ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Hebrew ប្រទេសអ៊ីស្រាអ៊ែល រកឃើញវិធីបម្លែងកោសិកាស្បែក ទៅជាកោសិកាអំប្រ៊ីយ៉ុង (ទារកក្នុងស្បូនចាប់ពីការកជាស៊ុត រហូតដល់បីខែ) ដែលអាចលូតលាស់កកើតក្លាយជាអំប្រ៊ីយ៉ុងពេញលេញ។ ការសិក្សាខាងលើនេះបានពិសោធន៍ទៅលើហ្សែនកណ្តុរ ៥ប្រភេទ ដែលបម្លែងពីកោសិកាស្បែកសត្វកណ្តុរ រហូតបង្កើតបានជាអំប្រ៊ីយ៉ុងក្នុងរយៈពេលមួយខែ។
នៅដំណាក់កាលដំបូង ក្រុមអ្នកវេជ្ជសាស្រ្ តបានធ្វើការជម្រុះកោសិកាភ្ជាប់ បន្ទាប់មកប្រើបច្ចេកទេសជួយវិវត្តកោសិកាទាំងនោះឲ្យទទួលបានអត្តសញ្ញាណថ្មីមួយពីកោសិកាដើម និងកកើតក្លាយជាអំប្រ៊ីយ៉ុង។ ក្រោយការរកឃើញវិធីសាស្ត្រថ្មីនេះ ក្រុមអ្នកវិទ្យាសាស្រ្តអ៊ីស្រាអ៊ែល ក៏និយាយក្នុងន័យកំប្លែងដែរថា នៅថ្ងៃអនាគតទៅ វេជ្ជសាស្រ្តអាចបង្កើតកូនមនុស្ សបានដោយមិនចាំបាច់ប៉ាម៉ាក់ៗហត់នោះទេ។