មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ

ពេល​ពពោះ ម៉ាក់ៗ​មួយ​ចំនួន​បែរ​ជា​ជួប​រឿង​អកុសល ដោយ​កូន​ស្លាប់​ក្នុង​ពោះ​ទាំង​មិន​ឲ្យ​សញ្ញា ឬ​ក៏​មាន​សញ្ញា​ខ្លះៗ។ កូន​ស្លាប់​ក្នុង​ពោះ អាច​បណ្តាល​មក​ពី​គភ៌​លូតលាស់​​មិន​ប្រក្រតី សុក ឬ​ទង​សុក​មាន​បញ្ហា មាន​ការ​ឆ្លង​រោគ ឬ​សកម្មភាព​របស់​ម៉ាក់ៗ។ ដើម្បី​បង្ការ​ករណី​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ ៥ ចំណុច ខាង​ក្រោម​នេះ៖ ១- តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ ការ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អាច​ដឹង​ពី​ការ​លូតលាស់​របស់​គភ៌ ភាព​មិន​ប្រក្រតី​របស់​គភ៌ បើ​មាន​បញ្ហា​នោះ​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​យ៉ាង​ហោច​ឲ្យ​បាន ៤ ដង។ ២- ហាមប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​អំឡុងពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្មាន​វេជ្ជបញ្ជា មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​​ពិត​ជា​សំខាន់​ ព្រោះ​មុន​នឹង​​ឲ្យ​ថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើល​ពី​ស្ថានភាព​សុខភាព​ម្តាយ និង​កូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើ​កម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។ អត្ថបទពាក់ព័ន្ធ៖ ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត ៣- កុំ​ជក់​បារី និង​ផឹក​ស្រា ការ​ជក់​បារី និង​ផឹក​ស្រា ពេល​ពពោះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​​ណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ទារក​លូតលាស់​មិន​ប្រក្រតី កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌ ៤- គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហេតុផល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង […]


មានផ្ទៃពោះ

Folate Deficiency Anemia (ជំងឺ​ស្លេក​ស្លាំង​ដោយសារ​ខ្វះអាស៊ីដ​ហ្វូលិក)

និយមន័យ១- អ្វី​​ជាជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក ? ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដហ្វូលិក (វីតាមីន B9) ​នៅ​ក្នុង​ឈាម ព្រោះ​អាស៊ីដ​ប្រភេទ​នេះ  គឺ​ជា​វីតាមីន B ​ជួយ​រាងកាយ​ផលិត​គ្រាប់​ឈាម​ក្រហម ហើយ​នៅ​ពេល​​មាន​គ្រាប់​ឈាម​ក្រហម​មិន​គ្រប់​គ្រាន់​ ​នឹងធ្វើ​ឲ្យ​យើង​​មាន​ជំងឺ​ស្លេក​ស្លាំងនេះ​ឯង។ គ្រាប់​ឈាម​ក្រហម​ មាន​នាទី​ដឹកនាំ​អុកស៊ីហ្សែន​ទៅ​គ្រប់​ផ្នែកទាំង​អស់​​នៃ​រាងកាយ នៅ​ពេល​យើង​​មាន​ជំងឺ​ស្លេក​ស្លាំង​ មាន​ន័យ​ថា​ឈាមយើង​​ដឹកនាំ​​អុកស៊ីហ្សែនមិន​គ្រប់​គ្រាន់​ទៅ​កាន់​ជាលិកា​ និង​សរីរាង្គ​ផ្សេងៗ។​ បើ​គ្មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់ ​រាង​កាយ​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ដូច​គ្នា។ កម្រិត​អាស៊ីដ​ហ្វូលិកទាប​ អាច​ធ្វើ​ឲ្យ​មានជំងឺ Megaloblastic Anemia ​ជា​ជំងឺ​ដែល​គ្រាប់​ឈាម​ក្រហម​ធំ​ខុស​ធម្មតា ប៉ុន្តែ​គ្រាប់​ឈាម​នេះ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ដោយ​មាន​រាង​ពង​ក្រពើ ហើយ​វា​ឆាប់​ស្លាប់​ជាង​គ្រាប់​ឈាម​ក្រហម​ធម្មតា។ មនុស្ស​ភាគ​ច្រើន​ទទួល​បានអាស៊ីដ​ហ្វូលិកគ្រប់​គ្រាន់​ពី​អាហារយើង​ញ៉ាំ ប៉ុន្តែ​មួយ​ចំនួន​តូច ទទួល​បាន​វីតាមីន​នេះ​មិន​គ្រប់​គ្រាន់​ពី​អាហារយើង​​ញ៉ាំដូច​គ្នា ឬអាច​មាន​​​បញ្ហា​បឺត​ស្រូបវីតាមីនពី​អាហារ។ ​គួរ​តែ​សួរ​គ្រូពេទ្យ​ ពាក់​ព័ន្ធ​វីតាមីនណា​យើង​គួរ​ញ៉ាំ និង​​មាន​ជាតិ​អាស៊ីដ​ហ្វូលិក​ ឬអត់ ហើយ​បញ្ហា​កង្វះ​ជាតិ​អាស៊ីដ​ហ្វូលិក អាច​បណ្តាលឲ្យ​ស្រីៗ​កំពុង​ព​ពោះ ​ងាយ​នឹង​សម្រាល​កូន​មក​មិន​គ្រប់​លក្ខណៈ។ ២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់ដែរ​ទេ? ជំងឺ​នេះ​អាច​កើត​មាន​ចំពោះ​​មនុស្ស​គ្រប់​វ័យ។ យ៉ាង​ណា យើង​នៅ​តែ​អាច​ទប់​ស្កាត់​បាន តាម​រយៈ​ការ​​ដោយ​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វួលិក រោគ​សញ្ញាទូទៅ​ចំពោះ​គ្នា​យើង​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក​​មាន​ដូចជា៖ – ស្បែក​ស្លេកស្លាំង – ងាយ​ខឹង – គ្មានថាមពល គ្មានកម្លាំងកំហែង – រាក – អណ្តាត​ឡើង​រលោង – មានអារម្មណ៏ស្រាលក្បាល – ភ្លេចច្រើន – បាត់​បង់​ចំណង់​អាហារ និង​ស្រក​គីឡូ – មាន​បញ្ហាពិបាក​ផ្ចង់​អារម្មណ៍ រោគ​សញ្ញា​ជំងឺ​លេក​ស្លាំង​ដោយ​សារ​ខ្វះ​អាស៊ីដ​ហ្វូលិក​​ អាច​ដូច​គ្នា​ជាមួយ​ជំងឺ​គ្រាប់​ឈាម​ផ្សេង​ទៀត។ ហេតុ​នេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ដើម្បីធ្វើ​រោគ​វិនិច្ឆ័យ​មួយ​ដែល​ត្រឹម​ត្រូវ។ អ្នក​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​​មិន​បាន​រៀបរាប់​ខាង​លើ។ […]


បញ្ហាផ្ទៃពោះ

បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ

រឿង​ដែល​ស្រីៗ​ពពោះ​ត្រូវ​ប្រយ័ត្ន​នោះ គឺ​ការ​រលូត​កូន​ដែល​​ភាគ​ច្រើន​ជួប​ប្រទះ​​នៅ​ត្រីមាស​ទី១ នៃ​ការ​ពពោះ។ ចំពោះ​មូល​ហេតុ​សំខាន់​បណ្ដាល​ឲ្យ​កូន​រលូត មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ស្បូន​មាន​បញ្ហា ម៉ាក់ៗ​មាន​កូន​ភ្លោះ ឬ​កូន​ពង ការ​ពពោះ​នៅ​អាយុ​ច្រើន​ពេក ឬ​ក្មេង​ពេក និង​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​​ប៉ះពាល់​គភ៌​ជា​ដើម។ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា កូន​ក្នុង​ផ្ទៃ​គំរាម​រលូត ឬ​កំពុង​រលូត។ ១- សញ្ញា​គំរាម​រលូតកូន – ធ្លាក់​ឈាម​តិច ឬ​ច្រើន – ឈឺ​ពោះ​តិច ឬ​ខ្លាំង – ស្បូន​កន្ទ្រាក់។ ២- សញ្ញា​កំពុង​រលូតកូន – ធ្លាក់​ឈាម​ខ្លាំង – ឈឺ​ពោះ​ខ្លាំង និង​ញឹក​​ញាប់ – ស្បូន​កន្ទ្រាក់​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖  ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន ៦ ចំណុចសំខាន់ៗបំផុត ស្រីៗគ្រប់រូបត្រូវដឹងពីរឿងរលូតកូន​ ដើម្បី​បង្ការ​​ការ​រលូត​កូន​ដោយ​ប្រការ​ណាមួយ​នោះ ម៉ាក់ៗ​ចាំបាច់​ត្រូវ​​តែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ទាំង​មុន និង​អំឡុង​ពេល​ពពោះ ចៀស​ឲ្យ​បាន​នូវ​ចំណុច​មួយ​ចំនួន​ខាង​​ក្រោម​នេះ។ – កុំ​ជក់​បារី និង​ផឹក​ស្រា – មិន​ត្រូវ​លើក​របស់​ធ្ងន់ ឬ​ឈោង​យក​​របស់​ខ្ពស់​ហួស​ពី​ដៃ – មិន​ត្រូវ​ពពោះ​នៅ​អាយុ​ច្រើន​ពេក ឬ​ក្មេង​ពេក – មិន​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ – ហាម​ប្រើ​​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មានផ្ទៃពោះ

តមអាហារ អាចធ្វើឲ្យពិបាកយកកូន?

មានការលើកឡើងថា តម​អាហារ ​ប៉ះពាល់​ដល់​ការយក​កូន? តើរឿង​នេះ​ពិត​ដែរ​ទេ? “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​​ក្នុង​អត្ថបទខាង​ក្រោមនេះ។ ១- តម​អាហារ​ប៉ះពាល់​ការបង្ក​កំណើត​​ស្រីៗ? តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយនៅ​សាកល​វិទ្យាល័យ​ Harvard សហរដ្ឋ​អាមេរិក សហការ​ជាមួយ​មន្ទីរ​ពេទ្យ Massachusetts General Hospital (MGH) ​សិក្សា​ទៅ​លើ​ពពួក​សត្វ​កណ្តុរ​ញី​ រក​ឃើញ​ថា​ រឹត​ត្បិត​ចំនួនកាឡូរី​ទៅលើ​កណ្តុរ​ញី​​ពេញ​វ័យ ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ការ​បង្ក​កំណើត​ទេ ថែម​ទាំង​អាច​ការ​ពារ​ពី​ភាព​មិនប្រក្រតី​នៃ​ការ​ពពោះ​ទៀត​ផង។ ​អ្នក​វិទ្យាសាស្ត្រ​បាន​ពិនិត្យ​លើ​កណ្តុរ​ញី​ពេញ​វ័យ ២​ ក្រុម​ ​មាន​វ័យ​ពី ៣-១២ ឆ្នាំ ដោយ​គោល​បំណង ដើម្បី​ពិនិត្យ​មើល​ពី​របប​អាហារ ​អាច​ប៉ះ​ពាល់​ដល់​គុណភាព​មេជីវិតញី និង​ការ​បន្តពូជ របស់​សត្វ​កណ្ដុរ​ ឬយ៉ាង​ណា។ កណ្ដុរ​មួយ​ក្រុមត្រូវ​បាន​គេ​​ដាក់​ឲ្យស៊ីចំណីច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​អំឡុង​ពេល​ពេញ​វ័យ ខណៈ​កណ្ដុរ​ក្រុម​មួយ​ទៀត ​ត្រូវ​បាន​កំណត់​ត្រឹម​កម្រិត​អាហារ​រយៈពេល ៧ ខែ ​និងឲ្យចំណី​គ្រប់​គ្រាន់​វិញ ​នៅ​ពេល​ការ​សិក្សា​បញ្ចប់។ ជា​លទ្ធ​ផល ​ក្រុម​សត្វ​កណ្តុរស៊ី​ដោយ​សេរី​ មាន​ការ​ថយ​ចុះ​ចំនួន​មេ​ជីវិត​ញី​ នៅ​ពេល​​ធ្វើ​ការ​បញ្ចេញ​អូវុលម្តងៗ (Ovulation) ឯ​​មេ​ជីវិត​ញី​ពី​ក្រុម​កណ្តុរដែលត្រូវ​គេ​កម្រិត​បរិមាណ​ចំណី​​អាហារ ឃើញ​ថា​ គឺ​បាន​ផលិត​មេជីវិតញី​ច្រើន​ជាង និង​ថែម​ទាំង​​មាន​សុខ​ភាព​ល្អ​ទៀតផង។ ការ​ស្រាវ​ជ្រាវដោយ​ឡែក​មួយ​ទៀតលើ​សត្វ​ដទៃ ​ដូច​ជា ស្វា​ញី​ ​ក៏​ទទួល​បាន​លទ្ធ​ផល​ដូច​គ្នា​ដែរ នាំ​ឲ្យ​អ្នក​​ស្រាវ​ជ្រាវរំពឹង​ថា ករណី​នេះ នឹងកើត​​មាន​ដូច​គ្នា​លើ​មនុស្សយើង​ ​ពិសេស​ចំពោះ​​ស្រីៗ​ពេញ​វ័យ ​នៅ​ពេល​​តម​អាហារ និង​ការ​បង្ក​កំណើត។ លទ្ធផលផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​ទាំង​នេះ ​អាច​បញ្ជាក់​បាន​ថា […]


បញ្ហាផ្ទៃពោះ

មិនល្អទេ ម៉ាក់ៗឡើងគីឡូខ្លាំងពេក ប្រឈមបញ្ហាទាំងនេះពេលពពោះ និងសម្រាល

ស្រីៗ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ម្នាក់ៗ​ច្បាស់​ជា​បំប៉ន​ចំណី​អាហារ​គ្រប់​មុខ​ដើម្បី​​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ អ៊ីចឹង​ហើយ​គីឡូ​ក៏​ឡើង​ស្រឺតៗ​ទៅ​តាម​នោះ​ដែរ។ តែ​ទោះ​យ៉ាង​ណា ពេទ្យ​ហាម​មិន​ឲ្យ​​ម៉ាក់ៗ​​ឡើង​គីឡូ​ខ្លាំង​ហួស​ហេតុ​ពេក​ទេ ហេតុ​អី​ទៅ?​ លោក​ជំទាវ​សាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ថា ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ឡើង​ទម្ងន់​ចន្លោះ​​ពី ១០- ១២ គីឡូ ល្អ​បំផុត បើ​តិ​ចជាង​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​កូន ហើយ​បើ​ឡើង​គីឡូ​ច្រើន​ជាង​នេះ​ក៏​មិន​ល្អ ធ្វើ​ឲ្យ​កូន​កាន់​ថ្លោស​ពិបាក​សម្រាល ឯ​ម៉ាក់ៗ​វិញ​អាច​ជួប​គ្រោះថ្នាក់​ទាំង​ពេល​ពពោះ និង​សម្រាល​កូន។ ១- ផល​វិបាក​នៃ​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ផ្ទៃពោះ – រលូត​កូន – មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ – មាន​ជំងឺ​លើស​ឈាម – មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង – សម្រាល​កូន​មុន​ខែ។ ២-ផល​វិបាក​នៃ​ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​សម្រាល​កូន – ពិបាក​សម្រាល​កូន – កូន​ស្លាប់​ក្នុង​ពោះ – ធ្លាក់​ឈាម​ពេល​​សម្រាល – ស្ទះ​សរសៃ​វ៉ែន។ អត្ថបទពាក់ព័ន្ធ៖  ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពពោះប៉ុន្មានខែទើបដឹងភេទទារក ចុះពេលណាកូនចេះកម្រើក?

ពពោះ​ប៉ុន្មាន​ខែ​ទើប​ដឹង​ភេទ​ទារក​ថា ប្រុស ឬស្រី ចុះ​ពេល​ណា​កូន​ចេះ​កម្រើក? ចម្ងល់​នេះ​ម៉ាក់ៗ​ថ្មីថ្មោង​ប្រាកដ​ជា​ចង់​ដឹង ដើម្បី​ឲ្យ​អស់​ចិត្ត និង​ងាយ​តាម​ដាន​ការ​វិវត្តន៍​របស់​កូន។ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​រៀបរាប់​លម្អិត​ពី​ពេល​វេលា ដែល​ម៉ាក់ប៉ា​អាច​ដឹង​ភេទ​របស់​កូន និង​ការ​កម្រើក​លើក​ដំបូង។​ ១- ពេល​ណា​ដឹង​ភេទ​ទារក កាល​ពី​សម័យ​មុន​ បច្ចេកវិទ្យា​មិន​សូវ​ទំនើប យើង​ពិបាក​ដឹង​ភេទ​ទារក​ណាស់ ដឹង​តាម​រយៈ​ការ​ចំណាំ​តៗ​គ្នា​ពី​ឥរិយាបថ​ស្រីៗ​ពេល​មាន​ផ្ទៃពោះ ដូចជា​អាការៈ​ចាញ់កូន ទម្លាប់ ឬ​ចំណី​ចំណុក​ដែល​ម៉ាក់ៗ​ចូល​ចិត្ត​ជាដើម។ ការ​ចំណាំ​ទាំង​នេះ​មិន​ប្រាកដ​ថា ទាយ​ភេទកូន​ត្រូវ​​​នោះទេ។ ប៉ុន្តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប មិន​ពិបាក​ដឹង​ភេទ​របស់​ទារក​ដូច​ពី​មុន​ឡើយ ស្រីៗ​មាន​ផ្ទៃពោះ​អាច​ដឹង​ពី​ភេទ​របស់​ទារក​បាន​ច្បាស់​ដល់​ទៅ​ ៩០% តាម​រយៈ​ការ​មើល​អេកូ​នៅ​ចុងត្រីមាសទី ១ ឬ​ដើម​​ត្រីមាសទី២។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះដឹងថា​ មើល​អេកូ​ សំខាន់​ខ្លាំង​ប៉ុនណា​អត់? ២- ពេល​ណា​កូន​ចេះ​កម្រើក ពេល​ដឹង​ថា​មាន​កូន​ដំបូង ម៉ាក់ៗ​រំភើប​ម្ដង ដល់​ពេល​កូន​ចេះ​កម្រើក​ដំបូង​ម៉ាក់​រំភើប​ម្តង​ទៀត។ ចំពោះ​ស្រីៗ​ដែល​មាន​ធ្លាប់​មាន​កូន​ពី​មុន​មក ទារក​ក្នុង​ផ្ទៃ​អាច​មាន​ចលនា ឬ​កម្រើក​នៅ​ក្នុង​អំឡុង​សប្តាហ៍​ទី ១៥-១៨។ ចំណែក​ម៉ាក់ៗ​ដែល​ទើប​មាន​កូន​ថ្មីថ្មោង​វិញ​អាច​មាន​រយៈពេល​យូរ​ជាង​នេះ​បន្តិច គឺ​កូន​អាច​កម្រើក​នៅ​សប្តាហ៍ទី ១៨-២០។ ដំ​បូង​ជា​ការ​ធាក់​តិចៗ​ ដែល​អាច​​ឲ្យច្រឡំ​ថា​ជា​ការ​កូរ​ពោះ តែ​ក្រោយ​មក​​ម៉ាក់ៗ​នឹង​ដឹង​ថា អាអូន​ធាក់​ម្តង​ហើយ​ម្តង​ទៀត។ ការ​កម្រើក​របស់​កូន បង្ហាញ​អាអូន​ផ្ដើម​ចេះ​រើ ​ប្រែ​ខ្លួន រមួល​ខ្លួន និង​ធាក់​បាន ដែល​ចលនា​ទាំង​នេះ​ពី​ដំបូង​មាន​តិចៗ តែ​នៅ​ពេល​អាយុ​គភ៌​កាន់​តែ​ច្រើន ចលនា​រើ ឬ​ធាក់​កាន់​តែ​ច្រើន ខ្លាំង និង​ញឹកញាប់​ជាង​មុន​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ សុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​បារម្ភ​អត់ ហើយ​គួរធ្វើ​ម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ត្រីមាសទី ១

៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្លេះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ មាន​មូលហេតុ​សំខាន់ ៣ ដែល​ជំរុញ​ឲ្យ​ទារក​មាន​ជំងឺ​បេះដូង​ពី​កំណើត នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យបេះដូង។ ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត ម៉ាក់ៗ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ផ្ទៃពោះ ដែល​ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ម៉ាក់​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​បាន។ ១- កុំ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស ក្រៅ​ពី​វេជ្ជបញ្ជា ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​អ្វី​ផ្សេង​ផ្តេសផ្តាស​នោះ​ទេ។ កាលណា​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ទោះ​ជា​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បុរាណ​ក្តី អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​គភ៌​ក្នុង​ផ្ទៃ និង​ធ្វើ​ឲ្យ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច? ២- ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ការ​ញ៉ាំ​អាហារ​ចម្រុះ​មុខ​ឲ្យ​បាន​គ្រប់​គ្រាន់ អំឡុង​ពពោះ ជា​រឿង​ចាំបាច់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។ កាលណា​ស្រីៗ​ពពោះ​ខ្វះ​ជីវជាតិ ពិសេស​ខ្វះ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិច អាច​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ជំងឺ​បេះដូង​ពី​កំណើត។ អត្ថបទពាក់ព័ន្ធ៖ ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ ៣- មាន​ជំងឺ​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ទោះ​ជា​មាន​ជំងឺ​អ្វី​ក៏​ដោយ មិន​ថា​គ្រុន​ក្តៅ ផ្តាសាយ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព និង​លេប​ថ្នាំ​តាម​គ្រូពេទ្យ​ណែនាំ ហើយ​​បើ​ម៉ាក់ៗ​កើត​​​​ជំងឺ​​​ឆ្លង​មួយ​ចំនួនទៀត ពិសេស​ជំងឺ​ស្អូច​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់ និង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់ទារក ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ អត្ថបទពាក់ព័ន្ធ​៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មានផ្ទៃពោះ

ម៉េចបានយប់ឡើងចេះតែរមួលក្រពើ គួរដោះស្រាយបែបណា?

គ្នា​យើង​យ៉ាង​ហោច​ណាស់ ក៏​ធ្លាប់​ជួប​ប្រទះ​អាការៈ​រមួល​ក្រពើម្តង​ ឬក៏​ពីរដងដែរ នៅពេល​យប់ ពិសេស​ស្រីៗ​កំពុង​ពពោះ កាន់​តែ​ងាយ​រមួល​ក្រពើ​ថែមទៀត។ ទោះមិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែរមួល​ក្រពើពេល​យប់ ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ ហេតុនេះគ្នា​យើង គួរ​ស្វែង​យល់​ពី​មូល​ហេតុ​នាំ​ឲ្យ​រមួល​ក្រពើ ក៏​ដូចជា​វិធី​ដោះ​ស្រាយ មាន​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ។ ១- អ្វី​ជា​អាការៈ​រមួល​ក្រពើពេល​យប់? រមួល​ក្រពើ​ ជា​ការរមួល​សាច់​ដុំ ​សំដៅ​លើ​សាច់​ដុំ​រមួល​កំភួន​ជើង​ ​កើត​មាន​ឡើង​នៅ​ពេល​យប់​ ត្រូវ​គេ​ហៅ​ថា Nocturnal leg cramps ជា​បញ្ហា​រមួល​ក្រពើ​ពេល​យប់ ។ ការ​រមួល​នេះ តែង​តែ​ធ្វើ​ឲ្យយើង​​ភ្ញាក់​ពីគេងភ្លាមៗ ហើយ​ការ​រមួល​កើត​ឡើង​គ្រប់​ពេល​ ទាំង​យើង​មិន​បាន​​ធ្វើ​សកម្ម​ភាពក៏​ដោយ។ ក្រៅ​ពី​រមួល​សាច់ដុំ​នៅ​កំភួន​ជើង ​ក៏​អាច​កើត​មាន​នៅ​ភ្លៅ ឬ​បាត​ជើង​ដូចគ្នា​ ដែល​ការ​កន្រ្តាក់​សាច់​ដុំ​ គឺ​​ឈឺ​ចាប់​ខ្លាំង ​អាច​បណ្តាល​ឲ្យ​សាច់​ដុំ​រង​ផល​ប៉ះ​ពាល់​ ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​តឹង ​ឈឺ ឬ​ដូចមាន​នរណា​កំពុង​មួលជើង​យើង។ អាការៈ​ ​អាច​មាន​រយៈពេល​ច្រើន​វិនាទី ទៅ​ច្រើន​នាទី ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្សចាស់ ​អាយុ​លើស​ពី ៥០ ឆ្នាំ ប៉ុន្តែ​​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ និង​ក្មេង​ដែរ។ ២- មូលហេតុរមួលក្រពើពេលយប់ ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ​ភាព​ខ្សោយរបស់​​សាច់​ដុំ ​ជា​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​​រមួល​ក្រពើ។ ឧទាហរណ៍ មាន​​ការ​សិក្សា​មួយ​ទាក់​ទង​នឹង​កីឡាករ​ម្នាក់​ ​បង្ហាញ​ពី​ការ​រមួល​ក្រពើ​ ដោយ​សារ​តែ​ការហ្វឹក​​ហាត់​ខ្លាំង​ពេក​លើ​សាច់​ដុំ […]


បញ្ហាផ្ទៃពោះ

ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្អ

របប​អាហារ​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​សំខាន់ កាលណា​ម៉ាក់ៗ​ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ឬ​មិន​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លួន​ឯង​ផង ឯ​កូន​ក្នុង​ផ្ទៃ​វិញ​ក៏​​លូតលាស់​មិន​បាន​ល្អ អាច​កើត​មក​ខ្សោយ​បញ្ញា​ស្មារតី។ ខាង​ក្រោម​នេះ​ជា​អាហារ​គួរ​ចៀស​វាង​ពេល​មាន​ផ្ទៃពោះ ដែល​ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង៖ ១- អាហារប្រៃ ការ​ញ៉ាំ​អាហារ​ប្រៃ​ពេល​ពពោះ​មិន​ល្អ​នោះ​ទេ ពិសេស​បើ​ម៉ាក់ៗ​មាន​បញ្ហា​តម្រងនោម ហើម ហើយ​ញ៉ាំ​ប្រៃ និង​មាន​ជាតិប្រូតេអ៊ីន​ក្នុង​ទឹក​នោម អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ​ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ ២- អាហារខ្លាញ់ អាហារ​ខ្លាញ់​មិន​ល្អនោះទេ ញ៉ាំ​កាន់​តែ​តិច​កាន់​តែ​ល្អ គ្រូពេទ្យ​ណែនាំ​ឲ្យ​ត្រឹម ៣០០ មិល្លីក្រាម/ថ្ងៃ ប៉ុណ្ណោះ។ កាលណាម៉ាក់ៗ​ញុំា​អាហារ​សម្បូរ​ខ្លាញ់​មិន​ល្អ​ដែល​បាន​មក​ពី​ពពួក​សត្វ ងាយប្រឈម​នឹង​ជំងឺ​កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម និងងាយ​ប្រឈម​ជំងឺ​លើស​សម្ពាធ​ឈាម ស្ទះសរសៃ​ឈាម។​ យក​ល្អគួរ​ញ៉ាំ​ខ្លាញ់​​ដែល​បាន​មក​ពី​ពពួក​ខ្លាញ់​ត្រី​ឲ្យ​បាន​ច្រើន​។ ៣- អាហារផ្អែម អាហារ​មាន​​ជាតិ​ស្ករ ឬ​ផ្អែម​ខ្លាំង​ពេក ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​ធ្វើ​ឲ្យ​លើស​ជាតិ​ស្ករ។ ៤-គ្រឿង​សមុទ្រ គ្រឿង​សមុទ្រ មិន​ថា ក្តាម បង្គា ឬ​ត្រី​នោះ​ទេ មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​បារត​ខ្ពស់ អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ខូច​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ ហេតុ​នេះ​ម៉ាក់ៗ​គួរ​ញ៉ាំ​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ។ ៥- សាច់ ឬ​បន្លែ​ឆៅ បន្លែ និង​សាច់​ឆៅ​មាន​ផ្ទុក​នូវ​ពពួក​បាត់​តេរី ឬ​សត្វ​ល្អិត​មួយ​ចំនួន ម៉ាក់​ញ៉ាំ​​ទៅ​អាច​រាករូស និង​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ បើ​ចង់​ញ៉ាំ​ត្រូវ​​ចម្អិន​​ឲ្យ​ឆ្អិន​ល្អ។ ៦- កាហ្វេអ៊ីន ពេល​ពពោះ ស្រីៗ​​មិន​ត្រូវញ៉ាំ​​លើស​ពី ៣០០ មិល្លីក្រាម/ថ្ងៃ ឡើយ កាល​ណា​ផឹក​កាហ្វេ​ច្រើន​ជាង​នេះ អាច​នាំ​ឲ្យ​រលូត​កូន និង​កូន​កើត​មិន​គ្រប់​គីឡូ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់? ៧- ជក់បារី ជាតិ​នីកូទីន […]


បញ្ហាផ្ទៃពោះ

ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់?

នេះ​ជា​ចម្ងល់​មួយ​ដែល​ម៉ាក់ប៉ា​ទាំង​អស់​ចង់​ដឹង ព្រោះ​បញ្ហា​បេះដូង​ពី​កំណើត​របស់​ទារក​ពិបាក​ព្យាបាល​ណាស់។ ទោះ​ជា​បច្ចេកវិទ្យា​ពេទ្យ​ទំនើប ក៏​ការ​អេកូ​នៅ​ប្រទេស​មួយ​ចំនួន មិន​អាច​មើល​ដឹង​ថា​ទារក​ក្នុង​ផ្ទៃ​នោះ​មាន​បញ្ហា​បេះដូង ឬ​ក៏​អត់​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​តាម​ប្រទេស​ជឿនលឿន​សម្រាប់​ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន​ធំ​អាច​មើល​ស្រាវជ្រាវ​ឃើញ​ពេល​ស្រ្តី​មាន​ផ្ទៃពោះ​ពី​គ្រូពេទ្យ​ឯកទេស​អេកូ​អង់តេណាតាល់ ដែល​ជា​ការ​ស្រាវជ្រាវ​រក​ជំងឺ​បេះដូង​មុន​ពេល​ទារក​កើត៖ “ពេល​មាន​ផ្ទៃពោះ​គេ​មើល​អេកូ​ទៅ​លើ​ម្ដាយ គេ​អាច​មើល​ដឹង​ថា​កូន​មាន​ជំងឺ​បេះដូង​ឬ​ក៏​អត់ បើ​មាន​ធ្ងន់ ឬ​ស្រាល”។ លោក​វេជ្ជបណ្ឌិត សុខ ជួរ បន្ថែម​ទៀត​ថា ប្រសិនបើ​ទារក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា ទារកមានជំងឺបេះដូងមិន​សូវ​​ធ្ងន់ធ្ងរ​ទេ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​បន្ត​ទុក​កូន​រហូត​កើត ទើបបាន​បន្ត​ព្យាបាល។ ផ្ទុយ​ទៅវិញ​ប្រសិនបើ​ពិនិត្យ​អេកូ​ទៅ​រក​ឃើញ​ថា ទារក​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន គ្រូពេទ្យ​នឹង​សំណូមពរ​ឲ្យ​គ្រួសារ​បញ្ឈប់​គភ៌​តែ​ម្ដង។ ជា​ទូទៅ​ប្រទេស​ជឿនលឿន គេ​អាច​ធ្វើ​រោគវិនិច្ឆ័យ​មុន​ទារក​កើត ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ពេល​ទារក​កើត​មក​ហើយ។ សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​បេះដូង​ទារក​នេះ​ឯង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​សេវាពិនិត្យរក (Screening) ដែល​អាច​មើល​ដឹង​ថា​ទារក​ក្រោយ​កើត​មាន​ជំងឺក្រពេញ​ទីរ៉ូអ៊ីត​ទេ មាន​បញ្ហា​អ័រម៉ូន ជំងឺ​ថ្លើម ជាពិសេស​ជំងឺ​បេះដូង​តែម្ដង។ អត្ថបទពាក់ព័ន្ធ៖ សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ