ពេទ្យបកស្រាយ៖ ម៉ាក់ៗឈឺស្បូនក្រោយសម្រាល គួរស្អំទឹកក្តៅ ឬទឹកកកទេ?
ទោះពេលសម្រាលរួចក៏ដោយ ក៏ម៉ាក់ៗនៅមិនទាន់បាត់ការឈឺចុកចាប់អស់ដែរ ព្រោះក្រោយសម្រាលហើយនៅមានការឈឺចាប់ស្បូន ដែលអាចនៅឈឺរាប់ថ្ងៃទម្រាំតែបាត់វិញ។ ហេតុនេះ ទើបមានស្ត្រីមួយចំនួននិយមយកទឹកកក ឬទឹកក្ដៅមកស្អំនៅលើពោះ បើតាមក្បួនពេទ្យវិធីនេះមានប្រសិទ្ធិភាពពិតៗទេ?

លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត
ប្រសិនបើម៉ាក់ៗថ្មីថ្មោង ដែលទើបសម្រាលកូនរួច មានបញ្ហាឈឺស្បូន អាចយកទឹកក្ដៅ ឬទឹកកកទៅស្អំបាន វាមិនមានផលប៉ះពាល់អីទេ ហើយថែមទាំងជួយកាត់បន្ថយការឈឺចាប់ ជួយសម្រួលការហើម និងធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ធូរស្រាលទៀតផង។ ប៉ុន្តែ លោកវេជ្ជបណ្ឌិតបន្តថា បើមិនចាំបាច់ ឬឈឺមិនខ្លាំង មិនចាំបាច់ស្អំទឹកក្ដៅ ឬទឹកកកទេ ព្រោះអាចបាត់ការឈឺចាប់វិញដោយខ្លួនឯង មិនបាច់បារម្ភទេ។

បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យសម្រាកព្យាបាល និងសម្ភព មាតា បានពន្យល់ឲ្យដឹងថា សម័យនេះ ម៉ាក់ៗដែលសម្រាលរួច ប្រើថ្នាំ ឬចាក់ថ្នាំបំបាត់ការឈឺចាប់បាន មិនចាំបាច់ស្អំទឹកកក ឬទឹកក្ដៅអីនឹងទេ ហើយបើស្អំខ្លាំងពេក អាចប៉ះពាល់ដល់ស្បែកពោះទៅវិញទេ។ ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលសម្រាលដោយវះកាត់ មិនគួរស្អំទឹកកក ឬទឹកក្តៅទេ ព្រោះវាអាចបណ្តាលឲ្យសើមមុខរបួស និងបង្កជាបញ្ហាបាន។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗបែកទឹកភ្លោះហើយ តែមិនទាន់ឈឺពោះ អាចនាំឲ្យគ្រោះថ្នាក់
- ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពផ្លូវកាយ-ចិត្តបានល្អ
- ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម?
- ឈឺស្បូនទ្រាំមិនបាន ចាក់ថ្នាំបំបាត់ឈឺចាប់ក្រោយសម្រាល អាចមានផលប៉ះពាល់ទេ?
- កុំសាកឲ្យសោះ! ស្រីៗសម្រាលកូនរួច ស្អំថ្ម ទឹកកក ទឹកក្តៅលើពោះ អាចគ្រោះថ្នាក់ដល់ស្លាប់