home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វិធីបង្ការល្អៗ សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន

វិធីបង្ការល្អៗ សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន

ការ​បង្ក​កំណើត​ស៊ុត (មេជីវិតញី និង​ឈ្មោល) ជា​ធម្មតា​កាច់​សំបុក​នៅ​១/៣​ ខាង​ក្រៅ​ដៃ​ស្បូន ធ្វើ​ដំណើរ​ចូល​មក​តួ​ស្បូន ដើម្បី​កាច់​សំបុក។ ក្នុង​ករណី​ដែល​ស៊ុត​ធ្វើ​ការ​កាច់​សំបុក ខុស​ប្រក្រតី​នៅ​ក្រៅ​តួ​ស្បូន គេ​ហៅ​ថា​ជា កូន​ក្រៅ​ស្បូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ជា​ទូទៅ កូន​ក្រៅ​ស្បូន មិន​អាច​រីក​លូត​លាស់​ធំធាត់​បាន​ដូច​ការ​បង្ក​កំណើត​កូន​នៅ​តួ​ស្បូន​បាន​ទេ ហើយ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ប្រឈម​នឹង​កូន​ក្រៅ​ស្បូន​គឺ ម្ដាយ​បង្ក​កំណើត​ដោយ​ធ្វើ IUI (Intrauterine Insemination) ឬ IVF (In vitro fertilisation) ធ្លាប់​មាន​ប្រវត្តិ​គភ៌​ក្រៅ​ស្បូន រលាក​អាង​ត្រគាក ឬ​ធ្លាក់​ស​រ៉ាំរ៉ៃ ជាដើម។ លោក​បាន​ណែនាំ​ថា វិធី​បង្ការ​គឺ​បង្ការ​ជាមួយ​នឹង​មូល​ហេតុ ឬ​កត្តា​ប្រឈម​ដែល​បណ្ដាល​ឲ្យ​មាន​កូន​ក្រៅ​ស្បូន​ មាន៖

– កុំ​ជក់​បារី
– ការពារ​ឆ្លងកាមរោគ ឬ​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ​ផ្សេងៗ
– ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​ករណីស្ត្រី​មាន​ការ​រលាកដៃ​ស្បូន រលាក​អាង​ត្រគាក រលាក​ទ្វារមាស​ជាដើម
– ព្យាបាល​ធ្លាក់​ស រោគ​ស្ត្រី​ផ្សេងៗ​ដោយ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ចៀសវាង​ការ​ប្រើ​ថ្នាំ​តាម​គ្នា ឬ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា។

លើស​ពី​នេះ វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បាន​ណែនាំ​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់ៗ​ពពោះ​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ ចំពោះ​ស្ត្រី នៅ​ពេល​ដែល​បាត់​រដូវ ពិនិត្យ​ទឹក​នោម​ថា​មាន​គភ៌ ២-៣សប្ដាហ៍ ត្រូវ​ទៅ​ពិនិត្យ​អេកូ​មើល​ថា តើ​កូន​បាន​ចូល​មក​ក្នុង​ស្បូន​ហើយ​ឬនៅ ចៀស​វាង​ករណី​យឺត​យ៉ាវ​រហូត​ដល់​បែក​ធ្លាយ​កូន​ក្រៅ​ស្បូន ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​​ជីវិត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 07/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត