home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗចង់ដឹងថាអាចមានកូនបានអត់ អាចតាមដានវដ្តរដូវ

ស្រីៗចង់ដឹងថាអាចមានកូនបានអត់ អាចតាមដានវដ្តរដូវ

រៀប​ការ​ហើយ ច្បាស់​ជា​ចង់​បាន​កូន ប៉ុន្តែ​ស្រីៗ​វ័យ​ក្មេង​មួយ​ចំនួន តែង​តែ​បារម្ភ​រឿង​នេះ ទាំង​ពេល​មិន​ទាន់​រៀប​ការ ទាំង​ក្រោយ​ពេល​រៀប​ការ ខ្លាច​ខ្លួន​ឯង​គ្មាន​លទ្ធ​ភាព​បង្កើត​កូន​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ឲ្យ​ប្តី​។ ឈប់​សួរខ្លួន​ឯងទៀតទៅ វដ្ត​រដូវ​យើង ក៏​អាចសម្គាល់​សុខភាពបង្ក​កំណើត​យើងបាន​ដែរ។

១- ពេល​មេជីវិត​ញីទុំ

ការ​មក​រដូវ​ទៀងទាត់ ​ជា​សញ្ញា​ច្បាស់លាស់​មួយ​ បញ្ជាក់ថា ​អ័រម៉ូន​​មាន​ដំណើរការ​ល្អ ក៏​ជា​ពេល​ស៊ុត​បង្ក​កំណើត​ទុំ​ជ្រុះ​ជា​រាង​រាល់​ខែ​ដែរ។​ អំឡុង​​ពាក់​កណ្ដាល​វដ្ដ​រដូវ​ ស៊ុត​បង្ក​កំណើត​តែង​ទុំ​ជ្រុះ​ ដែល​ជា​ធម្មតា ​១៤ថ្ងៃ មុន​ពេល​ចាប់​ផ្តើម​មាន​ឈាម​​រដូវ។ ​ពេល​នោះ​ ស្រីៗ​គ្នា​យើង អាច​មាន​អារម្មណ៍​ថា​ មាន​ទឹក​រម្អិលពណ៌ស​ ហូរ​ចេញ​មក​ប្រឡាក់​ខោ​ក្នុងយើង ហើយបើ​យើងរួមភេទ​ជាមួយ​ដៃគូ​ ឬ​ប្តី​នៅ​ពេល​នោះ ឱ​កាស​មាន​កូន​ គឺ​មាន​ខ្ពស់​បំផុត។

២- មានអារម្មណ៍ទាក់ទាញខ្លាំង

ពេល​​អូវែ​បញ្ចេញ​អូវុល​ (ស៊ុត​បង្ក​កំណើត) ម្ដងៗ​ មានសម្គាល់​​​ថា ​បបូរ​មាត់យើង​ឡើង​រលោង​ និង​ពេញ ​ចំណែក​ប្រស្រីភ្នែក​រីក​ធំ​ ស្បែក​ទន់។​ សញ្ញា​ទាំង​នេះ មិន​ត្រឹមតែ​​ធ្វើ​ឲ្យ​​យើង​មាន​អារម្មណ៍​ចង់​រួមភេទប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ទាក់​ទាញ​អារម្មណ៍​ដៃគូ​យើង​ខ្លាំងទៀត​ផង។

មេជីវិតញី

៣- មានអារម្មណ៍រំភើប

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា ​ក្លិន​ខ្លួន​ស្រីៗ​ កាន់តែ​ទាក់ទាញ​នៅ​ពាក់កណ្ដាល​វដ្ដ​រដូវ។ ស្រី​ស្ថិត​ក្នុង​អំឡុង​ពេលនេះ ​ងាយ​ទាក់ទាញ​ដោយ​ អ័រម៉ូន​ភេទ​ផ្ទុយគ្នា​ (Pheromone Androstenone) ក៏​ជា​ហេតុផល​មួយ​ នាំ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​ថា​ ក្លិន​ខ្លួន​ប្រុសៗស្អុយ​ខុស​ពី​ធម្មតា។

៤- ឈឺសុដន់

នៅ​ពេលយើង​មាន​​អារម្មណ៍​ថា​ សុដន់​ធ្ងន់​ ​ឈឺ​ ចំណែក​ក្បាល​សុដន់​វិញ​កាន់តែ​ទន់​ ​ក៏​ជា​ពេល​គួរ​ដោះ​​អាវទ្រនាប់​ចេញដែរ ដើម្បីចៀសវាង​បង្ក​ឲ្យមាន​ការ​ឈឺចាប់។ យ៉ាង​ណា ត្រូវ​ចាំ​ថាសញ្ញា​នេះក៏​អាច​បញ្ជាក់ថា​សុខភាព​បង្ក​កំណើត​យើង​ល្អ​ដែរ ព្រោះ​វា​ជាប់​ទាក់​ទងនឹង​បម្រែ​បម្រួល​អ័រម៉ូន ទាំង​មុន​ពេល​មក​រដូវ និង​ក្រោយ​វដ្ត​រដូវ។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- សុខភាពរាង​កាយ ​និង​ការ​បង្ក​កំណើត

មាន​មូលហេតុ​ជា​ច្រើន អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​បន្ត​ពូជ​របស់​យើង​បាន ទាំង​យើង​​មិន​ធ្លាប់​ដឹង ដោយ​មូលហេតុ​ទាំង​នោះ​មាន​ដូច​ជា៖

– មានដុំសាច់​ក្នុងស្បូន៖ ជា​បញ្ហា​សុខភាព​មួយ ប៉ះពាល់​លើ​ការ​បង្ក​កំណើត​ស្រីៗ ដោយ​រោគសញ្ញា​ទូទៅ​ មាន​ការ​ឈឺចាប់​ម្ដុំ​ត្រគាក​ ឬ​មិន​សូវ​ស្រួល​ខ្លួន។ ស្រីៗ​ភាគច្រើន​ មិន​សូវចាប់​អារម្មណ៍ ឬយល់​​ដឹងពី​​ស្ថានភាព​សុខភាព​មួយ​​នេះ​ទេ ​រហូត​ជួប​បញ្ហា​ពិបាកបង្ក​កំណើត​​ទើប​ដឹង​ខ្លួន។

– ឆ្លងជំងឺកាមរោគ (STIs)៖ ជំងឺកាមរោគ​ មាន​ច្រើន​ប្រភេទ សុទ្ធ​តែ​​អាច​បណ្ដាល​ឲ្យ​ខូចក្រពេញ​​អូវែ​ធ្ងន់ធ្ងរ​ បំពង់​ស្បូន​ និង​សរីរាង្គ​ផ្សេង​ទៀត ក៏​ជា​កត្តា​ចម្បងនាំ​ឲ្យ​ស្រីៗគ្នា​​យើង​ ជួប​បញ្ហា​គ្មាន​កូន។

– ជក់​បារី៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​ជក់បារី​អាច​ធ្វើ​ឲ្យ​ខូច​មេជីវិតញី គ្រោះថ្នាក់​ដល់​ដំណើរ​ការ​បញ្ចេញ​អូវុល និង​ងាយ​រលូតកូន​ ហើយ​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​ បើខាង​ប្រុស​​​ជក់បារីដូច​គ្នា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How do I know I’m fertile? http://www.parents.com/getting-pregnant/ovulation/fertile-days/how-do-i-know-im-fertile/?slideId=52227. Accessed April 8, 2017.

5 ways to tell you are fertile. https://www.thebump.com/a/5-ways-to-tell-youre-fertile. Accessed April 8, 2017.

How do I know I’m fertile? http://www.menstruation.com.au/periodpages/howdoiknow.html. Accessed April 8, 2017.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ CHIN Ven
កែ 16/09/2019
x