១- ញ៉ាំអាហារមានជីវជាតិ
អាហារដែលស្ត្រីសម្រាលកូនរួចត្រូវញ៉ាំ ជាអាហារមានជាតិទឹក សម្បូរជីវជាតិ ដែលមានបន្លែគ្រប់មុខ និងសាច់ដូចជា សាច់ជ្រូក ត្រី មាន់ និងសាច់គោជាដើម តែមិនមែនជាអាហារបែបក្រៀមក្រោះ។ បន្លែទាំងនេះមិនត្រឹមតែផ្ដល់ឲ្យយើងនូវសារធាតុចិញ្ចឹមខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យសម្បូរទឹកដោះល្អចំពោះសុខភាពកូនទៀតផង។ ជាពិសេសអាហារសម្បូរជាតិដែក ជាតិកាកសរសៃ ដូចជា ស្លឹកបាស ផ្ទី ស្លឹកអង្គាដី មិនគួរខ្វះឡើយ វាជួយម៉ាក់ៗស្រួលបន្ទោរបង់។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
២- លេបថ្នាំតាមវេជ្ជបញ្ជា
ក្រោយសម្រាលកូនរួច គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗលេបថ្នាំជាតិដែក និងវីតាមីនខ្លះៗបន្ត ៤២ ថ្ងៃទៀត ព្រោះជួយកុំឲ្យមានសភាពស្លេកស្លាំង។ ថ្នាំជាតិដែកក្រោយសម្រាលក៏មានសារៈសំខាន់ខ្លាំងណាស់ ដូចនេះម៉ាក់ៗគួរតែលេបតាមការកំណត់របស់គ្រូពេទ្យ និងទៅជួបគ្រូពេទ្យនៅពេលសម្រាលកូនបាន ៦ សប្តាហ៍។