មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​

អំឡុង​ពេល​​​ពពោះ ស្ត្រីពពោះត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជាពិសេស។ ខណៈ​ពេល​នេះ ការ​សិក្សា​​ថ្មី​​ពី​ប្រទេស​ន័រវែស បង្ហាញ​ថា ពេល​ម៉ាក់​ៗ​កំពុង​ពពោះដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ ​អាច​ជួយ​បង្ការ​​កូនកើត​​មក មិន​ឲ្យមាន​រោគ​ហើម​ពោះ។ ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​​សុខភាព​​សាធារណៈ សហការ​ជា​មួយ​មន្ទីរពេទ្យ​​សិក្សា​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​កុមារ Østfold Hospital Trust ប្រទេស​ន័រវែស បាន​បញ្ជាក់​ថា ម៉ាក់ៗ​ដែល​​បាន​ទទួល​របប​អាហារ​មាន​ជាតិសរសៃខ្ពស់​​អំឡុង​ពេល​ពពោះ នឹង​មាន​ហានិភ័យ​​កូន​កើត​មក ​​មាន​រោគ​ហើម​ពោះ​ក្នុង​កម្រិត​ទាបប៉ុណ្ណោះ។ ការ​សិក្សា​បាន​វិភាគ​​​តាម​​ដាន​លើ​ទិន្នន័យ​​កុមារ និង​ម៉ាក់ៗ​ប្រមាណ​ជាង​ ៨០.០០០ ​នាក់ ដែលសុទ្ធ​សឹងបាន​ផ្តល់កំណើត​​កូន នៅ​ចន្លោះ​ឆ្នាំ​១៩៩៩-​២០០៩។ ម៉ាក់ៗ​ចូល​រួម​ទាំង​អស់ ​ត្រូវ​បាន​ពេទ្យ​​សួរ​អំពី​របប​អាហារ រាប់​ទាំង​ជាតិសរសៃ និង​ប្រូតេអ៊ីន​​ Gluten បាន​មក​ពី​គ្រាប់​ធញ្ញជាតិ​ នៅ​អំឡុង​ពេលកំពុង​ពពោះ​​សប្តាហ៍​ទី ​២២។ ដោយ​ឡែក សម្រាប់​​ទារកកើត​មក ក៏​ត្រូវ​អ្នក​វិទ្យាសាស្រ្ត​តាម​ដាន​​ផង​ដែរ ​រហូត​ដល់​ធំ​ធាត់​ ដល់​អាយុ​ ១១ ​ឆ្នាំ។ អ្នក​ស្រាវជ្រាវ​រក​​ឃើញ​ថា ស្រីៗញ៉ាំ​ជាតិ​សរសៃខ្ពស់​ ប្រហែល​ ៤៥ ​ក្រាម/​ថ្ងៃ មាន​ហានិភ័យ​​​កូន​កើត​មក ​​មាន​អត្រា​រោគ​ហើម​​ពោះ​តិច​ជាង ដល់​ទៅ​ ៣៤​​% ឯ​ណោះ ស្រី​​មិន​បាន​​​ទទួល​ជាតិ​សរសៃ​នេះ​សោះ ឬ​ទទួល​តែ​ ១៩ ក្រាម/ថ្ងៃ​​។ ទោះ​ជា​យ៉ាង​​ណា លោក​វេជ្ជបណ្ឌិត Ketil Stordal ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ […]


បញ្ហាផ្ទៃពោះ

មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

យើង​តែង​​តែ​ឮ​ជា​រឿយៗ​ករណី​ស្រី​ពពោះ​មួយ​ចំនួន ស្រាប់​តែ​មាន​សុក​ពាំង​មាត់​ស្បូន ខ្លះ​សុក​ពាំង​តិច​តួច ខ្លះ​ទៀត​សុក​ពាំង​ខ្លាំង។ តើ​ករណី​នេះ​បណ្ដាល​មក​ពី​អ្វី? គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្ដាយ និង​កូន? បើ​តាម​ការ​បក​ស្រាយ​របស់លោក​​​សាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ សុក​មាន​តួនាទី​ផ្តល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ដល់​កូន ពិសេស​ចម្រាញ់​យក​ជាតិ​ពុល​ក្នុង​ឈាម។ លោក​ថា ករណី​ដែល​ស្រីៗ​ពពោះ​មាន​សុក​ពាំង​មាត់​ស្បូន អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដោយ​លោក​វេជ្ជបណ្ឌិត​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ករណី​មិន​ដឹង​មូលហេតុ​ប្រមាណ ២០-៣០% ករណី​ចៃដន្យ ២០-៣០% និង ២០-៣០% ទៀត​កើត​ឡើង​ដោយសារ​ម៉ាក់ៗ​រំលូត ឬ​មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ     គេ​បែង​ចែក​ករណី​សុក​ពាំង​មាត់​ស្បូនជា ៣ សណ្ឋាន នេះ​តាម​ការ​ពិនិត្យ​គ្លីនិក​ដោយ​គ្រូពេទ្យ ដែល​សណ្ឋាន​ទី១ សុខ​ពាំង​មាត់​ស្បូន​តិចតួច សណ្ឋាន​ទី២ សុក​ពាំង​នៅ​ចំហៀង និង​សណ្ឋាន​ទី៣ សុក​ពាំង​ពី​​មុខ។ ចំណែក​ឯ​ការ​ពិនិត្យ​អេកូ​វិញ គេ​បែង​ចែក​ករណី​សុក​ពាំង​មាត់​ស្បូន​ដល់ ៤ កម្រិត​ឯណោះ ទី១ ជា​កម្រិត​ស្រាល ដែល​សុក​ពាំង​មាត់​ស្បូន​តិច​តួច​ប៉ុណ្ណោះ ទី២ សុក​ពាំង​នៅ​ចំហៀង ទី៣ សុក​ពាំង​ចំ​កណ្តាល និង​ទី៤ សុក​ពាំង​ពី​មុខ។ សុក​ពាំង​មាត់​ស្បូន​កម្រិត​ទី៣ និង​ទី​៤ នេះ​គ្រោះថ្នាក់​ខ្លាំង […]


បញ្ហាផ្ទៃពោះ

ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត

មិន​ថា​ការ​ប្រើ​ថ្នាំ​ពេល​ពពោះៗ ឬ​បំបៅ​ដោះ​កូន​ទេ សុទ្ធ​តែ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន​យើង។ បើ​និយាយ​ការ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាសអំឡុងពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ មាន​ផល​ប៉ះពាល់ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​យើង​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក​​​សាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត។ ផលប៉ះពាល់នៃការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាពេលពពោះ៖ – បញ្ឈប់​ការ​លូតលាស់​កោសិកា​កូន – រលូត​កូន – កូន​ស្លាប់​ក្នុង​ពោះ – កូន​កើត​មុន​ខែ – កូន​កើត​មក​ខុស​ប្រក្រតី – កូន​កើត​មិន​គ្រប់​លក្ខណៈ – កូន​កើត​មក​មិន​គ្រប់​គីឡូ – កូន​មាន​បញ្ហា​ដង្ហើម – កូនកើតមកខ្សោយបញ្ញា។ អត្ថបទពាក់ព័ន្ធ៖ ​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូន លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​បន្ត​ទៀត​ថា ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើថ្នាំ​អ្វី​មួយ​​ពិ​តជា​សំខាន់​ណាស់ ព្រោះ​មុន​នឹង​​ឲ្យថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើលពីស្ថានភាព​សុខភាព​ម្តាយ និងកូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើកម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។ ចំពោះ​ថ្នាំ​ដែល​​ផ្តល់​​អត្ថប្រយោជន៍​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ និង​ជួយ​ដល់​ការ​លូតលាស់​កូន​នោះ រួមមាន​ពពួក​ថ្នាំ​វីតាមីន ថ្នាំ​ជាតិ​ដែក អាស៊ីដហ្វូរិច កាល់ស្យូម ជាដើម។ តែទោះយ៉ាង​ណា​ការ​លេប​ថ្នាំ​ទាំង​នោះក៏​ត្រូវ​តែ​មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ដែរ ដើម្បី​ឲ្យត្រូវ​នឹង​កម្រិត​ប្រើប្រាស់ ការប្រើថ្នាំវីតាមីន​តិច ឬ​ច្រើន​ពេក​ក៏​ប៉ះពាល់​ដល់​សុខភាព​ដែរ។ លោក​វេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


បញ្ហាផ្ទៃពោះ

ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច

ស្ត្រី​ពពោះ​ ដែល​ចង់​តម​អាហារ​ ជា​ពិសេស​អំឡុង​ត្រីមាស​ទី៣ ចាំបាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​គ្រូ​ពេទ្យ។ ​គ្រា​ជិតសម្រាល​នេះ កូន​ក៏​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ល្អគ្រប់គ្រាន់​ដែរ ហើយ​សុខភាព​ម្ដាយ​ទៀតសោត ក៏​ត្រូវ​តែ​ល្អ​រឹងមាំ ត្រៀម​សម្រាល​កូន។ ប៉ុន្តែ មិនមែន​មានន័យ​ថា យើង​តម​អាហារអត់​បាន​ទេ ទោះ​ជា​ជិត​សម្រាល​ក៏​ដោយ។ តើ​ម៉ាក់ៗគួរ​ញ៉ាំ​យ៉ាង​ម៉េច តម​យ៉ាង​ម៉េច កុំ​ឲ្យ​ប៉ះពាល់? ១- ​យក​ចិត្ត​ទុក​ដាក់​តម្រូវ​ការ និង​ពេលវេលា​គួរ​ចាប់​ផ្ដើម​តម ​ចំណុច​សំខាន់​ជាង​គេ គឺ​ពិគ្រោះ​ជា​មួយ​ពេទ្យ ដោយ​ប្រុងប្រយ័ត្ន ​​ដើម្បី​ធានា​ពី​ស្ថាន​ភាព​សុខ​ភាព​​ជាមុន​សិន។ ជា​ទូ​ទៅ ​ស្ត្រី​ពពោះ ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ការ​តម​អាហារ​​សម​រម្យ​បំផុត​ គឺ​នៅ​ក្នុង​សប្តាហ៍​ទី ១៦-២៨ ឬ ខែ​ទី ៤-៧ ​នៃ​ការ​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​នេះ​ រាង​កាយ​របស់​ម្តាយ​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​របស់​អ័រ​ម៉ូន​ក្នុង​ខ្លួន​បាន ដូច្នេះ​ហានិភ័យ​​នៃ​ការ​តម​អាហារ​ក្នុង​អំឡុង​ពេល​នេះ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ។ ត្រី​មាស​ទី​៣ គឺ​រាប់​ចាប់​ពី​ខែទី​៧ ដល់​ខែទី​៩ ឬ​មុន​ពេល​សម្រាល។ នៅ​អំឡុង​ពេល ​៣ ​ខែ​ចុង​ក្រោយ​នេះ ស្ត្រី​​តែង​មាន​អារម្មណ៍​ភ័យ​ព្រួយ​ចំពោះ​ខ្លួន​ឯង​ដែល​ប្រឈម​មុខ​នឹង​ការ​បង្កើត​កូន។ តាម​​​វេជ្ជសាស្រ្ត ស្ត្រី​ពពោះ​អាច​តម​អាហារ​បាន ព្រោះ​មិន​មាន​បញ្ហា​ភ្លាម​ៗ​ទេ។ ជា​ធម្មតា​ តម្រូវ​ការ​ក្នុង​ការ​ញ៉ាំ​សារ​ធាតុ​ចិញ្ចឹម​របស់​ស្ត្រី​មាន​គភ៌​គឺ​ចន្លោះ​ពី ២.២០០ ទៅ ២.៣០០ កាឡូរី​ក្នុង​មួយ​ថ្ងៃ។ ដរាប​ណា​កម្រិត​ជីវជាតិ​​គ្រប់​គ្រាន់ នោះ​ស្ត្រី​ពពោះ​នឹង​មិន​មាន​គ្រោះថ្នាក់​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តម្រូវ​ការ​ជីវជាតិ​មាន​ភាព​ខុស​គ្នា​រវាង​ស្ត្រី​ម្នាក់​ៗ ទោះ​ផ្លាស់​ប្ដូរ​​ចំណី​ញ៉ាំ​រាល់​ថ្ងៃ​ក៏​ដោយ។ ២- ចំណាំ​​​អាហារ​ដែល​តម​ -​ សុខ​ភាព​​ត្រូវ​ល្អ​ជា​និច្ច៖ ​សុខ​ភាព​រាង​កាយ​របស់​ម្តាយ​​​សំខាន់​ណាស់​ […]


បញ្ហាផ្ទៃពោះ

ទាំង​អស់​នេះ​​ជា​ជឿតៗ​គ្នា​​ ទាក់​ទង​នឹង​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ

តាំង​ពី​ដើម​រៀង​មក ស្រីៗ​មាន​ផ្ទៃពោះ​មាន​ត្រណម​ច្រើន​យ៉ាង​ណាស់​ទាក់​ទង​នឹង​ការ​ថែទាំ​ខ្លួន​ផង របប​អាហារ​ផង ដើម្បី​ឲ្យ​សុខភាព​ម្តាយ និង​កូន​ល្អ។ ទោះ​យ៉ាង​ត្រណម​មួយ​ចំនួន​គ្រាន់​តែ​ការ​ជឿ​តៗ​គ្នា​ប៉ុណ្ណោះ មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​អះអាង​ថា ពិត​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្តាយ និង​កូន​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា ជា​ជំនឿ​មិន​សម​ស្រប​ទាក់​ទង​នឹង​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ។ ១- ញ៉ាំ​ម្នាស់​ធ្វើ​ឲ្យ​កូន​រលូត ​​ក្នុង​​ផ្លែ​​ម្នាស់​មាន​​អង់ហ្ស៊ីម Bromelain បំបែក​ជាតិ​ប្រូតេអ៊ីន ដូច្នេះ​ទើប​មាន​ការ​យល់​ច្រឡំថា កូន​ទើប​តែ​បង្ក​កំណើត​ថ្មីៗ​ក្នុង​ផ្ទៃពោះ ផ្សំ​បង្កើត​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន អ៊ីចឹង​ការ​ញ៉ាំ​អង់ហ្ស៊ីម Bromelain អាច​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហូរ​ឈាម និង​​រលូត​កូនបាន។ តែ​មក​ដល់​បច្ចុប្បន្ន​នេះគ្មាន​ភស្តុតាង​គាំទ្រ​ការ​អះអាង​នេះទេ ផ្ទុយ​ទៅ​វិញ ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ក្នុង​បរិមាណ​ល្មម ​មាន​សុវត្ថិភាព។ អត្ថបទពាក់ព័ន្ធ​៖ រឿងដ៏ចម្រូងចម្រាស! ពិតអត់​ដែល​ថា​ ញ៉ាំ​ម្នាស់ រលូត​កូន? ២- ញ៉ាំ​បបរ​កូន​កើត​មក​ស្បែក​មិន​ស្អាត ចាស់ៗ​តែង​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​បបរ​ទេ ខ្លាច​កើត​មក​ស្បែក​ស ​ពព្រុស​ដូច​បបរ​អ៊ីចឹង។ តែ​តាម​ក្បួន​វេជ្ជសាស្ត្រ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត មក​ពី​របប​អាហារ សម្បុរ​ម៉ាក់ប៉ា និង​​អនាម័យ​ខ្លួន​ប្រាណ​​ម៉ាក់ៗ បើ​ម៉ាក់​​មាន​​រោគ​​ផ្សិត​អំឡុង​ពពោះ​នោះ​ស្បែក​កូន​ក៏​មិន​ស្អាត​ដែរ។ ៣- ញ៉ាំ​ព្រីង​កូន​កើត​មក​ខ្មៅ ដោយសារ​តែ​ផ្លែ​ព្រីង​មាន​ពណ៌​ខ្មៅ​រលោង​ស្រិល ពេល​ញ៉ាំ​ទៅ​ស្វាយ​ពេញ​មាត់ ទើប​បាន​ជា​ចាស់ៗ​តែ​បង្អាប់​ថា ស្រីៗ​ពពោះ​ឲ្យ​តែ​ញ៉ាំ​ព្រីង ដឹង​តែ​កូន​កើត​មក​សម្បុរ​ខ្មៅ​ដូច​ព្រីង​អ៊ីចឹង។ តែ​តាម​ការ​ពិត កូន​មាន​សម្បុរ​​ខ្មៅ អាស្រ័យ​ទៅ​ហ្សែន​របស់​ឪពុកម្តាយ និង​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា​ការ​ញ៉ាំ​អាហារ បន្លែ​ផ្លែឈើ​ដែល​អត់សម្បូរ​ជីវជាតិ វីតាមីន​ចម្រុះ មិនមែន​ញ៉ាំ​ព្រីង​ធ្វើ​ឲ្យ​កើត​មក​ខ្មៅ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ៤- ញ៉ាំ​ខ្ចៅ​ខ្យង​កូន​ហៀរ​ទឹក​មាត់ ករណី​ក្មេង​ហៀរ​ទឹកមាត់​អាច​មក​ពី​ក្មេង​មាន​អណ្តាត​ធំ មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​ទឹកមាត់ រលាក​បំពង់​ក ច្រាល​ទឹក​អាស៊ីដ​ក្រពះ  ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។ […]


មានផ្ទៃពោះ

វិធីសាស្ត្រយក​កូន​ម្តង​ទៀត ក្រោយ​​រលូត

រលូត​កូន ជា​បទ​ពិសោធ​ឈឺចាប់​បំផុត​មួយ​ក្នុង​ជីវិត ពិសេស​ស្រីៗ ងាយ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ បាក់​បង់​ទំនុក​ចិត្ត​ពេល​ចង់​បាន​កូន​ម្តង​ទៀត។ ទោះ​ជា​បែប​នេះ​ក្តី មិន​មែន​ឲ្យ​តែ​ធ្លាប់​រលូត​ មិន​អាច​យក​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ដូច​គ្នា​ឯង​​ឯណា។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​សាស្ត្រ​ជួយ​ឲ្យ​អាច​ឆាប់​យក​កូន​ក្រោយ​រលូត។ ១- ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ រឿង​សោក​សៅ​ក្រោយ​បាត់បង់​កូន អាច​នឹង​ពិបាក​ភ្លេច ហេតុនេះ​ត្រូវ​ត្រៀម​​ចិត្ត និង​ធ្វើ​ចិត្ត​រឹងមាំ។ បញ្ហា​បាត់បង់​កូន (រលូតកូន) ស្រីៗ​ងាយ​នឹង​ប៉ះពាល់​ខ្លាំង​លើ​ផ្លូវ​អារម្មណ៍ បើ​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​ប្តី ឬ​ពេទ្យ ដើម្បី​ជា​កម្លាំង​ចិត្ត កុំ​អស់​សង្ឃឹម​ឲ្យ​សោះ ព្រោះ​នៅ​មាន​ឱកាស​ច្រើន​ទៀត​កំពុង​រង​ចាំ​ហើយ។ បើ​យើង​មិន​មាន​​បញ្ហា​សុខ​ភាព​ប៉ះពាល់​ដល់​​បង្ក​កំណើត​ទេ ផែន​ការ​យក​កូន​ជា​ថ្មី នៅ​តែ​មាន​សង្ឃឹម​ខ្ពស់។ ២- ជ្រើស​ពេល​ត្រឹម​ត្រូវ​ដើម្បី​ពពោះ រួមភេទ​ត្រូវ​ពេល​វេលា ជា​គន្លឹះ​ជួយ​ឲ្យ​មាន​ផ្ទៃពោះ​បាន​លឿន ខណៈ​ការ​រួមភេទ​លឿន មុន ឬ​យឺត​ពេក ក្រោយ​ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ជ្រុះ ធ្វើ​ឲ្យ​ឱកាស​មាន​កូន​កាន់​តែ​ទាប​មិន​ខាន។ មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​បាន​រហូត​ពី ៣-៦ ថ្ងៃ ក្នុង​រាងកាយ​ស្រីៗ ឯ​មេជីវិត​ញី​ អាច​រស់​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ទុំ​ជ្រុះ។ បើ​ចង់​បាន​កូន​ គួរ​រួម​ភេទ ១-២ ថ្ងៃ​មុន​មេ​ជីវិត​ញី​ទុំ​ជ្រុះ។ អ្នក​ឯក​ទេស​សុខភាព​បន្ត​ពូជ​ជា​ច្រើន បាន​ណែនាំ​ឲ្យ​​រួមភេទ​រៀង​រាល់ ២ ថ្ងៃម្តង បើ​មិន​​អាច​រាប់​ឲ្យ​​​ត្រូវ​ថ្ងៃ​ពិសេស (ថ្ងៃ​មេ​ជីវិត​ញី​ទុំ​ជ្រុះ) ដើម្បី​ឲ្យ​ឱកាស​មាន​ផ្ទៃ​ពោះ​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់​លម្អិត​ពីហេតុ​ផល​សំខាន់ៗ អាច​ឲ្យ​ស្រីៗ​រលូតកូន អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​ ៣- រក​ឲ្យ​ឃើញ​ចន្លោះ​ពេល​អាច​មាន​កូន ដើម្បី​មាន​ផ្ទៃពោះ​ជោគជ័យ ស្រីៗ​តែង​សម្គាល់​លើ​ថ្ងៃ​ទុំជ្រុះ​មេ​ជីវិត​ញី ហើយ​ឱកាស​មាន​ផ្ទៃ​ពោះ​ស្ថិត​នៅ​អំឡុង […]


បញ្ហាផ្ទៃពោះ

​ឆេះ​វិហារ Notre Dame ថ្ងៃ​មុន! ឥឡូវពេទ្យ​ប៉ារីស ឲ្យ​ក្មេង និង​ស្រីពពោះ ​ពិនិត្យ​ឈាម

នៅ​ថ្ងៃ​ទី១៥ ខែ​មេសា ២០១៩ វិហារ​បុរាណ​របស់​បារាំង Notre Dame បាន​ឆេះ រង​ការខូចខាត​យ៉ាង​ដំណំ។ ក្រោយ​ការ​ឆេះ ពេទ្យ​ក្រុង​ប៉ារីស ប្រកាស​ឲ្យ​ក្មេងៗ និង​ស្ដ្រីពពោះ​ នៅ​ជុំវិញ​វិហារ​នេះ ទៅ​ពិនិត្យ​ឈាម។ តើដោយសារ​មូលហេតុ​អ្វី? ការប្រកាស​នេះ ក្រោយ​ក្មេង​ម្នាក់ រស់នៅ​កោះ Ile de la Cite កណ្ដាល​ក្រុង​ប៉ារីស ជិត​វិហារ Notre Dame រកឃើញ​ថា មាន​កម្រិត​សំណ​ខ្ពស់ នៅ​ក្នុង​ឈាម។ ក្មេង​នោះ មាន​ជាតិ​សំណ ៥០​មីក្រូក្រាម/លីត្រ​ឈាម។ កម្រិត​ជាតិ​សំណ​ខ្ពស់​ក្នុង​ឈាម​នេះ បណ្ដាល​ឲ្យ​ពុល និង​អាច​ស្លាប់​បាន។ ក្នុង​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​ក្រុង​ប៉ារីស បញ្ជាក់​ថា អាជ្ញាធរ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ ដើម្បី​ពិនិត្យ​ថាតើ​ក្មេង​មាន​ជាតិ​សំណ​ខ្ពស់​ក្នុង​ឈាម បណ្ដាល​មក​ពី​ការ​ឆេះ​វិហារ Notre Dame ឬ​កត្ដា​អ្វីផ្សេងទៀត។ គួរបញ្ជាក់​ថា ពេល​ឆេះ​វិហារ Notre Dame ជាតិ​សំណ​រាប់​រយ​តោន នៃ​កំពូល និង​ដំបូល​វិហារ បាន​រលាយ​ក្នុង​កម្ដៅភ្លើង​យ៉ាង​ខ្លាំង។ អាជ្ញាធរ បញ្ជាក់​ថា ការ​ឆេះ​វិហារ​នេះ បណ្ដាល​ឲ្យ​សំណ ហោះចូល​ក្នុងខ្យល់ នៅ​ជុំវិញ​វិហារ​នេះ។ ក្នុង​ករណី​មាន​សំណួរ […]


ការថែទាំផ្ទៃពោះមុនសម្រាល

នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​ត្រូវ​ថែទាំ​សុខភាព បំប៉ន​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ មិន​ស្លេក​ស្លាំង​ទាំង​ម្តាយ​ទាំង​កូន។ រយៈពេល ៩ ខែ ១០ថ្ងៃ នៃ​ការ​ពពោះ តើ​ម៉ាក់ៗ​ត្រូវ​ការ​ពពួក​វីតាមីន​អី​ខ្លះ? ១- វីតាមីន C និង D វីតាមីន C ជួយ​ឲ្យ​ខួរ​ក្បាលកូន​លូតលាស់​ល្អ ឯការ​ស្រូប​​ជាតិ​ដែកក៏ចូល​បាន​ល្អ ចំណែកវីតាមីន D ជួយ​ស្រូប​យក​ជាតិ​កាល់ស្យូម។ អាហារ​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C មាន​ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ ឯ​វីតាមីន D មាន​ក្នុង​ផ្នែក​លឿង​នៃ​ស៊ុត ត្រីធូណា ផ្សិត ទឹកដោះគោ ជាដើម។ ២- អាស៊ីដ​ហ្វូលិច  ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង។ ម៉ាក់​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​កូន។ ក្រៅ​​ពី​​ថ្នាំ អាស៊ីដ​​​ហ្វូ​លិច ឬ​​វីតាមីន B9 មាន​​នៅ​ក្នុង​បន្លែ​គ្រប់​មុខ ពិសេស​បន្លែ​បៃតង។ ៣- ជាតិដែក កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ និង​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ក្រៅ​ពី​មាន​នៅ​ក្នុង​របប​អាហារ ដូចជា​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់មាន់ សាច់ត្រី […]


បញ្ហាផ្ទៃពោះ

អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ?

ពពោះ​ អាហារូបត្ថម្ភ​ គឺ​ជា​កត្តា​អាទិភាព​សម្រាប់​សុខភាព​ម៉ាក់ៗ និង​ការ​លូត​លាស់​របស់​ភគ៌​ក្នុង​ផ្ទៃ។ គ្នា​យើង​មួយ​ចំនួន តែង​ចំណាយ​ប្រាក់​ទិញ​វីតាមីន អាហារ​បំប៉ន​ល្អៗ ថ្លៃៗ​មក​ញ៉ាំ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​ខ្លះ​ទៀត​ បាន​ជ្រើស​វិធី​សាស្ត្រ​សាមញ្ ញ​ដើម្បី​សុខភាព​ម៉ាក់ៗ និង​បេប៊ី តាម​រយៈ​របប​អាហារ​សុខភាព។ ចុះ​មាន​ដឹង​អាហារ​ណា​ខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗ​ពពោះ​អត់? បើ​មិន​ទាន់​ដឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពេល​នេះ​តែ​ម្តង។ ១- អាហារ​ល្អៗ​សម្រាស់​ស្រីៗ​ពពោះ ដើម្បី​ទទួល​បាន​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី ស្រីៗ​គួរ​រៀបចំ​របប​អាហារ​សុខភាព​ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ​បាន​ល្អ ដោយ​អាហារ​ទាំង​នោះ គួរ​តែ​មាន៖ – ផ្លែ​ឈើ​ និង​បន្លែ​ស្រស់៖ ញ៉ាំ​ល្មមៗ ៥ ដង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ការ​ញ៉ាំ​បន្លែ​មាន​ព៌ណ​ទឹក​ក្រូច​ចាស់ ចំនួន​ ១ដង បន្លែ​ស្លឹក​មាន​ព៌ណ​បៃ​តង​ចាស់ ២ដង ពពួក​ផ្លែ​ក្រូច ១ ដង។ – នំបុ័ង និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល៖ ញ៉ាំ​ល្មមៗ ៦ដង ដោយ​រាប់​បញ្ចូល​ទាំង​ការ​ញ៉ាំ ទឹក​ដោះគោ ឬ​ផលិតផល​ពី​ទឹក​ដោះគោ​គ្មាន​ជាតិ​ខ្លាញ់​ ឬ​មាន​ជាតិ​ខ្លាញ់​ទាប ៣ ដង/ថ្ងៃ។ – សាច់​សុទ្ធ​គ្មាន​ជាប់​ខ្លាញ់៖ មាន់ (គ្មាន​ស្បែក) ត្រី​ សណ្តែក និង​សណ្តែក​បារាំង​ ចម្អិនឲ្យ​ឆ្អិន […]


បញ្ហាផ្ទៃពោះ

ងាក​ឈឺៗ​​ពេលពពោះ អាច​​ធ្វើឲ្យ​កូនក្នុង​ផ្ទៃខ្សោយ​អត់?

​មាន​ផ្ទៃពោះ​ទាំង​ខ្លួន​មាន​ជំងឺ ឬ​ងាក​ឈឺៗ​អំឡុង​ពពោះ មិន​ត្រឹម​តែ​អាក្រក់​ចំពោះ​ខ្លួនឯង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​នាំ​ទុក្ខ​ដល់​កូន​ទៀត​ផង។ នេះ​បើ​តាម​សម្ដី​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់ Helloគ្រូពេទ្យ​។ ជា​ធម្មតា​បើ​ម៉ាក់​ៗ​មាន​សុខភាព​ល្អ កូន​នៅ​ក្នុង​ពោះ​ក៏សុខភាពល្អ និង​គ្មាន​សញ្ញា​គួរឲ្យ​បារម្ភ។ ដូច្នេះ​ហើយ​បាន​ជា​ពេទ្យ​តែងតែ​ផ្ដល់​ដំបូន្មាន​ឲ្យ​ស្រីៗ​ដែល​ត្រៀម​ខ្លួន​ក្លាយ​ជា​ម៉ាក់​ៗ​គេ ត្រូវ​បំប៉ន​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​មាន​ជំងឺ​ផ្សេង​ៗ​មក​បៀតបៀន។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ណា​ដែល​មាន​ជំងឺ​ក្រោយ​ដឹង​ថា​ខ្លួន​មាន​កូន ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ច្បាស់​ក្នុងចិត្ត​ថា គួរ​លេប​ថ្នាំ ឬ​មិន​លេប ហើយ​បើ​លេប​ទៅ​អាច​ធ្វើឲ្យ​​ប៉ះពាល់​ដល់​កូន​ដែរ​អត់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច? លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម ចំណែក​សំណួរ​ថា ម៉ាក់​ៗ​ឈឺ​ច្រើន​ពេល​ពពោះ​នោះ កូន​កើត​មក​អាច​មាន​សុខភាព​ខ្សោយ​ដែរ​ឬ​ទេ? អ្នក​គ្រូ​ពេទ្យ​បាន​ពន្យល់​ថា អាច​ព្រោះ​មេរោគ​ខ្លះ​បាន​ជ្រាប​ចូល ហើយទៅបំផ្លាញ​ភាព​ស៊ាំ​របស់​ទារក​តាំងពី​នៅ​ក្នុង​ផ្ទៃ ហើយ​ក្រោយ​សម្រាល​កូន​អាច​ឧស្សាហ៍​ឈឺ​ជាង​ក្មេង​មាន​ម្ដាយ​សុខភាព​ល្អ​តាំងពី​ពពោះ។ អត្ថបទ​ពាក់ព័ន្ធ៖ ស្រីកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ថ្នាំ​បុរាណ ប៉ះពាល់អត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ