៤.គីវី
ផ្លែគីវីវាមានផ្ទុកសារធាតុអាស៊ីតហ្វូលិកកម្រិតខ្ពស់ ហើយក្រៅពីនេះវាមានរសជាតិឆ្ងាញ់ផងដែរ និងអាចរួមចំណែកកាត់បន្ថយហានភ័យពិការភាពរបស់គភ៌ពីកំណ់តផងដែរ។ លើសពីនេះ គីវីអាចជួយម៉ាក់ៗដែលកំពុងពពោះក្នុងការស្រូបយកជាតិដែកបានយ៉ាងមានប្រសិទ្ធភាព ដែលចាំបាច់សម្រាប់ធានាថាឈាមរបស់ម៉ាក់មានផ្ទុកអុកស៊ីសែនគ្រប់គ្រាន់ដល់ទារកក្នុងផ្ទៃ។
គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ
៥.ផ្លែឪឡឹក
ផ្លែឪឡឹកមានវីតាមីន A C និង B6 ក៏ដូចជា ប៉ូតាស្យូម និងម៉ាញេស្យូម សម្រាប់ការពារពីការរមួលក្រពើ។ ម៉ាញ៉េស្យូម អាចជួយសម្រួលដល់សាច់ដុំដែលអាចការពារពីការកន្ត្រាក់ស្បូនកំឡុងពេលមានផ្ទៃពោះ។ លើសពីនេះផ្លែឪឡឹកក៏អាចប្រឆាំងនឹងការចាញ់កូន ដោយជួយកាត់បន្ថយក្នុងការក្រហាយទ្រូង និងការពារពីការខ្សោះជាតិទឹក។
៦.ផ្លែប៊ឺរី
ផ្លែប៊ឺរី គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារពីជំងឺធ្ងន់ធ្ងរទាំងម្ដាយនិងទារក។ វារួមបញ្ចូលទាំងផ្លែស្រ្ត័របឺរី ប្លូបឺរី និងប្រភេទផ្លែប៊ឺរីផ្សេងទៀតផងដែរ។