សម្ពាធ​ឈាម​ខ្ពស់​ពេល​ពពោះ​ដំបូង​ អាច​បង្កើន​ឱកាស​​គាំង​បេះដូង​?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 18/02/2021 . អាន 2 នាទី
Share now

ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​គឺ​ជា​ពេលវេលា​ដ៏​រំភើប​បំផុត​​នៅ​ក្នុង​ជីវិត​របស់​ស្រី​ៗ​យើង​​គ្រប់​រូប​។​ ​អំឡុង​ពេល​ពពោះ​នេះ​ដែរ​​ យើង​តែងតែ​ជួប​ប្រទះ​នូវ​ផលវិបាក​ និង​បញ្ហា​សុខភាព​ជា​ច្រើន​ ហើយ​ការ​ថែទាំ​​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ មិន​ត្រឹម​តែ​មាន​សារសំខាន់​ចំពោះ​ទារក​ប៉ុណ្ណោះ​ទេ​ វា​​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​ម៉ាក់​ៗ​ផង​ដែរ​។

ប្រសិនបើ​យើង​​ជួប​បញ្ហា​ដូចជា​ហើម​មុខ​ ដៃ​ និង​ជើង​ អំឡុង​ពេល​ពពោះ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើងដែល​ជា​​ដំណើរ​​នៃ​ការ​ឡើង​សម្ពាធ​ឈាម​ភ្លាម​ៗ​។ ​ការ​ឡើង​សម្ពាធ​ឈាម​​អំឡុង​ពេល​​ពពោះ​លើក​ដំបូង​ អាច​ជា​សញ្ញា​ព្រមាន​មួយ​​​ចំពោះ​ការ​កើន​ឡើង​ឱកាស​នៃ​ការ​គាំង​បេះដូង​ និង​ស្លាប់​ដោយ​សារ​​ជំងឺ​សរសៃ​ឈាម​បេះដូង​ដល់​ទៅ​៤​ដង​​។

ប្រហែល​ជា​២​ទៅ​៨% ​នៃ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទូទាំង​ពិភពលោក​ ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ដែល​ចាប់ផ្ដើម​បន្ទាប់​ពី​សប្ដាហ៍​ពី​២០​​នៃ​ការ​ពពោះ​។​ ​ទោះ​បី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ​នៅ​មិន​ទាន់​​​ត្រូវ​បាន​កំណត់​ពី​មូលហេតុ​ច្បាស់​លាស់​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ទាក់ទង​ទៅ​នឹងសរសៃ​ឈាម​នៃ​សុក​

សម្ពាធឈាមខ្ពស់២

ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ស្ត្រី​ចំនួន​៦៣៦០នាក់​ ដែល​មាន​អាយុ​​ចាប់ពី​១៨​ឆ្នាំ​ ដល់​៥៤​ឆ្នាំ​ ​ដែល​ពពោះ​លើក​ដំបូង​ និង​មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ចាប់​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៣​ ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង ព្រម​ទាំង​ធ្វើ​ការ​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ស្ត្រី​ដែល​ពុំ​មាន​ជំងឺ​បម្រុង​ក្រឡា ភ្លើង​ ដោយ​រក​ឃើញ​ថា​ អ្នក​ដែល​មាន​ជំងឺ​នេះ​ អំឡុង​ពេល​ពពោះ​ជា​លើក​ដំបូង​អាច​នឹង​កើត​​មាន​អាការៈ​គាំង​បេះដូង​ ឬ​​ស្លាប់​ដោយ​សារ​ជំងឺ​សរសៃ​ឈាម​បេះដូង​​​ច្រើន​ជាង​អ្នក​ធម្មតា​ដល់​ទៅ​៤​ដង​ឯណោះ​។​

ហេតុ​ដូច្នេះ​ហើយ​ ​ស្រី​ៗ​យើង​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ នៅ​អំឡុង​ពេល​មាន​គភ៌​ ក៏​ដូចជា​តាមដាន​ឲ្យ​បាន​ដិតដល់​ ប្រសិនបើ​កើត​មាន​ជំងឺ​នេះ​នៅ​ពេល​​សម្រាល​កូន​លើក​ដំបូង​ ​ពីព្រោះ​​វា​ក៏​អាច​កើត​មាន​ចំពោះ​ការ​សម្រាល​កូន​លើក​ក្រោយ​ៗ​ទៀត​ផង​ដែរ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

មុន​ចង់​បាន​កូន​ ស្រីៗគួរ​គិត​ដល់​រឿង​ទាំង​នេះ​ជា​មុន​សិន

មុន​យកកូន - ប្រសិនបើ​ស្រីៗ​យើង​ចង់​បាន​កូន​ ​យើង​គួរ​តែ​​​ចាត់​ទុក​ថា​ខ្លួន​ឯង​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ ដោយ​ចាប់ផ្ដើម​​ការ​ញ៉ាំ​អាហារ​សុខភាព​ និង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ

គន្លឹះ​​ងាយៗដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ

​ឈឺ​ក្បាលពេលពពោះ - ការ​​ទ្រទ្រង់​ទម្ងន់​​​​ទារក​ ក៏​អាច​បង្ក​ជា​ការ​ឈឺ​ក្បាល​ដែរ​​ ដោយ​សារ​តែ​ភាព​តាន​តឹង​ និង​ឥរិយាបថ​មិន​ល្អ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ផលវិបាក, ពពោះ 23/02/2021 . អាន 2 នាទី

​អាហារ​ទាំង​នេះ​ ញ៉ាំពេល​ពពោះអាចប៉ះពាល់កូនក្នុង​ផ្ទៃ

រលូត​កូន - ការ​​​ញ៉ាំ​អាហារ​​​ណា​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​គ្រប់គ្រាន់​ ​ជាមួយ​នឹង​បន្លែ​ និង​ផ្លែ​ឈើ​ គឺ​​មាន​សារសំខាន់​ណាស់​សម្រាប់​​​​ម៉ាក់​ៗ​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ផលវិបាក, ពពោះ 22/02/2021 . អាន 3 នាទី

​ថ្នាំ​ផ្សះ​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​​កូន​​​ ជា​ការ​ពិត​ទេ?

​ថ្នាំ​ផ្សះ - នៅ​ពេល​ដែល​ចង់​បាន​កូន​ ស្រីៗ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​ចំពោះ​របប​អាហារ​ ដើម្បី​ធានា​ថា​យើង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
មុនមានផ្ទៃពោះ, ពពោះ 22/02/2021 . អាន 3 នាទី

អត្ថបទគួរអាន

ពពោះ

កូន​ក្នុង​ផ្ទៃ​មិន​គ្រប់​គីឡូ​ ម៉ាក់​ៗ​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 26/02/2021 . អាន 2 នាទី
ទឹកនោមផ្អែមពពោះ

បច្ចេកទេសម្យ៉ាងនេះ អាចតេស្តដឹងថា ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ឬអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26/02/2021 . អាន 2 នាទី
ទឹកម្នាស់១

ម៉ាក់ៗកំពុងពពោះកុំបារម្ភពីសុវត្ថិភាពអី ផឹកទឹកម្នាស់ផ្តល់គុណប្រយោជន៍ច្រើន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 24/02/2021 . អាន 2 នាទី
គ្រាប់ល្ពៅ១

គ្រាប់​ល្ពៅសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 24/02/2021 . អាន 3 នាទី