ម៉ាក់ៗសម្រាលកូនរួចអាចជួបបញ្ហាភ្នែក ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 09, 2022

    ម៉ាក់ៗសម្រាលកូនរួចអាចជួបបញ្ហាភ្នែក ដោះស្រាយបែបណា?

    ពិត​ណាស់​ ម៉ាក់​ៗ​អាចប្រឈម​នឹង​ការ​ប្រែប្រួល​រាងកាយ​ ក្រោយ​សម្រាល​កូន​រួច​ ហើយ​ការ​ប្រែប្រួល​​មួយ​ចំនួន​ កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ខាង​ក្នុង ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​ម៉ាក់​ៗ​ថ្មីថ្មោង។

    មូលហេតុ​នៃ​ការ​ប្រែប្រួល​​លើការ​មើល​ឃើញក្រោយ​សម្រាល​កូន

    ១. ព្រឹល​ភ្នែក​

    ក្រោយ​សម្រាល​កូន​រួច ការ​​ចាល់​ទឹក​នៅ​ថង់​ទឹក​ភ្នែក​​ត្រូវ​បាន​រាំងស្ទះ ជា​ហេតុ​នាំ​ឲ្យ​​កញ្ចក់​ភ្នែក​មិន​អាច​វិល​មក​រក​សភាព​ដើម​វិញ និង​​បណ្ដាល​ឲ្យ​យើង​ព្រឹល​ភ្នែក។

    ​​​​​២. ជំងឺ​បម្រុង​ក្រឡា​ភ្លើង

    ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ដែល​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ អាច​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ក្នុង​ករណី​នេះ​ ម៉ាក់​ៗអាច​ជួប​បញ្ហា​ភ្នែក​ផ្សេង​ៗ​ ដូចជា​ភ្នែក​​​ចាញ់​ពន្លឺ ឬ​ព្រឹល​ភ្នែក​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្រ្តី​ និង​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ៣. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

    ជាក់ស្ដែង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​ប្រែប្រួល​ក្នុង​អំឡុង​ពេល និង​ក្រោយ​សម្រាល​កូន។ ការ​ប្រែប្រួល​នេះ អាច​បំផ្លាញ​សរសៃ​ឈាម​តូច​ៗ ​ដែល​ភ្ជាប់​ទៅ​នឹង​​របក​រ៉េទីន​ភ្នែក និង​អាច​ប៉ះពាល់​ដល់​​ចក្ខុវិញ្ញាណ ព្រម​ទាំង​បង្ក​ជា​បញ្ហា​ព្រឹល​ភ្នែក។​​

    ​​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​​​បញ្ហា​ភ្នែក​ ក្រោយ​សម្រាល

    រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​ភ្នែក រួម​មាន​៖

    • វិល​មុខ
    • ព្រឹល​ភ្នែក
    • ចាញ់​ពន្លឺ
    • រួយ​ភ្នែក
    • មើល​មិន​ឃើញ​រយៈពេល​ខ្លី

    បញ្ហាភ្នែកក្រោយសម្រាល

    អត្ថបទគួរអាន៖

    ការ​ព្យាបាល​បញ្ហា​ភ្នែក​ក្រោយ​សម្រាល

    ​​បញ្ហា​ភ្នែក​ស្ងួត៖ អាច​ប្រើ​​សេរ៉ូម​ប្រៃ ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ភ្នែក​​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែលស័ក្តិសម​ទៅ​នឹង​បញ្ហា​នេះ។

    ព្រឹល​ភ្នែក៖ ប្រសិនបើ​បញ្ហា​ព្រឹល​ភ្នែក​នេះ​មិន​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​​រយៈពេល​១០​ខែ​ទេ​នោះ ម៉ាក់​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​ឯកទេស​ភ្នែក។

    បញ្ហា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង៖ ​បញ្ហា​នេះ អាច​ដោះស្រាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​លេប​តាម​វេជ្ជបញ្ជា​ឲ្យ​ទាន់​ពេលវេលា។

    បញ្ហា​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ៖ ម៉ាក់​គួរ​ធ្វើ​លំហាត់​ប្រាណ និង​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព។

    ជា​ទូទៅ ការ​ប្រែប្រួល​ការ​មើល​ឃើញ​​​ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ច្រើន​តែ​បាត់​ទៅ​វិញ​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ឬ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​សម្រាល​កូន​រួច។ យ៉ាង​ណា​មិញ ប្រសិនបើ​បញ្ហា​ភ្នែក​នេះ នៅ​តែ​បន្ត​រយៈពេល​យូរ​ជាង​នេះ ម៉ាក់​ៗ​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​​ការ​ប្រសើរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 09, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម