetics លើ DNA Methylation ដែល​​ជា​សារ​ធាតុ​គីមី​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថិត​ក្នុង​​ក្រុម Methyl នឹង​​បាន​ភ្ជាប់​ទៅ​នឹង DNA គភ៌​ក្នុង​ផ្ទៃ។ សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន ​ដូច​ជា អាស៊ីដ​ហ្វូលីក និង​វីតាមីន B2, B6 និង B12 ក៏​អាច​បង្កើត​ឲ្យ​មាន​ដំណើរ​ការ​នេះ​ Epigenetics ដូច​គ្នា។ នៅ​ពេល​​ហ្សែន ​បាន​ភ្ជាប់​ជាមួយ​នឹង​ក្រុម […]


បញ្ហាផ្ទៃពោះ

សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ?

ការ​ពពោះ​ល្អ ឬមិនល្អ អាស្រ័យ​កត្តា​អាយុ សុខភាព និង​កត្តា​ផ្សេងៗ​។ ស្ត្រី​មួយ​ចំនួន អាច​បង្ក​កំណើត​បាន ប៉ុន្តែ​បែរ​ជា​មិន​អាច​រក្សា​គភ៌ក្នុង​ផ្ទៃ​បាន​ដល់​ថ្ងៃ​សម្រាល ឬកូន​កើត​មក​មាន​បញ្ហា​សុខភាព មិន​គ្រប់​លក្ខណៈ​ជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលើកយកបញ្ហាសុកខ្សោយ ពេលពពោះ មកបកស្រាយ​លម្អិត។ ១- អ្វី​ជា​ ​សុក​ខ្សោយ? សុកខ្សោយ (Placental Insufficiency ឬ Uteroplacental Vascular Insufficiency) ​កើត​ឡើង ដោយសារ​សុក​មិន​អាច​ផ្តល់សារធាតុ​ចិញ្ចឹម និង​អុកស៊ីហ្សែន​មិន​គ្រប់​គ្រាន់ ​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ។ ស្ថាន​ភាព​នេះ​អាច​កើត​ឡើង​ ដោយ​សារ​តែ​ការ​វិវត្ត​របស់​សុកមាន​បញ្ហា ឬ​សុក​មាន​ការ​ខូច​ខាត។ ២- មូលហេតុនាំ​ឲ្យ​សុក​ខ្សោយ សុកខ្សោយ (Placental insufficiency) ជា​ធម្មតា​ មាន​ទំនាក់​ទំនង​​ជាមួយ​បញ្ហា​គោលិកា​ឈាម។ ទោះ​​យ៉ាង​ណា ​ការ​ប្រើ​ថ្នាំ និង​ទម្លាប់រស់​នៅ​ ​មាន​តួ​នាទី​សំខាន់​ណាស់សម្រាប់​សុខភាព​យើង​ទូទៅ ពិសេស​ស្រីៗ​កំពុងពពោះ​តែ​ម្តង ខណៈ​​មូល​ហេតុ​ទូទៅ​នាំឲ្យ​សុក​ខ្សោយ មាន​ដូចជា៖ – ជំងឺ​ទឹក​នោម​ផ្អែម – បញ្ហា​តម្រងនោម – សុកពាំង​មាត់​ស្បូន – ថ្នាំ​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ស្តើង – ​ជក់​បារី – ញៀន​ថ្នាំ ពិសេសពពួក​ថ្នាំ​កូកាអ៊ីន ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន។ សុក​ខ្សោយ អាច​កើត​មាន​ផង​ដែរ ​បើ​សុក​តោង​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន​មិន​ត្រូវ​ទីតាំង ឬ​ដាច់​រហែក​ចេញ​ពី​ជញ្ជាំង​ស្បូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ