home

ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុខ​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

អត្ថបទ ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ទំនៀមទម្លាប់​ខ្មែរ​ ស្ត្រី​ក្រោយ​សម្រាល​កូន ចាស់​ៗ​តែង​តម្រូវ​ឲ្យ​ឆ្ពុង ដើម្បី​ឲ្យ​សាច់​ចាំ​ស្អាត​ក្មេង​ជាង​វ័យ។ ចំពោះ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​គ្មាន​ការ​បកស្រាយ ឬ​ជំទាស់​អ្វី​ឡើយ ឲ្យតែ​សមស្រប​ជាមួយ​សុខភាព​យើង ប៉ុន្តែ​បើ​ឆ្ពុង​ញឹក​ញាប់​ជ្រុល​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ទៅ​វិញ​ទេ។ អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ឆ្ពង់នេះ​ពិតជា​មាន​ភាព​ពេញ​និយម​សម្រាប់​ស្ត្រី​សរសៃ​ខ្ចី​មែន ដោយ​មាន​ជំនឿ​ថា​ជួយ​ឲ្យ​សាច់​ស​ស្អាត ភ្លឺ​រោង។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឆ្ពុង​ច្រើន​ហួស​កម្រិត​រហូត​ដល់ ២ ដង/ថ្ងៃ អាច​បំផ្លាញ​ស្បែក​ទៅ​វិញ​ទេ ដោយសារ​​ចំណាយ​ទឹកក្ដៅ​ខ្លាំងពេក។ នៅ​ពេល​ឆ្ពុង​ខ្លាំង​ពេក​ស្បែក​នឹង​ប្រែ​ទៅ​ជា៖ - ស្ងួត - របក​បែក​ស្រកា - រមាស់​ពេញ​ខ្លួន - ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន - ជាំ​ស្បែក ជាពិសេស​មុខ - ស្បែក​ក្រហម - រលាក​ស្បែក​ជាដើម ដូចនេះ​ហើយ​បើ​ចង់​បាន​ស្បែក​នៅ​តែ​ស្អាត លេបថ្នាំ​ជាតិ​ដែក​ និង​វីតាមីន​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ញ៉ាំ ដើម្បី​បំពេញ​ភាព​ស្លេកស្លាំង ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ពិសេស​ពពួក​បន្លែ និង​ញ៉ាំ​ផ្លែឈើ សម្បូរ​ជាតិ​វីតាមីន C។ នៅ​ពេល​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់ ផឹក​ទឹក​ច្រើន និង​សម្រាក​បាន​ពេញ​លេញ សុខភាព​ស្បែក​នឹង​ស្អាត​តាម​បែប​ធម្មជាតិ។ មួយ​វិញ​ទៀត​ត្រូវ​មាន​អនាម័យ​ខ្លួន​ប្រាណ ដោយ​ងូត​ទឹក​ដុស​សាប៊ូ និង​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​សាច់​កំណាត់​ទន់​ៗ មិន​បាច់​ឃ្លុំ​ជិត​ឈឹង ដើម្បី​ឲ្យ​ស្បែក​បាន​ទទួល​ខ្យល់​ចេញ​ចូល។

ការថែទាំខ្លួនក្រោយសម្រាល

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ដឹង​ថា​ការ​ងូត​ទឹកត្រជាក់​ (Cold water) អាច​ជួយ​បង្កើន​ថាមពល និង​ដាស់​ស្មារតី​នៅ​ពេល​ព្រឹក​បាន។ ប៉ុន្តែ​គ្នាយើង​ដឹង​ទេ​ថា​ក្រៅ​ពី​អត្ថប្រយោជន៍ទាំងនេះ​ ការ​ងូតទឹក​ត្រជាក់​ក៏​ផ្តល់​ប្រយោជន៍​ដល់​សម្រស់​ដែរ។ ១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ជាង​មុន ទឹក​ត្រជាក់​ជួយ​បង្កើន​ចលនា​ឈាម​រត់ ជា​ពិសេស​សម្រាប់​ស្បែក​មុខ​ដែល​ជួយ​ឲ្យ​ស្បែក​​មើល​ទៅ​ភ្លឺ​រលោង។ ម៉្យាងទៀត យើង​មិន​ចាំបាច់​ងូតទឹក​ត្រជាក់​រយៈពេល​យូរ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ទេ។ ២. បង្ការ​ភាព​ចាស់ ទម្លាប់​ងូតទឹក​ត្រជាក់​រាល់ថ្ងៃ​ជួយ​ស្បែក​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន​យូរ​អង្វែង។ ទឹក​ត្រជាក់​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​មាន​សកម្មភាព ហើយ​រាងកាយ​បញ្ចេញ​អ័រម៉ូន និង​សារធាតុ​គីមី​ដែល​ប្រឆាំង​នឹង​ស្ត្រេស។ ការសិក្សា​ជាច្រើន​បាន​អះអាង​ថា​ស្ត្រេស​ក៏​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ភាព​ចាស់ និង​ផលប៉ះពាល់​អវិជ្ចមាន​ទៅ​លើ​ប្រព័ន្ធ​ផ្សេងៗ​នៃ​រាងកាយ​ដែរ។ ៣. បង្ការ​បញ្ហា​ស្បែក​បង្ក​ដោយ​ស្ត្រេស ការ​ងូត​ទឹក​ត្រជាក់​អាច​ភ្ញោច​ខួរក្បាល​ឲ្យ​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន (Endorphin) ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ នៅ​ពេល​បញ្ចេញ​អ័រម៉ូន​មក កម្រិត​ស្ត្រេស​របស់​យើង​នឹង​ថយ​ចុះ ហើយ​យើង​ក៏​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​បញ្ហាមុន ជំងឺ​ស្បែក Psoriasis និងជំងឺ​រលាក​ស្បែក។ ៤. បង្រួម​រន្ធ​ញើស បើ​ងូត​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​បាត់បង់​ប្រេង​ធម្មជាតិ​ដែល​ការពារ​ស្បែក​របស់​យើង។ ប៉ុន្តែ​ទឹក​ត្រជាក់​ជួយ​បង្រួម​រន្ធ​ញើស​របស់​យើង​បាន​បណ្ដោះអាសន្ន ហើយ​ក៏​ជួយ​ឲ្យ​ស្បែក​មុខ​មាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​ស្បែក​មាន​ពន្លឺ​ជាង​មុន។ នេះ​មក​ពី​ទឹក​ត្រជាក់​​អាច​បង្រួម​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​មិន​សូវ​ក្រហម និង​ហើម។ ៥. បន្ថយ​អាការៈ​ផ្សេងៗ​បង្ក​ដោយ​បញ្ហា​ស្បែក ទឹកក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក និង​បង្ក​អាការៈ​ក្រហម រមាស់ និង​របក ប៉ុន្តែ​ទឹក​ត្រជាក់​បែរ​ជា​មាន​ប្រសិទ្ធភាព​ផ្ទុយ​ពី​នេះ​វិញ។ សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​រមាស់​ស្បែក ការ​ងូត​ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​អាការៈ​រមាស់។ ម៉្យាងទៀត ការ​ងូត​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្បែក​ចុះ​ត្រជាក់ និង​ជួយ​កាត់​បន្ថយ​ការ​រមាស់​ខ្លាំង​បង្ក​ដោយ​ជំងឺ​ស្បែក Psoriasis។

ការថែទាំខ្លួនក្រោយសម្រាល

ស្ត្រី​ភាគច្រើន​ដែល​សម្រាល​កូន​ហើយ​តែង​តែ​ជួប​វិបត្តិ​ដ៏​ធំ​មួយ គឺ​បញ្ហា​គីឡូ ក្បាលពោះ​មិន​ព្រម​ស្រក​ទៅ​វិញ។ ព្រោះតែ​មិនស្រកបែប​នោះ​ទើបមាន​សំណួរលើក​ឡើង​ថា តើ​អាច​លេប​ថ្នាំ​សម្រក​បាន​ដែរ​ទេ? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ស្ត្រី​សម្រាល​រួច និង​កំពុង​បំបៅ​ដោះ​កូន​មិន​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ដោយ​លេប​ថ្នាំ​ឡើយ​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ដែល​ទទួល​សារជាតិ​បន្ត​ពី​ម៉ាក់​ៗ​តាម​រយៈ​ទឹក​ដោះ ហើយ​កូន​ក៏​ស្គម​នាំឲ្យ​សុខភាព​ក៏​ធ្លាក់​ចុះ​ដែរ ព្រោះ​កូន​នៅ​តូច​ត្រូវការ​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ការ​លូតលាស់​បញ្ញា​ស្មារតី។ ចំពោះ​អ្នក​មិន​បាន​បំបៅ​ដោះ​កូន​វិញ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បញ្ជាក់​ថា​អាច​លេប​បាន ត្រូវពិនិត្យ​ពិច័យ​ឲ្យ​ច្បាស់​មុន​នឹង​ទិញ​ម​កប្រើ។ ប្រភេទ​ថ្នាំ​សម្រក​ខ្លះមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់មានទាំងរយៈពេល​វែង និងភ្លាម​ៗ ដោយ​រយៈពេល​វែង​ទៅ​អាច​បំផ្លាញ​ថ្លើម ខ្សោយ​តម្រង​នោម មានជំងឺគាំងបេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ចំណែក​ផល​ប៉ះពាល់​ភ្លាម​ៗ​មាន​ដូចជា ពិបាក​ក្នុង​កា​រគេង​ឲ្យ​លក់​ស្កប់ស្កល់ ឈឺក្បាល សម្ពាធ​ឈាម​ឡើង​ខ្ពស់ រាក ហូរ​ឈាម​តាម​រន្ធ​គូ​ថ ដែល​ករណី​នេះ មកពី​ថ្នាំ​សម្រក​ទម្ងន់​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលា​ក​ពោះវៀន​ធំ​។ លោក​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​មិនត្រូវបាន​លើក​ទឹក​ចិត្ត​ឡើយ តែ​បើ​ម៉ាក់​ៗ​ចង់​ប្រើ​ខ្លាំង មុន​នឹង​ទិញ យើង​ត្រូវ​ដឹង​ថា​ថ្នាំ​នោះ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ហើយ ឬ​នៅ។ ដូចនេះ​សូម​គិត​ឲ្យ​បាន​ដិតដល់​ជាមុន​សិន ហើយ​ប្រសិនបើ​អាច យើង​ក៏​គួរ​ធ្វើការ​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ជា​មុន​ទើប​ជា​ការ​ប្រសើរ​បំផុត ព្រោះ​ពេទ្យ​មាន​ការ​ណែនាំ​សម្រាប់​ស្រ្តី​សម្រាល​កូន​ហើយ​ឲ្យ​ឆាប់​ស្រក​ទម្ងន់។ វិធីដ៏ល្អបំផុតគឺសម្រកតាមធម្មជាតិ ហាត់ប្រាណ តមអាហារខ្លាញ់ បំបៅដោះកូន និងញ៉ាំបន្លែផ្លែឈើឲ្យច្រើនវិញ ទើបស្រកម្តងបន្តិចៗ។ កន្លង​មក​ក្រសួង​សុខាភិបាល​ក៏​បាន​ហាមឃាត់​ផលិតផល​សម្រក​មួយ​ចំនួន​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍ ហើយ​ក៏បាន​​ពិនិត្យ​គុណភាព​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង […]

ការថែទាំខ្លួនក្រោយសម្រាល

ការវិវត្តនៃរាងកាយ និងការលូតលាស់របស់អូនៗក្នុងផ្ទៃ ជាកត្តាគួបផ្សំមួយ​ធ្វើឲ្យស្រីៗគ្នាយើងឃ្លានមិនចេះចប់មិនចេះហើយអំឡុងពេលពពោះ។ តែត្រូវចាំថា អំឡុងពេលនេះ ហានិភ័យសុខភាពក៏មានច្រើន បើជាគ្នាយើងមិនចេះលៃលកបានល្អទេ​នោះ រាប់​បញ្ចូលទាំងទឹកនោម​ផ្អែម​ពេលពពោះ ក៏ឧស្សាហ៍កើតមានច្រើនដែរ។ ហេតុនេះ បើមិនចង់ឲ្យកើត​ទឹកនោម​ផ្អែម​​ពេលពពោះ ​ឬកើត​ហើយ ចង់រក្សាសុខភាពយើង និងកូនឲ្យបានល្អ គួរតែចៀសឆ្ងាយពីអាហារទាំងនេះ។ ១- និយាយថាទេជាមួយពពួកនំផ្អែម ឬស្ករគ្រាប់ (Sugary foods) កម្រិតជាតិស្ករក្នុងឈាមស្រីៗពពោះ នឹងកើនឡើងខ្លាំងភ្លាមៗនៅពេលយើងញ៉ាំពពួកអាហារផ្អែម ដូចជានំមានជាតិស្ករខ្ពស់ ឬស្ករគ្រាប់ ពិសេសពពួកអាហារដែលឆ្លងកាត់ការកែច្នៃរួច។ ស្រីៗមានជំងឺទឹកនោមផ្អែមពេលពពោះ ចាំបាច់ត្រូវចៀសឆ្ងាយពីអាហារផ្អែមខ្លាំងតាមដែលអាចធ្វើទៅបាន ពិសេសអាហារដែលរៀបរាប់ខាងក្រោមនេះ៖ - នំខេក - នំឃុកឃី - ស្ករគ្រាប់ - បង្អែម - នំដុតផ្អែម - ទឹកក្រូច - ការ៉េម - ទឹកផ្លៃឈើស្រស់មានបន្ថែមជាតិស្ករ។ ស្រីៗមានបញ្ហាទឹកនោមផ្អែមពេលពពោះ អាចរីករាយជាមួយអាហារជាច្រើនក្រៅពីនេះបាន ពិសេសទឹកដោះគោ និងផ្លែឈើ ប៉ុន្តែញ៉ាំក្នុងកម្រិតសមល្មមបានហើយ បើទោះជាអាហារទាំងនេះ ផ្ទុកទៅដោយស្ករធម្មជាតិ​ក្តី។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ? ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា? ២- អាហារធ្វើពីម្សៅ (Starchy foods) អាហារធ្វើពីម្សៅ (Starchy […]

ការថែទាំខ្លួនក្រោយសម្រាល

​ទោះ​ជា​គ្រូពេទ្យ​អះអាង​ថាការ​ងូត ដុស​ខ្លួន កក់ សិត​សក់​បាន​យ៉ាង​ណា ក៏​ម៉ាក់ៗកូនខ្ចីមិន​ហ៊ានធ្វើ​ដែរ ដោយនៅប្រកាន់តាមទំនៀមទម្លាប់បែប​បុរាណ ដែល​តម្រូវឲ្យស្ត្រី​សម្រាលរួចតមងូត​ទឹក កក់​សក់ ដុស​ខ្លួន ​ខ្លាច​ទាស់​ស្ពឹក​ដៃ​ជើង ឈឺក្បាល វិលមុខ។ ចំពោះ​បញ្ហា​នេះ​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​អះអាង​ថា ទង្វើ​ដែល​ពេទ្យ​អនុញ្ញាត និង​ណែនាំ​ក្រោយ​សម្រាល ដោយអាច​ងូត​ទឹក ចុះដើរ គឺ​គ្មាន​បញ្ហា​អ្វី​ដល់​សុខភាព​ម៉ាក់​ៗ​ឡើយ។ ចំណែក​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​អនុវត្តបន្ត​ទៀត​នោះ គឺ​មិន​ហ៊ាន​ងូត​ទឹក លុប​មុខ​រាប់​ខែ​ហើយ ពេល​អាច​ធ្វើ​បានហើយ បែរជា​មិន​ហ៊ាន​ប្រើប្រាស់​សាប៊ូ ព្រោះ​ចាស់​ៗ​ហាម​ថា ការ​ប្រើ​សាប៊ូ​​លាង​ដុស​បែរជា​ធ្វើឲ្យ​ស្បែក​ប្រែជា​ឆាប់​ចាស់​ទៅ​វិញ ជារឿងមិនត្រឹមត្រូវ។ លោក​បន្ត​ថា ការ​លើក​ឡើង​របស់​ចាស់​ៗ​ទាំង​នោះ​គ្មាន​ឯកសារ​ណា​បញ្ជាក់​ទេ ស្បែក​ខ្លួន ជា​ពិសេស​ស្បែកមុខ​ត្រូវ​ការ​ការ​សម្អាត​ជា​ប្រចាំ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ស្បែក​មុខ​មាន​ជាតិ​ពុល ធូលី​ដី ក្អែល ជាតិ​កង្វក់​ដែល​ទឹក​ទទេ​មិន​អាច​ចូល​ទៅ​សម្អាត​ក្នុង​កោសិកា​ស្បែក​ខាង​ក្នុង ប្រែ​ជា​បណ្ដាល​ឲ្យ​មុខ​ឡើង​ស្ងួត ស្រអាប់ រោល អាចម៍រុយ និង​ជាំ​ទៅ​វិញ​ទេ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ​បន្ថែម​ទៀត​ថា ពេទ្យ​តម្រូវ​ឲ្យ​យើង​ដុះ​លាង​សម្អាត​​មុខ​មាត់ ខ្លួន​ប្រាណ​ជាប្រចាំ ដើម្បី​អនាម័យ និង​មាន​អារម្មណ៍​ល្អ តាំង​ពី​ពេលណា​ក៏​បាន ប្រសិនបើ​មាន​កម្លាំង​ក្រោក។ តែ​បើ​មិន​បាន​សម្អាត​វិញ ផ្ទៃ​មុខ​អាច​ស្ងួត គ្រើម គ្មាន​សំណើម នាំ​ឲ្យ​មាន​បញ្ហា​ឡើង​ខ្លាញ់ មុន ឬ​ជាំ​ទៅ​វិញ។ លើស​ពី​នេះ​ទៅទៀត​អ្នក​ដែល​ចង់​ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​មុខ […]

ការថែទាំខ្លួនក្រោយសម្រាល

ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ការ​ងូត​ទឹក​ក្ដៅ​គឺ​អាច​ជួយ​យើង​បន្ថយ​អាការៈ​ឈឺចាប់​ផ្សេងៗ​បាន​ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​ដូចគ្នា​នោះ​ទេ​ព្រោះ​ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​បាន។ គ្រូពេទ្យ​តែង​ណែនាំ​មិន​ឲ្យ​ស្ត្រី​ពពោះ​ត្រាំ​ទឹក​ក្ដៅ​ទេ​ ព្រោះការ​ធ្វើ​ដូច​​នេះ​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ស្ត្រី​ពពោះ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​កើន​ឡើង​សីតុណ្ហភាព​នៅ​អំឡុង​ពេល​ពពោះ​ដំបូង​អាច​បង្កើន​ហានិភ័យ​បញ្ហា​លៀន​ដុំ​ពក​លើ​​​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើតលើ​ទារក (Neural tube defect) ដែល​នេះ​ដូចគ្នា​ទៅ​នឹង​អាការៈ​គ្រុន​ក្ដៅ​អំឡុង​ពេល​ពពោះ។ ម៉្យាងទៀត​ក៏​មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា​ការ​ត្រាំ​ទឹក​ក្ដៅ​អំឡុង​ពេល​ពពោះ​ដំបូងៗ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត ហើយ​សម្រាប់​​ត្រីមាស​ក្រោយៗ​​ការ​ត្រាំ​ទឹក​ក្ដៅអាច​បង្ក​ឲ្យ​ទៅ​ជា​មាន​ការបាត់បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួនសម្រាប់​ស្ត្រី​ពពោះ។ ប៉ុន្តែ​ភស្តុតាង​​​នេះ​នៅ​មាន​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​ភាគច្រើន​គឺ​បង្កើន​ហានិភ័យ​បញ្ហា​សុខភាព​ដល់​ទារក​វិញ។ ដោយសារ​បញ្ហា​លៀន​ដុំ​ពក​នៅ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើត​ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ប្រុង​ប្រយ័ត្ន និង​តាមដាន​សីតុណ្ហភាព​រាងកាយ​កុំ​ឲ្យ​ខ្ពស់​ជាង​៣៨​អង្សាសេ​ដោយ​មិន​ត្រឹមតែ​ចៀសវាង​ការ​ត្រាំ​ទឹក​ក្ដៅប៉ុណ្ណោះ ទេ ​ប៉ុន្តែ​ត្រូវ​តាមដាន​អាការៈ​គ្រុនក្ដៅ​​ដើម្បី​បង្ការ​កុំ​ឲ្យ​សីតុណ្ហភាព​ខ្ពស់។ ការ​ត្រាំ​ទឹក​ក្ដៅ​ត្រឹម​១០​ទៅ​២០​នាទី​ក៏​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើង​បាន​ដែរ។ ដូចនេះ យក​​ល្អ​អំឡុងពេល​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង​ការ​ត្រាំ​ទឹក​ក្ដៅ​ដើម្បី​សុវត្ថិភាព​ដល់​គភ៌។ យ៉ាង​ណា​មិញ ជំនួស​ឲ្យ​ការ​ត្រាំ​ទឹកក្ដៅ ​ស្រីៗ​កំពុង​​ពពោះ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ជំនួស​បាន​។ ពេល​ងូត​ទឹក សីតុណ្ហភាព​ទឹក​ចុះ​ត្រជាក់​លឿន​ជាង​ពេល​ត្រាំ​ទឹក​ ហើយ​ណាមួយ​រាងកាយ​មិន​បាន​ត្រាំ​ក្នុង​ទឹក​ក្ដៅ​ទេ។ ហេតុ​នេះ​ហើយ​សីតុណ្ហភាព​ក្នុង​រាងកាយ​គឺ​មិន​ឡើង​លឿន​ដូច​ត្រាំ​ទឹក​ក្ដៅ​ដែរ​។ ប៉ុន្តែ​ការ​ងូត​ទឹក​ក្ដៅ​នៅ​តែ​អាច​បង្ក​ហានិភ័យ​ប្រសិន​ជា​ងូត​ទឹក​ក្ដៅ​ខ្លាំង ឬ​ងូតទឹក​រយៈពេល​​យូរ។ ដូចនេះ​បើ​ចង់​ងូត​ទឹក​ក្ដៅ​គួរ​ពិនិត្យ​សីតុណ្ហភាព​រាងកាយ និង​សីតុណ្ហភាព​ទឹក​ឲ្យ​បាន​ច្បាស់​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ។ ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ស្ត្រី​ពពោះ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូចជា៖ សីតុណ្ហភាព​ទឹក​មិន​ត្រូវ​ក្ដៅ​ពេក ឬ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ប្រសិន​ជា​មាន​អាការៈ​វិលមុខ គួរ​ឈប់​ងូត​ភ្លាមៗ​ព្រោះ​នេះ​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ធ្លាក់​ចុះ ងូត​ទឹក​តិច​ជាង​១០​នាទី ប្រសិនជា​មាន​អារម្មណ៍​ថា​ស្រេកទឹក ក្ដៅ​ខ្លាំង ឬ​រងា​ គួរ​បញ្ឈប់​ការ​ងូតទឹក​ភ្លាម។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ឬមិនច្បាស់​ក្នុង​ចិត្តពី​កម្រិត​សីតុណ្ហភាព​ទឹក​ក្ដៅ​ដែល​ខ្លួន​ចង់​ងូតទេ​​​ គួរ​ចៀសវាង​ទាំង​ការ​ត្រាំ​ទឹក​ក្ដៅ និង​ការ​ងូត​ទឹក​ក្ដៅ​ព្រោះ​ការពារ​ប្រសើរ​ជាង​ព្យាបាល។

ការថែទាំខ្លួនក្រោយសម្រាល

បច្ចុប្បន្ន​បច្ចេកទេស​វេជ្ជសាស្ត្រ​ទំនើប អាច​ជួយ​សម្រួល​ផ្នែក​សម្ភព​បាន​ច្រើន។ តែ​ទោះជា​បែប​នោះ​ម៉ាក់​ៗ​មួយ​ចំនួន ក្រោយ​សម្រាល​កូន​ហើយ​នៅ​ស្ដាប់​បង្គាប់​ចាស់​ៗ ដោយ​ប្រកាន់​ខ្ជាប់​ទម្លាប់​បែប​បុរាណ​ដដែល ព្រោះ​ខ្លាច​មាន​បញ្ហា​ទាស់​ផ្សេង​ៗ។ បញ្ហា​នេះ​ដែរត្រូវ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បកស្រាយ​ថា ស្ត្រី​ក្រោយ​សម្រាល​កូន​ហើយ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ដោយ​គ្មាន​ផល​ប៉ះពាល់​ឡើយ។ ​វេជ្ជបណ្ឌិតរូបនោះ​បាន​ឲ្យ​ដឹង​ថា "ទាស់" គ្មាន​នៅក្នុងវេជ្ជសាស្រ្តឡើយ ហើយអ្នក​សម្រាល​កូន​រួច​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ដូច​មុន​ពេល​សម្រាលដែរ តែមុនយើងធ្វើអ្វីត្រូវ​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​សិន។ លោក​បញ្ជាក់ថារឿង​ដំបូង​ដែល​មិន​ធ្វើ​ឲ្យ​ស្រ្តី​ទាស់​ក្រោយ​សម្រាលនោះ គឺ​ការ​ងូត​ទឹក តែបែរចាស់​ពី​មុន​ហាម​ដាច់ខាត​មិន​ឲ្យ​ងូត ព្រោះ​សរសៃ​នៅ​ខ្ចី​អាច​នាំឲ្យ​ត្រជាក់​ជ្រុល ទៅ​ជា​ព្រឺ​រងា​ទាស់។ ការ​ងូត​ទឹក​ក្រោយ​សម្រាល​ជួយ​ឲ្យ​អារម្មណ៍ល្អ ធ្វើ​ឲ្យ​ស្ត្រី​ស្រឡះ​ក្នុង​ខ្លួន និង​ជា​អនាម័យ​ខ្លួន​ប្រាណ ហើយ​បើ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​រាង​កាយ​កខ្វក់ បង្ក​ទៅ​ជា​មេរោគ ហើយ​ម្ដាយ​ត្រូវ​ឱប​កូន បី​កូន បំបៅ​កូន ងាយ​នឹង​ឆ្លង​មេរោគ​នោះ​ទៅ​កូន​ទៀត។ មួយ​វិញ​ទៀត​បើទើប​សម្រាល​ថ្មី​ៗ នៅ​មាន​អាការៈ​វិល​មុខ​ អស់​កម្លាំង ចូល​បន្ទប់​ទឹក​ត្រូវ​ប្រយ័ត្ន​រអិល ឬការដួល ព្រោះ​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​បាន។ បន្ថែម​ពី​លើ​ការ​ងូត​ទឹក​ធម្មតាវេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នោះ​ក៏បន្តទៀតថា ស្ត្រី​ក្រោយ​សម្រាល​អាច​កក់ និង​សិត​សក់​បាន​ធម្មតា​ទៀត​ផង មិន​នាំ​ឲ្យ​ទាស់ ឬ​ឈឺក្បាល​ឡើយ។ តែ​បើ​តាម​ជំនឿ​បែប​បុរាណ​គេ​មិន​ឲ្យ​ស្ត្រី​កក់ និង​សិត​សក់​ឡើយ ព្រោះ​គិត​ថា​នៅ​សរសៃ​ខ្ចី ប្រសិន​បើ​អេះ ឬ​ទាញ​នាំឲ្យ​ប៉ះពាល់​ទៅ​សរសៃ​ក្បាល នាំឲ្យ​ឈឺក្បាល​ចាប់​ជាប្រចាំ។ ផ្ទុយ​ទៅ​វិញ​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ម៉ាក់​ៗ​ធ្វើ​តាម​ចិត្ត​ដូច​មុន​ពេល​សម្រាល ព្រោះតែ​កក់​ ឬ​សិត​មិន​បាន​ជាប់​ទាក់ទិន​នឹង​ការ​ឈឺក្បាល​ឡើយ តែ​មកពី​បញ្ហា​ផ្សេង​ៗ​ទៀត​ដូចជា​គេង​មិន​លក់ គិត​ច្រើន ញ៉ាំ​អាហារ​មិន​បាន​គ្រប់គ្រាន់ និង​ហត់នឿយ​ជា​ប្រចាំ​ទៅ​វិញ​ទេ។ ចំណែក​រឿង​មួយ​ទៀត​ដែល​ម៉ាក់​ៗ​អាច​ធ្វើ​បាន […]

ការថែទាំខ្លួនក្រោយសម្រាល

មាន​ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ពពោះ សម្រាលហើយ​សម្រស់​​ប្រែ​ជា​ថមថយ​លែង​ស្រស់​ថ្លា​ដូច​ពី​មុន​ទៀត​ហើយ។ ចំពោះ​បញ្ហា​នេះ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​ឲ្យ​ដឹង​ថា មកពី​របៀបរបប​រស់នៅ និង​ការ​ញ៉ាំ។ លោក​បាន​ឲ្យ​ដឹង​ថា បើ​ក្រឡេក​ទៅ​មើល​ស្ត្រី​ពពោះ​នៅ​បរទេស ពិសេស​ប៉ែក​អឺរ៉ុប​ពេល​មាន​ផ្ទៃ​ពោះ​គេ​ហាត់ប្រាណ តាមដាន​ពិនិត្យ​ផ្ទៃ​ពោះ ញាំ​អាហារ​សម្បូរ​ជីវជាតិ សមាធិសម្រួលអារម្មណ៍ ស្ដាប់តន្រ្តី និង​ហាត់ប្រាណ​ត្រឹមត្រូវ ទើប​ធ្វើឲ្យ​អ្នក​ទាំង​នោះ​រក្សា​ភាព​ស្រស់​ស្អាត​បាន​ដដែល។ មិន​ត្រឹមតែ​រក្សា​សម្រស់​ឲ្យ​នៅ​តែ​ខ្ញង់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ឈឺពោះ​មិន​យូរ​ខ្លាំង ស្រួល​សម្រាល ហើយ​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និង​កូន។ ស្រ្តី​ខ្លះ​ពេល​ពពោះ​មិន​ធាត់​ខ្លាំង​បាត់​រាងរៅឡើយ តែ​កូន​ក្នុង​ពោះ​ថ្លោស និង​មានសុខភាព​ល្អ ព្រោះ​ម៉ាក់​ៗ​ជ្រើសរើស​អាហារ​ដែល​ចាំបាច់ក្នុង​ការ​បង្កើន​ទម្ងន់​កូន ជាជាង​ខ្លួនឯង។ ក្រោយ​សម្រាល​កូន​ហើយ ស្ត្រី​បរទេស​បាន​ញាំ​អាហារ​គ្រប់គ្រាន់​មាន​ទាំង​សាច់ បន្លែ ផ្លែឈើ​គ្រប់​មុខ ដែល​ទាំងនោះ​ហើយ​គឺជា​ពពួក​វីតាមីន សារធាតុ​ចិញ្ចឹម គ្រប់គ្រាន់​ជួយ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ភ្លឺ​ថ្លា រាង​ស្អាត។ ចំណែក​តិចនិក​សំខាន់​មួយ​ទៀត​វិញ គឺ​អ្នក​ទាំង​នោះ​ព្យាយាម​ហាត់ប្រាណ​ទៅ​តាម​បច្ចេកទេស ដែល​ជួយ​ឲ្យ​ដំណើរ​ការ​យក​រាង​ដើម​បាន​ឆាប់។ ជា​ធម្មតា​ឃើញ​នៅ​បរទេស​ ក្រោយ​សម្រាល​ហើយ អាច​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ កាត់​បន្ថយ​ភាព​តានតឹង នាំឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ដែល​វា​ជា​វិធី​ជំនួយ​ជួយ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ធម្មតា។ ចំណែក​ស្ត្រី​ខ្មែរ​មួយ​ចំនួន​នៅ​ប្រកាន់​របៀប​ចាស់​បុរាណ​តាំងពី​មាន​ផ្ទៃពោះ​រហូត​ដល់​សម្រាល ដោយ​តម្រូវ​ឲ្យ​តម​នេះ​តម​នោះ មិន​ហ៊ាន​ធ្វើ​នេះ មិន​ហ៊ាន​ធ្វើ​នោះ សូម្បី​ងូត​ទឹក​យប់​ក៏​មិន​ហ៊ាន ក្រោយ​សម្រាល​ហើយ​ដេក​លើ​គ្រែ​អាំង​ភ្លើង​រាប់​ខែ មិន​ហ៊ាន​ញាំ​អាហារ​គ្រប់​មុខ និង​អ្នក​ខ្លះ​ញ៉ាំ​បាយ​តែជា​មួយ​អំបិល​ម្រេច មិន​ហ៊ាន​ញាំ​សាច់ ញ៉ាំ​ប្រៃ សង្កត់​ថ្ម ចុង​ក្រោយ​ជាំ​មុខ ស្បែក​ស្ងួត […]

x