មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​ត្រូវ​ថែទាំ​សុខភាព បំប៉ន​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ មិន​ស្លេក​ស្លាំង​ទាំង​ម្តាយ​ទាំង​កូន។ រយៈពេល ៩ ខែ ១០ថ្ងៃ នៃ​ការ​ពពោះ តើ​ម៉ាក់ៗ​ត្រូវ​ការ​ពពួក​វីតាមីន​អី​ខ្លះ? ១- វីតាមីន C និង D វីតាមីន C ជួយ​ឲ្យ​ខួរ​ក្បាលកូន​លូតលាស់​ល្អ ឯការ​ស្រូប​​ជាតិ​ដែកក៏ចូល​បាន​ល្អ ចំណែកវីតាមីន D ជួយ​ស្រូប​យក​ជាតិ​កាល់ស្យូម។ អាហារ​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C មាន​ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ ឯ​វីតាមីន D មាន​ក្នុង​ផ្នែក​លឿង​នៃ​ស៊ុត ត្រីធូណា ផ្សិត ទឹកដោះគោ ជាដើម។ ២- អាស៊ីដ​ហ្វូលិច  ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង។ ម៉ាក់​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​កូន។ ក្រៅ​​ពី​​ថ្នាំ អាស៊ីដ​​​ហ្វូ​លិច ឬ​​វីតាមីន B9 មាន​​នៅ​ក្នុង​បន្លែ​គ្រប់​មុខ ពិសេស​បន្លែ​បៃតង។ ៣- ជាតិដែក កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ និង​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ក្រៅ​ពី​មាន​នៅ​ក្នុង​របប​អាហារ ដូចជា​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់មាន់ សាច់ត្រី […]


បញ្ហាផ្ទៃពោះ

អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ?

ពពោះ​ អាហារូបត្ថម្ភ​ គឺ​ជា​កត្តា​អាទិភាព​សម្រាប់​សុខភាព​ម៉ាក់ៗ និង​ការ​លូត​លាស់​របស់​ភគ៌​ក្នុង​ផ្ទៃ។ គ្នា​យើង​មួយ​ចំនួន តែង​ចំណាយ​ប្រាក់​ទិញ​វីតាមីន អាហារ​បំប៉ន​ល្អៗ ថ្លៃៗ​មក​ញ៉ាំ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​ខ្លះ​ទៀត​ បាន​ជ្រើស​វិធី​សាស្ត្រ​សាមញ្ ញ​ដើម្បី​សុខភាព​ម៉ាក់ៗ និង​បេប៊ី តាម​រយៈ​របប​អាហារ​សុខភាព។ ចុះ​មាន​ដឹង​អាហារ​ណា​ខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗ​ពពោះ​អត់? បើ​មិន​ទាន់​ដឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពេល​នេះ​តែ​ម្តង។ ១- អាហារ​ល្អៗ​សម្រាស់​ស្រីៗ​ពពោះ ដើម្បី​ទទួល​បាន​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី ស្រីៗ​គួរ​រៀបចំ​របប​អាហារ​សុខភាព​ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ​បាន​ល្អ ដោយ​អាហារ​ទាំង​នោះ គួរ​តែ​មាន៖ – ផ្លែ​ឈើ​ និង​បន្លែ​ស្រស់៖ ញ៉ាំ​ល្មមៗ ៥ ដង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ការ​ញ៉ាំ​បន្លែ​មាន​ព៌ណ​ទឹក​ក្រូច​ចាស់ ចំនួន​ ១ដង បន្លែ​ស្លឹក​មាន​ព៌ណ​បៃ​តង​ចាស់ ២ដង ពពួក​ផ្លែ​ក្រូច ១ ដង។ – នំបុ័ង និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល៖ ញ៉ាំ​ល្មមៗ ៦ដង ដោយ​រាប់​បញ្ចូល​ទាំង​ការ​ញ៉ាំ ទឹក​ដោះគោ ឬ​ផលិតផល​ពី​ទឹក​ដោះគោ​គ្មាន​ជាតិ​ខ្លាញ់​ ឬ​មាន​ជាតិ​ខ្លាញ់​ទាប ៣ ដង/ថ្ងៃ។ – សាច់​សុទ្ធ​គ្មាន​ជាប់​ខ្លាញ់៖ មាន់ (គ្មាន​ស្បែក) ត្រី​ សណ្តែក និង​សណ្តែក​បារាំង​ ចម្អិនឲ្យ​ឆ្អិន […]


បញ្ហាផ្ទៃពោះ

ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់?

​មាន​ផ្ទៃពោះ​ទាំង​ខ្លួន​មាន​ជំងឺ ឬ​ងាក​ឈឺៗ​អំឡុង​ពពោះ មិន​ត្រឹម​តែ​អាក្រក់​ចំពោះ​ខ្លួនឯង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​នាំ​ទុក្ខ​ដល់​កូន​ទៀត​ផង។ នេះ​បើ​តាម​សម្ដី​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់ Helloគ្រូពេទ្យ​។ ជា​ធម្មតា​បើ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ កូន​នៅ​ក្នុង​ពោះ​ក៏សុខភាពល្អ និង​គ្មាន​សញ្ញា​គួរឲ្យ​បារម្ភ។ ដូច្នេះ​ហើយ​បាន​ជា​ពេទ្យ​តែងតែ​ផ្ដល់​ដំបូន្មាន​ឲ្យ​ស្រីៗ​ដែល​ត្រៀម​ខ្លួន​ក្លាយ​ជា​ម៉ាក់​ៗ​គេ ត្រូវ​បំប៉ន​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​មាន​ជំងឺ​ផ្សេង​ៗ​មក​បៀតបៀន។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ណា​ដែល​មាន​ជំងឺ​ក្រោយ​ដឹង​ថា​ខ្លួន​មាន​កូន ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ច្បាស់​ក្នុងចិត្ត​ថា គួរ​លេប​ថ្នាំ ឬ​មិន​លេប ហើយ​បើ​លេប​ទៅ​អាច​ធ្វើឲ្យ​​ប៉ះពាល់​ដល់​កូន​ដែរ​អត់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច? លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម ចំណែក​សំណួរ​ថា ម៉ាក់​ៗ​ឈឺ​ច្រើន​ពេល​ពពោះ​នោះ កូន​កើត​មក​អាច​មាន​សុខភាព​ខ្សោយ​ដែរ​ឬ​ទេ? អ្នក​គ្រូ​ពេទ្យ​បាន​ពន្យល់​ថា អាច​ព្រោះ​មេរោគ​ខ្លះ​បាន​ជ្រាប​ចូល ហើយទៅបំផ្លាញ​ភាព​ស៊ាំ​របស់​ទារក​តាំងពី​នៅ​ក្នុង​ផ្ទៃ ហើយ​ក្រោយ​សម្រាល​កូន​អាច​ឧស្សាហ៍​ឈឺ​ជាង​ក្មេង​មាន​ម្ដាយ​សុខភាព​ល្អ​តាំងពី​ពពោះ។ អត្ថបទ​ពាក់ព័ន្ធ៖ ស្រីកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ថ្នាំ​បុរាណ ប៉ះពាល់អត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាផ្ទៃពោះ

​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​

មាន​កត្តា​ជា​ច្រើន​ ​អាច​ធ្វើ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ​គេង​អត់​លក់ ខណៈ​​ការ​គេង​ ​ជា​រឿង​អាទិភាព ដើម្បី​ឲ្យគភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន​ល្អ។ ចុះ​​ករណី​ប្រើ​គ្រប់​វិធី​នៅ​តែ​គេង​មិន​លក់ អាច​ប្រើ​ថ្នាំ​ងងុយ​គេង​បាន​អត់? តើមកពី មូលហេតុ​ពិបាក​គេង​ពេល​មាន​ផ្ទៃ​ពោះ? ១- មូលហេតុ​ពិបាក​គេង​ពេល​មាន​ផ្ទៃ​ពោះ មាន​មូលហេតុ​ជាច្រើន ធ្វើ​ឲ្យ​ស្រីៗ​មាន​បញ្ហា​គេង​មិន​លក់​អំឡុង​​ពពោះ​ដូច​ជា៖ – បញ្ហា​ផ្លូវ​អារម្មណ៍៖ បាក់​ទឹក​ចិត្ត ព្រួយ​បារម្ភ​ច្រើន និង​បញ្ហា​ស្ត្រេស សុទ្ធ​តែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​អំឡុង​ពេល​ពពោះ។ – គេង​មិន​ដក​ដង្ហើម (Sleep Apnea)៖ បញ្ហា​ការ​គេង​មិន​ដក​ដង្ហើម រួម​មាន ស្រមុក​ខ្លាំងៗ និង​ឈប់​ដង្ហើម​ញឹក​ញាប់​អំឡុង​ពេល​គេង។ ចំពោះ​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ អាច​បណ្ដាល​មក​ពីម៉ាក់ៗ​ហើម​រន្ធ​ច្រមុះ (Nasal Passage)។ គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ – បណ្ដុំ​រោគ​សញ្ញា​គេង​មិន​លក់​ដោយ​សារ​ឈឺ​ជើង (Restless leg syndrome)៖ បញ្ហា​ឧស្សាហ៍​មាន​បំផុត​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ គឺ​មាន​ម្នាក់​ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ ៤នាក់ ហើយ​ចាប់​ផ្ដើម​ត្រី​មាស​ទី​៣។ គេ​អាច​សម្គាល់​នេះ​បាន ដោយសារ​មាន​អារម្មណ៍​ឈឺ និង​ក្រហាយ​ក្នុង​ជើង ឬ​កំភួន​ជើង​ម្ខាង ធ្វើ​ឲ្យ​យើង​តែង​បម្រះ​ជើង​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ បញ្ហា​បង្ក​លើ​ស្រី​មាន​ផ្ទៃ​ពោះ​មួយ​នេះ ច្រើន​បាត់​ទៅ​វិញ​អំឡុង ៣០​ថ្ងៃ ក្រោយ​សម្រាល​រួច។ ទោះ​យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​បញ្ហា​នេះ ដោយ​គ្រាន់​តែ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។ – រមួល​ក្រពើ (Leg cramps)៖ រមួល​ក្រពើ ច្រើន​កើត​នៅ​ពេល​មាន​ផ្ទៃ​ពោះ​អំឡុង​ត្រី​មាស​ទី២ និង​ត្រី​មាស​ទី៣ […]


បញ្ហាផ្ទៃពោះ

មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ

ជា​ទូទៅ​កូន​ក្នុង​ពោះ​ចាប់​ផ្តើម​លូតលាស់​ដោយ​ទម្រង់​ក្បាល​ឡើង​លើ ជើង​ចុះ​ក្រោម ហើយ​នៅ​ក្នុង​ត្រីមាស​ទី៣ កូន​នឹង​ចាប់​​ផ្តើម​ប្តូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម​ខ្លួន​ឯង ដើម្បី​ត្រៀម​សម្រាល​កូន។ ទោះ​យ៉ាង​ណា​ស្រីៗ​មួយ​ចំនួន កៀក ឬ​ដល់​ថ្ងៃ​កើត​ទៅ​ហើយ កូន​នៅ​តែ​​មិន​បង្វិល​ក្បាល​ចុះ​ក្រោម មាន​ន័យថា​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ធ្វើឲ្យ​ការ​សម្រាល​តាម​ធម្មជាតិ​ជួប​ឧបសគ្គ តើ​កត្តា​នេះ​បណ្តាល​មក​អ្វី​ទៅ? បើ​តាម​ការ​បកស្រាយ​នៅ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​មូលហេតុ​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ស្រីៗ​មាន​កូន​ទម្រង់​បញ្ច្រាស ដែល​ក្នុង​នោះ​មាន​ទាំង​លក្ខណៈ​ជីវសាស្ត្រ​របស់​ស្រីៗ​ខ្លួន​ឯង និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ទៀត។ ១- មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម – កូន​មិន​គ្រប់ខែ – កូនភ្លោះ – កូន​មិន​គ្រប់​លក្ខណៈ – ទឹកភ្លោះ​មាន​ច្រើន​ខ្លាំង ឬ​តិច​ពេក – សុក​ពាំង​មាត់​ស្បូន – ទង​សុក​ខ្លី ឬ​ទងសុក​រុំក – សុខភាព​កូន​ខ្សោយ – ម្តាយ​មាន​ដុំ​ស្បូន ឬ​ដុំ​ដៃ​ស្បូន – ម្តាយ​ធ្លាប់​មាន​ប្រវត្តិ​កូន​ច្រើន – ម្តាយ​មាន​ឆ្អឹង​ត្រគាក​មិន​ប្រក្រតី។ ២- ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា កូន​បញ្ច្រាស? បច្ចុប្បន្ន​បច្ចេក​វិទ្យា​ទំនើប​ណាស់ ម៉ាក់ៗ​អាច​ដឹង​ថា​កូន​យើង​បង្វិល​ក្បាល​ចុះ​ក្រោម​ឬ​នៅ តាម​រយៈ​ការ​មើល​អេកូ។ ក្រៅពី​ការ​មើល​អេកូសាស្ត្រ ពេទ្យ​ក៏​អាច​ដឹង​ថា​កូន​យើង​ស្ថិត​នៅ​ទម្រង់​បញ្ច្រាស ឬ​អត់ តាម​រយៈ​ការ​ស្ទាប​ពោះ​ម៉ាក់ៗ ការ​ស្តាប់​បេះដូង​កូន​ដែល​ស្ថិត​នៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម៉ាក់ៗ ការ​លូក​មើល​តាម​មាត់ស្បូន​នៅ​ពេល​មាត់ស្បូន​បើក​បាន​ធំ​បន្តិច។ ៣- វិធីដោះស្រាយ កូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម ច្បាស់​ណាស់​ការ​សម្រាល​តាម​ធម្មជាតិ​នឹង​ជួប​ការ​លំបាក​ខ្លាំង ថែម​ទាំង​អាច​មាន​គ្រោះថ្នាក់​ទៀត។ ជំនួយ​ជា​ដំបូង​នោះ​គ្រូពេទ្យ​នឹង​ប្រើ​បច្ចេក​ទេស​​បង្វិល​ក្បាល​កូន​ចុះ​ក្រោម​ពី​ខាង​​ក្រៅ​ដោយ​ប្រើ​ដៃ​រុញ ក្នុង​ករណី​កូន​​មិន​បង្វិល ជម្រើស​ចុង​ក្រោយ​មាន​តែ​វះកាត់​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


បញ្ហាផ្ទៃពោះ

ពេល​ពពោះ​ម៉ាក់ៗ​ញ៉ាំ​លៀស ខ្យង ខ្ចៅ កូន​កើត​មក​ហៀរ​ទឹក​មាត់?

ចាស់ៗ​ចំណាំ​និយាយ​ថា ស្រីៗ​ដែល​ញ៉ាំ​លៀស ខ្ចៅ ខ្យង ឬ​គ្រុំ​អំឡុង​ពពោះ នោះ​ពេល​​កូន​កើត​មក​ច្បាស់​ជា​ហៀរ​ទឹកមាត់ ដូច​ខ្ចៅ​ខ្យង​ដែរ​ហើយ ដូច្នេះ​ហើយ​គ្នា​យើង​មួយ​ចំនួន​ទោះ​ជា​ឃ្លាន​យ៉ាងណា​ក៏​មិន​ហ៊ាន​ញ៉ាំ​ដែរ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? ការ​ដែល​កូន​កើត​មក​ហៀរ​ទឹកមាត់​មិន​ឈប់​នោះ មិន​មែន​មក​ពី​ការ​ញ៉ាំ​ខ្ចៅ ខ្យង លៀស នោះ​ទេ នេះ​បើ​តាម​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ថា ករណី​ដែល​ក្មេង​មួយ​ចំនួន​កើត​មក​មាន​ហៀរ​ទឹកមាត់​មិន​ឈប់​នោះ​អាច​មកពី ក្មេង​មាន​អណ្តាត​ធំ មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​ទឹកមាត់ រលាកបំពង់ក ច្រាលទឹកអាសុីដក្រពះ  ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​ កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន ទោះ​ជា​ការ​ញ៉ាំ​ពពួក​សត្វ​អត់​មាន​ឈាម​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​កូន​កើត​មាន​ហៀរ​ទឹកមាត់​ក៏​ដោយ ក៏​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា សត្វ​ទាំង​នោះមិនសម្បូរជីវជាតិ​ ឬ​ប្រូតេអ៊ីន​ទេ វា​រស់​នៅ​​ក្នុង​ទឹក​កខ្វក់ សំបក​មាន​ជាប់​ដី ឬ​ស្លែ​ខ្មៅៗ និង​សត្វ​ល្អិត​មក​ជាមួយ កាល​យើង​លាង​មិន​ស្អាត ឬ​ចម្អិន​មិន​ឆ្អិនល្អ​ទៀត ធ្វើ​ឲ្យ​ឆ្លង​ព្រូន អៀន តេនញ៉ា ញ៉ាំ​ទៅ​ម៉ាក់ៗ​អាច​ឈឺពោះ រាករូស ឬ​កើត​ជំងឺ​ផ្សេង​ទៀត ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ

អូទីស្សឹម ប៉ះពាល់​ដល់​ជីវិត​របស់​ក្មេង​ស្ទើរតែ​គ្រប់​រូបភាព ទាំង​ការ​រៀនសូត្រ និង​ទំនាក់ទំនង​សង្គម។ ការព្យាបាលអូទីស្សឹម ក៏មានការពិបាកច្រើន ខណៈដែលរឿងមួយគួរឲ្យភ្ញាក់ផ្អើល​គឺ អូទីស្សឹម អាច​កើត​លើ​ក្មេង តាំងពីគេ​នៅ​ក្នុង​ពោះម្ដាយ​ម្ល៉េះ។ ១- ​អូទីស្ស៊ឹម​ប៉ះពាល់​ការ​លូត​លាស់​ខួរក្បាលក្មេង អ្នក​ស្រាវ​ជ្រាវ​សង្ស័យយូរមកហើយ​ថា ​ការ​​រំខាន​នៃ​ដំណើរ​លូត​លាស់​ខួរ​ក្បាល ​អាច​បណ្តាល​ឲ្យ​កើត​អូទីស្ស៊ឹម ហើយបញ្ហានេះកើតមាន​​តាំង​ពី​ការបង្ក​កំណើតម្ល៉េះ។ ​មក​ដល់​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ថា ​ស្រទាប់​ខាង​ក្រៅ​នៃខួរ​ក្បាល​ក្មេង​កើត​ជំងឺ​អូទីស្សឹម ​មាន​បន្ទះ​​គ្មាន​របៀប​រៀប​រយ។ ២- អូទីស្ស៊ឹម​អាច​កើត​អំឡុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​បញ្ជាក់​ករណី​​នេះ ​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ពី​ជាលិកា​ខួរ​ក្បាល​ក្មេង​ ២២ នាក់ បន្ទាប់ពីពួកគេស្លាប់។ ​ក្មេងពាក់​កណ្តាល​ កើត​អូទីស្សឹម ហើយ​ពាក់​កណ្តាល​ទៀត​គ្មាន​ទេ។ ជា​លទ្ធផល​ ​ស្រទាប់​ខាងក្រៅ​​ខួរ​ក្បាល​ក្មេង​កើតអូទីស្ស៊ឹម គឺ​​មាន​បន្ទះ​រំខាន។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ទៀត​ថា ​ជាលិកា​រំខាន​ទាំង​នេះ ​កើត​ឡើងអំឡុង​ពេល​មុន​សម្រាល អាច​ស្ថិត​នៅ​ចន្លោះពេល​កំពុង​ពពោះណា​មួយ។ ការ​សិក្សាបន្ត​បន្ទាប់​ ​ផ្តោត​លើ​បន្ទះ​ខុស​ប្រក្រតី​នោះ រក​​ឃើញ​ថា​ ក្មេងកើត​អូទីស្សឹម មាន​បន្ទះ​តូច​រំខាន​នៅ​ក្នុង​ជាលិកា​ខួរ​ក្បាល ​និង​ខ្វះ​លក្ខណៈហ្សែន​ច្បាស់​លាស់។ បន្ទះ​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​នៃ​ការ​គិត ​ដែល​ជា​មុខងារ​សំខាន់​នៃ​ខួរ​ក្បាល​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្ស៊ឹម កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្ស៊ឹម ៣- អូទីស្សឹម អាចប្រសើរឡើង បើព្យាបាល​ពីដំបូង ​សំណាង​ល្អ បន្ទះ​រំខាន​តូចដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​មិន​ប្រក្រតី មិន​រាល​ដាលតទៀត មាន​ន័យ​ថា បើ​ទទួល​ការ​​ព្យាបាល​ទាន់​ពេល​ គឺ​អាច​ជួយ​បាន។ យោង​តាម​ការ​ព្យាបាល​ត្រឹម​ត្រូវ​លើក្មេង​ទើប​រៀន​ដើរ ​អាច​ទទួលបាន​ផល​ប្រសើរ ដោយ​ខួរ​ក្បាលនឹង​​ចាប់​ផ្តើម​ភ្ជាប់​ចរន្ត​ […]


បញ្ហាផ្ទៃពោះ

ប្រយ័ត្ន! ញ៉ាំ​អាហារមួយចំនួនពេល​ពពោះអាច​ប៉ះពាល់​​កូន​

ស្រីៗពេល​ពពោះ តែងតែ​ទទួល​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ស្វាមី និង​ក្រុមគ្រួសារ ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ បើ​និយាយ​រឿងញ៉ាំ​វិញ មាន​អាហារបំប៉ន​សឹង​គ្រប់​មុខ​ហើយ តែ​គួរ​ប្រយ័ត្ន​ចំពោះ​ភីហ្សា និង​ដំឡូង​បំពង ព្រោះ​វា​មាន​សារធាតុ អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ។ អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Griffith របស់​អូស្ដ្រាលី ណែនាំ​ស្រីៗ ដែល​នឹង​ក្លាយ​ជា​ម៉ាក់ៗ គួរចៀសវាង​ញ៉ាំ​អាហារ ពង​ក្នុង​ប្រេង​បន្លែ ដូចជា​ដំឡូង​បំពង ឬ​ភីហ្សា។ អាហារ​ទាំង​នេះ មាន​ផ្ទុក​អាស៊ីដ Linoleic ជា​អាស៊ីដ​អូម៉េហ្គា ៦ អាច​ប៉ះពាល់​ទារក​ក្នុង​ស្បូន។ ការ​ព្រមាន​នេះ ក្រោយ​អ្នកស្រាវជ្រាវ រកឃើញ​ថា អាស៊ីដនេះ បណ្ដាល​ឲ្យ​ហើម​សារពាង្គកាយ​ខាង​ក្នុង សម្រាប់​ការ​សាកល្បង​លើ​សត្វ​កណ្ដុរ។ អ្នកស្រាវជ្រាវ ព្រមាន​ថា ការញ៉ាំ​អាហារ​មាន​ប្រេង​បន្លែ​ច្រើន អាច​បង្ក​ផលវិបាក​ពេល​ពពោះ និង​ធ្វើ​ឲ្យ​ទារក​លូតលាស់ មិន​បាន​ល្អ​នោះទេ។ ចំណែក​សេវាកម្ម​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) ក៏​ណែនាំ​ឲ្យ​ស្រី​ពពោះ ញ៉ាំ​អាហារ​មាន​ខ្លាញ់​មិន​ឆ្អែត​តិចតួច​ប៉ុណ្ណោះ ដែល​ខ្លាញ់​ប្រភេទ​នេះ​សម្បូរ​នៅក្នុង​​ប្រេង​បន្លែ។ សម្រាប់​ការសិក្សា អ្នកស្រាវជ្រាវពិសោធ​លើ​សត្វ​កណ្ដុរ ដោយ​ឲ្យ​ស៊ី​អាហារ មាន​អាស៊ីដ Linoleic រយៈពេល ១០​សប្ដាហ៍។ លទ្ធផល បង្ហាញ​ថា កណ្ដុរ​ស៊ី​អាហារ​មាន​ជាតិ​អាស៊ីដ Linoleic កាន់តែ​ច្រើន បង្កើត​កូន​មក មាន​កម្រិត​អ័រម៉ូន​កំណត់​ការ​លូតលាស់​ទាប […]


បញ្ហាផ្ទៃពោះ

ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន

ជា​ធម្មតា​ដល់​ពេល​ឈឺពោះ​សម្រាល​កូន ស្បូន​នឹង​បើក ហើយ​​ស្បូន​កន្ត្រាក់​ ដើម្បី​ឲ្យ​កូន​កើត​ចេញ​មក។ តែ​ប្រសិនបើ​ហួស​ថ្ងៃ​កំណត់ នៅតែ​មិន​ទាន់​ឈឺពោះ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​ជា​ជំនួយ​ឲ្យ​ឈឺពោះ និង​បើក​មាត់​ស្បូន​តែម្ដង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ថ្នាំ​ករណី​ខ្លះ ដើម្បី​ឲ្យបើក​មាត់​ស្បូន​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់​ឥត​ឈប់បាន​ រហូតគាប​ជាប់​កូន​នៅ​​​ពេល​កំពុង​សម្រាល។ ក្នុង​ករណី​នេះ កើត​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ ឲ្យ​ឈឺពោះ តែ​នៅ​មិន​អាច​កើត​តាម​ផ្លូវ​ក្រោម​បាន វិធី​ចុងក្រោយ​គឺ​ត្រូវ​វះកាត់។ ពេលស្បូន​កន្ត្រាក់ ព្រោះ​តែ​ស្បូន​ខ្សោយ ឥទ្ធិពល​ថ្នាំ​ធ្វើឲ្យ​ឈឺពោះ​​ ហើយ​អាច​​បង្ក​​គ្រោះថ្នាក់​ដល់​កូន និង​​ខ្លួន​ឯង​​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ដល់​ថ្ងៃ​កំណត់​ តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​នេះ​បាន វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​រៀបរាប់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​ទារក​ខ្លះ​ៗ ពេល​មាន​បញ្ហា​ស្បូន​កន្ទ្រាក់​នេះ គឺ​អាច​គាប​ស្មា​កូន ហប់​កូន គ្មាន​អុកស៊ីសែន​ ឆ្លងរោគ កូនខ្សោយ ចង្វាក់បេះដូងចុះទាប និង​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​ទៀត​ផង ប្រសិនបើ​​សង្គ្រោះ​​មិនទាន់​ពេល។ មួយ​វិញ​ទៀត ពេល​ស្បូន​កន្ត្រាក់ខ្លាំងអាច​ជាប់​ស្មា ទារក​បាក់ដៃ ឬ​ថ្លោះ​បាន​ទៀត​ផង។ ចំពោះ​ម្ដាយ​ក៏​អាច​ជួប​បញ្ហា​ធំ​ដែរ ប្រសិនបើ​ស្បូន​កន្ត្រាក់​មិន​ឈប់ គឺ​ឈាន​ទៅ​ដល់​ធ្លាក់​ឈាម ឬ​ដាច់​រហែក​ស្បូន ដែល​តម្រូវ​ឲ្យជួសជុលស្បូនឡើងវិញ ឬជម្រើស​ចុងក្រោយ​ត្រូវ​កាត់​ស្បូន​ចេញ​តែម្ដង។ អត្ថបទ​ពាក់ព័ន្ធ៖ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group […]


ការថែទាំផ្ទៃពោះមុនសម្រាល

សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង

ឆ្លង​កាត់​ភាព​ជា​ម្តាយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក ការ​ឈឺ​ចាប់ ដោយ​អត់​ធ្មត់​បំផុត។ ដើម្បី​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​លក្ខណៈធ្វើ​ជា​ម៉ាក់​គេ​បាន​ដឹងជាមុន​នោះ Hello គ្រូពេទ្យនឹងបង្ហាញ​នូវសញ្ញាសំខាន់ៗពេល​ពពោះ និង​សម្រាល​កូន។ ១– សញ្ញា​នៃ​ការ​មាន​កូន សញ្ញា​ដំបូង​បំផុត គឺ​ការ​បាត់​រដូវ ក្រៅ​ពី​នោះ​មាន​តឹង​ឡើង​សុដន់ មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស​តិចតួច អស់​កម្លាំង ក្អួត​ចង្អោរ ប្រែប្រួល​​ចំណង់​អាហារ និង​អារម្មណ៍។ បើ​មាន​អាការៈ​ទាំងនេះ​ស្រីៗ​​យើង​ប្រញាប់​ពិនិត្យ​ទឹកនោម ឬ​ទៅ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ បើ​មាន​អាការៈ​ច្បាស់ៗ​ទាំង​នេះ ស្រីៗ​ត្រូវ​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃពោះ ២– សញ្ញា​គ្រោះ​ថ្នាក់​ពេល​ពពោះ មាន​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែល​ស្រីៗ​មាន​កូន​ដំបូង​ត្រូវ​កត់​​សម្គាល់​ទុក ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​ឲ្យ​កូន​រលូត កូន​នៅ​ក្រៅ​ស្បូន របេះ​សុក​ពី​ស្បូន កូន​ស្លាប់​ក្នុង​ពោះ​ក៏​មាន។ សញ្ញា​ទាំង​នោះ​រួម​មាន ធ្លាក់ឈាម ពពោះ ៥–៦ខែ​ហើយ​កូន​មិន​កម្រើក កូន​មិន​បង្វិល​ក្បាល និង​មាន​ធ្លាក់ស​ដុំៗ​មាន​ក្លិន​មាន​ពណ៌ និង​រមាស់។ ៣– សញ្ញា​នៃ​ការ​ឈឺពោះសម្រាលកូន គ្រប់​ខែ​ហើយ ម៉ាក់ៗ​ត្រូវ​ដឹងពី​សញ្ញា​នៃ​ការ​ឈឺ​ពោះ​កើត​កូន ដើម្បី​យើង​អាច​ត្រៀម​លក្ខណៈ​បាន​មុន ព្រោះ​កូន​ខ្លះ​អាច​កើត​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​របស់​គ្រូពេទ្យ។ សញ្ញា​ទាំង​នោះ​រួមមាន ឧស្សាហ៍​ឈឺ​ពោះ​ឈឺ​រួយ​ចង្កេះ នោម​មាន​ធ្លាក់​ឈាម​លាយ​ទឹក​រម្អិល បែក​ទឹក​ភ្លោះ ឈឺ​ពោះ​កាន់​ខ្លាំង ឯ​ស្បូន​កន្រ្តាក់​ញាប់​ទៅៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ