ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុច​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

ការថែទាំខ្លួនក្រោយសម្រាល

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។ បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ស្វែងរក ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល

សម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន​ (វីដេអូ)

កាល​ពី​ដើមស្រីៗទើប​សម្រាល​កូន​រួច ចាស់​ៗ​តែង​ឲ្យ​អាំង​ភ្លើង ដោយ​គេង​នៅ​លើ​គ្រែ ដែល​​នៅ​​ខាងក្រោម​​​​មាន​​ចង្ក្រាន​ឧស-​ធ្បូង​កំពុង​តែ​ឆេះ ឬ​មាន​រងើក​ភ្លើង  ដើម្បី​ឲ្យ​​ឆាប់​​ឆ្អិន​​សរសៃ មិន​​ទាស់ និង​ឆាប់​សុខភាព​រឹងមាំ​ឡើង​វិញ។តែ​សម្រាប់​ពេល​បច្ចុប្បន្ន​វិញ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ស្រី​ៗ​ដែល​ទើប​ឆ្លង​សម្រាល​កូន​រួច​អាំង​ភ្លើង​ទៀត​នោះ​ទេ។


ការថែទាំខ្លួនក្រោយសម្រាល

កើតទឹកនោមផ្អែមពេលពពោះ ទារកអាចប្រឈមបញ្ហាច្រើន

ជា​ទូទៅ អំឡុង​ពេល​ពពោះ ទាម​ទារ​ឲ្យ​ម៉ាក់ៗ​គ្រប់​រូប​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​មែន​ទែន ចៀស​វាង​កើត​មាន​បញ្ហា​អី​មួយ​ប៉ះ​ពាល់​ដល់​សុខភាព។ កាល​ណា​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ទៅ​ដល់​សុខភាព​កូន​បាន​ផង​ដែរ ឧទាហរណ៍​ម្ដាយ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ទឹក​នោម​ផ្អែម​ក្នុង​ពេល​ពពោះ សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។ ​ បើ​តាម​មន្ទីរពេទ្យ កាល់​ម៉ែត ​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ប្រហែល​៣%​ ចំពោះ​ស្ត្រី​ពពោះ​ទាំង​អស់ ហើយ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​នេះ ដោយ​សារ​ម្ដាយ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​ធម្មតា​អំឡុង​ពេល​មាន​គភ៌។ ចំពោះ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​មាន​ផល​ប៉ះពាល់​ដូច​ជា៖ – កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម – កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម – កង្វះ​ជាតិ​ម៉ាញ៉េស្យូម​ក្នុង​ឈាម – ទារក​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ដែល​អាច​បណ្ដាល​មក​ពី សួត​មិន​ទាន់​ទុំ មាន​សល់​ទឹក​ក្នុង​សួត​ក្រោយ​សម្រាល ឬ​ការ​រីក​ធំ​នៃ​សាច់​ដុំ​បេះ​ដូង – ទារក​ដែល​ធំ​លើស​ពី​៤​គីឡូ​អាច​មាន​គ្រោះ​ថ្នាក់​ពេល​សម្រាល ដូច​ជា​បាក់​ឆ្អឹង​ដៃ (ឆ្អឹង​ដង​កាំបិត) មិន​អាច​កម្រើក​ដៃ​បាន​ដោយ​សារ​ប៉ះពាល់​សរសៃ​ប្រសាទ​ដៃ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ បន្ថែម​ពី​លើ​នេះ ក្រុម​ស្ត្រី​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​គឺ ស្ត្រី​ធាត់ ស្ត្រី​ដែល​ពពោះ​នៅ​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់ ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព ផ្នែក​ទារក-កុមារ និង​ផ្នែក​ទឹក​នោម​ផ្អែម ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មុន​ពេល​សម្រាល ក្រោយ​សម្រាល និង​ភាព​មិន​ធម្មតា​ពី​កំណើត​របស់​ទារក។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? […]


ការថែទាំខ្លួនក្រោយសម្រាល

ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ​ (វីដេអូ)

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ដែល​ជាប់​រវល់​នឹង​ការងារ​ប្រហែល​ជា​មិន​បាន​ឲ្យម៉ឹមដោះនោះទេ ឬ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​បំបៅ​ដោះ​កូន ខូច​ទ្រង់​ទ្រាយ​សុដន់។ ការ​យល់​ឃើញ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ ថែម​ទាំង​ខាត​បង់​ប្រយោជន៍​ទាំង​ម្តាយ​ទាំង​កូន។បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល ការ​ឲ្យ​កូន​បៅ​ដោះម្តាយ​មិន​ចំណាយ​ប្រាក់ អូនតូច​មាន​សុខភាព​ល្អ ឆ្លាតវៃ ឯម៉ាក់ៗ​វិញ​អាច​ចៀសផុតពី​ជំងឺ​កំណាច​ដល់​ទៅ ៣ មុខ ឯ​ណោះ។


ការថែទាំខ្លួនក្រោយសម្រាល

ពិតទេ ពេលកូនចេញខែ ញ៉ាំស្រាបៀរធ្វើឲ្យសាច់ស្អាត?

ម៉ាក់ៗ​ភាគ​ច្រើន​តែង​បារម្ភ​ខ្លាច​លែង​ស្អាត បាក់​សម្រស់​ក្រោយ​សម្រាល​កូន​រួច ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ព្យាយាម​ថែរក្សា​សម្រស់​តាមការនិយាយតៗគ្នា។ ជាក់​ស្តែង​មាន​ការ​លើក​ឡើង​មួយ​ថា ញ៉ាំ​ស្រាបៀរអាច​ធ្វើ​ឲ្យ​សាច់​ស្អាត ​ក្រោយ​ពេល​កូន​ចេញ​ខែ​ហើយ។ ចំពោះ​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​ឲ្យ​ដឹងថា ពេទ្យ​ដូច​មិន​សូវ​ដែល​ឮ ​ហើយ​ក៏​គ្មាន​រូបមន្ត​នេះ​ដែរ។ ការ​ដែល​មាន​សាច់​ស្អាត និង​សុខភាពល្អ គឺ​អាស្រ័យ​ទៅ​លើការ​ញ៉ាំ​បន្លែ ផ្លែឈើ និង​អាហារ​បំប៉ន​បាន​គ្រប់​គ្រាន់​ប៉ុណ្ណេះ​ទេ។ ចំណែក​ការ​ផឹក​ស្រាបៀរ ​គឺ​មិនល្អ​ចំពោះ​សុខភាព​ទេ ហើយ​ក៏​មិន​អាច​ជួយ​ឲ្យ​សាច់​ស្អាត​បាន​ដែរ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្ទុយ​ទៅវិញ ការ​ញ៉ាំ​ស្រា​ ឬស្រាបៀរច្រើន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ ថ្លើម ក្រពះ តម្រងនោម នឹង​អាច​ប្រឈម​៖ – ខ្សោយខួរក្បាល – ប៉ះពាល់ការចងចាំ – វង្វេងវង្វាន់ស្មារតី – មិនអាច​បំបៅ​ដោះកូនបាន។ ប្រសិន​បើម៉ាក់ៗ​ញ៉ាំ​ស្រា​ហើយ​មក​បំបៅដោះកូន អាច​បណ្តាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ដូច​ម្តាយ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង COVID-19 កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ អាហារ និងប្រការគួរចៀសវាងពេលពពោះ កំពុងពពោះ ម៉ាក់ៗគួរញ៉ាំអាហារទាំងនេះ ទើបប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺផ្សេងៗ ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន […]


ការថែទាំខ្លួនក្រោយសម្រាល

ចេញសង្វារមានមូលហេតុច្រើនយ៉ាង មិនមែនមកពីមានផ្ទៃពោះមួយមុខទេ

យើង​ធ្លាប់​តែ​ឮ​ញឹក​ញាប់ សង្វារ​កើត​មាន​នៅ​ពេល​ពេល​ពពោះ តែ​តាម​ពិត​ទៅ​មាន​មូល​ហេតុ​ជា​ច្រើន​នាំ​ឲ្យ​ស្បែក​យើង​លេច​ចេញ​សង្វារ មិន​មែន​មក​ពី​ការ​ពពោះ​មួយ​មុខ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១. មាន​ផ្ទៃ​ពោះ ស្នាម​សង្វារ ជា​ការ​ដាច់​រហែក​តូចៗ​នៅ​ក្នុង​ស្រទាប់​ជាលិកា​ក្រោម​ស្បែក ភាគ​ច្រើន​កើត​ឡើង​ចាប់​ពី​ត្រីមាស​ទី​២​នៃ​ការ​ពពោះ ដែល​ជា​ពេល​ស្ត្រី​ឡើង​ទម្ងន់​ខ្លាំង។ សង្វារ​អាច​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។ ២. ធាត់ ពេល​រាង​កាយ​យើង​រីក​ធំ​ធាត់​លឿន​ពេក ធ្វើ​ឲ្យ​ស្បែក​រីក ឯ​ជាតិ​សរសៃ​ស្វិត​នៅ​ក្រោម​ស្បែក​ក៏​រហែក លេច​ចេញ​ជា​ស្នាម​សង្វារ​នេះ​ឡើង។ ស្នាម​សង្វារ​ភាគ​ច្រើន​មាន​នៅ​លើ​ក្បាលពោះ និង​សុដន់ ព្រម​ទាំង​នៅ​តំបន់​ណា​​រីក​ធំ​លឿន ដូច​ជា ​កំភួនជើង ឬ​ភ្លៅ​ជាដើម។ ៣. លាប​ឡេ ក្នុង​គ្រឿង​សម្អាង ពិសេស​ម្សៅ ឬ​ឡេ​លាយ តែ​មា​ន​ដាក់​សារធាតុ​ស្តេរ៉យ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ក្នុង​ពេល​ឆាប់​រហ័ស។ ពេល​ដែល​ឈប់​ប្រើ ឬ​ប្រែ​យូរ​ទៅ ស្បែក​មុខ ឬ​ដង​ខ្លួន​ក៏​​មាន​បញ្ហា​ដូចជា​ឡើង​មុន​ច្រើន ជាំ មុខ​ឡើង​សរសៃ​ក្រហម រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម។ ចំពោះ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ។ ៤. ប្រើ​ថ្នាំ ការ​ព្យាបាល​ដោយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​រលាក​ពពួកស្តេរ៉យ រយៈពេល​យូរ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កើត​សង្វារ​ដែរ ដោយសារ​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​សមត្ថភាព​ក្នុង​ការ​បន្តឹង​ស្បែក។


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?

ស្ត្រី​ខ្លះ​ក្រោយ​សម្រាល​កូន​ហើយ​ឃើញ​មាន​សរសៃ​ខៀវ​ៗ​ពេញ​ទ្រូង ដែល​ចាស់​ៗ​ហៅថា សរសៃ​ទឹក​ដោះ។ ទោះ​ជា​មិនឈឺចាប់​ក្ដី តែ​វា​មើល​ទៅ​គួរ​ឲ្យ​ខ្លាច និង​មិន​ស្រស់​ស្អាត​ឡើយ ទើប​មាន​ម៉ាក់​ៗ​ខ្លះ​ចង់​ដឹង​ពី​វិធី ដើម្បី​កែខៃ​បញ្ហា​នេះ។ អ្នក​ម៉ាក់ ប៉ែន សុនារី បាន​ចែក​រំលែក​បញ្ហា​ឡើង​សរសៃ​ខៀវ​ៗ​នោះ​ថា បណ្ដាល​មកពី​ក្រពេញ​ទឹក​ដោះ ព្រម​ទាំង​ដើម​ទ្រូង​រីក​ធំ​ទៀត​នោះ ទើប​សរសៃ​ឃើញ​ច្បាស់​បែប​នេះ ដើម្បី​កាត់​បន្ថយ យើង​អាច​បំបៅ​កូន​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កុំឲ្យ​តឹង​ដើម​ទ្រូង ហើយ​សរសៃ​ក៏​មិន​ឃើញ​ច្បាស់​ៗ​ពេក។ អាជីវករ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា យើង​ក៏​ត្រូវ​ឡេ​លាប​ផ្ដល់​សំណើម​ដល់​ស្បែក​ផង​ដែរ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង ប្រហែល ១ ខែ​ក្រោយ​លុប​បាត់​អស់​ច្រើន​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ស្រ្តី​វ័យ ៣០ ឆ្នាំ​រូប​នោះ​បន្ថែម​ទៀត​ថា ការ​លាបរឹត ខាត់អប់ ស្បែកជាមួយពន្លៃ និងស្លៀកពាក់ឲ្យ​បាន​ជិតៗក៏ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធិភាពបាត់​សរសៃ​ខៀវ​ផង​ដែរ។   ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា បញ្ហា​ឡើង​សរសៃ​ខៀវ​បែប​នោះ អាច​ដោយសារ​ការ​រីក​សរសៃ​វ៉ែន ព្រោះ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​ច្រើន​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។ ចំពោះ​ការ​ឡើង​សរសៃ​ខៀវ​នេះ​មិនមែន​តែ​ដើមទ្រូង​ឡើយ គឺ​អាច​មាន​នៅ​ដៃ ជើង ភ្លៅ ពោះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា វា​ជា​ធម្មជាតិ​សម្រាប់​ស្ត្រី​ជា​ម្ដាយ​នៅ​សរសៃ​ខ្ចី ដូចនេះ​កាលណា​កម្រិត​អ័រម៉ូន​នោះ​ធ្លាក់​ចុះ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ស្រីៗសម្រាលកូនរួច […]


ការថែទាំខ្លួនក្រោយសម្រាល

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។ ក្នុង​នោះ​ចាស់ៗ ហាម​មិន​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​ក្បាល​ជ្រូក និង​ផ្លែខ្នុរ​ដាច់ខាត។ តើ​ការ​ញ៉ាំ​ក្បាល​ជ្រូក ផ្នែខ្នុរ ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ ទាស់​មែន​ឬ​យ៉ាងណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា​ មិនមែន​ជា​ពិត​នោះ​ទេ។ [embed-health-tool-due-date] ការ​ទាស់​ចំណី​អាហារ​ក្រោយ​សម្រាល​កូន ទៅ​ជា​ធេងធោង ក្អួតចង្អោរ រាករូស​ លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា អាចមកពី​​ការ​ញ៉ាំ​ចំណី​អាហារ​មិន​មាន​អនាម័យ មិន​ឆ្អិន​ល្អ ឬ​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ គឺ​មិន​មែន​មក​ពី​ការ​ញ៉ាំ​ក្បាល​ជ្រូក ឬ​ផ្នែក​ខ្នុរ​នោះ​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បន្ថែម​ពី​លើ​នោះ លោក​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ក្រោយ​សម្រាល​កូន​រួច មិន​តម្រូវ​ឲ្យ​ម៉ាក់ៗ​តម​អាហារ​នោះ​ទេ លើក​លែង​អាហារ​ផ្អាប់ គឺ​ឲ្យ​ញ៉ាំ​គ្រប់​មុខ ឲ្យ​តែ​ចំណី​អាហារ​នោះ​មាន​អនាម័យ ចម្អិន​បាន​ឆ្អិន​ល្អ ។ ក្នុង​នោះ​ស្ត្រី​ដែល​បំបៅ​ដោះ​​កូន ចាំបាច់​ត្រូវ​គិត​ពី​ចំណី​អាហារ​បន្តិច បើ​ញ៉ាំ​ចំណី​អាហារ​មិន​ល្អ មិន​ត្រឹម​តែ​ឈឺ​ម្តាយ​ទេ កូន​ក៏​ឈឺ​ដូច​គ្នា ដោយសារ​កូន​ទទួល​សារធាតុ​ទាំង​នោះ​ពី​ទឹកដោះ​ម្តាយ។ ចំពោះ​របប​អាហារ​ក្រៀម​ក្រោះ ដូច​ជា​សាច់​ប្រលាក់ អាំង ចៀន ឆាខ្ញី ខ ដែល​ចាស់ៗ​តែង​តែ​ឲ្យ​ស្រ្តី​សម្រាល​កូន​រួច​ញ៉ាំ​ឲ្យច្រើន​នោះ លោក​វេជ្ជបណ្ឌិត​ថា អាច​ធ្វើ​ឲ្យ​ស្ត្រី​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន (វីដេអូ)

មាន​ម៉ាក់​ៗ​មិន​តិច​​នាក់នោះ​ទេ ដែល​សម្រាល​កូន​ហើយ ចង់​បាន​រាង​ស្អាត​ដូច​ដើម​វិញ ព្រោះ​ពេល​សម្រាល​​រួច គឺ​នៅ​តែធាត់​ដដែល។ ដូចនេះ​ហើយ​មាន​អ្នក​ខ្លះ​ព្យាយាម​សម្រក​ទម្ងន់​ដោយ​តម​អាហារ ឬ​ប្រើថ្នាំ​ក៏​មាន។ចំពោះ​បញ្ហា​សម្រក​ទម្ងន់​ពេល​សម្រាល​កូន​រួច​នេះ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ព្យាយាម​សម្រក​ទម្ងន់​ទាំង​កូន​នៅ​បៅដោះ គឺ​ប៉ះពាល់​ទាំង​កូន និង​ម្ដាយ​។ អត្ថបទពាក់ព័ន្ធ: ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច​ (វីដេអូ) ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? មូលហេតុ​ទាំង​នេះ​ហើយ ​ទើប​ស្រីៗ​សម្រាល​កូន​រួច​មាន​បញ្ហា​ផ្លូវ​ចិត្ត សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំខ្លួនក្រោយសម្រាល

បំបៅដោះកូននាំឲ្យសុដន់លែងស្អាតដូចមុន? (វីដេអូ)

ម៉ាក់ៗ​សម័យ​នេះ តែង​ខ្វាយខ្វល់​ច្រើន ក្រោយ​ពេល​សម្រាល​បេប៊ី​រួច ពិសេសស្រីៗស្ថិតនៅ​​វ័យ​ក្មេង​ អាច​នឹង​បារម្ភ​ ដូច​ជា​រឿង​ត្រូវមើល​ថែ​កូន បំបៅ​ដោះកូន ខ្លាចនេះ ខ្លាចនោះ ខ្លាចដោះលែង​តឹង​ណែន ស្អាត​ដូច​មុន។ ហេតុផល​នេះហើយ ទើបស្រីៗ​ខ្លះ ​គេច​វេស​ពី​ការ​បំបៅដោះកូន​ដោយ​ទឹក​ដោះ នាំ​ឲ្យបេប៊ី​បាត់​បង់​ឱ​កាស​ទទួល​អាហារូបត្ថម្ភ​ដ៏​សំខាន់​បំផុត​ពី​ទឹក​ដោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ល​ម្អិត​ពី​ទំនាក់​ទំងបំ​បៅ​កូន និង​បម្រែ​បម្រួល​សុដន់ ​ឲ្យ​ស្រីៗ​បាន​ដឹង។ អត្ថបទពាក់ព័ន្ធ៖ តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង តិចនិកបំបៅដោះកូននៅទីសាធារណៈ ម៉ាក់ៗថ្មីថ្មោងគួរស្វែងយល់! ៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង ម៉ាក់ៗបំបៅដោះកូន អាចញ៉ាំថ្នាំ Gluta ឲ្យស្បែកសបានអត់? សំខាន់​ណាស់! ស្រីៗពពោះ ​និង​បំបៅដោះកូន​គួរដឹង តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់? ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?


ការថែទាំខ្លួនក្រោយសម្រាល

អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច​ (វីដេអូ)

ម៉ាក់​ៗ​សម័យ​ឥឡូវ​ក្រោយ​សម្រាល​កូន​រួច​ពិតជា​ចង់​បាន​ក្បាល​ពោះ​រាបស្មើ​ដូច​កាលពី​មុន​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​ឧបសគ្គ​ជាច្រើន​រារាំង​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​នោះ។ ក្នុង​នោះ​មាន​ដូចជា​ត្រូវ​ញ៉ាំ​ច្រើន គ្មាន​ពេល​ហាត់ប្រាណ និងរឿង​មួយ​ចំនួន​ទៀត។ បច្ចេកទេស​កាន់តែ​ទំនើប​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ត្រលប់​មក​មាន​ចង្កេះ​សិចស៊ី​ឡើងវិញ ដោយ​ការ​ប្រើ​ខោ​ហ្គេន។ នេះ​បើ​តាម​សម្ដី កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។​ តើហ្គេនរឹតក្បាលពោះជួយអ្វីបានខ្លះដល់ស្ដ្រីសម្រាលកូនរួច? អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ ស្រីៗសម្រាលកូនរួច ចង់ប្រើហ្គេនមានប្រសិទ្ធភាព គួរដឹងរឿងទាំងនេះ ចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ (វីដេអូ) កើត​អាអូន​រួច ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ទើប​គីឡូ​មិន​ស្រក​សោះ មាន​តែ​ឡើង​ថែម ទើបកើតកូនហើយ មិនចង់ឃើញស្នាមសង្វារ មានអីពិបាក ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ