មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

រឿង​គួរ​បារម្ភ កូន​​ក្នុង​ពោះ​កាន់​តែ​ចាស់​​ខែ​ អត្រា​​គ្រោះថ្នាក់​កាន់​តែ​​ខ្ពស់

ជា​ទូទៅ​ស្រីៗ​ពពោះ​ពេទ្យ​បានកំណត់​យក ៤០ សប្តាហ៍​ក្រោយ​ការ​បាត់​​រដូវ​ជា​ថ្ងៃ​សម្រាល។ ចុះ​ក្នុង​ករណី​ម៉ាក់ៗ​មួយ​ចំនួន​កូន​ចាស់​ខែ លើស​ពី ១ សប្តាហ៍​ហើយ​នៅ​តែ​មិនមាន​សញ្ញា​ឈឺ​ពោះ​ទៀត តើ​អាច​នឹង​មាន​បញ្ហា​ទេ? តាម​​ការ​បកស្រាយ​​របស់​​លោកស្រី អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ករណី​​ដែល​ស្រីៗ​ពពោះ​ដល់​ថ្ងៃ​កំណត់​សម្រាល​លើស​ពី ៤០ សប្តាហ៍​ហើយ​ពុំ​មាន​ឈឺពោះ ឬ​បែកទឹកភ្លោះ​ទេ ត្រូវ​តែ​មក​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​ម្តង​ទៀត ដើម្បី​តាមដាន​បរិមាណ​ទឹកភ្លោះ តើ​នៅ​គ្រប់គ្រាន់​អត់? សុខភាព​កូន​យ៉ាង​ម៉េច​ដែរ? បើ​លទ្ធផល​ទាំង​២​នេះ​មិន​ចោទ​ជា​បញ្ហា​ទេ​នោះ គ្រូពេទ្យ​នឹង​រង់ចាំ​មើល​យ៉ាង​យូរ ១ សប្តាហ៍​ទៀត។ តែ​ប្រសិន​បើ​រយៈពេល​រង់ចាំ ១ សប្តាហ៍​នេះ ម៉ាក់ៗ​នៅ​តែ​គ្មាន​សញ្ញា​​ឈឺ​ពោះ​ទេ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ព្រោះ​បើ​បណ្តោយ​ឲ្យ​កូន​ចាស់ខែ​ជាង​នេះ កូនកាន់​តែ​ធំ ទឹកភ្លោះ​រីង​ទៅ​ជា​ខាប់ ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម-ធ្វើ​ចលនា ឯការបញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​អាច​ស្លាប់​ក្នុង​ពោះ។ “ចាប់ពី​គភ៌​​អាយុ ៣៨-៤០ សប្តាហ៍ ទឹកភ្លោះ​​ចាប់​ផ្តើម​​រីង​​​ហើយ នៅ​​ពេល​​ទឹកភ្លោះ​​នៅ​​សល់​​ប្រមាណ​​ជា ៨០០ មិល្លីលីត្រ ស្រីៗ​​នឹង​​ចាប់ផ្តើម​​ឈឺ​​ពោះ​ ក្នុង​ករណី​កូន​ចាស់​ខែ តែម៉ាក់ៗ​អត់​ឈឺ​ពោះ​អត្រា​គ្រោះថ្នាក់​ខ្លាំងណាស់ តម្រូវ​​ឲ្យតាមដាន​ជាមួយ​​គ្រូពេទ្យ”។ អត្ថបទពាក់ព័ន្ធ៖  ម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? លោកស្រី​ថា យើង​អាចទុក​កូន​ក្នុង​ពោះ​ត្រឹម ៤១ សប្តាហ៍​ប៉ុណ្ណោះ បើ​មិន​ឈឺ​ពោះ​ទេ គ្រូពេទ្យ​នឹង​រក​វិធី​ជួយ​សង្គ្រោះ​ម្តាយ និង​កូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាផ្ទៃពោះ

ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?

ថ្នាំ​ពន្យារកំណើត មាន​នាទី​បង្ខាំង ឬ​រាំង​ការ​បង្ក​កំណើត​របស់​មេជីវិត​ទាំង​២។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​បង្ក​កំណើត​នេះ ស្ត្រី​ខ្លះ ឬ​ក្នុង​គ្រួសារ​ខ្លះ តែង​មាន​ផែនការ​យក​កូន​ប៉ុន្មាន​នាក់ ឬ​ពេល​ណា​យក​ទើប​ល្អ តាម​សុខភាព​ហិរញ្ញវត្ថុ ឬ​ពេលវេលា របស់​គ្រួសារ​ជា​ដើម។ ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​(ពន្យារកំណើត)នេះ​យូរ ស្រាប់​តែ​ចង់​បាន​កូន ដល់​ពេល​ចង់​បាន ក៏​អសមត្ថភាព​ បង្ក​កំណើត​លែង​បាន។ ករណី​ទាំង​នេះ កើត​មាន​មន្ទិល​សង្ស័យ​ថា តើ​នេះ​បណ្ដាល​មក​ពី ឥទ្ធិពល​ថ្នាំ មែន​អត់? ១-ថ្នាំពន្យារកំណើតធ្វើការដូចម្ដេច? ថ្នាំ​ពន្យារ​កំណើត រក​ឃើញ និង​ដាក់​ចរាចរ​លើ​ទីផ្សារ ៦០​ឆ្នាំ​ហើយ។ ពេល​មនុស្ស ស្រី​លេប​ វា​នឹង​បញ្ឈប់​មិន​ឲ្យ​មាន​ធ្លាក់​មេ​ជីវិត និង​ការ​ពារ​ស្ត្រី​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ថ្នាំ​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​ចំនួន​ពីរ គឺ​អ័រម៉ូន​អឺស្ត្រូហ្សែន និង​ប្រូចេស្ទីន។ អ័រម៉ូន ២នេះ​​​ជា​អ្នក​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល ដើម្បី​បញ្ឈប់​ការ​បញ្ចេញ​អ័រម៉ូន luteinizing hormone (LH) និង follicle-stimulating hormone (FSH)។ នៅ​ពេល​គ្មាន​វត្តមាន​អ័រម៉ូន​ LH និង FSH នោះ​ក៏​គ្មាន​មេ​ជីវិត​ញី​បញ្ចេញ​មក​ឲ្យ​ទៅ​ជួប​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ លើស​ពី​នេះ​ថែម​ទៀត អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​មាន​ក្នុង​ថ្នាំ​ពន្យារ​កំណើត​នោះ ក៏​ធ្វើ​ឲ្យ​ស្រទាប់​ស្បូន​មាន​សភាព​ស្ដើង ហើយ​ពិបាក​ធ្វើ​ឲ្យ​ស៊ុត​មក​ទុំ និង​លូត​លាស់​ក្នុង​ស្បូន​បាន។ ម្យ៉ាង​ទៀត ឥទ្ធិពល​ពី​ថ្នាំ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​មជ្ឈដ្ឋាន​​​​ក្នុង​ភ្នាស​រំអិល​​​មាត់​ស្បូន​ឲ្យ​ប្រែ​ទៅ​ជា​ក្រាស់ ហើយ​ធ្វើ​ឲ្យ​មេជីវិត​មនុស្ស​ប្រុស (ស្ពែម) […]


មានផ្ទៃពោះ

ស្រីៗ​ពពោះ​ទៅ​ជា​កូនពង មកអ្វី? គ្រោះ​ថ្នាក់​ទេ?

ស្រីៗ​គ្នាយើង​​មួយ​ចំនួន​ស្រាប់​ពពោះ​ដោយ​មិន​មាន​កូន បែរ​ជា​ពង​នៅ​ក្នុង​ស្បូន​ទៅ​វិញ តើ​ការ​បង្ក​កំណើត​បែប​នេះ​មក​អ្វី? អាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ​អត់? ការ​បង្ក​កំណើត​បែប​នេះ​ជា​រឿង​កើត​មាន​ដោយ​កម្រ ដែល​មូលហេតុ​របស់​វា​អាច​បណ្តាល​មក​ពី​ការ​បង្ក​កំណើត​ខុស​ប្រក្រតី​រវាង​មេជីវិត​ញី-ឈ្មោល​ជួបគ្នា ការ​​​លូតលាស់​របស់​ជាលិកា​ចេញ​ពី​សុក  ដែល​ធ្វើ​ឲ្យ​ការ​លូត​លាស់​ស្បូន​ធំ​ជាងអ្នក​មាន​កូន​ធម្មតា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ កូន​ពង​អាចមានទម្រង់​ កូនពង​តែ​មួយ​ជា​ថង់​ទឹក​ទទេដែលពុំមានការលូតលាស់ និង​កូនពង​ជា​កញ្ចុំ​ មាន​រាង​ដូច​ផ្លែ​ទំពាំង​បាយជូរ។ ចំពោះ​ស្រីៗ​ដែល​បង្ក​កំណើត​មាន​កូនពង ​អាច​ដឹង​បាន​តាម​រយៈ​ការ​មើល​អេកូសាស្ត្រ ពិនិត្យ​ឈាមថាមានផ្ទៃពោះ ថត​ឆ្លុះ​ស្បូន និង​សញ្ញា​សម្គាល់​ដូចជា ក្អួតចង្អោរ​ខ្លាំង​ខុស​ប្រក្រតី ស្គម​រីងរៃ ស្បែក​លឿង និង​មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស។ ក្នុង​ករណី​ដែល​យើង​មិន​បាន​ដឹង​ជា​មុន​ទេ បន្ត​ទុក​កូនពង​ក្នុង​ពោះ ​រយៈពេល​យូរ អាច​ទៅ​ជា​ធ្លាក់​ឈាម​ដុំ ធ្លាយ​ស្បូន ទៅ​ជា​មហារីក​ក៏​មាន។ ការ​បង្ក​កំណើត​កូនពង​​មិន​លូត​លាស់ទេ ដូច្នេះ​នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​មាន​កូន​ពងហើយ​គ្រូពេទ្យ​នឹងពន្យល់ដល់ម្តាយដើម្បីសម្អាត​​រំលូត​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន?

ជា​ធម្មតា​ប៊េបី​ដែល​មាន​ទម្ងន់​ត្រូវ​ស្តង់ដារ គឺ​ចាប់ពី ២ គីឡូ​កន្លះ​ឡើង​ទៅ។ ចុះ​បើ​ជា​កូន​ភ្លោះ ២ ឬ ៣ នាក់ តើ​ទម្ងន់​ប៉ុន្មាន​ទៅ​ទើប​ត្រឹមត្រូវ? គុណ​ទ្វេដង​តាម​ចំនួន​កូន ឬ​នៅ​ថេរ​ដដែល? ទាក់ទិន​នឹង​ចម្ងល់​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះ​ម៉ាក់​ៗ​ពពោះ​កូន​ភ្លោះ ២ ឬ ៣ ក៏​ដោយ ប្រសិនបើ​កូន​មាន​ទម្ងន់​ចាប់ពី ២ គីឡូ​កន្លះ​មក​ដល់​ថ្ងៃ​សម្រាល​នោះ គឺ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ហើយ​។ តែ​បើ​ករណី​កូន​ភ្លោះ​ទម្ងន់​មិន​ដល់​នេះ ក្រោយ​កើត​ភ្លាម គ្រូពេទ្យ​នឹង​យក​ទៅ​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត ឬ​ដាក់​ក្នុង​បន្ទប់ ICU ដើម្បី​តាមដាន​សុខភាព ឬ​បំប៉ន​ឲ្យ​មាន​សុខភាព​ល្អ​ដូច​ទារក​ដទៃ​វិញ។ លោក​វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ជា​ធម្មតា​ម៉ាក់​ៗ​មានប៊េបីភ្លោះ តែងតែ​មាន​ទម្ងន់​ច្រើន​ជាង​នេះ​ ខ្លះ​រហូត​ដល់ ៤ គីឡូ ឬ​លើស​នេះ​ក៏​មាន​ដែរ។ តែ​សម្រាប់​ម៉ាក់​ណា​ដែល​ដឹង​ថា​កូន​មិន​គ្រប់​គីឡូ គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​កូន​ធំធាត់​បាន​ល្អ និង​មាន​សុខភាព​ល្អ។ ក្នុង​ករណី​ខ្លះ​ទៀត​ប៊េបី​ទាំង ២ មាន​គីឡូ​ខុស​គ្នា​ខ្លាំង ព្រោះ​ដោយសារ​ការ​បំប៉ន​ពី​ម្ដាយ​មិន​គ្រប់គ្រាន់ ហើយ​មាន​កូន​ម្នាក់​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​ម្នាក់​ទៀត។ កូន​ដែល​គ្រប់​គីឡូ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កូន​មាន​សុខភាព​រឹងមាំ ដូចនេះ​ទោះ​ភ្លោះ ឬ​មិន​ភ្លោះ​ម៉ាក់​ៗ​ត្រូវ​ខំ​ទទួលទាន​អាហារ​ចម្រុះ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​កូន​ក្នុង​ពោះ ហើយ​ជា​ធម្មតា​ម៉ាក់​ៗ​មាន​កូន​ភ្លោះ តែងតែ​ញ៉ាំ​ច្រើន​ជាង​កូន​មួយ។ អត្ថបទ​ពាក់ព័ន្ធ៖ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា […]


ត្រីមាសទី ១

ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ

អំឡុង​ពេល​ពពោះ​នៅ​ត្រី​មាស​ទី ១ អាច​ជា​ពេល​វេលា​ពិបាក​បំផុត​សម្រាប់​ស្រីៗ ព្រោះ​ជា​អំឡុង​ពេល​ចាញ់​គភ៌​ខ្លាំង​បំផុត​កើត​លើ​គ្នា​យើង​ភាគ​ច្រើន ខ្លះ​ធ្វើ​ឲ្យ​បាយ​មិន​នឹក ទឹក​មិន​ស្រេក ហើយ​បើ​ភ្នែក​ភ្លាម​រក​តែ​ក្អួត ស្រប​ពេល​មួយ​ចំនួន​តូច បែរ​ជា​ញ៉ាំ​បាន​នោះ​បាន ឡើង​គីឡូ​ស្រឺតៗ​ម៉ង ហើយ​ខ្លះ​ទៀត ញ៉ាំ​បាន បែរ​ជា​ខំ​តម​ខ្លាច​នេះ​ខ្លាច​នោះ។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​បញ្ជាក់​លម្អិត​ពាក់​ព័ន្ធ​របប​អាហារ និង​ការតម​អាហារ​អំឡុង​ពេលពពោះ​ ៣ ខែ​ដំបូង។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​របស់​សាកល​វិទ្យាល័យ កូឡុំបៀ រក​ឃើញ​ថា ស្រីៗ​មាន​ផ្ទៃ​ពោះ​ដែល​តម​អាហារ ពេល​កូន​កើត​មក​មាន​រូប​រាង​តូច​ល្អិត ឬ​កើត​មក​មាន​ទម្ងន់​តិច​ជាង​ធម្មតា។ អូនៗ​តូច​ល្អិត​នឹង​ប្រឈម​ផល​វិបាក​ នៅ​ពេល​ធំ​ឡើង ពិសេស​ការ​រៀន​សូត្រ​តែ​ម្តង។ ហេតុ​នេះ តម​អាហារ​អំឡុង​ពេល​ត្រី​មាស​ដំបូង មិន​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​នោះ​ឡើយ។ ១- តម្រូវ​ការ​អាហារូបត្ថម្ភ​អំឡុង​ពេល​ពពោះ​ដំបូង អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ កូឡុំបៀ រក​ឃើញ​ថា នៅ​ពេល​ស្រីៗ​មាន​ផ្ទៃ​ពោះ ​តម​អាហារ ជា​ធម្មតា​កូន​កើត​មក​មិន​គ្រប់​គីឡូ។ ម៉ាក់ៗ​តម​អាហារ​កាន់​តែ​យូរ ធ្វើ​ឲ្យ​ទម្ងន់​អូនៗ​កាន់​តែ​តិច អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​អូនៗ​ទៀត​ផង។ នៅ​ត្រី​មាស​ទី១ ពោល​ចាប់​ពីសប្តាហ៍ ១-១២ ស្រីៗ​មាន​គភ៌ នឹង​មាន​រោគ​សញ្ញា​មិន​ស្រួល​ខ្លួន​មួយ​ចំនួន ពិសេស​អាការៈ​ចាញ់​កូន ដូច​ជា ចង្អោរ ក្អួត ខ្សោយ វិល​មុខ ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រ​ម៉ូន តម្រូវ​ឲ្យ​​យើង​ត្រូវ​សម្រប​ខ្លួន​ឲ្យបាន។ អាការៈ​ក្អួត ឬ​ចង្អោរ​ខ្លាំង នៅ​ត្រី​មាស​ដំបូង […]


បញ្ហាផ្ទៃពោះ

ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ និង​​ប្រឈម​​ជំងឺ​ធ្ងន់ធ្ងរ

បញ្ហា​រំលូត​កូន ស្រីៗ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទេ បើ​មិន​មាន​ផែនការ​យកកូនទេ ឬ​មិន​ចង់​ជ្រុលមាន​ផ្ទៃ​ពោះ​ជាមួយ​សង្សារទេ គួរ​ចេះ​ការពារ​ផង ព្រោះ​បើ​មាន​ហើយ ស្រាប់​តែ​រំលូត​ចោល មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍ អាច​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប្រឈម​ជំងឺ​ធ្ងន់ៗជាច្រើន​ទៀត។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម៖ ១- ជំងឺ​មហារីក ស្រីៗ​ធ្លាប់​រំលូត​កូន ប្រឈម​ហានិភ័យ​កើតជំងឺ​មហារីកមាត់​ស្បូន ខ្ពស់​ជាង​ស្រីៗ​ពុំ​ធ្លាប់​ធ្វើ​រឿង​នេះ ដល់ទៅ ២-៥ ដង ហើយ​ការ​ប្រឈម​ស្រដៀង​គ្នា​កាន់​តែ​កើន​ឡើងលើ​ស្រីៗ​មាន​ជំងឺ​មហារីក​ថ្លើម និង​មហារីក​ដៃ​ស្បូន​ផង​ដែរ។ ករណី​នេះ ក្រុម​វេជ្ជបណ្ឌិត​បក​ស្រាយ​ថា វា​បណ្តាល​មក​ពី​ការ​ប៉ះពាល់​មិន​ប្រក្រតី​ទៅ​លើ​អ័រម៉ូន ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ។ ២- រហែក​មាត់​ស្បូន មធ្យោបាយ​រំលូត​កូន ទាមទារ​ឲ្យ​មាន​ការ​បើក​មាត់​ស្បូន​យ៉ាង​ធំតាម​អាច​ធ្វើ​បាន ច្បាស់​ណាស់ ជា​ហេតុ​នឹង​ធ្វើ​ឲ្យ​រហែក​កោសិកា​សាច់ដុំ​មាត់​ស្បូន ហើយ​ក្នុង​ករណី​ខ្លះ​ទៀត ការ​បង្ខំ​ពង្រីក​មាត់​ស្បូន ថែមទាំង​ធ្វើ​ឲ្យ​រហែក​ធ្ងន់​ធ្ងរ​ដល់​ជញ្ជាំង​ស្បូន​ទៀត​ផង ជា​ពិសេស​ក្មេង​ស្រី​ជំទង់ ឬ​ស្រី​មាន​ផ្ទៃ​ពោះ​ត្រី​មាស​ទី២ នៅ​ពេល​រំលូត​កូន​នោះ ​ពុំ​បាន​ប្រើ​ឧបករណ៍ Laminaria ដើម្បី​បើក​មាត់​ស្បូន។ ផល​ប៉ះ​ពាល់​នេះ ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្សោយ​មាត់​ស្បូន បណ្តាល​ឲ្យស្បូន​ខ្សោយ​ខ្លាំង​ពុំ​អាច​ទ្រទ្រង់​សុក​បាន នឹង​នាំ​ឲ្យ​ប្រឈម​ហានិភ័យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ដល់​ទៅ ៣០០-៥០០ ភាគរយ​ឯណោះ។ ក្នុងការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុងអត្ថបទ​វេជ្ជសាស្ត្រ​អូស្ត្រាលី Medical Journal of Australia អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ ប្រហែល ៧៥% ស្រីៗ​បាន​រំលូត​កូន តែង​ចេញ​សញ្ញា​មួយ​ចំនួន​ពាក់ព័ន្ធ​ជំងឺ​ខ្សោយ​មាត់​ស្បូន។ អត្ថបទពាក់ព័ន្ធ៖ […]


បញ្ហាផ្ទៃពោះ

ពពោះ ឡើង​គីឡូមធ្យម ងំឡើង​គី​ឡូ​ខ្លាំង​មុន​ពពោះ កាន់​តែ​គួរ​ឲ្យ​បារម្ភ​

អំឡុង​ពេលពពោះ ស្រី​ៗតែងឡើង​គីឡូ គ្រាន់​តែ​តិច ឬច្រើន ដោយសារ​បម្រែបម្រួល​រាងកាយ និង​ទម្ងន់​របស់​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​គ្រប់គ្រង​ទម្ងន់​​ខ្លួន​ឯង​ឲ្យ​ល្អ​ ពិសេស​មុន​មាន​ផ្ទៃ​ពោះ ព្រោះការសិក្សាបញ្ជាក់​ថា ទម្ងន់​ស្រីៗ​មុនពេល​ពពោះ ជា​រឿង​សំខាន់បំផុត។  ការ​បញ្ជាក់​នេះ គឺដោយសារស្រីៗ​ឡើង​ទម្ងន់​នៅពេល​ចាប់ផ្ដើម​ពពោះ ជួប​ផលវិបាក​ជាច្រើន ដូចជា សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បម្រុង​ក្រឡាភ្លើង (Preeclempsia) ជំងឺ​ទឹកនោមផ្អែមអំឡុងពេលពពោះ (Gestational Diabetes) ប្រឈម​សម្រាល​ដោយ​វះកាត់ និង​កូនកើត​មិន​គ្រប់ខែ។ លោកស្រី​វេជ្ជបណ្ឌិត Romy Gaillard សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​សាកលវិទ្យាល័យ Erasmus MC University Medical Center​ ប្រទេស​ហូឡង់ បញ្ជាក់​ថា ផលវិបាក​ពេល​ពពោះចំពោះ​ម៉ាក់ៗ និង​ទារក​ក្នុង​ផ្ទៃ កើតឡើង ៣៤% លើ​ស្រីៗ​មាន​ទម្ងន់​ធម្មតា និង​ជាង ៦០% លើ​ស្រីៗ​​ធាត់​ នៅពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ។ លោកស្រីបន្ដ​ថា ដើម្បី​ជួយ​សម្រួល​ការ​ពពោះ​កាន់តែ​ប្រសើរ គ្រប់គ្រង​ទម្ងន់​មុនពេល​ពពោះ ជាអ្វី​ត្រូវ​យកចិត្ត​ទុកដាក់បំផុត ជាង​ការឡើង​ទម្ងន់​អំឡុងពេល​ពពោះ​ទៅទៀត។ ដើម្បី​ពិនិត្យ​ពី​បញ្ហា​ទម្ងន់ មុន និង​អំឡុង​ពេល​ពពោះ ប៉ះពាល់​លើ​ការ​ពពោះ អ្នកស្រាវជ្រាវបានពិនិត្យ​លើ​ការសិក្សាចំនួន ២៥ ពាក់ព័ន្ធ​នឹង​ស្រីៗ ២០ […]


បញ្ហាផ្ទៃពោះ

មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​ពពោះ គ្រោះថ្នាក់ដែរអត់? ត្រូវដោះ​ស្រាយ​ម៉េច?

“Hello គ្រូពេទ្យ” តែង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ប្រយ័ត្ន​ប្រយែង​ពេល​ពពោះ ព្រោះ​អំឡុង​ពេល​នោះ សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត សុទ្ធ​តែ​ចុះ​ខ្សោយ ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​ជំងឺ​ជាច្រើន ពិសេស​ជំងឺ​ប្រកាច់ ខ្មែរ​យើង​ហៅ​ថា ឆ្កួត​ជ្រូក​ពេល​ពពោះ ដែល​អង្គការ​សុខ​ភាព​ពិភពលោក អះអាង​ស្រីៗ​ប្រមាណ ៥០​ លាន​នាក់​កើត​ជំងឺ​នេះ។ បើ​អ៊ីចឹង ​ត្រូវ​ដឹងមូលហេតុ និង​វិធី​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​អាច​គ្រោះ​ថ្នាក់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ១- ផល​វិបាក​កើត​ជំងឺ​ឆ្កួត​ជ្រូក​ពេល​ពពោះ ជំងឺ​​ឆ្កួត​ជ្រូក កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​អាច​បណ្តាល​ឲ្យ​យើង​មាន​ជំងឺ​​ថប់​បារម្ភ​បាន។ ស្រីៗ​មាន​ជំងឺ​​ឆ្កួត​ជ្រូក​ភាគ​ច្រើន នៅ​តែ​អាច​សម្រាល​កូន​មាន​សុខ​ភាព​ល្អ​ដដែល។ អាការៈ​ប្រកាច់ក្នុង​អំឡុង​ពពោះ អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​មួយ​ចំនួនលើ​កូន​ដូច​ជា៖ – ចង្វាក់​បេះ​ដូង​កូន​មាន​សភាព​យឺត – កូន​មាន​របួស សុក​របើក​ចេញ​ពី​ស្បូន​ទាំង​មិន​គ្រប់​ខែ (របើក​សុក) ឬប៉ះ​ទង្គិច​ការ​លូត​លាស់​របស់​គភ៌​ក្នុងអំឡុង​ពេល​ប្រកាច់ – កូន​កើត​មិន​គ្រប់​ខែ ស្រីៗ​គ្រប់​រូបមាន​ប្រតិកម្ម​លើ​ការ​មាន​ផ្ទៃ​ពោះ​ខុសៗ​គ្នា។ គ្នា​យើង​មាន​ផ្ទៃ​ពោះ​ ហើយ​មាន​ជំងឺ​​ឆ្កួត​ជ្រូក​ភាគ​ច្រើន អាការៈ​ប្រកាច់​គ្មាន​ផ្លាស់​ប្តូរ​ទេ។ ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន មាន​ហានិភ័យ​ខ្ពស់ ប្រកាច់​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ពិសេស​ម៉ាក់ៗ​គេង​មិន​គ្រប់​គ្រាន់ ឬ​មិន​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា។ ឯ​មួយ​ចំនួន​ទៀត មិន​សូវ​មាន​ការ​ប្រកាច់​ញឹក​ញាប់​ក៏​មាន។ លើស​ពី​នេះ ថ្នាំ​ព្យាបាល​ប្រកាច់​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កូន​ទៀត​ផង។ ឯ​ថ្នាំ​ប្រឆាំង​អាការៈ​ប្រកាច់​បច្ចុប្បន្ន ក៏​អាច​ប៉ះពាល់​កម្រិត​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​នា​ពេល​អនាគត​ដូច​គ្នា។ ត្រូវ​ទាក់​ទង​គ្រូពេទ្យ ឬ​ឱសថការី សម្រាប់​ព័ត៌​មាន​បន្ថែម។ ២- ហានិភ័យ​លើ​កូន ​ពេល​ម្ដាយ​កើត​ជំងឺ​ឆ្កួត​ជ្រូក​ពេល​ពពោះ ថ្នាំ​ប្រើ​ក្នុង​អំឡុង​ពេល​ពពោះ ​អាច​ប៉ះ​ពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ក្រៅ​ពី​ផល​ប៉ះ​ពាល់​របស់​ថ្នាំ កូន​យើង​អាច​មាន​ហានិភ័យ​ខ្ពស់កើត​ជំងឺ​ប្រកាច់​បាន […]


បញ្ហាផ្ទៃពោះ

អ្នក​​ពពោះ ប្រយ័ត្ន​ឲ្យ​មែន​ទែន មាន​ជំងឺ​ម្យ៉ាង​គ្រោះ​ថ្នាក់​ដល់​ជីវិត

ពេល​ពពោះ ម៉ាក់ៗ ទទួល​បាន​ការ​យកចិត្ត​ទុកដាក់ និង​ថែទាំ​ជាពិសេស​ពី​ប៉ាៗ ក៏ដូចជា​ក្រុមគ្រួសារ ទាំង​ពេល​សម្រាក ញ៉ាំ​អាហារ ហាត់ប្រាណ និង​ទៅ​ពេទ្យ​។ ពេល​ពពោះ​នេះ ម៉ាក់ៗ ក៏ដូចក្រុម​គ្រួសារ ចាំបាច់ប្រយ័ត្ន​នឹង​ជំងឺ​បេះដូង ព្រោះ​ជាជំងឺ​បង្ក​ឲ្យ​ស្រី​ពពោះ ស្លាប់​ច្រើនជាងគេ។ អង្គការ American College of Obstetricians and Gynecologists របស់​អាមេរិក បញ្ជាក់​ថា ជំងឺ​បេះដូង រួមចំណែក ២៦,៥% បង្ក​ឲ្យ​ស្រីពពោះ​ស្លាប់ ដោយ​នេះ​ជា​អត្រា​ខ្ពស់បំផុត ក្នុង​ចំណោម​ស្រី​ស្បែក​ខ្មៅ និង​មាន​ចំណូល​ទាប។ លោកស្រី​វេជ្ជបណ្ឌិត Lisa Hollier ប្រធាន​អង្គការ​នេះ បញ្ជាក់​ថា ជំងឺ​ភាគច្រើន អាច​បង្ការ​បាន ប៉ុន្ដែ​ខ្វះ​ការតាម​ដាន និង​កំណត់​រោគសញ្ញា ពេល​ពពោះ និង​ក្រោយ​សម្រាល។ ពេលពពោះ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង មាន​បម្រែប្រមួល​ធំៗ ដើម្បី​រក្សា​ការ​កើនឡើងបរិមាណ​ឈាម អ៊ីចឹង​ហើយ វាចាំបាច់​ណាស់ ដើម្បី​កំណត់​កត្ដា​បង្ក​គ្រោះថ្នាក់​ជាមុន។ ស្ត្រី​ពពោះ ហើយ​ដឹង​ថា មាន​ជំងឺ​បេះដូង គួរ​ជួបជាមួយ​ពេទ្យ​បេះដូង មុន​ប្រឹក្សា​ពី​បញ្ហា​ពពោះ។ អ្នក​ប្រឈម​ជំងឺ​នេះពី​កម្រិត​មធ្យម-ខ្លាំង គួរ​តាមដាន និង​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពេល​ពពោះ […]


បញ្ហាផ្ទៃពោះ

ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម?

ក្រៅ​ពី​ថែទាំ​សុខភាព និង​តាមដាន​ការ​វិវត្តកូន​ក្នុង​ពោះ ម៉ាក់ៗ​អាច​មាន​បញ្ហា​មួយ​ទៀត ពេល​គេង​ គឺ​​​ស្រមុក​ខ្លាំង ដក​ដង្ហើម​ខ្លីៗ ហើយ​​មាន​ពេល​ខ្លះ​អត់​ដក​ដង្ហើម ​ដោយ​មិន​ដឹង​ខ្លួន ​ក៏​មាន។ ស្ថានភាព​នេះ​ជា​ជំងឺ​ម្យ៉ាង​ដែល​យើង​ហៅ​ថា obstructive sleep apnea។ បើ​យើង​ចៀស​រឿង​ពពោះ​មិន​រួច​ទេ អាច​ស្វែងយល់ ឬ​ចែករំលែកឲ្យ​គ្នា​យើង​ដឹង​ឲ្យ​ហើយ​ទៅ។ ១- Obstructive Sleep Apnea ជា​អ្វី? សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​អ្នក​ជំងឺ​​ដែល​គេង​ស្រមុក​ខ្លាំង​​ ដក​ដង្ហើម​ខ្លី​ៗ និង​ការ​មិន​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​អំឡុង​ពេល​គេង។ ករណី​នេះ​ វា​អាច​កើត​មាន​ច្រើន​ដង​ក្នុង​មួយ​យប់ ដែល​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ ហើយ​បង្ក​ជា​សំឡេង​ដូច​ដង្ហក់ ឬ​ឮ​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺអ្នក​ជំងឺអត់​ដឹង​ខ្លួនទេ ប៉ុន្តែ​ស្ត្រី​ពពោះ​ទាំង​នោះ​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ ល្ហិតល្ហៃ​ដោយ​មិន​ដឹង​មូល​ហេតុ។ ២- ម៉េច​បាន​គេង​មិន​ដកដង្ហើម​អ៊ីចឹង? ដើម​ចម​ដំបូង​គេ​គឺ “ធាត់ជ្រុល” ទើប​បង្ក​ជំងឺ​នេះ។ ឯ​អ្នក​ឯក​ទេស​មួយ​ចំនួន​ជឿ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ពិសេស​ក្នុង​ត្រី​មាស​ទី៣ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង​ដែរ។ បើ​ស្រីៗមានសាច់មាន​ឈាម ​មុន​ពេលពពោះ​ ហើយ​កាន់​តែ​ឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នោះ អាច​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​ ពេល​គេង​ មិន​ខាន។ នេះ​ដោយ​សារ​តែ​យើង​មាន​ជាលិកា​ច្រើន​នៅ​តំបន់​ក និង​បំពង់​ក។ ហើម​ក្នុង​ច្រមុះ ក៏​អាច​ជា​កត្តា​នាំ​ឲ្យ​គេង​មិន​ដក​ដង្ហើម​ដែរ។ ក្រៅ​ពី​បញ្ហា​គេង សូម្បី​តែ​ធម្មតា (មិន​គេង) ក៏​យើង​ដក​ដង្ហើម​ឮ​សំឡេង​លាន់​ដែរ។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រ​ម៉ូន​អឺស្ត្រូសែន​ក្នុង​ខ្លួន​មាន​កម្រិត​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ស្រទាប់​រម្អិល​ក្នុង​ច្រមុះ​យើង​ហើម និង​បង្កើត​ស្លេស្ម​កាន់​តែ​ច្រើន។ ការ​ហើម​ស្រទាប់​ភ្នាស​ក្នុង​ច្រមុះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ