មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

ស្រីៗមានជំងឺបេះដូង ចង់មានកូនត្រូវធ្វើម៉េច?

ស្រីៗ​ដែល​មាន​ជំងឺ​បេះដូង​គ្រប់​ប្រភេទ ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះដូង និង​សម្ភព មុន​នឹង​សម្រេច​ចិត្ត​យក​កូន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង លោក​វេជ្ជបណ្ឌិត សុខ ជួរ។ លោក​វេជ្ជបណ្ឌិត​ថា ជា​ទូទៅ​ស្ត្រី​ដែល​មាន​ជំងឺ​បេះដូង​មិន​សូវ​ធ្ងន់ធ្ងរ​អាច​មាន​លទ្ធភាព​ក្នុង​​ការ​មាន​កូន​ខ្ពស់ ជាង​ស្រ្តី​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ។ “គេ​មាន​ក្រុម​គ្រូពេទ្យ Pregnancy heart team មាន​គ្រូពេទ្យ​បេះដូង គ្រូពេទ្យ​សម្ភព គ្រូពេទ្យ​ដាក់​ថ្នាំ​សន្លប់​ពិភាក្សា​គ្នា តើ​ស្ត្រី​មាន​ជំងឺ​បេះដូង​អាច​មាន​កូន​បាន ឬ​អត់? បើ​មាន តើ​ត្រូវ​រក​មធ្យោបាយ​ក្នុង​ការ​កើត​បែប​ណា? តាម​ធម្មជាតិ ឬ​វះកាត់”។ គេ​បែង​ចែក​ស្ត្រី​មាន​ជំងឺ​បេះដូង​ពេល​ពពោះ ទៅ​តាម​ចំណាត់​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភព​លោក (Modified WHO Classification) ដែល​មាន​ចំណាត់​ថ្នាក់​ពី​លេខ១ ដល់​លេខ ៤។ ប្រធាន​ដេប៉ាតឺម៉ង់ ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បន្ថែម​ថា ចំពោះ​ចំណាត់​ថ្នាក់​ទី១ ទី២ ស្រីៗ​អាច​មាន​កូន​ធម្មតា ទោះ​បី​ជា​មាន​ជំងឺ​បេះដូង​ក៏​ដោយ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ចូល​ក្នុង​ចំណាត់​ថ្នាក់​ទី៣-៤ (Modified WHO Classification 3-4) គ្រូពេទ្យ​ហាម​មិន​ឲ្យ​មាន​ផ្ទៃពោះ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗមានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន? វេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូង សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង […]


បញ្ហាផ្ទៃពោះ

ពិតទេ ផឹកទឹកផ្ទុកជាតិ​រ៉ែ​នេះ ពេលពពោះ ធ្វើឲ្យកូនអត់ឆ្លាត?

សារធាតុ​រ៉ែ ជួយ​កាត់​បន្ថយ​ការ​ខូច​ធ្មេញ ដែល​មាន​ក្នុង​ទឹក ​ភ្លុយអរ (Fluoride) កំពុង​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល ចំពោះ​ករណីស្ត្រី​​ពពោះ ញ៉ាំទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​ផ្នែក​វ័យឆ្លាត ឬ​ IQ របស់​កូន​ចុះទាប។  តើ​ពិត​ ឬ​យ៉ាង​ណា?  មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​អាមេរិក (CDC) ក៏បញ្ជាក់​ផងដែរ​ថា សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹក ពិតជា​បាន​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ការ​ខូច​ធ្មេញ​ អស់រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ ប៉ុន្តែ​បែរ​ជា​ថ្មីៗ​នេះ មាន​ការ​អះអាង​ថ្មី មួយ​ពី​គុណវិប្បត្តិ ដែល​អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ។ នៅ​ក្រុង៦ ឯ​ប្រទេស​កាណាដា ដើម្បី​ច្បាស់​ការ​លើ​ផលប៉ះពាល់​ពី​ធាតុ​រ៉ែ​ក្នុង​ទឹក (ភ្លុយអរ)​នេះ បាន​សិក្សា​លើ​ម្ដាយ-កូន ៥១២​គូ។  ជា​លទ្ធផល​​ រកឃើញ​ថា ផឹកទឹក​ផ្ទុក​សារធាតុ​ភ្លុយអរ (Fluoride) ពេល​ពពោះ ធ្វើឲ្យ​ភាព​វៃឆ្លាត (IQ) របស់​កូន​ធ្លាក់​ចុះ​មែន។ បរិមាណ​ដែល​អាច​ផ្ដល់​ចម្លើយ​បាន​គឺ​​ស មាសធាតុ​ភ្លុយអរ ១មិល្លីក្រាម/លីត្រ នៅ​ក្នុង​ទឹកនោម បណ្ដាល​ឲ្យ​ពិន្ទុ IQ ធ្លាក់ចុះ ៤,៥ ក្នុង​ចំណោម​ក្មេងប្រុស អាយុ​ពី ៣-៤​ឆ្នាំ ប៉ុន្ដែ​ចំពោះ​ក្មេងស្រី អត់អីទេ។ នៅពេល​ពិនិត្យ​លើ​សមាសធាតុ​ភ្លុយអរ​ក្នុង​ទឹកផឹក​ប្រចាំ​ថ្ងៃ​វិញ សមាសធាតុ​ភ្លុយអរ ១​មិល្លីក្រាម/លីត្រ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ពិន្ទុ IQ ៣,៧ […]


បញ្ហាផ្ទៃពោះ

បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន

ស្រីៗធ្លាប់ពពោះភាគ​ច្រើន ច្បាស់​ជាធ្លាប់​ឆ្លងកាត់​អារម្មណ៍​ឃ្លាន​អ្វី​មួយ​ខ្លាំង មិន​អាច​ទ្រាំបាន ទាល់​តែ​បាន​ញ៉ាំ ទើប​អស់ចិត្ត។ ចុះ​មាន​ដឹង​ថា ហេតុ​អី ពពោះ​ឃ្លាន​ខ្លាំង​ទ្រាំ​មិន​បាន​អ៊ី​ចឹង​អត់? គួរ​ធ្វើ​ម៉េច​ដើម្បី​ជួយ​កុំ​ឲ្យ​ឃ្លាន​ខុស​ទំនង​បែប​នេះ? ហើយអាហារ​ម៉េចឃ្លានគួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ? ចង់ដឹង អាន​អត្ថបទ​នេះ​សិន​ទៅ។ ១- អ្វី​ជា​ចំណង់​ឃ្លាន​អាហារ?​ មាន​ន័យ​ដូច​ម្ដេច​ទៅ? អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ផ្នែក​ខ្លះ​របស់​ខួរ​ក្បាល ដូច​ជា ផ្នែក Insula ផ្នែក Hippocampus និង​ផ្នែក Caudate មាន​នាទី​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​ឃ្លានអាហារ ហើយ​ចំណង់​ឃ្លាន​ អាច​កើត​ឡើង​ដោយ​សារ​ក្នុង​របប​អាហារ​យើង ខ្វះ​ជីវជាតិ​មួយ​ចំនួន ដូច​ជា វីតាមីន B12 ឬ​ជាតិ​កាល់ស្យូម។ ចំពោះ​ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​វិញ ភាគ​ច្រើនតែង​មាន​ចំណង់​ឃ្លាន​អាហារ​ណា​មាន​រសជាតិ​ផ្អែម។ អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀតជឿ​ថា សូកូឡា និង​អាហារ​ផ្សេង​ទៀត​ មាន​កាឡូរីខ្ពស់ អាច​ធ្វើ​ឲ្យ​កើន​ឡើងអ័រម៉ូនអង់​ដូ​ហ្វីន (Endorphins) ក្នុង​ខួរ​ក្បាល ហើយអ័រម៉ូន​នេះ នឹង​ធ្វើ​ឲ្យ​យើង​រីករាយ នាំ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​ប្រសើរ។ ទាំង​នេះ​ ជា​ហេតុ​ឲ្យ​យើង​ចូល​ចិត្ត​ញ៉ាំ​ ដើម្បី​ធ្វើ​ឲ្យខ្លួន​ឯង​​មាន​អារម្មណ៍​ល្អ។ នៅ​មាន​មូល​ហេតុ​អាច​ទៅ​រួច​ជា​ច្រើន​ទៀត​ ធ្វើ​ឲ្យ​មាន​ចំណង់​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង។ បើ​សិន​ជា​យើង​ចង់​ញ៉ាំ​សូកូឡា​ខ្លាំង នេះ​ប្រហែល​មក​ពី​យើង​ខ្វះ​ជាតិ​ម៉ាញ៉េស្យូម។ កម្រិត​សារធាតុ​គីមី​ទាប​នៅ​ក្នុង​ខ្លួន ដូច​ជា សារធាតុក្រូម​មី​ញ៉ូម (Chromium) សារធាតុទ្រីបតូហ្វាន […]


បញ្ហាផ្ទៃពោះ

ធ្លាក់ឈាមក្រោយសម្រាល ប្រើពេលយូរប៉ុនណាទើបអស់?

ក្រោយ​សម្រាល​កូន​រួច មិន​ថា ការ​សម្រាល​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​នោះ​ទេ ស្រីៗ​នឹង​មាន​ធ្លាក់​ឈាម (កករឃ្លោក) ​ជាច្រើន​សប្តាហ៍ ទម្រាំ​រាង​កាយ​ត្រលប់​មក​ធម្មតា​វិញ។ តាម​ការ​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​មាន​រយៈពេល​ពី ៤–៦ សប្តាហ៍។ ការ​​ធ្លាក់​ឈាម​នៅ ១ សប្តាហ៍​ដំបូង​មានបរិមាណច្រើន ឯឈាម​មាន​ពណ៌​ក្រហម​ក្រម៉ៅ កកដុំៗ ហើយ​នៅ​សប្តាហ៍​ទី២ ទី៣ បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​តិច​ជាង​មុន ឯ​ពណ៌​វិញ​ក្រហម​ស្រស់ និង​សប្តាហ៍​ទី ៤–៦ ការ​ធ្លាក់​ឈាម​កាន់​តែ​តិចៗ ឬ​អស់​តែ​ម្តង។ ហេតុ​អី​ក្រោយ​សម្រាល​មាន​ធ្លាក់​ឈាម? ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​កើត​ចេញ​ពី​កម្ទេច​កម្ទី​នៃ​ភ្នាស​​របស់​ស្បូន។ ដើម្បី​បង្ការ​ការ​ឆ្លង​រោគ​នៅ​ទ្វារ​មាស ស្ត្រី​ដែល​សម្រាល​កូន​រួច​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​កន្ទប ឬ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់។ ទោះ​ជា​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ក្តី តែ​បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ការ​ធ្លាក់​ឈាម​ច្រើន ក្នុង​រយៈពេល​យូរ​លើស​ពី ១ សប្តាហ៍ ឬ​ក៏​ការ​ធ្លាក់​អូស​បន្លាយ​ពេល​យូរ​លើស​ពី ៦ សប្តាហ៍ ត្រូវ​ប្រញាប់​ទៅ​ជាគ្រូ​ពេទ្យ ព្រោះ​វា​ជា​សញ្ញា​គ្រោះ​ថ្នាក់។ អត្ថបទពាក់ព័ន្ធ៖  ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រីមាសទី ៣

អាថ៌កំបាំងស្រីៗមិនធា្លប់ដឹង នាំឲ្យត្រីមាសទីបីនៃការពពោះជាពេលវេលាសំខាន់បំផុត

ដូច​ដឹង​ស្រាប់​ហើយ មាន​ផ្ទៃ​ពោះ​ ត្រូវ​បាន​បែង​ចែក​ជា​បី​ត្រី​មាស ហើយ​ត្រី​មាស​ទី ៣ ត្រូវ​ពេទ្យ​អះអាងថា ជា​អំឡុង​ពេល​សំខាន់​បំផុតនៃ​ការ​ពពោះ​របស់​ស្រីៗ​គ្នា​ហើយ ដោយ​គិត​​ចាប់​​ពី​សប្តាហ៍​ទី ២៨ ​រហូត​ដល់​គ្រប់​ខែ​ ជា​ធម្មតា​សប្តាហ៍​ទី ៣៩ ត្រូវ​ចាត់​ទុក​ថា​គ្រប់​ខែ។ ចុះ​ដឹង​ថា ហេតុអី​ត្រី​មាស​ទី ៣ សំខាន់​ជាង​ត្រី​មាសផ្សេង​បែបនេះ? ចង់ដឹង​ អត្ថបទ​នេះ នឹង​លម្អិត​ប្រាប់។ ១- ចំណុច​សំខាន់​ទី ១ គឺការវិវត្តសរីរាង្គសំខាន់ៗរបស់ទាក​ក្នុងផ្ទៃ យើង​ច្បាស់​ជា​​មាន​ការ​ងារច្រើន​ត្រូវ​ធ្វើ​​នៅអំឡុង​​ត្រី​មាស​ទី ៣ ដូច​ជា​ ត្រូវ​ឈប់​សម្រាក​​ពី​​ការងារ និង​ត្រូវ​រៀប​ចំ រក​មន្ទីរពេទ្យ ត្រៀម​មុន​ពេល​ការ​សម្រាល​ចូល​មក​ដល់។ លើស​ពី​នេះ​ទៀត​ នៅ​ពេលពោះ​កាន់​តែ​ធំ​ទៅ​ៗ យើង​​នឹង​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់ ស្រប​ពេលជាមួយ​​គ្នា​នេះ​ដែរ ទារក​​ក្នុងផ្ទៃ ក៏​​កំពុង​តែ​ធ្វើ​កិច្ច​ការ​សំខាន់​មួយ​ចំនួន ម៉ាក់ៗ​កំពុង​ពពោះ​មិន​បាន​ដឹង។ នៅ​ពេល​ចាប់​ផ្តើមឈាន​ចូល​​ត្រីមាស​ទី ៣ សរីរាង្គ​ទារក ​បាន​បង្កើត​យ៉ាង​ពេញ​លេញ​រួច​រាល់​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​ដោយ​ខ្លួន​ឯងនៅ​ឡើយទេ។ ក្នុង​ត្រី​មាស​នេះ ​ជា​ដំណាក់​កាល​សម្រាប់​សរីរាង្គ​ទារក​ មាន​ដូច​ជា​ ខួរក្បាល សួត ភ្នែក បេះដូង និង​សរីរាង្គ​ដទៃ​ទៀត​ ធ្វើ​ការ​វិវត្ត​ឲ្យ​បាន​ពេញ​លេញ​ទាំង​ស្រុង។ ភ្នែក​រ​ទារក​នឹង​បើក​នៅ​ដើម​ត្រីមាស​ទី ៣ ឯ​ឆ្អឹង​វិញ​ នឹង​​វិវត្ត​​ពេញ​លេញ​នៅ​សប្តាហ៍​បន្ទាប់។ នៅ​សប្តាហ៍​ទី ៣១ ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល​របស់​ទារក​ […]


បញ្ហាផ្ទៃពោះ

កើតកញ្ជ្រឹលពេលពពោះ កូនកើតមកមានបញ្ហាធ្ងន់ធ្ងរ

កញ្ជ្រឹល​ជា​ជំងឺ​ឆ្លង បង្ក​ឡើង​ដោយ​វីរុស Rubeola ដែល​ជា​វីរុស​រស់​នៅ​តាម​ភ្នាស​សើម​របស់ចម្រុះ បំពង់ក ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ខ្វះ​អាហារូបត្ថម្ភ ក្មេង​ខ្វះ​វីតាមីន A ក្មេង​ដែល​មិន​បាន​ចាក់​ប៉ាក់​សាំង​ការពារ។ ត្បិត​​តែ​​ជំងឺ​នេះ​ឧស្សហ៍​កើត​លើ​ក្មេងៗ តែ​ក៏​អាច​កើត​លើ​មនុស្ស​ចាស់​ដែរ ហើយ​បើ​ស្ត្រី​​មាន​​ផ្ទៃពោះ​កើត​កញ្ជ្រឹល នោះ​កូន​កើត​មកមាន​បញ្ហា​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​កញ្ជ្រឹល – ក្តៅ​ខ្លួន​ខ្លាំង – អស់កម្លាំង – មិន​ឃ្លាន​អាហារ – ក្អក – រាករូស – ហៀរសំបោរ ហៀរ​ទឹក​ភ្នែក – ភ្នែក​ឡើង​ក្រហម – ឈឺ​សាច់​ដុំ – ចេញ​ស្នាម​ក្រហម​ក្នុង​មាត់ និង​លើ​ស្បែក។ ២- ផល​ប៉ះពាល់​នៃ​ការ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុងពពោះ – រលូតកូន – កូន​កើត​មិន​គ្រប់​ខែ – កូន​លូតលាស់​យឺត – កូនពិការបញ្ញា – ថ្លង់ – រលាកសួត – រលាកខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ ៣- វិធីបង្ការ​ជំងឺ​កញ្ជ្រឹល ការ​ចាក់​វ៉ាក់សាំង​ការពារ​មាន​ប្រសិទ្ធភាព​បំផុត តែ​បើ​ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ទេ យើង​មិន​ត្រូវ​ទៅ​ក្បែ​អ្នក​ជំងឺ​កញ្ជ្រឹល​ឡើយ វីរុស​កញ្ជ្រឹល​អាច​រស់​នៅ​ក្នុង​ខ្យល់​ច្រើន​ម៉ោង និង​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​កណ្តាស់ ក្អក និង​ប៉ះពាល់​អ្នក​ជំងឺ។ ស្រ្ដី​ដែល​ត្រៀម​យក​កូន​ទាំង​អស់​គួរ​ចៀស​វាង​កុំ​ឲ្យ​កើត​កញ្ជ្រឹល ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មុន​ពេល​មាន​មានផ្ទៃពោះ យ៉ាងហោចណាស់ ១ ខែ មុនពេលមានផ្ទៃពោះ។ តែ​ក្នុង​ករណី​ម្តាយ​សង្ស័យ​ថា​កើត​មាន​ជំងឺ​កញ្ជ្រឹល ប្រញាប់​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។ ក្នុង​ករណី​មាន​សំណួរ […]


មានផ្ទៃពោះ

ពពោះនៅវ័យ ៣០ឆ្នាំ ល្អដែរអត់?

ឈាន​ដល់​វ័យ​ ៣០​ឆ្នាំ ស្រីៗ​​ជាច្រើន​ជឿ​ថា ​ជា​ពេល​ល្អ​បំផុត​ ដើម្បី​ក្លាយ​ជា​ម៉ាក់ៗ​គេ ព្រោះ​នៅ​វ័យនេះ ជា​ពេល​ចំណង​ស្នេហ៍ ​និង​ការងារ​កំពុង​រីក​ចម្រើន​ខ្លាំង អាច​ជា​គ្រឹះ​រឹង​មាំ​ ដើម្បី​បង្កើត​គ្រួសារ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន តែង​លើក​ឡើងពេល​វេលា​មាន​​កូន​ល្អ​បំផុត គឺ​នៅវ័យ​ ២០ ឆ្នាំស្តើង។ យ៉ាង​ណា ទោះ​វ័យដល់ ៣០ឆ្នាំ នៅ​តែ​អាច​មាន​កូន​សុខភាព​ល្អ​បាន ហើយ​អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​សម្បត្តិ និង​វិបត្តិ​ ​ស្រីៗ​មាន​កូន​នៅ​វ័យ ៣០ ឆ្នាំ​ឡើង។ ១- គុណ​សម្បត្តិ ស្រីៗ​​នៅ​វ័យ ​៣០​ឆ្នាំ មាន​កម្លាំង ​និង​ភាព​​អត់​ធ្មត់​ខ្លាំង ដែល​ជា​គុណ​សម្បត្តិ​មួយ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន។ គ្នា​យើង​វ័យ​ស្របាល​នេះ អាច​មានស្ថិរភាព​ហិរញ្ញ​វត្ថុ ព្រោះ​សុទ្ធ​តែ​បាន​ប្រើ​ពេល​ជា​ច្រើន​ ដើម្បី​កសាង​ខ្លួន​នៅ​កន្លែង​ធ្វើ​ការ។ ដើម្បី​ធានា​អនាគតទាំង​ម៉ាក់ៗ និង​កូន គ្នា​យើង​ត្រូវ​ប្រាកដ​ថា​ ស្ថានភាព​ហិរញ្ញវត្ថុ​យើង នៅ​ពេល​បន្ត​​ល្អទៅ​មុខ ​ពេល​លែង​ផ្អាក​ធ្វើ​ការ​ពពោះ​នៅ​ផ្ទះ និង​ថែ​ទាំ​កូន​ក្រោយ​សម្រាល។ ជាមួយ​គ្នា​​នេះ​ ស្រីៗ​គ្នា​យើង ​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​វិជ្ជា​ជីវៈ​ខ្លួន និង​មាន​កុង​ត្រា​ច្បាស់​លាស់​ ជាមួយ​កន្លែង​ក្រុម​ហ៊ុន ​ដើម្បី​អាច​ត្រលប់​មក​ធ្វើ​ការ​វិញ​ដោយ​រលូន។ ២- គុណ​វិបត្តិ អ្វី​ក៏​ដោយ​ ឲ្យ​តែ​​មាន​គុណសម្បត្តិ​ ក៏​សុទ្ធ​តែ​មាន​​គុណ​វិបត្តិដូច​គ្នា ខណៈ​​មាន​កូន​នៅ​វ័យ […]


បញ្ហាផ្ទៃពោះ

ករណីរលូតកូនទាំងមិនដឹងខ្លួន មានសញ្ញាអ្វីខ្លះ?

មាន​ផ្ទៃ​ពោះ​ជារឿង​សប្បាយចិត្ត ប៉ុន្តែ​នៅ​សុខៗ​ស្រាប់​តែ​រលូត​កូន​ទាំង​មិន​ដឹងខ្លួន (​កូន​ស្លាប់​ក្នុង​ផ្ទៃ) ច្បាស់​ជាខ្លោច​ផ្សា​ខ្លាំង​មិនណាស់។ ករណី​ខ្លះ កូន​ស្លាប់​ក្នុង​ផ្ទៃ​ដោយ​មិន​ដឹង​ខ្លួន អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ស្រីៗ​កំពុង​ពពោះ​ទៀត​ផង។ ហេតុអីសុខៗ​រលូត​កូន? មាន​រោគ​សញ្ញា​អ្វី​ខ្លះ? គួរ​ធ្វើ​ម៉េច? អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- អ្វី​ជា​បញ្ហា​រលូត​កូន​ទាំង​មិន​ដឹង​ខ្លួន? រលូត​កូន​ទាំង​មិន​ដឹង​ខ្លួន មាន​ន័យ​ថា​ កូន​ក្នុង​ផ្ទៃបាន​ស្លាប់ទៅ​ហើយ​ ប៉ុន្តែ​រាង​កាយ​យើង ​មិន​ដឹង​ថា​កូនស្លាប់​​នោះ​ឡើយ។ ករណី​នេះ ត្រូវ​គេ​ស្គាល់​ជា​ភាសា​បច្ចេកទេស​ថា Missed រំលូតកូន ឬ Silent Miscarriage កើត​ឡើង​ដោយ​សារ ​រាងកាយយើង​​អសមត្ថភាព​ ​ដឹងឮ ​ពី​ការ​បាត់​បង់​កូន​ក្នុង​ពោះ ដោយ​នៅ​តែ​បន្ត​ផលិត​អ័រម៉ូនពេលពព​ពោះ​ ជា​ហេតុយើង​នៅ​តែ​បន្ត​មាន​រោគសញ្ញា​មាន​ផ្ទៃ​ពោះ​ដដែល។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ២- ធ្វើម៉េចទើបដឹងថារលូតកូន? ការ​រលូត​កូនក្នុង​ករណី​នេះ ​មិន​បាន​បង្ហាញ​ពី​រោគ​សញ្ញា​​ហូរ​ឈាម​តាម​ទ្វារ​មាស អាការ​ឈឺ​ពោះ​ខ្លាំង ឬ​មាន​ធ្លាក់​ជាលិកា​កូន​មក​ក្រៅ​ទេ។  យើង​​អាច​នៅ​តែ​បន្ត​មាន​រោគ​សញ្ញា​នៃព​ពោះ​ដដែល ​ដោយ​សារ​​សុក​ក្នុង​ស្បូនយើង បន្ត​បញ្ចេញ​អ័រម៉ូន​ដូច​កំពុង​ពពោះ​ធម្មតា។ ​ករណី​ខ្លះ ស្រីៗ ​អាច​នឹង​មិន​មាន​រោគ​សញ្ញា​​មាន​ផ្ទៃពោះ​មួយ​ចំនួន ​ដូច​ជា សុដន់​លែង​តឹង លែង​ចង្អោរ ឬ​លែង​អស់​កម្លាំង។ គ្នា​យើ់ង​ខ្លះ​ អាច​សម្គាល់​ឃើញ​មាន​រំអិល​ពណ៌​ត្នោត […]


បញ្ហាផ្ទៃពោះ

៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ

ស្រីៗ​ពពោះ​​តែង​ជួប​អាការៈ​អស់​កម្លាំង​ជា​ញឹក​ញាប់ នេះ​ក៏​ដោយសារ​តែ​បម្រែ​បម្រួល​អ័រម៉ូន ហើយត្រូវ​បែង​ចែក​អាហារ​ទៅ​ចិញ្ចឹម​កូនតាមរយៈទងសុកជាហេតុ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ឈាម​រត់​ចុះ​ខ្សោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែករោគ​ស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត្រ។ ដើម្បី​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង ម៉ាក់ៗ​អនុវត្ត​តាម ៥ ចំណុច​ខាង​ក្រោម​នេះ។ ១- សម្រាក​ឲ្យ​បាន​ច្រើន ស្រីៗ​ពពោះ​មាន​សុខភាព​ខ្សោយ ត្រូវការ​គេង​ឲ្យ​បាន​​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​​ច្រើន មិន​ត្រូវ​ធ្វើការ​ហួស​កម្លាំង អង្គុយ ឬ​ឈរ​យូរ​ពេក​ទេ។ អត្ថបទពាក់ព័ន្ធ៖ ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង ២- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ពិសេស​នៅ​ពេល​ថ្ងៃ ដើម្បី​ជួយ​បំពេញ​កង្វះ​ជាតិ​ទឹក​ពេល​មាន​ផ្ទៃពោះ ឯ​រាង​កាយ​ក៏​មាន​កម្លាំង​ជាង​មុន។ អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច? ៣- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ពេល​ពពោះ​គ្រាប់​ឈាម​ក្រហម​ត្រូវ​ចុះ​ខ្សោយ ចំណី​អាហារ​ដែល​ញ៉ាំ​ចូល ត្រូវ​យក​ទៅ​ចិញ្ចឹម​មនុស្ស ២ នាក់ អ្វីៗ​ទាំង​អស់​ត្រូវ​ចែក​ឲ្យ​កូន អ៊ីចឹង​ហើយ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​​ជ្រើស​​រើស​​អាហារ​​ណា​​ដែល​​​ល្អ សម្បូរ​ជីវជាតិ ពិសេស​ជាតិ​ដែកឲ្យ​បាន​ច្រើន រួម​ជាមួយការ​ញ៉ាំ​ថ្នាំ​គ្រាប់​ជាតិ​ដែក ជួយ​​ដល់​​សុខភាព​​​ម្តាយ និង​គភ៌។ ៤- ញ៉ាំ​អាហារ​តិចៗ តែច្រើនដង ទោះ​បី​ជា​ឃ្លាន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ច្រើន និង​បង្ខំ​នោះ​ទេ ត្រូវ​ញ៉ាំ​តិចៗ តែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​​ដង​វិញទើប​ល្អ។ ៥- ធ្វើ​ចលនា​សន្សឹមៗ​ពេល​ក្រោយ​ពី​ដេក មាន​ពោះ​ពុង ពេល​ងើប​ពី​គេង​គ្រូពេទ្យ​ណែនាំ​​ឲ្យ​ងើប​ដោយ​សន្សឹមៗ និង​ត្រូវ​ងើប​ទៅ​ខាង​ស្តាំ ដោយ​ច្រត់​ដៃ​ដើម្បី​ទប់​លំនឹង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


បញ្ហាផ្ទៃពោះ

ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់?

មាន​អ្នក​ខ្លះ​និយាយ​ថា ញ៉ាំ​ទុរេន​ពេល​ពពោះ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ តើពិតជាអ៊ីចឹងដែរទេ? “Hello គ្រូពេទ្យ” នឹងបក​ស្រាយ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ដឹង​​ទាំង​អស់​គ្នា។ ១- ជំនឿ​មិន​ត្រឹម​ត្រូវ​ចំពោះ​ទុរេន ការ​ពិត ស្រីៗពពោះអាច​ញ៉ាំ​ទុរេន​បាន ​ថែម​ទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ម៉ាក់ៗ​ទៀត​ផង ព្រោះ​ទុរេន មាន​ជាតិ​សរីរាង្គ​ស៊ុលផួ (Organo-sulphur) ពីធម្ម​ជាតិ និង​សារធាតុ ទ្រីបតូហ្វាន (Tryptophan) ហើយ​សារធាតុ​ទាំង​នេះ មាន​ប្រសិទ្ធ​ភាពប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង។ ទុរេន ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពពួក​មីក្រុប បាក់តេរី និង​​ផ្សិតដូច​គ្នា ដែលមូល​ហេតុ​​ទាំង​នេះហើយ យើង​អាច​ចាត់​ទុក​មាន​ប្រយោជន៍ខ្លាំង​ចំពោះ​ស្រីៗ​កំពុង​ពពោះ។ យ៉ាងណា ទុរេន មាន​ផ្ទុកជាតិស្ករ និង​កាបូអ៊ីដ្រាតយ៉ាង​លើស​លុប ដោយ​ទុរេន​ទំហំ​ល្មម​ត្រឹម​ពីរ​គ្រាប់ មាន​កម្រិត​កាឡូរី រហូត​ដល់ ៦០ ​កាឡូរី​។ ហេតុ​​នេះ​ ទុរេន​ជា​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ នាំ​ឲ្យ​ស្រីៗ​កំពុង​ពពោះ ត្រូវ​កម្រិតបរិមាណ​​ញ៉ាំ​ទុរេនឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​ញ៉ាំច្រើន​ពេក គ្មាន​​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​ដូច​គ្នា។ សម្រាប់​ស្រីៗមាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ មិន​ត្រូវ​ញ៉ាំ​ទុរេន​ជាដាច់​ខាត ដោយ​សារ​ជាតិ​ស្ករច្រើន​លើស​លុប អាច​នាំ​ឲ្យ​មាន​បញ្ហា។ ​បណ្តា​ប្រទេស​ខ្លះនៅអាស៊ី​ បាន​ហាម​មិន​ឲ្យ​ស្ត្រីពពោះ​ ញ៉ាំ​ទុរេន​ដាច់​ខាត ដោយលើក​ឡើង​​ថា ផ្អែក​តាម​វេជ្ជសាស្ត្រ​បុរាណ អំឡុង​ពេល​​ពពោះ​ គួរ​​ចៀសការ​​ញ៉ាំ​ទុរេន​ ព្រោះ​គេ​ជឿ​ថា​ ទុរេន​ធ្វើឲ្យ​រាង​កាយ​ឡើង​កម្ដៅ និង​ធ្វើឲ្យ​​ប៉ះ​ពាល់ទារក​ក្នុង​ផ្ទៃ។ ការ​ពិត​ មក​ទល់​នឹង​ពេល​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ