home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដ្បិតវិធីសម្រាល​កូន​ក្នុង​ទឹកជួយស្ត្រីបានច្រើន តែអាច​បង្កហានិភ័យ​​ធ្ងន់ធ្ងរដល់កូនបាន

ដ្បិតវិធីសម្រាល​កូន​ក្នុង​ទឹកជួយស្ត្រីបានច្រើន តែអាច​បង្កហានិភ័យ​​ធ្ងន់ធ្ងរដល់កូនបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ការ​សម្រាល​កូន​ក្នុង​ទឹក បាន​ក្លាយ​ជា​វិធី​សម្រាល​កូន​ពេញ​និយម​មួយ​ចំពោះ​ស្ត្រី​ពពោះ​នៅ​ប៉ែក​អឺរ៉ុប តែ​នៅ​ខ្មែរ​យើង មិន​សូវ​មាន​ការ​អនុវត្ត​វិធី​មួយ​នេះ​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា ខ្លាច​ថប់​ដង្ហើម​កូន និង​មិន​សូវ​ប្រាកដ​ចិត្ត​ខ្លាច​មាន​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​សម្រាល​ធម្មតា និង​សម្រាល​កូន​នៅ​ក្នុង​ទឹក មិន​មាន​អី​ខុស​គ្នា​នោះ​ទេ តែ​គ្រាន់​ការ​សម្រាល​នៅ​ក្នុង​ទឹក​អាច​លឿន​ជាង និង​មាន​មតិ​លើក​ឡើង​តៗ​គ្នា​ថា ការ​សម្រាល​នៅ​ក្នុង​ទឹក​បែប​នេះ​មិន​សូវ​មាន​ការ​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ។

ចុះ​ការ​សម្រាល​កូន​ក្នុង​ទឹក​អាច​មាន​ហានិភ័យ​ដល់​ម្ដាយ ឬ​អា​អូន​ក្នុង​ផ្ទៃ​អត់?

មាន​ទ្រឹស្ដី​មួយ អាច​បង្ក​ហានិភ័យ​ធ្វើ​ឲ្យ​​ស្ទះ​សរសៃ​ឈាម ដោយ​ការ​ជ្រាប​ទឹក (Water​ Embolism) ហើយករណី​នេះ​ជ្រាប​ទឹក អំឡុង​ពេល​សម្រាល​កូន​ក្នុង​ទឹក មាន​ហានិភ័យ​ដល់​ទៅ ៩៥% ឯណោះ។ នេះ​បើ​តាម​ទ្រឹស្តី​សរសេរ​ដោយ​មហាវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី ចក្រភព​អង់គ្លេស Royal College of Obstetrician and Gynecologists

បើ​គភ៌​ក្នុង​ផ្ទៃ ​កំពុង​មាន​ភាព​តាន​តឹង​ក្នុង​បំពង់​សម្រាល ឬ​​បើ​ទង​សុក ​ត្របាញ់​ចូល​គ្នា គភ៌​​អាច​នឹង​ដង្ហក់​រក​ខ្យល់ នាំ​ឲ្យ​មាន​ហានិភ័យ​​ស្រូប​ជាតិ​​ទឹក​ចូល​បាន។ ទោះ​យ៉ាង​នេះ​ក្ដី ករណី​នេះ ​ពិត​ជា​កម្រ​ណាស់ ព្រោះ​ទារក​ជា​ទូទៅ ​មិន​ស្រូប​ដង្ហើម​ទេ ​រហូត​ទាល់​សម្រាល​ចេញ​មក​ក្រៅ ហើយ​ប៉ះ​នឹង​​ខ្យល់។

ទាក់​ទង​នឹង​ការ​សម្រាល​កូន​នៅ​ក្នុង​ទឹក​នេះ​ដែរ មិន​មែន​ចេះ​តែ​​សម្រាល​តាម​ចិត្ត​ចង់​នោះ​ទេ។ ក្នុង​ករណី​ដែល​ម្ដាយ​មាន​បញ្ហា​ដូច​ខាង​ក្រោម​នេះ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ឬ​បើ​អាច​គួរ​ចៀស​ពី​ការ​សម្រាល​នៅ​ក្នុង​ទឹក​៖

– ម្ដាយ​មាន​ដំបៅ​ដោយសារ​ជំងឺ​រើម
– មាន​រោគ​សញ្ញា​ធ្លាក់​ឈាម​ច្រើន ឬ​ឆ្លង​រោគ​ពេល​សម្រាល
– កូន​ក្នុង​ផ្ទៃ​បញ្ច្រាស​ជើង កូន​ភ្លោះ ឬ​កូន​ធំពេក
– សម្រាល​កូន​មុន​ខែ ឬ​កូន​កើត​មិន​គ្រប់​ខែ (២សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ​មុន​ថ្ងៃ​សម្រាល​មក​ដល់)
– ម៉ាក់​ៗ​លើស​ឈាម​ពេល​ពពោះ
– ម៉ាក់ៗ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង
– អាយុ​ម្ដាយ ​ក្រោម ១៧ឆ្នាំ ឬ ​លើស ៣៥​ឆ្នាំ។ល។

ប៉ុន្តែ វិធី​សម្រាល​កូន​នៅ​ក្នុង​ទឹក មិន​មែន​ផ្ដល់​តែ​ហានិភ័យ​ទៅ​ដល់​ម៉ាក់​ៗ​ពពោះ​ទេ វា​ក៏​មាន​ផល​ល្អ និង​ផល​អាក្រក់​របស់​ការ​សម្រាល​ក្នុង​ទឹក​នេះ​ដែរ៖

ផល​ល្អ៖ កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​អារម្មណ៍​ធូរស្រាល ងាយ​សម្រាល​លឿន កាត់​បន្ថយ​សម្ពាធ​ឈាម (ចំពោះ​ម្ដាយ) និង​ផ្ដល់​បរិយាកាស​ស្រដៀង​នឹង​ថង់​ទឹក​ភ្លោះ ផ្ដល់​ទំនុក​ចិត្ត និង​អារម្មណ៍​ធូរ​ស្រាល​ (ចំពោះ​ទារក)

ផល​អាក្រក់៖ សីតុណ្ហភាព​កូន​អាច​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង អាច​ឆ្លង​មេរោគ​តាម​ទឹក ឬ​អាច​ប្រកាច់​ជាដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

បើជួបអាការៈឈឺចាប់ទាំង ៣ កន្លែងនេះអំឡុងពពោះ ម៉ាក់ៗមិនបាច់ភ័យពេកទេ

ចាស់ៗឲ្យស្ត្រីសម្រាលកូនរួចឆ្ពុងល្អ តែពេទ្យថាបើខ្លាំងពេកខូចស្បែកលើសដើម

ហេតុអីស្ត្រីសម្រាលកូនដោយវះកាត់ មានអាការៈឈឺស្បូនជាងសម្រាលធម្មជាតិ?

ក្លាយជាម៉ាក់ថ្មីថ្មោង មកដឹងពីរឿងគួរ និងមិនគួរធ្វើក្រោយសម្រាលកូនរួច

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម មែនអត់?

សម្រាលកូនក្នុងទឹក មានគុណប្រយោជន៍ និងគុណវិបត្តិអីខ្លះ?

របើកសុកមុនសម្រាលមកពីកត្តាច្រើនយ៉ាង ហើយអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​?


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 20/10/2020
x