មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?

ពពោះ​ចូល​ដល់​ត្រីមាស​ទី ៣ ស្រីៗ​គ្នា​យើង​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ ស្បែក​ជើង​ដូច​តឹង​ជាង​មុន​ ដោយសារ​ជើង​​ឡើង​ហើម។ អាការៈ​ហើម​ជើង​មិន​ស្រួល​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ តែ​កុំ​បារម្ភច្រើន​ពេក ព្រោះ​មាន​វិធី​អាច​ជួយ​ឲ្យយើង​​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន និង​កាត់​បន្ថយ​អាការៈ​ហើម​បាន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​អី​បានធ្វើ​ឲ្យ​ជើង​ហើម​អំឡុងពេល​ពពោះ ក៏​ដូច​ជា​វិធី​កែ​កុន​ឡើង​វិញ។ ១- ហេតុអ្វី​បាន​ជា​ហើម​ជើងពេល​ពពោះ? អាការៈ​ហើម​ជើងស្រីៗពពោះ​កំពុង​ជួប​ប្រទះ កើត​ឡើង​នៅ​ពេល​បរិមាណ​ទឹក​ភ្លោះ​កើន​លើស​កំណត់។ អាការៈ​នេះ ជាធម្មតា​កើត​មាន​ក្នុង​ត្រីមាស​ទី ៣ ចាប់​ពី​សប្ដាហ៍​ទី ២២-២៧ នៃ​ការ​ពពោះ។ ប្រសិន​បើគ្នា​យើង​​មាន​បញ្ហា​ទឹក​ភ្លោះ​ច្រើន​ពេក ឬ​ពពោះ​កូន​ភ្លោះ អាការៈ​ហើម​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​ធម្មតា ជា​ពិសេស​អំឡុង​ពេល​រដូវ​ក្ដៅ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល ជើងដែលហើម​ នឹង​ចាប់​ផ្ដើម​ស្រក​ទៅ​វិញ។ អាការៈ​ហើម​ជើង​ទាំង​នេះ កើត​ឡើង​ដោយសារ​រាងកាយយើង ត្រូវ​រក្សា​ជាតិ​ទឹក​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង​ផង និង​គភ៌​ក្នុង​ផ្ទៃ នាំ​ឲ្យ​សារធាតុ​ទឹក​ទាំងនោះ​​ស្ថិត​នៅ​ពេញ​កោសិកា ហើយ​បង្កើន​លំហូរ​ឈាម ជាហេតុ​នាំ​ឲ្យ​ក​ជើង ប្រអប់​ដៃ និង​ប្រអប់​ជើង​ ឡើង​ហើម។ ហេតុផល​មួយ​ទៀត គឺ​បណ្ដាល​មក​ពី​ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាម និង​ជើង ទើប​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច ​ឈាម​ចាប់​ផ្ដើម​ផ្ដុំ​នៅ​ជើង ទើបបាន​ជា​ជើង​ហើមបែប​នេះ។ អត្ថបទ​ពាក់ព័ន្ធ៖ ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ? នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត ២- ធ្វើ​ម៉េច​អាច​បន្ថយ​អាការៈ​ហើមជើង​ពេល​ពពោះបាន? កុំ​បារម្ភ​ពេក ហើម​ជើង​ពេល​ពពោះ ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើគ្នា​យើង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង អាច​សាក​ល្បង​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖ – គេង​ចំហៀង ​ដើម្បី​សម្រួល​ឲ្យ​សរសៃ​ឈាម​រត់​ស្មើ​គ្នា។ – លើក​ជើង​ឡើង​លើ​តាម​ដែល​អាច​ធ្វើ​បាន […]


បញ្ហាផ្ទៃពោះ

អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?

ស្រីៗ​មាន​ផ្ទៃ​ពោះ ឈឺចង្កេះ ឈឺត្រគាក​ អាច​ជា​រឿង​ធម្មតា​កើត​លើ​ស​ស្រីៗ​ទូទៅ​ ប៉ុន្តែ​ពេល​ខ្លះ​មិន​ទាន់​ពពោះ​ផង ស្រាប់​តែ​មាន​បញ្ហា​ឈឺ​ចង្កេះ ត្រគាក ឬ​កន្លែង​ណា​មួយ​មាន​ដុំ​ពកនៅ​ក្រលៀន ឬ​ពោះ គ្រាន់​តែ​សើច ដក​ដង្ហើម​វែង​ក៏​ឈឺ​ ច្បាស់​ជា​មាន​បញ្ហា​អ្វី​មូយ​ទៀត។ មាន​ធ្លាប់ឮចាស់ៗ​និយាយ​ពី​ជំងឺ​ក្លន​ អត់? អ្នក​ធ្លាប់​ឮ​ ច្បាស់​ជា​គិត​ជា​ជំងឺ​ប្រុសៗ កើតពេល​ពង​ស្វាស​មិន​ប្រក្រតី​ប៉ុណ្ណោះ តែ​កុំ​ច្រឡំ ​ស្រីៗ​ក៏​កើត​ដែរ ពិសេស​ស្រីៗ​ពពោះ កាន់​ងាយ​កើត​ថែម​ទៀត។​ ១- អ្វី​ទៅ​ជា​ជំងឺ​ក្លន? ជំងឺ​ក្លន ជា​ភាសា​បច្ចេកទេសហៅ​ថា Hernia សំដៅ​លើ​ជំងឺកើត​ឡើង​នៅ​ពេល​ផ្នែក​ណា​មួយ​នៃ​សរីរាង្គ​ខាង​ក្នុង មើល​ឃើញ​ចេញ​មក​ក្រៅ​តាម​រយៈចន្លោះ​សាច់​ដុំ ឬ​ជាលិកា​ដែល​រក្សា​សរីរាង្គ​នោះ​។ ជំងឺ​ក្លន កើត​ឡើង​ញឹក​ញាប់ នៅ​ត្រង់​ផ្នែក​ពោះ​ និង​ក្រលៀន ឬ​​អាច​កើត​ចាប់​ពី​​ផ្នែក​ខាង​លើភ្លៅ ​ដល់​រន្ធ​ផ្ចិត។ ជំងឺ​ក្លន​ កើត​នៅ​អំឡុង​ពេល​ពពោះ មិន​មែន​ជា​អ្វី​​គួរ​ឲ្យ​ព្រួយ​បារម្ភ​ភ្លាមៗ​នោះទេ លើក​លែង​តែ​មាន​អាការៈ​ឈឺ។ ទោះ​យ៉ាង​ណា គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​ព្យាបាល ព្រោះ​ស្ថាន​ភាព​ជំងឺ​អាច​នឹង​ធ្ងន់​ធ្ងរ ​អាច​ឈាន​ទៅ​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​ពេល​ក្រោយ។ មុន​ ឬ​អំឡុង​ពេល​ពពោះ ត្រូវ​ឲ្យ​គ្រូពេទ្យ​ដឹង​ថា យើង​​មាន​ជំងឺ​ក្លន ដើម្បី​ពេទ្យ​​អាច​ពិនិត្យ​រក​មើល​ផល​វិបាក​ធ្ងន់ធ្ងរ និង​វិធី​ព្យាបាល​សមស្រប។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- មូល​ហេតុ​អី​ខ្លះ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ក្លន? ជំងឺ​ក្លន​ […]


បញ្ហាផ្ទៃពោះ

កំពុងពពោះ​ មាន​ជំងឺ​សើស្បែក​ Psoriasis ប៉ះពាល់គភ៌​អត់?

អំឡុង​ពេល​ពពោះ​ គឺ​ជា​ពេល​វេលា​រីករាយ​បំផុត ក៏​ជាពេលស្រីៗ​មាន​ក្តី​បារម្ភ​ច្រើន​បំផុត​ក្នុង​ជីវិត​ដូច​គ្នា បារម្ភ​ពីនេះ បារម្ភ​ពីនោះ និយាយរួម​គឺ​គ្រប់​រឿង​តែ​ម៉ង ពិសេស​សុខភាព​គភ៌​ក្នុង​ផ្ទៃនេះ​ឯង។ ចុះ​បើ​យើង​មាន​ជំងឺ​សើ​ស្បែក Psoriasis ហើយ​មាន​ផ្ទៃ​ពោះ គួរ​ឲ្យ​បារម្ភ​ខ្លាំ​ងអត់ អាចឆ្លង​ដល់​កូន​អត់? ចុះ​ត្រូវ​បង្ការ​ដោយ​វិធីណា​ ដើម្បី​កុំឲ្យ​ប៉ះពាល់​កូន​ក្នុងផ្ទៃ? ចង់​ដឹង​ចម្លើយ អានអត្ថបទ​នេះ​ដឹង​ហើយ។ ១-  ពពោះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​សើ​ស្បែក Psoriasis ស្រីៗ​មាន​ផ្ទៃ​ពោះ​ សុទ្ធ​តែ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដូច្នេះចំពោះ​គ្នា​យើង​​មាន​ផ្ទៃ​ពោះ​ ហើយ​កើត​​ជំងឺ Psoriasis ក៏​មាន​ភាព​ខុស​ៗ​គ្នា​ដែរ។ ប្រមាណ ៦០% ស្រីៗមាន​ផ្ទៃ​ពោះ ​ត្រូវ​បាន​គេ​រក​ឃើញ​ មាន​លេច​ចេញ​រោគ​​សញ្ញា​ជំងឺសើស្បែក Psoriasis ហើយ​រោគ​សញ្ញា​ទាំង​នោះ​ អាចវិវត្ត​ខ្លាំង​ឡើង​ៗ ​អំឡុង​ពេល​ពរ​ពោះ​ទាំង​ប្រាំបួន​ខែ ដោយ​សារការ​កើន​ឡើង​អ័រម៉ូន​ប្រូហ្គេស្តេរ៉ូន ធ្វើ​ឲ្យ​​កាត់​បន្ថយការ​ឆ្លើយ​តប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ បង្ក​ឲ្យ​មាន​ជំងឺនេះ​ឯង។ ចំពោះ​ស្រីៗ ១០-២០ ភាគរយផ្សេង​ទៀត​ អំឡុងពេល​មាន​ផ្ទៃ​ពោះ ​អាច​ធ្វើ​ឲ្យ​ជំងឺ Psoriasis កាន់​តែ​អាក្រក់​ឡើង។ ​បើ​គ្នា​យើង​ស្ថិត​ក្នុង​ចំណោមស្រីៗ​ពពោះ បាន​រៀប​រាប់​ខាង​លើ ត្រូវ​ទៅ​ជួប​ពេទ្យ ​ដើម្បី​គ្រប់​គ្រង​រោគ​សញ្ញា​ និង​​រក​វិធី​ព្យាបាល កុំ​ឲ្យ​​បង្ក​គ្រោះ​ថ្នាក់​គភ៌​ក្នុង​ផ្ទៃ​បាន។ ២- ផល​ប៉ះ​ពាល់​ពី​​ជំងឺស្បែក Psoriasis លើ​ស្រីៗ​មានផ្ទៃពោះ ជំងឺ Psoriasis មិន​មាន​ជះ​ឥទ្ធិពល​ដល់​ការ​មាន​កូន​នោះទេ ​​ក៏​មិន​អាច​បណ្តាល​ឲ្យ​មាន​ពិការ​ភាព​ពី​កំណើត ឬ​បញ្ហា​រលូត​កូន​ដែរ។ យ៉ាង​ណា ការ​សិក្សា​មួយ​​រក​ឃើញ​ថា […]


បញ្ហាផ្ទៃពោះ

គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ

ជំងឺ​លើសឈាម​អំឡុង​ពពោះ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ស្រីៗ​គ្នា​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ។ តើ​មាន​កត្តា​អ្វីខ្លះ​ជំរុញ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​លើស​ឈាម​អំឡុង​មាន​​ផ្ទៃពោះ? ត្រូវ​បង្ការ​ជំងឺ​នេះ​ដោយ​របៀប​ណា? នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បក​ស្រាយ​ថា ក្រៅ​ពី​ស្រីៗ​មាន​បញ្ហា​តម្រងនោមស្រាប់ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​លើសឈាម​ពេល​កំពុង​ពពោះ។ ១- កត្តា​ជំរុញ​ឲ្យ​ស្រីៗ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ – មាន​ផ្ទៃពោះ​នៅ​អាយុ​តិច ឬ​ច្រើន​ពេក – ធាត់​ខ្លាំង – ធ្លាប់​មាន​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ពី​មុន​មក – ពពោះ​កូន​ភ្លោះ – មាន​វិបត្តិ​តម្រង​នោម – មាន​ជំងឺ​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រឆាំង​រាង​កាយ – មាន​ជំងឺ​ទឹក​នោម​ផ្អែម។ អត្ថបទពាក់ព័ន្ធ៖​ លម្អិត​ពី​ជំងឺ​ក្រឡាភ្លើង កើត​លើ​ស្រីៗ​មាន​ផ្ទៃពោះ គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ២- ផល​ប៉ះពាល់​នៃ​ការ​កើត​ជំងឺ​លើស​ឈាម​អំឡុង​ពពោះ ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​អត្ថបទ​អ៊ីចឹង បើ​ម៉ាក់ៗ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ម៉ាក់ៗ​ស្ថិត​ក្នុង​ក្រុម​លើសឈាម​ពេល​ពពោះ ឬ​ក្រឡា​ភ្លើង​ទៀត​នោះ អាច​នឹង​ស្លាប់​ទាំង​២​នាក់​ម្តាយ​កូន។ ផល​ប៉ះពាល់​ចំពោះ​ម្តាយ៖ – ដាច់​សរសៃ​ឈាម​ខួរក្បាល – កើត​ជំងឺ​ហើម​សួត – មាន​បញ្ហា​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ – ប្រកាច់ បែក​គ្រាប់​ឈាម ឈាន​ដល់​ស្លាប់។ ផល​ប៉ះពាល់​ចំពោះ​កូន៖ – កើត​មិន​គ្រប់​ខែ – លូត​លាស់​យឺត​ជាង​ក្មេង​ធម្មតា – មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួចស្រាវ – អាច​គ្រោះថា្នក់​ដល់​ស្លាប់។ អត្ថបទពាក់ព័ន្ធ៖ កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន ៣- វិធី​បង្ការ​ការ​កើត​ជំងឺ​លើស​ឈាម​អំឡុង​ពពោះ ត្បិត​ការ​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ​ជា​ករណី​ធ្ងន់ធ្ងរ តែ​​យើង​អាច​បង្ការ​បញ្ហា​នេះ​​មិន​ឲ្យគ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ចំពោះ​​ម៉ាក់ៗ​ដែល​ធ្លាប់​កើត​មាន​ជំងឺ​នេះ​ម្តង​រួច​ហើយ​ត្រូវ​ទៅ​តាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ញឹក​ញាប់ មិន​ត្រូវ​ញ៉ាំ​ប្រៃ ឬ​សាច់​ច្រើន​ពេក​នាំ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន គ្រប់​គ្រង​គីឡូ​ខ្លួន​ឯង​ឲ្យ​បាន​មិន​ត្រូវ​ឲ្យ​ធាត់​ខ្លាំង​ពេក វាស់​សម្ពាធ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ និង​ត្រូវ​ពិនិត្យ​ជាតិ​ប្រៃ​ក្នុង​ទឹក​នោម​ជា​ប្រចាំ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

បែកទឹកភ្លោះមុនពេលកំណត់ គ្រោះ​ថ្នាក់អត់? ត្រូវធ្វើម៉េច?

អ្វី​ស្រីៗ​កំពុង​ពពោះ​ចង់​ដឹង​បំផុត គឺពាក់​ព័ន្ធ​បម្រែ​បម្រួល​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល ពិសេស​រឿង​បែក​ទឹក​ភ្លោះ។ បើ​មិន​ទាន់​ដល់​ថ្ងៃ ស្រាប់​តែ​បែក​ទឹក​ភ្លោះ គួរ​ឲ្យ​បារម្ភ​ដែរទេ? តាម​ធម្មជាតិ នៅ​ពេល​សម្រាល ថង់​ និង​ទឹក​ភ្លោះ​ដែល​ទ្រទ្រង់​ទារក​ក្នុង​ផ្ទៃ នឹង​បែក​ធ្លាយ​ចេញ​មក​ក្រៅ​ជា​មួយ​ទារក។ ប៉ុន្តែ​ពេល​ខ្លះ ករណី​ដាច់​រហែក​ថង់​ទឹក​ភ្លោះ ក៏​អាច​កើត​មុន​ថ្ងៃ​សម្រាល​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​សញ្ញា​​បែក​ថង់​ទឹក​ភ្លោះ មូលហេតុ​បង្ក​មួយ​ចំនួន​​ឲ្យ​ស្រីៗបាន​ដឹង។ ១- រោគ​សញ្ញា​បែក​ទឹក​ភ្លោះ​មុន​ថ្ងៃ​កំណត់ នៅ​ពេល​ស្រីៗ​មាន​អាការៈ​បែក​ទឹក​ភ្លោះ​មុន​ពេល​កំណត់ យើង​នឹង​មាន​អារម្មណ៍ដូច​មាន​ទឹក​បាញ់​ចេញ​ពី​ទ្វារមាស ហើយ​អាច​សង្កេត​ឃើញ​ទឹក​ទាំង​នោះ​មានពណ៌​ប្លែក​ខុស​ធម្មតា។ សារធាតុ​រាវ​នោះ អាច​មាន​ពណ៌​ផ្កា​ឈូក ដោយ​សារ​មាន​លាយ​ឡំ​មក​ជាមួយ​ឈាម តែបើ​​សង្កេត​ឃើញ​សារធាតុ​រាវ​ពណ៌​ត្នោត ឬ​ខៀវ ឆាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​អាច​ជា​សញ្ញា​ធ្ងន់ធ្ងរ បញ្ជាក់​ថា​គភ៌​មាន​បញ្ហា។ ២- មូល​ហេតុ​នាំ​ឲ្យ​បែក​ទឹក​ភ្លោះ​មុន​កំណត់ ថង់​ទឹក​ភ្លោះ គឺ​មាន Amnios ដែល​ជា​​ភ្នាស​ខាង​ក្នុង​ជាប់​ជាមួយ​ទារក និង​ទឹក​ភ្លោះ ខណៈ Chorion ជា​ភ្នាស​ខាង​ក្រៅ​ជាប់ជាមួយ​ភ្នាស​ក្នុង​ស្បូន។ PROM ជា​ភាសា​បច្ចេកទេស ករណី​បែក​ទឹកភ្លោះ​មុន​សម្រាល ​បង្ខំ​ឲ្យ​ស្បូន​បើក​ភ្លាម​ ដើម្បី​រុញ​ច្រាន​គភ៌​ចេញ​មក​ក្រៅ។ តាម​ការ​សិក្សា​បង្ហាញ​ថា ករណី​បែក​ទឹក​ភ្លោះ​មុន​កំណត់ គឺ​ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖ – រលាក​មាត់​ស្បូន ឬ​ទ្វារមាស – បង្ក​រោគ​លើ​ប្លោក​នោម ឬ​តម្រង​នោម – មាន​ប្រតិកម្ម​គីមីជំរុញ​ឲ្យ​មាន​ភ្នាស​កោសិកា អង់ស៊ីម ប្រូតេអ៊ីន និង​ប្រូស្តាក្លង់ឌីន មុន​ពេល​កំណត់ – ថង់​ទឹក​ភ្លោះ​រីក​ធំ​ហួស […]


បញ្ហាផ្ទៃពោះ

នេះជាបម្រែបម្រួលរបៀបគេងរបស់ស្ត្រីពពោះតាំងពីខែដំបូងដល់គ្រប់ខែ

ស្រីៗ​កំពុង​ពពោះ ឬ​មាន​បទ​ពិសោធ​ ធ្លាប់​សង្កេត​ទេថា ចាប់​ផ្តើម​ពពោះ​ភ្លាម ទម្លា​ប់គេង ​ក៏​ចាប់​ផ្តើម​ប្រែ​ប្រួល​បន្តិច​ម្តងៗ។ មាន​ដឹង​ហេតុ​ផល​ដែរទេ? គួរ​ធ្វើយ៉ាងណា? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ប្រាប់​។ ១- បញ្ហា​គេង​អំឡុង​ពេលពពោះត្រីមាស​ទី​១ អំឡុង​ពេល​នេះ ស្រីៗ​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន ដូចជា ចង្អោរ ក្រហាយ​ទ្រូង និងនោម​ញឹក។ កម្រិត​ខ្ពស់​អ័រម៉ូន ប្រូហ្គេស​ស្តេរ៉ូន (progesterone) ដែល​មាន​នាទី​ជួយ​គ្រប់គ្រង​ដំណើរ​បន្ត​ពូជ​របស់​ស្រីៗ នឹង​ធ្វើ​ឲ្យ​យើង​ងងុយ​គេង ហើយ​មាន​អារម្មណ៍​ចង់​គេង​ថ្ងៃ​កាន់​តែ​ច្រើន។ អ័រម៉ូន​ប្រភេទ​នេះ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ថ្ងៃ​ធម្មតា​របស់​យើង ក្លាយ​ជា​ថ្ងៃ​ពិបាក​ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ហេវ​ហត់ អស់​កម្លាំង​ខ្លាំង ហើយ​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់។ លើស​ពី​នេះ ស្រីៗ​នឹង​ពិបាក​គេង​ឲ្យ​ស្កប់​ស្កល់​ណាស់ ព្រោះ​ថា​សុដន់​​ក៏​ចាប់​ផ្តើម​ឡើង​បន្តិច​ម្តងៗ។ ហេតុ​នេះ ត្រូវ​ព្យាយាម​បង្ហាត់​ខ្លួន​ឯង​គេង​បែរ​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​លំហូរ​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​ស្បួន និង​គភ៌។ ហេតុ​ផល​មួយ​ទៀត គឺ​​យើង​នឹង​នោម​ច្រើន​ជាង​សព្វ​ដង នេះ​បណ្តាល​មក​ពី​ការ​រីក​របស់​ស្បូន ដែល​ដាក់​សម្ពាធ​លើ​ប្លោក​នោម។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពុំ​គួរ​ផឹក​ទឹកនៅ​ពេល​ល្ងាច​ច្រើន​ពេក​ទេ។ អ្វី​យើង​ត្រូវ​ធ្វើអំឡុង​ត្រីមាស​ដំបូង ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ២- បញ្ហា​គេង​អំឡុងពេលពពោះ​ត្រីមាស​ទី​២ អំឡុង​ត្រីមាស​ទី​២ ស្រីៗ​ប្រហែល​មាន​អារម្មណ៍​ប្រសើរ​ជាង​ត្រីមាស​ទី១ ឯ​ការ​គេង​អាច​កើន​ឡើង ព្រោះ​កម្រិត​អ័រម៉ូន​ឡើង​ខ្ពស់​នៅ​ពេល​នេះ។ ដូច្នេះ យើង​អាច​ចាប់​ផ្តើម​មាន​ទម្លាប់​គេងថ្មី​ រួម​បញ្ចូល​ទាំង​ទម្លាប់​ម៉ាស្សា​មុន​ចូល​គេង កាល​វិភាគ​ម៉ោង​គេង​ធម្មតា ឬ​ចាប់​ផ្តើម​រៀប​ចំ​គ្រឿង​អេឡិចត្រូនិក​ចេញ​ពី​បន្ទប់​ ដូចជា ទូរទស្សន៍ Laptop […]


បញ្ហាផ្ទៃពោះ

ទឹក​ដក់​ក្នុង​ខួរក្បាលកូន ដោយសារ​ពេល​ពពោះ​ម៉ាក់ៗ​មាន​បញ្ហា​មួយ​នេះ

ទឹក​ដក់​ក្នុង​ខួរក្បាល​ជា​បញ្ហា​មួយ​ដែល​ម៉ាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន ព្រោះ​វា​បណ្តាល​មក​ពី​បញ្ហា​របស់​ម៉ាក់ៗ​ខ្លួន​ឯង​តែ​ម្តង។ លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ពន្យល់​ថា កូន​ក្នុង​ពោះ​ពិនិត្យ​អេកូ​ឃើញ​មាន​បញ្ហា​ទឹក​ដក់​ក្នុង​ខួរក្បាល ដោយសារ​តែ​ម្តាយ​មាន​បញ្ហា​មិន​ប្រក្រតី នៃ​ខួរ​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​មាន​ប្រឡោះ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ខួរក្បាល​កូន។ ដើម្បី​បញ្ចៀស​បញ្ហា​ទឹក​ដក់​ក្នុង​ខួរ​ក្បាល លោក​ជំទាវ​វេជ្ជបណ្ឌិត​ថា នៅ​ពេល​ចាប់​ផ្តើម​គម្រោង​យក​កូន ស្រីៗ​ត្រូវ​លេប​វីតាមីន​អាស៊ីដ​ហ្វូលិច​ជា​មុន តែ​ទោះ​យ៉ាងណា​ទម្លាប់​ស្រីៗ​នៅ​ស្រុកខ្មែរ​យើង ភាគ​ច្រើន​លេប​នៅ​ពេល​មាន​ផ្ទៃពោះ​ទៅ​វិញ។ អាស៊ីដ​ហ្វូលិច​អាច​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​លូត​លាស់​ប្រព័ន្ធ​ប្រសាទ​មិន​ប្រក្រតី​របស់​ទារក​ក្នុង​ផ្ទៃ ដែល​វីតាមីន​ប្រភេទ​នេះ​ក៏​មាន​នៅ​ក្នុង​អាហារ​ដែរ ដូចជា គ្រាប់​សណ្តែក​គ្រប់មុខ ស្ពៃពុយឡេង អង្ករ​សំរូប ផ្លែប៊ើរ ក្រូច​ជាដើម។ អត្ថបទពាក់ព័ន្ធ៖  មានផ្ទៃពោះមិនលូតលាស់ជាគភ៌ បែរជាកូនពង មកពីអ្វី? សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ? ​លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព មន្ទីរពេទ្យកាល់ម៉ែត ខួរក្បាល​គឺ​ជា​ប្រព័ន្ធ​ប្រសាទ​សំខាន់​ខ្លាំង​ណាស់ តែ​កាល​ណា​មាន​ទឹក​ដក់​ហើយ នោះ​ប្រព័ន្ធ​មុខងារ​ប្រចាំថ្ងៃ​មួយ​នេះ​នឹង​មាន​បញ្ហា​មិន​ខាន។ ដូច្នេះ​បើ​ពិនិត្យ​អេកូ​ទៅ​ឃើញ​ថា កូន​ក្នុង​ពោះ​ម៉ាក់ៗ​មាន​បញ្ហា​​នេះ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​យក​ចេញ។ លោក​ជំទាវ​វេជ្ជបណ្ឌិតបញ្ជាក់។ ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មិន​បាន​ដឹង​មុន ពេល​​សម្រាល​គ្រូពេទ្យ​​ប្រើ​​វិធី​​សង្គ្រោះ​ម្យ៉ាង ដើម្បី​ចោះ​ទឹក​ដក់​នោះ​ចេញ​ពី​ខួរ​ក្បាល​កូន។ ទោះ​យ៉ាង​ណា​វិធី​មួយ​នេះ​ត្រឹម​សង្គ្រោះ​ជីវិត​ទារក​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​កើត​មក​អាច​មិន​គ្រប់​លក្ខណៈ ក្បាល​ធំ​ខុស​ធម្មតា​ជា​ដើម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?

ឈឺ​ត្រគាកពេលពពោះ ​កើត​មាន​ញឹក​ញាប់​​ណាស់ ពិសេស​អំឡុង​ពេល​ត្រី​មាស​ទី៣ និង​ជិត​សម្រាល។ ​បញ្ហាឈឺចាប់​​នេះ​ ដោយ​សារ​រាង​កាយ​ផ្លាស់​ប្តូរ ត្រៀម​ខ្លួនសម្រាល។ ប៉ុន្តែ​ករណី​ខ្លះ ក៏​មាន​មូលហេតុ​ផ្សេង​ទៀត។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​​ឲ្យ​បាន​ច្បាស់ ព្រមទាំង​វិធីដោះស្រាយ​ពេល​ការឈឺ​ចាប់​កាន់តែខ្លាំង។ ១- មូល​ហេតុ​​ឈឺ​ត្រគាក​​ពេល​ពពោះ ​អំឡុង​ពេលព​ពោះ ប្រព័ន្ធ​មុខ​ងារ​ក្នុង​អាង​ត្រគាកមួយ​ចំនួន មាន​ការ​ផ្លាស់​ប្តូរ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការសម្រាល​កូន។ ប្រព័ន្ធ​ក្នុង​ខ្លួន​ចាប់​ផ្តើម​បញ្ចេញ​អ័រ​ម៉ូន​ដោយ​ស្វ័យ​ប្រវត្តិ ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​ជាលិកា​តភ្ជាប់​ធូរ និង​ទន់ ហេតុនេះ​សន្លាក់ និង​សរសៃ​ពួរ​រវាង​ឆ្អឹង និង​ឆ្អឹង​អាង​ត្រគាក​ ចាប់​ផ្តើម​មាន​សភាព​ធូរ អាច​បត់​បែន​បាន​ ក៏​ជា​ហេតុ​ធ្វើ​ឲ្យស្រី​មានឈឺ​ខ្នង​នៅ​ផ្នែក​ខាង​ក្រោម ​ផ្លាស់​ប្តូរ​ឥរិយាបថ និង​​ស្បូន​​ធ្ងន់​ជាង​មុន។ អាការៈចុក ឬ​ឈឺ​ចាប់ក្នុង​ត្រគាក ​មិន​អាច​ចៀស​វាង​បាន​ទេ។ ករណី​ផ្សេងទៀត ឈឺ​ត្រគាកអាច​បណ្តាល​មក​ពី​ជំងឺ Sciatica ​កើត​ឡើង​នៅ​ពេល​មាន​សម្ពាធ​កើន​ឡើង​នៅ​លើ​សរសៃ​ប្រសាទ Sciatic។ ពេលស្បូន​រីក​ធំ ក៏​​​អាច​ដាក់​សម្ពាធ​លើ​សរសៃ​ប្រសាទ Sciatic ទាំង​ពីរ ​ដែល​រត់​នៅ​កំភួន​ជើង​ទៅ​បាត​ជើង​ ដូច្នេះ​ យើង​​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ ស្ពឹក ឬ​មាន​អារម្មណ៍​ឈឺ​ចាក់​ៗ​នៅ​គូទ ត្រគាក និង​ភ្លៅ។ ជំងឺ Sciatica ​កើត​មាន​ធម្មតា​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ អំឡុង​ពេល​ត្រី​មាស​ទី២ យើង​អាច​នឹង​​ឈឺ​សរសៃ​ពួរដូចគ្នា ធ្វើឲ្យ​យើង​​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ពោះ ត្រគាក និង​ក្រលៀន​ បើ​​ប្តូរ​ឥរិយាបថ ឬ​ផ្លាស់​ទី​ភ្លាម​ៗ។ ២- […]


បញ្ហាផ្ទៃពោះ

មានផ្ទៃពោះមិនលូតលាស់ជាគភ៌ បែរជាកូនពង មកពីអ្វី?

កូន​ពង មាន​បញ្ហា​អាការៈ​ដូច​មាន​ផ្ទៃពោះដែរ ប៉ុន្តែ​មេជីវិតឈ្មោល​ដែល​ទៅ​ជួបមេជី​វិត​ញី មិន​អាច​លូតលាស់ជា​គភ៌​បានទេ គឺអាច​កជាដុំ​សាច់ ឬពងទឹក​ប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​​ពី​បញ្ហា​នេះ ដើម្បី​ឲ្យ​ស្រីៗ​យើងបាន​យល់​ និង​ប្រុង​ប្រយ័ត្នឲ្យ​បាន​ច្រើន។ ១- អ្វីជាកូនពង? កូន​ពង​ (Molar Pregnancy) គឺ​ជា​ដុំ​សាច់​ស្លូត​ដែល​លូត​លាស់​នៅ​ក្នុង​ស្បូន ត្រូវ​គេ​ស្គាល់​​ថា​ជា Hydatidiform Mole។ កូន​ពង​ កើត​ឡើង​នៅ​ពេល​មេ​ជីវិតឈ្មោះ​បាន​ទៅ​ជួប​មេជីវិតញី និងលូត​លាស់ជា​ដុំ​សាច់ ឬពងទឹកមួយ ឬច្រើន ប៉ុន្តែ​មិន​អាច​លូតលាស់ទៅ​ជា​គភ៌​បាន ហើយ​ប្រែ​ទៅ​ជា​ដុំ​គីស​​មិន​ប្រក្រតី។ កូន​ពង​ពេញ​លេញ (Complete Molar pregnancy) មិន​មាន​ចេញ​សញ្ញា​បង្ហាញ​ពី​អំប្រ៊ីយ៉ុង ឬ​សុក​ទេ ឯ​កូន​ពង​មិន​ពេញ​លេញ (Partial Molar pregnancy) គឺ​មាន​អំប្រ៊ីយ៉ុង​ តែមិន​គ្រប់​លក្ខណៈ ហើយ​អំប្រ៊ីយ៉ុងនោះ​ ក៏​មិន​អាច​នៅ​រស់​ក្នុង​ស្បូន​បាន​ដែរ។ ២- ធ្វើម៉េច​ទើប​ដឹង​ថា​មានកូន​ពង? ដំណាក់​កាល​​ដំបូង កូន​ពង ធ្វើ​​ឲ្យ​យើង​​មាន​អារម្មណ៍ដូចមាន​ផ្ទៃ​ពោះ​ធម្មតា​អ៊ីចឹង ប៉ុន្តែ​វា​នឹង​មាន​រោគ​សញ្ញា​ខ្លះទៀត ខុស​ពី​ការ​ពពោះ​ធម្មតា​ ដូច​ជា៖ – ហូរ​ឈាម​ពណ៌​ក្រហម ឬ​ត្នោត​ចាស់នៅ​ទ្វារមាស ​អំឡុង​ពេល​ត្រីមាស​ទី​១ – ករណី​ខ្លះ នៅ​រន្ធ​ទ្វារ​មាស មាន​ចេញ​ជា​ដុំ​គីស​ជាប់ៗ​គ្នា (Grape-like cysts) – ចង្អោរ ​និង​ក្អួតធ្ងន់ធ្ងរ – កម្រ​មាន​សម្ពាធ […]


បញ្ហាផ្ទៃពោះ

ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌

ជក់​បារី​បង្ក​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​សុខភាព កុំ​ថា​ឡើយ​ស្រីៗ​មានផ្ទៃ​ពោះ កាន់​តែ​គ្រោះ​ថ្នាក់​ខ្លាំង​ថែម​ទៀត។ ចំពោះ​ស្រីៗកំពុង​ពពោះ មិន​ចាំ​បាច់ដល់​ថ្នាក់​ជក់​ទេ គ្រាន់​តែ​នៅ​ជិត​ផ្សែង​បារី ក៏អាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ។ ការ​ទទួល​រង​ផ្សែង​បារីចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ ត្រូវ​គេបែង​ចែក​ជា​ ២ ​ក្រុម គឺស្រូបផ្សែង​បារី​ដោយ​ប្រយោល និងក្រុមអ្នក​ប៉ះពាល់​ទាំង​មិន​ដឹង​ខ្លួន។ ១- អ្វីជាស្រូបផ្សែង​បារី​ដោយ​ប្រយោល? ស្រូបផ្សែង​បារី​ដោយ​ប្រយោល ជាភាសា​បច្ចេកទេស Second hand smoke សំដៅ​លើ​​ផ្សែង​បារី​ដែល​មនុស្ស​នៅ​ជុំ​វិញយើង​​បាន​ជក់ វាប្រៀប​បាន​ទៅ​ស្រា​ក្រឡុក​មួយ​កែវ ​​បានមក​ពី​សារ​ធាតុ​គីមី​ជាង ៤.០០០ ប្រភេទ ក្នុង​នោះ​មាន ៥០ ប្រភេទ​ ត្រូវ​បាន​បង្ហាញ​ថា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។ ២- ស្រូបផ្សែង​បារី​ដោយ​ប្រយោលអាចប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិតណា? ស្រូបផ្សែង​បារី​ដោយ​ប្រយោល ឬ Second hand smoke អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ចំពោះ​ស្រីៗ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈបញ្ហា​សុខ​ភាព​ទូ​ទៅ​បណ្តាល​មក​ពីស្រូបផ្សែង​បារី​ដោយ​ប្រយោល មាន៖ – ​រលូត​កូន – កូន​កើត​មិន​គ្រប់​គីឡូ – កូន​កើត​មិន​គ្រប់​ខែ – មាន​បញ្ហា​ក្នុង​ការ​លូតលាស់ – មាន​ការ​លំបាក​ក្នុង​ការ​រៀន – មាន​រោគ​សញ្ញា​ស្លាប់​ភ្លាម​ៗ​របស់​ទារក (SIDS) ការ​សិក្សា​បាន​បង្ហាញ​ថា​ ផល​ប៉ះ​ពាល់​ពីការស្រូបផ្សែង​បារី​ដោយ​ប្រយោល អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ អាច​បង្កគ្រោះ​ថ្នាក់​ ដល់​ការ​លូត​លាស់​ផ្នែក​ស្មារតី និង​ខួរ​ក្បាល​ទារកបាន។ ៣- គ្រោះថ្នាក់ដោយ​ប៉ះពាល់​ទាំង​មិន​ដឹង​ខ្លួន​ពេល​ពពោះ ចៀស​វាង​ពី​ការ​ជក់​បារី​ ឬស្រូប​ផ្សែង​ពី​ម​នុស្ស​ជុំ​វិញ​ខ្លួន​តែ​មួយមុខ ​គឺមិនទាន់​គ្រប់​គ្រាន់​ទេ។ ស្រីៗមាន​ផ្ទៃ​ពោះ​ជា​ច្រើន ​បាន​ទទួល​រង​​ផ្សែង ឬប៉ះពាល់​ជាមួយ​កាក​សំណល់​បារី ដោយ​មិន​ដឹង​ខ្លួន ​ហៅថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ