ការសល់កំទេចសុកក្នុងស្បូនកើតឡើងនៅពេលសុកធ្លាក់ចេញមិនអស់ពីស្បូន បន្ទាប់ពីសម្រាលរួច ៣០ នាទី។ ថ្វីត្បិតតែលក្ខខណ្ឌនេះកម្រកើតឡើង តែលក្ខខណ្ឌនេះអាចបណ្តាលឱ្យម៉ាក់ៗបាត់បង់ជីវិតដោយសារឆ្លងមេរោគ ឬធ្លាក់ឈាមច្រើន។
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ការសល់កំទេចសុកក្នុងស្បូនកើតឡើងនៅពេលសុកធ្លាក់ចេញមិនអស់ពីស្បូន បន្ទាប់ពីសម្រាលរួច ៣០ នាទី។ ថ្វីត្បិតតែលក្ខខណ្ឌនេះកម្រកើតឡើង តែលក្ខខណ្ឌនេះអាចបណ្តាលឱ្យម៉ាក់ៗបាត់បង់ជីវិតដោយសារឆ្លងមេរោគ ឬធ្លាក់ឈាមច្រើន។
បន្ទាប់ពីម៉ាក់ៗសម្រាលរួច ម៉ាក់ៗនឹងត្រូវទម្លាក់សុកក្នុងអំឡុងពេលស្បូនកន្រ្តាក់ដែលនឹងមានរយៈពេល ៣០ នាទីបន្ទាប់ពីសម្រាលរួច មិនថាម៉ាក់ៗសម្រាលដោយធម្មជាតិ ឬសម្រាលដោយវះកាត់ទេ។
ទោះបីជាយ៉ាងណាក៏ដោយ សុក ឬផ្នែកខ្លះនៃសុកអាចមិនធ្លាក់ ហើយនៅសេសសល់ក្នុងស្បូនរបស់ម៉ាក់ៗ ពេលសម្រាលដោយធម្មជាតិ។
ម៉ាក់ៗដែលមានហានិភ័យខ្ពស់ក្នុងការមានសល់កំទេចសុកក្នុងស្បូនគឺជាម៉ាក់ៗដែល៖
ហេតុអ្វីមានកំទេចសុកសល់ក្នុងស្បូន? កំទេចសុកសល់ក្នុងស្បូនអាចកើតឡើងដោយសារ៖
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ជាធម្មតាពេទ្យទម្លាក់សុកដោយវិធីណា?
ប្រសិនបើអ្នកម៉ាក់ៗសម្រាលដោយវះកាត់ នោះសុកក៏នឹងត្រូវទម្លាក់បន្ទាប់ពីវះកាត់យកទារកចេញរួច ហើយប្រសិនបើម៉ាក់ៗសម្រាលតាមធម្មជាតិ ជាធម្មតាមានជម្រើសពីរក្នុងការទម្លាក់សុក។
ជម្រើសទីមួយឆ្មបនឹងចាក់ចាក់ថ្នាំ oxytocin ចូលភ្លៅរបស់ម៉ាក់ៗក្នុងពេលសម្រាលដែលធ្វើឱ្យស្បូនរបស់ម៉ាក់ៗកន្រ្តាក់ ដូច្នេះសុកនឹងធ្លាក់ចេញពីជញ្ជាំងស្បូន។ ម៉ាក់ៗត្រូវការពេលប្រហែល ៣០ នាទីដើម្បីទម្លាក់សុក។
ជម្រើសទីពីរ ម៉ាក់ៗនឹងទម្លាក់សុកដោយមិនចាក់ថ្នាំ ឬអ័រម៉ូនដែលអាចចំណាយពេលដល់ទៅមួយម៉ោង។
ឆ្មបអាចជួយម៉ាក់ៗក្នុងការទម្លាក់សុកដោយ៖
ដើម្បីការពារការសល់កំទេចសុកក្នុងស្បូន ពេទ្យឆ្មបអាចទាញទងសុកចេញពីស្បូនថ្នមៗ ប៉ុន្តែទងសុកអាចដាច់ ប្រសិនបើសុកមិនធ្លាក់ចេញពីជញ្ជាំងស្បូន ឬដោយសារទងសុកស្តើងពេក។
ប្រសិនបើទងសុកដាច់ ឬសុកមិនធ្លាក់ចេញពីស្បូន ពេទ្យធ្មបអាចទម្លាក់សុកដោយបារសុកចេញពីស្បូន។
ម៉ាក់ៗដែលមានសល់កំទេចសុកក្នុងស្បូនអាចមានការធ្លាក់ឈាមមុនធ្លាក់សុក និងមានអាការៈ ឬរោគសញ្ញាក្រោយសម្រាលដូចជា៖
ការសល់កំទេចសុកក្នុងស្បូនបន្ទាប់ពីសម្រាលរួចអាចបណ្តាលឱ្យម៉ាក់ៗមានគ្រោះថ្នាក់ ប្រសិនបើព្យាបាលមិនទាន់ពេល។ ដូច្នេះបើម៉ាក់ៗមានអាការៈ ឬរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រាប់ពេទ្យឆ្មបជាបន្ទាន់។
អានបន្ថែម៖
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Retained Placenta
https://americanpregnancy.org/healthy-pregnancy/labor-and-birth/retained-placenta/
Retained placenta
https://en.wikipedia.org/wiki/Retained_placenta
Retained Placenta
https://www.whattoexpect.com/pregnancy/labor-and-delivery/retained-placenta/
Retained placenta
https://www.tommys.org/pregnancy-information/pregnancy-complications/retained-placenta
Retained placenta
https://www.pregnancybirthbaby.org.au/retained-placenta