បញ្ហាទាំងប៉ុន្មានខាងលើនេះ ធ្វើឲ្យម៉ាក់ៗកាន់តែស្ត្រេស ធុញថប់ខ្លាំងជាងមុន តែទោះយ៉ាងណាលោកវេជ្ជបណ្ឌិតថា អំឡុងពេលនេះស្ត្រីពពោះត្រូវព្យាយាមសម្រាកឲ្យបានច្រើន បើអាចត្រូវសុំច្បាប់សម្រាកពីការងារមុនកំណត់ឲ្យបានយ៉ាងហោចណាស់ក៏ ២សប្តាហ៍ដែរ។ ការឈប់សម្រាកពីការងារមុននេះ ជាឱកាសដែរម៉ាក់មានពេលសម្រាកច្រើន សន្សំកម្លាំង ដើម្បីសម្រាលអាអូនបានដោយសុវត្ថិភាព។
ផ្ទុយទៅវិញ បើដល់ថ្ងៃកំណត់ត្រូវសម្រាលហើយ តែម៉ាក់ៗមិនមានសញ្ញាអ្វីឲ្យដឹង ឬគ្មានអ្វីប្រែប្រួលនោះទេ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ បើបណ្តោយទុកយូរ កូនកាន់តែចាស់ខែទៅ មិនល្អនោះទេ។