មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ១

ចាញ់​កូន​ខ្លាំង​មិន​ដឹង​ធ្វើ​ម៉េច អាច​សាក ៤ វិធី​នេះ​បាន

បើ​សិន​ម៉ាក់​ៗណា​កំពុងតែ​ចាញ់​កូន​ខ្លាំង​បាយ​មិន​នឹក​ ទឹក​មិន​ស្រេក ហើយ​ក្អួត​ចង្អោរ​មិន​ឈប់ ទោះ​ជា​គ្មាន​អ្វី​ក្នុង​​ពោះ​សោះ អាច​មក​សាក​ពី​វិធី​ទាំង​នេះ ដែល​ជា​ការ​ចែករំលែក​ពី​​ស្រី​ៗគ្នា​យើង​ដែល​​​ធ្លាប់​មាន​បទពិសោធ​​បាន។ ១- សូដា និង​ពងមាន់​ស្រែ អ្នកស្រី វិច្ឆិកា អាយុ ៣២ ឆ្នាំ​ដែល​ជា​មេផ្ទះ រស់នៅ​ស្រុក​កៀនស្វាយ​ក្នុង ខេត្ត​កណ្ដាល និង​មាន​កូន ៣ នាក់​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា ពេល​មាន​កូន គឺ​ចាញ់​ទាំងអស់ ហើយ​ចាញ់​ខ្លាំង​ទៀត​ផង តែ​លោក​ស្រី​បាន​ដឹង​ពី​វិធី​មួយ​ពី​អ្នក​ក្បែរ​ខាង ដោយ​យក​ពងមាន់​ស្រែ​ផ្នែក​ក្រហម ទៅ​ក្រឡុក​ជាមួយ​សូដា ទឹកកក និង​ស្ករ​ ដាក់​តាម​ចំណង់ចំណូលចិត្ត។ ព្យាយាម​ផឹក​បែប​នេះ ៣ ទៅ ៥ ថ្ងៃ​ទៅ ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ក្អួត​ក៏​មិន​សូវ​ជា​មាន​ច្រើន​ទៀត។ ២- ញ៉ាំ​ចំណី​ចត់​ៗ ឬជូរៗ ការ​ញ៉ាំ​ចំណី​អាហារ​ណា​មាន​រសជាតិ​ចត់​ៗ ឬជូរៗ ក៏​អាច​ជួយ​ទប់ស្កាត់​អាការៈ​ក្អួត​ចង្អោរ​បាន​ខ្លះ​ៗ​ដែល។ អ្នក​ចាញ់​កូន​មាន​ប្រភេទ​ផ្សេង​ៗ​គ្នា ខ្លះ​ងុយ​គេង ខ្លះ​គ្មាន​កម្លាំង​កំហែង មិន​ឃ្លាន ឬ​​ក្អួត​ជាដើម ហើយ​សម្រាប់​អ្នក​ក្អួត​គ្រប់​ពេល អាច​សាក​វិធី​នេះ​បាន ដោយ​ទំពា​ខ្វិត ស្វាយ ឬ​ស្លា​ខ្ចី យក​តែ​ជាតិ​ចត់​ៗ​ឲ្យ​ជាប់​មាត់ ដោយ​ខ្ជាក់​កាក និង​ទឹក​ចេញ។ ពេល​រក​ក្អួត សាក​វិធី​បែប​នេះ នឹង​អាច​ជួយ​បាន ៧០ % […]


បញ្ហាផ្ទៃពោះ

រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ

គ្នា​យើង​ដែល​ធ្លាប់​រំលូត​កូន​ចេញ ហើយ​បែរ​ជា​ជួប​រឿង​អកុសល​អត់​មាន​កូន ឬ​ក៏​មាន​ដែរ​តែ​មិន​នៅ​នោះ តើ​មក​ពី​អ្វី​ទៅ? លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បកស្រាយ​ថា បញ្ហា​នេះ​អាច​មក​ពី​មូលហេតុ ២ សំខាន់ៗ ដែល​ស្រីៗ​យើង​ចាំបាច់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន។ ១- រំលូត​កូន​គ្មាន​សុវត្ថិភាព ការ​រំលូត​កូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់ នៅ​កន្លែង​លួច​លាក់​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ដោយស​ក្រសួង​សុខាភិបាល គ្មាន​សុវត្ថិ​ភាព​នោះ​ទេ អាចធ្វើឲ្យធ្លាយស្បូន យក​សុក​ចេញ​អត់​អស់ ទៅ​ជា​បង្ក​រោគ​ក្នុង​ស្បូន ធ្លាក់ឈាមមិនឈប់។ ចំពោះ​ផល​វិបាក​វិញ​នោះ ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ ឬ​ក៏​ពន្យារ​ពេល​មាន​ផ្ទៃពោះ​យូរ រហូត​ដល់​ទៅ​រាប់​ឆ្នាំ។ ​ ២- រំលូត​កូន​ច្រើន​ដង​ពេក ស្រីៗ​ដែល​រំលូត​កូន​ញឹកញាប់​ពេក រាងកាយ​​ចុះ​ខ្សោយ ​ធ្វើ​ឲ្យ​ពិបាកមាន​កូន ឬ​អត់​មាន​កូន​តែ​ម្តង ព្រោះ​តែស្រទាប់ដៃស្បូនស្អិត​ រលាកដៃស្បូន ស្បូន​ខ្សោយ មិន​អាច​ទ្រទ្រង់​ទង​សុក​បាន ពេល​ខ្លះ​មាន​កូន​ហើយ​ក៏​រលូត​ទៅ​វិញ និង​អាច​មាន​កូន​នៅ​ក្រៅ​ស្បូន។ អត្ថបទពាក់ព័ន្ធ៖ រម្លូតកូនប្រឈមបញ្ហាអីខ្លះ? ការ​រំលូត​កូន​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​​ប្រសិន​បើ​យើង​មិន​ចង់​ឲ្យ​ភ្លាត់​មាន​កូន​នោះ គួរ​តែ​​បង្ការដោយជ្រើសរើសយកមធ្យោបាយពន្យារកំណើតណាមួយវិញ។​ អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ហេតុអីពេទ្យហាមម៉ាក់​ៗសម្រាលកូនរួច ​មិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ?

បើតាម​ចំណាំ ​ចាស់​ៗ​បុរាណ​តែង​តែ​ឲ្យ​ស្រីៗសម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរ​ៗ ជាពិសេស​ឆា​ខ្ញី ខដាក់ម្រេច និង​សាច់​អាំង ​ចៀនប្រឡាក់ម្រេច​បែប​ក្រៀមក្រោះ ព្រោះ​ក្រោយ​ញ៉ាំ​រួច ប្រាកដ​ជា​ត្រូវការ​ផឹក​ទឹក​ច្រើន ហើយ​ការ​ផឹក​ទឹក​ច្រើន​នេះ​ធ្វើឲ្យ​សម្បូរ​ទឹកដោះ​ទៅ​បំបៅ​កូន ឯអាហារហឹរធ្វើឲ្យ​​សរសៃសសូង​ឆាប់រឹង។ តែ​ទង្វើ​បែប​នេះ គ្រូពេទ្យ​មិន​ឯកភាព​នោះ​ទេ។ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភពនៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា អាហារ​ហឹរ និង​ក្រៀមក្រោះ​នេះ ​មិន​ល្អ​ចំពោះ​ម៉ាក់​ៗ​ទេ ដោយសារ​គ្មាន​ជីវជាតិ​ច្រើន។ ម្យ៉ាង​ទៀត ​​ទើប​សម្រាល​កូន​រួច​ ម្តាយ​ត្រូវ​ការ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​គ្រប់​មុខ​ពី​​​បន្លែ​ ជាពិសេស​ម៉ាក់​ៗ​ត្រូវ​ការ​ជាតិ​ទឹក​ជា​ចាំបាច់ ដូចនេះ​របប​អាហារ​គួរតែ​ជា​ប្រភេទ​សម្ល​មានទឹក ​គ្រឿង​ផ្សំសាច់ បន្លែ​ចម្រុះ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ទៀត​ថា៖ “បាយ​ជា​អាហារ​ថាមពល និង​អាហារ​សាងសង់ដែល​ចាំបាច់​បំផុត ហើយ​បន្ថែម​ពី​នោះ​ រាងកាយ​ត្រូវការ​ជាតិ​ដែក កាល់ស្យូម ប្រូតេអ៊ីន ដែល​របស់​អស់​ហ្នឹង​មាន​នៅ​ក្នុង​បន្លែ សាច់ ត្រី ស៊ុត តែ​បើ​យើង​ញ៉ាំ​តែ​អាហារ​ក្រៀម វា​មិន​អាច​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ដល់​រាងកាយ​ឡើយ ខណៈ​ដែល​ស្រីៗ​ទើប​ឆ្លង​ទន្លេ​រួច​ រឹតតែ​ត្រូវការ​លើស​ដើម”។ លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម លោកជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម បន្ត​ថា ដូច្នេះ​ហើយ​បាន​ជា​គេ​មាន​ក្បួនខ្នាត​សម្រាប់​ម៉ាក់​ៗ​ក្រោយ​សម្រាល​កូន​រួច​ ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​សព្វមុខ។ ក្នុង​នោះ​ម្ហូប​មួយ​ពេល​របស់​ម៉ាក់​ៗ​ មានសាច់ និង​បន្លែ​ត្រូវ​ស្មើ​គ្នា បើ​សាច់ ២ ខាំ […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះ​សុខៗ​ស្រាប់​តែ​ញ៉ាំ​អី​លែង​ចូល អាច​មក​ពី​មូល​ហេតុ​នេះ

​ស្ត្រីពពោះ​ពេល​ខ្លះ ឃ្លាន​នេះ​ឃ្លាន​នោះ​ស្ទើរ​ទ្រាំ​មិន​បាន បែរ​ពេល​ខ្លះ​អត់​ឃ្លាន​អី​ទាំង​អស់ ឃើញ​អី​ក៏​រអើម ចង់ឆ្កួត ញ៉ាំ​មិន​ចូល។ ទោះ​យ៉ាង​ណា ត្រូវ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​អំឡុង​ពេល​ពពោះ ទាំង​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ សុទ្ធ​តែ​ត្រូវ​ការ​អាហារ​ទ្រទ្រង់​ការ​លូត​លាស់​ជា​ចាំ​បាច់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​ពិត​ ធ្វើ​ឲ្យ​យើង​សុខៗ​លែង​ឃ្លាន​អាហារ​ អំឡុង​ពេល​ពពោះ។ ១- ​ធុំ​អាហារអំឡុង​ពេល​ពពោះ ស្ត្រីមាន​ផ្ទៃ​ពោះ​ជាង​ពាក់​កណ្តាល​ធុំអាហារមួយ​ភាគ​ធំ​ ញ៉ាំ​អាហារ​មិន​ចូល ​ទាំងឃ្លានអាហារ​ទាំង​នោះ​​ខ្លាំង​ប៉ុនណា​ក៏​ដោយ។ ពេល​​​ធុំ​អាហារ​ណា​មួយ ​យើងនឹងលេច​ចេញ​អាការៈ​​ចាញ់គភ៌ ចង្អោរ និង​ក្អួត គ្រប់​ពេល ទាំង​ព្រឹក ថ្ងៃ ល្ងាច និង​យប់។ ជាធម្មតា បញ្ហា​ធុំ​អាហារ ​និងអា​ការៈចាញ់​ភាគ​ច្រើន មាន​រយៈ​ពេល​ ១ ​អាទិត្យ ​កើត​នៅអំឡុង​​ត្រីមាស​ទី​១ ក្រោយ​នៃ​ការ​ពពោះ។ ប៉ុន្តែ ​បើ​អាការៈ​ធុំ​អាហារ ញ៉ាំ​អីរក​តែ​ក្អួត នៅ​បន្ត​លើ​ពាក់​កណ្តាល​ត្រី​មាស​​ដំបូង វា​​អាច​បន្ត​​ដល់ទៅ ​៩ ​ខែ ​ឬ​ក្រោយ​សម្រាល ទើប​អាច​ត្រលប់​មក​រក​ភាព​ប្រក្រ​តី​វិញ។ ករណី​ធុំ​អាហារ ញ៉ាំ​មិន​ចូល​អំឡុង​ពេល​ពពោះ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​ជា​អាថ៌កំបាំង​ធម្មជាតិ​មួយដែលយើង​នៅ​តែ​មិន​អាច​យល់​បាន​ច្បាស់។ អ្នក​វិទ្យា​សាស្ត្រជឿ​ថា អាច​ជាក់​ពាក់ព័ន្ធ​ការ​ចាប់​ផ្តើម​បម្រែ​បម្រួល​​អ័រម៉ូន HCG អំឡុង​ពេល​ពពោះ ដែល​ជា​កត្តា​រួម​ចំណែក​ចម្បង​ធ្វើ​ឲ្យ​​យើង​មិន​ឃ្លាន​ចំណី ព្រោះ​អ័រ​ម៉ូន​នេះនឹង​កើន​​ឡើង​ខ្ពស់​បំផុត​នៅ​ត្រីមាស​ទី​១ […]


ការថែទាំផ្ទៃពោះមុនសម្រាល

បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​

អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​យើង​ថ្នម​ទាំង​ខ្លួន​ប្រាណ តម​ទាំង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព​ម្តាយ ពិសេស​​កូន​ក្នុង​ពោះ។ តាមក្បួន​ពេទ្យ​បាន​ហាម​ប្រាណ​ម៉ាក់ៗ​ដែល​​មាន​​ផ្ទៃ​ពោះ​មិន​ឲ្យញ៉ាំ និង​ធ្វើ​រឿងមួយ​ចំនួន​ខាង​ក្រោម​នេះ។ ១- ហាមញ៉ាំប្រៃ មនុស្ស​ធម្មតា​ញ៉ាំ​ប្រៃ​​មិន​​ល្អ​ទៅ​ហើយ ឯ​ស្រីៗ​មាន​ផ្ទៃពោះ​រឹត​តែ​គ្រោះថ្នាក់​ខ្លាំង។ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ញ៉ាំ​ប្រៃ​ទៀត​នោះ អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។ ២- ហាមញ៉ាំសាច់ច្រើន សាច់​សម្បូរ​ប្រូតេអ៊ីន​មែន តែ​ស្រីៗ​ពពោះ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក​ទេ ពិសេស​ពពួក​សាច់​ឆៅ ឬ​ឆ្អិន​មិន​ល្អ សាច់​កំប៉ុង​ជា​ដើម ព្រោះ​ងាយ​ឆ្លង​ពពួក​បាក់​តេរី ឬ​ប៉ារ៉ាស៊ីត។ ម្យ៉ាង​ទៀត​ការ​ញ៉ាំ​សាច់​ច្រើន​ពេកធ្វើ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន​ទៅ​ជា​ហើម​ជើង។ ៣- ហាមញ៉ាំថ្នាំដោយគ្មានវេជ្ជបញ្ជា មាន​តែ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​បំបាត់​អាការៈ​ផ្តាសាយ​ប៉ុណ្ណោះ​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​ក្រៅ​ពី​នោះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាមុន ទើប​អាច​ប្រើ​បាន មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ ៤- ហាមជក់បារី ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារីមិនត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗកើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការបឺតស្រូបផ្សែង​បារីតាមរយៈទងសុក ដូចជាដំណើរការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាចធ្វើឲ្យកូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។ អត្ថបទពាក់ព័ន្ធ៖ កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី? ៥- ហាមផឹកស្រា គ្រូពេទ្យ​ហាម​ស្រីៗ​មាន​ផ្ទៃពោះ​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ព្រោះ​ជាតិ​អាល់កុល​ដែល​មាន​ក្នុង​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ខួរក្បាល​កូន​ក្នុង​ពោះ។ ៥- ហាមផឹកកាហ្វ ជាតិ​កាហ្វេអ៊ីន​ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ពោះ​ដែរ ដូច្នេះ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ឬ​បើ​ញៀន​អត់​មិន​បាន យើង​ត្រូវ​កាត់បន្ថយ​ឲ្យនៅ​ចំនួនតិច។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


មានផ្ទៃពោះ

​កំពុង​បំបៅ​ដោះ​កូន ស្រីៗ​អាច​មាន​ផ្ទៃ​ពោះ​ទៀត​​អត់?

ការ​មាន​ផ្ទៃ​ពោះ ធ្វើ​ឱ្យ​រាងកាយ​របស់​ស្ត្រី​មាន​ការ​ប្រែប្រួល ជា​ពិសេស​គឺ​ប្រព័ន្ធ​អ័រម៉ូន​ដែល​ត្រូវ​សម្របសម្រួល​ទៅ​នឹង​ស្ថានភាព​ថ្មី​របស់​រាងកាយ ធ្វើ​ឱ្យ​អ័រម៉ូន​ខ្លះ​កើន​ឡើង ហើយ​អ័រម៉ូន​ខ្លះ​ក៏​ថយ​ចុះ។ អ័រម៉ូន​ប្រូឡាក់ទីន (Prolactin) មាន​នាទី​ជួយ​ឱ្យ​ស្ត្រី​ផលិត​ទឹកដោះ​សម្រាប់​បំបៅ​កូន​ដែល​កើត​មក។ នៅ​ពេល​កូន​កើត​មក ខួរក្បាល​របស់​ម្ដាយ​ទទួល​បាន​សញ្ញា​នៃ​ទម្លាប់​បៅ​របស់​កូន ធ្វើ​ឱ្យ​ការ​ផលិត​ទឹកដោះ​កើន​ឡើង​បន្តិច​ម្ដងៗទៅ​តាម​អាយុ​របស់​កូន។ អំឡុង​ពេល​បំបៅ​ដោះ​កូន ស្ត្រី​នឹង​មិន​មាន​​រដូវ​ឡើយ ឬ​អាច​មក​រដូវ​មិន​ទៀងទាត់។ អ៊ីចឹង ស្ត្រី​អាច​មាន​ផ្ទៃពោះ​ទៀត​ដែរ​អត់ អំឡុង​ពេល​បំបៅ​ដោះ​កូន? ១– តើ​អាច​មានផ្ទៃពោះ​ទៀត​អត់​ ពេល​បំបៅ​ដោះ​កូន? ​ទោះជាកំពុង​​បំបៅ​ដោះ​កូនក៏​ដោយ ម៉ាក់ៗ​នៅ​តែ​អាច​មាន​ផ្ទៃពោះ ​​បើ​​​រួម​ភេទ​​មិន​បាន​ការពារ​ គ្រាន់​តែ​អត្រា​មាន​ផ្ទៃពោះ​មាន​កម្រិត​ទាបខ្លាំង ព្រោះ​នៅ​ពេល​បំបៅ​ដោះ​កូន អ័រម៉ូន​ប្រូឡាក់ទីន​កើន​ឡើង​ដើម្បី​ជំរុញ​ផលិត​ទឹកដោះ ហើយ​អ័រម៉ូន​ប្រូឡាក់ទីន​នេះ​នឹង​បន្ថយ​អ័រម៉ូន​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​មាន​ដំណើរ​អូវុល (ស៊ុត​បង្ក​កំណើត)។ ដូច្នេះ ​បំបៅ​ដោះ​កូន​កាន់​តែ​យូរ នឹង​ពន្យារ​ពេល​មាន​ផ្ទៃពោះ​ម្ដង​ទៀត​កាន់​តែ​យូរ។ កម្រិត​អ័រម៉ូន​ប្រូឡាក់ទីន​ថយ​ចុះ នៅ​ពេល​ក្មេង​គេង​លក់​ពេល​យប់ អាច​ឱ្យ​រាងកាយ​ម្ដាយ​បាន​សម្រាក​ខ្លះ។ ស្ត្រី​អាច​មាន​ផ្ទៃពោះ​វិញ​បាន បើ​សិន​បំបៅ​ដោះ​កូន​ផង ប្រើ​ទឹកដោះគោ​ផង។ ជា​ធម្មតា វា​ត្រូវ​ការ​រយៈពេល ៣ ទៅ ៨ ខែ​ដើម្បី​ឱ្យ​ដំណើរ​អូវុល​របស់​ស្ត្រី​ត្រឡប់​មក​ធម្មតាវិញ។ ​​បើ​​​បំបៅ​ដោះ​កូន​កាន់​តែ​ញឹកញាប់ កម្រិត​​អ័រម៉ូន​ប្រូឡាក់ទីន​នឹង​កាន់​តែ​កើន​ឡើង។ ​អ័រម៉ូន​នេះ​នឹង​ថយ​ចុះ​ទៅ​វិញ ប៉ុន្តែ​វា​ត្រូវ​ការ​រយៈពេល​រហូត​ដល់​ពេញ​មួយ​ឆ្នាំ ទើប​ស្ត្រី​មាន​រដូវ​មក​វិញ។ ២– សញ្ញា​ធ្លាក់​មេ​ជីវិត​ញី​អំឡុង​​បំបៅ​ដោះ​កូន ការ​មាន​ផ្ទៃពោះ ​ពេល​បំបៅ​ដោះ​កូន ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច ព្រោះ​អំឡុង​ពេល​បំបៅ​ដោះ​កូន ស្ត្រី​នឹង​គ្មាន​រដូវ​ទេ ដូច្នេះ​ធ្វើ​ម៉េច​ដឹង​ថា​មាន​ដំណើរ​អូវុល​ទៅ? ជា​ធម្មតា រដូវ​នឹង​បាត់​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​សម្រាល​កូន​ហើយ។ ប៉ុន្តែ ​ការ​បាត់​រដូវ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេល​ពពោះ ម៉ាក់ៗធ្វើ​បាន​ប៉ុន្មាន​ចំណុច​នេះ កូន​កើត​មក​នឹង​ឆ្លាត​វាងវៃ

បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព​ល្អ ដល់​ពេល​ធំ​ឡើង​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម។ កូន​មាន​សុខភាព​ល្អ ឆ្លាត អាស្រ័យ​លើ​សកម្មភាព​រួមផ្សំ​របស់​ម៉ាក់ និង​ប៉ា​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី អួង លីដា នាយ​សាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។ ខាង​ក្រោមនេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​ជួយ​​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​​ស្មារតី​របស់​កូន ចាប់​តាំង​ពី​ពេលដែល​ម៉ាក់ៗ​ពពោះ​មក​ម្ល៉េះ។ ១- ធ្វើ​ចិត្ត​ឲ្យ​រីករាយ ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ដោយ​យើង​មិន​ត្រូវ​តាន​តឹង​អារម្មណ៍​ពេក​​ទេ ត្រូវធ្វើត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ នោះ​កូន​កើត​មក​នឹងស្វាហាប់ ​រីករាយ​ដូច​គ្នា។ ២- និយាយ​ជាមួយ​កូន​ក្នុង​ពោះ គ្នា​យើង​មាន​ដឹង​អត់ កូនចេះ​ស្តាប់​សំឡេង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ល៉េះ ពេល​កូន​ក្នុង​ពោះ​អាយុ​បាន ២៧ សប្តាហ៍ គេ​អាច​ស្តាប់​ឮ​សំឡេង​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវតែ​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល។ ៣- អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​

រលូត​កូន​ ជា​បញ្ហា​មួយ​​ម៉ាក់ៗ​​​គ្រប់​​ៗ​រូប​មិន​ចង់​ជួប​ទាល់​តែសោះ តែ​ករណី​នេះ​នៅ​តែ​អាច​កើត​មានគ្រប់​ពេល យ៉ាង​ណា​មិញ​​ ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្រ្ត​អង់​គ្លេស​ បាន​​រក​ឃើញ​អ័រម៉ូន​​​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន​។ តាម​សារព័ត៌មាន​ BBC នៅ​អង់គ្លេស​ ការ​ឲ្យ​អ័រម៉ូន​ឈ្មោះ Progesterone ដល់​ស្រីដែលធ្លាប់​មាន​បញ្ហា​រលូត​កូន​ និង​ធ្លាប់​ជួប​អាការៈ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ​​ អាច​ឲ្យ​ស្ថានភាព​ទាំង​នេះ​ប្រសើរ​បាន ពោលគឺ​មិន​សូវ​ប្រឈម​​​អត្រា​រលូត​កូន​។ ​​ក្រុម​អ្នក​ស្រាវជ្រាវ​​នៅសាកលវិទ្យាល័យ​ Birmingham ចក្រភព​អង់គ្លេស ​បាន​​សិក្សា​លើ​ស្រីៗមាន​ផ្ទៃ​ពោះ​ប្រមាណ​ ៤​ ពាន់​នាក់​ ខណៈអ្នក​ចូល​រួម​ម្នាក់​ឈ្មោះ​ Samantha វ័យ​ ៣១ ​​ឆ្នាំ ដែល​ធ្លាប់​បាត់​បង់​កូន​​ដំបូង បាន​និយាយ​ថា បន្ទាប់​​ពីទទួល​បាន​​​អ័រម៉ូន​ (តាម​រយៈ​ការ​​បញ្ចូល​​អ័រម៉ូន​នេះ​តាម​រន្ធ​យោនី​) នាងបានផ្តល់​កំណើត​កូន​ទី​ពីរ​ឈ្មោះ​ Noah ​ដោយ​សុវត្ថិភាព។ ជនជាតិ​​អង់គ្លេស​រូប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​បាន​ទៅ​ទទួល​អ័រម៉ូន​​នេះ​ ២​ ដង/ថ្ងៃ រហូត​ដល់​នាង​ពពោះ​ត្រឹម​សប្តាហ៍​ទី ​១៦​។ អត្ថបទពាក់ព័ន្ធ៖ កើតស្វាយ​ពេល​ពពោះ កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ប៉ះពាល់​គ្រឿង​ក្នុង ស្រីៗ​ពពោះ​ទៅ​ជា​ពង​កូន មកអ្វី? គ្រោះ​ថ្នាក់​ទេ? តាម​ព្រឹត្តិបត្រ​​ព័ត៌មាន​វេជ្ជសាស្រ្ត​ New England របស់​អង់គ្លេស អ័រម៉ូន Progesterone ជា​អ័រម៉ូន​​​ម្យ៉ាង​សំខាន់​សម្រាប់​ការ​ពពោះ​ ព្រោះ​​វា​​ជួយ​រក្សា​​សុក ស្បូន​ គភ៌​ ព្រម​ទាំង​​​ជួយ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​ស្រ្តី​នៅ​ពេល​មាន​គភ៌​ ហើយ​​អ័រម៉ូន​នេះ​ ក៏​ទទួល​​បាន​ការ​បញ្ជាក់​​ពី​ចំណុច​ពិសេស​ទាំង​នេះ​ ពី​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ […]


បញ្ហាផ្ទៃពោះ

ម្តាយកើតស្វាយ​ពេល​ពពោះ កូន​អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​ប៉ះពាល់​គ្រឿង​ក្នុង

សម័យ​នេះ ជំងឺ​ស្វាយ​ប្រហែល​មិន​សូវ​ប្រទះ​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ ជំងឺ​នេះនៅ​តែ​មាន ហើយ​ងាយ​នឹង​ឆ្លង​ ពិសេស​គ្នា​យើង​មិន​សូវ​មាន​អនាម័យ និង​រួម​ភេទ​អត់​ការពារ។ ចុះ​បើ​កំពុង​មាន​ផ្ទៃ​ពោះ​ ស្រាប់​តែ​កើត​ជំងឺ​ស្វាយ មាន​រឿង​អី​កើត​ឡើង? គួរ​ធ្វើ​ម៉េច? និយាយ​ឲ្យ​ត្រង់​ទៅ​ ប៉ះពាល់​ធ្ងន់​ធ្ងរ​ណាស់​ចំពោះ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​លម្អិត​ខ្ទេច​ពេល​នេះ​តែ​ម្តង។ ១- ជំងឺ​ស្វាយ​អាច​កើត​លើ​កូន​ក្នុង​ផ្ទៃ​ដែរ​ទេ? ជំងឺ​ស្វាយ (Syphilis) ជា​ជំងឺ​ងាយ​ឆ្លង​បំផុត បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ Treponema pallidum ហើយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ការ​រួម​ភេទ។ ប៉ុន្តែ​ កូន​ក្នុង​ផ្ទៃក៏​អាច​ឆ្លង​ជំងឺ​នេះ​បាន​ពី​កំណើត​បាន​ដែរ បើ​ម៉ាក់ៗ​ធ្លាប់​កើត​ស្វាយ​ក្នុង​អំឡុង​ពេល​ពពោះ។ មេរោគ​ជំងឺ​នេះឆ្លង​ពី​ម៉ាក់ៗ​ទៅ​កូន​តាម​រយៈ​សុក ហើយ​ការ​ចម្លង​នេះ​អាច​ប៉ះពាល់​ដល់​គភ៌​គ្រប់​ដំណាក់កាល​ទាំង​អស់​អំឡុង​ពេល​កំពុង​ពពោះ។ ផលវិបាករួម​មាន​បញ្ហា​សរីរាង្គ​កូន និង​ឥទ្ធិពល​អវិជ្ជមាន​លើ​ត្រចៀក ភ្នែក ថ្លើម ខួរ​ឆ្អឹង ស្បែក ឆ្អឹង និង​បេះដូង និង​អាច​ស្លាប់​ក្នុង​ពោះទៀត​ផង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២- វិធី​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺ​ស្វាយ​ពេល​ពពោះ បើ​បារម្ភ​ពី​ស្ថានភាព​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ ស្រីៗ​គួរ​ចំណាយ​ពេល​ទៅ​ពិនិត្យ​សុខភាព។ គ្រូពេទ្យ​នឹង​ពន្យល់​ឲ្យ​ប្រុងប្រយ័ត្ន និង​ត្រៀម​ខ្លួន​មុន​សម្រាល ក៏​ដូច​ជា​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់កូន ពី​ករណី​អាច​ឆ្លង​ជំងឺ​ស្វាយ​ពី​កំណើត​ទៀត​ផង។ ៣- រោគសញ្ញា​ចម្បង​របស់​ជំងឺ​ស្វាយ បើ​យើង​កើត​ស្វាយ អាច​មាន​ស្នាម​អុជ​ឈឺចាប់ ហើយ​នឹង​វិវត្ត​ទៅ​ជា​ដំបៅ​ស្អាត គ្មាន​ការ​ឈឺចាប់​លើ​ប្រដាប់​បន្ត​ពូជ។ អាការៈ​​ឈឺចាប់ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ៤-៦ សប្ដាហ៍​ក្រោយ។ យើង​នឹង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​រយៈពេល ២-១០ សប្ដាហ៍ រហូត​ដល់​ឈឺចាប់​ដោយសារ​ការ​វិវត្ត​ជំងឺ​ស្វាយ​ជា​លើក​ទី២។ [embed-health-tool-ovulation] អំឡុង​ពេល​នេះ […]


បញ្ហាផ្ទៃពោះ

ប្រយ័ត្ន​បំផុត! ស្ត្រីពពោះ អាច​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល លើសឈាម ​ទឹក​នោម​ផ្អែម ​សុទ្ធ​តែ​ជា​​បញ្ហា​សុខ​ភាព​ធំ​ជាង​គេ​ដែល​អាច​កើត​លើ​សុខភាព​ស្ត្រី​អំឡុង​ព​ពោះ​បាន។ តើ​បញ្ហា​ទាំង​នេះ អាច​ជះឥទ្ធិពល​ដល់​ម្ដាយ​ដែល​កំពុង​ពពោះ​អី​ខ្លះ? គួរ​ទប់ស្កាត់ ឬ​ដោះស្រាយ​យ៉ាង​ម៉េច? “Hello គ្រូពេទ្យ” នឹង​លម្អិត​ខាង​ក្រោម៖ ១- ការមានផ្ទៃពោះ និងជំងឺដាច់សរសៃឈាមខួរក្បាល ការ​ព្យាករ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ស្ត្រី ១០ ម៉ឺន​នាក់​ដែល​បាន​សម្រាល​កូន ​មាន ២ ទៅ ៧០ នាក់​ មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​ព្យាករ​នេះ​មើល​ទៅ​ដូច​ជា​តិច​តួច​ក៏​ពិត​មែន តែ​អាច​មាន ១០% នៃ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ មិន​មែន​គ្រប់​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​លើ​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ​នោះ​ទេ​ មាន ១០% នៃ​ជំងឺ​នេះ កើត​ឡើង​មុន​ពេល​សម្រាល​កូន ឯ ៤០% ទៀត​កើត​ឡើង​ក្នុង​អំឡុង​ពេល​សម្រាល ​ហើយ ៥០% ផ្សេង​ទៀត​កើត​ក្នុង​អំឡុង​​រយៈ​ពេល ៦ សប្ដាហ៍​​បន្ទាប់​ពី​សម្រាល​កូន។ ២- រោគសញ្ញាគួរសង្កេត រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន៖ – ការ​ធ្លាក់មុខ (វៀចមុខ) – ដៃ​ខ្សោយ​គ្មាន​កម្លាំង – ពិបាក​និយាយ។ ក្រៅ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​លើ​ស្ថាន​ភាព​សុខ​ភាព​ដទៃ​ទៀត​ ​ពេល​មាន​ផ្ទៃ​ពោះ ដូចជា ការ​ធ្លាក់​មុខ​អាច​ជា​សញ្ញា​នៃ​ជំងឺ Bell’s palsy ឬ​ការ​រលាក​សរសៃ​ប្រសាទ​លើ​ផ្ទៃ​មុខ។ ​ឯ​ការ​មាន​អារម្មណ៍​ថា​ស្ពឹក ឬ​ខ្សោយ​នៅ​ផ្នែក​ខាង​ក្នុង​នៃ​ដៃ អាច​បណ្ដាល​មក​ពី​ជំងឺ Carpal tunnel […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ