ក្រោយសម្រាល

ក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​ក្រោយ​សម្រាល​កូន ​ទាមទារ​ឲ្យ​ម៉ាក់ៗ​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ​​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​មើល​ថែទាំ សុខភាព​កូន និង​សុខភាព​ខ្លួន​ឯង ដូច​អ្នក​មាន​បទពិសោធន៍ឯទៀត

ចំណេះដឹងទូទៅ

ក្រោយសម្រាល

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក ក្រោយសម្រាល

ក្រោយសម្រាល

ឆាប់មានកម្លាំង សម្បូរទឹកដោះ​​ក្រោយសម្រាលកូនរួច សាកតិចនិកទាំងនេះ

ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។ ខាងក្រោមនេះជាដំណោះស្រាយបញ្ហា ដែលបាននាំដោយគ្រូពេទ្យផ្នែករោគស្ត្រី។ បើតាមការឲ្យដឹងពីប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន ស្ត្រីសម្រាលកូនរួចត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ព្រោះតែត្រូវផលិតទឹកដោះឲ្យកូនបៅបានគ្រប់គ្រាន់ សម្បូរដោយសារធាតុចិញ្ចឹម។ មួយវិញទៀត ពេលសម្រាលកូនរួចភ្លាមៗ រាងកាយនៅស្លេកស្លាំង ដោយសារបាត់បង់ឈាមច្រើនពេលសម្រាល។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោកវេជ្ជបណ្ឌិតបានបន្ត ក្រោយសម្រាលកូនរួច ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង ស្ត្រីត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬក៏ញ៉ាំអាហារដែលសម្បូរជាតិដែក មានដូចជា សាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត និងបន្លែពណ៌បៃតងចាស់។ ពាក់ព័ន្ធនឹងវិធីជួយឲ្យម្តាយសម្បូរទឹកដោះឲ្យម៉ឹមវិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានងាយៗថា ទី១ ស្ត្រីត្រូវញ៉ាំអាហារចម្រុះមុខ ហើយសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ […]


ក្រោយសម្រាល

ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?

ទោះ​ពេល​សម្រាល​រួច​ក៏​ដោយ ក៏​ម៉ាក់ៗ​នៅ​មិន​ទាន់​បាត់​ការ​ឈឺ​ចុក​ចាប់​អស់​ដែរ ព្រោះ​ក្រោយ​សម្រាល​ហើយ​នៅ​មាន​ការ​ឈឺ​ចាប់​ស្បូន ដែល​អាច​នៅ​ឈឺ​រាប់​ថ្ងៃ​ទម្រាំ​តែ​បាត់​វិញ។ ហេតុ​នេះ ទើប​មាន​ស្ត្រី​មួយ​ចំនួន​និយម​យក​ទឹក​កក ឬ​ទឹក​ក្ដៅ​មក​ស្អំ​នៅ​លើ​ពោះ បើ​តាម​ក្បួន​ពេទ្យ​វិធី​នេះ​មាន​ប្រសិទ្ធិភាព​ពិតៗ​ទេ? “ជា​ធម្មតា ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មីៗ ម៉ាក់​ៗ​តែង​តែ​ជួប​បញ្ហា​ឈឺ​ស្បូន ឬ​ឈឺ​មុខ​ថ្នេរ​អ៊ីចឹង​ហើយ”។ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រសិន​បើ​ម៉ាក់​ៗ​ថ្មី​ថ្មោង ដែល​ទើប​សម្រាល​កូន​រួច មាន​បញ្ហា​ឈឺ​ស្បូន អាច​យក​ទឹក​ក្ដៅ ឬ​ទឹក​កក​ទៅ​ស្អំ​បាន វា​មិន​មាន​ផល​ប៉ះពាល់​អី​ទេ ហើយ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​សម្រួល​ការ​ហើម និង​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ធូរ​ស្រាល​ទៀត​ផង។ ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​បន្ត​ថា បើ​មិន​ចាំបាច់ ឬ​ឈឺ​មិន​ខ្លាំង មិន​ចាំ​បាច់​ស្អំ​ទឹក​ក្ដៅ ឬ​ទឹកកក​ទេ ព្រោះ​អាច​បាត់​ការ​ឈឺ​ចាប់​វិញ​ដោយ​ខ្លួន​ឯង មិន​បាច់​បារម្ភ​ទេ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ពន្យល់​ឲ្យ​ដឹង​ថា សម័យ​នេះ ម៉ាក់ៗ​ដែល​សម្រាល​រួច ប្រើ​ថ្នាំ ឬ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន មិន​ចាំ​បាច់​ស្អំ​ទឹក​កក ឬ​ទឹក​ក្ដៅ​អី​នឹង​ទេ ហើយបើ​ស្អំ​ខ្លាំង​ពេក អាច​ប៉ះពាល់​ដល់​ស្បែក​ពោះ​ទៅ​វិញ​ទេ។ ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលសម្រាល​ដោយវះកាត់ មិនគួរស្អំទឹកកក ឬទឹកក្តៅទេ ព្រោះវាអាចបណ្តាលឲ្យសើមមុខរបួស និងបង្កជាបញ្ហាបាន។ អត្ថបទពាក់ព័ន្ធ៖ […]


ក្រោយសម្រាល

ម៉ាក់ៗក្រោយសម្រាលមិនធ្វើអ្វីសោះ ពិតជាល្អចំពោះសុខភាពដូចចាស់ៗថាមែនអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​នៅ​ធ្វើ​តាម​ចាស់​បុរាណ​ដែល​មិន​ព្រម​ធ្វើ​ចលនា ក្រោក​ឈរ អង្គុយ ឬ​ធ្វើ​អ្វី​សោះ ព្រោះ​ខ្លាច​ចាស់​ទៅ​ចុក​រួយ​ដៃ​ជើង ឬ​ខ្លាច​ជួប​បញ្ហា​ទាស់​សរសៃ​ព្រោះ​លើក​របស់​ធ្ងន់។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ ក្រោយ ៦-៨​ ម៉ោង ពេទ្យ​តម្រូវ​ឲ្យ​ចុះ​ពី​លើ​គ្រែ​ដើរ​តិចៗ ហើយ​​សម្រាប់​អ្នក​វះ​កាត់​វិញ គឺ ២៤ ម៉ោង​ក្រោយ​បន្ទាប់​ពី​ដក​ទុយយោ​សុង​ទឹក​នោម ពេទ្យ​ក៏​នឹង​ឲ្យ​ងើប​ដើរ​ឲ្យ​បាន​ច្រើន។ លោក​បន្ត​ថា តាម​បទពិសោធន៍​កន្លង​ទៅ អ្នក​មក​សម្រាល​មាន​ចាស់ទុំ​មកជាមួយ មិន​ចង់​ឲ្យ​ម៉ាក់​ៗ​ក្រោក​ដើរ ឈរ ឡើយ តម្រូវ​ឲ្យ​ដេក​តែ​មួយ​មុខ​គត់ ហើយបើ​មុជទឹក កក់សក់ សិតសក់ រឹតតែ​មិន​ឲ្យ​ធ្វើ​ទៀត ព្រោះ​ខ្លាច​ទាស់ ឈឺក្បាល ដែលទាំងនោះទៅវិញទេជា​ដើមហេតុនៃបញ្ហាមិនស្រួលខ្លួន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ អំឡុង​ពេល​គេង​ពេទ្យ ៣ យប់ ៤ ថ្ងៃ ស្រួល​តាមដាន តែ​បើ​មិន​ដើរ ឬ​ធ្វើ​ចលនា ហើយ​ឈាម​មិន​ធ្លាក់​សោះ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ អាច​មាន​បញ្ហា​ឈឺក្បាល ក្ដៅ​ខ្លួន វិលមុខ ពេទ្យ​ពិបាក​ធ្វើ​រោគវិនិច្ឆ័យ។ [embed-health-tool-due-date] លោក​បាន​បន្ថែម​ទៀត​ថា កាល​ណា​ម៉ាក់​ៗ​​ឆាប់​ងើប​ដើរ នោះ​មានតែ​ឆាប់​ស្រួល​ខ្លួន​ដែរ ហើយ​ការ​គេង​ច្រើន​​នៅ​មួយ​កន្លែង ឈាម​ក៏​មិន​ងាយ​ធ្លាក់​អស់ និង​សរសៃសសូង​ក៏​មិន​កម្រើក ញ៉ាំអាហារក្រៀមក្រោះ […]


ក្រោយសម្រាល

ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?

ក្រោយ​សម្រាល​កូន​រួច មាន​ម៉ាក់​ៗ​ជាច្រើន​ជួប​បញ្ហា​រដូវ​ប្រែប្រួល ខុស​ពី​កាល​មិន​ទាន់​មាន​កូន។ មកពី​មូលហេតុ​អ្វី​បានរដូវមិនទៀងក្រោយសម្រាល? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះតែ​អ័រម៉ូន​យើង​ប្រែប្រួល ទើប​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​បែប​នោះ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នេះ​ក៏​បន្ត​ទៀត​ថា ក្រោយ​សម្រាល​រួច ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល​ស្ទើរតែ​ទាំងស្រុងដូចជាពពួកអ័រម៉ូនអឺសស្រ្តូហ្សែន និងប្រូហ្សេស្តេរ៉ូន ទើបធ្វើឲ្យ​រដូវ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។ វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ថា ក្រោយ​សម្រាល​ការ​មក​រដូវ ប្រៀប​ដូច​ចាប់ផ្ដើម​ថ្មី​ទាំងស្រុង។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ការ​ប្រែប្រួល​ក្រោយ​ពី​សម្រាល​កូនរួច មាន​អាការៈ​ដូចជា៖ ឈឺចាប់​បែប​អួល​ៗ ខ្លះ​ឈឺ​តិច​ៗ ហើយ​ខ្លះ​ទៀត​អាច​ឈឺ​ខ្លាំង​សឹង​តែ​ទ្រាំ​មិន​បាន​ក៏​មាន ខណៈ​ពី​មុន​មិន​ធ្លាប់​មាន​បញ្ហា​ទាំង​នោះ រដូវ​មក​មិន​ទៀង ម្ដង​លើស ម្ដង​ខ្វះ​ថ្ងៃ ឈាម​រដូវ​មក​ច្រើន ឬ​តិច​ខុស​ពី​មុន​មាន​កូន មាន​កំណក​ឈាម​ដុំ​ៗ មាន​រយៈពេល​យូរ ឬ​ឆាប់។ [embed-health-tool-ovulation] ការ​មក​រដូវ​ឡើង​វិញ ក៏​អាច​បញ្ជាក់​អំពី​ស្ថានភាព​ជា​សះស្បើយ​ និងត្រលប់មករកសភាពដើមនៃ​ស្បូន​ផង​ដែរ ហើយ​អ្នក​អាច​នឹង​មាន​ផ្ទៃពោះ​ម្ដង​ទៀត​គ្រប់​ពេល​ បើរួមភេទ​មិន​បាន​ការពារ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើយើង​យល់​ថា​វា​មាន​អ្វី​ខុស​ប្រក្រតី​ខ្លាំង គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែងរក​មូលហេតុ​ផ្សេង​ទៀត​ដូចជា​ឈាម​ពណ៌​ក្រមៅ​ខ្លាំង ការ​ឈឺចាប់​ខ្លាំង មាន​កំណក​ឈាម​ធំ​ៗ ឬ​រដូវ​មក​លើស ១ សប្ដាហ៍។ វេជ្ជបណ្ឌិត​ក៏​បន្ថែម​ទៀត​ថា ពេល​ជួប​បញ្ហា​ទាំង​នេះ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​បើ​បណ្ដែតបណ្ដោយ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ គួរអាន៖ ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ សម្រាលកូនរួច […]


ក្រោយសម្រាល

ក្រោយសម្រាលកូនរួច ម៉ាក់ៗគួរ និងមិនគួរញ៉ាំអាហារបែបណាខ្លះ?

របប​អាហារ​សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​រួច ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជាង​របប​អាហារ​មនុស្ស​ធម្មតា​។ ​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ឲ្យ​ដឹង​​ថា ពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។ ១. អាហារមិនគួរញ៉ាំ – អាហារ​ហឹរ៖ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន នៅ​ពេល​កូន​បៅ​ទឹក​ដោះ។ ណា​មួយ​អាហារ​បែប​នោះ អាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀត​ផង។ – អាហារ​មាន​ជាតិ​ខ្លាញ់៖ អាហារ​មាន​ជាតិ​ខ្លាញ់ គួរតែ​ចៀសវាង​សិន ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រពះ និង​ពោះវៀន​ឡើយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! – អាហារក្រៀមក្រោះ៖ ត្រី-សាច់​ប្រឡាក់ ហើយ​យក​ទៅ​អាំង ឬ​ចៀន គ្មាន​បន្លែ គ្មាន​ទឹកនោះ ស្រ្តី​បំបៅ​ដោះ​កូន​គួរ​តែ​ចៀស​វាង​ដែរ ព្រោះ​វា​មិន​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​រាង​កាយយើង និង​ធ្វើ​ឲ្យ​សម្បូរ​ទឹកដោះ​ឡើយ។​ – អាហារ​ផ្អាប់៖ញ៉ាំ​អាហារ​ផ្អាប់ អាច​នាំឲ្យ​ម៉ាក់​ៗ​រាករូស ពុល ក្អួត​ចង្អោរ​ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយ​កត្តា​នេះ​មិន​ត្រឹម​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ កូន​​ក៏​អាច​រាក​បាន​ដូច​គ្នា។ ២. អាហារគួរញ៉ាំ – អាហារ​មាន​ជាតិ​ទឹក៖ អាហារ​ដែល​ល្អ​សម្រាប់​ស្ត្រី​សម្រាល​កូន​រួច ត្រូវតែ​ជា​ពពួក​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែល​មាន​ទាំង​ត្រី សាច់ ស៊ុត និង​បន្លែ​លាយបញ្ចូល​គ្នា ដើម្បី​បង្កើនដល់​ការ​ផលិត​ទឹកដោះ។ [embed-health-tool-due-date] – ទឹក៖ […]


ក្រោយសម្រាល

សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ

ជាតិ​ជា​ម្ដាយ​គ្រប់​គ្នាតែងតែ​គិត​ពី​កូន​ខ្លាំង​បើ​ទោះ​ជា​ទើប​សម្រាល​មិន​បាន​ប៉ុន្មាន​ខែ​ក៏​ដោយ។ ក្នុង​នោះ​រឿង​ដែល​ត្រូវ​បាន​គិត​ច្រើន​ជាង​គេ គឺ​អនាគត និង​សុខភាព​កូន ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​មាន​ភាព​ល្អ​ប្រសើរ​ទៅ។ ខាងក្រោម​នេះ​គឺជា​ការ​ចែករំលែក​ពី​ការ​គិត​របស់​ម៉ាក់​ៗ បន្ទាប់ពី​សម្រាល​កូន​រួច​ភ្លាម ឬ​យូរ​ហើយ​ក៏​នៅតែ​គិត។ ១- គិត​ពី​អនាគត​កូន មាន​ម៉ាក់​ៗ​ជាច្រើន​នាំគ្នា​គិត​វែងឆ្ងាយ​ពី​បញ្ហា​អនាគត​ទាំង​កូន​ទើប​សម្រាល​បាន​ប៉ុន្មាន​ថ្ងៃ។ ក្នុង​នោះ​អ្នកនាង ម៉េង ធីតា ទើប​មាន​កូន​ម្នាក់​អាយុ​បាន​ជាង ៦ ខែ​តែងតែ​ដេក​មិន​សូវ​បាន​គ្រប់គ្រាន់ ព្រោះ​ត្រូវ​គិត​ថា ពេល​កូន​ចូល​រៀន​គួរ​ចូល​សាលា​ណា​ឯកជន ឬ​រដ្ឋ? ឯកជន​តើ​គេ​មើល​ថែ​ដិតដល់​ឬ​ទេ ហើយ​ថ្លៃ​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយ​ខែ? បើ​យក​ដាក់​រដ្ឋ តើ​ខ្លាំង​ភាសា​បរទេស​ដូច​កូន​គេ​រៀន​ឯកជន​អត់? ធំឡើង​ឲ្យ​កូន​ធ្វើ​ការងារ​អ្វី​ល្អ? ម៉ាក់​វ័យ​ក្មេង​រូប​នេះ បាន​បន្ត​ទៀត​ថា តាំងពី​កូន​កើត​បាន​ពេល​ណា បញ្ហា​រៀបចំ​អនាគត​ឲ្យ​គេ ជា​មូលហេតុ​ធ្វើឲ្យ​ញ៉ាំ និង​គេង​មិន​សូវ​បាន ព្រោះ​ត្រូវ​ខ្វល់ខ្វាយ​ច្រើន។ អ្នក​រស់នៅ​ខេត្ត​កណ្ដាល​រូប​នេះ​បាន ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មិន​ទាន់​កើត​បែរជា​គិត​មិន​ឃើញ​ពី​ចំណុច​អស់​ទាំងនេះ​សោះ តែ​ក្រោយ​ឮ​សំឡេង​កូន​យំ ទើប​ដឹង​ថា​តួនាទី​ជា​ម្ដាយ មិនមែន​ចិញ្ចឹម​កូន​តែ​ម្យ៉ាង គឺ​រៀបចំ​ផ្លូវ​ដើរ​ដ៏​ល្អ សម្រាប់​កូន។ ២- ពេល​កូន​ឈឺ​មិន​ដឹង​យក​ទៅ​ពេទ្យ​ណា កូន​ក្ដៅ​ខ្លួន​តិចតួច ឬ​ក៏​ខ្លាំង ក្នុង​ចិត្ត​ពិតជា​អន្ទះសា និង​ស្វែងរក​ពេទ្យ​ពូកែ​ៗ ដើម្បី​យក​កូន​ទៅ​ព្យាបាល។ អ្នកនាង សេត ស្រីនាថ បាន​ចែករំលែក​អារម្មណ៍​ច្របូកច្របល់​ពេល​កូន​ឈឺ​ម្ដង​ៗ ថា​ត្រូវ​រត់​ឆ្លេឆ្លា​ពេញ​ផ្ទះ ដើម្បី​ស្វែងរក​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​មាន​គ្រូពេទ្យ​ធ្លាប់​ព្យាបាល​ក្មេង​ជាច្រើន​បាន​ជា​សះស្បើយ និង​មិន​ធ្លាប់​មាន​ព័ត៌មាន​អកុសល​ណា​មួយ។ ម៉ាក់​កូន ៣ រូប​នេះ បាន​ឲ្យ​ដឹង​ថា […]


ក្រោយសម្រាល

ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ?

ស្ត្រី​សម្រាល​កូន​រួច ចាស់​ៗ​តែងតែ​តម្រូវ​ឲ្យ​ថ្នម​ខ្លួន​មិន​ឲ្យ​ធ្វើ​អ្វី​ទាល់តែ​សោះ សូម្បី​តែ​បាយ​ទឹក​ក៏​មាន​អ្នក​ចាំ​លើក​យក​ទៅ​ឲ្យ​ដល់​កន្លែង​ដែរ។ ការ​ថ្នម​ខ្លួន​បែប​នេះ ចាស់​ៗ​មាន​ជំនឿ​ថា​មិន​នាំ​ឲ្យ​ទាស់ ចុក​រួយ ស្ពឹក​ស្រពន់ ឬ​ពេល​ចាស់​ទៅ​ឈឺ​នេះ​ឈឺ​នោះ​មិន​ឈប់។ ចំណែក​គ្រូពេទ្យ​វិញ​មិន​បាន​យល់ស្រប​ចំពោះ​គំនិត​នេះ​ឡើយ ព្រោះ​ការ​ដែល​ស្ត្រី​ថ្នម​ខ្លួន​មិន​ធ្វើ​អ្វី​សោះ វា​ពិបាក​ដល់​ខ្លួនឯង​ទៅ​វិញ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ត្រូវ​ថ្នម​ខ្លួន​ខ្លាំង​មិន​ធ្វើ​ចលនា ឬ​លើក​អ្វី​សោះ ឈាម​ធ្លាក់​មិន​អស់ ឬ​រយៈ​ពេល​យូរ​ទើប​ធ្លាក់​អស់។ នៅ​ពេល​ឈាម​ធ្លាក់​មិន​អស់​នាំឲ្យ​បង្ក​រោគ ធុំ​ក្លិន និង​តឹង​ស្បូន និង​ឈឺចុក​ក្នុង​ពោះ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ស្ត្រី​សម្រាល​កូន​រួច​គួរ​ធ្វើ​ចលនា ឬ​ការងារ​ផ្ទះ​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​កម្លាំង​របស់​យើង។ ពោល​បើ​មិន​សូវ​មាន​កម្លាំង កុំ​ធ្វើ​អ្វី​ខ្លាំង​លើស​អ្វី​ដែល​ខ្លួន​មាន ព្រោះ​អាច​នាំ​ឲ្យ​បាក់​កម្លាំង និង​ខ្សោយ​ទៅ​វិញ​ទេ។ បញ្ហា​មួយ​ទៀត ការ​លើក​របស់ និង​ធ្វើ​ចលនា​មួយ​ចំនួន​ក្នុង​កិច្ចការ​ផ្ទះ​មិន​បាន​បណ្ដាល​ឲ្យ​ឈឺ​ចុកចាប់​ស្បូន​ឡើយ តែ​អាច​មាន​បញ្ហា​ជាច្រើន​ទៀត​ទើប​បណ្ដាល​ឲ្យ​ស្បូន​ឈឺ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ស្ត្រី​សម្រាល​កូន​រួច គួរ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗ ដើម្បី​ឲ្យ​ឈាម​ធ្លាក់​អស់ និង​ឈាម​រត់​ស្រួល អារម្មណ៍​ស្រស់​ថ្លា […]


ក្រោយសម្រាល

សម្រាលកូនរួចម៉ាក់ៗឈឺចង្កេះ មកពីមូលហេតុអ្វី?

​ស្ត្រី​ដែល​សម្រាល​កូន​រួច​មួយ​ចំនួន ទោះ​មិន​បាន​ធ្វើ​ការ​ងារ​ធ្ងន់​ៗ និង​អង្គុយ​យូរ​ក៏​ដោយ បែរជា​មាន​អាការៈ​ចុក​រួយ​ចង្កេះ​ស្ទើរ​ដាច់។ តើ​ករណី​បែប​នេះ​មកពី​អ្វី ហើយ​គួរ​ធ្វើ​បែប​ណា? ដើម្បី​ឲ្យ​ដឹងពីមូលហេតុ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា បញ្ហា​នោះ​​អាចទាក់ទង​នឹង​ការធ្វើ​ការងារ​ធ្ងន់ ឬអង្គុយ​យូរ​ និង​មូលហេតុ ២ យ៉ាងផ្សេង។ ចំពោះ​មូលហេតុ​ទី​១ ដោយសារ​ម៉ាក់​ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេកពេល​ពពោះ ហើយ​ទី​២ គឺ​ព្រោះ​ស្បូន​​រីក​ធំ។ មូលហេតុ​ទាំង​នោះ​ហើយ​អាច​ធ្វើឲ្យ​មាន​ការ​សង្កត់​ទៅ​លើ​សរសៃឈាម និង​សរសៃ​ប្រសាទ​លើ​ចង្កេះ ទើប​បណ្ដាល​ឲ្យ​មាន​អាការៈឈឺ ឬ​ចុក​រួយ​បែប​នេះ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ រីឯ​វិធី​ព្យាបាល​វិញ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា ត្រូវ​ព្យាយាម​ធ្វើ​ចលនា​ខ្លះ​ៗ​ដែល​អាច​ជួយ​ដល់​ចង្កេះ ឬ​ពត់​ពែន​ខ្លួន​ដើម្បី​ឲ្យ​ចង្កេះ​ចាប់ផ្ដើម​មាន​កម្ដៅ នៅ​ពេល​ដែល​យើង​ហាត់ប្រាណ​ត្រឹមត្រូវ នោះ​ចង្កេះ​ក៏​មិន​ឈឺ​ខ្លាំង​ទៀត​ដែរ។ វិធី​មួយ​ទៀត គឺ​ត្រូវ​រក​អ្វី​ក្ដៅ​ៗ​មក​ស្អំ​ជុំវិញ​កន្លែង​មាន​បញ្ហា នោះ​អាការៈ​ក៏​នឹង​ប្រសើរ​ឡើង​វិញ​ដែរ ហើយ​ចៀសវាង​ធ្វើ​អ្វី​នាំ​ឲ្យ​ឈឺ ឧទាហរណ៍ ឱន​ចុះ និង​លើក​អ្វី​ធ្ងន់។ ក្នុង​ករណី​មាន​ការ​ឈឺចាប់​ខ្លាំង ហើយ​ម៉ាក់​ៗ​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​អ្នក​ជំនាញ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​វិនិច្ឆ័យ​វេជ្ជបញ្ជា​ត្រឹមត្រូវ ហើយ​បើ​រក​ឃើញ​ថា ឈឺ​ព្រោះ​រលាក​ចង្កេះ វេជ្ជបណ្ឌិត​ណែនាំឲ្យប្រើថ្នាំ ឬមានវិធីអ្វើផ្សេងទៀតដើម្បីកាត់បន្ថយការឈឺចាប់ក្រៅពីការប្រើប្រាស់ថ្នាំ។


ក្រោយសម្រាល

ម៉ាក់ៗក្រោយសម្រាលក៏ត្រូវទៅពិនិត្យសុខភាពដែរ ហេតុអ្វី?

ក្រោយ​សម្រាល​កូន​រួច​បាន ៦ សប្តាហ៍ គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្រីៗ​មក​ជួប​​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព។ ការ​ណាត់​ជួប​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​វាយ​តម្លៃ​ពី​សុខភាព​មាត់​ស្បូន និង​ការ​ប្រឹក្សា​យោបល់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើត ដើម្បី​បង្ការ​ការមាន​កូន​ញឹក​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ។ បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យកាល់ម៉ែត បាន​បង្ហាញ​គោល​បំណង​សំខាន់ៗ​ចំនួន ៥ ចំណុច អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ពិនិត្យ​ក្រោយ​សម្រាល ដែល​រយៈពេល​នេះ​រាង​កាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- ពិនិត្យ​ស្នាម​របួស​ក្រោយ​ពី​សម្រាល តើ​ជា​សះ​ស្បើយ​ល្អ​ហើយឬ​នៅ? ២- ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់៖ (ឧទាហរណ៍៖ មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹក​ដោះ មាន​ខ្ទុះ​ដោះ)។ ៣- ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ តើ​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម​វិញ ឬ​នៅ? ៤- ពិភាក្សា​អំពី​ការ​ពន្យារ​កំណើត៖ ព្រោះ​នេះ​ជា​រយៈពេល​ដែល​ប្តី​ប្រពន្ធ​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ជា​ថ្មី ដោយ​គ្មាន​ការ​គ្រោង​ទុក។ ៥- ពិនិត្យ​មើល​សុខភាព​របស់​ម៉ាក់ៗ ថា​តើ​បាន​សម្រាក​គ្រប់​គ្រាន់ទេ និង​បាន​ញ៉ាំ​ចំណី​អាហារដែលសម្បូរជីវជាតិសម្រាប់ខ្លួន និង​កូន​​ហើយឬ​នៅ? (ចំពោះម៉ាក់ៗដែល​បំបៅ​ដោះកូន)។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?


ក្រោយសម្រាល

ពេទ្យ​ព្រមានតារា​​ល្បី​ៗ​​នៅ​អាមេរិក​ រឿងញ៉ាំ​សុក​ខ្លួន​​ឯង

តារា​ស្រី​ល្បី​ៗ​​ដែល​មាន​កូន​​ហើយ ​ដូច​ជា តារា​ម៉ូដែល​​​ Kim Kardashian តារា​​ចម្រៀង​ Hilary Duff ហើយ​សូម្បី​តែ​​ភរិយា​តារា​បាល់​ទាត់​អង់គ្លេស Wayne Rooney បាន​បង្កើត​ទម្លាប់​ថ្មី ​គឺ​៉ញ៉ាំ​សរីរាង្គ​សុក​របស់​ខ្លួន​​ឯង ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់ ឬ​​​ចម្អិន​ឲ្យ​ឆ្អិន​។​ តាម​សារព័ត៌មាន​អង់គ្លេស Daily Mail ទំនោរ​ថ្មី​​នេះ ក៏​ព្រោះ​តែ​តារា​ល្បី​ៗ​ខាង​លើ ឮ​ និង​ជឿ​ត​ៗ​គ្នា​ថា ញ៉ាំ​សរីរាង្គ​ក្នុង​ខ្លួន​ នឹង​ជួយ​ជំរុញជាតិ​ដែក​ក្នុង​ខ្លួន ជួយ​អារម្មណ៍​បាន​ប្រសើរ និង​​​ធ្វើ​ឲ្យ​សម្បូរ​ទឹក​ដោះ​សម្រាប់​បំបៅ​កូន​។ ទោះ​ជា​យ៉ាង​ណា ទាក់​ទិន​នឹង​​ដំណឹង​ខាង​លើ​ ដែល​ថា​​ធ្វើ​ឲ្យ​មាន​ជាតិ​ដែក និង​ជំនួយ​​​ដល់​រាង​កាយ​នោះ ​​​សមាគមក្រុម​​គ្រូ​ពេទ្យ​ឯក​ទេស​​​​ផ្នែក​សម្ភព និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ ផ្នែក​សិក្សា​ប្រព័ន្ធ​សរីរាង្គ​​បង្ក​កំណើត​ស្រ្តី បាន​ច្រាន​ចោល​ទាំង​ស្រុង ដោយ​អះ​អាង​​ សរីរាង្គ​​នោះ​ពុំ​បាន​ផ្តល់​​ប្រយោជន៍​អ្វី​នោះ​ទេ ហើយ​ថែម​ទាំង​​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ ព្រោះ​ពួក​គេ​រក​ឃើញ​ថា នៅ​ក្នុង​សុក​មនុស្ស​​មាន​ផ្ទុក​​បាក់តេរី​ អាច​បង្ក​ឲ្យ​ឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន​ទៀត​ផង តាម​រយៈ​ការ​បំបៅ​ដោះ​។ អត្ថបទពាក់ព័ន្ធ៖ សប្តាហ៍ទី ៣៩៖ ទងសុករុំកបេប៊ី ធ្វើម៉េចទៅ? អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​ ជា​ការ​ក្រើន​រម្លឹក​ ក្រុម​គ្រូ​ពេទ្យ​ ក៏​បាន​អំពាវ​នាវ​ឲ្យ​តារាស្រី​ខាង​លើ បញ្ឈប់​​ជំនឿ​ញ៉ាំសរីរាង្គ​នោះ​ ទោះ​ក្នុង​ទម្រង់​ជា​ការ​ចម្អិន ឬ​ជា​ថ្នាំ​​គ្រាប់​ក៏​ដោយ​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ